អ្នកជំនាញពន្យល់ពីមូលហេតុដែលដីកសិកម្មនៅកម្ពុជាជាជម្រើស វិនិយោគផ្តល់ផលចំណេញខ្ពស់មួយ

ដោយ: សុផារី

ភ្នំពេញ: ដីកសិកម្មអាចជាជម្រើសដីធ្លីវិនិយោគមួយ ដែលមិនសូវទទួលបានប្រជាប្រិយភាពខ្លាំង នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែអ្នកជំនាញអច លនទ្រព្យលើកឡើងថា តាមពិតទៅ ដីធ្លីកសិកម្មនៅក្នុងប្រទេសកម្ពុជាក៏ជាជម្រើសវិនិយោគ ដ៏មានសក្តានុពលខ្ពស់មួយផងដែរ។

លោកឧកញ៉ា  ឃាង ពុទ្ធី  ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនា ញអចលនទ្រព្យ បានមានប្រសាសន៍នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២កន្លងមកថា វិស័យអចលនទ្រព្យ ប្រសិនបើយើងចេះគិតស្វែងរកយុទ្ធសាស្ត្រឲ្យបានច្បាស់លាស់ នោះនឹងអាចមានផលចំណេញ។ តាមការស្រាវជ្រាវវិស័យអចលនទ្រព្យ និងដីធ្លីដើរល្អបំផុត គឺការវិនិយោគទៅលើដីកសិកម្ម។

លោកឧកញ៉ាលើកឡើងថា “នៅពេលដែលយើងទៅទិញដីកសិកម្ម យើងយកមកសិក្សាផែនការ ក្នុងការដាំដុះអ្វីមួយ ហើយយើងលក់ផលក្នុងមួយខែបានប៉ុន្មាន ក្នុងមួយឆ្នាំបានប៉ុន្មាន ឬក្នុងមួយរដូវបានប៉ុន្មាន”។លោកបន្តថា  “សរុបបានផលប៉ុន្មានភាគរយក្នុងមួយឆ្នាំ បើប្រៀបធៀបនឹងអត្រាការប្រាក់ធនាគារ ដែលខ្ចីយកមកវិនិយោគ យើងឃើញថាមានភាពល្អជាង”។

លោកឧកញ៉ាឃាង ពុទ្ឋីបានបន្តថា ប្រទេសកម្ពុជាជាប្រទេសកសិកម្ម ដីធ្លីរបស់កម្ពុជា ជាដីមាសអំណោយផលសម្រាប់ការដាំដុះ ហើយពិភពលោកកំពុងតែមានវិបត្តិស្បៀងអាហារ ហេតុអ្វីបានជាដីកសិកម្ម មិនទាន់មានអ្នកណាមើលឃើញ”។

លោកឧកញ៉ាបញ្ជាក់ថា ការវិនិយោគលើដីធ្លីប្រភេទកសិកម្ម នឹងផ្តល់ផលចំណេញខ្ពស់ ព្រមទាំងផ្តល់ផលប្រយោជន៍ ចំពោះសង្គមជាតិទៀតផង។ លោកឧកញ៉ាបានបន្ថែមថា “ប្រសិនបើយើងសិក្សាឲ្យបានច្បាស់លាស់ស្វែងរកអ្នកបច្ចេកទេសឲ្យបានត្រឹមត្រូវ នោះដីកសិកម្មនិងផ្ដល់ផលសម្រា​ប់ខ្លួនយើង សម្រាប់ក្រុមគ្រួសារនិងសង្គមជាតិ សេដ្ឋកិច្ចជាតិមានការរីកចម្រើនខ្លាំងផងដែរ”៕

រដ្ឋមន្រ្តីទេសចរណ៍ៈ បុណ្យឆ្លងឆ្នាំសាកលកម្ពុជាទទួលបានភ្ញៀវទេសចរណ៍ដើរកំសាន្តជាង២លាននាក់

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិតថោង ខុនបានមានប្រសាសន៍ឲ្យដឹងថា នាឱកាសឆ្លងឆ្នាំសកល ២០២២ ឆ្លងចូល ២០២៣ (៣១ ខែធ្នូ ឆ្នាំ២០២២ ឆ្លងចូលថ្ងៃ១ ខែមករា ឆ្នាំ២០២៣) នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុបប្រមាណ២,០២២,៩២០នាក់ ក្នុងនោះភ្ញៀវជាតិ២,០០៦,១១៧នាក់ និងភ្ញៀវបរទេស១៦,៨០៣នាក់។

គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖
* រាជធានីភ្នំពេញ ៤៥៥,៨៣២នាក់
* ខេត្តព្រះសីហនុ ៣៣៨,៥៥២នាក់
* ខេត្តសៀមរាប ៣៣៧,៧៦៩នាក់
* ខេត្តកំពត ៣៣០,៦៥៩នាក់
* ខេត្តបាត់ដំបង ១៥៨,១១០នាក់
* ខេត្តកែប ៨៨,៣៥៦នាក់
* ខេត្តត្បូងឃ្មុំ ៨៤,៦៨៣នាក់
* ខេត្តកំពង់ចាម ៧៦,៩០១នាក់។

លោកថោង ខុន បានឱ្យដឹងទៀតថា តួលេខខាងលើមានការកើនឡើង៧៦.៦៥% ធៀបនឹងពិធីឆ្លងឆ្នាំសកលឆ្នាំ២០២២។

រដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុកនានាបានរៀបចំជាពិធីអបអរសាទ និងទទួលអំណរឆ្នាំថ្មី ការប្រគុំតន្រ្តី ការតុបតែងលម្អក្រុង ដាក់ភ្លើងបំភ្លឺ ការរៀបចំពិធីរាប់ថយក្រោយ (Countdown) បាញ់កាំជ្រួចអបអរសាទរ និងការបង្ហោគោមជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរ។

ចំពោះរាជធានីភ្នំពេញមានប្រជាពលរដ្ឋ ប្រមាណជាង៤៥ម៉ឺននាក់ បានដើរកម្សាន្តនៅគោលដៅសំខាន់ៗ ដូចជានៅតំបន់កោះពេជ្រ មាត់ទន្លេមុខព្រះបរមរាជវាំង តំបន់កម្សាន្តជ្រោយចង្វារ តំបន់វិមានឈ្នះឈ្នះ ពហុកីឡដ្ឋានមេរតកតេជោជាដើម។

គោលដៅទេសចរណ៍នានាទូទាំងប្រទេស សុទ្ធតែទទួលបានចំនួនភ្ញៀវទេសចរយ៉ាងផុសផុល។ បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ រីស៊ត និងបឹងហ្កាឡូ ត្រូវបានភ្ញៀវកក់ស្ទើរពេញ១០០%។

ដោយឡែក ប្រជាពលរដ្ឋមួយចំនួនបានជ្រើសរើស យកការជួបជុំនៅតាមគេហដ្ឋាន (ហូបចុក ច្រៀងកម្សាន្តជាលក្ខណៈគ្រួសារ និងមិត្តភក្តិ)។ ខ្លះទៀតបានចេញទៅដើរកម្សាន្ត និងជួបជុំឆ្លងឆ្នាំនៅតាមភោជនីយដ្ឋាន កន្លែងកម្សាន្តមនុស្សពេញវ័យ និង Sky Bar ជាដើម។

លោកថោង ខុនបានបន្តថា បន្ទាប់ពីថ្ងៃឆ្លងឆ្នាំនេះហើយ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋមួយចំនួនបាន និងកំពុងបន្តដំណើរកម្សាន្ត រហូតដល់ថ្ងៃចន្ទ ហើយខ្លះទៀតបានវិលចូលរាជធានីភ្នំពេញវិញ ជាបណ្តើរៗនាថ្ងៃអាទិ​ត្យនេះ។

លោកបានបន្តទៀតថា ចំពោះការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ ចរាចរណ៍ជាដើម មានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់ទេ នៅយប់ឆ្លងឆ្នាំនេះ ដោយគណៈបញ្ជាការឯកភាពរាជធានី-ខេត្តបានរៀបចំកំលាំងប្រចាំការ នៅតាមទីតាំងសំខាន់ៗក្នុងមូលដ្ឋាន។

លោក ថោង ខុន ក្នុងពេញ១ឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរជាតិដើរកម្សាន្ត ក្នុងប្រទេសចំនួនជាង១៣លាននាក់ហើយ លើសផែនការដែលបានគោងទុកក្នុងផែនទីចង្អុលផ្លូវ។ រីឯទេសចរអន្តរជាតិតាមការប៉ាន់ស្មានបានប្រមាណជាង២.២លាននាក់៕  

​​

 

 

 

វិភាគទៅលើចំណុចទាំងនេះដើម្បីមានមូលដ្ឋានសម្រេចចិត្តលក់ឬទុកអចលនទ្រព្យរបស់អ្នកសិន

  ដោយៈ ជេស៊ីកា

       ភ្នំពេញៈ អ្នក​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ​តែងតែ​ចង់បាន​តម្លៃ​ថ្លៃ​ មនុស្ស​មួយចំនួន​តែងតែដំ​ឡើងថ្លៃ ​អចលនទ្រព្យ​របស់​ខ្លួន​ នៅពេល​មាន​គេ​សួរនាំ​ច្រើន​។

ហេតុនេះ ​តើ​អ្នក​វិនិយោគ​គួរ​លក់​អចលនទ្រព្យ​បែប​ណា​ ទើប​ទទួល​បានផល​ចំណេញ​ច្រើន​ និង​សមស្រប​នឹង​តម្លៃ​ទីផ្សារ​ពិតប្រាកដ​។

យោងតាមឯកសារបរទេស ដែលបានវិភាគនិងចងក្រងដោយអ្នកជំនាញអន្តរជាតិបានបង្ហាញថា ជាទូទៅ​តម្លៃ​អចលនទ្រព្យ​ត្រូវ​បាន​គេ​ប្រដូច​ទៅ​ទឹក​ចរន្ត​នៃ​ទឹកសមុទ្រ​ ដែល​ភាព​ឡើងចុះ​គ្រប់​វិនាទី​ ម្ដង​ជោរ​ ម្ដង​នាច​ ហើយ​មាន​ពេលខ្លះ​ក៏​នៅ​ស្មើ​ត្រឹង​តែម្ដង​។ ដូច្នេះ​ ប្រសិនបើ​អ្នកមាន​អចលនទ្រព្យ​នៅក្នុង​ដៃ​ ហើយ​ចង់​ទទួល​បានផល​ចំណេញ​ច្រើន​ តើ​គួរ​លក់​នៅពេល​ណា​ទើប​ល្អ​?។

