ដោយ Donald Lee
ភ្នំពេញៈ ធនាគារចិន The People’s Bank of Chinaបានប្រកាសថា ឥឡូវនេះខ្លួនមានបម្រុងទុកមាសចំនួន
២,១៤១តោន ដែលក្រុមអ្នកវិភាគនិយាយថា ជាវិធានការណ៍សកម្ម ដើម្បីការពារសេដ្ឋកិច្ចរបស់ខ្លួនពីសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន។
យោងតាមរបាយការណ៍ក្រុមហ៊ុន PBC បានរកឃើញថា មាសបម្រុងរបស់ចិនមានតម្លៃ៩៥,៤៥ ពាន់លានដុល្លារបន្ទាប់ពីបានទិញមាសចំនួន៩៩តោន ចាប់តាំងពីដើមឆ្នាំនេះ។
-->
អ្នកវិភាគជឿជាក់ថា ការកើនឡើងនៃការទិញមាស បន្តកើតមានក្នុងកិច្ចប្រឹងប្រែងដើម្បីធ្វើពិពិធកម្ម ប្រាក់បម្រុងរូបិយប័ណ្ណបរទេសរបស់ខ្លួន និងពឹងផ្អែកតិចលើប្រាក់ដុល្លារអាមេរិក នៅពេលសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិនបន្តកើតឡើង។
ទុនបម្រុងប្តូរប្រាក់បរទេសរបស់ចិន មានទំហំទឹកប្រាក់ច្រើនជាងគេបំផុតនៅលើពិភពលោកឥឡូវមានចំនួន៣,១០៧២ ទ្រីលានដុល្លារ៕
អានអត្ថបទ៖ ប្រទេសរុស្ស៊ីបន្តទិញមាសទុកកាន់តែច្រើន ខណៈខ្លួនមានមាសនៅស្តុកលើសពី ២,០០០តោនរួចទៅហើយ