អាកាសយានដ្ឋានបរកែវរបស់ប្រទេសឡាវគ្រោងចាប់ផ្តើមបើកដំណើរការនៅខែឧសភាខាងមុខ

ដោយ: គង់ លាងហួរ

 

វៀងច័ន្ទ: លោក ភួន ខាំផា ប្រធាន​ព្រលាន​យន្តហោះ​បរកែវ​ បាន​ពិភាក្សាជាមួយ​ក្រុមហ៊ុន GATC Thailand កាលពី​ខែធ្នូ​ នៅ​បរិវេណ​អាកាសយានដ្ឋាន ដោយលោកបាន​បង្ហើប​ថា​ ព្រលានយន្តហោះនេះ នឹង​បើក​ជា​ផ្លូវការ​នៅ​ខែ​ឧសភា​ឆ្នាំ​២០២៣នេះ​។

 

ក្នុងអំឡុងពេលអន្តរកម្មនេះ លោកបណ្ឌិត សិទិផាត មង្គលពិសាខុល ដែលជាអ្នកសម្ភាសន៍ បានពិភាក្សាអំពីវឌ្ឍនភាពរួមនៃការសាងសង់ព្រលានយន្តហោះខេត្តបរកែវ ជាមួយលោក ភួន ខាំផា ផងដែរ។

 

លោក ភួន ខាំផា បាន​បញ្ជាក់​ថា យើងមាន​គម្រោង​ពង្រីក​ ទំហំ​អាកាសយានដ្ឋាន​បរកែវ ពី​ទំហំ​បច្ចុប្បន្ន​ចំនួន៣.២០០ម៉ែត្រ​ រហូតទៅដល់៤០០០ម៉ែត្រ។ អាកាសយានដ្ឋាន​បរកែវ នឹង​អាច​ទទួល​អ្នក​ដំណើរ​ប្រមាណ៥០ម៉ឺន​នាក់ ក្នុង​មួយ​ឆ្នាំ​ នៅ​ពេល​វាបើក​ដំណើរការ​ ក្នុង​ខែ​ឧសភាខាងមុខ។

 

លោកក៏បានបន្ថែមថា បន្ទាប់ពីគម្រោងពង្រីកនេះត្រូវបានបញ្ចប់ ព្រលានយន្តហោះ នឹងអាចគ្រប់គ្រងចរាចរណ៍អ្នកដំណើរបានរហូតដល់២លាននាក់ក្នុងមួយឆ្នាំ។ អាកាសយានដ្ឋាន​នេះ​ស្ថិត​នៅ​ចម្ងាយ៥ គីឡូម៉ែត្រ​ ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​បរកែវ និងមានចម្ងាយ៦០គីឡូម៉ែត្រ​ ពី​តំបន់​ Huayxay របស់​ខេត្ត​បរកែវ។

លោក ភួន ខាំផា បានមានប្រសាសន៍ថា បច្ចុប្បន្នអាកាសយានដ្ឋាននេះ កំពុងជួលកម្មករក្នុងស្រុកចំនួន៣០០នាក់ ដើម្បីផ្តល់ឱកាសការងារដល់អ្នក ដែលរងផលប៉ះពាល់ពីការអភិវឌ្ឍ។

 

គំនិតស្ថាបត្យកម្មរបស់អាកាសយានដ្ឋានគឺផ្អែកលើសត្វហង្ស និងស្លាបរបស់វា ដែលមានកញ្ចក់កែវរាងស្អាត នៅចំកណ្តាល តំណាងឱ្យ “បរកែវ” ដែលមានន័យថា “អណ្តូងកែវ” ហើយសសរ​រចនាសម្ព័ន្ធ​នីមួយៗ​ មាន​រាង​ដូច​គ្នា​នឹង​ផ្កា​អូប៉េរ៉ា។

ស្លាបម្ខាងនៃអាកាសយានដ្ឋាន នឹងត្រូវបានបើកដល់ជើងហោះហើរអន្តរជាតិ ចំណែកស្លាបម្ខាងទៀត គឺបើកសម្រាប់ជើងហោះហើរក្នុងស្រុក។

 

គម្រោងសាងសង់ព្រលានយន្តហោះបរកែវ បានចាប់ផ្តើមនៅឆ្នាំ២០២០ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២២ ប៉ុន្តែដោយសារមានការរីករាលដាលនៃជំងឺកូវីដ-១៩ ដំណើរការនេះ ត្រូវបានពន្យារពេលរហូតដល់ឆ្នាំ២០២៣នេះ៕

China securities regulator to check brokers’ financing needs after Huatai share plan

SHANGHAI :China’s securities regulator said it would fully check securities firms’ financing needs after Huatai Securities Co Ltd proposed a share placement plan that would be one of the biggest in China’s brokerage industry.

The China Securities Regulatory Commission (CSRC) in a statement on Tuesday said it will fully pay attention to the necessity for, and rationality of, securities firms’ financing, as part of its
vetting process.

The comments come as Huatai Securities, one of China’s biggest brokerages, said on Friday it plans to raise 28 billion yuan ($4.07 billion) in A-share and H-share rights issue.

