ដោយ គង់ សូរិយា
បាត់ដំបងៈ ក្រុមហ៊ុនជាច្រើនបាន និងកំពុងចាប់អារម្មណ៍វិនិយោគនៅព្រលានយន្តហោះ ស្ថិតនៅកណ្តាលក្រុងបាត់ដំបង ដែលជាខេត្តមានការរីកចម្រើននិងមានប្រជាប្រិយភាពខ្លាំងជាងគេនៃភូមិភាគពាយ័ព្យប្រទេស។

ដោយ គង់ សូរិយា
បាត់ដំបងៈ ក្រុមហ៊ុនជាច្រើនបាន និងកំពុងចាប់អារម្មណ៍វិនិយោគនៅព្រលានយន្តហោះ ស្ថិតនៅកណ្តាលក្រុងបាត់ដំបង ដែលជាខេត្តមានការរីកចម្រើននិងមានប្រជាប្រិយភាពខ្លាំងជាងគេនៃភូមិភាគពាយ័ព្យប្រទេស។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនៅល្ងាចថ្ងៃទី១១ កក្កដានេះថា មានក្រុមហ៊ុនច្រើនបានចាប់អារម្មណ៍វិនិយោគព្រលានយន្តហោះ ដែលស្ថិតនៅកណ្តាលក្រុងបាត់ដំបងនេះ ប៉ុន្តែក្រោយមកបានស្ងប់ស្ងាត់ទៅវិញ។
លោកបន្តថា “ជាគោលការណ៍រដ្ឋាភិបាល មិនបានហាមឃាត់ការវិនិយោគនៅក្នុងខេត្តណាមួយនោះទេ ការវិនិយោគអាស្រ័យលើខេត្តដែលរកបានអ្នកវិនិយោគ ពួកគេអាចសាងសង់បាន”។លោកបន្តថា “ទោះជាយ៉ាងណាព្រលានយន្តហោះ ខេត្តបាត់ដំបងមានទំហំតូច មិនអាចចុះចតយន្តហោះប្រភេទស្លាបបានទេ ព្រលាននេះអាចចុះចតតែយន្តហោះប្រភេទឧទ្ទម្ភាគចក្រ (កន្ទុមរ៉ុយ) តែប៉ុណ្ណោះ”។
លោកស៊ិន ចាន់សិរីវុត្ថាបានបន្តទៀតថា ព្រលានយន្តហោះបាត់ដំបងមានទំហំតូច ហើយមិនអាចពង្រីកបានទេ ដោយសារផ្ទះប្រជាពលរដ្ឋនៅជុំជិត។ ហេតុនេះការពង្រីកព្រលានយន្តហោះនេះអាចមានការលំបាក ដោយសារប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋច្រើន ប៉ុន្តែបើសិនជាអ្នកវិនកិយោគណាចង់ធ្វើ ពួកគេអាចដោះស្រាយបានឬមិនបានអាស្រ័យលើភាពជាក់ស្តែង៕
