ហាង​កាហ្វេ​ Amazon​ ពង្រីក​ខ្លួន​ទៅកាន់​ផ្សារ​ទំនើប​ Furi​ Times​ Square​ នៅ​ក្រុង​ព្រះសីហនុ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ហាង​កាហ្វេ​ដ៏​ល្បីល្បាញ​ Amazon​ នឹង​បើក​សាខា​នៅក្នុង​ទីតាំង​ផ្សារ​ទំនើប​ Furi​ Times​ Square​ ជា​ផ្សារ​ទំនើប​តំបូង​គេ​ នៅក្នុង​ខេត្ត​ព្រះសីហនុ​ ដែល​គ្រោង​នឹង​បើក​ដំណើរ​ជា​ផ្លូវការ​នា​ពេល​ឆាប់​ៗខាងមុខនេះ​។

លោកស្រី​ ទូច​ សម្ភស្ស​ ម្ចាស់ហាង​ Amazon​ សាខា​ច្បារអំពៅ​បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី១៥​ កក្កដា​នេះ​ថា​ លោកស្រី​បាន​បើកហាង​កាហ្វេ​ Amazon​ នៅក្នុង​ខេត្ត​ព្រះសីហនុ​ចំនួន៣​ ទីតាំងនៅ​តាម​កា​រ៉ា​ស់​សុំា​ង និង១ទៀត​នៅ​ដាច់​តែឯង​ ​និង​នៅ​ខាងមុខនេះ​ នឹង​ពង្រីក​ហាង​មួយទៀត​នៅក្នុង​ផ្សារ​ទំនើប​ Furi​ Mall​ ដែល​ជា​ផ្សារ​ល្បី​មួយ​នៅក្នុង​ខេត្ត​ព្រះសីហនុ​។

លោកស្រី​បន្ត​ថា​ “នា​ពេល​បច្ចុប្បន្ន​នេះ​ ក្រុមការងារ​បាន​គូ​ប្លង់​រួចរាល់​ហើយ​ និង​ កំពុងតែ​រៀបចំ​តុបតែង​ ដោយ​រង់ចាំ​តែ​ខាង​ផ្សារ​ទំនើប​ហ្នឹង​ បើក​ដំណើរការ​ជា​ផ្លូវការ​ប៉ុណ្ណោះ​”។ លោកស្រី​បន្ត​ថា​ “សម្រាប់​ទីផ្សារ​នៅ​ខេត្ត​ព្រះសីហនុ​នេះ​ មានការ​ទាក់ទាញ​ខ្លាំង​មែនទែន​ ដោយសារតែ​ជា​ខេត្ត​ព្រះ​សីនុ​ ជា​ខេត្ត​ទាក់ទាញ​ទេសចរណ៍​ក្នុងចំណោម​ខេត្ត​ផ្សេងទៀត​”។

លោក​ទូច​ សម្ភស្ស​បាន​បន្ថែម​ទៀត​ថា​ ការសម្រេច​ចិត្ត​យក​ហាង​កាហ្វេ​ Amazon ​ទៅកាន់​ផ្សារ​ទំនើប​ Furi​ Mall​ ដោយសារតែ​ផ្សារ​មួយ​នេះ​មាន​ហាង​ម៉ា​កល្បី​ៗទាំងអស់​ ដាក់​លក់​នៅ​ទីនេះ​ ដែល​នឹង​ធ្វើ​ឱ្យ​មាន​ភាព​ទាក់ទាញ​កាន់​ខ្លាំង​ថែមទៀត​។

នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​ FURI​ Real​ Estate​ កញ្ញា​ លឹម​ សុខា​ដា​វីន​ បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ តាមរយៈ​ការ​ជួបជុំ​ជាមួយ​អតិថិជន​កាលពី​ពេល​ថ្មី​ៗនេះ​ ក្រុមហ៊ុន​បាន​ទទួល​បាន​យោបល់​ល្អ​ និង​មានការ​កោតសរសើរ​ពីអ​តិថិ​ជន​អ្នកជួល​ផ្សារ​ទំនើប​នេះ​ ដោយសារ​ផ្សារ​នេះ​ ផ្តោត​លើ​ការរៀបចំ​ប្រព័ន្ធ​នៃ​ការ​លក់​ទូលាយ​ល្អ​ មាន​ទីធ្លា​សាធារណៈ​ធំ​ទូលាយ​ ការ​ឌី​សាញ​មាន​ភាព​ទាក់ទាញ​ និង​ទីតាំង​នៃ​គម្រោង​នេះ​ល្អ​។

ផ្សារ​ទំនើប​កំពស់៥ជាន់​នេះ​ ស្ថិតនៅ​លើ​ផ្លូវ​ឯករាជ្យ​ ស្ថិត​ក្នុង​សង្កាត់​មិត្តភាព​ ខ័ណ្ឌ​មិត្តភាព​ ក្រុង​ព្រះសីហនុ​។

កញ្ញា​ដា​វី​នបា​នប​ន្ត​ថា​ “ការ​ទទួល​បានការ​សរសើរ​ពីអ​តិថិ​ជន​ អ្នកជួល​ទីតាំង​លក់រាយ​ក្នុង​គំរោង​នេះ​ ដោយសារ​ការ​វិនិយោគ​របស់​អ្នក​វិនិយោគ​ផ្សារ​ទំនើប​នេះ​ ផ្តោត​លើ​ការ​វិនិយោគ​រយៈពេល​វែង​ជាជាង​រក​ផល​ចំណេញ​”។ កញ្ញា​បន្ថែម​ថា​“រហូត​មកទល់​ពេលនេះ​ហាង​អាហារ​ និង​ផលិតផល​ល្បីឈ្មោះ​ជាង​ ២០ក្រុមហ៊ុន​ បាន​ចុះ​កុងត្រា​លក់​នៅ​ផ្សារ​នេះ​ ហើយ​ផលិត​ផលល្បីៗ​ជាច្រើន​ទៀត​កំពុង​ដំណើរការ​និ​តិ​វិធី​”។

​ផ្សារ​ទំនើប​ FURI​ TIMES​ SQUARE​ ក៏​មានការ​វិនិយោគ​លើ​ Sky​ Bar​ ទំនើប​ជាងគេ​ នៅក្នុង​ក្រុង​ព្រះសីហនុ​ ដោយ​គ្រាន់តែ​ Sky​ Bar​ នេះ​វិនិយោគ​អស់​ទឹកប្រាក់​ជាង១លាន​ដុល្លារ​អាមេរិក​។

កញ្ញា​លឹម​ សុខា​ដា​វី​នបា​នប​ន្ត​ថា​ ជាមួយនឹង​ភាព​អំណោយផល​នៃ​ទីតាំង​ កំនើ​នប្រ​ជា​សាស្រ្ត​ និង​កំណើន​នៃ​ការ​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​ បាន​ធ្វើឲ្យ​គំរោង​នេះ​សម្រេច​បាន​ជោគជ័យ​លើស​ការ​រំពឹង​ទុក​ ដោយពេល​បើក​ដំណើរការ​សាកល្បង​នៅ​ចុងខែ​កញ្ញា​ខាងមុខនេះ​ ទីតាំង​លក់ទំនិញ​ និង​សេវាកម្ម​ប្រមាណ​ ៨០ភាគរយ​នឹង​បើក​ដំណើរការ​ រួម​ទាំង​រោងភាពយន្ត​ផង​ដែរ​។កាលពី​ពេល​ថ្មី​ៗនេះ​ ផ្សារ​ទំនើប​នេះ​បាន​ទទួល​ពានរង្វាន់​ជា​ផ្សារ​ដែល​មាន​ការ​ឌី​សាញ​ដ៏​ទាក់ទាញ​បំផុត​ពី​កម្មវិធី​ Cambodia​ Property​ Award​ ដែល​បា​នប្រារព​ឡើង​នៅ​រាជធានី​ភ្នំពេញ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here