The CSRC said it has noticed a “certain listed brokerage firm’s refinancing activity” and encourages brokers to focus on their main business, capital-saving and high-quality development.

Listed brokers should reasonably determine the financing plan and method, and safeguard the legitimate rights and interests of all types of investors, especially small and mid-sized investors, the regulator said.

The CSRC also said it supports reasonable financing for securities companies.
Huatai planned to use proceeds from the placement to replenish capital as well as for working capital, including for developing its margin financing and securities lending business and its fixed income, equity and over-the-counter derivative business, and also to fund subsidiaries.

There is a risk of dilution of returns after the placement as the company’s capital stock will increase, Huatai said, adding the share issue plan has to be approved by the regulator.
($1 = 6.8845 Chinese yuan renminbi)
Source: Reuters

ព្រះពុទ្ធបដិមាកំពស់១០៨ម៉ែត្រនៅបូកគោនឹងបង្កើនសក្ដានុពលទេសចរណ៍ក្នុងតំបន់និងពិភពលោក

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ព្រះពុទ្ធបដិមាកំពស់១០៨ម៉ែត្រ នៅលើកំពូលភ្នំបូកគោ បានចាប់ផ្ដើមបើកការដ្ឋានសាងសង់ជាផ្លូវការ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ព្រះពុទ្ធបដិមាដ៏ស្កឹមស្កៃនេះនឹងបង្កើតជាសក្ដានុពលទេសចរណ៍នានា មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ តែក៏ស្ថិតនៅក្នុងកម្រិតតំបន់ និងពិភពលោក នាពេលអនាគតផងដែរ។

ក្រុមហ៊ុន សុខា អូតែល បានឱ្យដឹងនៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣នេះថា ក្រៅពីការវិនិយោគអភិវឌ្ឍលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ សំណង់ និងសេវាកម្មនានា ក្រុមហ៊ុនក៏បានយកចិត្តទុកដាក់លើជំនឿ និងសាសនា ដែលជាវប្បធម៌ និងទំនៀមទម្លាប់ ប្រពៃណីរបស់បងប្អូនប្រជាពលរដ្ឋយើងជាយូរលង់មកហើយ។

ក្រុមហ៊ុនបានសាងសង់រូបសំណាក់ព្រះពិស្ណុការ នៅចំនុចក្លោងទ្វារចូលឧទ្យានជាតិព្រះមុនីវង្ស បូកគោ មានកំពស់៥ម៉ែត្រ សាងសង់រូបសំណាកលោកយាយម៉ៅដ៏ធំមួយ នៅលើភ្នំត្រង់គីឡូម៉ែត្រលេខ២២ មានកំពស់២៣,៨៧ម៉ែត្រ និងសាងសង់វិមានអ្នកតាភ្នំមួយកន្លែងនៅលើខ្នងភ្នំ ដើម្បីសេចក្ដីសុខសេចក្ដីចម្រើនរុងរឿង និងជាទីសក្ការៈ សម្រាប់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរ ដែលបានមកដល់ទីនេះផងដែរ។

ក្រុមហ៊ុនសុខាអូតែល បានឱ្យដឹងទៀតថា ក្រុមហ៊ុនក៏បានផ្ដួចផ្ដើមសាងសង់ព្រះពុទ្ធបដិមាដ៏ធំមួយអង្គ នៅលើខ្នងភ្នំបូកគោ ដើម្បីជាទីសក្ការៈសម្រាប់ពុទ្ធសាសនិកជន ប្រណិប័តន៍ធម៌ និងឧទ្ទិសសុំសេចក្ដីសុខសន្តិភាព សេចក្ដីចម្រើនរុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ សម្រាប់បងប្អូនប្រជាពលរដ្ឋយើង និងប្រទេសកម្ពុជាទាំងមូល។

គម្រោងសាងសង់ព្រះពុទ្ធបដិមានេះត្រូវបានធ្វើការសិក្សា និងគូរប្លង់ស្ថាបត្យកម្ម ដោយយុវស្ថាបត្យករមួយកក្រុម ដែលជាកុលបុត្រកុលធីតាខ្មែរ ដោយមានការចូលរួមផ្ដល់យោបល់ និងកែលម្អបន្ថែមពីក្រមការងារបច្ចេកទេសអន្តរក្រសួង ដែលដឹកនាំដោយក្រសួងបរិស្ថាន និងចូលរួមដោយក្រសួងធម្មការ និងសាសនា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពត។

ការសិក្សា និងគូរប្លង់ស្ថាបត្យកម្មនេះមានលក្ខណៈ និងរសនិយមជាខ្មែរ ស្របតាមក្បួនខ្នាត ទំនៀមទម្លាប់ព្រះពុទ្ធសាសនា និងរចនាបទជាតិដ៏ផូរផង់ ដោយផ្អែកតាមឯកសារគតិយុត្តិនានា លើមូលដ្ឋានរក្សាចាស់ បង្កើតថ្មី នាសម័យតេជោ សុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ។ ព្រះពុទ្ធបដិមានេះ មានទំហំហើយខ្ពស់ជាងគេ ក្នុងប្រទេសកម្ពុជាយើង ហើយក៏ស្ថិតនៅក្នុងចំណោមព្រះពុទ្ធបដិមា ដែលខ្ពស់ៗ នៅក្នុងបណ្ដាប្រទេសនានាលើពិភពលោកផងដែរ ។

