ធម្មជាតិ និងការច្នៃប្រឌិតបានធ្វើឲ្យគំរោងឋានសួគ៌លុះហែរកាន់ តែទាក់ទាញការចាប់អារម្មណ៍

ដោយៈ ច្រាយ ចំណាន

       ភ្នំពេញៈ ទេសភាពជើងភ្នំដ៏វែងអន្លាយ ជាមួយទស្សនីយភាពខៀវស្រងាត់ រួមផ្សំនឹងដើមផ្កាលឿងរាជ២០០០ដើម ព្រមជាមួយនឹងការច្នៃប្រឌិតនានា បាននិងកំពុងធ្វើឲ្យគំរោងឋានសួគ៌លំហែរ ទាក់ទាញការចាប់អារ​ម្មណ៍កាន់តែខ្លាំងពីអតិថិជន។

ជាមួយនឹងបទពិសោធន៍អភិវឌ្ឍន៍ ដីលំហែរទទួលបានជោគជ័យ និងកោតសរសើរពីអតិថិជន ក្រុមហ៊ុនYoungsia Real Estateបាននិងកំពុង​អភិវឌ្ឍន៍ដីតាមស្តង់ដាអន្តរជាតិមួយ ជាមួយនឹងការទទួលខុសត្រូវផ្នែកសង្គម។

លើសពីនេះ ក្នុងគោលដៅលើកទឹកចិត្តអតិថិជន ទទួលបានដីលំហែរកំសាន្តចុងសប្តាហ៍ ក្រុមហ៊ុនYoungssia Real Estateបានផ្តល់កញ្ចប់បង់ប្រាក់លើសទឹកចិត្តដល់អតិថិជន ត្រឹម៥០ដុល្លារប៉ុណ្ណោះក្នុងមួយខែ។

អគ្គនាយកក្រុមហ៊ុនYoungsia Real EstateលោកCololer Tanបានមានប្រ​សាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា គំរោងឋានសួគ៌លំហែរបាន និងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ឋជាច្រើន ដើម្បីបំពេញនូវទីតាំងមួយ ដែលមានភាពស័ក្តិសម ជាទីតាំងលំហែរកាយពិតប្រាកដ និងជាទីតាំងដែលអតិថិជន ទទួលអារម្មណ៍មានផាសុខភាព និងមនោរម្យសំរាប់ការសំរាក​បន្ទាប់ពីនឿយហត់ពីការងារ។

លោកបន្តថា “ការសម្រេចដាក់ឈ្មោះគំរោងនេះ “ឋានសួគ៌លំហែរ” ព្រោះទីតាំងនេះ បណ្តុំទៅដោយរមណីយដ្ឋានទេសចរណ៍កែច្នៃ និងធម្មជាតិ ដោយជុំវិញទីនេះមានជួរភ្នំ មានទឹកធ្លាក់ពីលើភ្នំ និងទេសភាពដ៏ស្រស់ត្រ​កាល”។

លោកបន្ថែមថា យើងកំពុងអភិវឌ្ឍន៍តំបន់នេះ ជារមណីយដ្ឋានលំហែរ ដោយមានដាំផ្កាលឿងរាជ២០០០ដើម មានស្រះទឹកសម្រាប់កំសាន្ត មានសួនច្បារ និងទេសភាពជើងភ្នំ១៨០ដឺក្រេ ពិសេសយើងមានផ្តល់ជូនសេវាសន្តិសុខ២៤ម៉ោង។

លោកCooler Tanជាអ្នកអភិវឌ្ឈន៍ និងជាម្ចាស់គំរោងបូកគោលែន១ បូកគោលែន២ និងបូកគោលែន៣ និងគំរោងឆ្នេរសមុទ្រកោងកាង ដែលសុទ្ឋជាគំរោងទទួលបានការគាំទ្រខ្ពស់ ដោយសារការអភិវឌ្ឍគំរោងនិមួយៗ   ផ្តោតលើនិរន្តរភាពបរិស្ថាន និងមានទស្សនទានរៀបចំផែនការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

គំរោង “ឋានសួគ៌លំហែរ” ស្ថិតនៅកៀកនឹងផ្លូវជាតិលេខ៤១ ព្រំប្រទល់រវាងខេត្តតាកែវ និងខេត្តកំពត ពោលគឺស្ថិតនៅក្បែររមណីយដ្ឋានត្រីមាស រមណីយដ្ឋានកំពូលពេជ្រ រមណីយដ្ឋានពុទ្ឋគិរីជាដើម៕

 

ចំណុចពិសេសថ្មីប្លែកដែលអ្នកមិនគួរមើលរំលងពីកម្មវិធីចន្ទគីរី Pop-Up (Special Edition)

បើកទំព័រឆ្នាំថ្មីរបស់លោកអ្នកជាមួយនឹងកម្មវិធីចន្ទគីរី Pop-up (Special Edition): Reimagine your way of better living ដោយបន្ថែមពិសេសជាមួយនឹងការចែករំលែកបទពិសោធន៍ពីអ្នកជំនាញ ផ្នែក​រចនាផ្នែក​ខាង​ក្នុង​ផ្ទះ និង​សួនបៃតង ដើម្បីការរស់នៅកាន់តែប្រសើរជាងមុន និងកម្មវិធីកម្សាន្តជាច្រើន។

លើសពីការទទួលបាន​បទពិសោធន៍រស់នៅ​ថ្មី​នៅ​ចន្ទគីរី ការផ្តល់ជូន​ពិសេស និង​កម្មវិធី​សប្បាយៗជាច្រើន ចន្ទគីរី Pop-up: Reimagine your way of better living បានស​ហការជាមួយ អ្នកជំនាញចំនួន4 រូប ដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការងារ​ និងចំណេះក្នុងការបង្កើត និងប្រើប្រាស់ភាពច្នៃប្រឌិតរបស់ខ្លួនមក​ចែក​រំលែក​ក្នុង​ Workshop ផ្សេងៗគ្នា ដើម្បីជម្រុញការរស់នៅប្រកបដោយគុណភាពជីវិត

