ដោយៈ គង់ សូរិយា
កណ្តាលៈ ជាស្រុកមួយមានភូមិសាស្រ្តជាប់មាត់ទន្លេរ និងកៀកជាមួយរាជធានីភ្នំពេញ ស្រុកល្វាឯមបាននិងកំពុងទទួលបានសមិទ្ឋផលជាច្រើនពីរដ្ឋាភិបាល និងទាក់ទាញគំរោងអភិវឌ្ឍន៍ពីវិស័យឯកជនជាច្រើន។
ស្រុកល្វាឯម បាននិងកំពុងប្រែក្លាយមុខមាត់ថ្មី ពីស្រុកកូនពៅ នៃខេត្តកណ្ដាល ដែលអភិវឌ្ឍន៍ក្រោយគេ ក្លាយជាទីក្រុងរណបថ្មីឆាប់ៗខាងមុខនេះ ក្រោយដំណើរការអភិវឌ្ឍន៍ មានសន្ទុះហក់ឡើងខ្លាំងជាងគេ ពោលគឺមានថ្នាក់ ដឹកនាំរាជរដ្ឋាភិបាល ប្រធានក្រុមការងារថ្នាក់ជាតិ ថ្នាក់ដឹកនាំខេត្ត និងអភិបាលស្រុកផ្ទាល់ បានខិតខំតស៊ូស្វិតស្វាញអភិវឌ្ឍន៍ស្រុកល្វាឯមឲ្យសន្ទុះលូតលាស់បានលឿន។
ស្រុកមួយនេះ អាចចាត់ទុកជាតំបន់មុខស្រួច ត្រូវអភិវឌ្ឍន៍ឲ្យបានខ្លាំង និងលឿនបំផុត ក្រោយស្រុកនេះស្ថិតចំចំណុច នៃការស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ហើយតភ្ជាប់ស្ពានកាត់ទន្លេមេគង្គក្រោម និងស្ពានកាត់ពី ជ្រោយចង្វារ បុកមកល្វាឯមថែមទៀត ដែលការណ៍នេះ ហាក់ជំរុញដល់ស្រុកល្វាឯម កែប្រែមុខមាត់៣៦០ដឺក្រេ។
អភិបាលស្រុកល្វាឯម លោកកន សុខកាយបានមានប្រសាសន៍ឲ្យដឹងកាលពីម្សិលម៉ិញនេះថា ស្រុកល្វាឯមបានកែប្រែមុខមាត់ថ្មីយ៉ាងឆាប់រហ័ស ខណៈដែលផ្លូវទាំងឡាយធ្លាប់តែជាផ្លូវដី តែឥលូវបានកែប្រែជាបេតុង កៅស៊ូ គ្រួសក្រហមប្រមាណជា៩០%ហើយ ខណៈគោលនយោបាយទឹក ផ្លូវ ភ្លើង ត្រូវបានផ្ដល់ជូនពលរដ្ឋស្រុកល្វាឯមបានគ្រប់គ្រាន់។
ស្រុកមានរោងចក្រផលិតអគ្គិសនី តម្លៃវាល់លានដុល្លារ មានទឹកស្អាត មានបង្គន់អនាម័យគ្រប់ផ្ទះ មានផ្សារ សាលារៀន មន្ទីរពេទ្យ សាខាកាកបាទក្រហម។ ជាមួយគ្នានេះ ការដាក់ភ្លើងសូឡា បានចំនួន២,០០០ដើមជាដើម។
លោកអភិបាលស្រុកថ្លែងបន្តថា ស្រុកមានផែនការទាក់ទាញវិនិយោគិនមកបណ្ដាក់ទុន នៅស្រុកបានយ៉ាងច្បាស់លាស់ ពោលគឺសម្របសម្រួលបង្កភាពងាយស្រួល ជាពិសេសសម្រាប់ការមកបណ្ដាក់ទុនវិនិយោគផ្សេងៗ នៅស្រុកល្វាឯម ដោយចាត់ឲ្យមន្ត្រីទាំងអស់ពីមូលដ្ឋាន ត្រូវបង្កភាពងាយស្រួលដល់ការវិនិយោគទាំងអស់។
មិនត្រឹមតែប៉ុណ្ណោះ លោកអភិបាលស្រុក ក៏បានលើកឡើងពីការគិតគូរពង្រឹងប្រព័ន្ធអប់រំ កីឡា អាហាររូបករណ៍ផងដែរ ដោយមួយឆ្នាំ លោកអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ផ្ដល់អាហាររូបករណ៍ពី ៥០នាក់ទៅ៦០នាក់ ហើយគិតដល់បច្ចុប្បន្ន និស្សិតបសរុបដែលបានសិក្សាមានជាង ៣០០កន្លែងមកហើយ។
ជាមួយគ្នានេះ អាជ្ញាធរក៏បានកសាងសួនច្បារ តារាងបាល់ទះ និងក្លឹបការ៉ាត់តេជាដើម ដែលមានសិស្សកំពុងហ្វឹកហាត់ចំនួន៥០នាក់ ធ្លាប់ប្រកួតថ្នាក់ជាតិ និងប្រកួតស៊ីហ្គេមបានមេដាយប្រាក់ទៀតផង។ រៀបចំកសាងទីតាំងសម្រាប់កងកម្លាំងទាំង៣ ហើយថែមទាំងរៀបចំកន្លែងពិសោធន៍ សម្រាប់ចិញ្ចឹមមាន់បែបបច្ចេកទេស ដល់បងប្អូនប្រជាពលរដ្ឋផងដែរ។
លោកអភិបាលស្រុក បានលើកឡើងពីគុណបំណាច់យ៉ាងធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានខិតខំកសាងសន្តិភាពយាងលំបាក ដឹកនាំប្រទេសពីបាតដៃទទេ ពីផេះផង់ មកស្គាល់ពីរសជាតិសេចក្ដីសុខសប្បាយ រីករាយ រុងរឿង រីកចម្រើន សេដ្ឋកិច្ចរីកលូតលាស់ ពលរដ្ឋមានជីវភាពធូរធាឡើងៗ ហើយលោកប្ដេជ្ញាកៀរគរសមាជិក សមាជិកា និងពលរដ្ឋទូទាំងស្រុកល្វាឯមឲ្យគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត។
លោកអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ឋមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា ស្រុកល្វាឯមនឹងក្លាយជាទីក្រុងរណបថ្មីមួយទៀត នៅកៀករាជធានីភ្នំពេញ នាពេលអនាគត៕


