ច្រកព្រំដែនខេត្តឧត្តរមានជ័យ និងខេត្តបុរីរាំ បើកដំណើរការជា រៀងរាល់ថ្ងៃឡើងវិញហើយ

ដោយ: គង់ លាងហួរ

អន្តរជាតិ: នៅពេលនេះ ប៉ុស្តិ៍ត្រួតពិនិត្យបណ្តោះអាសន្ន Sai Taku នៅច្រកព្រំដែនរវាងប្រទេសថៃ និងកម្ពុជា ត្រូវបានបើកដំណើរការរយៈពេល៧ថ្ងៃ ក្នុងមួយសប្តាហ៍ជាលើកដំបូងឡើងវិញ គិតចាប់តាំងពីមុនការផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩។

ការវិលត្រឡប់ទៅកាន់ ការបើកដំណើរការឡើងវិញ ជារៀងរាល់ថ្ងៃនេះ ត្រូវបានកត់សម្គាល់ឡើង តាមរយៈដំណើរទស្សនកិច្ចរបស់ក្រុមមន្ត្រីកម្ពុជា ពីខេត្តឧត្តរមានជ័យ ដែលស្ថិតនៅជាប់នឹងខេត្តបុរីរាំ (Buri Ram) នៅថ្ងៃអង្គារនេះ។លោក Boontem Kalayapanich មេស្រុក Ban Kruat  បានមានប្រសាសន៍ថា ច្រកនេះធ្លាប់បើករយៈពេល៧ថ្ងៃ ក្នុងមួយសប្តាហ៍មុនពេលផ្ទុះឡើងនៃជំងឺរាតត្បាត។  ប៉ុន្តែ​ពាណិជ្ជកម្ម​តាម​ព្រំដែន​រវាងប្រទេសទាំង២ បាន​រង​ផលប៉ះពាល់ ក្នុងអំឡុងនៃវិបត្តិកូវីដ-១៩ ដែល​បង្ខំ​ឱ្យ​ការ​ឆ្លង​កាត់​ត្រូវ​បិទ​កាលពីឆ្នាំ២០២០។

ទោះបីជាយ៉ាងនេះក្តី ច្រកឆ្លងកាត់នេះ បានបើកដំណើរការឡើងវិញកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ប៉ុន្តែបើកសម្រាប់រយៈពេលប្រាំថ្ងៃក្នុងមួយសប្តាហ៍តែប៉ុណ្ណោះ។

យោងតាមកាសែត Bangkok Post ដែលបានដកស្រង់សេចក្តីរាយការណ៍មកបានឱ្យដឹងថា ប្រតិភូកម្ពុជាមានបំណង ពិភាក្សាអំពីការធ្វើឱ្យប្រសើរឡើងនូវច្រក Sai Taku ទៅជាប៉ុស្តិ៍ត្រួតពិនិត្យអចិន្ត្រៃយ៍ ដើម្បីពន្លឿនពាណិជ្ជកម្មតាមព្រំដែន ការវិនិយោគ និងវិស័យទេសចរណ៍រវាងប្រទេសទាំង២។

លោក Boontem បានលើកឡើងថា ឧបសគ្គផ្លូវច្បាប់នៅតែមាន ចំពោះការផ្លាស់ប្តូរស្ថានភាពរបស់ច្រក Sai Taku ដោយសារ​ វាស្ថិតនៅមួយផ្នែក លើតំបន់ការពារព្រៃឈើ ដែលបានចុះបញ្ជីជាសម្ប ត្តិបេតិកភណ្ឌពិភពលោក នៅក្នុងឧទ្យានជាតិតាប្រាយ៉ា។

លោកបានបន្ថែមថា “ភាគីទាំងអស់កំពុងធ្វើការលើបញ្ហានេះដោយសង្ឃឹមថា ការធ្វើឱ្យប្រសើរឡើង ទៅជាប៉ុស្តិ៍ត្រួតពិនិត្យអចិន្ត្រៃយ៍អាចត្រូវបានពិចារណា នាពេលខាងមុខ ដោយរដ្ឋាភិបាលថ្មីរបស់ប្រទេសថៃ”៕

ធនាគារអ៊ឹមប៊ី ខេបូឌា និង បុរី ប៉េង ហួត បានចុះហត្ថលេខា លើការផ្តល់ជូនពិសេស នៃឥណទានទិញផ្ទះ សម្រាប់អតិថិជនរបស់បុរី ប៉េង ហួត

 

នាព្រឹកថ្ងៃទី30 ខែមិថុនា ឆ្នាំ2023 កន្លងទៅថ្មីៗនេះ បុរី ប៉េង ហួត និង ធនាគារអ៊ឹមបី ខេមបូឌា បានរៀបចំកម្មវិធីចុះហត្ថលេខានៃសហប្រតិបត្តិការភាពជាដៃគូ នាការិយាល័យលក់ហ្គ្រេនស្តាផ្លាទីនីម របស់បុរី ប៉េង ហួត ចំងាយ5នាទីប៉ុណ្ណោះ ពីស្ពានព្រះមុនីវង្ស(ច្បារអំពៅ)។

នៅក្នុងពិធីចុះហត្ថលេខានេះមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ បុរី​ ប៉េង ហួត និង ថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារអ៊ឹមប៊ី ខេមបូឌា ព្រមទាំងសហការីនៃស្ថាប័នទាំងពីរជាច្រើនរូបទៀតបន្ថែមទៀត។

លោកស្រី ទេព កន្និដ្ឋា ប្រធានផ្នែកលក់ជាន់ខ្ពស់ តំណាងក្រុមហ៊ុន បុរី ប៉េង ហួត បានមានប្រសាសន៍ថា “ចាប់ដៃគ្នាសហការរវាង បុរី ប៉េង ហួត និង ធនាគារ អ៊ឹមប៊ី ខេមបូឌា ក្នុង​វិស័យអចលនទ្រព្យ​ ក្នុងការផ្តល់ជូននូវលំនៅដ្ឋានដ៏សុខដមរម្យ​នា​ជាមួយធនាគារអ៊ឹមប៊ី ខេមបូឌា ដ៏មានទំនុកចិត្តខ្ពស់ ព្រមទាំងអត្រាការប្រាក់ប្រកួតប្រជែង ហើយផ្តល់ទំហំកម្ចីរហូតដល់90% ដែលពុំទាន់មានធនាគារណាផ្តល់ជូនបែបនេះកន្លងមកទេ។ ហើយនៅថ្ងៃនេះ បុរី ប៉េង​ ហួត នឹងមានការប្រកាសពីការផ្តល់ជូនកាន់តែពិសេសៗ បន្ថែមទៀតសម្រាប់អតិថិជនដែលទិញផ្ទះក្នុងខែកក្កដានេះ​ នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់១០%”។ លោកស្រី បានបន្ថែមទៀតថា សម្រាប់ការសហការផ្តល់ឥណទានទិញផ្ទះក្នុង បុរី ប៉េង ហួត របស់ ធនាគារអ៊ឹមបី ខេមបូឌា អតិថិជនទាំងអស់អាចទិញបានគ្រប់គម្រោងទាំងអស់លើគម្រោងគេហដ្ឋានសាងសង់រួច និងកំពុងសាងសង់ ដែលក្រុមហ៊ុនកំពុងមានដំណើរការលក់នាពេលបច្ចុប្បន្ន ។ ជាចុងក្រោយ លោកស្រី បានថ្លែង អំណរ គុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ និងបុគ្គលិកធនាគារ អ៊ឹមប៊ី ខេមបូឌា សម្រាប់ការសហការដ៏មុះមុត និងផ្តល់លក្ខខណ្ឌបង់ប្រាក់ពិសេសៗ សម្រាប់អតិថិជនរបស់បុរី ប៉េង​ហួត។ ហើយលោកស្រីក៏សូមអរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រ និងជឿជាក់ បុរី ប៉េងហួត កន្លងមក។

