China Focus: Asia’s GDP expected to grow 4.5 pct in 2023: report

The weighted real GDP growth rate of Asia in 2023 is estimated at 4.5 percent, an increase from 4.2 percent in 2022, according to a report released by the Boao Forum for Asia (BFA) Tuesday.

In the context of a global economic slowdown and the risk of increasing fragmentation of globalization, Asia is expected to accelerate its pace of overall economic growth, said the report titled “Asian Economic Outlook and Integration Progress.”

Asia, a bright spot in the bleak global economic landscape, will continue to advance regional production, trade, investment and financial integration and cohesion, and seize the “Asian moment” for global economic governance, according to the report.
China and India would contribute half of the world’s growth this year, noted the report, citing data from the International Monetary Fund (IMF).

Addressing a press conference on Tuesday, BFA Secretary-General Li Baodong said Asia’s growth and development is the biggest highlight against the backdrop of the global economic slowdown.

He added that the Asian economy is growing steadily, and China’s economic rebound has sent a very strong signal, which is stability amid instability.

In January, the IMF predicted a global economic growth rate of 2.9 percent for 2023, which is slightly higher than their forecast in October 2022, but still significantly lower than the historical average of 3.8
percent from 2000 to 2019.

The global inflation rate is predicted to decrease from 8.8 percent in 2022 to 6.6 percent in 2023, and it is expected that global food prices will continue to decline, indicating an improvement in the global economic growth environment, the report said.

It added that this year, inflation pressures in Asia are expected to ease, but the factors that push inflation up and down may coexist.

Despite a deteriorating global labor market in 2023, the employment situation in Asia, particularly in East Asia, may turn out better than expected, the report noted.

Source: Xinhua

ការសិក្សាៈពាណិជ្ជកម្មសេវាកម្មរួមចំណែងជាង៤០ភាគរយ នៃសេដ្ឋកិច្ចជាតិ

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ការសិក្សាបានបង្ហាញថា ប្រទេសកម្ពុជា ពាណិជ្ជកម្មសេវាកម្មបានរួមចំណែក ផលិតផលក្នុងស្រុកសរុបGDP ច្រើនជាង៤០% នៃសេដ្ឋកិច្ចជាតិរបស់យើង។​

យោងទៅតាមស្ថិតិអាស៊ាន ទិន្នន័យវិស័យសេវាកម្មមានចន្លោះពី៣៨%ទៅ៦៩% នៃផលិតផលក្នុងស្រុកសរុប(GDP) របស់ប្រទេសសមាជិកអាស៊ាន។

ព៌តមាននេះ ត្រូវបានបង្ហាញឲ្យដឹងក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពី “ការចរចាពាណិជ្ជកម្មសេវាកម្ម ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO) ផ្នែកសំខាន់ៗ និងវឌ្ឍនភាពថ្មីៗ”ក្រោមអធិ​បតីភាព លោកស៊ីម សុខខេង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម។

សិក្ខាសាលាថ្នាក់ជាតិនេះ មានគោលបំណងសំខាន់ៗចំនួន៣រួមមានទី១ ពង្រឹងសមត្ថភាព និងជំនាញរបស់មន្ត្រីរដ្ឋាភិបាល/មន្ត្រីទទួលបន្ទុកចរចាពាណិជ្ជកម្មពីអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងកិច្ចចរចាពាណិជ្ជកម្មសេវាកម្ម។ ទី២ ដើម្បីបំពាក់បំប៉នវិស័យឯកជននូវចំណេះដឹងជាមូលដ្ឋាន និងការយល់ដឹងអំពីផ្នែកសំខាន់ៗ និងវឌ្ឍនភាពថ្មីៗនៃពាណិជ្ជកម្មសេវាកម្ម ដើម្បីឱ្យវិស័យឯកជន អាចយល់កាន់តែច្បាស់អំពីកាលានុវត្តភាព ច្រកចូលទីផ្សារពាណិជ្ជកម្មសេវាកម្ម ដើម្បីជំរុញអាជីវកម្ម និងការវិនិយោគរបស់វិស័យឯកជន។