 

ជួបជាមួយ លោក ធឹម សុផល អ្នកជំនាញខាងរចនាទេសភាពធម្មជាតិនៅពីក្រោយរចនាបទរចនាសួន​លម្អបៃតង​ ប្រោនកាហ្វេ BROWN សួនវាលស្មៅព្រៃដ៏ល្បីល្បាញនៃផ្សារទំនើបខេ ម៉ល K Mall និង​គម្រោងធំជាច្រើនទៀត ។

គោលដៅសំខាន់នៃការងាររបស់​គាត់គឺ    ចង់ឱ្យមនុស្សគ្រប់រូបបានយល់ឃើញពីលក្ខណៈពិសេសនៃទេសភាពរបស់ប្រទេសកម្ពុជា   ដែលអាចជម្រុញដល់ការបង្កើតនូវទេសភាពដ៏ស្រស់ស្អាតផ្សេងៗ និង ជួយបង្កើនគុណភាពក្នុងការរស់នៅទីក្រុងផងដែរ។ លោក សុផល​ នឹង​ចែក​រំលែក​ពី​ការ​រៀប​ចំ​សួន​ចំហៀង​ផ្ទះដោយ​ប្រើ​ប្រ​ភេទរុក្ខជាតិ​ក្នុង​ស្រុក។ មិនតែប៉ុណ្ណោះ លោកនឹងនាំយកការភ្ជាប់គំនិតសំខាន់ៗក្នុងការ​ជ្រើសរើសប្រភេទ​រុក្ខជាតិ និង​សិល្បៈនៃការផ្សំផ្គុំរៀបចំឲ្យមានភាពស័ក្តិសម និងភាពទាក់ទាញ។

 

 

អ្នកនាង Nataly Lee អ្នកជំនាញរចនាតុបតែងច្នៃប្រឌិតបែបសិល្បៈមួយរូប ដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យនេះ។ មិនតែប៉ុណ្ណោះ អ្នកជំនាញរូបនេះ ក៏មានទេពកោសល្យខ្ពស់ក្នុងការថតរូប ការរចនាយីហោល្បីៗក្នុងស្រុក និងអន្តរជាតិជាច្រើនដែលរួមមាន៖ ក្រុមហ៊ុនអាកាសចរណ៍ Virgin Airlines, Sony Music, The BBC, Converse, Thai Airways, Brown Coffee, Rosewood Hotels, Treeline Urban Resort និងជាពិសេសបុរីចន្ទគីរីតែម្តង។ តាមរយៈការងាររបស់គាត់ អ្នកនាង Nataly សង្ឃឹមថានឹងជម្រុញទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ និងការដឹងគុណចំពោះអ្វីៗដែលនៅជុំវិញខ្លួនយើង ដើម្បីការរស់នៅកាន់តែសម្បូរបែប និងកាន់តែមានអត្ថន័យ។ ក្នុង​ Workshop ​នេះ Nataly Lee នឹងចែករំលែកអំពី វិធីតុបតែងផ្ទះប្រកបដោយសិល្បៈ និងភាពតិចនិយម ។

លោក ប្រាជ្ញ សឹង្ហជាលី (William) ដែលជាអ្នកឯកទេសខាងដាំដុះថែទាំរុក្ខជាតិនៅក្នុងគេហដ្ឋាន និងជាសហស្ថាបនិករបស់ Repot.Derm ដែលមានលក់កូនឈើ និងរុក្ខជាតិក្នុងផ្ទះច្រើនប្រភេទ។ ក្នុងនាមជាអ្នកជំនាញមួយរូបខាងការថែទាំរុក្ខជាតិក្នុងនិងក្រៅផ្ទះ  និងអ្នកស្រឡាញ់ធម្មជាតិ មួយរូប លោក វិល្លាមបានប្រើប្រាស់ាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់់ខ្លួនដើម្បីចែករំលែកពីជំនាញ និងចំណេះដឹងរបស់ខ្លួនក្នុងការផ្សព្វផ្សាយការអប់រំបរិស្ថាន សារលើកទឹកចិត្ត និងដំបូន្មានល្អៗសម្រាប់អ្នកដែលចង់ ដាំដុះរុក្ខជាតិ។ ក្នុងឳកាសនេះ តំណាងឲ្យ Repot.Derm លោកវិល្លាម នឹងធ្វើការចែករំលែកអំពី វិធីជ្រើសរើស និងថែទាំកូនឈើក្នុងផ្ទះ។

អ្នកនាង  សុីន សូហ្វី ជាអ្នកបង្កើតមាតិកាក្នុងបណ្តាញផ្សព្វផ្សាយសង្គមដ៏លេចធ្លោមួយរូបអំពីជីវិតគ្រួសារ ការថែទាំ​អប់រំកូន និង ការរស់នៅដោយភាពទាន់សម័យសម្រាប់សង្គមគ្រួសារជំនាន់ថ្មី។  អ្នកជំនាញរូបនេះ ក៏ជាម្ចាស់ផ្ទះបុរីចន្ទគីរីផ្ទាល់ផងដែរ។​​ អ្នកនាងសង្ឃឹមថា ការចែករំលែកនូវចំណេះដឹង និងវិធីសាស្រ្តក្នុងជីវិតខ្លះៗក្នុងនាមជាឪពុកម្តាយដើម្បីបំផុសគំនិតទៅកាន់អ្នកម្តាយជាច្រើនទៀតឱ្យហ៊ានងើបឈរឡើង និង ប្រឹងប្រែងដើម្បីក្លាយជាអ្នកម្តាយគំរូមួយរូបសម្រាប់កូនៗ ពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប។ នៅក្នុង Workshop នេះ អ្នកនាង សូហ្វី នឹងជ្រើសយកប្រធានបទពីជម្រើសផ្ទះដែលសក្កិសមសម្រាប់គ្រួសារជំនាន់ថ្មី យកមកចែករំលែកទៅកាន់ទស្សនិកជន ។