ចម្លើយ​ត្រូវ​បាន​បង្ហាញថា​ ដើម្បី​អាច​ទទួល​បានផល​ចំណេញ​ច្រើន​ពី​ការ​លក់​ អ្នក​គួរតែ​ទុក​លក់​នៅពេល​តម្លៃ​អចលនទ្រព្យ​ឡើង​ ដល់​ចំណុចកំពូល​មួយ​ ប៉ុន្តែ​ក៏​មិន​ត្រូវ​ទុក​រហូត​ទាល់តែ​តម្លៃ​ ចាប់ផ្តើម​ធ្លាក់ចុះ​ទៅវិញ​នោះ​ទេ​។

មានន័យថា​ អ្នក​មិន​ត្រូវ​ទន្ទឹងរង់ចាំ​តម្លៃ​ថ្លៃ ​រហូត​បាត់បង់​ឱកាស​មាស​ ឱកាស​ប្រាក់​នោះ​ទេ​ ពោល​គឺ​យើង​ត្រូវតែ​ធ្វើការ​ប្រៀបធៀប​តម្លៃ​ដើម​ ដែល​អ្នកទិញ​ជាមួយនឹង​តម្លៃ​ទីផ្សារ​ នៅពេល​ចង់​លក់​ដែល​កំពុង​មាន​ដង្ហើម​ ហើយ​ចាប់ធ្វើការ​សម្រេចចិត្ត​តែម្ដង​ ខណៈ​បើ​តម្លៃ​នៃ​ភាគ​ចំណេញ​មាន​អត្រា​ស្ទើរតែ​ស្មើនឹង៨០​-៩០​ ភាគរយ​ទៅ​ហើយ​នោះ​ ។

នៅពេល​ដែល​តម្លៃ​អចលនទ្រព្យ​ របស់​អ្នក​ឡើង​ដល់កម្រិត​មួយ​ ដែល​អ្នក​គិតថា​ មិន​អាច​ឡើង​ហួសពី​តម្លៃ​ជាក់ស្ដែង​ អ្នក​គួរតែ​សម្រេចចិត្ត​លក់​ចេញទៅ​ ព្រោះ​បើ​អ្នក​នៅតែ​ព្យាយាម​រក្សាទុក​ថា​ មិន​ត្រូវ​អាច​ជួប​ការខាតបង់​ ឬស្តាយក្រោយ​ដោយសារតែ​តម្លៃ​ដី​ធ្លាក់ចុះ​ ឬតម្រូវការ​ទីផ្សារ​ត្រូវ​បាន​គេ​បំពេញ​មុន​ក៏​ថា​បាន​ដែរ​។

ជាទូទៅ​ម្ចាស់​អចល​ទ្រព្យ​ភាគច្រើន ​តែង​រំពឹង​ចង់បាន​តម្លៃ​ខ្ពស់​បំផុត​ ប៉ុន្តែ​អ្នក​ត្រូវ​ចាំ​ថា​ ពេលខ្លះ​ម្ចាស់​អចលនទ្រព្យ​ ត្រូវ​ជួបនឹង​ភាព​បរាជ័យ​ ដោយសារតែ​ចិត្តលោភលន់​នេះឯង​ ចង់បាន​ចំណេញ​ខ្ពស់កប់ពពក​ រហូត​ធ្វើ​ឱ្យ​អ្នកទិញ​មិន​ហ៊ាន​ចរចា​ ឬចរចា​ហើយ​មិន​ទិញ​ក៏មានដែរ​ ខណៈ​ដែលគេ​ពិចារណា​ឃើញថា​ មិន​អាច​ទទួល​បាន​តម្លៃលើស ​ពី​ការទិញ​របស់​ពួកគេ​។

មិន​តែប៉ុណ្ណោះ​ ឈ្មួញ​ដែល​ជា​អ្នកទិញ​ ក៏អាច​និយាយ​ព័ត៌មាន​មិនល្អ​ពី​អ្នក​ប្រាប់​ ទៅកាន់​អ្នក​វិនិយោគ​ដូចគ្នា​ក៏​ថា​បាន​ដែរ​ ដែល​ទាំងអស់​នេះ​សុទ្ធតែ​ជះឥទ្ធិពល​មិនល្អ​ដល់​អ្នក​ទាំងអស់​។

​ម្ចាស់​អចលនទ្រព្យ​ខ្លះ ​មិនបាន​ក្តាប់​ជាប់​តម្លៃ​ទីផ្សារ​ជាក់ស្ដែង​ ហើយ​ជឿ​តាម​ពាក្យ​ចចាម​អារាម​ថា​ តម្លៃ​ដី​នឹង​កាន់តែ​ឡើងថ្លៃ​ ជាមួយនឹង​ការ​ព្យាយាម​ដាក់​តម្លៃ​ដី​របស់​ខ្លួន ​ខ្ពស់​ហួស​ភាព​ជាក់ស្ដែង​ ដែល​ចំណុច​នេះ​ក៏​ជា​គ្រោះថ្នាក់ ​ដែល​អាច​អោយ​មានការ​បាត់បង់ ​ឱកាស​ទទួល​បានលាភ​សក្ការៈ​ពី​អចលន្រព្យ​របស់​ខ្លួន​។