លោក Tran Trong Thang អគ្គនាយករង នៃ ធនាគារ អ៊ឹមប៊ី ខេមបូឌា បានមានប្រសាសន៍យ៉ាងដូច្នេះថា” ធនាគារ អ៊ឹមប៊ី ខេមបូឌា យល់​ឃើញថា ​ក្លាយទៅជា​ម្ចាស់​ផ្ទះនៃក្តីស្រមៃ​ គឺ​ជា​ក្តី​សុបិន​សម្រាប់​មនុស្សគ្រប់រូប ដែលប្រាថ្នាចង់បាន។ ផ្ទះតំណាងឱ្យស្ថេរភាព សន្តិសុខ និងអនុស្សាវរីយ៍ជាច្រើននៃក្នុងក្រុមគ្រួសារ។ ទោះជាយ៉ាងណា ក្តីស្រមៃមួយនេះត្រូវឆ្លងកាត់ឧបសគ្គជាច្រើនជាពិសេសផ្នែកហិរញ្ញវត្ថុ។ ទន្ទឹមនឹងនេះផងដែរ ធនាគារ អ៊ឹមប៊ី ខេមបូឌា បានចូលមកក្នុងទីផ្សារកម្ពុជា អស់រយៈពេលជាង 12ឆ្នាំមកហើយ។ ពួកយើង មានជំនឿចិត្តខ្ពស់ និងយល់ច្បាស់អំពីស្ថានភាពទីផ្សារក្នុងស្រុក និងស្ថេរភាពដ៏រឹងមាំនៃហិរញ្ញវត្ថុរបស់ធនាគារ នេះហើយ ជាមូលហេតុដែរយើងសម្រេចធ្វើយុទ្ឌនាការ បង្កើតផ្ទះក្នុងក្តីស្រមៃជូនអតិថិជនទាំងអស់ ឲ្យក្លាយជាកាពិតជាមួយឥណទាទិញផ្ទះរបស់ធនាគា អ៊ឹប៊ី ខេមបូឌា។

ធនាគារ អ៊ឹប៊ី ខេមបូឌា គឺជាធនាគារដំបូងគេបង្អស់នៅកម្ពុជា ដែលដាក់ប្រើប្រាស់ប្រព័ន្ធឥណទាន BPM ហើយប្រព័ន្ធនេះជំរុញឲ្យធនាគារ អ៊ឹមប៊ី ខេមបូឌា លេចធ្លោជាងស្ថាប័នហិរញ្ញវត្ថុដ៏ទៃទៀត និងស្របតាមទស្សនៈវិស័យរបស់យើងក្នុងការក្លាយជាដៃគូរហិរញ្ញវត្ថុដ៏ល្អបំផុតសម្រាប់អតិថិជនគ្រប់រូប – ប្រព័ន្ធឥណទាន BPM ជាប្រព័ន្ធដែលមានតួរនាទីបង្ករភាពងាយស្រួលក្នុងការរៀបចំស្នើសុំ សិក្សា វាយតម្លៃ និងអនុម័តឥណទានបានយ៉ាងឆាប់រហ័ស  (SLA)  ត្រឹមតែ មួយសប្តាហ៍តែប៉ុណ្ណោះ គិតចាប់ពីថ្ងៃស្នើសុំឥណទាន រហូតដល់ឥណទានត្រូវបានអនុម័ត្ត។

ពិធីចុះហត្ថលេខានេះ បានសបញ្ជាក់ឱ្យឃើញពីទំនាក់ទំនងដ៏ស្អិតរមួត រវាងបុរី ប៉េង ហួត និងធនាគារ អ៊ឹមប៊ី ដើម្បីផ្តល់ជូនអតិថិជនរបស់បុរី ប៉េង ហួត ក្លាយជាម្ចាស់ផ្ទះតាមក្ដីប្រាថ្នា ជាមួយអត្រាការប្រាក់ពិសេសចាប់ពី 8.5% រួមជាមួយទំហំកម្ចីរហូតដល់ 90% រយៈពេលកម្ចីរហូតដល់ 20ឆ្នាំ លើគម្រោងគេហដ្ឋានសាងសង់រួច និងកំពុងសាងសង់ ជាមួយជម្រើសបង់ប្រាក់ដែលមានលក្ខខណ្ឌពិសេស និងកាន់តែងាយស្រួលជាងមុន។

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់គ្រប់ការិយាល័យលក់របស់បុរី ប៉េង ហួត ដើម្បីសាកសួរព័ត៌មានលម្អិត ឬទាក់ទងតាម  លេខទូរសព្ទ​ 𝟎𝟗𝟖 / 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ឬចូលរួមជាមួយ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 https://t.me/boreypenghuoth

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងការស្នើរសុំឥណទានទិញផ្ទះ​ សូមអញ្ញើញមកកាន់សាខាធានាគារ អ៊ឹមប៊ី ខេបូឌា សាខា នរោត្តម ឬ សាខាអូឬស្សី ដើម្បីសាកសួរព័ត៌មានលម្អិត ឬទាក់ទងតាមលេខទូរសព្ទ​ 023 96 86 86 ឬចូលរួមជាមួយ Facebook page https://www.facebook.com/MBBankCambodiaPlc/ ៕

 

រដ្ឋាភិបាលតម្រូវឲ្យក្រុមហ៊ុនអចលនទ្រព្យ និងបញ្ជាំដាក់របាយការណ៍អាជីវកម្ម

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ និយ័ត​ករ​អាជីវកម្ម​អចលនវត្ថុ និង​បញ្ចាំ នា​ដើម​សប្តាហ៍​នេះ ​បានធ្វើការ​ក្រើនរំឭក​ទៅ ដល់​អ្នក​ក្នុង​វិស័យ​អចលនទ្រព្យឱ្យ​ចូលរួម​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន ​ចំពោះ​កាតព្វកិច្ច​ដាក់​របាយការណ៍ ដែល​រដ្ឋាភិបាល​បានកំណត់​នាពេល​កន្លងមក​។​

ការផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម ​ផ្លូវការ​របស់​និយ័ត​ករ​អាជីវកម្ម​អចលនវត្ថុ និង​បញ្ចាំ កាលពី​ថ្ងៃទី​៣ ខែកក្កដា បាន​ក្រើនរំឭក​អំពី​ការអនុវត្ត ​កាតព្វកិច្ច​ដាក់​របាយការណ៍ សម្រាប់​អ្នក​ប្រកប​អាជីវកម្ម​អភិវឌ្ឍ​អចលនវត្ថុ អ្នក​ប្រកប​អាជីវកម្ម​ផ្តល់​សេវាកម្ម​អចលនវត្ថុ និង​អ្នក​ប្រកប​អាជីវកម្ម​បញ្ចាំ និង​ប្រាតិភោគ​ដោយ​អនុប្បទាន​។​

ខ្លឹមសារ​នៃ​លិខិត​ដែល​ចុះ​កាលបរិច្ឆេទ ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២៣ បានសរសេរថា​ “និយ័ត​ករ​អាជីវកម្ម​អចលនវត្ថុ និង​បញ្ចាំ​(​ន​.​អ​.​ប​.) នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​ មិនមែន​ធនាគារ​(​អ​.​ស​.​ហ​.) មាន​កិត្តិយស​សូម​ក្រើនរំឭក​ដល់ អ្នកឧកញ៉ា​/​ឧកញ៉ា​/​លោក​/​លោកស្រី​/​អ្នកនាង​/​កញ្ញា ជា​ម្ចាស់​ក្រុមហ៊ុន​/​សហគ្រាស​/​គម្រោង ដែល​បានទទួល​អាជ្ញាប័ណ្ណ ​ប្រកប​អាជីវកម្ម​អភិវឌ្ឍ​លំនៅឋាន អាជីវកម្ម​អភិវឌ្ឍ​អគារ​សហកម្មសិទ្ធិ អាជីវកម្ម​អភិវឌ្ឍ​ដីឡូត៍ អាជីវកម្ម​ផ្តល់​សេវាកម្ម​អចលនវត្ថុ និង​អាជីវកម្ម​បញ្ចាំ​ និង​/​ឬ​អាជីវកម្ម​ប្រាតិភោគ​ដោយ​អនុប្បទាន ពី ន​.​អ​.​ប​. ឬ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវធ្វើ​ការបំពេញ​កាត​ព្វ​កិច្ច​ ផ្តល់​របាយការណ៍​ឱ្យបាន​ត្រឹមត្រូវ និង​ទាន់ពេលវេលា​ដូច​មាន​ក្នុង​សេចក្តីជូនដំណឹង​។​

