ដោយៈ រ៉ាណេត
ភ្នំពេញៈ វិស័យអចលនទ្រព្យកម្ពុជានាពេលបច្ចុប្បន្ននេះ អ្នកវិនិយោគភាគច្រើន សុទ្ធតែ បានបង្ហាញពីចំណាប់អារម្មណ៍ ទៅលើការធ្វើជំនួញ លើផ្នែកដីធ្លីច្រើនជាង វិស័យ សំណង់ ដោយសារតែការវិនិយោគដី អាចធ្វើបានចាប់ពីទំហំតូចឡើងទៅ រហូតដល់ ទ្រង់ទ្រាយធំ និងងាយទទួលបានចំណេញ។
លោក កាង សុធី អគ្គនាយកក្រុមហ៊ុន អចលនទ្រព្យ អន្តរជាតិ Century 21 Land Station ដែលមានអសយដ្ឋាននៅ ផ្ទះលេខ១០០ ផ្លូវលេខ១៣ ភូមិប៉ាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការវិនិយោគលើវិស័យដីធ្លី ត្រូវបាន បែងចែក ជាច្រើន រូបភាព និង ច្រើនសណ្ឋានសម្រាប់អ្នក ដែលចង់ចូលប្រឡូក នៅក្នុងវិស័យមួយនេះ សុទ្ធតែមានឱកាសទាំងអស់ ហើយក៏អាចរីកលូតលាស់ ក្នុងពេល ដ៏ខ្លីផងដែរ។