ម្យ៉ាងវិញទៀត​ ប្រសិនបើ​អ្នក​ត្រូវការ​លុយ​ទៅ​បង្វិល ​ធ្វើអ្វី​ផ្សេងទៀត​ ដែល​អាច​នាំ​ ឱ្យ​ចំណេញ​លុយ​ត្រឡប់មកវិញ​ច្រើន​ ប៉ុន្តែ​អ្នក​នៅ​ព្យាយាម​រង់ចាំ​តម្លៃ​ដី​ឡើងថ្លៃ ទើប​សម្រេច​លក់​ចុះបើ​ជួនជា​ចៃដន្យ​ តម្លៃ​ទីផ្សារ​អចលនទ្រព្យ​ធ្លាក់ចុះ​ ឬជួបនឹង​ហានិភ័យ​ណាមួយ​កើតឡើង​។

សំណួរ​សួរ​ថា​ តើ​អ្នក​នៅតែ​អាច​ទទួល​បានផល​ចំណេញ​ពី​ដី​ ឬជួប​ភាព​ខាតបង់​ ដែល​ចំណាយពេល​វេលា​ឥតប្រយោជន៍​?។

ដូច្នេះ​ ដើម្បី​ឱ្យ​មាន​ភាព​ច្បាស់លាស់​ និង​អស់​មន្ទិលសង្ស័យ​នៅក្នុង​ចិត្ត​ខណៈ​បើ​អ្នក​មិនបាន​ជ្រាប​ច្បាស់​ ពី​ស្ថានភាព​ជាក់ស្ដែង​នៃ​តម្លៃ​ទីផ្សារ​ ជម្រើស​ចុងក្រោយ​ អ្នក​គួរតែ​រក​ជំនួយការ​ ដែល​ជា​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​ ឬភ្នាក់ងារ​ជំនាញ​ដែល​មាន​ភាព​ច្បាស់លាស់​ មាន​កេរ្តិ៍ឈ្មោះ​ក្នុង​វិស័យ​អចលនទ្រព្យ​ធ្វើជា​បង្អែក​ ទើប​ការសម្រេច​ចិត្ត​របស់​អ្នក ​មិន​ជួប​ភាព​ស្តាយក្រោយ​៕

 

 

 

សម្តេចតេជោអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គជាប្រវត្តិសាស្រ្តនាព្រឹកថ្ងៃនេះ

ដោយៈ គង់ សូរិយា

(ក្រចេះ) ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ នឹងសម្ភោធបើកការ​    ដ្ឋានសាងសង់ជាផ្លូវការ នាព្រឹកថ្ងៃទី២ មករា ឆ្នាំ២០២៣នេះ ក្រោមអធិបតី​ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ទន្លេមេគង្គដែលហូរកាត់ខេត្តក្រចេះ ប្រវែង១៥០គីឡូម៉ែត្រ បើទោះ​បីជាផ្តល់នូវគុណប្រយោជន៍ ជាច្រើនបម្រើដល់ជីវភាពប្រចាំថ្ងៃ ដូចជាទឹកសម្រាប់ប្រើប្រាស់ ស្រោចស្រពដំណាំ ធ្វើស្រែចម្ការ ត្រីសម្រាប់ទ្រទ្រង់ជីវិត និងជីវភាពយ៉ាងណាក្តី ប៉ុន្តែដងទន្លេដ៏វែងនេះ ក៏បានក្លាយជាឧបសគ្គសម្រា​ប់សម្រាប់ការធ្វើដំណើរប្រចាំថ្ងៃរបស់ពួកគេផងដែរ ជាពិសេសពលរដ្ឋរស់នៅត្រើយខាងលិចដងទន្លេ។

ការទន្ទឹងរង់ចាំ និងក្តីស្រមៃចង់ឃើញស្ពានឆ្លងទន្លេ សម្រួលការធ្វើដំណើរ បានកើតមានអស់ជាយូរខែឆ្នាំមកហើយ។ នៅពេលនេះការទន្ទឹងរង់ចាំ និងក្តីស្រមៃ ក៏បានឈានចូលមកដល់ក្រោមម្លប់សន្តិភាព និងការគិតគូររបស់សម្តេចតេជោ ហ៊ុន សែន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ឱ្យដឹងថា ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ មានប្រវែង១,៧៦១ម៉ែត្រ។ ស្ពាននេះមានទីតាំងត្រើយខាងកើត ស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ។

ស្ពាននេះ នឹងត្រូវស្ថាបនាឡើង ដោយមានមុខកាត់ទទឹងទំហំជាង១៣ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តចរាចរណ៍ចំនួន ២គន្លងទៅមក គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន ២គន្លងទៅមក និងផ្លូវថ្មើរជើងចំនួន ២គន្លងទៅមក ប្រវែង១ម៉ែត្រ និងបង្កាន់ដៃស្ពានសងខាង។