យោងតាម​ខ្លឹមសា​នៃ​សេចក្តីជូនដំណឹង​នោះ គឺ​ផ្តោតជាសំខាន់​ទៅលើ​ការផ្ញើ​របាយការណ៍ ​សក​ម្ម​ភាព​ប្រតិបត្តិការ​ប្រចាំខែ ត្រីមាស ឆមាស និង​ឆ្នាំ របស់​ក្រុមហ៊ុន​នានា មកកាន់ ន​.​អ​.​ប​.​។​

ម្ចាស់ក្រុមហ៊ុនមួយរូបបានលើកឡើងថា ក្នុងនាម​ជា​ក្រុមហ៊ុន​ដែលមាន​អាជ្ញាប័ណ្ណ​ស្របច្បាប់ ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​(​ក្រុមហ៊ុន​ទិញ​-​លក់​អចលនទ្រព្យ​, ក្រុមហ៊ុន​គ្រប់គ្រង​, វាយតម្លៃ​, ក្រុមហ៊ុន​អភិវឌ្ឍន៍​…​ភ្នាក់ងារ​) គឺ​តែងតែ​ចូលរួម​សហការ និង​អនុវត្ត​យ៉ាង​ពេញលេញ​ទៅតាម​គោលការណ៍ និង​សេចក្តីណែនាំ​របស់​និយ័ត​ករ​អាជីវកម្ម​អចលនវត្ថុ និង​បញ្ចាំ ដូចជា ​របាយការណ៍​ប្រចាំខែ ត្រីមាស ឆមាស និង​ឆ្នាំ​ជាដើម​។

យោងតាមទិន្នន័យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់បានឱ្យដឹងថា ចាប់ពី​ខែមករា ដល់​ខែឧសភា ឆ្នាំ​២០២៣ ក្រសួង​បានផ្ដល់​លិខិត ​អនុញ្ញាតឱ្យ​សាងសង់​ចំនួន ១ ៤៦៣​គម្រោង លើ​ផ្ទៃក្រឡា​អគារ​ជាង៥​លាន​ម៉ែត្រការ៉េ ក្នុង​ទុនវិនិយោគ​ជាង២ ២៧០​លាន​ដុល្លារ កើនឡើង១៣៨,៥២​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​៕

ក្រុមហ៊ុនOCIC អភិវឌ្ឍន៍បុរីធំមួយនៅខ័ណ្ឌកំបូល ជាប់ជាមួយ ផ្លូវជាតិលេខ៤និងផ្លូវល្បឿនលឿន

ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ ក្រុមហ៊ុនOCIC បាននិងកំពុងសាងសង់បុរីធំមួយ ស្ថិតនៅចន្លោះផ្លូវជាតិលេខ៤ និងផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ដែ​លជាតំបន់លកំពុងមានការរីកចម្រើនខ្លាំង លើវិស័យឧស្សាហកម្ម។

បុរីនេះ ត្រូវបានដាក់ឈ្មោះ “បុរីសង្ឃឹមថ្មី” ជាគម្រោងទទួលហិរញ្ញប្បទានដោយផ្ទាល់ពី ធនាគារកាណាឌីយ៉ា ក.អ។​

តាមប្រពភពព៌តមានរបស់បុគ្គលិក ផ្នែកទីផ្សាររបស់បុរីនេះបានឲ្យដឹងកាលពីម្សិលម៉ិញនេះថា បុរីសង្ឃឹមថ្មី បានចាប់ផ្តើមបើកលក់ក្នុងឆ្នាំ២០១៧ លើផ្ទៃដីប្រមាណ៤០ហិកតា ក្នុងជំហានទី១ ដោយបច្ចុប្បន្នមានលក់ជាប្រភេទ ផ្ទះអាជីវកម្ម និងវីឡាកូនកាត់ មានទីតាំងស្ថិតនៅចន្លោះរវាងផ្លូវជាតិលេខ៤ និងខ្សែផ្លូវល្បឿនលឿន៨០ម៉ែត្រ (ភ្នំពេញ-ក្រុងព្រះសីហនុ) ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។​ទីតាំងបុរី ស្ថិតក្នុងតំបន់គម្រោងកំពុងអភិវឌ្ឍន៍ខ្លាំង និងជាតំបន់បណ្តុំដោយ ឧទ្យានឧស្សាហកម្មធុនធំ-តូច រោងចក្រ សហគ្រាស ផ្សារ សាលារៀន មន្ទីរពេទ្យ ភោជនីយដ្ឋាន តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សា្ថនីយ៍អគ្គីភ័យ ប៉ុស្តិ៍នគរបាល និងជាចំនុចប្រសព្វសម្រាប់មធ្យោបាយធ្វើដំណើរសាធារណៈផ្សេងៗ។ល។

មូលដ្ឋាន និងសក្តានុពលតំបន់ បានធ្វើឲ្យបុរីនេះ ក្លាយជាតំបន់ស្នាក់នៅ បែបប្រកបអាជីវកម្មសម្បូរបែប ជាលំនៅដ្ឋានស្នាក់នៅ ស្ថិតក្នុងតំបន់ទីប្រជុំជន និងមានសេដ្ឋកិច្ចរីកចម្រើន។

បុរីសង្ឃឹមថ្មី កសាងឡើងដោយមានការគិតគូរ សិក្សាយ៉ាងល្អិតល្អន់ពីតម្រូវការចំាបាច់របស់អតិថិជន ដោយក្រុមស្ថាបត្យករជំនាញៗជាមួយបទពិសោធន៍ខ្ពស់ ក្នុងវិស័យសំណង់ ប្រកបដោយគុណភាព​​ សុវត្ថិភាព ផាសុកភាព ភាពងាយស្រួលសម្បូរបែប ក្នុងការរស់នៅជាចម្បង និងសុភមង្គលនៃលំនៅដ្ឋាន។

ជាមួយនឹងការលើកទឹកចិត្តដល់អតិថិជន ក្រុមហ៊ុនបានផ្តល់លក្ខខណ្ឌពិសេសជាច្រើនដល់អតិថិជន ដោយមានការថែមជូនលក្ខខ័ណ្ឌពិសេសៗដូចជា ទី១ ផ្តល់កម្ចីឥណទានរហូតដល់100%នៃ តម្លៃផ្ទះ។ ទី២ អាចសងប្រាក់ដើមដោយគ្មានការពិន័យ។ ទី៣ បង់រំលស់ជាមួយអាត្រាការប្រាក់ 0.75%/ខែ ឬ 9%/ឆ្នាំ។ ទី៤ ជម្រើសគ្មានការប្រាក់ បង់រយៈពេល 15ខែ។ ទី៥ បង់រំលស់ដោយស្វ័យប្រវត្តិរយៈពេល 25ឆ្នាំ។