ទី៣ ដើម្បីបង្កើនការយល់ដឹងបន្ថែមទៀត ទាំងផ្នែកសាធារណៈ និងឯកជនអំពីតួនាទីសំខាន់នៃ ពាណិជ្ជកម្មសេវាកម្ម និងបច្ចុប្បន្នភាពនៃការអភិវឌ្ឍរបស់វិស័យសេវាកម្ម។

លោកស៊ីម សុខខេង បានមានប្រសាសន៍ថា ដោយទទួលស្គាល់អំពីតួនាទីសំខាន់នៃ “សេរីភាវូបនីយកម្មពាណិជ្ជកម្ម” ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច កម្ពុជាបានសម្រួលរបបពាណិជ្ជកម្មក្រៅប្រទេសរបស់ខ្លួនឱ្យកាន់​តែមានប្រសិទ្ធិភាព ដោយបានធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងសកល តាមរយៈការចូលជាសមាជិកអាស៊ាន១៩៩៩ និងអង្គការពាណិជ្ជកម្មពិភពលោក នៅឆ្នាំ២០០៤។

លោកបន្តថា ចំពោះសេរីភាវូបនីយកម្មពាណិជ្ជកម្មសេវាកម្ម កម្ពុជាបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពី សេវាកម្មនៅពេលចូលជាសមាជិក អាស៊ានក្នុងឆ្នាំ១៩៩៩។ បន្ទាប់មកទៀតការចូលជាសមាជិក ពាណិជ្ជកម្មពិភពលោកនៅឆ្នាំ២០០៤ កម្ពុជាបានធ្វើសេរីភាវូបនីយកម្មអនុវិស័យចំនួន ៩៤ លើវិស័យសំខាន់ៗចំនួន ១១ ដូចជា (១) សេវាកម្មអាជីវកម្ម (២) សេវាទំនាក់ទំនង (៣) សេវាកម្មសំណង់ និងវិស្វកម្មពាក់ព័ន្ធ (៤) សេវាចែកចាយ (៥) សេវាអប់រំ (៦) សេវាបរិស្ថាន (៧) សេវាហិរញ្ញវត្ថុ (៨) សេវាសុខភាព និងសង្គម (៩) សេវាកម្មទាក់ទងនឹងទេសចរណ៍ និងការធ្វើដំណើរ (១០) សេវាកម្សាន្ត វប្បធម៌ និងកីឡា និង (១១) សេវាកម្មដឹកជញ្ជូន។

លោកបន្ថែមថា ដើម្បីបង្កើនលំហូរសេរី នៃសេវាកម្មក្នុងអាស៊ាន កម្ពុជាបានចុះហត្ថលេខាលើកញ្ចប់ទី១០ នៃកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ានស្តីពីសេវាកម្មក្នុងឆ្នាំ ២០១៨ ដែលបានពង្រីកសេរីភាវូបនីយកម្មពាណិជ្ជកម្មរបស់ខ្លួន កាន់តែស៊ីជម្រៅជាងអង្គការពាណិជ្ជកម្មពិភពលោក (WTO) ទាក់ទងនឹងវិសាលភាព ការគ្របដណ្តប់ និងកម្រិតនៃការប្តេជ្ញាចិត្តនៃកិច្ចព្រមព្រៀង៕

លោកជំទាវគង់ សំណាងៈ អតិថិជនផ្លាស់ប្តូរការគិតក្នុងនិន្នាការទិញផ្ទះនាពេលបច្ចុប្បន្ននេះ

ដោយ: គង់ លាងហួរ

ភ្នំពេញ: នៅក្នុងបរិបទបច្ចុប្បន្ននេះ និន្នាការនៃការទិញផ្ទះបានបង្ហាញអោយយើងឃើញយ៉ាងច្បាស់ ពីការផ្លាស់ប្តូរការគិតរបស់អតិថិជន។