ដោយឡែកផ្លូវតភ្ជាប់មានប្រវែងជិត៣២គីឡូម៉ែត្រ រួមមាន ផ្លូវតភ្ជាប់ពីក្បាលស្ពានមានប្រវែងជាង១៥គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន៤ខ្សែ នៅក្នុងក្រុងក្រចេះ មានប្រវែងជាង១៦គីឡូម៉ែត្រ។ ខ្សែផ្លូវទាំងនេះ នឹងត្រូវសាងសង់ពង្រីក និងលើកកម្រិតគុណភាព ដោយក្រាលបេតុងកៅស៊ូ(AC) កម្រាស់៧សង់ទីម៉ែត្រដូចគ្នា។ ក្នុងនោះ កំណាត់ផ្លូវ៤ខ្សែប្រវែងជិត ២៧គីឡូម៉ែត្រ នឹងត្រូវស្ថាបនាពង្រីកទទឹងចាប់ពី៩ម៉ែត្រ រហូតដល់១៣ម៉ែត្រ លើតួផ្លូវចាប់ពី១១ម៉ែត្រ រហូតដល់ជិត២០ម៉ែត្រ និងកំណាត់ផ្លូវ១ខ្សែប្រ​វែ​ងជាង៥គីឡូម៉ែត្រ នឹងត្រូវពង្រីកទទឹង១៩ម៉ែត្រ លើតួផ្លូវ៣០ម៉ែត្រ ដែលមានគន្លងផ្លូវសម្រាប់រថយន្ត ធ្វើចរាចរណ៍ ចំនួន ៤គន្លង (២ទៅ ២មក) គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន២គន្លង (១ទៅ ១មក) និងមានសួនពុះទ្រូងផ្លូវនៅចំកណ្តាល ប្រវែង៤ម៉ែត្រផងដែរ។

គម្រោងនេះ នឹងបញ្ចូលនូវការសាងសង់ស្ពានមធ្យមចំនួន ៤កន្លែង ប្រវែងសរុប៣៨៤ម៉ែត្រ ដាក់លូគ្រប់ប្រភេទចំនួន២៦កន្លែង និងបំពាក់ស្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា គម្រោងនេះ នឹងត្រូវអនុវត្ដការសាងសង់ ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សា បច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ នឹងបញ្ចប់នៅក្នុង ឆ្នាំ២០២៦ គ្រោងចំណាយថវិកាសរុបជាង១១៤លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ រួមជាមួយផ្លូវតភ្ជាប់នេះ គឺជាគម្រោងយុទ្ធសាស្រ្តមួយយ៉ាងសំខាន់ សម្រាប់តភ្ជាប់ទំនាក់ទំនង និងក្តីសង្ឃឹមរវាងប្រជាពលរដ្ឋរស់នៅត្រើយខាងកើត និងប្រជាពល​រដ្ឋរស់នៅត្រើយខាងលិច រួមទាំងតភ្ជាប់តំបន់ដាច់ស្រយាល នៅភូមិភាគឦសានមកកាន់ទីប្រជុំជនផងដែរ។

លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលបានបន្តថា គម្រោងនេះ គឺជាផ្នែកមួយនៃផ្លូវជាតិលេខ៦០B តភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ ដែលមានភាពប្រទាក់ក្រឡាជាមួយផ្លូវជាតិ និងផ្លូវខេត្តសំខាន់ៗ ដូចជា ត្រើយខាងលិច តភ្ជាប់ជាមួយផ្លូវជាតិលេខ៦ ត្រង់ផ្លូវបំបែកកំពង់ថ្ម ខេត្តកំពង់ធំ បន្តឆ្ពោះទៅកាន់ខេត្តសៀមរាប និងតភ្ជាប់តាមរយៈផ្លូវជាតិលេខ៧១A តាមបណ្តោយមាត់ទន្លេមេគង្គ ឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង នៅផ្នែកខាងលើ និងឆ្ពោះទៅខេត្តកំពង់ចាម នៅផ្នែកខាងក្រោមទន្លេមេគង្គ។

ចំណែកឯនៅត្រើយខាងកើតវិញ តភ្ជាប់ទៅផ្លូវជាតិលេខ៧ ឆ្ពោះទៅខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី និងតភ្ជាប់ជាមួយផ្លូវជាតិលេខ៧៣ ឆ្លងកាត់ស្រុកឆ្លូង ស្រុកតំបែរ ឆ្ពោះទៅខេត្តត្បូងឃ្មុំ រួចតភ្ជាប់ទៅផ្លូវជាតិលេខ៧ ឆ្ពោះទៅខេត្តកំពង់ចាម ឬខេត្តព្រៃវែង និងបន្តឆ្ពោះទៅកាន់រាជធានីភ្នំពេញ៕

India may review stance on Chinese investments to help firms relocate – report

BENGALURU : The Indian government may review its stance on Chinese investments to help global firms looking to relocate to the country, CNBC-TV18 reported on Friday, citing government sources.

Several global companies are exploring a China Plus One strategy to avoid supply chain bottlenecks as the world’s second largest economy grapples with a surge in COVID-19 infections.

Multinational companies are keen to pursue manufacturing in India, but want to continue existing Chinese joint ventures, CNBC-TV18 reported.

IPhone maker Apple wants China’s BYD to be allowed to sign a joint venture with an Indian company to move iPad production to the country and the government might consider the move, the report said.

The government might allow joint ventures with Chinese companies in sectors where India does not have technical expertise, the report said.

India and China have maintained frosty relations following the worst border clash between the neighbouring countries since 1962 in June 2020.

Following the clash, India has blocked the nation from participating in government tenders, compelled Chinese companies investing in the country to seek approvals and banned dozens of Chinese apps.
Source: Reuters

China central bank promises more policy support for economy

BEIJING : China’s central bank said on Friday it will step up implementation of its “prudent” monetary policy to support the economy hurt by the COVID-19 pandemic, keeping liquidity reasonably ample and maintaining credit growth.

The People’s Bank of China will keep growth of money supply and total social financing basically in line with nominal economic growth, the central bank said in a statement after a quarterly meeting of its monetary policy committee.