លើសពីនេះ ក្រុមហ៊ុនក៏មានថែមថែមជូន ស៊ីតែនទឹក1000L ថែមជូនធ្វារមូលខាងមុខផ្ទះ។ ថែមជូនកង្ហារធំជាប់ពិដាន មានអំពូលភ្លើង។ ថែមជូនកង្ហារបឺតក្លិន។ ថែមជូនទូរតាំងទូរទស្សន៍នឹងទូតាំងចង្រ្កានបាយលើក្រោម។

អតិថិជនចាប់អារម្មណ៍ អាចទំនាក់ទំនងលេខទូរស័ព្ទ:
071 8868 222 – 086 868 222 – 089 868 222៕

 

 

 

 

 

 

តើគួរវិនិយោគដីធ្លីនៅតំបន់ណាលើទិសទាំងបួននៃរាជធានីភ្នំពេញ?

default

ដោយៈ ជេស៊ីកា      

        ភ្នំពេញៈ មនុស្សជាច្រើនបានលឺ និងនិយាយនូវពាក្យ “នៅក្នុងគ្រោះមានសំណាង” ឬ “នៅក្នុងគ្រោះមានលាភ”ជាដើម ប៉ុន្តែការវិនិ​យោគដីធ្លីក្នុងស្ថានភាពបែបនេះ ទាមទារឲ្យមានការវិភាគច្រើនដោយផ្អែកលើមូលដ្ឋានមួយចំនួន។

មូលដ្ឋានទាំងនោះមានដូចជា កត្តាភូមិសាស្រ្ត ប្រជាសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ឋ គោលនយោបាយរបស់រដ្ឋាភិបាល និងស្ថានភាពនយោបាយ និងសេដ្ឋកិច្ចពិភពលោកជាដើម។

តើគួរវិនិយោគដីធ្លីនៅទិសណាមួយ?
ទិសទាំងបួននៃរាជធានីភ្នំពេញ សុទ្ឋតែមានសក្តានុពល ប៉ុន្តែមានភាពខុសៗគ្នា អាស្រ័យលើកត្តាមួយចំនួន ដែលតំបន់ទាំងនោះបាននិងកំពុងអភិវឌ្ឈន៍យឺតឬលឿន អាស្រ័យលើកត្តាជាច្រើនរួមមាន​ប្រជាសាស្រ្ត សេដ្ឋកិច្ចមូលដ្ឋាន សណ្ឋានដី ការអភិវឌ្ឈន៍ហេដ្ឋារចនាសម្ព័​ន្ឋរបស់រដ្ឋាភិបាល។

យើងសាកល្បងទៅមើលទិដ្ឋភាពមួយចំនួន នៃទិសទាំងបួនរបស់រាជធានីភ្នំពេញ។

ទិសខាងកើត

        ជាតំបន់មួយស្ថិតនៅជាប់មាត់ទន្លេ និងមានបឹងធំៗច្រើន តំបន់នេះស័ក្តិសម សម្រាប់ការវិនិយោគរមណីដ្ឋាន ផ្ទះលំហែរ និងអាជីវកម្មមួយចំនួនទៀត ពិសេសទីផ្សារអចលនវត្ថុបាន និងកំពុងមានភាពរីកចម្រើនផងដែរ ប៉ុន្តែភាគច្រើនអ្នកអភិវឌ្ឍន៍ បានចាប់យកចំណែកទី​ផ្សារសម្រាប់ប្រជាពលរដ្ឋមានជីវភាពមធ្យមភាគច្រើន។ប៉ុន្តែទីក្រុងអរិយក្សត្រ ដែលបានបង្កើតឡើងកាលពីពេលថ្មីៗនេះ និងកត្តាមួយចំនួនទៀត រួមមាន ស្ពានសាងសង់តភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ បាវិត។ ស្ពានមិត្តភាពកម្ពុជា កូរ៉េ ដែលនឹងសាងសង់នាពេលខាងមុខ និងគំរោងពង្រីកផ្លូវជាតិលេខ៨ ជាបួនគន្លងដែលបានឈានទៅបញ្ចប់ បាននិងកំពុងលើកកំពស់សក្តានុពល ទីផ្សារអចលវត្ថុ និងតម្លៃដីធ្លីនៅតំបន់នេះផងដែរ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ឧបនាយករដ្ឋមន្រ្តីអូន ព័ន្ឋមុនីរ័ត្ន​រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា ស្រុកល្វាឯម ដែលស្ថិតនៅកៀកនឹងទីក្រុងអរិយក្សត្រ នឹងក្លាយជាទីក្រុងមួយនាពេលអនាគត។

ទិសខាងលិច

ភាគច្រើនតំបន់នេះ មានសក្តានុពលលើការបង្កើត តំបន់សេដ្ឋកិច្ចពិសេស និងទាក់ទាញការវិនិយោគផ្នែកឧស្សាហកម្ម ដោយសារប្រជាពលរដ្ឋរស់នៅតំបន់នេះច្រើន ជាតំបន់មិនប្រឈមនឹងការជន់លិច ជាតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ ក្នុងការតភ្ជាប់ទៅកាន់កំពង់ផែព្រះសីហនុ និងកំពង់ផែក្នុងខេត្តកំពត ដែលបាននិង​កំពុងសាងសង់។

ប៉ុន្តែតំបន់នេះ មិនសូវមានភាពអំណោយផល ដល់ការអភិវឌ្ឍន៍មជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ និងបុរីលំនៅដ្ឋានសម្រាប់ពួកអភិជនច្រើននោះទេ ដោយសារប្រជាពលរដ្ឋរស់ នៅតំបន់នេះភាគច្រើន ធ្វើ​ការនៅតាមរោងចក្រ សហគ្រាស ដែលមានផលចំណូលនៅមានកម្រិត ជាហេតុធ្វើឲ្យអំណាចនៃការទិញនៅមានកម្រិត។

ទិសខាងត្បូង

        កាលពីអតីតកាលទិសខាងត្បូង នៃរាជធានីភ្នំពេញ ភាគច្រើនជាសណ្ឋានដី ដែលមានលក្ខណៈជាបឹងធំៗ ប៉ុន្តែបច្ចុប្បន្នបឹងទាំងនោះត្រូវបានលុប និងបានប្រែក្លាយជាទីក្រុងរណបថ្មីមួយ ដែលមានសភាពអំណោលផលច្រើនដល់ការរស់នៅ ការប្រកបអាជីវកម្ម និងការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ។

តំបន់នេះ មានសភាពអំណោយផល កាន់តែខ្ពស់នាពេលអនា​គត ដោយសារកត្តាហេដ្ឋារចនាសម្ព័ន្ឋ ការវិនិយោគផ្សារទំនើបAEON Mall Meanchey, Borey Peng Huort, បុរីChip Mongជាដើម ពិសេសព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ ដែលបាននិងកំពុងពន្លឿន និងឈានទៅបញ្ចប់នាពេលខាងមុខ។

ភាពអំណោយផលរបស់ទិសខាងត្បូង បានធ្វើឲ្យក្រុមហ៊ុនជាតិ អន្តរជាតិជាច្រើនបោះទុនវិនិយោគ រាប់រយលានដុល្លារនៅតំបន់នេះ ជាមួយនឹងការសាងសង់ លំនៅដ្ឋានមានតម្លៃខ្ពស់ មជ្ឈមណ្ឌលពាណិ​ជ្ជកម្មធំៗ និងហេដ្ឋារចនាសម្ព័ន្ឋអំណោយផលជាច្រើនទៀត។

ទិសខាងជើង

        ក្រសួងសាធារណៈរបស់រដ្ឋាភិបាលជាច្រើន បាននិងកំពុងសាងសង់ និងបញ្ចប់ការសាងសង់នៅតំបន់នេះ ដូចជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសាធារណៈការ និងដឹកជញ្ជូនជាដើម។