ចន្ទគីរី Pop-up: Reimagine your way of better living កម្មវិធីដ៏សម្បូរបែបនេះ​​ នឹងប្រព្រឹតិ្តឡើងចាប់ពីថ្ងៃទី​ 06ដល់ ថ្ងៃទី08 ខែមករា ឆ្នាំ2023 ខាងមុខនេះ នៅផ្សារទំនើបអុីម៉ល មានជ័យ​ ជាន់ផ្ទាល់ដី។ គោលបំណងសំខាន់នៃកម្មវិធី  គឺដើម្បីពាំនាំនូវបទពិសោធន៍ថ្មីប្លែកអារម្មណ៍ ដែលមិនធ្លាប់មានពីមុនមកក្នុងការដាក់បង្ហាញគេហដ្ឋានបែប Pop-upទៅកាន់សាធារណជនទាំំងអស់បានទស្សនា។   ជាពិសេស ការចែករំលែកតិចនិចសំខាន់ៗនិងចំណេះដឹងថ្មីៗ ក្នុងការរៀបចំគេហដ្ឋានរបស់អ្នកកាន់តែមានសោភ័ណ្ឌភាពជាងមុន ក៏ដូចជា ចូលរួមលើកកម្ពស់ការយល់ដឹងអំពីបែបផែន ដើម្បីការរស់នៅកាន់តែប្រសើរសម្រាប់សម័យបច្ចុប្បន្នផងដែរ។

ក្រៅពីនេះ លោកអ្នកអាចចូលរួមលេងហ្គេមសប្បាយៗ ដែលមានឳកាសទទួលបានវត្ថុអនុស្សាវរីយ៍ដ៏ច្រើនសន្ធឹកសន្ធាប់ពីបុរីចន្ទគីរី និងការចូលរួមកម្សាន្តជាមួយកម្មវិធីជាច្រើនទៀត ដូចជាការប្រគុំតន្ត្រីបែប Accoustic ផងដែរ។

 

ចូលរួមដោយសេរី ដើម្បីទទួលយកបទពិសោធន៍ថ្មីអស្ចារ្យពីបុរីចន្ទគីរី ជាមួយក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់របស់អ្នក។ សូមចុចតំណភ្ជាប់នេះ ដើម្បីព័ត៌មានបន្ថែមអំពីបុរីចន្ទគីរី។

 

អំពីអឺបេនលែន

ក្រុមហ៊ុន អឺបេនលែន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុកមួយបានបង្កើតឡើងនៅឆ្នាំ 2013 ដោយលោកស្ថាបត្យករ កាំង ហុកដែលមានគោលដៅបង្កើតទីកន្លែងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ដើម្បីឱ្យមនុស្សគ្រប់គ្នារស់នៅ ធ្វើការ និងកម្សាន្ដដោយការប្ដេជ្ញាលើ គុណភាព ភាពឋិតថេរ និងភាពផ្ចិតផ្ចង់។ លោកជឿជាក់ថា ការផ្ដោតលើតម្រូវការអ្នករស់នៅជាចម្បង គឺជាយុទ្ធសាស្រ្តដ៏ល្អបំផុតដើម្បីជួយលើកកម្ពស់គុណភាពនៃការរស់នៅ និងបង្កើតបរិយាកាសប្រកបដោយផាសុកភាព។

ក្រុមហ៊ុន អឺបេនលែន ត្រូវបាន ទទួលស្គាល់តាមរយៈការបង្កើតគម្រោងប្រណីតៗពោរពេញដោយភាពច្នៃប្រឌិតដោយប្រើប្រាស់ការ រចនាផ្ដោតលើតម្រូវការអ្នករស់នៅជាចម្បង ដែលឆ្លុះបញ្ចាំងតាមរយៈគម្រោងអភិវឌ្ឍន៍ដែលជាប់ជ័យលាភីរួមមានអាគារ Raintree (អគារការិយាល័យ និងពាណិជ្ជកម្ម) Embassy Residences and Embassy Central (ខុនដូបែបប្រណិត) និងសណ្ឋាគារ រចនាម៉ូដបែបប្រណិតដំបូងគេនៅក្រុងសៀមរាប Treeline Urban Resort និង គម្រោងអភិវឌ្ឍន៍ដំបូងគេមួយទៀតនៅតំបន់វេង ស្រេង គឺ KMH Park ដែលជាផែនការធំថ្មីរួមមានអគារការិយាល័យ ហាងលក់ទំនិញ លំនៅឋាន និងសួនលម្ហែកាយបែបធម្មជាតិរួមទាំងផ្សារទំនើប ខេ ម៉ល K Mall និងអគារ អាយ អេស អាយ ISI Tower។បុរីចន្ទគីរី គឺជាគម្រោងបុរីលំនៅឋានថ្មីដែលជាជោគជ័យធំមួយទៀតរបស់ក្រុមហ៊ុនអឺបេនលែន ហើយនិងចូលរួមចំណែកដល់ការលើកស្ទួយគុណភាពនៃវិស័យបុរីនៅក្នុងប្រទេសកម្ពុជា។

 

 

ក្រុមហ៊ុនផលិតសំបកកង់ចិនមួយគ្រោងចាប់ផ្តើមផលិតកម្មនៅកម្ពុជាក្នុងខែឧសភាខាងមុខ

ដោយ: គង់ លាងហួរ

ភ្នំពេញ: ក្រុមហ៊ុនផលិតសំបកកង់ចិន Jiangsu General Science Technology គ្រោងបើករោងចក្រថ្មីរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ក្នុងអំឡុងឆមាសទី១ នៃឆ្នាំ២០២៣នេះ។