Chinese leaders have pledged to focus on stabilising the economy in 2023 and step up policy adjustments to cushion the impact from a surge in COVID infections at a time when a weakening global economy is hurting exports.

“We will step up the implementation of prudent monetary policy, which will be precise and forceful,” the central bank said.

“We need to work hard to stabilise growth, employment and prices. We need to support the expansion of domestic demand and provide more forceful support for the real economy.”

The central bank will lower companies’ comprehensive financing costs and consumers’ credit cost, it said, adding that it will guide financial institutions to increase medium- to long-term loans to the manufacturing sector.

The central bank will enhance the yuan’s flexibility while keeping the currency basically stable, it said.

China will push forward
restructurings, mergers and acquisitions of property firms and guide platform companies to conduct regulated and healthy financial businesses, it added
Source: Reuters

អ្នកវិភាគ: កំណើនផ្គត់ផ្គង់លំនៅដ្ឋានអាចនឹងជួយទប់ការហក់ឡើងថ្លៃនៃអចលនទ្រព្យក្នុងឆ្នាំ២០២៣

សុខុម

សិង្ហបុរី: ក្រុមអ្នកវិភាគអចលនទ្រព្យរំពឹងថា អចលនទ្រព្យនៅក្នុងប្រទេសសិង្ហបុរី នឹងបន្តឡើងថ្លៃក្នុងឆ្នាំ២០២៣ ប៉ុន្តែការផ្គត់ផ្គង់លំនៅដ្ឋានថ្មីៗក៏នឹងកើនឡើងខ្លាំងដែរ ដែលអាចជួយទប់ការឡើងថ្លៃបានខ្លះ។

យោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃសុក្រ ទី៣០ ខែធ្នូ ឱ្យដឹងថា សម្រាប់ផ្ទះឯកជនថ្មីៗអាចនឹងឡើងថ្លៃរហូតដល់១២%បើយោងតាមការប៉ាន់ប្រមាណមួយ ប៉ុន្តែអ្នកជំនាញផ្សេងៗទៀតរំពឹងថា វានឹងឡើងថ្លៃចន្លោះពី៥%ទៅ៨%។

ក្រុមអ្នកវិភាគលើកឡើងថា អាផាតម៉ិនប្រភេទ BTO (ផ្ទះដែលសាងសង់ក្រោយទទួលបានពាក្យស្នើសុំទិញ) សម្រាប់ការលក់ចេញវិញត្រូវបានព្យាករថានឹងឡើងថ្លៃចន្លោះពី៥%ទៅ១១%។

ទីភ្នាក់ងារអចលនទ្រព្យសិង្ហបុរី Huttons ប៉ាន់ប្រមាណថា ការផ្គត់ផ្គង់ផ្ទះឯកជនថ្មីៗនឹងកើនឡើងក្នុងឆ្នាំ២០២៣ ដែលអាចឈានដល់១០.០០០យូនីតទៅ១២.០០០យូនីត។ នេះបើធៀបទៅនឹង៤.៥០០យូនីតទៅ៥.០០០យូនីតក្នុងឆ្នាំ២០២២ និង១០.៤៩៦យូនីតសម្រាប់ការដាក់លក់ក្នុងឆ្នាំ២០២១។

លើសពីនេះ ខុនដូដែលសាងសង់លើដីឯកជន (Landed Condo) ខុនដូដែលសាងសង់លើដីជួលពីរដ្ឋ (Non-landed Condo) និង ខុនដូ Executive Condo (ប្រភេទខុនដូសម្រាប់អ្នកមានវណ្ណៈកណ្ដាល) រហូតដល់ទៅជាង២០.០០០យូនីតប្រហែលជាអាចសាងសង់បញ្ចប់ជាស្ថាពរ ដែលអាចជួយរក្សាស្ថិរភាពតម្លៃ។ នេះបើយោងតាមួទស្សនវិស័យទីផ្សាររបស់ទីភ្នាក់ងារអចលនទ្រព្យ OrangeTee។

ជាមួយនឹងការបើកដំណើរការកាន់តែច្រើន ទីភ្នាក់ងារអចលនទ្រព្យ OrangeTee បានប៉ាន់ប្រមាណថា តម្លៃផ្ទះឯកជនថ្មីអាចឡើងថ្លៃពី៥%ទៅ៨%នៅឆ្នាំក្រោយ បើធៀបទៅនឹងការឡើងថ្លៃចន្លោះពី១០%ទៅ១១%ក្នុងឆ្នាំ២០២២៕ CNA៕

រយៈពេល១១ខែឆ្នាំនេះ ភ្ញៀវបរទេស​ចូលមកកម្ពុជា​កើនឡើង​ជាង​១០៧១ភាគរយ

ភ្នំពេញ ៖ ឆ្នាំ២០២២​នេះ ក្រោយពេលរាជរដ្ឋាភិបាលកម្ពុជា​បានបើក​ប្រទេស​បើក​សេដ្ឋកិច្ចឡើងវិញ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ក៏បានចូលមកកម្ពុជា​ជាបន្តបន្ទាប់​ជាក់ស្ដែង​គិតចាប់ពីខែមករា ដល់​ដំណាច់​ខែវិច្ឆិកា​២០២២​កំណើន​ភ្ញៀវទេសចរ​បរទេស​ចូលមក​ដល់​កម្ពុជា​មានរហូតដល់ទៅ​១០៧១​ភាគរយ ។ នេះបើតាម​ស្ថិ​តិ​របាយការណ៍​របស់ក្រសួងទេសចរណ៍​កម្ពុជា​ចេញផ្សាយនៅថ្ងៃទី៣០ ធ្នូ ២០២២​នេះ ។

