មន្ត្រី​ជាន់ខ្ពស់​ធនាគារពិភពលោក​កោតសរសើរ​ពី​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​របស់​កម្ពុជា​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ជាមួយនឹង​ល្បឿន​នៃ​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​របស់​កម្ពុជា​ មន្រ្តី​ជាន់ខ្ពស់​ធនាគារ​ពី​ភព​លោក​បាន​ទទួលស្គាល់​ និង​កោតសរសើរ​យ៉ាង​ខ្លាំង​ទៅលើ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ ដែល​អាច​ជំរុញ​និង​រក្សា​បាន​កំណើន​សេដ្ឋកិច្ច​ជាប់​ជាប្រចាំ​ក្នុងរង្វង់​ជាង៧ភាគរយ​នា​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។

អនុប្រធាន​ធនាគារពិភពលោក​ លោកស្រី​ Victoria​ Kwakwa​ បាន​ទទួលស្គាល់​ និង​កោតសរសើរ​ពី​ការ​អភិវឌ្ឍ​យ៉ាង​លឿន​របស់​កម្ពុជា​ នៅក្នុង​រយៈពេល​ដ៏​ខ្លី​ ជាពិសេស​ធនធាន​ និង​កត្តា​ចំណេះដឹង​របស់​ប្រជាពលរដ្ឋ​ មានការ​កើនឡើង​គួរ​ជា​ទី​មោទន​ ដែល​ការ​លើកឡើង​នេះ​ ត្រូវ​បាន​ធ្វើឡើង​នៅក្នុង​ឱកាស​ នៃ​កិច្ច​ជំនួប​ពិភាក្សា​ការងារ​សហប្រតិបត្តិ​ការ​ជាមួយ​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​វិមាន​សន្តិភាព​កាលពី​ព្រឹក​ថ្ងៃទី១៦​ ខែកញ្ញា​ ឆ្នាំ២០១៩នេះ​។

អនុប្រធាន​ធន​គារ​ពិភពលោក​ (World​ Bank​) ទទួលបន្ទុក​តំបន់​អាស៊ី​ខាងកើត​ និង​ប៉ាស៊ីហ្វិក​ លោកស្រី​ វិច​តូ​រៀ​ ខ្វា​ខ្វា​ ដែល​ធ្លាប់​មក​ប្រទេស​កម្ពុជា​កាលពី៣ឆ្នាំមុន​នោះ​ បាន​មានប្រសាសន៍​ថា​ “ពេលនេះ​កម្ពុជា​កំពុង​រីកចម្រើន​យ៉ាង​ខ្លាំង​ គួរ​ឱ្យ​កោតសរសើរ​ខ្លាំង​បំផុត​ជាមួយ​កំណើន​សេដ្ឋកិច្ច​ជាមធ្យម​ពី៧​-៨ ភាគរយ​ ហើយ​អត្រា​កាត់បន្ថយ​ភាព​ក្រីក្រ​ និង​អត្រា​ស្លាប់​របស់​ទារក​នៅពេល​កើត​ក៏បាន​ថយ​ចុះ​”។ លោក​បន្ត​ថា​ “នេះ​ជា​ជោគជ័យ​បញ្ជាក់​ថា​ កម្ពុជា​កំពុងតែ​បោះជំហាន​លើ​ផ្លូវ​មួយ​ត្រឹមត្រូវ​។

​ក្នុងនាម​ធនាគារពិភពលោក​ លោកជំទាវ​ បាន​សម្តែង​នូវ​ការ​អបអរសាទរ​ចំពោះ​ជោគជ័យ​ដែល​កម្ពុជា​ទទួល​បាន​។

​លោកស្រី​បាន​បន្ត​ទៀត​ថា​ “កន្លងមក​ធនាគារពិភពលោក​ បាន​ធ្វើការ​យ៉ាងច្រើន​ជាមួយនឹង​សហ​គម​ន៍​ផ្សេង​ៗ ដែល​សហគមន៍​ទាំងនោះ​ ប្រជាពលរដ្ឋ​ដែល​ទទួល​បាន​ ដីសម្បទាន​សង្គមកិច្ច​ ពី​រាជរដ្ឋាភិបាល​ហើយ​ គឺ​បាន​ទទួល​នៅ​ធ្វើការ​ដាំដុះ​បាន​លទ្ធផល​ជាទី​គាប់ចិត្ត​ជា​ទី​មោទ​នៈ​”។ លោកស្រី​បន្ត​ថា​ “ក្នុង​ន័យ​នេះ​ លោកស្រី​ចង់​បញ្ជាក់​ថា​ដី​សង្គមកិច្ច​ដែល​រដ្ឋាភិបាល​បាន​ចែក​ជូន​ប្រជាពលរដ្ឋ​ ធ្វើការ​ដាំដុះ​ដំណាំ​កសិកម្ម​ ដែល​បាន​ជួយ​លើកស្ទួយ​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​កាន់​តែ​ប្រសើ​ឡើង​ ដែល​កូនចៅ​ពួកគេ​ទទួល​បាន​នូវ​ការអប់រំ​ និង​សេវា​សុខ​ភា​ពប្រ​កម​បដោយ​គុណភាព​ផង​ដែរ​”។

