ដោយ Donald Lee
ភ្នំពេញៈ ក្រុមហ៊ុន ARB Bhd ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី ទទួលបានកិច្ចសន្យាតម្លៃ១២០លានដុល្លារ ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាទំនើប សម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា។

ដោយ Donald Lee
ភ្នំពេញៈ ក្រុមហ៊ុន ARB Bhd ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី ទទួលបានកិច្ចសន្យាតម្លៃ១២០លានដុល្លារ ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាទំនើប សម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា។

បច្ចេកវិទ្យាអគារឆ្លាតនេះនឹងប្រើប្រាស់ឧបករណ៍ចាប់សញ្ញា និងបញ្ញាសិប្បនិម្មិត (Artificial Intelligence) ដើម្បីធ្វើស្វ័យប្រវត្តិកម្មភ្លើងក្នុងលំនៅដ្ឋាន ម៉ាស៊ីនត្រជាក់ និងការកំណត់សុវត្ថិភាពដោយប្រើប្រាស់ Internet។
ក្រុមហ៊ុន ARB បានចុះហត្ថលេខាលើកិច្ចសន្យា ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Chean Chhoeng Thai Group (CCTG) ដែលជាផ្នែកមួយនៃក្រុមហ៊ុន Guangzhou Yuetai Group Co Ltd ដែលបានចុះបញ្ជីនៅទីក្រុងសៀងហៃ ដើម្បីដំឡើងបច្ចេកវិទ្យាបច្ចេកវិទ្យាឆ្លាតវៃតម្លៃ ១០០លានដុល្លារ នៅក្នុងគម្រោងនៅទីក្រុងភ្នំពេញរួមមាន អគារការិយាល័យ ផ្សារទំនើប ខុនដូ និងសណ្ឋាគារផ្កាយប្រាំ។
ក្រុមហ៊ុន ARB Bhd ដែលជាក្រុមហ៊ុនផលិតផលិតផលឈើ ដំបូងបង្អស់បានចូលប្រឡូកក្នុងទីផ្សារបច្ចេកវិទ្យា កាលពីឆ្នាំមុន ហើយក៏បានទទួលកិច្ចសន្យា២០លានដុល្លារជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកម្ពុជា East Insurance ដើម្បីដំឡើងប្រព័ន្ធគ្រប់គ្រងធនធានក្នុងសហគា្រស (ERP)។

ក្រុមហ៊ុន ARB បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងកត់សម្គាល់ពីភាពជោគជ័យរបស់ក្រុមហ៊ុន ក្នុងទីផ្សារកម្ពុជាតាម រយៈការបង្កើនជំនាញរបស់ខ្លួន ក្នុងការផ្តល់ប្រព័ន្ធគ្រប់គ្រងធនធានក្នុងសហគា្រស (ERP) ទៅឲ្យក្រុមហ៊ុនធានារ៉ាប់រង East Insurance ហើយក៏បម្រើជាវេទិកាសម្រាប់ក្រុមហ៊ុន ARBD ដើម្បីវាយលុក និងពង្រីកទីផ្សារ នៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដែលស្របជាមួយយុទ្ធសាស្រ្តជំនួញរបស់ក្រុមហ៊ុន៕