ដោយ វុត្ថា
ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម នៅលើកទឹកចិត្តដល់ស្វែងរក់ទិញ-លក់ក្នុងវិស័យអចលនទ្រព្យជ្រើសរើសយកភ្នាក់ងារក្នុងការចចារ និងរៀបចំឯកបទដ្ឋានគតិយុត្តិ ដើម្បីជៀសវាងហានិភ័យ និងមានសុវត្ថិភាពទាំងគូរភាគី ខណៈការវិនិយោគលើវិស័យនេះ ត្រូវប្រើប្រាស់ធនធានយ៉ាងធំ។

-->
លោកច្រឹក សុខនីមបានមានប្រសាសន៍ឱ្យដឹងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២០ នេះ ថា ភ្នាក់ងារអចលនវត្ថុ ជាអ្នកប្រឹក្សាយោបលដល់អ្នកលក់ និងអ្នកទិញដើម្បីឱ្យមានយល់ដឹងកាន់តែច្បាប់ពីវិស័យអចលនទ្រព្យ និងដឹកពីព័ត៌មាន ក្នុងអចលនទ្រព្យព្រមទាំងដឹងពីប្រភពអចលនទ្រព្យ និងប្រភពមុនិធិដែលនឹងយកមកប្រើប្រាស់ ក្នុងវិស័យអចលនទ្រព្យ។
លោកបន្តថា “ភ្នាក់ងារអចលនទ្រព្យមានព័ត៌មានសម្បូរបែប ហើយអាចទទួលយកបាន តាមរយៈការផ្តល់នូវព័ត៌មាន និងឱកាសវិនិយោគប្រកបដោយចីរភាព” ។ លោកបន្ថែមថា “ម្យ៉ាងទៀតភ្នាក់ងារអចលនទ្រព្យ គឺជាបុគ្គលដែលមានសក្តានុពលក្នុងការចចារ ពីព្រោះពួគេធ្វើការដោយផ្ទាល់ជាមួយនឹងអ្នកលក់ ហើយដឹងពីលក្ខខណ្ឌនៃតម្រូវការជាក់ស្តែងនៃអ្នកលក់ ជាការលក់ប្រញាប់ លក់ធម្មតាឬលក់ ក្នុងកម្រិតក្នុងការទទួលយកប្រាក់ចំណូលខ្ពស់” ។
លោកច្រឹក សុខនីមបានបន្ថែមថា ជាមួយគ្នានេះ ភ្នាក់ងារអចលនវត្ថុជាបុគ្គលកណ្តាល ក្នុងរៀបចំកិច្ចសន្យាទិញ-លក់ និងការធ្វើឱ្យមានស្របច្បាប់ សម្រាប់អ្នកលក់នៅក្នុងដំណើរការនៃទិញ-លក់។ បន្ថែមពីនេះ ភ្នាក់ងារក៏ជាអ្នកធ្វើការយ៉ាងជិតស្និតជាមួយនឹងធនាគារ ដែលអាចជួលសម្រប់សម្រួល ដល់អ្នកទិញដែលមានបំណងខ្ចី នៅក្នុងលក្ខខណ្ឌណាមួយ។
លោកបានអំពាវនាវ និងលើកទឹកចិត្តដល់អ្នកទិញ អ្នកលក់អចលនវត្ថុប្រើប្រាស់ភ្នាក់ងាររបស់សមាគម ដែលមានជាង១០០ក្រុមហ៊ុន និងភ្នាក់ងារជាង៣០០០នាក់ ដែលកំពុងបំរើនៅក្នុងទីផ្សារ និងមានវិជ្ជាជីវៈជួយសម្របសម្រួល ដើម្បីជៀសផុតពីហានិភ័យដែលកើតឡើងជាយថាហេតុណាមួយ៕