ព្រះពុទ្ធបដិមានេះ អនុវត្តការសាងសង់ដោយក្រុមហ៊ុនសុខា រៀល អ៊ីស្ទេត ដែលជាក្រុមហ៊ុនខ្មែរ មានវិញ្ញាបនបត្រប្រកបអាជីវកម្មសាសងសង់ ដោយក្រុមហ៊ុននឹងប្រើប្រាស់អ្នកបច្ចេកទេសជំនាញក្នុងស្រុក និងសហការ ជាមួយអ្នកបច្ចេកទេសជំនាញមួយចំនួនពីបរទេស ក្នុងករណីចាំបាច់។ ការសាងសងនេះ នឹងត្រូវចំណាយថវិកាប្រមាណ៣០លានដុល្លារអាមេរិក និងរយៈពេលសាងសង់ប្រមាណ៤ឆ្នាំ ដែលត្រូវចាប់ផ្ដើមពីថ្ងៃទី៤ ខែមករា ២០២៣នេះតទៅ។

ព្រះពុទ្ធបដិមាដ៏ស្កឹមស្កៃនេះ នឹងបង្កើតជាសក្ដានុពលទេសចរណ៍នានា មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺនឹងស្ថិតនៅក្នុងកម្រិតតំបន់ និងពិភពលោកនាពេលអនាគត ហើយព្រះអង្គនឹងគង់ប្រថាប់នៅជាសម្បត្តិវប្បធម៌ សាសនាជាតិខ្មែរតជំនាន់ សម្រាប់ជាទីសក្ការៈដ៏ថ្លៃថ្លាឧដុង្គឧត្តមបំផុត របស់បងប្អូនពុទ្ធសាសនិកជនទាំងអស់គ្នា៕

 

ប្រទេសកាណាដាសម្រេចដាក់ចេញបម្រាមមិនអនុញ្ញាតឱ្យជនបរទេសភាគច្រើនទិញលំនៅដ្ឋាន

ដោយ: គង់ លាងហួរ

អន្តរជាតិ: បម្រាមជនបរទេសទិញអចលនទ្រព្យលំនៅដ្ឋាន នៅក្នុងប្រទេសកាណាដា បានចូលជាធរមាន នៅថ្ងៃអាទិត្យ ទី០១ ខែមករា ដើម្បីផ្គត់ផ្គង់លំនៅដ្ឋានបន្ថែមដល់អ្នកក្នុងស្រុក ដែលប្រឈមនឹងវិបត្តិ។

ទោះបីជាយ៉ាងនេះក្តី មានការលើកលែងជាច្រើននៅក្នុងច្បាប់ ដែលអនុញ្ញាតឱ្យបុគ្គល ដូចជា ជនភៀសខ្លួន និងអ្នករស់នៅអចិន្ត្រៃយ៍ ដែលមិនមែនជាពលរដ្ឋអាចទិញផ្ទះ នៅកាណាដាបាន។ កាលពីដំណាច់ខែធ្នូ ទីក្រុង Ottawa ក៏បានបញ្ជាក់ផងដែរថា ការហាមប្រាមនឹងអនុវត្ត ចំពោះតែលំនៅដ្ឋានក្នុងទីក្រុង និងមិនមែនចំពោះអចលនទ្រព្យកម្សាន្តដូចជាខ្ទមនៅរដូវក្ដៅនោះទេ។

វិធានការបណ្តោះអាសន្នរយៈពេល២ឆ្នាំត្រូវបានស្នើឡើងដោយនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតឆ្នាំ២០២១ ស្របពេលតម្លៃ ដែលកើនឡើង ធ្វើឱ្យកម្មសិទ្ធិផ្ទះ លើសពីលទ្ធភាពរបស់ពលរដ្ឋកាណាដា ជាច្រើន។

ទោះបីជាមានភាពល្អប្រសើរនាពេលថ្មីៗនេះយ៉ាងណាក្តី ទីផ្សារអចលនទ្រព្យរបស់ប្រទេសកាណាដា បានធ្លាក់ចុះ សម្រាប់អ្នកលក់ ខណៈអត្រាការប្រាក់ហក់ឡើងខ្លាំង។

យោងតាមសមាគមអចលនទ្រព្យកាណាដា បានឱ្យដឹងថា តម្លៃផ្ទះជាមធ្យមបានធ្លាក់ចុះ ពីកម្រិតខ្ពស់បំផុត ជាង៨០ម៉ឺនដុល្លារកាណាដា (ប្រហែល៥៩ម៉ឺនដុល្លារអាមេរិក) នៅដើមឆ្នាំ២០២២ មកនៅត្រឹមតែជាង៦៣មុឺនដុល្លារកាណាដា (ប្រហែល៤៦៥.០០០ដុល្លារអាមេរិក កាលពីខែធ្នូកន្លងទៅ។

