ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសអារ៉ាប៊ីសាអូឌីត និងរុស្ស៊ីបានប្រកាសកាលពីថ្ងៃច័ន្ទកន្លងទៅថា ពួកគេនឹងកាត់បន្ថយការផ្គត់ផ្គង់ប្រេងបន្ថែមទៀត ខណៈដែលការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកបានគ្របដណ្តប់លើទស្សនវិស័យតម្រូវការថាមពល។
អារ៉ាប៊ីសាអូឌីត ដែលជាប្រទេសនាំចេញប្រេងឆៅដ៏ធំបំផុតរបស់ពិភពលោកបានអះអាងថា ខ្លួននឹងបន្តកាត់បន្ថយការផលិតប្រេងចំនួន១លានបារ៉ែលក្នុងមួយថ្ងៃយ៉ាងហោចណាស់រហូតដល់ចុងខែសីហា។
ចំណែកឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Alexander Novak បានលើកឡើងថា ប្រទេសរបស់លោកនឹងកាត់បន្ថយការផ្គត់ផ្គង់ប្រេងដោយស្ម័គ្រចិត្តចំនួន៥០០.០០០បារ៉ែលក្នុងមួយថ្ងៃនៅក្នុងខែសីហា ដោយកាត់បន្ថយការនាំចេញ។
ការប្រកាសរបស់ប្រទេសទាំង២នេះ បានធ្វើឲ្យតម្លៃប្រេងឆៅBrent ដែលជាតម្លៃប្រេងគោលពិភពលោកហក់ឡើងថ្លៃ ០,៧% ដល់ តម្លៃជួញដូរ៧៦ដុល្លារ ក្នុងមួយបារ៉ែល នៅម៉ោង៧ និង១៥នាទី ព្រឹក ET។
អារ៉ាប៊ីសាអូឌីត មានបំណងជំរុញឱ្យប្រេងឆៅប្រភេទ Brent ជួញដូរក្នុងតម្លៃប្រហែល៨១ដុល្លារក្នុងមួយបារ៉ែល ដើម្បីរក្សាតុល្យភាពថវិការបស់ខ្លួន។ នេះបើយោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ។ ប្រទេសអារ៉ាប៊ីសាអូឌីតបានធ្លាក់ចូលទៅក្នុងឱនភាពថវិកាវិញនៅឆ្នាំនេះ បន្ទាប់ពីបានរាយការណ៍ពីអតិរេកថវិកានៅឆ្នាំ២០២២ ជាលើកដំបូងក្នុងរយៈពេលជិតមួយទសវត្សរ៍កន្លងមកនេះ។
ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីតបានដកស្រង់ប្រភពផ្លូវការមួយនៅក្នុងក្រសួងថាមពលមកថា “ការកាត់បន្ថយផលិតកម្មបន្ថែមនេះធ្វើឡើង ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រុងប្រយ័ត្នដែលធ្វើឡើងដោយបណ្តាប្រទេសសមាជិក OPEC + ក្នុងគោលបំណងគាំទ្រដល់ស្ថិរភាព និងតុល្យភាពនៃទីផ្សារប្រេង”៕


លោកបានសម្តែងសុទិដ្ឋិនិយមថា ក្រោយការសិក្សារបស់ក្រុមការងារទាំងអស់នេះ នោះរោងចក្រ សហគ្រាស ក៏ដូចជាវិស័យដាំដុះ និងចិញ្ចឹមសត្វ នឹងមានការកើនឡើង នៅក្នុងទឹកដីខេត្តកំពង់ស្ពឺ បន្ថែមទៀត។

ប្រតិបត្តិករផ្លូវដែកខាងលើបានអះអាងថា ក្នុងអំឡុងពេលធ្វើតេស្តកាលពីថ្ងៃទី២៨ ខែមិថុនា រថភ្លើងនេះបានដំណើរការ ក្នុងល្បឿន៤៥៣គីឡូម៉ែត្រក្នុងមួយម៉ោង។



ខេត្តកោះកុង ជាខេត្តដែលមានសម្បត្តិធម្មជាតិព្រៃឈើ ភ្នំ ដែលមិនអាចចូលទៅដល់ដ៏ធំ ល្វឹងល្វើយហ៊ុំព័ទ្ធដោយផ្នែក នៃជួរភ្នំក្រវ៉ាញ និងឧទ្យានជាតិដ៏ធំបំផុតរបស់កម្ពុជា គឺឧទ្យានជាតិ បទុមសាគរ និងក៏ជាផ្នែកមួយនៃឧទ្យានជាតិគិរីរម្យ និងជីវចម្រុះដ៏សំបូរបែប ឆ្នេរសមុទ្រដ៏វែង ដែលមានប្រវែងសរុប២១៥គីឡូម៉ែត្រ ស្មើនឹងជាង ៥០% នៃឆ្នេរសមុទ្រ របស់ប្រទេសកម្ពុជាទាំងមូល។
លោកជំទាវបន្តថា ដើម្បីទទួលបាននូវកំណើនសេដ្ឋកិច្ច មួយប្រកបដោយចីរភាព វាទាមទារឱ្យមាននូវប្រព័ន្ធហិរញ្ញវត្ថុមួយដ៏រឹងមាំ ដូច្នេះរាជរដ្ឋាភិបាលបាន ដាក់ចេញនូវ“យុទ្ធសាស្ត្រអភិវឌ្ឍវិស័យហិរញ្ញវត្ថុឆ្នាំ២០១៦ ២០២៥ ដែលនឹងត្រូវធ្វើបច្ចុប្បន្នភាពទៅជា “យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២១-២០៣០ ជាយុទ្ធសាស្ត្រអភិវឌ្ឍវិស័យហិរញ្ញវត្ថុ រយៈពេលវែង រួមមាន វិស័យធនាគារ និងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ក្នុងនោះវិស័យបរធនបាលកិច្ច និងជាយុទ្ធសាស្ត្រ ជួយជំរុញកំណើនសេដ្ឋកិច្ច និងសង្គមនៅព្រះរាជាណាចក្រកម្ពុជា៕
វាមានរយៈពេល១០ឆ្នាំមកហើយ ចាប់តាំងពីប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានដាក់ចេញនូវគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់ និងផ្លូវ” និងគោលការណ៍ នៃគោលនយោបាយអាហ្វ្រិក របស់ប្រទេសចិន នោះគឺភាពស្មោះត្រង់ លទ្ធផលពិតប្រាកដ មិត្តភាព និងសច្ចភាព។
ដីទាំងអស់នេះ ត្រូវបានរាជរដ្ឋាភិបាលធ្វើអនុប្បយោគ ពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ជួលឱ្យអ្នកឧកញ៉ា ជឹង សុគន្ធាវី ដែលជាម្ចាស់ក្រុមហ៊ុនមីជាតិ និងក្រុមហ៊ុនទាំងពីខាងលើ (One More, Ltd និង One Fraternity Co., Ltd)៕

