អ្នក​វិនិយោគ​សឹង្ហ​បុរី​កំពុង​បង្ហាញ​ឥទ្ធិពល​នៅ​សង្កាត់​ពាណិជ្ជកម្ម​នៃ​រាជធានី​ភ្នំពេញ​

1

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ​អ្នក​វិនិយោគ​សឹង្ហ​បុរី​បាន​ចាប់់​ដៃ​ជាមួយ​អ្នក​វិនិយោគ​ក្នុង​ស្រុក​ បាន​បង្ហាញ​ភាព​លេច​ត្រដែត​ នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​របស់​ខ្លួន​ ដែល​ស្ថិតនៅ​តំបន់​ពាណិជ្ជកម្ម​កណ្តាល​ក្រុងភ្នំពេញ​ នៃ​សង្កាត់​ទន្លេបាសាក់​ ខ័ណ្ឌ​ចំការមន​ក្រុងភ្នំពេញ​។

វត្តមាន​នៃ​អគារ​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​ នៅ​ក្បែរ​ទីក្រុង​កោះ​ពេជ្រ​នេះ​ គឺ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ លំដាប់​ពិភពលោក​ The​ Bridge​ កំពស់៤៥ជាន់ ​(ទុន​វិនិយោគ៣០០លាន​ដុល្លារ​) និង​អគារ​ The​ Peak​ កំពស់៥៥ជាន់ ​(ទុន​វិនិយោគ៥០០លាន​ដុល្លារ​) ដែ​លប​ណ្តុំ​ដោយ​អាគារ​លំនៅ​ដ្ឋាន​ ការិយាល័យ​ សណ្ឋាគារ​លំដាប់​ពិភពលោក​ Shangri​-La​ និង​ផ្សារ​ទំនើប​ស្តង់​ដា​អន្តរជាតិ​។ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ​ វិនិយោគ​ដោយក្រុម​ហ៊ុន​ The​ World​ Bridge​ Land​ របស់​អ្នកឧកញ៉ា​ សៀ​ ឫទ្ធី​ និង​ក្រុមហ៊ុន​លំ​ដាប់​ពោ​ភព​លោក​មក​ពី​ប្រទេស​សិង្ហបុរី​ Oxley​-Holding​(Cambodia​) Co​.,Ltd​។

នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ ​Century21​ Cambodia លោកស្រី​ Grace​ Rachny​ Fong​ បាន​មានប្រសាសន៍​ឲ្យដឹង​នា​ព្រឹក​ថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០១៩នេះ​ថា​ សង្កាត់​ទន្លេ​បា​សាក​ ជា​តំបន់​មាន​ប្រជាប្រិយ​ភាព​ និង​មាន​សក្ដានុពល​ខ្លាំង​ ស័ក្ដិសម​ទៅ​នឹង​វត្តមាន​អគារ​ពាណិជ្ជ​កម្ម​ធំៗ​ប្រចាំ​ទី​ក្នុង​រាជធានី​ភ្នំពេញ​។ លោកស្រី​បន្ត​ថា​ សម្រាប់​វត្តមាន​អគារ​សហ​ពាណិជ្ជកម្ម​ លំដាប់​ពិភពលោក​ដូចជា The​ Bridge​, The​ PeAk​ បាន​ជួយ​បង្កើន​នូវ​សោភ័ណភាព​ និង​ភាព​ទាក់ទាញ​យ៉ាង​ខ្លាំង​នៅក្នុង​តំបន់​ ដែល​ជា​វា​ការ​ជួយ​បង្កើន​ទំនុកចិត្ត​កាន់តែ​ខ្ពស់ទៅ​ដល់​បណ្តា​អ្នក​វិនិយោគ​ធំ​ និង​បណ្តា​ក្រម​ហ៊ុន​អន្តរជាតិ​នានា​នៅ​លើ​សាកលលោក​។