លោកជំទាវឧកញ៉ាគង់ សំណាងអគ្គនាយិកាបុរីវិមានសំណាងបានមានប្រសាសន៍ថា ខុសពីសម័យមុនកូវីត ដែលអតិថិជនភាគច្រើនសំលឹងរកមើលទិញផ្ទះធំៗវិញ ដោយសារពួកគេបានដឹងថាផ្ទះមិនមែនត្រឹមតែជាកន្លែង រស់នៅធម្មតាៗនោះទេ ប៉ុន្តែផ្ទះដ៏កក់ក្តៅមួយគឺវាមានន័យ លើសពីការត្រឹមតែរស់នៅ រឺធ្វើការប៉ុណ្ណោះទេ។

លោកជំទាវបន្តថា បន្ថែមពីលើនេះ និន្នាការមួយផ្សេងទៀតនោះ គឺជាការរស់នៅ ជាមួយបរិយាកាសខាងក្រៅ តាមរយ:ទីធ្លាលើដំបូលផ្ទះ រឺទីធ្លាលំហ ដែលអាចប្រើជាសួនច្បារ កន្លែងញាំបាយ កន្លែងលេងកំសាន្ត និងជាកន្លែងសំរាកលំហែផងដែរ។

លើសពីនេះទៀត គន្លឹះមួយចំនួនដែលធ្វើឲ្យផ្ទះរបស់យើងកាន់តែទំនើបមានដូចជា ការប្រើmonochromes ដើម្បីបើកកន្លែងទំនេរ កាត់បន្ថយ  ការបំពេញកន្លែងទំនេរ ដោយគ្រឿងសង្ហារិម ដោ​យ​សារអ្នកមានបន្ទប់ ពណ៌ស្រាលធ្វើឲ្យបន្ទប់មើលទៅធំទូលាយ ជាជាងពណ៌ងងឹត  ហើយនៅពេលដែលបន្ថែម ជាមួយនឹងក្រណាត់ប្រណិត នឹងនាំមកនូវអារម្មណ៍នៃភាពឆើតឆាយ ប្រើភ្លើងជាគ្រឿងតុបតែងលម្អ ទម្លាក់ពន្លឺ ឬកញ្ចក់សាយសម្រាប់ភាពឡូយទំនើប ស្វែងរកនូវរចនាបថរបស់អ្នក ដើម្បីធ្វើឱ្យកន្លែងរបស់អ្នកកាន់តែធំទូលាយ៕

 

ក្រុមហ៊ុន PTT Oil and Retail គ្រោងបោះទុន៩០០លានដុល្លារដើម្បីពង្រីកអាជីវកម្មនៅក្នុងស្រុក និងក្រៅប្រទេស

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនលក់រាយប្រេង និងឧស្ម័នPTT Oil and Retail Business Plc កាលពីថ្ងៃចន្ទ បានប្រកាសថា ខ្លួនគ្រោងបោះទុនវិនិយោគ៩០០លានដុល្លារនៅឆ្នាំនេះ ដើម្បីពង្រីកអាជីវកម្មក្នុងស្រុក និងក្រៅប្រទេស។

លោក Disathat Panyarachun នាយកប្រតិបត្តិក្រុមហ៊ុននេះបានមានប្រសាសន៍ថា “ប្រហែល៤៥%នៃថវិកាសរុប នឹងត្រូវប្រើប្រាស់ ដើម្បីពង្រីកសិទ្ធិអាជីវកម្មហាងកាហ្វេ Cafe Amazon និងសង្វាក់មាន់បំពង Texas Chicken”។

ក្រុមហ៊ុន PTT Oil and Retail ដែលជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនថាមពលដ៏ធំរបស់រដ្ឋ PTT Plc បានអះអាងថា “២២%នៃថវិកាសរុប នឹងត្រូវបានប្រើប្រាស់ ដើម្បីពង្រីកបណ្តាញស្ថានីយ៍បញ្ចូលហ្គាស និងរថយន្តអគ្គិសនី (EV) របស់ខ្លួន”។

លោក Disathat បានបន្តថា “នៅឆ្នាំនេះ ខ្លួនគ្រោងនឹងបន្ថែមស្ថានីយ៍ហ្គាសចំនួន១២២កន្លែង ហាងកាហ្វេចំនួន៤០០កន្លែង និងស្ថានីយ៍ EV ចំនួន៥០០កន្លែង ហើយក្រុមហ៊ុនក៏បាននិងកំពុងស្វែងរកការរួមបញ្ចូលគ្នា និងការទិញយកផងដែរ។