ការសាងសង់គំរោង “ផ្សារដើមគ”ថ្មីនៅតំបន់បឹងតាមោឃ ឬបឹងកប់ស្រូវ និងគំរោងជាច្រើនទៀត បានទាក់ទាញអ្នកវិនិយោគជាច្រើន​បោះទុនវិនិយោគលំនៅដ្ឋាន មានលក្ខណៈជាប្លុកពាណិជ្ជកម្ម លំនៅដ្ឋានផ្តោតលើអភិជន កាន់តែច្រើននៅតំបន់នេះ ដោយសារតំបន់នេះមានលក្ខណៈពិសេសមួយចំនួនដូចជា ទី១ មានទីតាំងនៅកៀកនឹងរមណីយដ្ឋានភ្នំរាប រមណីយដ្ឋានភ្នំប្រសិទ្ឋ និងជាតំបន់តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៥១ ដែលជាតំបន់កំពុងមានការអភិវឌ្ឍលឿន ដោ​យ​​មានរោងចក្រ សហគ្រាស លំនៅដ្ឋានមានលក្ខណៈជាបុរីច្រើន។

ចំណុចលេខធ្លោមួយទៀត តំបន់នេះជាតំបន់មានមនុស្សរស់នៅច្រើន ដែលស្ថិតនៅកៀកនឹងពហុកីឡដ្ឋានមរតកតេជោ សួនទឹកធំ​លំដាប់លេខ៣នៅអាស៊ាន វិមានឈ្នះ ឈ្នះ និងផ្លូវជាតិលេខ៦អា ដែលជាតំបន់បណ្តុះដោយបុរីលំនៅដ្ឋានធំៗ ពិសេសទីក្រុងរណបធំៗចំនួន៣ បាននិងកំពុងអភិវឌ្ឍន៍នៅតំបន់នេះ ដូចជា ទីក្រុងរណបជ្រោយចង្វារ ទីក្រុងនៃអនាគត ទីក្រុងរណបមរតកតេជោ ទីក្រុងរណបដឺបូតានិកស៊ីធីជាដើម។

ប៉ុន្តែនៅពេលសួរថាតើតម្លៃដី ស្ថិតនៅទិសខាងណានឹងឡើងថ្លៃ និងមានតម្លៃខ្ពស់ជាងគេ សូមពិនិត្យមើលលើភូមិសាស្រ្តតំបន់ ចំនួនប្រជាពលរដ្ឋ មូលដ្ឋានជីវភាពប្រជាជនក្នុងតំបន់ ហេដ្ឋារចនាសម្ព័ន្ឋ និងគោលនយោបាយរបស់រដ្ឋាភិបាល៕

វិភាគៈ នយោបាយកាទូត ភាពប៉ិនប្រសព្វបានធ្វើឲ្យកម្ពុជាលេចត្រដែតជាថ្មីលើឆាកអន្តរជាតិ

ដោយៈ យិន លាងគង់អគ្គនាយកគេហទំព័រPropertyarea.asia

       ភ្នំពេញៈ នៅពេលមួយនោះ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានស្រមៃ ប្រែក្លាយកម្ពុជាខ្លាសេដ្ឋកិច្ចមួយ ប្រែក្លាយប្រទេសពីសង្រ្គាម ទៅជាទឹកដីនៃសុខសន្តិភា​ព និងខិតខំសមាហរណកម្មប្រទេសរបស់ខ្លួន ទៅក្នុងកម្រិតតំបន់ និងពិភពលោក។

ជាបណ្តើរៗ ក្តីស្រម៉ៃរបស់មេដឹកនាំកម្ពុជា បានក្លាយជាការពិត ហើយ​កម្ពុជា ត្រូវបានមេដឹកនាំពិភពលោក ធ្វើដំណើរមកដល់ និងចាកចេញទៅវិញដោយសុវត្ថិភាព និងស្នាមញញឹម។

ក្នុងនាមជាប្រធានអាស៊ាន ដែលបាននិងកំពុងរៀបចំកិច្ចប្រជុំកំពូលលើកទី៣នាពេលនេះ ចន្លោះឆ្នាំ២០០២ ឆ្នាំ២០១២ និងឆ្នាំ​២០២២ និងការរៀបចំស៊ីហ្គេមលើកទី៣២ បានដោយជោគជ័យយ៉ាងត្រចះត្រចង់ កម្ពុជាត្រូវបានពិភពលោក សម្លឹងមកម្តងទៀត ជាមួយសារវិជ្ជមានជាងមុន។ទន្ទឹមនឹងនេះ អ្នកធុរកិច្ចក្នុងពិភពលោក ​បានសម្លឹងមកកាន់ប្រទេសនេះកាន់តែច្រើន ដោយសារប្រទេសនេះជាទីផ្សារថ្មី ដែលពួកគេមានឱកាសរកផលចំណេញបានច្រើន រួមផ្សំនឹងបរិយាកាសវិនិយោគ និងច្បាប់បទដ្ឋានគតិយុត្តិនានា បានលើកទឹកចិត្ត ដល់អ្នកវិនិយោគគ្រប់ជាតិសាសន៍ រួមទាំងកត្តា​សុខសន្តិភាព និងស្ថេរភាពសេដ្ឋកិច្ច សង្គមរយៈពេលវែង។

ការលេចឡើងលើឆាកអន្តរជាតិ ក្នុងនាមជាប្រទេសតូចមួយ ដែលចាកចេញពីភាពក្រីក្រ ការចាកចេញពីវិនាសកម្ម និងកលយុគមិនមែនជារឿង​សាមញ្ញនោះទេ ប្រសិនជាប្រទេសនេះ គ្មានមេដឹកនាំឆ្លាតវៃ គ្មានមានយុទ្ឋ​សា​ស្រ្ត គោលនយោបាយច្បាស់លាស់ និងចក្ខុវិស័យដ៏វែងឆ្ងាយ។

សម្តេចតេជោនិងយុទ្ឋសាស្រ្តកាទូត

កាន់តំណែងជារដ្ឋមន្រ្តីក្រសួងការបរទេស តាំងពីអាយុ២៧ឆ្នាំ ក្នុងនាមជារដ្ឋមន្រ្តីការបររទេស វ័យក្មេងជាងគេក្នុងពិភពលោក និងបានបន្តកាន់ដំណែងជានាយករដ្ឋមន្រ្តី ដែលមានរយៈពេលយូរជាងគេមួយរូប ភាពជោគជាំដោយ​ការរៀនសូត្រ បទពិសោធន៍ និងភាពប៉ិនប្រសព្វបានធ្វើឲ្យសម្តេច ក្លាយជាវីរៈជនលេចធ្លោមួយរូបនៅកម្ពុជា ក៏ដូចជាក្នុងពិភពលោក បើទោះបីជាបញ្ហាកម្ពុជា មួយចំនួនត្រូវបានគេបំភ្លៃ និងមិនចង់ឲ្យកម្ពុជាលេចត្រដែតក្តី។

ទេពកោសល្យ ភាពក្លាហាន បទពិសោធន៍ ចំណេះដឹងទូលំទូលាយ និងការសិក្សាជាប់ជាប្រចាំ បានធ្វើឲ្យសម្តេចត្រូវបានមេដឹកនាំ ក្នុងពិភពលោកកត់សំគាល់ និងលើកសរសើរ ក្នុងឋានៈជាមេដឹកនាំប្រទេស ដែលងើបចេញពីផេះផង់នៃភ្លើង​សង្រ្គាម ទៅជាមេដឹកនាំដែលបានធ្វើឲ្យកម្ពុជា មានកំណើនសេដ្ឋកិច្ច៧ភាគរយ ក្នុងរយៈពេ​លពីរទសវត្សរ៍(មុនវិបត្តិកូវីដ១៩) ហើយប្រទេសនេះត្រូវបានធនាគារអភិ​វ ឌ្ឍន៍អាស៊ីប្រកាសជា “ខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី”នៅឆ្នាំ​២០១៥។