របាយការណ៍ដដែល​បានបង្ហាញថា ក្នុងរយៈ​ពេល១១ខែ​ក្នុងឆ្នាំ២០២២​នេះ​ បរិមាណ​ភ្ញៀវទេសចរ​បរទេស​ចូលមក​កម្ពុជា​មានចំនួន ១.៩១៤.០៥៥នាក់  ដែល​មានកំណើនប្រមាណ១០៧១,៦​ភាគរយ​ធៀបនឹង​រយៈ​ពេល​​ដូចគ្នា​កាលពីឆ្នាំ២០២១ ​​។ ក្នុងចំណោម​ភ្ញៀវ​ជិត​២លាននាក់​នេះដែរ ភ្ញៀវ​ទេសចរ​ចូលមកម្ពុជាតាម​ច្រក​​អាកាស​​មាន​ចំនួន ៦៧៣.៦៦៩​នាក់​មានកំណើន​៧៤១ភាគរយ ក្នុងនោះដែរ​ច្រក​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញទទួល​បានភ្ញៀវ​ទេសចរ​​ច្រើន​ជាងគេ រហូតដល់​ ៥៣០​.៨៤៥​នាក់​ កើនឡើង​៦៣៨,៧​ភាគ​រយ ។​

របាយការណ៍បង្ហាញទៀតថា​ភ្ញៀវចូល​ច្រក​ព្រំដែន​គោក​មាន​ចំនួន​រហូតដល់​១.២៤០.៣៨០​នាក់ ភ្ញៀវទេសចរ​ចូលតាម​នាវា​​មានចំនួន​១៤.២៧១​នាក់ មានកំណើន​រហូតដល់​១,៤២លានភាគ​រយ ។​

ស្ថិតិរបាយការណ៍បានបង្ហាញថា​ភ្ញៀវទេសចរ​ជនជាតិថៃ មានចំនួនច្រើនជាងគេ​ក្នុងចំណោម​ភ្ញៀវ​ទេ​ស​ច​រ​ប​ទេស​មកដល់​កម្ពុជា​រយៈ​ពេល​១១ខែ​កន្លងមកនេះ ដែលមានចំនួន​ជាង​៧២ម៉ឺននាក់ លេខ​២​ជា​ភ្ញៀវជនជាតិ​វៀតណាម មានចំនួនជាង​៤០ម៉ឺន​នាក់ និងភ្ញៀវចិនដែលធ្លាប់ ជាប់ចំណាត់ថ្នាក់លេខ​១បានជាប់ចំណាត់​ថ្នាក់លេខ​៣​ជា​ភ្ញៀវទេសចរ​បរទេស​មកដល់​កម្ពុជា មានចំនួន​៩ម៉ឺន​នាក់​ក្នុងរយៈពេល១១ខែ ឆ្នាំនេះ ។​

​ក្នុងឆ្នាំ២០២២​នេះ រាជរដ្ឋាភិបាល​រំពឹងថា​ភ្ញៀវទេសចរបរទេស​នឹង​ចូលមកដល់កម្ពុជា​ក្នុង​ចំនួន​២លាននាក់​ហើយនឹងទេសចរ​ផ្ទៃក្នុង​ប្រមាណជាង​១១លាននាក់ ខណៈត្រឹម១១ខែ ចំនួនភ្ញៀវទេសចរបរទេស​និងផ្ទៃក្នុង​មាន​ជិតគ្រប់នឹង​ចំនួនដែល​រាជរដ្ឋាភិបាល​បានរំពឹងទុក​ទៅហើយ ។ នេះគឺជា​សញ្ញា​ល្អសម្រាប់​ឆ្នាំ២០២៣​ខាងមុខ ៕

វិនិយោគិនថៃគ្រោងពង្រីកទំហំវិនិយោគនៅកម្ពុជាដល់១៥ពាន់លានដុល្លារអាមេរិកត្រឹមឆ្នាំ២០២៥

ដោយ៖ សុផារី

ភ្នំពេញ៖ ប្រទេសកម្ពុជាបានខិតខំទាក់ទាញវិនិយោគិនថៃឱ្យចូលមកវិនិយោគផ្ទាល់នៅកម្ពុជាកាន់តែច្រើន។ នៅត្រឹមឆ្នាំ២០២៥ខាងមុខនេះ ប្រទេសថៃដាក់គោលដៅពង្រីកទំហំនៃការវិនិយោគមកកាន់ប្រទេសកម្ពុជាឱ្យកើនឡើងដល់១៥ពាន់លានដុល្លារអាមេរិក។

នេះបើតាមការលើកឡើងរបស់លោក Anucha Burapachaisri អ្នកនាំពាក្យរដ្ឋាភិបាលថៃ ក្នុងឱកាសជំបូបរវាងលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ និងលោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតនៃស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។