បច្ចុប្បន្ន ក្រុមហ៊ុននេះបានដំណើរការ ស្ថានីយ៍ប្រេងឥន្ធនៈជាង២.១០០កន្លែង ស្ថានីយ៍សាក EVចំនួន៣០០កន្លែង និងហាងកាហ្វេប្រហែល៣.៩០០ហាងផងដែរ។

ការពង្រីកនេះកើតឡើង ស្របពេលដែលអ្នកបើកបររថយន្តថៃកំពុងឆ្ពោះ ទៅរកការផ្លាស់ប្តូរជាបណ្តើរៗ ទៅប្រើប្រាស់រថយន្ត EV ដែលមានការឧបត្ថម្ភធនរបស់រដ្ឋាភិបាល និងការកាត់បន្ថយតម្លៃពីក្រុមហ៊ុនផលិត។

កាលពីឆ្នាំមុន ក្រុមហ៊ុន Tesla បានចាប់ផ្តើមការលក់រថយន្តរបស់ខ្លួននៅក្នុងប្រទេសថៃ ខណៈដែលក្រុមហ៊ុនBYD របស់ប្រទេសចិនក៏បានអះអាងថា ខ្លួនបាននិងកំពុងបង្កើតរោងចក្រ ដើម្បីផលិតរថយន្តចំនួន១៥០.០០០គ្រឿង ក្នុងមួយឆ្នាំនៅប្រទេសថៃផងដែរ៕

 

GDPរបស់តំបន់អាស៊ីរំពឹងសម្រេចបានកំណើន៤,៥ភាគរយ នៅឆ្នាំ២០២៣នេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមរបាយការណ៍ចេញផ្សាយដោយវេទិកា Boao for Asia (BFA) បានឱ្យដឹងថា អត្រាកំណើនGDP ពិតប្រាកដរបស់តំបន់អាស៊ីនៅឆ្នាំ២០២៣នេះ នឹងហក់ឡើង៤,៥ភាគរយ កើនឡើងពី៤,២ភាគរយធៀបនឹងឆ្នាំ២០២២។

យោងតាមរបាយការណ៍ដែលមានចំណងជើងថា “ទស្សនវិស័យសេដ្ឋកិច្ចអាស៊ី និងវឌ្ឍនភាពសមាហរណកម្ម” បានបង្ហាញថា នៅក្នុងបរិបទ នៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក និងហានិភ័យនៃការបែកបាក់នៃសកលភាវូបនីយកម្ម តំបន់អាស៊ីត្រូវបានគេរំពឹងថា នឹងបង្កើនល្បឿន នៃកំណើនសេដ្ឋកិច្ចទាំងមូលរបស់ខ្លួន។

អាស៊ីនឹងបន្តជំរុញផលិតកម្មក្នុងតំបន់ ពាណិជ្ជកម្ម ការវិនិយោគ សមាហរណកម្មហិរញ្ញវត្ថុ និងការសហការគ្នា ព្រមទាំងឆក់យកពេលវេលាអាស៊ី(Asian Moment)សម្រាប់អភិបាលកិច្ចសេដ្ឋកិច្ចពិភពលោក។

របាយការណ៍ខាងលើបានឱ្យដឹង ដោយដកស្រង់ទិន្នន័យពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)ថា  ប្រទេសចិន និងឥណ្ឌានឹងចូលរួមចំណែកពាក់កណ្តាល ដល់កំណើនពិភពលោកនៅឆ្នាំ២០២៣នេះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន អគ្គលេខាធិការ BFA លោក Li Baodong បានមានប្រសាសន៍ថា កំណើន និងការអភិវឌ្ឍន៍របស់តំបន់អាស៊ី គឺជាចំណុចលេចធ្លោដ៏ធំបំផុត ស្របពេលមានការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក។

លោកបានបន្ថែមថា “សេដ្ឋកិច្ចនៅតំបន់អាស៊ី កំពុងកើនឡើងជាលំដាប់ ហើយការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់ប្រទេសចិនបានបញ្ជូនសញ្ញាដ៏ខ្លាំងក្លាមួយ ចំពេលមានអស្ថិរភាព”។