ក្រុមអ្នកជំនាញជាច្រើន ក៏បានលើកឡើងផងដែរថា បម្រាមលើអតិថិជនបរទេសដែលគ្របដណ្តប់ តិចជាង៥ភាគរយនៃកម្មសិទ្ធិផ្ទះនៅក្នុងប្រទេសកាណាដា នឹងមិនមានឥទ្ធិពល ធ្វើឱ្យផ្ទះកាន់តែមានតម្លៃសមរម្យនោះទេ។

ផ្ទុយទៅវិញ ក្រុមអ្នកជំនាញបានចង្អុលបង្ហាញពីតម្រូវការ ក្នុងការសាងសង់លំនៅដ្ឋានបន្ថែមទៀត ដើម្បីបំពេញតម្រូវការ។ សាជីវកម្មកម្ចីទិញផ្ទះ និងលំនៅដ្ឋានរបស់ប្រទេសកាណាដា ដែលជាទីភ្នាក់ងារលំនៅដ្ឋានជាតិ បានឱ្យដឹងនៅក្នុងរបាយការណ៍ខែមិថុនាថា តម្រូវការលំនៅដ្ឋាននឹងកើនឡើងដល់ជិត១៩លានយូនីត នៅឆ្នាំ២០៣០៕

គម្រោងអភិវឌ្ឍន៍លំនៅឋានធំៗចាប់ផ្ដើមសម្រុកទៅកាន់តំបន់អរិយក្សត្រវិហារសួគ៌

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ក្រោយមានការប្រកាសពីការតភ្ជាប់ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង ពីភ្នំពេញទៅតំបន់អរិយក្សត្រ ម្ចាស់គម្រោងអភិវឌ្ឍន៍លំនៅឋានធំៗចាប់ផ្ដើមសម្រុកទៅកាន់តំបន់ប៉ែកខាងកើតភ្នំពេញ នៅអរិយក្សត្រ និងវិហារសួគ៌។

លោក ថាន់ ចាន់ណា អគ្គនាយកក្រុមហ៊ុនចាន់ណាលែន បានមានប្រសាសន៍ឱ្យដឹងនៅល្ងាច ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣នេះថា ចាប់តាំងពីរាជរដ្ឋាភិបាលបានប្រកាសពីការតភ្ជាប់ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង ភ្នំពេញ-អរិយក្សត្រ ឃើញថា មានក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំៗ បង្វែរទិសទៅតំបន់ប៉ែកខាងកើតភ្នំពេញ។

ជាក់ស្ដែង ក្រុមហ៊ុនបុរីប៉េងហួត ចតុមុខ និងមេគង្គ ជាដើម។ ក្រៅពីនេះ ក៏ឃើញថាគម្រោងអភិវឌ្ឍន៍ របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រាក៏បានពង្រីក នៅតំបន់នោះជាបន្តបន្ទាប់ផងដែរ។

លោកបន្តថា ពីមុនមិនសូវមានគម្រោងអភិវឌ្ឍន៍ច្រើននោះទេ តែពេលនេះអ្នក ដែលចូលមកអភិវឌ្ឍន៍ ដោយមិនទាន់មានដី គឺពិបាកស្វែងរកទិញដីបន្តិចហើយ ព្រោះដីបានឡើងថ្លៃខ្លាំង។ នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ តែសម្រាប់ក្រុមហ៊ុនធំៗគេបានត្រៀមដីរួចរាល់ហើយ ដោយរង់ចាំតែពេលណាមានស្ពាន ឬមានគម្រោងសាងសង់ស្ពាន គេនឹងចាប់ផ្ដើមអភិវឌ្ឍន៍គម្រោងរបស់គេតែម្ដង។

លោកបានបន្ថែមថា លំនៅឋាននៅក្នុងតំបន់នេះ នាពេលបច្ចុប្បន្ន អាចរកទិញបានក្នុងរង្វង់៤ ទៅ៥ម៉ឺនដុល្លារក្នុងមួយល្វែង។ ប៉ុន្តែ នៅរយៈពេលពីរទៅបីឆ្នាំខាងមុខ កាន់លុយ៧ម៉ឺនដុល្លារប្រហែលជាពិបាករកទិញបន្តិចហើយ ព្រោះថាការអភិវឌ្ឍកាន់តែខ្លាំងតម្លៃផ្ទះក៏កាន់តែឡើងថ្លៃដែរ។

លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance បានឱ្យដឹងថា ជាការពិតណាស់គម្រោងសាងសង់ស្ពានតភ្ជាប់ ពីភ្នំពេញទៅអរិយក្សត្រ នឹងធ្វើឱ្យការវិនិយោគនៅតំបន់អរិយក្សត្រកើនឡើងបន្ថែមទៀត ហើយវានឹងធ្វើឱ្យតម្លៃដីធ្លីនៅតំបន់នោះកើនឡើងបន្ថែមផងដែរ។

លោកបន្តថា ការឡើងថ្លៃដីអាចនឹងមានដំណាក់កាលទី១ ពេលស្ពានប្រកាសធ្វើ ពេលស្ពានចាប់ផ្ដើមធ្វើ វានឹងឡើងម្ដងទៀត ហើយនៅពេលស្ពានធ្វើរួច អាចបន្តឡើងថ្លៃមួយកម្រិតទៀតផងដែរ។ តាមរយៈស្ពាននេះដែរនឹងជំរុញឱ្យមានការអភិវឌ្ឍលើអចលនទ្រព្យបន្ថែម ជាពិសេស វិស័យលំនៅឋានដែលនឹងមានតម្រូវការខ្ពស់៕

តើអ្វីជាដំណោះស្រាយនៃបញ្ហាអាគារជាប់គាំងក្នុងក្រុងព្រះសីហនុ?