រោងចក្រ General Tire Technology (Cambodia) Co., Ltd. ដែលត្រូវបានបង្កើតឡើងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមផលិតកម្មនៅក្នុងខែឧសភា ជាមួយនឹងសមត្ថភាពផលិតខ្នងសំបកកង់ចំនួន៥លានគ្រាប់ និងសំបកកង់ចំនួន៩០ម៉ឺនគ្រាប់។

កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ កន្លងទៅ នាយកដ្ឋានពាណិជ្ជកម្មខេត្ត Jiangsu បានឯកភាពលើការវិនិយោគ៣០០លានដុល្លារ របស់ក្រុមហ៊ុន Jiangsu General Science Technology Co. Ltd (GS Tire) នៅក្នុងរោងចក្រផលិតសំបកកង់ថ្មី នៅក្នុងប្រទេសកម្ពុជា។

រោងចក្រ Jiangsu General’s Cambodia ដែលជារោងចក្រក្រៅប្រទេសទី២របស់ខ្លួន ដែលបានបង្កើតឡើងក្នុងខែមករា ឆ្នាំ២០២២។ ចំណែករោងចក្រ ក្នុងប្រទេសថៃ របស់ក្រុមហ៊ុនផលិតសំបកកង់នេះ មានសមត្ថភាពផលិតសំបកខ្នងកង់បាន១លានគ្រាប់ និងសំបកកង់ចំនួន៦លានគ្រាប់។

ក្រុមហ៊ុន Jiangsu General ក៏ធ្លាប់បានប្រកាសពីផែនការវិនិយោគ ក្នុងទំហំទឹកប្រាក់១,៣០៤ពាន់លានយន់ (ប្រហែល២០៣,៩៤៧លានដុល្លារ) សម្រាប់សាងសង់គម្រោងផលិតសំបកខ្នងកង់ដែក ដ៏មានប្រសិទ្ធភាពខ្ពស់ ក្នុងប្រទេសកម្ពុជាផងដែរ។ គម្រោង​នេះ​ក៏​ត្រូវ​បាន​គេ​ជឿ​ថា​ នឹង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​“ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​” របស់​ប្រទេស​ចិនផងដែរ។

បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ(SSEZ) មានរោងចក្រចំនួន១៧០ មកពីសហភាពអឺរ៉ុប សហរដ្ឋអាមេរិក ប្រទេសចិន និងតំបន់អាស៊ីអាគ្នេយ៍ ហើយបានបង្កើតការងារប្រមាណ៣០.០០០កន្លែង សម្រាប់អ្នកក្នុងស្រុក៕

ក្រុមប្រឹក្សាភិបាលបុរីបុស្បាចែកអំណោយដល់កុមារក្រីក្រក្នុងឱកាសខួបកំណើត

ដោយ៖ សហការី

ភ្នំពេញ ៖ ក្រុមប្រឹក្សាភិបាលបុរីបុស្បាបាននាំយកអំណោយជាសម្ភារសិក្សា និងថវិកា ចែកជូនដល់សិក្សានុសិស្សនៅក្នុងសាលារៀនមួយនៅក្នុងខេត្តក្រចេះ ក្នុងឱកាសបើកបវេសនកាល និងរំលឹកគុណគ្រូបង្រៀន ឆ្នាំ២០២៣។
លោកអ៊ី ពិសិដ្ឋ ក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃគណកម្មការទីផ្សារបុរីបុស្បា នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ បាននាំយកអំណោយ និងរង្វាន់ជាសម្ភារៈសិក្សា នៅភូមិកំណើត ក្នុងឱកាសថ្ងៃខួបកំណើតរបស់លោក។ អំណោយ ដែលបានផ្តល់ជូនដល់សិស្សានុសិស្ស នាពេលនោះ ដោយសិស្សទីទាល់ក្រ ម្នាក់ៗទទួលបាន កាតាបម្នាក់មួយ សៀវភៅ១០ក្បាល ប៊ិក ដីខ្មៅដល់សិស្សរៀនបាននិទ្ទេសល្អ ពីលេខ១ ដល់លេខ៣។


លោក អ៊ី ពិសិដ្ឋ ក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃគណកម្មការទីផ្សារបុរីបុស្បា បានមានប្រសាសន៍ឲ្យដឹង ការចែកជូនដល់សិស្សានុសិស្សខ្វះខាត នៅក្នុងសាលារៀន នៅក្នុងតំបន់ដាច់ស្រយាលមួយនៅក្នុងខេត្តក្រចេះនេះ គឺដើម្បីជាការលើកទឹកចិត្ត ដល់សិស្សដែលបានខិតខំរៀនសូត្រ។
លោក អ៊ី ពិសិដ្ឋ បានណែនាំឱ្យសិស្សានុសិស្ស កុមារ កុមារី ខិតខំសិក្សារៀនសូត្រ ដើម្បីអនាគតរបស់ខ្លួន ព្រោះយើងដឹងហើយថា កុមារជាទំពាំងស្នងឬស្សី សម្រាប់បម្រើជួយដល់ក្រុមគ្រួសារក៏ដូចជាសង្គមជាតិទាំងមូល៕

រដ្ឋាភិបាលកូរ៉េខាងត្បូងគ្រោងលុបចោលបទប្បញ្ញត្តិអចលនទ្រព្យជាបន្ទាន់ ស្របពេលតម្លៃផ្ទះកំពុងធ្លាក់ចុះ

ដោយ: គង់ លាងហួរ

សេអ៊ូល: ក្រសួងដែនដីប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងកាលពីថ្ងៃអង្គារម្សិលមិញនេះថា ប្រទេសកូរ៉េខាងត្បូង គ្រោងលុបចោលបទប្បញ្ញត្តិទាំងឡាយណា ទាក់ទងនឹងអចលនទ្រព្យ នៅក្នុងតំបន់ភាគច្រើន នៃទីក្រុងសេអ៊ូល និងទីប្រជុំជន។

