ចិន​ប្រើប្រាស់​រូបិយប័ណ្ណ​ខ្លួន​ជា​អាវុធ​ក្នុង​ការ​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​

0

ដោយ​ Donald​ Lee​

ភ្នំពេញ​៖​ សេដ្ឋវិទូ​បាន​អះអាង​ថា​ រដ្ឋាភិបាល​ចិន​កំពុង​បញ្ចុះតម្លៃ​ប្រា​ក់យ័ន​ ដើម្បី​ឆ្លើយតប​នឹង​ពន្ធ​អាមេរិក​ ដែល​នឹង​ដាក់​ពន្ធ​លើ​ទំនិញ​ទាំងអស់​ ដែល​ចេញ​មក​ពី​ចិនដីគោក​។

អ្នកវិភាគ​ហិរញ្ញវត្ថុ​ព្យាករណ៍​ថា​ ប្រា​ក់យ័​ននឹង​ចុះថោក​ ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក​ ដោយ​តម្លៃ​ប្រា​ក់យ័​ននឹង​កើន​ដល់៧យ័ន​ ទើប​ស្មើនឹង១ដុល្លារ​អាមេរិក​រហូតដល់​ដំណាច់ឆ្នាំ​។

ការ​ធ្លាក់ចុះ​តម្លៃ​ប្រា​ក់យ័ន​ជួយ​ដល់​ក្រុមហ៊ុន​ ដែល​នាំចេញ​ពី​ប្រទេស​ចិន​ ដោយ​បន្ថយ​តម្លៃ​នៃ​ការនាំចេញ​ និង​ផ្តល់​ឱ្យ​ក្រុមហ៊ុន​នូវ​អត្ថ​ប្រយោជន៍​ប្រកួតប្រជែង​ នឹង​ក្រុមហ៊ុន​ដែល​នាំចេញ​ទៅក្រៅ​ប្រទេស​។

ប្រា​ក់យ័​នបាន​ធ្លាក់​ដល់កម្រិត​ទាប​មួយ​ មិនធ្លាប់​មាន​ក្នុងរយៈពេល១០ឆ្នាំ​ នៅក្នុង​អ្វី​ដែល​មន្រ្តី​រដ្ឋាភិបាល​អាមេរិក​ជាច្រើន​ បាន​ដាក់ឈ្មោះ​ថា​ជា​ “ការរៀបចំ​រូបិយវត្ថុ​”។

ប្រធានាធិបតី​អាមេរិក​លោក​ Donald​ Trump​ បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ធ្វី​តធឺ​ថា​ “ចិន​បាន​ទម្លាក់​តម្លៃ​រូបិយប័ណ្ណ​របស់​ពួកគេ​ នៅ​កម្រិតទាប​មួយ​ជា​ប្រវត្តិសាស្ត្រ​”។លោក​បាន​បន្ថែម​ថា​ “វា​ត្រូវ​បាន​គេ​ហៅថា​“ការ​កេង​ចំណេញ​រូបិយវត្ថុ​”។

អ្នកវិភាគ​ហិរញ្ញវត្ថុ​បាន​ឯកភាព​គ្នា​ថា​ រដ្ឋាភិបាល​ចិន​រៀបចំ​អត្រា​រូបិយប័ណ្ណ​ ជា​អាវុធ​យុទ្ធសាស្ត្រ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​។

លោក​ Eric​ Fishwick​ សេដ្ឋវិទូ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​ CLSA​ បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​អាមេរិក​ថា​ “ក្រឡេក​មើល​របៀប​ដែល​ការ​ជួញដូរ​រូបិយប័ណ្ណ​ វា​ត្រូវ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ វា​កំពុង​ត្រូវ​បាន​ប្រើជា​មធ្យោបាយ​មួយ​ដើម្បី​ទូទាត់​ផល​ប៉ះពាល់​នៃ​ពន្ធគយ​”។

លោក​បាន​បន្ថែម​ថា​“ ប្រា​ក់យ័ន​ត្រូវ​បាន​ធ្វើ​ឱ្យ​ចុះ​ខ្សោយ​ នៅពេល​ណា​ដែល​អាមេរិក​ធ្វើ​ឱ្យ​មាន​ភាព​តានតឹង​កាន់តែ​ខ្ពស់​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here