[:km]ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ នៅពេលនិយាយពីការវិនិយោគលើវិស័យដីធ្លី មានឳកាសចំណេញខ្ពស់ ហើយក៏មានហានិភ័យផងដែរ ប្រសិនជាអ្នកវិនិយោគនោះ មិនមានសាច់ប្រាក់គ្រប់គ្រាន់សម្រាប់បង្វិល។

លោកច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Mekongបានថ្លែងឲ្យដឹងថា ការខ្ចីឥណទានដើម្បីយកមកវិនិយោគមានកត្តាពីរ ដែលគួរខ្ចីឬមិនគួរ ទី១ ប្រសិនជាអ្នកខ្ចីប្រាក់មានសាច់ប្រាក់សម្រាប់បង្វិល និងសងថ្លៃដើមនៃឥណទានរបស់ខ្លួន ការខ្ចីឥណទានយកមកទិញអចលនទ្រព្យមិនមានបញ្ហានោះទេ។ទី២ ប្រសិនជាអ្នកខ្ចីឥណទាន យកមកទិញដីទុកលក់យកចំណេញ មិនគួរខ្ចីឥណទានយកមកទិញដីនោះទេ ព្រោះការទិញដីអាចកប់ដើមទុនទៅក្នុងនោះ។
-->
លោកបន្តថា“ការវិនិយោគលើដីធ្លីមានឳកាសចំណេញខ្ពស់ ឬអត់អាស្រ័យលើអ្នកវិនិយោគមានភាពឆ្លាតវៃកម្រិតណាប៉ុណ្ណោះ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកគីម ហ៊ាងបានលើកឡើងផងដែរថា ការទិញដីធ្លីដោយប្រើប្រាស់ឥណទានធនាគារ ទិញដីយកចំណេញមានករណីគួរខ្ចី និងមិនគួរខ្ចី គឺត្រូវមើលលក្ខខ័ណ្ឌចំនួនបួនសិន ទី១ ប្រសិនជាអ្នកមានបំណងចង់ខ្ចី ហើយមានសាច់ប្រាក់ឬប្រាក់ខែសមរម្យ សម្រាប់បង្វិលបាន គួរខ្ចីឥណទានដើម្បីវិនិយោគដីធ្លី ទី២ សម្រាប់អ្នកមិនទាន់មានលំនៅដ្ឋានរស់នៅខ្លួនឯង មិនគួរខ្ចីឥណទានទិញដីទេ ទី៣ អ្នកដែលមានផ្ទះខ្លួនឯងហើយមិន តែនៅជំពាក់បំណុលគេ ក៏មិនគួរខ្ចីឥណទានទិញដីដែរ និងទី៤ អ្នកមានផ្ទះ មានការងារសមរម្យហើយ បើខ្ចីឥណទានពីធនាគារ ដើម្បីទិញដីក៏មិនត្រូវខ្ចីលើសពី៥០ភាគរយនៃតម្លៃដីរបស់ខ្លួនបានទិញដែរ។

បន្ថែមពីលើនេះ លោកឧកញ៉ា សៀ រិទ្ឋី អគ្គនាយកក្រុមហ៊ុន World Bridge Groupបានបង្ហាញវិធីសាស្ត្រទិញដី ដើម្បីទទួលបានផលចំណេញខ្ពស់ ត្រូវផ្តោតលើកត្តាបីសំខាន់ផងដែរ ទី១ ត្រូវទិញដីនៅតំបន់ដែលស្ថិតក្នុងផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល ដែលមានន័យថា យើងត្រូវទិញដីឲ្យបានមុនគេ ព្រោះបើយើងទិញនៅពេលគេដឹងព៌តមានហើយ មិនមានឳកាសចំណេញខ្ពស់ទេ ទី២ ទិញដីមិនមានបញ្ហា ដែលត្រូវប្រាកដថា ដីដែលលោក អ្នកទិញមិនមែនជាដីមានរឿងក្តីក្តាំ និងទី៣ ត្រូវទិញដីនៅតំបន់ដែលមានការអភិវឌ្ឍន៍ និងជាទិសដៅនៃការអភិវឌ្ឈន៍នាពេលអនាគត៕[:en]ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ នៅពេលនិយាយពីការវិនិយោគលើវិស័យដីធ្លី មានឳកាសចំណេញខ្ពស់និងក៏មានហានិភ័យផងដែរ ប្រសិនជាអ្នកវិនិយោគនោះមិនមានសាច់ប្រាក់គ្រប់គ្រាន់សម្រាប់បង្វិល។