ចំណាត់ការនេះធ្វើឡើង ខណៈទីផ្សារលំនៅដ្ឋានរបស់កូរ៉េខាងត្បូងកំពុងប្រឈមនឹងហានិភ័យយ៉ាងខ្លាំង ដោយសារតែបទប្បញ្ញត្តិដ៏តឹងរ៉ឹង និងអត្រាការប្រាក់កម្ចីដ៏ខ្ពស់ជាងមុន។

យោងតាមសេចក្តីថ្លែងការណ៍របស់ ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន បានឱ្យដឹងថា រដ្ឋាភិបាលនឹងដកទីក្រុងសេអ៊ូល និងតំបន់ទីប្រជុំជននានា ដែលនៅជិតក្រុងសេអ៊ូល ចេញពីសង្កាត់មានហាភ័យ ដែលត្រូវឃ្លាំមើលយ៉ាងដិតដល់។ លើកលែងតែ ស្រុកចំនួន៤ រួមមានស្រុក Gangnam ស្រុក Seocho និង ស្រុក Songpa នៅភាគខាងត្បូងទីក្រុងសេអ៊ូល និង Yongsan នៅកណ្តាលទីក្រុងសេអ៊ូល ។ បច្ចុប្បន្ន តំបន់ភាគច្រើននៃរដ្ឋធានីសេអ៊ូល និងក្រុង Gwacheon ក្រុង Seongnam ក្រុង Hanam និង ក្រុង Gwangmyeong នៃខេត្ត Gyeonggi ត្រូវបានកំណត់ថាជាតំបន់មានហានិភ័យ។

ក្រសួងបានអះអាងថា វិធានការនេះនឹងចូលជាធរមាននៅថ្ងៃព្រហស្បតិ៍ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ សប្តាហ៍នេះ។

សេចក្តីថ្លែងការណ៍ដដែលបានបន្តថា ដើម្បីជៀសវាង ការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងទីផ្សារអចលនទ្រព្យ រដ្ឋាភិបាលក៏នឹងដកហូត “ប្រព័ន្ធកំណត់តម្លៃលក់ Presale” នៅទូទាំងទីក្រុងសេអ៊ូល និងទីប្រជុំជននានា ប៉ុន្តែរដ្ឋាភិបាលនឹងរក្សាប្រព័ន្ធនេះ នៅក្នុងស្រុកទាំង៤ ក្នុងទីក្រុងសេអ៊ូលផងដែរ។

ប្រព័ន្ធកំណត់តម្លៃលក់ Presale ដែលត្រូវបានអនុម័ត នៅចុងឆ្នាំ២០១៩ សម្រាប់អាផាតម៉ិន ដែលសាងសង់ ដោយក្រុមហ៊ុនសាងសង់ឯកជន ស្របពេលមានសញ្ញា នៃការកើនឡើងតម្លៃផ្ទះ ត្រូវបានចាត់ទុកថាជាវិធានការខ្លាំងបំផុតមួយ ដែលបានធ្វើឡើង ដោយរដ្ឋាភិបាល ដើម្បីកាត់បន្ថយតម្លៃលំនៅដ្ឋាន។

ប្រព័ន្ធនេះត្រូវបានដាក់ឱ្យអនុវត្តជាលើកដំបូង ក្នុងឆ្នាំ២០០៧ ដើម្បីទប់ស្កាត់ការឡើងថ្លៃផ្ទះ នៅក្រោមរដ្ឋបាល លោក Roh Moo-hyun ប៉ុន្តែវាត្រូវបានលុបចោលនៅឆ្នាំ២០១៥ ក្រោមរដ្ឋបាល លោកស្រី Park Geun-hye ដើម្បីជំរុញសេដ្ឋកិច្ច៕

Korea to ease property regulations amid falling home prices

Korea will lift property-related regulations in most of Seoul and metropolitan areas as the country’s housing market is at the risk of a deep freeze due to strict regulations and higher lending rates, the land ministry said Tuesday.

 

The government will remove Seoul and its adjacent metropolitan areas from the closely-watched speculative districts except for four districts ― Gangnam, Seocho and Songpa in southern Seoul and Yongsan in central Seoul ― the Ministry of Land, Infrastructure and Transport said in a statement.

 

The ministry said the move will take effect Thursday.

 

Currently, most of the capital city of Seoul and Gwacheon, Seongnam, Hanam and Gwangmyeong of Gyeonggi Province are designated as speculative areas.

 

To avoid the “hard landing” in the real estate market, the government will also lift the “presale price cap system” across Seoul and metropolitan areas while keeping the system in the four districts in Seoul as well, the statement said.

 

The presale price cap system, adopted in late 2019 for apartments to be built by private builders amid signs of escalating home prices, has been widely regarded as one of the strongest measures taken by the government to clamp down on housing prices.

It was first introduced in 2007 to curb soaring home prices under the Roh Moo-hyun administration but scrapped in 2015 under the Park Geun-hye government to boost the economy.

 

In other efforts to support the real estate market, the government carried out eased lending rules for first-time homebuyers and owners of one home from December as the once-hot housing market is entering a downturn.

 

In recent years, the government has adopted stricter lending rules and other regulations to help stabilize the country’s real estate market. Home prices are on the decline across the country, and an even sharper downturn in the market is likely, as surging borrowing costs are scaring away buyers.