លោកស្រី​ Victoria​ Kwakwa​ បាល​លើកទឹកចិត្ត​ដល់​រាជរដ្ឋាភិបាល​ និង​បាន​វាយតម្លៃ​ខ្ពស់​ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សម្តេច​ប្រមុខ​ដឹកនាំ​។ ទន្ទឹម​នឹង​នេះ​ លោកស្រី​ក៏បាន​ លើកឡើង​ពី​កិច្ច​សហប្រតិបត្តិ​ការ​ រវាង​ធនាគារពិភពលោក​ និង​រដ្ឋបាល​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​នោះ​គឺ​ការចូលរួម​របស់​ធនាគារពិភពលោក​ នៅក្នុង​វិស័យ​អភិវឌ្ឍ​ធនធានមនុស្ស​ ក៏ដូចជា​ក្នុង​វិស័យ​កសិកម្ម​ផង​ដែរ​ដើម្បី​ជួយ​ជំរុញ​ការ​បង្កើន​ទិន្នផល​ និង​ការនាំចេញ​របស់​កសិផល​កម្ពុជា​។ ជាពិសេស​ លោកស្រី​ Victoria​ Kwakwa​ បាន​មានប្រសាសន៍​ថា​ បន្ទាប់ពី​ការ​វិលត្រឡប់​របស់​ធនាគារពិភពលោក​ មក​កម្ពុជា​ពេលនេះ​បង្ហាញ​ជា​ដៃគូ​ដ៏​ល្អ​ប្រកបដោយ​ជំនឿ​ជឿជាក់​ និង​គ្នា​ទៅវិញទៅមក​ ដើម្បី​រួមចំណែក​ជំរុញ​ការអភិវឌ្ឍន៍​ប្រទេសជាតិ​អោយ​កាន់តែ​រីកចម្រើន​ខ្លាំង​ឡើង​។

សម្ដេច​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ បាន​ថ្លែងអំណរគុណ​ដល់​ លោកស្រី​ Victoria​ Kwakwa​ ដែល​គាំទ្រ​ និង​មាន​ជំនឿ​ក្នុង​ការ​ចាប់ដៃ​គូ​ជាមួយ​កម្ពុជា​ជំរុញ​ការ​កសាង​ប្រទេសជាតិ​អោយ​រីកចម្រើន​ទៅមុខ​។ សម្តេច​តេជោ​បន្ត​ថា​ នៅ​កម្ពុជា​ការ​ផ្តល់​ដីសម្បទាន​សង្គមកិច្ច​ គឺជា​នយោបាយ​អាទិភាព​របស់​រាជរដ្ឋាភិបាល​។ រយៈពេល៧​ ឆ្នាំ​ហើយ​ ដែល​រាជរដ្ឋាភិបាល​ មិន​ឲ្យ​ដីសម្បទាន​សេដ្ឋកិច្ច​ទៅ​ក្រុមហ៊ុន​ឯកជន​ទៀត​ទេ​ ហើយក៏​បាន​កាត់​យក​មកវិញ​ នូវ​ដីសម្បទាន​សេដ្ឋកិច្ច​ណា​ ដែល​ក្រុមហ៊ុន​មិន​អនុវត្ត​តាម​គោលការណ៍​ ឬក៏​មិន​មិន​គោរព​តាមច្បាប់​របស់​រាជរដ្ឋាភិបាល​។ ដីសម្បទាន​សេដ្ឋកិច្ច​មួយចំនួន​ក៏បាន​បែងចែក​ផ្តល់​ជូន​ទៅដល់​ប្រជាពលរដ្ឋ​ ដែល​គ្មាន​ដី​ប្រើប្រាស់​ សម្រាប់​បង្កបង្កើនផល​ដើម្បី​ពលរដ្ឋ​មាន​ជីវភាពរស់នៅ​កាន់តែ​ល្អ​ប្រសើរ​។

សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ ដីសម្បទាន​សង្គមកិច្ច​ ត្រូវការ​តភ្ជាប់​ជាមួយនឹង​វិស័យ​កសិកម្ម​។ ក្នុង​ន័យ​នេះ​សម្តេច​តេជោ​ ក៏បាន​លើកទឹកចិត្ត​និង​ជំរុញ​ឲ្យ​ធនាគារពិភពលោក​ ចូលរួម​យ៉ាងសកម្ម​ថែមទៀត​ ជាមួយនឹង​ប្រជាពលរដ្ឋ​កម្ពុជា​ ដែល​ទទួល​បាន​ដី​សង្គមកិច្ច​ ពី​រាជរដ្ឋាភិបាល​ ដើម្បី​ជួយ​ឲ្យ​ពួកគាត់​ទទួល​បាន​នៅ​ការ​ដាំដុះ​នឹង​ទទួលផល​បាន​ល្អ​ ដើម្បី​លើកស្ទួយ​ជីវភាព​គ្រួសារ​អោយ​បាន​ល្អ​ប្រសើរ​។

ការចូលរួម​របស់​ធនាគារពិភពលោក​ នឹង​ជួយ​ដល់​ការ​កើនឡើង​នៃ​គម្រប​ព្រៃឈើ​ឡើងវិញ​នៅ​កម្ពុជា​។ នៅក្នុង​ឱកាស​នោះ​ដែរ​ សម្ដេច​តេជោ​ក៏បាន​លើកឡើង​អំពី​តម្រូវការ​ធនធានមនុស្ស​នៅក្នុង​ប្រទេស​។

​សម្តេច​តេជោ​បាន​ស្នើសុំ​ធនាគារពិភពលោក​ ពិនិត្យ​បន្ត​សហការ​ ជួយ​ដល់​កម្ពុជា​លើ​ធនធាន​ការ​អភិវឌ្ឍ​ធនធានមនុស្ស​។ នៅក្នុង​កិច្ចពិភាក្សា​នោះ​ សម្ដេច​តេជោ​ ក៏បាន​លើកឡើង​ផង​ដែរ​ អំពី​សារៈសំខាន់​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​នៅក្នុង​ទីក្រុង​ និង​តាម​ជនបទ​។ កន្លងមក​ ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទី​ជនបទ​ គឺ​បាន​កំពុងតែ​អភិវឌ្ឍ​ ប៉ុន្តែ​ត្រូវការ​ធនធាន​ច្រើន​ សម្រាប់​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នេះ​។

ក្នុង​ន័យ​នេះ​ សម្តេច​តេជោ​ បាន​លើកឡើង​ថា​ កន្លងមក​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​និង​កូរ៉េ​ បាន​ដើរ​រួមគ្នា​ ដែល​កសាង​ផ្លូវ​ពី​ផ្លូវ​ដីក្រហម​ ទៅកាន់​ផ្លូវ​កៅស៊ូ​ពីរ​ជាន់​ (DBST​) ហើយ​ឥឡូវនេះ​ គឺ​មានគុណ​ភាពល្អ​ សម្រាប់​តំបន់​ដាច់ស្រយាល​ តំបន់ជនបទ​។ សម្តេច​តេជោ​នាយក​រដ្ឋ​ស្ត្រី​បាន​ស្នើ​ឲ្យ​ធនាគារពិភពលោក​ ពិនិត្យមើល​លទ្ធភាព​ ចូលរួម​នៅក្នុង​ដាក់​កម្មវិធី​កសាង​ផ្លូវ​ កែប្រែ​ផ្លូវ​ជនបទ​ពី​ដីក្រហម​ ទៅជា​ផ្លូវ​កៅស៊ូ​ពីរ​ជាន់​វិញ​ ដោយសារ​មូលហេតុ​ថា​ ធនាគារពិភពលោក​ កំពុងតែ​ចូលរួម​យ៉ាងសកម្ម​ ក្នុង​ការជំរុញ​ការ​អភិវឌ្ឍ​តំបន់ជនបទ​នោះ​ស្រាប់​។ មុ​ននឹងបញ្ជប់​ការពិភាក្សា​ លោកស្រី​ Victoria​ Kwakwa​ បាន​សន្យា​នឹង​ពង្រឹង​កិច្ចសហការ​ជាមួយ​ សម្តេច​តេជោ​ ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​ ក្នុងនាម​ជា​ដៃគូ​ដែល​ជួយគ្នា​ និង​ស្តាប់​យោបល់​គ្នា​ទៅវិញទៅមក​ ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​កម្ពុជា​ អោយ​ក្លាយទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ២០៣០ខាងមុខ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here