នៅក្នុងខែមករាកន្លងទៅ IMF បានព្យាករណ៍ពីអត្រាកំណើនសេដ្ឋកិច្ចពិភពលោក ចំនួន២,៩ភាគរយសម្រាប់ឆ្នាំនេះ ដែលខ្ពស់ជាងការព្យាករណ៍របស់ពួកគេ កាលពីខែតុលា ឆ្នាំ២០២២បន្តិច ប៉ុន្តែវានៅតែទាប ជាងមធ្យមភាគប្រវត្តិសាស្ត្រ៣,៨ភាគរយ ចន្លោះពីឆ្នាំ២០០០ដល់ឆ្នាំ២០១៩។

របាយការណ៍ដដែលបានអះអាងថា អត្រាអតិផរណាពិភពលោកនឹងថយចុះពី៨,៨ភាគរយ ក្នុងឆ្នាំ២០២២មកត្រឹម៦,៦ភាគរយនៅឆ្នាំ២០២៣នេះ ហើយតម្លៃអាហារពិភពលោក នឹងបន្តធ្លាក់ចុះ ដែលបង្ហាញពីភាពប្រសើរឡើង នៃបរិយាកាសកំណើនសេដ្ឋកិច្ចពិភពលោក។

នៅឆ្នាំ២០២៣នេះផងដែរ សម្ពាធអតិផរណានៅតំបន់អាស៊ីត្រូវបានគេរំពឹងថានឹងធូរស្រាល ប៉ុន្តែកត្តាដែលជំរុញឱ្យអតិផរណាឡើងចុះអាចរួមរស់ជាមួយគ្នាបាន។

របាយការណ៍នេះបានកត់សម្គាល់ថា ទោះបីជាទីផ្សារការងារពិភពលោកកាន់តែយ៉ាប់យ៉ឺនទៅៗ នៅឆ្នាំនេះយ៉ាងណាក្តី ប៉ុន្តែស្ថានភាពការងារនៅតំបន់អាស៊ី ជាពិសេសនៅតំបន់អាស៊ីបូព៌ា អាចមានភាពល្អប្រសើរជាងការរំពឹងទុក៕

ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ចាប់ផ្ដើមដំណើរការជើងហោះហើរផ្ទាល់ ភ្នំពេញ-ប៉េកាំង ជាលើកដំបូង

ដោយៈ សុខុម

ភ្នំពេញ: ក្រុមហ៊ុនអាកាសចរណ៍Cambodia Airways បានចាប់ផ្ដើមដំណើរការជើងហោះហើរផ្ទាល់ ជាលើកដំបូងរបស់ខ្លួនរវាងរាជធានីភ្នំពេញ និងក្រុងប៉េកាំង ប្រទេសចិន ក្នុងគោលបំណងឆ្លើយតបទៅនឹងកំណើនតម្រូវការធ្វើដំណើរ រវាងទិសដៅទាំងពីរនេះ។

ក្រុមហ៊ុននេះ បានចេញសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃអង្គារ ទី២៨ ខែមីនា ថា ជើងហោះហើរដំបូង KR991 បានហោះហើរចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីពេលព្រឹកថ្ងៃច័ន្ទ ទី២៧ ខែមីនា ហើយបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Beijing Daxing International Airpor នៅពេលរសៀលថ្ងៃដដែល។

នៅក្នុងថ្ងៃដដែលនោះ ជើងហោះហើរ KR992 បានត្រឡប់ពីទីក្រុងប៉េកាំង នៅពេលរសៀល ហើយមកដល់រាជធានីភ្នំពេញ នៅពេលល្ងាច។

សេចក្ដីថ្លែងការណ៍ដដែលបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ កំពុងផ្តល់សេវាកម្មហោះហើរ៣ដង ក្នុងមួយសប្តាហ៍ ដែលគ្រោងធ្វើឡើងរាល់ថ្ងៃច័ន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានបន្តជើងហោះហើរផ្ទាល់ រវាងទីក្រុងរបស់កម្ពុជា និងទីក្រុងចិន ឡើងវិញ បន្ទាប់ពីប្រទេសចិន ដែលជាសេដ្ឋកិច្ចធំទី២ របស់ពិភពលោកបានធ្វើឱ្យប្រសើរនូវយុទ្ធសាស្ត្រប្រឆាំងនឹងកូវីដ-១៩ និងបន្តអនុញ្ញាតការធ្វើដំណើរទេសចរណ៍ ​​ជាក្រុមក្រៅប្រទេសឡើងវិញ កាលពីដើមឆ្នាំនេះ៕ Xinhua៕