Source: Yonhap

ក្រុមហ៊ុនអភិវឌ្ឍន៍មួយបោះទុនវិនិយោគគម្រោងបុរីនៅតំបន់ភ្នំតាម៉ៅជាមួយគុណតម្លៃពិសេសចំនួន៤

ដោយ៖ សុផារី

តាកែវ៖ ក្រុមហ៊ុន HK Residence បន្តទទួលភាពជោគជ័យ ក្នុងការអភិវឌ្ឍ និងការលក់គម្រោងបុរីដ៏ធំមួយនៅក្នុងតំបន់សក្តានុពលជិតភ្នំតាម៉ៅ អមជាមួយនឹងការផ្តល់ជូននូវគុណតម្លៃពិសេសៗចំនួន៤ ពីគម្រោង HK Residence។

លោក ចាប ពៅ អគ្គនាយកបុរី HK Residence បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា គម្រោង HK Residence ផ្តល់ជូនគ្រប់អតិថិជន ដែលទិញបុរី នូវគុណតម្លៃពិសេសជាច្រើន រួមមាន តម្លៃដ៏ពិសេស ទីតាំងសក្តានុពល ការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងសុខុមាលភាពនៃការរស់នៅក្នុងបុរី។

បុរី HK Residence មានទីតាំងស្ថិតនៅភូមិកណ្ដឹងតូច ឃុំកណ្ដឹងតូច ស្រុកបាទី ខេត្តតាកែវ ស្ថិតនៅព្រំប្រទល់រវាងខេត្តកណ្តាលនិងរាជធានីភ្នំពេញ និងជាគម្រោងដ៏ធំមួយមានទំហំរហូតដល់៥ហិចតា។

ទីតាំងរបស់បុរីស្ថិតនៅក្នុងតំបន់សក្តានុពលខ្ពស់បំផុត នៅជិតរាជធានីភ្នំពេញ ដោយធ្វើដំណើរតាមរយៈផ្លូវជាតិលេខ២ នៅជិតផ្លូវក្រវាត់ក្រុងទី៤ និងទីតាំងរមណីយដ្ឋានភ្នំតាម៉ៅផងដែរ។​ អ្វីដែលសំខាន់ជាងនេះ ការអភិវឌ្ឍលើបណ្ដាញហេដ្ឋារចនាសម្ព័ន្ធផ្លូវ ទឹក ភ្លើង លូ គឺមានគ្រប់គ្រាន់ ដោយមិនមានភាពខ្វះខាតឡើយ ដែលនេះនឹងបង្កលក្ខណៈកាន់តែងាយស្រួលដល់ការរស់នៅរបស់អតិថិជន។

គម្រោងបុរីមានផ្ទះចំនួន២ប្រភេទសម្រាប់ជាជម្រើសដល់អតិថិជន រួមមាន វីឡាទោល និងវីឡាភ្លោះ អមជាមួយសួនច្បារដ៏ស្រស់ស្អាត នៅក្នុងផ្ទះនីមួយៗដាច់ដោយឡែកពីគ្នា មានទីធំទូលាយ ព្រមទាំងសួនច្បាររួម ទីលានកំសាន្តសម្រាប់កុមារ កន្លែងហាត់ប្រាណ ជាពិសេស ផ្លូវនៅក្នុងបុរីមានទំហំចន្លោះពី២០ ទៅ៣០ម៉ែត្រ។ ផ្ទះវីឡា ដែលមានទំហំផ្ទះ១៣,៥ម៉ែត្រគុណ៧,២ មានតម្លៃត្រឹមតែ៤៨.០០០ដុល្លារអាមេរិកតែប៉ុណ្ណោះ។

លោកថា​ “ផ្ទះយើងតម្លៃប៉ុណ្ណឹងមែន តែផ្លូវនៅក្នុងបុរីមានទំហំធំខ្លាំង២០និង៣០ម៉ែត្រ ហើយមានសួនច្បារថែមទៀត មិនដែលមានបុរីណាហ៊ានខាតដីច្រើនដល់ថ្នាក់នេះនោះទេ“។

លោក ចាប ពៅ បានមានប្រសាសន៍ថា “ជាមួយការផ្តល់ជូនពិសេសគ្រប់ចំណុចបែបនេះ អ្នកវិនិយោគនឹងទទួលបានផលចំណេញ១គុណនឹង២ ក្នុងរយៈពេល៥ឆ្នាំខាងមុខ ហើយបើធៀបនឹងផ្ទះនៅរាជធានីភ្នំពេញ មានទំហំដូចគ្នានេះ គឺមិនអាចរកតម្លៃបែបនេះបាននោះទេ”។

សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ទិញ អញ្ចើញមកមើលទីតាំងថ្ងៃនេះ នឹងអាចរើសទីតាំងល្អបានមុនគេ។ សម្រាប់ការបង់ប្រាក់ អតិថិជនអាចទទួលបានការសម្រួលឯកសារ រត់ការធ្វើប្លង់ជូន សម្រាប់ការខ្ចីពីធនាគារក្នុងអត្រាការប្រាក់ទាបបំផុត ពីធនាគារដៃគូរជាច្រើនរបស់បុរី៕

 

 

អ្នកឧកញ៉ា សុខ គង់ បោះពុម្ពផ្សាយសៀវភៅអាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ា

ដោយ៖ សហការី

កំពត៖ អ្នកឧកញ៉ា សុខ គង់ បានបោះពុម្ពផ្សាយសៀវភៅមួយក្បាលរៀបរាប់ពី “អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ា” ដែលត្រូវបានដាក់សម្ពោធជាផ្លូវការនៅរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ នៅលើភ្នំបូកគោ។

សៀវភៅនេះ​មានអត្ថន័យផ្ដោតលើខ្លឹមសារអប់រំ តម្រង់ទិស ចក្ខុវិស័យ យុទ្ធសាស្រ្តគ្រប់គ្រងជំនួញ គន្លឹះដឹកនាំធនធានមនុស្ស និងសម្រង់សំដីប្រកបដោយគតិបណ្ឌិតឆ្លុះបញ្ចាំងពីបទពិសោធន៍របស់អ្នកឧកញ៉ាបណ្ឌិត ដែលនាំមកនូវភាពជោគជ័យរហូតមក ដែលអាចក្លាយជាត្រីវិស័យសម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ ពិសេសយុវជនអាចក្រេបជញ្ជក់យកចំណេះដឹងជាប្រយោជន៍សម្រាប់ការរស់នៅ និងមុខរបរក្នុងបច្ចុប្បន្ន និងអនាគតផងដែរ។

