មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​ Royal​ One​ គ្រោង​នឹង​ចាប់ផ្តើម​សាងសង់​ឡើងវិញ​នៅ​ចុងឆ្នាំ​នេះ​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​ Royal​ One​ របស់​អ្នកឧកញ៉ា​គិត​ ម៉េ​ងប្រធាន​ក្រុមប្រឹក្សា​ភិបាល​ បាន​នឹង​កំពុង​ស្វែងរក​ក្រុមហ៊ុន​សាងសង់​អន្តរជាតិ​សាងសង់​អគារ​ភ្លោះ​ពាណិជ្ជកម្ម​ Royal​ One​ កំពស់​ ៦៨ជាន់​ ​ហើយ​គ្រោង​នឹង​ចាប់ផ្តើម​សាងសង់​ជា​ផ្លូវការ​នៅ​ខែធ្នូ​ឆ្នាំ២០១៩​ ខាងមុខនេះ​។

អ្នកនាង​ តាំង​ សុ​ជាតិ​ បុគ្គលិក​ផ្នែក​ទីផ្សារ​ និង​លក់​របស់​ក្រុមហ៊ុន​ OTK​ Royal​ Co​., Ltd ​ដែល​ជា​បុ​ត្រ​សម្ព័ន្ឋ​របស់​ក្រុមហ៊ុន​ Royal​ Group​ បានឱ្យ​នៅ​ថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ​ ២០១៩កន្លងមក​ថា​ បន្ទាប់ពី​សម្ពោធ​បុក​គ្រឹះ​សាងសង់​ រហូតមកដល់​ពេលនេះ​ក្រុមហ៊ុន​មិនទាន់​រកបាន​នូវ​ក្រុមហ៊ុន​សាងសង់​នូវ​អគារ​នេះ​នៅឡើយ​ទេ​ ដូច្នេះហើយ​បាន​ជា​ការ​រដ្ឋា​ននៃ​អគារ​នេះ​ គ្មាន​គ្រឿងចក្រ​សាងសង់​ ដោយសារតែ​ក្រុមហ៊ុន​ដែល​មាន​ស្តង់ដារ​ និង​មាន​បទ​ពិសោធ​ក្នុង​ការសាងសង់​អគារ​ខ្ពស់កប់ពពក​បែបនេះ​។

អ្នកនាង​បន្ត​ថា​ “រហូតមកដល់​ពេលនេះ​ មាន​ក្រុមហ៊ុន​អន្តរជាតិ​ប្រហែល៤​ ទៅ៥​ ក្រុមហ៊ុន​ដែល​បាន​ដាក់ពាក្យ​ដេញថ្លៃ​ក្នុង​ការ​សាង​សង​អគារ​នេះ​”។ អ្នកនាង​បន្ថែម​ថា​ “ក្រុមហ៊ុន​នឹង​ធ្វើការ​ការ​ជ្រើសរើស​ក្រុមហ៊ុន​មួយ​ ក្នុងចំណោម​ក្នុង​ក្រុមហ៊ុន​ទាំងនោះ​ ដើម្បី​ឱ្យ​សាងសង់​ជា​ផ្លូវការ​នៅ​ចុងឆ្នាំ​នេះ​ ពោល​គឹ​ខែធ្នូ​ខាងមុខ​ ដោយ​មិន​បង្អង់​យូ​នោះ​ទេ​”។

អ្នកនាង​តាំង​ សុ​ជាតិ​ បាន​បន្ថែម​ថា​ រហូតមកដល់​ពេល​ក្រុមហ៊ុន​បាន​លក់​គម្រោង​បាន​ប្រហែល១៥ភាគរយ​ហើយ​ ទៅលើ​បន្ទប់​ការិយាល័យ​ ដោយសារតែ​ទីផ្សារ​ការិយាល័យ​មាន​ភាព​ទាក់ទាញ​ជាង​ តែ​សម្រាប់​អា​ផា​តមិន​មិនទាន់​លក់​អស់​នៅឡើយ​ទេ​។ នៅពេល​នេះ​ ក្រុមហ៊ុន​មាន​កា​រិយា​លក​ល់​នៅក្នុង​ទីក្រុង​តៃ​វាន់​ និង​នៅ​កម្ពុជា​ដោយ​ក្នុង​នោះ​លក់​ទៅ​អោយ​ទីផ្សារ​ជប៉ុន​ និង​កូរ៉េ​ តែ​មិន​ទាក់​ដាក់​លក់​ទៅ​ក្នុង​ទីផ្សារ​ចិន​នៅឡើយ​ទេ​ តែបើ​ដាក់​លក់​នៅ​ទៅ​ទីផ្សារ​ចិន​ គឺ​មិនដល់​មួយឆ្នាំ​ទេ​ នឹង​លក់​អស់ហើយ​ ព្រោះ​ទីផ្សារ​ចិន​មាន​ទំហំ​ធំជាង​បណ្តា​ប្រទេស​នានា​។