ដោយ៖ សុផារី

ខេត្តព្រះសីហនុ៖ ការចាកចេញរបស់វិនិយោគិនចិន ព្រោះតែការបិទហ្គេមអនឡាញ និងវិបត្តិកូវីដ-១៩ នារយៈពេល៣ឆ្នាំមកនេះ បានបន្សល់នូវការជាប់គាំងការដ្ឋានសំណង់តូច-ធំជាច្រើនកន្លែង នៅជុំវិញខេត្តព្រះសីហនុ។ កន្លងមក រដ្ឋាភិបាល និងវិស័យឯកជនបានស្វះស្វែងរកដំណោះស្រាយជុំវិញបញ្ហានេះជាច្រើនលើកច្រើនសារមកហើយ។

តើអ្វីជាដំណោះស្រាយនៃបញ្ហាអាគារជាប់គាំងក្នុងក្រុងព្រះសីហនុ?

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ថា បញ្ហាអាគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុនេះគឺមិនទុកចោលយូរទៀតទេ ព្រោះបញ្ហានេះទាមទារឱ្យមានការដោះស្រាយ មានការជួបប្រជុំគ្នាដើម្បីរកដំណោះស្រាយ។ យ៉ាងណា វាត្រូវដើរទន្ទឹមគ្នា ជាមួយការរៀបចំប្លង់គោល និងការតម្រង់ទិស ខេត្តព្រះសីហនុឱ្យក្លាយជាខេត្តសេដ្ឋកិច្ចពិសេសគំរូពហុបំណងមួយ។

លោកបានមានប្រសាសន៍ថា “ផែនការមេ (Master Plan) ត្រូវចេញមកជាមួយគោលនយោបាយដែលរាជរដ្ឋាភិបាលត្រូវរួមគ្នាដោះស្រាយ។ នេះមិនមែនជាបន្ទុករបស់រដ្ឋាភិបាលតែមួយមុខទេ។ វាជាបន្ទុករបស់រដ្ឋបាលខេត្ត ជាពិសេសពាក់ព័ន្ធផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងអ្នកវិនិយោគបរទេសនាពេលកន្លងមក”។

អ្វីដែលត្រូវការគឺ អ្នកវិនិយោគថ្មីមកបន្តវិនិយោគ ប៉ុន្តែដោយសារស្ថានភាពបច្ចុប្បន្ន អ្នកវិនិយោគថ្មីនៅមិនទាន់អាចត្រឡប់មកវិញបាន។ លោកបញ្ជាក់ “បញ្ហានៅជាប់គាំងនៅត្រង់បណ្តឹង ទំនាស់រវាងម្ចាស់ដី និងអ្នកវិនិយោគ ព្រមទាំងការមិនទាន់យល់គ្នា ការមិនចុះសម្រុង និងការមិនទាន់ផ្តល់សម្បទានឲ្យគ្នាទៅវិញទៅមក”។

លោកឡុង ឌីម៉ង់ ជឿជាក់ថាប្រសិនបើអាចដោះស្រាយបញ្ហាគ្រឹះខាងលើទាំងនេះបាន នោះបញ្ហានេះនឹងត្រូវបានដោះស្រាយបណ្តើរៗ បើទោះបីជាបញ្ហាវិបត្តិសកលមិនទាន់ធូរស្រាលខ្លាំងក៏ដោយ។

ពាក់ព័ន្ធនឹងដំណោះស្រាយបញ្ហាជាប់គាំងនៃអាគារពាណិជ្ជកម្មទាំងឡាយនេះ លោកបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia មានប្រសាសន៍ថា រាជរដ្ឋាភិបាលក៏អាចដោះស្រាយបញ្ហាទាំងនេះបានតាមរយៈការសិក្សាគុណភាពសំណង់ករណីដោយករណី ពោលគឺ អាគារណាដែលមិនមានគុណភាព ទាមទារកំទេចចោល ឬគួរវិនិយោគបន្ត។

លោកបណ្ឌិតមានប្រសាសន៍ថា “អាគារណាមួយដែលខូចហើយ ជុសជុលមិនបានគួរវាយចោល អាគារណាអាចប្រើប្រាស់បាន គួរប្រើប្រាស់ឬសាងសង់បន្ត។ គួរដោះស្រាយករណីដោយករណី”។