លោកបណ្ឌិត ងិន បាណាល់ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ សូគីម៉ិច អ៊ិនវេសមេន គ្រុប ​​និងជាអ្នកសម្របសម្រួលការបោះពុម្ពផ្សាយសៀវភៅនេះ បាន​​​​ថ្លែង​ឱ្យ​ដឹង​​ពី​លក្ខណៈ​ពិសេស​មួយ​ចំនួន នៃ​សៀវភៅ  “អាថ៌កំបាំង​ពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់” នេះថាសៀវភៅនេះត្រូវបាននិពន្ធឡើង ដើម្បីជាការលើកពីគុណតម្លៃ និងការតស៊ូក្នុងជីវិតរបស់អ្នកឧកញ៉ា ព្រមទាំងវិធីសាស្ត្រនៃការធ្វើជំនួញ ដើម្បីចែករំលែក ក្នុងគោលដៅជាប្រយោជន៍ដល់អ្នកជំនាន់ក្រោយ។

សៀវភៅមួយក្បាលនេះ ក៏បានលាតត្រដាងនូវខ្សែជីវិត​របស់បុគ្គលឆ្នើម​ក្នុងវិស័យធុរកិច្ច ជីវិតតស៊ូតាំងពីកុមារភាព បទពិសោធ​ការងារធ្វើអាជីវកម្មមុនពេលភ្លើងសង្គ្រាមផ្ទៃក្នុង​កម្ពុជាចាប់ផ្តើម​ អាជីវកម្មក្នុងអណ្តាតភ្លើងសង្គ្រាម ការដោះដូរទំនិញ និងឈានដល់ការចាប់ផ្តើមធ្វើជំនួញធំៗ ជាច្រើននៅកម្ពុជា ក្រោយសម័យរំដោះឆ្នាំ ១៩៧៩ រហូតដល់បច្ចុប្បន្ន និងសកម្មភាពចូលរួមជាមួយរដ្ឋាភិបាល ក្នុងការកសាងសង្គមសេដ្ឋកិច្ច ក្នុងសម័យសន្តិភាព​ឱ្យមានការអភិវឌ្ឍ។ សៀវភៅនេះ ក៏បានឆ្លុះបញ្ចាំអំពីប្រពៃណីវប្បធម៌ ជំនឿ សាសនា មុខរបរ សេដ្ឋកិច្ចរបស់ប្រជា​ជន​កម្ពុជា ទំនាក់ទំនងបរទេស សម្រាប់អ្នកជំនាន់ក្រោយបានឈ្វេងយល់ និងស្រាវជ្រាវផងដែរ។

តាមរយៈសៀវភៅនេះ អ្នកឧកញ៉ាបានចែករំលែក និងផ្តល់អនុសាសន៍មួយចំនួន ដល់ប្រជាជនកម្ពុជា ដោយសារភាពក្រីក្រ គឺលំបាកណាស់ ហើយការធ្វើជំនួញទៀតសោតក៏កាន់តែលំបាកថែមទៀត ដោយសារត្រូវដោះស្រាយបញ្ហាលុយកាក់ ដូច្នេះទាមទារឱ្យគិតគូរសន្សំសំចៃ និងរៀបរាប់ពីការគ្រប់គ្រង និងពង្រីកជំនួញ ការចាប់ផ្តើមបង្កើតក្រុមហ៊ុន ការកសាង​កេរ្តិ៍ឈ្មោះ និងពង្រីកការវិនិយោគ ទ្រឹស្តីនិងការគ្រប់គ្រងជំនួញជាដើម។

អ្នកឧកញ៉ាបានរំលេចនៅចំណុចមួយថា “បើជីវិតធ្លាក់ដល់ចំណុចសូន្យ គេមើលងាយណាស់ ទៅណាមកណា ក៏គេមិនហៅមិនចង់រាប់អាន ដូច្នេះមានលុយ​ត្រូវតែចាយដោយសន្សំសំចៃខ្ពស់។ ខ្ញុំឧស្សាហ៍ប្រាប់កូនចៅ តែអត់លុយហើយ មុខយើងគេអត់មើលទេ អ៊ីចឹងត្រូវខំ​ប្រឹងសន្សំសំចៃឡើង ដើម្បីមានលុយអភិវឌ្ឍខ្លួន និងវិនិយោគ”។

អ្នកឧកញ៉ាចែករំលែកថា “ត្រូវធ្វើឲ្យគេមើលឃើញ គេជឿជាក់លើយើង”។ “ជាអ្នកដឹកនាំ ត្រូវបើកចិត្តឲ្យទូលាយ កុំចង្អៀតចង្អល់ពេក តែកុំខ្ជះខ្ជាយពេក”។ “កុំខ្លាចនឿយហត់ ម៉ោងណា ពេលណា ក៏អាចជាម៉ោងការងារដែរ”។