បច្ចុប្បន្ន​អគារ​របស់​ក្រុមហ៊ុន ​Royal​ Group​ នេះ​ កំ​ពុង​ហុំ​ព័ទ្ធ​ដោយ​របង​ដែល​បង្ហាញ​ពី​ទ្រង់ទ្រាយ​នៃ​អាគារ​ និង​ចាក់សោ​បិត​ជិត​ ព្រមទាំង​គ្មាន​គ្រឿងចក្រ​សំណង់​សាង​សង់​ផ្សេង​ៗនៅក្នុង​នៃ​អគារ​។

អ្នកឧកញ៉ា ​គិត​ ម៉េ​ង ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន​ Royal​ Group​ និង​ជា​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ បាន​សហការ​រួមគ្នា​ជាមួយ​វិនិយោគិន​ចិន​បោះទុន​ទឹកប្រាក់​ចំនួន២៣០លាន​ដុល្លារ​ សាងសង់​អគារ​ភ្លោះ​ពាណិជ្ជកម្ម​កំពស់៦៨ជាន់​ និង​បាន​ប្រកាស​បុក​គ្រឹះ​សាងសង់​ជា​ផ្លូវការ​នៅ​ថ្ងៃទី១៤​ ខែកុម្ភៈ​ ឆ្នាំ២០១៩កន្លងទៅ​នេះ​។

អគារ​ភ្លោះ​ពាណិជ្ជកម្ម​កំពស់​ ៦៨ជាន់​ មានឈ្មោះ​ថា​ Royal​ One​ ដែល​មាន​ទីតាំង​ស្ថិតនៅ​លើ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ និង​មហា​វិ​ថី​មន្នី​វង្ស​ ព្រមទាំង​ស្ថិតនៅ​ក្នុង​តំបន់​ពាណិជ្ជកម្ម​ និង​ប្រជុំ​ដោយ​អគារ​ខ្ពស់​ៗដូចជា​ អគារ​កា​ណា​ឌី​យ៉ា​ អគារ​វឌ្ឍនៈ​ថៅវើរ​ រួម​ទាំង​អគារ​ Exchange​ Square​ ជាដើម​។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ Royal​ One​ នឹង​ប្រើប្រាស់​នូវ​សេវាកម្ម​ចម្រុះ​ដូចជា​ ខុន​ដូ​, ផ្សារ​ទំនើប​ សណ្ឋាគារ​ ក្លឹប​កំសាន្ត​ ក្លឹប​ហាត់ប្រាណ​ ភោជនីយដ្ឋាន​ និង​មជ្ឍ​មណ្ឌល​កំ​សាន្ត​ផ្សេង​ៗជាដើម​។ លោក​ឧកញ៉ា​ គិត​ ធាង​ ជា​ប្រធាន​ក្រុមហ៊ុន​ Royal​ One​ និង​ជា​អនុប្រធាន​សម្ព័ន្ធ​ Royal​ Group​។

អគារ​ភ្លោះ​ពាណិជ្ជកម្ម​ Royal​ One​ មាន​កំពស់​រហូតដល់៦៨ជាន់​ ក្នុង​នោះ៦ជាន់ក្រោម​ដី​ និង៦២ជាន់លើ​អាកាស​ស្មើនឹង​កំពស់២៣០ម៉ែត្រ​។ គំរោង​នេះ​សាងសង់​លើ​ផ្ទៃដី​ទំហំ​ ៤,០៣៦ម៉ែត្រការ៉េ​ និង​ប្រើប្រាស់​រយៈពេល​សាង​សង​ចំនួន៥ឆ្នាំ​។ក្រុមហ៊ុន​ Royal​ Group​ ធ្លាប់​បាន​បង្ហាញ​ភាព​ជឿជាក់​ថា​ វត្តមាន​អគារ​ភ្លោះ​ដ៏​ប្រណិត​នេះ​នឹង​ចូលរួម​ចំណែក​នៃ​មោទនភាព​ជាតិ​របស់​កម្ពុជា​ ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​សមត្ថភាព​ និង​ភាព​រីកចម្រើន​របស់​មាតុប្រទេស​ និង​ផ្សព្វផ្សាយ​លើ​ឆាក​អន្ដរ​ជាតិ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here