ដោយ ៖ វត្ថា
ភ្នំពេញ៖ ប្រវត្តិសាស្ត្របានផ្លាស់ប្តូរសហគមន៍សេដ្ឋកិច្ច ប្រជាជាតិអាស៊ីអាគ្នេយ៍ ទៅជាសហគមន៍សេដ្ឋកិច្ចថ្មីមួយកាលពីចុងឆ្នាំ២០១៥ ប៉ុន្តែសំណួរបន្តគឺតើអាស៊ានត្រូវធ្វើអ្វីទៀត និងការធ្វើសមាហរណកម្មកន្លងមកទទួលបានជោគជ័យបែបណានៅតែជាសំណួរ ដែលពិបាកឆ្លើយនៅឡើយ។

-->
ជាក់ស្តែងនៅក្នុងសប្តាហ៍នេះ មេដឹកនាំកំពូលអាស៊ាន នៃប្រទេសជាដៃគូបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ និងកិច្ចប្រជុំពាក់ព័ន្ធបានចាប់កាលពីថ្ងៃទី១០ ដល់ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីនដើម្បីបន្តស្វែងរក និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ក្រោយប្រធានបទ “ភាពជាដៃគូសម្រាប់ការផ្លាស់ប្តូរការចូលរួមរបស់ពិភពលោក” ឆ្លុះបញ្ចាំងពីការតស៊ូមតិរបស់រដ្ឋាភិបាលហ្វីលីពីន ដើម្បីលើកកម្ពស់សាមគ្គីភាពក្នុងចំណោមប្រទេសសមាជិកអាស៊ាន និងដៃគូសកលលោករបស់ខ្លួន។
គេហទំព័រ Propertyarea.asia សូមលើកយកចំណេះដឹងខ្លះៗ ទាក់ទងនឹងប្រវត្តិ និងកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់មួយនេះ។
កិច្ចប្រជុំកំពូលអាស៊ាន (ASEAN Summit) ជាកិច្ចប្រជុំដែលរៀបចំធ្វើឡើងដោយសមាជិក នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ទាក់ទងនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងវប្បធម៌នៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍។
សម្ព័ន្ធមេត្រីភាពរបស់អាស៊ានបច្ចុប្បន្ន មានទំនាក់ទំនងជាមួយបណ្តាប្រទេសដទៃទៀត ដែលមានបំណងចូលរួមក្នុងបេសកកម្ម និងទស្សនៈវិស័យរបស់អាស៊ាន និងពិភពលោក។ ជាក់ស្ដែងក្របខ័ណ្ឌសម្ព័ននេះ កំពុងរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ ជាមួយបណ្តាប្រទេសដទៃទៀត នៅក្នុងអង្គការដែលត្រូវបានគេស្គាល់ថាជាដៃគូសន្ទនាអាស៊ាន (ASEAN dialogue partners)។
ប្រជុំអាស៊ានបូកបី មានប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង។ កិច្ចប្រជុំកំពូលផ្លូវការត្រូវបានប្រារព្ធធ្វើឡើងក្នុងរយៈពេល៣ ថ្ងៃដោយមាកម្មវិធីដូចជា ទី១ កិច្ចប្រជុំមេដឹកនាំរៀបចំកិច្ចប្រជុំស្ថាប័នផ្ទៃក្នុង ទី២ មេដឹកនាំអាស៊ានរៀបចំសន្និសីទមួយជាមួយរដ្ឋមន្ត្រីការបរទេសនៃវេទិកាតំបន់អាស៊ាន ទី៣ មេដឹកនាំនៃដៃគូសន្ទនាអាស៊ានទាំង៣ (អាស៊ាន+៣) ដូចជាប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូងរៀបខំធ្វើកិច្ចប្រជុំជាមួយមេដឹកនាំអាស៊ាន ទី៤ និងកិច្ចប្រជុំដាច់ដោយឡែកមួយត្រូវបានកំណត់ សម្រាប់មេដឹកនាំដៃគូសន្ទនាអាស៊ាន២ (ក៏ត្រូវបានគេស្គាល់ថាអាស៊ាន + CER) ដែលមានឈ្មោះថាអូស្ត្រាលី និងនូវែលសេឡង់។

ប្រវត្តិនៃកិច្ចប្រជុំកំពូលអាស៊ាន
កិច្ចប្រជុំកំពូលអាស៊ាន ត្រូវបានចាប់ផ្តើមប្រជុំលើកដំបូង នៅខែកុម្ភៈឆ្នាំ១៩៧៦ នៅកោះបាលីប្រទេសឥណ្ឌូនេស៊ី។ នៅក្នុងកិច្ចប្រជុំកំពូលនេះអាស៊ានបានបង្ហាញនូវការត្រៀមខ្លួនដើម្បី “អភិវឌ្ឍន៍ទំនាក់ទំនងប្រកបដោយផ្លែផ្កា” និងកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក ជាមួយបណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់។ មេដឹកនាំអាស៊ានបានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។
នៅកិច្ចប្រជុំកំពូលអាស៊ានលើកទី២ ដែលបានប្រារព្ធឡើងនៅទីក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ីនៅឆ្នាំ១៩៧៧ គឺជាឱកាសសម្រាប់កិច្ចប្រជុំកំពូលលើកដំបូងរវាងជប៉ុននិងអាស៊ាន។ ជប៉ុនបានសម្តែងគោលបំណងរបស់ខ្លួនក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន។
នៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៩កិច្ចប្រជុំនៅថ្ងៃទី៧ ខែតុលាឆ្នាំ ២០០៣ នៅកោះបាលីប្រទេសឥណ្ឌូនេស៊ី។ មេដឹកនាំនៃប្រទេសជាសមាជិកបានចុះហត្ថលេខាលើសេចក្តីប្រកាសមួយ ដែលគេស្គាល់ថាជាកោះបាលីកុងស៊ុលទី២ ដែលពួកគេបានព្រមព្រៀងគ្នា ដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ចឱ្យបានជិតស្និទ្ធនៅឆ្នាំ២០២០៕