យោងតាមលោកបណ្ឌិត រាជរដ្ឋាភិបាលគួរផ្តល់ព័ត៌មានដល់សាធារណជន និងអ្នកពាក់ព័ន្ធទាក់ទិននឹងដំណោះស្រាយ ដែលកំពុងតែធ្វើ ចៀសវាងផលប៉ះពាល់ដល់ទីផ្សារដីធ្លីនៅក្នុងក្រុងព្រះសីហនុ។

លោក​បណ្ឌិត​ គី សេរីវឌ្ឍន៍​ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត​សភា​កម្ពុជា បានមានប្រសាសន៍ថា បញ្ហានេះត្រូវសិក្សាឲ្យបានច្បាស់លាស់ពីកិច្ចសន្យា នៃការការជួលដី ដើម្បីសាងសង់អាគារ ព្រោះវាជាទ្រព្យសម្បត្តិឯកជននិងទាមទារការឯកភាពពីភាគីទាំងអស់ ជាពិសេសម្ចាស់ដី និងម្ចាស់អាគារត្រូវមានអ្នកផ្នែកច្បាប់ចូលរួមដោះស្រាយ។

លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបាននិងកំពុងសិក្សាលម្អិត ដើម្បីឈានទៅកាន់ការចាត់វិធានការ ជាដំណោះស្រាយដ៏ល្អ។ បញ្ហានេះទាមទារពេលវេលាយូរ អាស្រ័យដោយនិន្នាការសេដ្ឋកិច្ចសកលលោក

ជាមួយគ្នានេះ អ្នកនាង អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ថា ដោយសារការវិនិយោគនេះជាការវិនិយោគពីសំណាក់វិស័យឯកជន រាជរដ្ឋាភិបាលក៏អាចមានដំណោះស្រាយបានផងដែរ។ ក្នុងនោះ ចំពោះអាគារទាំងឡាយ ដែលបញ្ឈប់ការសាងសង់ និងដីធ្លីជួលដោយវិនិយោគិនចិន ហើយអាចមិនបន្តការសាងសង់ ម្ចាស់ដីអាចស្វែងរកដំណោះស្រាយដោយពិភាក្សាជាមួយរាជរដ្ឋាភិបាល ថាតើអាគារទាំងនោះគួរចាត់វិធានការយ៉ាងណាបន្ត។

អ្នកនាងបន្តថា រាជរដ្ឋាភិបាលក៏គួរគិតគូរក្នុងការវាយតម្លៃរាល់អាគារ និងអចលនទ្រព្យសារឡើងវិញ ដើម្បីឲ្យម្ចាស់ទ្រព្យអាចទទួលបានតម្លៃជាក់លាក់មួយក្នុងការលក់ចេញ និងស្វែងរកអ្នកវិនិយោគបន្ត។

អ្នកនាងបន្តថា “នេះជាបញ្ហាមួយ នៅពេលតម្លៃអចលនទ្រព្យឡើងថ្លៃខ្ពស់ខ្លាំងពេក ដែលនាំឱ្យពិបាកក្នុងការស្វែងរកអ្នកវិនិយោគបន្ត”៕

 

កំណើនប្រជាជននៅក្រុងភ្នំពេញនឹងកើនដល់៦លាននាក់នៅក្នុងឆ្នាំ២០៣៥ជំរុញតម្រូវការលំនៅឋានបន្ថែម

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ភ្នំពេញជារាជធានីតែមួយគត់របស់ប្រទេសកម្ពុជា និងជាស្នូលសេដ្ឋកិច្ចដ៏សំខាន់បំផុត ដែលទាក់ទាញ នូវការវិនិយោគការអភិវឌ្ឍ និងប្រជាពលរដ្ឋ មកពីតំបន់នានាចូលមករស់នៅ ។ តាមការព្យាករណ៍របស់រដ្ឋាភិបាលថា នៅឆ្នាំ២០៣៥ នៅភ្នំពេញនឹងបម្រើឱ្យពលរដ្ឋចំនួន៦លាននាក់ ដែលនឹងជំរុញឱ្យរដ្ឋាភិបាលពង្រីកផ្ទៃដី ក្នុងរាជធានីភ្នំពេញជាបន្តបន្ទាប់ ឱ្យបានដល់អង្កត់ផ្ចិត១០០គីឡូម៉ែត្រ ។

នៅក្នុងគម្រោងប្លង់មេ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលចង្អុលបង្ហាញពីការអភិវឌ្ឍរាជធានីភ្នំពេញបានឱ្យដឹងថាភ្នំពេញ គឺជាប៉ូលសេវាកម្មកណ្ដាលមួយ ក្នុងតំបន់ ដែលប្រមូលផ្ដុំនូវប្រជាជនជាង៦លាននាក់ នៅក្នុងកាំរង្វង់ចំងាយ១០០គីឡូម៉ែត្រជុំវិញ ដែលប្រហាក់ប្រហែលនឹងទីក្រុងធំៗមួយចំនួន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជាទីក្រុងបាងកក មានប្រជាជន៩លាននាក់ ទីក្រុងហាណូយមាន៨លាននាក់ ទីក្រុងហូជីមិញមាន៧លាននាក់ ទីក្រុងសិង្ហបុរីមាន៤លាននាក់ និងទីក្រុងកូឡាឡាំពួរមាន៤លាននាក់។

