គេហទំព័រPropertyarea និងCambodiafinancial timesនឹងចាប់ផ្តើមផ្សាយបន្តផ្ទាល់ព៌តមាននៅថ្ងៃទី៧ កុម្ភៈខាងមុខនេះ

0

ដោយៈគង់ សូរិយា

 ភ្នំពេញៈ ដោយទទួលបានការគាំទ្រពីមិត្តអ្នកអានជាតិ និងអន្តរជាតិ Facebook Page នៃគេហទំព័រProperty Area Asia, Cambodia Financial Times​នឹងរៀបចំកម្មវិធីLiveបន្តផ្ទាល់ នូវព៌តមានពិសេសពេលល្ងាច ដោយចាប់ផ្តើមពីម៉ោង៧,២០នាទីយប់ ចាប់ពីថ្ងៃទី៧ កុម្ភៈខាងមុខនេះ ។

កម្មវវិធីផ្សាយបន្តផ្ទាល់ពិសេសនេះ នឹងឈរនៅលើមាតិកាសំខាន់ៗរួមមានអចលនទ្រព្យ សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ និងព៌តមានអន្តរជាតិដោយឈរលើវេទិកាដែលមានឈ្មោះ “Property &Financial Today”។

សហស្ថាបនិកនិងជាអគ្គនាយក នៃគេហទំព័រPropertyarea.asia និងCambodiafinancialtimes.com លោកយិន លាងគង់បានមានប្រសាសន៍ថា ការរីកចម្រើននៃបច្ចេកវិទ្យា និងនិន្នាការនិយមការស្តាប់ព៌តមានច្រើនជាងការអាន នៅលើគេហទំព័រនិងFacebook Page បានសម្រេចឲ្យយើងពង្រីកមូលដ្ឋាន នៃការចែកចាយព៌តមានរបស់យើងឲ្យបានទូលំទូលាយដល់មិត្តអ្នកអាន និងអ្នកស្តាប់ ដើម្បីទទួលបានចំណេះដឹង ក៏ដូចជា ប្រើ់ប្រាស់សំរាប់ជាមូលដ្ឋានសម្រេចចិត្តរបស់ខ្លួន។

លោកបន្តថា “នៅពេលយើងឈរនៅមួយកន្លែង មានន័យថាយើងកំពុងដើរថយក្រោយ ហេតុនេះទន្ទឹមនឹងការគាំទ្រ ពីមិត្តអ្នកអាចរយៈពេលជិត៤ឆ្នាំមកនេះ យើងចាំបាច់បង្កើតផលិតផលព៌តមានថ្មីៗ ដើម្បីពង្រីកចំណេះដឹង ក៏ដូចជា រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការផន្តល់ព៌តមានល្អៗដល់សាធារណៈជន និងវិនិយោគិនជាតិ អន្តរជាតិ”។

លោកយិន លាងគង់បានបន្តថា ស្របពេលការប្រកួតប្រជែងលើវិស័យសារគមនាគមមន៍៍កើនឡើង ការឈរលើមូលដ្ឋានវិជ្ជាជីវៈ ក្រមសីលធ៌ម ដោយផ្តល់ព៌តមានពិត លឿន រហ័ស អាចទុកចិត្តបាន គឺជាអ្វីដែលយើង   ផ្តោតជាចម្បង ដើម្បីសម្រេចបាននូវចក្ខុវិស័យរួមមួយ គឺប្រែក្លាយគេហទំព័រទាំាំងពីរនេះជាវេទិកាសម្រាប់ជាតិ។

លោកបន្តថា “គុណតម្លៃស្នូលរបស់យើង ដែលបានដំណើរការរយៈពេល៤ឆ្នាំកន្លងមក គឺយើងផ្តល់ព៌តមានលឿន រហ័ស អាចទុកចិត្តបាន ពិសេសយើងក្រសោបយកបាន នូវព៌តមានកម្រិតជាតិ អន្តរជាតិធំៗ ទាំងគំរោងអភិវឌ្ឍន៍របស់វិស័យឯកជន និងគំរោងអភិវឌ្ឍន៍ធំៗរបស់រាជរដ្ឋាភិបាល”។ លោកបន្តថា “យើងនឹងបន្តពង្រឹង និងបន្តដើរតួនាទីសំខាន់បន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋ និងអ្នកវិនិយោគជាតិ អន្តរជាតិដើម្បីអាចយកព៌តមានរបស់យើងជាគោល សម្រាប់វិភាគ និងពិចារណា”។

លោកបានបន្តថ្លែងអំណរគុណដល់ដៃគូសហការ ក្រុមហ៊ុនជាតិ អន្តរជាតិ ដែលគាំទ្រដល់ការផ្សព្វផ្សាយ របស់គេហទំព័ររបស់យើងទាំងផ្នែក    ព៌តមាន ទាំងវីដេអូ និងកិច្ចសម្ភាសន៍ និងសូមថ្លែងអំណរគុណដល់ធនាគារហត្ថា ដែលជាធនាគារឈានមុខគេ ក្នុងចំណោមធនាគារឈានមុខធំៗនៅកម្ពុជា ដែលបានសហការគាំទ្រកម្មវិធីនេះ។

កម្មវិធីនេះនឹងមានការផ្សាយ នៅលើបណ្តាញទំនាក់ទំនងសង្គមមួយចំនួនទៀតផងដែរ ដូចជា Youtube និងTelegram ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here