The Federal Reserve Building in downtown Washington DC, USA at night. HDR image.
ដោយ Donald Lee
អាមេរិក៖ ក្រសួងរតនាគារអាមេរិកបានចេញផ្សាយទិន្នន័យកាលពីថ្ងៃព្រហស្បតិ៍បង្ហាញពីឱនភាពថវិកាជាង ១ ទ្រីលានដុល្លារក្នុងឆ្នាំ ២០១៩ ។
គម្លាតដ៏ធំធេងនៃប្រាក់ចំណូលដែលហូរចូល និងចំណាយចេញមកភាគច្រើនចេញពីការលើកលែងពន្ធឆ្នាំ ២០១៧ របស់ប្រធានាធិបតី Donald Trump សម្រាប់បុគ្គលដែលមានទ្រព្យស្តុកស្តម្ភបំផុតនៅអាមេរិក និងសាជីវកម្ម។
-->
ឱនភាពថវិកាបានកើនឡើងជិតទ្វេដងក្នុងរយៈពេលបីឆ្នាំចាប់តាំងពីលោក Trump ឡើងកាន់តំណែងខ្ពស់បំផុតនៅអាមេរិក។ បំណុលជាតិអាមេរិកកើនឡើងស្របគ្នានឹងឱនភាពនេះដោយកើនឡើង ១៣ ភាគរយបន្ទាប់ពីលោក Trump ក្លាយជាប្រធានាធិបតីស្មើនឹង ២២,៥ ទ្រីលានដុល្លារ។
ជាមួយនឹងឱនភាពសរុបចំនួន ១,០៧ ទ្រីលានដុល្លារនៅឆ្នាំ ២០១៩ រដ្ឋាភិបាលអាមេរិកស្ទើតែធ្វើឱ្យមានឱនភាពស្មើឱនភាពធំបំផុតកាលពីឆ្នាំ ២០១២ ដែលគិតជាទឹកប្រាក់ ១,១ ទ្រីលានដុល្លារ៕