លទ្ឋផលនៃការដឹកនាំដ៏ឈ្លាសវៃ ការកសាងនូវសមិទ្ឋផល និងអ្វីៗត្រូវបានមើលឃើញ តាមរយៈការរីកចម្រើនសេដ្ឋកិច្ច សង្គម ការកាត់បន្ថយភាពក្រីក្រ និងបានប្រែក្លាយរាជធានីដ៏តូចរបស់ខ្លួន មកជារាជធានីជាទីចាប់អារម្ម​ណ៍នៃហ្វូងអ្នក​ធុរកិច្ចអន្តរជាតិ។

សម្តេចតេជោហ៊ុន សែនបានសម្រេចនូវសមិទ្ឋផលជាច្រើន សំរាប់​ប្រទេសនេះដូចជា ទី១ ដឹកនាំប្រទេសពីភ្នក់ភ្លើងសង្រ្គាម មកកាន់សុខសន្តិភាព ស្ថេរភាពនយោបាយពេញលេញ ទី២ ដឹកនាំប្រទេសពីបាតដៃទទេ មកកាន់ប្រទេស ដែលពោរពេញដោយសក្តានុពល និងឱកាសវវិនិយោគ ទី៣ ដឹក​នាំ​ប្រទេសពីចំណុចសូន្យនៃសេដ្ឋកិច្ច មកកាន់ប្រទេសដែលជាប់លំដាប់Top Tenនៅលើពិភពលោក។

ទី៤ ដឹកនាំប្រទេសពីការបែកបាក់ មករកភាពសុខដុម និងវិបុលភាព ទី៥ ជាមេដឹកនាំដែលបានកសាង ផែនការអភិវឌ្ឈរយៈពេលវែងដំបូងគេក្នុងប្រវត្តិសាស្រ្ត តាមរយៈគោលនយោបាយ ផែនការយុទ្ឋ​សាស្រ្ត និងផែនទីបង្ហាញ​ផ្លូវក្នុងការនាំកម្ពុជា ចាកចេញពីភាពក្រីក្រ មកកាន់ប្រទេសមានប្រាក់ចំណូ​ល មធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងត្រៀមប្រែក្លាយប្រទេស ពីប្រាក់ចំណូ​លមធ្យមកម្រិតទាប ទៅជាប្រទេសមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ​២០៣០ និងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០០៥០ខាងមុខ។

សន្តិភាពជាមូលដ្ឋាននៃការរីកចម្រើននិងអាទិភាព

      ដាក់ចេញគោលនយោបាយ ទឹក ភ្លើង ផ្លួវ មនុស្សតាំងពីទសវត្សរ៍ទី៨០ សម្តេចតេជោហ៊ុន សែនបានកសាងមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ច ក្នុងភាពច្បាស់លា​ស់ ទោះជាដៃម្ខាងស្ពានកាំភ្លើងការពារជាតិ និងអាយុជីវិតប្រជាជនក្តី។

ពេលនោះយុគសម័យដ៏ខ្មៅងងឹត សម្តេចប្រើ “ដៃម្ខាងជម្រុញឲ្យប្រជាជនឲ្យបង្កបង្កើនផល ដៃម្ខាងការពារជាតិ ដើម្បីកុំឲ្យខ្មែរក្រហមវិលមកដឹកនាំប្រទេសជាថ្មី”។

ក្នុងភាពជាមេដឹកនាំ ដែលរងគ្រោះ និងឈឺចាប់ដោយសារសង្រ្គាម និងស្អប់សង្រ្គា​ម ហើយស្រលាញ់សន្តិភាពយ៉ាងងប់ងុល សម្តេចតេជោ បានដាក់ចេញនូវ​យុទ្ឋសាស្រ្តឈ្នះ ឈ្នះ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា ក្នុងឆ្នាំ១៩៩៨ ហើយបានសមាហរណកម្មក្រុមឧទ្ទាមខ្មែរក្រហម មកក្នុងសង្គមជាតិវិញ ក្នុងនាមជាខ្មែរតែមួយ ដែលពួកគេត្រូវបានលើកទឹកចិត្តឲ្យរក្សាបាន នូវទ្រព្យ​សម្បត្តិ កិត្តិយ​ស ការលើកទឹកចិត្ត និងមិនជាប់ទោសពៃ ព្រោះសម្តេចបានចាត់ទុកបញ្ហា បែកបាក់ខ្មែរ “មិនមែនជាកំហុសអ្នកជំនាន់ក្រោយឡើយ”។

ការកសាងមូលដ្ឋានគ្រឹះ និងរក្សាសុខសន្តិភាព មានតម្លៃមិនអាចកាត់ថ្លៃបាន។សម្តេចតេជោ បានលើកឡើងជារឿយៗថា “ទោះ​លះ​បង់ក្នុងតម្លៃណាក៏ដោយ ក៏សម្តេចត្រូវរក្សាសុខសន្តិភាពឲ្យបាន”។

ដៃម្ខាងធ្វើសង្រ្គាម ដៃម្ខាងបង្កបង្កើនផលនេះហើយ បានធ្វើឲ្យប្រជាជនកម្ពុជាមានស្នាមញញឹមជាថ្មី ជាមួយក្តីសង្ឃឹមថ្មី ពោរពេញដោយសុទិដ្ឋិ​និយមជាងមុន ហើយធនធានមនុស្សរបស់ប្រទេស កាន់តែមានការកើនឡើង ដោយពួកគេបាន និងកំពុងរួមចំណែកកសាងសង្គមនេះ ហើយពួកគេកំពុងដើរលើផ្លូវត្រឹមត្រូវ ដើម្បីកសាងសង្គម ប្រកបដោយវិបុលភាពមួយនាពេលអនាគត។

សមិទ្ឋិផលនៃការដឹកនាំអាស៊ានកន្លងមក

       ក្នុងនាមជាមេដឹកនាំអាស៊ានប្តូរវេន ការកសាងសហគមន៍អាស៊ាន​ ដើម្បីឆ្ពោះទៅកាន់វិបុលភាពរួមគ្នា បានធ្វើឲ្យកម្ពុជាសម្រេចបានសមិទ្ឋផល​គួរឲ្យកត់សំគាល់ ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។

កិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាប្រធាន និងម្ចាស់ផ្ទះលើកទី១ នៅឆ្នាំ២០០២ កម្ពុជាបានសម្រេចបាននូវឯកសារធំៗចំនួនបី ទី១ ឯកសារគំនិតផ្តួចផ្តើម ឲ្យមានការអភិវឌ្ឍន៍ស្នូល ក្នុងក្របខ័ណ្ឌអាស៊ានពីឆ្នាំ​២០០២ ដល់ឆ្នាំ២០០៨ ទី២ ឯកសារស្តីពីសេចក្តីថ្លែងការណ៍ ក្នុងក្រមប្រតិបត្តិស្តីពីសមុទ្រចិនខាងត្បូង ទី៣ ឯកសារពាក់ព័ន្ឋនឹងកិច្ចប្រជុំកំពូលលើកទី១រវាងអាស៊ាន និងឥណ្ឌា ជាពិសេសឯកសារ ដែលគេចងចាំជាងគេគឺឯកសារស្តីពី “ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង”។

កិច្ចប្រជុំលើកទី២ ដែលកម្ពុជាធ្វើជាប្រធាន និងម្ចាស់ផ្ទះលើកទី២ គឺទី១ នៅឆ្នាំ២០១២ ដែលពេលនោះកម្ពុជា សម្រេចបាននូវសេចក្តីប្រកាសមួយស្តីពី សេចក្តីថ្លែងការណ៍សិទ្ឋមនុស្សអាស៊ាន ចេញពីទីក្រុងភ្នំពេញ ទី២ សេចក្តីប្រកាសបង្កើតមជ្ឈមណ្ឌល កំចាត់មីនអាស៊ាន និងទី៣ ការចាប់ផ្តើមនៃការចចារ ដែលផ្តោតលើតំបន់សេដ្ឋកិច្ចក្នុងតំបន់នេះ ដែលមានប្រទេសចំនួន១៥ ជាសមាជិក និងចុងក្រោយក៏មានការបង្កើនបាននូវ “តំបន់សេដ្ឋកិច្ចភាពជាដៃគូ តំបន់គ្រប់ជ្រុងជ្រោយ” ឬហៅកាត់RCEP។