បើក្រឡេកទៅមើលពីទំហំនៃការវិនិយោគវិញ ក្នុងនោះគម្រោងចំនួន១៨ មានទុនវិនិយោគច្រើនជាង១០ពាន់លានយ័ន ដែលមានទឹកប្រាក់សរុបចំនួន៤៤៣ពាន់លានយ័ន ដែលស្មើនឹង៦៥ភាគរយនៃទុនវិនិយោគសរុបសម្រាប់គម្រោងទាំងអស់ចំនួន៩៩។
ការបោះទុនវិនិយោគខាងលើនេះត្រូវបានចាត់ទុកថា ជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្រ្តរបស់ខេត្ត Zhejiang ដើម្បីពង្រីកការវិនិយោគ បង្កើនប្រសិទ្ធភាពរចនាសម្ព័ន្ធសេដ្ឋកិច្ច និងរក្សាកំណើនប្រកបដោយស្ថិរភាព។
សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា នៅក្នុងខែមិថុនា ឧទ្យាននេះបានស្វាគមន៍ជនបរទេសចំនួន៤១.០១២នាក់ ដែលក្រុមហ៊ុនអាចរកប្រាក់ចំណូលបាន១,៨លានដុល្លារពីការលក់សំបុត្រ។
កាលពីដើមសប្តាហ៍នេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានមានប្រសាសន៍ថា កម្ពុជាបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិចំនួន២,៥៧លាននាក់នៅក្នុងឆមាសទី១ នៃឆ្នាំនេះ ដែលកើនឡើង៤០៩ភាគរយពីចំនួនត្រឹមតែ៥០៦.៧៦២នាក់ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។


លោក Cherdsak Wattanavijitkul ប្រធានក្រុមហ៊ុន TPCH លើកឡើងថា ប្រាក់ចំណេញសុទ្ធ គួរតែលើសពីកម្រិតខ្ពស់បំផុតមិនធ្លាប់មានជាង១០លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៩។ នៅក្នុងឆ្នាំ២០២២ ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុននេះ មានចំនួន៥លានដុល្លារអាមេរិក។
ក្រុមហ៊ុន TPCH មានគោលបំណងបង្កើន សមត្ថភាពផលិតថាមពលសរុបរបស់ខ្លួនពី១៦៣មេហ្គាវ៉ាត់ ឱ្យឈានដល់៥០០មេហ្គាវ៉ាត់នៅត្រឹមឆ្នាំ២០២៥៕ Bangkok Post៕

លោកបានមានប្រសាសន៍ថា “កិច្ចពិភាក្សានេះ ផ្តោតលើការនាំចេញ និងទីផ្សារអង្ករកម្ពុជានៅលើវេទិកា Alibaba ដែលជាគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិក ដ៏ល្បីល្បាញនៅក្នុងប្រទេសចិន និងហាងពាក់ព័ន្ធនានារបស់Alibaba ហើយយើងនឹងធ្វើការរួមគ្នា ដើម្បីផ្សព្វ ផ្សាយអង្ករកម្ពុជាឱ្យបានទូលំទូលាយដល់អតិថិជនចិន”។ទន្ទឹមគ្នានេះ ប្រទេសចិនគឺជាទីផ្សារ នាំចេញអង្ករធំជាងគេរបស់កម្ពុជា។





កម្មវិធីទិដ្ឋាការ ដែលត្រូវបានបង្កើតឡើង កាលពីឆ្នាំ២០០២ អនុញ្ញាតឱ្យជនបរទេស អាចស្នាក់នៅក្នុងប្រទេសម៉ាឡេស៊ី បានរហូតដល់ទៅ១០ឆ្នាំ។