នៅក្នុងគម្រោងប្លង់មេរបស់រាជរដ្ឋាភិបាលក៏បានឱ្យដឹងទៀតថា ការវិនិយោគទុនដើម្បីលើកកម្ពស់ទីក្រុងគឺជាភាពចាំបាច់ និងផ្ដល់ផលប្រយោជន៍ ដល់ទីក្រុង។ រាជធានីភ្នំពេញមានមុខងារ ជារាជធានី ដែលជាទីប្រមូលផ្ដុំនូវសកម្មភាពនយោបាយ និងសេដ្ឋកិច្ច។ ភ្នំពេញក៏ជាកន្លែងប្រមូលផ្ដុំភាពសំបូរបែបធូរធារមួយ តែក៏នៅពឹងផ្អែកយ៉ាងខ្លាំងលើកត្តាខាងក្រៅ ដោយត្រូវដោះស្រាយនូវបញ្ហាធំៗមួយចំនួន ជាពិសេស ការវិនិយោគទុនចាំបាច់ជាច្រើន ដើម្បីផលប្រយោជន៍រួមផង និងដើម្បីជំរុញភាពទាក់ទាញផងដែរ។

ការកើនឡើងនៃចំនួនប្រជាជននៅរាជធានីភ្នំពេញនេះបានជំរុញឱ្យមានតម្រូវការចាំបាច់ សម្រាប់មនុស្សដូចជា លំនៅឋាន សេវាកម្មចាំបាច់នានា។ ហេតុនេះវាជាឱកាសដ៏ល្អសម្រាប់អ្នកអភិវឌ្ឍន៍លំនៅឋាន ជាពិសេសការអភិវឌ្ឍលំនៅឋាន ទៅកាន់តំបន់ជាយក្រុង និងលំនៅឋាន ដែលមានតម្លៃសមរម្យ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញនិងលើកទឹកចិត្តឱ្យវិនិយោគិនក្នុងស្រុកបន្ថែមការអភិវឌ្ឍលំនៅឋាន ដែលមានតម្លៃសមរម្យ ជាពិសេសលំនៅឋានតម្លៃក្រោម៧ម៉ឺនដុល្លារអាមេរិក ខណៈលំនៅឋានប្រភេទនេះ ក៏ត្រូវបានរាជរដ្ឋាភិបាល លើកលែងមិនយកពន្ធប្រថាប់ត្រា ឬពន្ធក្នុងការផ្ទេរសិទ្ធិនោះដែរ​។

មន្ត្រីជាន់ខ្ពស់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកលី រស្មី បានលើកឡើងថា តម្រូវការលំនៅឋាន នៅក្នុងប្រទេសកម្ពុជា។ ជាពិសេស នៅរាជធានីភ្នំពេញនឹងបន្តកើនឡើងជាបន្តបន្ទាប់ ស្របនឹងកំណើនប្រជាពលរដ្ឋ អ្នករៀបអាពាហ៍ពិពាហ៍ថ្មីថ្មោង ជាបន្តបន្ទាប់។ ទាំងនោះហើយ ដែលធ្វើឱ្យតម្រូវការលំនៅឋាននៅតែកើនឡើង ហើយក៏ត្រូវការអ្នកអភិវឌ្ឍន៍លំនៅឋាន សម្រាប់ផ្គត់ផ្គង់បំពេញតម្រូវការ នៅក្នុងប្រទេសកម្ពុជាផងដែរ៕

រយៈពេល១១ខែ កម្ពុជាទទួលបានទេសចរចិនជាង៩ម៉ឺននាក់កើនឡើងជាង១១៣ភាគរយ

ដោយ៖​ សហការី

ភ្នំពេញ៖ ស្របពេលប្រទេសចិនកំពុងបើកចំហរប្រទេស បណ្តាប្រទេសនានាកំពុងរីករាយនឹងស្វាគមន៍ទេសចរនិងវិនិយោគិនចិនមកកាន់ប្រទេសរបស់ខ្លួន។ សម្រាប់កម្ពុជា ក៏កំពុងត្រៀមរៀបចំខ្លួនក្នុងការទទួលទេសចរចិនមកទស្សនាប្រទេសកម្ពុជាវិញផងដែរ។

ជាក់ស្តែង ក្នុងរយៈពេល១១ខែ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានទេសចរចិនជាង៩ម៉ឺននាក់ ក្នុងអត្រាកំណើន១១៣,៨% ដែលជាសញ្ញាវិជ្ជមានមួយសម្រាប់ឆ្នាំ២០២៣។

ដើម្បីត្រៀមទទួលភ្ញៀវទេសចរចិននាពេលខាងមុខនេះ ក្រសួងទេសចរណ៍បានបន្តពង្រឹងគុណភាពសេវាកម្មទទួលទេសចរចិន (China Ready) ទ្បើងវិញ ដើម្បីត្រៀមខ្លួនឱ្យរួចរាល់សម្រាប់ទទួលទេសចរចិនមកវិញ។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ជាក់ស្តែងរយៈពេល១១ខែ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានទេសចរចិនជាង៩ម៉ឺននាក់ ក្នុងអត្រាកំណើន១១៣,៨% ដែលជាសញ្ញាវិជ្ជមានមួយសម្រាប់ឆ្នាំ២០២៣។