តម្លៃដីនៅតាមបណ្ដោយផ្លូវល្បឿនលឿនភ្នំពេញ បាវិតអាចនឹងឡើងថ្លៃមុននិងពេលសាងសង់

 ដោយៈ រតនៈ

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាគ្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត មានប្រវែងសរុប១៣៨ គីឡូម៉ែត្រ ដោយកាត់តាមខេត្តកណ្ដាល ព្រៃវែង និងស្វាយរៀង មុននឹងទៅដល់ច្រកទ្វារព្រំដែនបាវិត ដែលមានព្រំដែនជាមួយប្រទេសវៀតណាម ស្ថិតក្នុងគម្រោងចំណា​យសរុប១៦៣៨ លានដុល្លារអាមេរិក។

អ្នកជំនាញអចលនទ្រព្យអះអាងថា តម្លៃដីនៅតាមបណ្ដោយផ្លូវដែលគ្រោងសាងសង់នេះ នឹងឡើងថ្លៃមុនការសាងសង់ និងពេលសាងសង់ ប៉ុន្តែតម្លៃនឹងនៅទ្រឹង ។

លោកឧកញ៉ាបណ្ឌិត គឹម ហ៊ាង អគ្គនាយកក្រុមហ៊ុន Khmer Real Estate បានប្រាប់Propertyerea.asia កាលពីថ្ងៃទី២៨ មិនាថា គ្រាន់តែព័ត៌មានដែលថា មានផ្លូវល្បឿនលឿនសាងសង់កាត់ដំបន់មួយចំនួននោះ ធ្វើឱ្យតម្លៃដីនៅតំបន់នោះហាក់ឡើងថ្លៃ។លោកបន្តថា ប្រសិនបើផ្លូវនោះប្រើរយៈពេលសាងសង់២ ទៅ៣ឆ្នាំគឺជាពេលមួយ ដែលដីនៅតាមបណ្ដោយផ្លូវនោះឡើងថ្លៃ ប៉ុន្តែនៅពេលផ្លូវនោះបានសាងសង់រួចរាល់តម្លៃដីហាក់នៅទ្រឹង។

លោកបណ្ឌិតបានលើកយកបទពិសោធន៍ ផ្លូវល្បឿនលឿនភ្នំពេ​ញ ក្រុងព្រះសីហនុ មកបង្ហាញថា វារឿងចម្លែកសម្រាប់នៅកម្ពុជាដែលតម្លៃដីស្របផ្លូវល្បឿនលឿនឡើងថ្លៃ ប៉ុន្តែសម្រាប់ប្រទេសជាច្រើនលើលោក គឺមិនដូចកម្ពុជាទេ ព្រោះផ្លូវល្បឿនលឿនគឺមិនមានកន្លែងចេញចូលច្រើននោះទេ ហើយដីដែលល្អ និងត្រូវមានតម្លៃថ្លៃគឺមានតែដីដែលនៅតំបន់ ដែលមានច្រកចេញពីផ្លូវល្បឿនលឿនប៉ុណ្ណោះ។

យ៉ាងនេះក្តីលោកបញ្ជាក់ថា “ប្រសិនបើផ្លូវល្បឿនលឿនភ្នំពេញ បាវិតនេះសាងសង់រួច គឺជួយដល់សេដ្ឋកិច្ចកម្ពុជាជាច្រើន ជាពិសេសគឺការដឹកជញ្ជូនទំនិញចេញចូលកម្ពុជា វៀតណាម”។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ ក្រុងបាវិតគឺជាគម្រោងផ្លូវល្បឿនលឿនទី២ហើយ បន្ទាប់ពីគម្រោងផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ បានសាងសង់រួចរាល់ និងបានដាក់ឱ្យដំណើរការកាលពីឆ្នាំ២០២២ កន្លងទៅ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានអនុញ្ញាត្តឲ្យក្រុមហ៊ុនCRBC សិក្សាផ្លូវល្បឿនលឿន គម្រោងទី៣ផងដែរ តភ្ជាប់ពីរាជធានី ភ្នំពេញ ទៅកាន់ខេត្តសៀមរាប៕