លោកច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Mekongបានថ្លែងឲ្យដឹងថា ការខ្ចីឥណទានដើម្បីយកមកវិនិយោគមានកត្តាពីរ ដែលគួរខ្ចីឬមិនគួរ ទី១ ប្រសិនជាអ្នកខ្ចីប្រាក់មានសាច់ប្រាក់សម្រាប់បង្វិល និងសងថ្លៃដើមនៃឥណទានរបស់ខ្លួន ការខ្ចីឥណទានយកមកទិញអចលនទ្រព្យមិនមានបញ្ហានោះទេ។ទី២ ប្រសិនជាអ្នកខ្ចីឥណទាន យកមកទិញដីទុកលក់យកចំណេញ មិនគួរខ្ចីឥណទានយកមកទិញដីនោះទេ ព្រោះការទិញដីអាចកប់ដើមទុនទៅក្នុងនោះ។
លោកបន្តថា“ការវិនិយោគលើដីធ្លីមានឳកាសចំណេញខ្ពស់ ឬអត់អាស្រ័យលើអ្នកវិនិយោគមានភាពឆ្លាតវៃកម្រិតណាប៉ុណ្ណោះ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកគីម ហ៊ាងបានលើកឡើងផងដែរថា ការទិញដីធ្លីដោយប្រើប្រាស់ឥណទានធនាគារ ទិញដីយកចំណេញមានករណីគួរខ្ចី និងមិនគួរខ្ចី គឺត្រូវមើលលក្ខខ័ណ្ឌចំនួនបួនសិន ទី១ ប្រសិនជាអ្នកមានបំណងចង់ខ្ចី ហើយមានសាច់ប្រាក់ឬប្រាក់ខែសមរម្យ សម្រាប់បង្វិលបាន គួរខ្ចីឥណទានដើម្បីវិនិយោគដីធ្លី ទី២ សម្រាប់អ្នកមិនទាន់មានលំនៅដ្ឋានរស់នៅខ្លួនឯង មិនគួរខ្ចីឥណទានទិញដីទេ ទី៣ អ្នកដែលមានផ្ទះខ្លួនឯងហើយមិន តែនៅជំពាក់បំណុលគេ ក៏មិនគួរខ្ចីឥណទានទិញដីដែរ និងទី៤ អ្នកមានផ្ទះ មានការងារសមរម្យហើយ បើខ្ចីឥណទានពីធនាគារ ដើម្បីទិញដីក៏មិនត្រូវខ្ចីលើសពី៥០ភាគរយនៃតម្លៃដីរបស់ខ្លួនបានទិញដែរ។

បន្ថែមពីលើនេះ លោកឧកញ៉ា សៀ រិទ្ឋី អគ្គនាយកក្រុមហ៊ុន World Bridge Groupបានបង្ហាញវិធីសាស្ត្រទិញដី ដើម្បីទទួលបានផលចំណេញខ្ពស់ ត្រូវផ្តោតលើកត្តាបីសំខាន់ផងដែរ ទី១ ត្រូវទិញដីនៅតំបន់ដែលស្ថិតក្នុងផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល ដែលមានន័យថា យើងត្រូវទិញដីឲ្យបានមុនគេ ព្រោះបើយើងទិញនៅពេលគេដឹងព៌តមានហើយ មិនមានឳកាសចំណេញខ្ពស់ទេ ទី២ ទិញដីមិនមានបញ្ហា ដែលត្រូវប្រាកដថា ដីដែលលោក អ្នកទិញមិនមែនជាដីមានរឿងក្តីក្តាំ និងទី៣ ត្រូវទិញដីនៅតំបន់ដែលមានការអភិវឌ្ឍន៍ និងជាទិសដៅនៃការអភិវឌ្ឈន៍នាពេលអនាគត៕[:]