កសាងឧត្តមភាព និងភាពលេចធ្លោជាថ្មី

បណ្តាមេដឹកនាំល្បីៗ និងជាមេដឹកនាំប្រទេសមហាអំណាច លើពិភពលោកបាន និងកំពុងធ្វើដំណើរមកដល់កម្ពុជាបណ្តើរៗ ជាមួយ​វត្តមានប្រធានាធិបតីចូ បៃដិន នាយករដ្ឋមន្រ្តីចិន និងបណ្តាមេដឹកនាំល្បីៗជាច្រើនទៀត។

មេដឹកនាំប្រទេសសរុបចំនួន១៨នឹងមកចូលរួម ប៉ុន្តែបើបូករួមជាមួយមេដឹកនាំ អង្គការអន្តរជាតិធំៗដទៃទៀត គឺមានរហូតដល់៣៤រូប ដែលនឹងមកចូលរួម ក្នុងកិច្ចប្រជុំដ៏មានកិត្យានុភាពនេះ ប៉ុន្តែអ្វីដែលកិច្ចប្រជុំនេះ មានភាពលេចធ្លោជាងគេ គឺវត្តមានរបស់ប្រធានា​ធិបតីអាមេរិក ដែលលោកនឹងញ្ជើញមកចូលរួម កិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងភ្នំពេញ ចាប់ពីថ្ងៃទី១១ដល់​១៣ វិច្ឆិកា កន្លងមក។

ឆ្នាំ២០១២ កម្ពុជាមានភាពលេចត្រដែត និងត្រូវបានពិភពលោកសម្លឹងមករួចទៅហើយ គឺវត្តមានរបស់ប្រធានាធិបតីបារ៉ាក់ អូបាម៉ា ដែលជាប្រធានាធិបតីស្បែកខ្មៅដំបូងគេរបស់អាមេរិក។

នៅឆ្នាំ២០២២នេះ ស្របពេលវិបត្តិកូវីដ១៩បានធូរស្រាល កម្ពុជាមានវាសនា ទទួលមេដឹកនាំប្រទេសមហាអំណាចលេខ១ នៅលើពិភពលោកមួយរូបទៀត គឺលោកចូ បៃដិន ជាប្រធា​នាធិបតីកំពុងកាន់អំណាច​បច្ចុប្បន្ន។

វត្តមានលោកចូ បៃដិនអញ្ជើញមកកាន់កម្ពុជា ដោយលោកសុខចិត្តបោះបង់ និងមិនចូលរួមកិច្ចប្រជុំកំពូលAPEC នៅប្រទេសថៃ មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែលោកបានជ្រើសរើស មកកាន់កម្ពុជា គឺជារឿងកម្រ និងគួរឲ្យចាប់អារម្មណ៍៍បំផុត។

ការអញ្ជើញមកកាន់កម្ពុជា ហើយបោះបង់មិនចូលរួមកិច្ចប្រជុំកំពូលAPEC នៅប្រទេសថៃ មិនមែនជារឿងសាមញ្ញពេកនោះទេ ប៉ុន្តែយុទ្ឋសាស្រ្តកាទូតដ៏ទន់ភ្លន់ ភាពបត់បែន ការធ្វើឲ្យអាស៊ានកាន់តែលេចធ្លោ និងមានសារៈសំខាន់ឡើង ក្នុងសហគមន៍អន្តរជាតិ ក្នុងតួនាទីជាមេដឹកនាំក្នុងតំបន់ ដែលបានជួយសម្របសម្រួល បញ្ហាប្រទេសមីយ៉ាន់ម៉ា និងបញ្ហាជាច្រើនទៀត នៅក្នុងពិភពលោករបស់សម្តេចតេជោ ថ្នាក់ដឹកនាំកម្ពុជាដែលបានផ្តើមជីវិត ពីកូនកសិកររូបនេះ ក្លាយជាតួអង្គគំរូមួយក្នុងតំបន់ ក្នុងនាមជាអ្នកយុទ្ឋសាស្រ្តផ្នែកកាទូត ជាសេដ្ឋវិទូ និងជាអ្នកដឹកនាំមួយរូប ដែលយល់តម្លៃសន្តិភាព និងកំពុងដើរតួនាទីកាន់តែសកម្មឡើង ក្នុងឆាកអន្តរជាតិ។

មេដឹកនាំដែលយកឈ្នះខ្លួនឯង មិនមែនមេដឹកនាំដែលគិតពីប្រ​យោ​ជន៍សួនតួ និងមិនឲ្យគេបំផ្លាញប្រទេសខ្លួននោះទេ ប៉ុន្តែគឺជាមេដឹកនាំដែលនាំមកនូវសុខសន្តិភាព វិបុលភាព និងលើកកំពស់កិត្យា​នុភាពជាតិនៅក្នុងឆាកអន្តរជាតិ និងកំរាលព្រំពិភពលោក៕

 

 

អ្នកជំនាញប្រាប់ពីមុខរបរគួរវិនិយោគក្នុងអំឡុងពេលមានវិបត្តិ

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អ្នកជំនាញសេដ្ឋកិច្ច និងអចលនទ្រព្យ លោកបណ្ឌិតតេង រិទ្ឋីបានលើកឡើងពីមុខរបរ ដែលផ្តល់ប្រាក់ចំណូលក្នុងអំឡុងវិបត្តិសេដ្ឋកិច្ចបែបនេះ។

លោកបណ្ឌិតតេង រិទ្ឋី អគ្គនាយកក្រុមហ៊ុនR-Investment Group  បានមានប្រសាសន៍ឲ្យដឹង កាលពីសប្តាហ៍មុនថា នៅក្នុងអំឡុងរយៈពេល ដែលស្ថានភាពអាជីវកម្ម និងសេដ្ឋកិច្ចបែបនេះ មុខរបរ ដែលគួរវិនិយោគ ឬធ្វើអាជីវកម្មគួរជារបរ ដែលមានចរន្តសាច់ប្រាក់វិលលឿន។

លោកបន្តថា “ការដាំបន្លែ ចិញ្ចឹមត្រី ចិញ្ចឹមបង្គា ចិញ្ចឹមាន់ជាដើម គឺចំណាយពេលមិនលើស៣ខែនោះទេ ប៉ុន្តែបានផលលឿន និងមានលំហូរសាច់ប្រាក់លឿន”។ ​លោកបន្តថា “អាជីវកម្មអភិវឌ្ឍន៍ឬវិនិយោគលើអចលនវត្ថុ ត្រូវការដើមទុនធំ និងចំណាយពេលយូរ ដើម្បីឲ្យមានលំហូរសាច់ប្រាក់ត្រលប់មកវិញ”។

លោកបណ្ឌិតតេង រិទ្ឋី បានបន្តថា អាជីវកម្មលើដំណាំកសិកម្ម វារីវប្បកម្ម ជាមុខរបេរល្អ ព្រោះវាមានលំហូរសាច់ប្រាក់ល្អ មិនចំណាយ​ដើមទុនធំនោះទេ ហើយវាជាផលិតផល ដែលមានតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

លោកបន្តថា “ការមានភាពបត់បែនក្នុងអាជីវកម្ម មានសារៈសំខា​ន់ណាស់ ដើម្បីបញ្ចៀសវិបត្តិកើតឡើង ពិសេសវិបត្តិលំហូរសាច់ប្រាក់”៕

Stocks dip, dollar steadies as investors seek rates clarity

HONG KONG : Most Asian stocks fell on Tuesday, while the U.S. dollar and oil steadied, as investors held safe ranges awaiting more clues on whether central banks will continue their aggressive interest rate hikes.