អ្នកជំនាញ ៖ សកម្មភាពវិនិយោគអចលនទ្រព្យកម្ពុជាមាននិន្នាការកើនឡើងវិញក្នុងឆ្នាំនេះ

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ លោកសន សៀប ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ថា នៅក្នុងរយៈពេលជិត១ត្រីមាសនៃឆ្នាំ ២០២៣នេះ សកម្មភាពទិញលក់និងការវិនិយោគលើវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជាចាប់ផ្ដើមមាននិន្នាការឡើងបន្តិចម្ដងៗហើយរំពឹងថានៅឆ្នាំ ២០២៤ខាងមុខ ស្ថានភាពកាន់តែប្រសើរបន្ថែមទៀត ។

លោកបន្តថា កាលពីត្រីមាសទី១ឆ្នាំ ២០២២ ការវិនិយោគលើវិស័យអចលនទ្រព្យក៏ដូចជាការទិញលក់ ហាក់នៅមានកម្រិតតិចតួចនៅឡើយ ដោយសារតែដើមឆ្នាំ២០២២ កម្ពុជាទើបតែបើកប្រទេស បើកសេដ្ឋកិច្ចឡើងវិញ ហើយស្ថានភាព កូវីដ១៩ នៅអំឡុងពេលនោះក៏មិនទាន់បានប្រសើរខ្លាំងដូចនៅដើមឆ្នាំ២០២៣នេះដែរ ។

លោកបន្តទៀតថា សម្រាប់ដើមឆ្នាំ ២០២៣នេះ វិនិយោគិនទាំងក្នុងនិងក្រៅប្រទេសចាប់ផ្ដើមចូលមកបណ្ដាក់ទុនវិនិយោគជាបន្តបន្ទាប់ ក្នុងនោះវិនិយោគិនជនជាតិចិន ក៏ចាប់ផ្ដើមចូលមកប្រទេសកម្ពុជាជាបន្តបន្ទាប់ផងដែរ ហើយរពឹងថា វិនិយោគិនចិនដែលធ្លាប់បានចូលមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាម្ដងហើយ នឹងចូលមកឡើងវិញ ហើយវិនិយោគិនថ្មីៗ ក៏នឹងចូលមករកការវិនិយោគនៅកម្ពុជាដែរ ។

យ៉ាងណាក្ដីលោកសន សៀបក៏បានប្រាប់ឱ្យវិនិយោគិនទាំងនិងក្នុងនិងក្រៅប្រទេស ក៏ត្រូវមានការប្រយ័ត្នប្រយែងខ្ពស់ផងដែរ មុននឹងដាក់ទុនវិនិយោគក្នុងពេលដែលស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនទាន់មានភាពច្បាស់លាស់និងកំពុងមានបញ្ហានៅបណ្ដាប្រទេសសេដ្ឋកិច្ចរីកចម្រើនធំៗដូចជាអាមេរិកជាដើម ។

អ្នកស្រីអាន សុធីតា នាយិកាប្រតិបត្តិនៃក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ផងដែរថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ គឺពេលវេលាមួយដែលចាត់ទុកជាងាយស្រួលទិញតែពិបាកលក់ ដូច្នេះហើយទើបក្នុងអំឡូងពេលនេះ មិនសូវមានប្រតិបត្តិការទិញលក់ច្រើន ។ ក្នុងអំឡុងពេលនេះដែរ ម្ចាស់ទ្រព្យគួរគិតផងដែរថាទ្រព្យណាដែលត្រូវលក់ទ្រព្យណាដែលត្រូវទុក ដូចជាទ្រព្យដែលទិញ ទុករយៈពេល៥ឆ្នាំហើយ តែមិនមានសន្ទុះកំណើនតម្លៃ ឬកើនឡើងតិចតួច យើងមិនគួរបន្តទុកទៀតទេ ពីព្រោះទៅមុខទៀតក៏នឹងមិនចំណេញដែរ ដូច្នេះគួរលក់យកលុយទៅវិនិយោគនៅទីតាំងផ្សេងៗអចលនទ្រព្យប្រភេទផ្សេង ។