លោក អានុឆា បានមានប្រសាសន៍ឱ្យដឹងថា លោក ប្រាយុទ្ធ ចាន់អូចា បានជំរុញឱ្យពង្រីកការនាំចេញ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយទទួលស្គាល់ពីភាពជោគជ័យនៃការវិនិយោគរបស់ធុរជនថៃនៅក្នុងប្រទេសកម្ពុជា នាពេលកន្លងមក។
យោងតាមលោកអានុឆា ប្រទេសថៃគ្រោងនឹងពង្រីកការវិនិយោគមកកាន់ប្រទេសកម្ពុជាឱ្យឈានដល់ចំនួន១៥ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០២៥ខាងមុខនេះ។

បន្ថែមពីនេះ លោកនាយករដ្ឋមន្រ្តីថៃបានបង្ហើបថា ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីខែវិច្ឆិកាកន្លងមក ប្រទេសកម្ពុជា និងថៃបានព្រមព្រៀងគ្នា លើការបើកដំណើរការស្ពានមិត្តភាពកម្ពុជាថៃ ស្ទឹងបត់-បាណងអៀន បើទោះបីជាការសាងសង់នៅមិនទាន់បញ្ចប់១០០ភាគរយក្តី។ ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ជាច្រកទ្វារអន្តរជាតិថ្មី ដែលនឹងជួយសម្រាលការកកស្ទះនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-អារញ្ញប្រាថេត។

លើសពីនេះទៅទៀត ភាគីទាំងពីរក៏ស្នើឱ្យពន្លឿនការសាងសង់ស្ថានីយរថភ្លើងបានក្លងលុក- ប៉ោយប៉ែតផងដែរ។

បើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងរយៈពេល១០ខែដើមឆ្នាំ២០២២ ការនាំចេញនាំចូលទំនិញរវាងប្រទេសកម្ពុជា និងថៃមានតម្លៃសរុបជិត៤ពាន់លានដុល្លារកើនជាង២១ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ២០២១៕

តើក្រុងអរិយក្សត្រទាមទារឱ្យមានការរៀបចំអ្វីខ្លះបន្ថែមទៀត ដើម្បីឱ្យមានការរីកចម្រើនកាន់តែខ្លាំង?

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រុងអរិយក្សត្រត្រូវបានប្រកាសរៀបចំបង្កើតជាទីក្រុងថ្មី ស្របពេលគម្រោងស្ពានភ្នំពេញ-អរិយក្សត្រកំពុងត្រូវបានរៀបចំកសាងក្នុងពេលឆាប់ៗនេះផងដែរ។ យ៉ាងណាក្តី អ្នកជំនាញលើកឡើងថា តំបន់អរិយក្សត្រនឹងមានការអភិវឌ្ឍរីកចម្រើន ទាមទារឱ្យមានការរៀបចំការគ្រប់គ្រងបន្ថែមទៀត។

លោកអះអាងថា ទីផ្សារតំបន់អរិយក្សត្រនៅមានចំនួនប្រជាជននៅមានកម្រិតនៅឡើយ ហើយប្រសិនបើគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាបង្កើតក្រុងនឹងនាំលំហូរប្រជាសាស្រ្តមករស់នៅក្នុងតំបន់នេះបន្ថែម ហើយក៏ទាក់ទាញមកការបង្កើតទីលំនៅថ្មី និងការបង្កើតអាជីវកម្មថ្មីក៏មានចំនួនច្រើនផងដែរ។

លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century 21 Mekong បានមានប្រសាសន៍នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ថា រហូតមកទល់ពេលនេះ ប្រជាជននៅក្នុងតំបន់អរិយក្សត្រនៅមានមានកម្រិតនៅឡើយ។ តាមរយៈគោលនយោបាយបង្កើតក្រុងរបស់រាជរដ្ឋាភិបាលកម្ពុជា តំបន់នេះរំពឹងថា នឹងអាចនាំលំហូរប្រជាសាស្រ្តមករស់នៅក្នុងតំបន់នេះបន្ថែម នោះនឹងមានការបង្កើតទីលំនៅថ្មី និងការបង្កើតអាជីវកម្មថ្មីច្រើនជាងមុន។

យ៉ាងណាក្តី ក្រៅពីការប្រកាសបង្កើតក្រុងថ្មី និងការកសាងស្ពានឆ្លងកាត់ទន្លេ ភ្ជាប់ពីទីក្រុងភ្នំពេញទៅកាន់ក្រុងអរិយក្សត្រ លោកយល់ឃើញថា នៅមិនទាន់មានភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍអរិយក្សត្រឱ្យក្លាយជាតំបន់រីកចម្រើនមួយនៅឡើយទេ ដោយវាទាមទារឱ្យមានការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់រោងចក្រ នៅក្នុងក្រុងបន្ថែមទៀត ដើម្បីជំរុញទាក់ទាញឱ្យប្រជាជនទៅរស់នៅក្នុងក្រុងថ្មីនោះកាន់តែច្រើន។

លោកបានបន្ថែមថា “យើងត្រូវជំរុញឱ្យមានការវិនិយោគបន្ថែមទៀត នៅក្នុងតំបន់អរិយក្សត្រ តាមរយៈយន្តការការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់រោងចក្រ ឬប្រព័ន្ធផ្លូវនៅក្នុងក្រុងឱ្យមានការរីកចម្រើនបន្ថែមទៀត។ នាំយកប្រជាពលរដ្ឋថ្មីៗ ចូលទៅរស់នៅក្នុងតំបន់។ នៅពេលមានប្រជាជនកើនឡើង តម្រូវការនៃអាជីវកម្មក៏មានការរីកចម្រើនផងដែរ”៕