អ្នកឧកញ៉ាចែករំលែកបន្តទៀត ពាក់ព័ន្ធនឹងការកសាងកេរ្តិ៍ឈ្មោះក្នុងវិស័យជំនួញល្បីល្បាញបែបនេះដោយសារបានកំណត់លក្ខខណ្ឌសម្រាប់ខ្លួនលោក ដូចជា ត្រូវចុះធ្វើដោយខ្លួនឯងពេញដៃពេញជើង ជាបទពិសោធន៍រៀនពីការងារ ច្នៃ​ប្រឌិតបង្កើតថ្មី ចាប់យកឱ្យកាសសម្រេចចិត្តឱ្យលឿន កុំខ្លាចនឿយហត់ម៉ោងណាពេលណាក៏ជាពេលការងារដែរ ព្យាយាមពុះពារ​កុំបោះបង់ពេលជួបការលំបាក ឬឧបសគ្គព្រោះរឿងអ្វីក៏មានដំណោះស្រាយ តាំងចិត្តថាត្រូវតែធ្វើឱ្យបាន​សម្រេចគោល​ដៅ គិតវិជ្ជមានជឿជាក់លើខ្លួនឯង សិក្សាស្រាវជ្រាវឈ្វេងយល់​ អភិវឌ្ឍសមត្ថភាព កាំបិតមិនមុត ត្រូវតែព្យាយាម​សំលៀង ស្មោះត្រង់យកចិត្តទុកដាក់ដើម្បីកសាងកេរ្តិ៍ឈ្មោះ និងធ្វើឱ្យគេមើលឃើញ ឱ្យគេជឿជាក់លើយើង។

មានពីរជំពូក និង១៧៤ទំព័រ សៀវភៅនេះបានចង់ក្រងឡើងដោយមិនរកប្រាក់ចំណេញ និងបានបោះពុម្ពជាលើកដំបូងចំនួន១០០០ក្បាល គ្រោងនឹងដាក់តម្កល់នៅបណ្ណាគារជាតិ និងនៅតាមបណ្ណាគារធំៗមួយចំនួន នៅក្នុងរាជធានីភ្នំពេញ៕

 

តម្លៃលំនៅដ្ឋានឯកជននៅទីផ្សារសិង្ហបុរី ហក់ឡើង៨,៤ភាគរយក្នុងឆ្នាំ២០២២

សុខុម

 

សិង្ហបុរី: តម្លៃលំនៅដ្ឋានឯកជនក្នុងទីផ្សារសិង្ហបុរី បានហក់ឡើង៨,៤%ក្នុងឆ្នាំ២០២២ កន្លងទៅ បើធៀបនឹងអត្រាឡើងថ្លៃ១០,៦%ក្នុងឆ្នាំ២០២១។ នេះបើយោងតាមលទ្ធផលនៃការប៉ាន់ប្រមាណដែលចេញផ្សាយដោយអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA) កាលពីថ្ងៃអង្គារ ទី៣ ខែមករា។

អាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA) និយាយថា ការឡើងថ្លៃជាមធ្យមនេះកើតមានឡើង បន្ទាប់ពីការលក់លំនៅដ្ឋានឯកជនបានធ្លាក់ចុះ ដោយការលក់សរុបបានធ្លាក់ចុះប្រមាណ៣៦%កាលពីឆ្នាំមុន។

 

សរុបមក សន្ទស្សន៍អចលនទ្រព្យប្រភេទលំនៅដ្ឋានឯកជនបានកើនឡើងដល់១៨៨,២ពិន្ទុក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២២ ដោយកើនឡើង០,២%ពីខែមុននេះ។

 

ចំនួននៃការលក់ក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២២ បានធ្លាក់ចុះប្រមាណ៤៩%ក្នុងអត្រាត្រីមាសធៀបនឹងត្រីមាស និងប្រមាណ៦០%ក្នុងអត្រាឆ្នាំធៀបនឹងឆ្នាំ។

 

លោកស្រី Christine Sun អនុប្រធានជាន់ខ្ពស់ផ្នែកស្រាវជ្រាវ និងវិភាគនៅទីភ្នាក់ងារអចលនទ្រព្យ OrangeTee and Tie លើកឡើងថា “ការធ្លាក់ថ្លៃនេះគឺស្របទៅនឹងការព្យាករថាម៉ាក្រូសេដ្ឋកិច្ចចុះខ្សោយ ស្របពេលអត្រាការប្រាក់កម្ចីទិញផ្ទះ និងអតិផរណាហក់ឡើងខ្ពស់”។

 

ការប៉ាន់ប្រមាណនេះត្រូវបានចងក្រងដោយផ្អែកលើតម្លៃប្រតិបត្តិការទិញលក់ក្នុងកិច្ចសន្យា ដែលបានដាក់ជូនសម្រាប់ការបង់ពន្ធប្រថាប់ត្រា និងទិន្នន័យស្ដីពីចំនួនយូនីតដែលបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍បានលក់រហូតមកទល់នឹងពាក់កណ្តាលខែធ្នូ។ ស្ថិតិទាំងនេះនឹងត្រូវធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី២៧ ខែមករា ដើមឆ្នាំ២០២៣ នេះ៕ CNA៕

Bokeo Airport to Start Operations in May 2023

Mr. Phoun Khampha, the director of Bokeo Airport, spoke with GRTC Thailand in December at the airport premises and disclosed that it will officially open in May this year.

 

During the interaction, the interviewer, Dr. Sittipat Mongkolapibalkul, discussed the overall progress of the Bokeo airport construction with Mr. Phoun.

 

The director indicated that there are plans to expand the airport’s size from its current size of 3,200 meters to 4,000 meters.

 

According to Mr. Phoun, the airport will be able to handle around 500,000 passengers per year when it opens in May.

 

He also added that after the expansion is complete, the airport would be able to manage passenger traffic of up to 2 million people annually.

 

The airport is located five kilometers from Bokeo’s Special Economic Zone and 60 kilometers from Bokeo’s Huayxay region.

Mr. Phoun said that the airport is currently employing 300 local workers, to give employment opportunities to those who were impacted by the development.

The airport’s architectural idea is based on a swan and its wings, with a well-shaped glass in the center signifying “Bokeo,” which means a glass well. Each structure pillar is likewise shaped like an opera flower.

 

One wing of the airport will be dedicated to international flights, while the other will be dedicated to domestic flights.

The construction of Bokeo Airport started in 2020 and was scheduled to be completed in 2022. However, because of the Covid-19 epidemic, the process was delayed and will be completed by early 2023.

Source: Laotian Times