លោកស្រី​បាន​បន្ត​ទៀត​ថា​ “វត្តមាន​នៃ​អគារ​ដ៏​ធំ​ស្គឹមស្គៃ​ទាំង២នេះ​ ថែមទាំង​បាន​ជួយ​បង្កើន​ចំណូល​សេដ្ឋកិច្ច​ជាតិ​យ៉ាង​សំខាន់​ ដែល​ក្រៅពី​ការ​ផ្តល់​ចំណូល​ដល់​ជាតិ​ តាមរយៈ​ការ​បង់ពន្ធ​ ថែមទាំង​បាន​ចូលរួម​ផ្តល់​នូន​បទពិសោធន៍​ និង​ចំណេះដឹង​ផ្នែក​វិស័យ​ពាណិជ្ជកម្ម​ ក៏ដូចជា​ការ​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ជាច្រើន​កន្លែង​ផង​ដែរ​”។

លោក​ឧកញ៉ា​ សៀ​ ឫទ្ធី​ អគ្គនាយក​ក្រុមហ៊ុន​ The​ World​ Bridge​ Land​ បាន​មានប្រសាសន៍​ឲ្យដឹង​នៅ​ថ្ងៃ​ដដែល​នេះ​ ដោយ​បង្ហាញ​ពី​ភា​ពមោទន​ចំពោះ​កិច្ចសហការ​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ដ៏​ធំ​លំដាប់​ពិភពលោក​ ដែល​មាន​ជំនាញ​ខ្ពស់​មក​ពី​ប្រទេស​សិង្ហបុរី​។

លោក​ឧកញ៉ា​បន្ត​ថា​ “ការដែល​គេស​ម្រេច​ចិត្ត​ចូល​មកកាន់​កម្ពុជា​ មិនមែន​ជា​ការ​ប្រថុយប្រថាន​នោះ​ទេ​ ពួកគេ​បាន​សិក្សា​យ៉ាង​លម្អិត​ និង​ជឿជាក់​យ៉ាង​ប្រាកដ​លើ​ទីផ្សារ​ទើប​គេ​ចូល​មក​”។ លោក​ឧញ៉ា​បន្ថែម​ថា​ “វត្តមាន​របស់​អគារ ​The​ Peak​ ដែល​កំពុងតែ​បន្តសកម្មភាព​សាងសង់​យ៉ាង​មមាញឹក​ ដើម្បី​បញ្ចប់​គម្រោង​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​ វា​នឹង​ជួយ​បង្កើន​ភាព​ទាក់ទាញ​ អ្នក​វិនិយោគ​អន្តរជាតិ​កាន់តែ​ច្រើន​មកកាន់​កម្ពុជា​”។

លោក​ឧកញ៉ា​សៀ​ រិទ្ឋី​បាន​បន្ត​ទៀត​ថា​ “នៅក្នុង​អគារ​ពាណិជ្ជកម្ម​មួយ​នេះ​ ក្រៅពី​មាន​សណ្ឋាគារ​លំដាប់​ផ្កាយ៥​ ដែល​ល្បីឈ្មោះ​នៅ​លើ​សាកលលោក​ ក៏​មាន​វត្តមាន​ផ្សារ​ទំនើប​ Capital​ Mall​ ដែល​មាន​ចំនួន៥ជាន់​ផង​ដែរ​”។ លោក​ឧកញ៉ា​បន្ត​ថា​ “មូលហេតុ​ដែល​ខ្ញុំ​ ចាប់ដៃ​សហការ​ជាមួយ​ក្រុមហ៊ុន​មក​ពី​ប្រទេស​សិង្ហុ​បុរី​ ក៏​ព្រោះតែ​ក្រុមហ៊ុន​មួយ​នេះ​មាន​ភាព​ជំនាញ​ច្បាស់លាស់​ ក្នុង​វិស័យ​សាងសង់​អគារ​ពាណិជ្ជកម្ម​ធំ​នៅ​លើ​ពិភពលោក​”។

​លោក​ឧកញ៉ា​បញ្ជាក់​ទៀ​tថា​ “មិនយូរ​ទៀត​ទេ​ អគា​មួយ​នេះ​នឹង​ចូលខ្លួន​មក​បម្រើ​វិស័យ​ពាណិជ្ជកម្ម​បែប​ទំនើប​នៅ​កម្ពុជា​ បន្ថែម​ពីលើ​អគារ​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​ The​ Bridge​ មួយទៀត​ ដែល​កាន់តែ​ធ្វើ​ឱ្យ​តំបន់​ទន្លេបាសាក់​មាន​ភាព​លេចធ្លោ​”៕

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here