អចលនទ្រព្យ​មីយ៉ាន់ម៉ា​នឹង​បន្ត​ស្ថិត​ក្នុង​សភាព​នៅ​ទ្រឹង​នៅ​ឆ្នាំ២០២០ខាងមុខ​

0

​ប្រែ​សម្រួល​ដោយ​ ​ប៊ី​

​មី​យ៉ាន់​ម៉ាៈ​ ​លោក​ ​U​ ​Myo​ ​Myint​ ​អគ្គលេខាធិការ​សមាគម​ភ្នាក់ងារ​សហគ្រិន​សំណង់​មីយ៉ាន់ម៉ា​ ​ក្នុង​កិច្ចពិភាក្សា​ក្នុង​ទី​ក្រុ​ងយ៉ាំងហ្គោន​ ​កាលពី​សប្តាហ៍​មុន​បាន​ឲ្យដឹង​ថា​ ​ទីផ្សារ​អចលនទ្រព្យ​របស់​ប្រទេស​មីយ៉ាន់ម៉ា​ ​មាន​ភាព​ទន់ខ្សោយ​ពោល​គឺ​តាំងពី​ឆ្នាំ​ ​២០១៥​ ​ហើយ​ស្ថានភាព​នេះ​នឹង​បន្ត​រហូតដល់​ឆ្នាំក្រោយ​។​

​លោក​បាន​បន្ត​ថា​ ​“​នេះ​គឺជា​ស្ថានភាព​បច្ចុប្បន្ន​។​ ​ទោះជាយ៉ាងណា​ក៏ដោយ​អ្វី​ដែល​ល្អ​នោះ​ ​គឺថា​វា​នឹង​មិន​មាន​បញ្ហា​កាន់តែ​អាក្រក់​នៅក្នុង​លក្ខខណ្ឌ​ ​ឬ​ការ​ធ្លាក់ចុះ​នោះ​ទេ​”​។​ លោក​បន្ត​ថា​ ​“​យើង​មិន​អាច​និយាយ​ច្បាស់​ថា​ ​តើ​ទីផ្សារ​នេះ​នឹង​កើន​ឡើង​​នៅ​ឆ្នាំក្រោយ​ឬ​យ៉ាងណា​នោះ​ ​គឺ​អាស្រ័យ​លើ​គោលនយោបាយ​របស់​រដ្ឋាភិបាល​”​។​

​លោក​ ​U​ ​Myo​ ​Myint​ ​បាន​បន្ថែម​ថា​ ​ការ​ចំណាយ​លើ​ការសាងសង់​ឥឡូវនេះ​មានកម្រិត​ខ្ពស់​ ​ដោយសារតែ​កំលាំង​ប្រាក់​ដុល្លារ​អាមេរិក​ ​ដូច្នេះ​តម្លៃ​អចលនទ្រព្យ​មិន​ត្រូវ​បាន​រំពឹង​ថា​នឹង​ធ្លាក់ចុះ​ ​បើ​ធៀប​នឹង​ស្ថានភាព​បច្ចុប្បន្ន​នោះ​ទេ​ ​ខណៈ​តម្លៃ​ប្រាក់​ដុល្លារ​ឡើង​បន្ត​ឡើងថ្លៃ​។​

​ប្រតិ​បតិ្​ត​ការ​អចលនទ្រព្យ​បាន​ធ្លាក់ចុះ៥០ភាគរយ​ ​ដោយសារតែ​តម្រូវការ​ទាប​ ​បើ​ធៀប​នឹង៥ឆ្នាំមុន​ ​ដែល​មាន​ប្រតិ​បតិ្​ត​ការ​អចលនទ្រព្យ​ខ្ពស់​បំផុត​។​ ​

​លោកស្រី​ ​Daw​ ​Yin​ ​Yin​ ​Myat​ ​សមាជិក​គណៈកម្មាធិការមជ្ឈិម​នៃ​សមាគម​អភិវឌ្ឍន៍​ទីក្រុង​ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​មីយ៉ាន់ម៉ា​បាន​និយាយ​ថា​ ​ខណៈ​ដែល​ជនបរទេស​នៅតែ​មិន​អាច​មានកម្ម​សិទ្ធិ​ដីធ្លី​ ​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ​វា​បាន​បង្ហាញ​ឲ្យ​យើង​ឃើញថា​ ​គ្មាន​ការទិញ​អចលនទ្រព្យ​ពី​ជនបរទេស​នោះ​ទេ​៕​

​ប្រភព​ ​កាសែត​ ​មីយ៉ាន់ម៉ា​ ​ថែម​ស៍​

LEAVE A REPLY

Please enter your comment!
Please enter your name here