ដោយ Donald Lee
ហុងកុង៖ រដ្ឋាភិបាលចិនបានបញ្ជាឱ្យសហគ្រាសដែលគ្រប់គ្រងដោយរដ្ឋរបស់ខ្លួនកាន់កាប់ផ្នែកសំខាន់ៗនៅក្នុងសេដ្ឋកិច្ចហុងកុង ខណៈការតវ៉ាបានធ្វើឱ្យទីក្រុងជាប់គាំងអស់រយៈពេលជាច្រើនខែ។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន Reuters។
រដ្ឋាភិបាលបានបញ្ជាឱ្យមានការប្រជុំនៅទីក្រុងសិនជិនដែលជាកន្លែងដែលប្រធានក្រុមហ៊ុនរដ្ឋកំពូលៗរបស់ ចិនបានចូលរួម។
-->
គណៈកម្មាធិការត្រួតពិនិត្យ និងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ (SASAC) របស់ស្ថាប័នចិនបានជំរុញឱ្យក្រុមហ៊ុននានាជួយធ្វើឱ្យមានស្ថេរភាព និងជួយដល់ឧស្សាហកម្មសំខាន់ៗនៅក្នុងទីក្រុងហុងកុងដោយវិនិយោគ និងគ្រប់គ្រងក្រុមហ៊ុន។
សេដ្ឋកិច្ចហុងកុងត្រូវបានរារាំងដោយការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យអស់រយៈពេល ១៥ សប្តាហ៍កន្លងមក។អាជ្ញាធរហុងកុងបានកាត់បន្ថយការព្យាករណ៍កំណើនផលិតផលសរុបក្នុងស្រុក ឆ្នាំ ២០១៩ របស់ខ្លួនពី ១ ទៅ ០ ភាគរយសម្រាប់សេដ្ឋកិច្ច៕