ដោយ ម៉ាណេត
ភ្នំពេញៈ រដ្ឋមន្រ្តី និងមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ មកពីបណ្តាប្រទេសអាស៊ានបានជួបពិភាក្សាពីយុទ្ធសាស្ត្រ សម្រាប់ការពន្លឿនការអភិវឌ្ឍធនធានមនុស្ស នៅក្នុងតំបន់តាម រយៈការវិនិយោគគោលនយោបាយរួម និងកំណែទម្រង់គោលនយោបាយប្រកបដោយភាពច្នៃប្រឌិត។
បណ្តាប្រទេសអាស៊ានទទួលបានជោគជ័យ ក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងបានកាត់បន្ថយភាពក្រីក្រយ៉ាងខ្លាំង ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។ ទោះយ៉ាងណាជាមធ្យមការអប់រំការ អភិវឌ្ឍន៍ជំនាញ និងសូចនាករសុខភាពគឺស្ថិតនៅក្រោមការរំពឹងទុក ដោយសារកម្រិតប្រាក់ចំណូលរបស់អាស៊ាន ហើយមានភាពខុសគ្នាខ្លាំងលើផលិតភាព ការងារ និងគុណភាពអប់រំនៅទូទាំងតំបន់។ ការវិនិយោគបន្ថែមទៀតលើប្រជាជនរបស់ខ្លួនជា ពិសេសកុមារ និងយុវជននៅតែជាបញ្ហាប្រឈមដ៏សំខាន់។
-->
រៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិរបស់ថៃ (NESDC) និងក្រសួងការបរទេសធនាគារពិភពលោក និងយូនីសេហ្វ កិច្ចប្រជុំកំពូលអាស៊ានស្តីពីការអភិវឌ្ឍមូលធនមនុស្សត្រូវបានរៀបចំឡើង ដើម្បីសម្រួលដល់ការសន្ទនាក្នុងចំណោមរដ្ឋជាសមាជិក ដើម្បីចែករំលែកក្របខ័ណ្ឌគោលនយោបាយប្រកបដោយជោគជ័យ និងជួយកំណត់អត្តសញ្ញាណវិធីសាស្រ្តថ្មីៗ ក្នុងការអភិវឌ្ឍមូលធនមនុស្ស និងឆ្ពោះទៅរកទិសដៅគោលនយោបាយរួមមួយ ដែលត្រូវបានសម្របតាមបរិបទ និងទិសដៅគោលនយោបាយ។
លោក Thosaporn Srisumphand អគ្គលេខាធិការ NESDC មានប្រសាសន៍ថា “តំបន់យើងប្តេជ្ញាអភិវឌ្ឍន៍នូវសកម្មភាពជាក់ស្តែង ដើម្បីធានាថាយើងមានកម្លាំងពលកម្មត្រៀមខ្លួន សម្រាប់ការប្រកួតប្រជែងសម្រាប់សេដ្ឋកិច្ចឌីជីថលពិភពលោក”។ លោក បានបន្តថា “វាជាអាទិភាពសម្រាប់យើង ក្នុងការរៀបចំគោលនយោបាយសាធារណៈ និងកម្មវិធីរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព ដែលដាក់ប្រជាជននៅកណ្តាលនៃការអភិវឌ្ឍ”។
គម្រោងមូលធនមនុស្សទូទាំងពិភពលោក របស់ធនាគារពិភពលោក គឺជាការខិតខំដើម្បីពន្លឿនការវាយតម្លៃរបស់បណ្តាប្រទេស ដែលមានការរីកចម្រើននៅជុំវិញពិភពលោករួមទាំងប្រទេសអាស៊ាន ដែលបានធ្វើក្នុងការកសាងធនធានមនុស្ស។ វាដើរតួជាមូលដ្ឋានសម្រាប់ការគាំទ្រជាយុទ្ធសាស្ត្រ ដល់បណ្តាប្រទេសដែលចង់វិនិយោគកាន់តែមានប្រសិទ្ធិភាពលើប្រជាជនរបស់ខ្លួន។
យោងតាមធនាគារពិភពលោកកុមារ ដែលកើតក្នុងតំបន់អាស៊ានសព្វថ្ងៃត្រូវបានរំពឹងថា នឹងទទួលបាននូវផលិតភាពពេញលេញប្រហែល ៥៩ភាគរយ នៃសក្តានុពលផលិតភាពរបស់ពួកគេ បើប្រៀបធៀបទៅនឹងកុមារ ដែលកើតនៅក្នុងតំបន់ដែលមានការអប់រំខ្ពស់ និងប្រព័ន្ធសុខាភិបាល។

លោក Mara Warwick នាយកប្រចាំប្រទេសរបស់ធនាគារពិភពលោកប្រចាំប្រទេសថៃប្រ៊ុយណេម៉ាឡេស៊ី និងហ្វីលីពីនមានប្រសាសន៍ថា “ការផ្តល់អាទិភាពដល់ការអភិវឌ្ឍធនធានមនុស្សមានន័យថា ការដាក់ប្រជាជននៅកណ្តាលនៃការវិនិយោគ គោលនយោបាយ និងកម្មវិធី”។
លោកបានបន្តថា “តាមរយៈការឆ្ពោះទៅរកគោលដៅទាំងនេះ បណ្តាប្រទេសអាស៊ានអាចដោះស្រាយដោយផ្ទាល់នូវគម្លាត និងផ្តល់នូវអនាគតប្រកបដោយចីរភាព សមភាព និងវិបុលភាពសម្រាប់ប្រជាជនទាំងអស់របស់ខ្លួន”៕