Market conditions were also subdued heading into the U.S. Independence Day public holiday on Tuesday, with most of Wall Street closed.

MSCI’s broadest index of Asia-Pacific shares outside Japan was down 0.1 per cent, by Tuesday mid-morning.
Australian shares were mostly flat, as investors waited to see whether the central bank will tighten again when it announces a policy decision later in the day.

Japan’s Nikkei share average fell 1.1 per cent as investors exited some bullish positions after the benchmark index closed at a 33-year high in the previous session.

In coming days, investors are watching out for a mixed bag of economic data ahead of second-quarter earnings, while uncertainty remains over the Federal Reserve’s policy path, said Manishi Raychaudhuri, head of Asia Pacific equity research at BNP Paribas.

The minutes from the Fed’s last meeting are due later this week, which could provide additional clues on policy direction but also inject some volatility, he said.

“If the Fed overtightens and decides to do more rate hikes than twice as the market widely expected, then there’s a concern that the recession may turn out to be deeper than what is being factored in,” Raychaudhuri said.

Source: Reuter

កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ជាទីផ្សារទេសចរអន្តរជាតិដ៏ធំបំផុតសម្រាប់ប្រទេសវៀតណាម នៅក្នុងឆមាសទី១

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការស្នាក់នៅដោយគ្មានទិដ្ឋាការរហូតដល់៣០ថ្ងៃសម្រាប់បណ្តាប្រទេសមួយចំនួនដូចជាប្រទេសថៃ សិង្ហបុរី ឥណ្ឌូនេស៊ី កម្ពុជា និងឡាវ បានធ្វើឱ្យប្រទេសវៀតណាមក្លាយជាគោលដៅដ៏ពេញនិយមក្នុងចំណោមភ្ញៀវទេសចរមកពីតំបន់អាស៊ីអាគ្នេយ៍។

យោងតាមការចុះផ្សាយពីសារពត៌មានវៀតណាម VNExpress បានបង្ហាញឱ្យដឹងថា ប្រទេសកម្ពុជា និងឥណ្ឌាក្លាយជាទីផ្សារទេសចរអន្តរជាតិ ដែលបានស្ទុះងើបឡើងវិញយ៉ាងលឿនបំផុតសម្រាប់ប្រទេសវៀតណាម។

ទាក់ទិនទៅនឹងកម្រិតនៃការងើបឡើងវិញ កម្ពុជាជាប់ចំណាត់ថ្នាក់ទី១ ជាទីផ្សារទេសចរណ៍អន្តរជាតិរបស់ប្រទេសវៀតណាម ដែលបានងើបឡើងវិញយ៉ាងលឿនបំផុតដល់៣៣៨ភាគរយ ខណៈទីផ្សារទេសចរឥណ្ឌាជាប់ចំណាត់ថ្នាក់ទី២ ជាមួយនឹងការកើនឡើងដល់២៣៦ភាគរយ នៅក្នុងឆមាសទី១ ឆ្នាំនេះ។លំហូរភ្ញៀវទេសចរឡាវជាប់ចំណាត់ថ្នាក់លេខ៣ ជាមួយនឹងកំណើន ១១៧% តាមពីក្រោយដោយកំណើនភ្ញៀវទេសចរមកពីប្រទេសថៃ១០៨% និងសិង្ហបុរី១០៧%។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីរដ្ឋបាលជាតិទេសចរណ៍វៀតណាម។

ការបើកដាក់ឱ្យដំណើរការផ្លូវហោះហើរត្រង់ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះបានធ្វើឱ្យប្រទេសវៀតណាមក្លាយជាជម្រើសកំពូលក្នុងចំណោមអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌា។

ទីផ្សារលំហូរភ្ញៀវទេសចរចំនួន២ ចូលប្រទេសវៀតណាម ដែលបានស្ទុះងើបឡើងវិញជិតដល់កម្រិតមុនជំងឺរាតត្បាតគឺ ភ្ញៀវទេសចរសហរដ្ឋអាមេរិកដែលងើបឡើងវិញដល់៩៥% និងអូស្ត្រាលីងើបឡើងដល់៩២% ។

ទីផ្សារមួយចំនួនផ្សេងទៀត ដែលត្រូវបានគេមើលឃើញពីការងើបឡើងវិញដ៏គួរឱ្យចាប់អារម្មណ៍គឺភ្ញៀវទេសចរអាល្លឺម៉ង់(៨៤%) ចក្រភពអង់គ្លេស(៧៩%) និងកូរ៉េខាងត្បូង(៧៧%)។

លំហូរភ្ញៀវទេសចរចិន ដែលធ្លាប់ជាប្រភពភ្ញៀវទេសចរដ៏ធំបំផុតចូលប្រទេសវៀតណាម បានងើបឡើងវិញជាង២២% បន្ទាប់ពីរដ្ឋាភិបាលចិនបានបើកដំណើរទេសចរណ៍ជាក្រុមទៅកាន់ប្រទេសវៀតណាមឡើងវិញកាលពីថ្ងៃទី១៥ ខែមីនា។

កាលពីថ្ងៃទី ២៤ ខែ មិថុនា រដ្ឋសភាវៀតណាមបានអនុម័តការពន្យារទិដ្ឋាការអេឡិចត្រូនិក សម្រាប់ភ្ញៀវទេសចរ ពី៣០ថ្ងៃទៅដល់៩០ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១៥ខែសីហា។

នៅពេលដែលទទួលបានទិដ្ឋាការអេឡិចត្រូនិករួចហើយនោះ ជនបរទេសអាចចូល និងចាកចេញពីប្រទេសវៀតណាមបានដោយគ្មានកំណត់រយៈពេល និងមិនចាំបាច់ឆ្លងកាត់នីតិវិធីសម្រាប់ការទទួលបានទិដ្ឋាការថ្មីនោះទេ៕

Saudi Arabia and Russia curb oil supply again to try to boost prices

Saudi Arabia and Russia announced Monday that they would make additional cuts to oil supply as a global economic slowdown hangs over the outlook for energy demand.

Saudi Arabia — the world’s biggest exporter of crude oil — said it would extend a cut of 1 million barrels a day in its oil production at least until the end of August. The cut, which took effect on Saturday, was initially planned to last for the month of July in an attempt to shore up oil prices.

Russia’s Deputy Prime Minister Alexander Novak said that his country would voluntarily cut supplies by 500,000 barrels per day in August by cutting exports. Reuters reported, citing Novak’s office, that Russia would reduce production by that amount, deepening a cut of the same size Moscow
implemented in March.

The announcements sent prices for Brent crude, the global oil benchmark, up 0.7% to trade at $76 a barrel at 7.15 a.m. ET. WTI, the US benchmark, rose 0.8% to $71.

Oil prices have fallen by more than 40% since March last year when they hit a 14-year high in the wake of Russia’s full-scale invasion of Ukraine.

Saudi Arabia needs Brent crude to trade at around $81 a barrel in order to balance its budget, according to the International Monetary Fund. The kingdom has slipped back into a budget deficit this year after reporting a surplus in 2022 for the first time in almost a decade.

The Gulf state first announced its 1-million barrel cut after a meeting in June between members of the Organization of the Petroleum Exporting Countries (OPEC), Russia and other smaller producers, an alliance known as OPEC+.

“This additional voluntary cut comes to reinforce the precautionary efforts made by OPEC+ countries with the aim of supporting the stability and balance of oil markets,” the Saudi Press Agency quoted an official source in the Ministry of Energy as saying Monday.

Source: CNN