ដោយវុត្ថា
ភ្នំពេញៈ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (AIAI) លោកLu Weiបានអះអាងថា អាកាសយានដ្ឋានអន្តរជាតិសៀម រាបអង្គរថ្មី (AIAI) នឹងបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរនៅឆ្នាំ២០២៣ ដោយប្រើពេលវេលាសាងសង់រយៈពេល៣៦ខែ។

ដោយវុត្ថា
ភ្នំពេញៈ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (AIAI) លោកLu Weiបានអះអាងថា អាកាសយានដ្ឋានអន្តរជាតិសៀម រាបអង្គរថ្មី (AIAI) នឹងបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរនៅឆ្នាំ២០២៣ ដោយប្រើពេលវេលាសាងសង់រយៈពេល៣៦ខែ។

ការសាងសង់អាកាសយានដ្ឋានថ្មីនេះ បាននិងកំពុងសាងសង់បន្ទាប់ពីបានចាប់ផ្តើមដំណើរការសាងសង់ ចាប់តាំងពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២០កន្លងមកនេះ។
ការអះអាងរបស់លោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(AIAI) បានធ្វើឡើងនៅនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលនាថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២០នេះ។
លោកបន្តថា “ដំណើរការសាងសង់ក្រុមហ៊ុន បានសហការយ៉ាងជិតស្និតជាមួយក្រុមការងារបច្ចេកទេស របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដោយផ្តោតសំខាន់ទៅនឹងការបំពាក់ឧបករណ៏បច្ចេកទេស និងរចនាបទអាកាសយានដ្ឋាន”។
លោកLu Wei ក៏បានអញ្ជើញលោក នាយឧត្តមសេនីយ៍ បណ្ឌិតម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីប្រតិភូអមនាយយករដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ទៅធ្វើទស្សនកិច្ច និងពិនិត្យលើការងារសាងសង់តាមពេលវេលាសមស្របឆាប់ៗខាងមុខ។
លោកនាយឧត្តមសេនីយ៍បណ្ឌិតម៉ៅ ហាវណ្ណាល់បានថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល តែងតែគាំទ្រយ៉ាងពេញទំហឹង និងជម្រុញដំណើរសារសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ទៅតាមផែនការដែលបានកំណត់។

លោកនាយឧត្តម សេនីយ៍ បានជម្រុញ និងឯកភាពឱ្យ ក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(AIAI) និងក្រុមការងារបច្ចេកទេសរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរ ធ្វើការសហការគ្នាជាប្រចាំ ដើម្បីត្រូតពិនិត្យការងារ បញ្ហប្រឈមរកដំនោះស្រាយ និងឱ្យមានការរៀបចំប្រជុំជារៀងរាល់ថ្ងៃទី២៥ ប្រចាំខែ ដើម្បី ពិនិត្យលើវឌ្ឈនភាពការងារបច្ចេកទេស និងការសាងសង់អាកាសយានដ្ឋាន៕
តើអាកាសយាន្តដ្ឋានសៀមរាបចាស់ នឹងនៅតែប្រើប្រាស់ រឺអភិវឌ្ឃន៍ទីជាអ្វផ្សេង? សូមអរគុណ!