ក្រសួងទេសចរណ៍ ក៏បានបន្តលើកទឹកចិត្តឱ្យអាជីវកម្មទេសចរណ៍ដែលទទួលទេសចរចិន មកដាក់ពាក្យស្នើសុំការទទួលស្គាល់គុណភាពសេវាកម្មទទទួលទេសចរចិន (China Ready Accreditation)៕

ព្រះពុទ្ធប្បដិមាទ្រង់ព្រះភ្នែនខ្ពស់ជាងគេនៅលើពិភពលោកលើខ្នងភ្នំបូកគោបើកការដ្ឋានសាងសង់នៅថ្ងៃនេះហើយ

ដោយ៖ សហការី

ភ្នំពេញ៖ ក្រុមហ៊ុនសុខាអូតែល ដោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាល នឹងសាងសង់ រូបសំណាកព្រះពុទ្ធបដិមាទ្រង់ព្រះភ្នែនដ៏ធំ នៅលើខ្នងភ្នំបូកគោ ក្នុងតំបន់វាលស្រែ៥០០ ដែលមានកំពស់រហូតដល់១០៨ម៉ែត្រ ដែលព្រះពុទ្ធបដិមានឹងក្លាយជាព្រះពុទ្ធបដិមាទ្រង់ព្រះភ្នែនខ្ពស់ជាងគេនៅលើពិភពលោក។

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមា កម្ពស់១០៨ម៉ែត្រ នៅលើខ្នងភ្នំបូកគោ ក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ ខេត្តកំពត នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣នេះ។

រាជរដ្ឋាភិបាលបានអនុញ្ញាតជាគោលការណ៍ឱ្យក្រុមហ៊ុន សុខា អូតែល សាងសង់ព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រ លើខ្នងភ្នំបូកគោ ស្ថិតនៅក្នុងភូមិសាស្ត្រវាលស្រែ៥០០ នៃឧទ្យានជាតិព្រះមុនីវង្សបូកគោ ដោយគោរពទៅតាមប្លង់មេ និងរចនាប័ទ្ម ដែលក្រុមការងារអន្តរក្រសួងបានសម្រេចឯកភាព ដោយមានការគាំទ្រពីគណៈសង្ឃនាយកនៃកម្ពុជា។

ការសាងសង់ព្រះពុទ្ធប្បដិមានេះ នឹងចូលរួមចំណែកលើកកម្ពស់ការគោរពព្រះពុទ្ធសាសនាក្នុងប្រទេសកម្ពុជា ព្រមទាំងបង្កើតនូវសក្តានុពលទេសចរណ៍ថ្មីមួយទៀត នៃឧទ្យានជាតិព្រះមុនីវង្ស បូកគោ។

កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣នេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានអុជធូប​ ថ្វាយគ្រឿងសក្ការៈបូជា ដើម្បីសូមសេចក្តីសុខ​ សេចក្តីចម្រើនពីលោកយាយម៉ៅ និង​អ្នកតាភ្នំ​ ស្ថិតនៅក្រុងបូកគោ​ ខេត្តកំពតផងដែរ។

អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុនសុខាអូតែល បានបញ្ជាក់ថា គោលបំណងនៃការសាងសង់រូបសំណាកព្រះពុទ្ធបដិមាដ៏ធំនេះ ដើម្បីជាទីសក្ការៈដ៏ថ្លៃថ្លាឧត្តុងឧត្តម សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរយើង និងដើម្បីឧទ្ទិសសុំសេចក្តីសុខ សេចក្តីចម្រើនរុងរឿង និងសុខសន្តិភាពជានិច្ចនិរន្តរ៍ ដល់ប្រជាពលរដ្ឋយើងទាំងអស់នៅក្នុងតំបន់នេះ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងមូល៕

FDI in S.Korea hits record high in 2022

SEOUL, Foreign direct investment (FDI) in South Korea hit a record high last year owing to surging investment in the manufacturing industry, government data showed Tuesday.

 

The reported FDI grew 3.2 percent over the year to 30.45 billion U.S. dollars in 2022, topping 30 billion dollars for the first time, according to Statistics Korea.

 

The FDI in the manufacturing industry soared 149.4 percent to reach a record high of 12.48 billion dollars last year, but foreign investment in the domestic services sector declined 29.6 percent to 16.59 billion dollars.

Direct investment from the United States expanded 65.2 percent to 8.69 billion dollars, but investment from the European Union tumbled 36.9 percent to 8.07 billion dollars.

 

Greenfield investment, which involves factory construction and employment, jumped 23.4 percent to hit a new high of 22.32 billion dollars in 2022, but the merger and acquisition investment shrank 28.8 percent to 8.14 billion dollars.

 

Source: Xinhua