ដោយ វុត្ថា
ព្រះសីហនុ៖ លោក គួច ចំរើន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុថ្មី បានចុះផ្អាកការដ្ឋានសំណង់គ្រោងដែក ៣ទីតាំង ស្ថិតនៅភូមិ២ សង្កាត់លេខ៤ ក្រុងព្រះ សីហនុ ។
លោក គួច ចំរើន នៅពេលដឹកនាំមន្ត្រីជំនាញចុះពិនិត្យការដ្ឋានសំណង់នាថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០១៩ នេះ បានធ្វើការការណែនាំឱ្យមេការសំណង់នៅក្នុងការ ដ្ឋាន បញ្ឍប់សកម្មភាពសាងសងចាប់ពីពេលនេះតទៅ ទុកឱ្យក្រុមការងារបច្ចេក ទេសត្រួតពិនិត្យលក្ខណបច្ចេកទេសរួច រាល់សិន ទើបអាចឱ្យដំណើរការសាងសង់បន្ត ប្រសិនបើការដ្ឋានណាមូយនៅតែបន្ត សកម្មភាពសាងសង់បន្តទៀត ម្ចាស់ការដ្ឋាននោះមិនគោរពតាមការណែនាំរបស់មន្ត្រីសាធារណៈ ចុះណែនាំ ។
-->
លោក ក៍បានពិនិត្យមើលអាហារដ្ឋានជនជាតិជប៉ុន ដែលសំណង់អគារកម្ពស់ ៧ជាន់ ដួលរលំសង្កត់លើ បណ្តាលឱ្យខូចខាតទាំងស្រុងកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩កន្លងមក ។ លោកអភិបាលខេត្ត ក៍បានធ្វើការណែ នាំឱ្យមន្ត្រីជំនាញជួយសម្រួល និងពន្លឿនឱ្យគាត់សាងសង់សំណង់ឈើផ្នែកខាង មុខឡើងវិញ ដោយឡែកសំណង់ថ្មនៅពីខាងក្រោយ ត្រូវសុំច្បាប់សាងសង់តាមផ្លូវច្បាប់ ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងនៅក្នុងពិធីប្រកាសផ្ទេរតំណែងអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះកន្លងមកនេះបានជំរុញអភិបាលខេត្តព្រះសីហនុថ្មី លោកគួច ចំរើន ចាត់វិធានការលើសំណង់ដែលគ្មានច្បាប់ និងសំណង់ខុសបច្ចេកទេសនៅក្នុងខេត្តព្រះសីហនុ ឱ្យបានម៉ឺងម៉ាត់ និងស្របទៅតាមច្បាប់របស់កម្ពុជា៕



