ដោយ សុជាតា
បាត់ដំបងៈ សាកលវទ្យាល័យជាតិបាត់ដំបង ដែលនឹងក្លាយទៅជាមជ្ឍមណ្ឌលបណ្តុះបណ្តាលដ៏ធំជាងគេ នៅភូមភាគពាយ័ព្យ នៃប្រទេសកម្ពុជាបាននិងកំពុងរៀបចំសាងសង់អាគារ stem ជាលើកដំបូងបង្អស់នៅខេត្តបាត់ដំបង ដែលជាជំនួយឥតសំណងរបស់ ធនាគារពិភពលោក។
លោកបណ្ឌិតសំ រ៉ានី សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានបញ្ជាក់ប្រាប់Property asia area នារសៀលថ្ងៃទី៦ សីហានេះថា អាគារពីសោធន៍នេះ គឺសាងសង់ឡើង សំរាប់បំរើអោយផ្នែក វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង កសិកម្ម និង កែច្នៃអាហារ។ ដោយសាកលវិទ្យាល័យនេះ គម្រោងសាងសង់អាគារនេះ បញ្ជប់នៅឆ្នាំ ២០២៣ខាងមុខ ជាមួយនឹងការបំពាក់់ឧបករណ៍ពិសោធន៍ទំនើបៗចុងក្រោយ ដែលបំរើអោយការសិក្សារៀនសូត្រ របស់សិស្ស និស្សិត។
លោកបញ្ជាក់បន្ថែមទៀត “បន្ទាប់អាគារStem នេះ បានកសាងនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសកលវិទ្យាល៍យឯកជននានាមកនេះ វាអាគារពិសោធន៍លើកដំបូង នៅភូមិភាគពាយ័ព្យប្រទេស ដែលបំរើអោយផ្នែកវិទ្យាសាស្រ្ត និង កសិកម្មនៅខេត្តបាត់ដំបង”។
លោកបណ្ឌិតសំ រ៉ានីបានលើកឡើងថា សកវិទ្យាល័យជាតិបាត់ដំបង ក្លាយទៅជាទីតាំងនាំមុខគេ សម្រាប់ការស្រាវជ្រាវទាក់ទង ដំណាំកសិកម្ម ជាពិសេសដំណាំ ដំឡូងមី ដែលទទួលការគាំទ្រ ពីអង្គការអន្តរជាតិ UNDP ។
ការរីកចំរើននៃផ្នែកវិទ្យាសាស្រ្ត និង បច្ចេកេវិទ្យាស្រ្ត បានធ្វើអោយមុខវិជ្ជា(Stem) ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលប្រទេសកម្ពុជាកំពុងត្រូវការបំផុត ក្នុងការអភិវ ឌ្ឍប្រទេស។ បច្ចុប្បន្ន មុខវិជ្ជាស្ទែម (STEM) ដែលត្រូវបានកម្ពុជា ក៏ដូចជាពិភពលោកកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងនោះ វាបានក្លាយទៅជាជំនាញដែលកំពុងពេញនិយម និងត្រូវការបំផុត៕