ដោយ Donald Lee
សឹង្ហបូរី: លោក James Dyson ស្ថាបនិកក្រុមហ៊ុន Dyson Ltd បានទិញខុនដូតម្លៃ ៥៤,២លានដុល្លារ ដែលតម្លៃមួយខ្ពស់បំផុតនៅប្រទេសសឹង្ហបូរី។

ដោយ Donald Lee
សឹង្ហបូរី: លោក James Dyson ស្ថាបនិកក្រុមហ៊ុន Dyson Ltd បានទិញខុនដូតម្លៃ ៥៤,២លានដុល្លារ ដែលតម្លៃមួយខ្ពស់បំផុតនៅប្រទេសសឹង្ហបូរី។

យោងតាមកំណត់ត្រារបស់សឹង្ហបូរី លោក Dyson ជាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា Dyson Ltd បានបញ្ជាទិញខុននេះ ដែលមានកុងត្រាធ្វើជាម្ចាស់កម្មសិទ្ធិរយៈពេល៩៩ ឆ្នាំ នៅថ្ងៃទី២០ ខែមិថុនាកន្លងមកនេះ។
ប្រតិបត្តិការបញ្ជាទិញនេះ បានបំបែកឯតទគ្គកម្មអចលនទ្រព្យ សម្រាប់ការទិញយូនីតខុនដូថ្លៃបំផុតនៅសឹង្ហបូរី ដែលប្រហែលពាក់កណ្តាលនៃតម្លៃស្នើសុំ១០០លានដុល្លារ។
យូនីតខុនដូនេះស្ថិតនៅជាន់ទី៦២ ដល់ជាន់ទី៦៤ នៃមជ្ឈមណ្ឌល Tanjong Pagar ដែលមានតម្លៃ ៣,២ពាន់លានដុល្លារ ជាអាគារអភិវឌ្ឍចម្រុះមានកម្ពស់២៩០ ម៉ែត្រនៅតំបន់ពាណិជ្ជកម្មកណ្តាលរបស់ប្រទេសសឹង្ហបូរី។
លោក Dyson ដែលជាជនជាតិអង់គ្លេស បានគ្រោងធ្វើការបញ្ជាទិញនេះ បន្ទាប់ពីក្រុមហ៊ុនរបស់លោកបានប្រកាសផែនការ បើករោងចក្រផលិតរថយន្តអគ្គិសនីថ្មីនៅប្រទេសសឹង្ហបូរី ហើយបានផ្លាស់ប្តូរការិយាល័យកណ្តាលនៅចក្រភពអង់គ្លេស ទៅកាន់ប្រទេសសឹង្ហបូរី។
អ្នកនាំពាក្យក្រុមហ៊ុននេះ បានប្រាប់កាសែត The Business Times ថា“ដោយសារតែការសម្រេចចិត្តរកទីស្នាក់ការនៅសឹង្ហបូរី និងការផ្តោតលើអាជីវកម្មរបស់ក្រុមហ៊ុននៅក្នុងតំបន់នោះ។
ពិតណាស់ James Dyson បានទិញអចលនទ្រព្យនៅទីនោះ (សឹង្ហបូរី)។
ខណៈដែលទីផ្សារអចលនទ្រព្យសឹង្ហបូរី ហាក់ប្រទះបញ្ហាកាលពីពីរបីឆ្នាំមុន អាជ្ញាធរបានបន្ថែមការរឹតត្បិតលើអ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងអ្នកទិញ។ ឥលូវជនបរទេសត្រូវតែបង់ពន្ធអចលនទ្រព្យចំនួន២០ភាគរយ ដើម្បីទិញអលចនទ្រព្យចាប់តាំងពីច្បាប់ថ្មីត្រូវបានអនុវត្តកាលពីឆ្នាំមុន ហើយស្មើនឹងប្រាក់ប្រហែល១០លានដុល្លារ សម្រាប់ការទិញខុនដូរបស់លោក Dyson៕