អ្នកស្រីបន្តថា នៅក្នុងស្ថានភាព ដូចបច្ចុប្បន្ននេះដែរ អ្នកមានលុយគឺមានឱកាសខ្ពស់ក្នុងការវិនិយោគអចលនទ្រព្យរកប្រាក់ចំណេញ ពីព្រោះថាក្នុងករណីនេះ នឹងមានម្ចាស់ទ្រព្យដែលគាត់ត្រូវការហិរញ្ញវត្ថុបន្ទាន់ ហើយត្រូវការលក់ទ្រព្យដើម្បីយកមកដោះស្រាយ ហើយគាត់នឹងលក់ក្នុងតម្លៃទាបជាងទីផ្សារ ដែលធ្វើឱ្យអ្នកទិញអាចលក់វិញនៅពេលបន្ទាប់បានប្រាក់ចំនេញខ្ពស់ ៕

China spent US$240 billion bailing out ‘Belt & Road’ countries: Study

 

JOHANNESBURG: China spent US$240 billion bailing out 22 developing countries between 2008 and 2021, with the amount soaring in recent years as more have struggled to repay loans spent building “Belt & Road” infrastructure, according to a study published on Tuesday (Mar 28).

Almost 80 per cent of the rescue lending was made between 2016 and 2021, mainly to middle-income countries including Argentina, Mongolia and Pakistan, according to the report by researchers from the World Bank, Harvard Kennedy School, AidData and the Kiel Institute for the World Economy.

China has lent hundreds of billions of dollars to build infrastructure in developing countries, but lending has tailed off since 2016 as many projects have failed to pay the
expected financial dividends.

“Beijing is ultimately trying to rescue its own banks. That’s why it has gotten into the risky business of international bailout lending,” said Carmen Reinhart, a former World Bank chief economist and one of the study’s authors.

Argentina received the most, with US$111.8 billion, followed Pakistan on US$48.5 billion and Egypt with US$15.6 billion. Nine countries received less than US$1 billion.

People’s Bank of China (PBOC) swap lines accounted for US$170 billion of the rescue financing, including in Suriname, Sri Lanka and Egypt. Bridge loans or balance of payments support by Chinese state-owned banks was US$70 billion. Rollovers of both kinds of loan were US$140 billion.

Source: Reuters

Tencent, HSBC fuel Hong Kong stock advance as China vows to open markets while Tingyi slumps on earnings shock

Hong Kong stocks rose after China’s top leadership vowed to keep opening the economy to foreign investors amid headwinds, reassuring global funds that have ploughed more than US$25 billion into the local equity market this year.

The Hang Seng Index gained 0.7 per cent to 19,707.45 at the local noon trading break. The Tech Index climbed 0.5 per cent while the Shanghai Composite Index slid 0.2 per cent.

Tencent surged 4.1 per cent to HK$377.60, while HSBC rallied 1.5 per cent to HK$52.45. JD.com added 1.1 per cent to HK$154.90, Baidu rose 0.7 per cent to HK$150.60 and Chow Tai Fook Jewellery Group advanced 2.1 per cent to HK$15.56.

Limiting gains, noodle maker Tingyi slumped 11.3 per cent to HK$12.58 after earnings in 2022 slumped 31 per cent, as its first report card since joining the benchmark index in December underscored worries about consumption recovery.

“The recovery in China is on a strong footing,” Jing Ning, head of equities at Fidelity International, said at a webinar on market outlook on Tuesday, citing a stabilising housing market and investment data, among other factors. “Valuation is attractive.”

Premier Li Qiang said China’s economy will stay open “no matter what happens” in a message to global CEOs including Apple’s Tim Cook and Bridgewater Associates’ Ray Dalio at a forum in Beijing this week. “No matter how the international situation changes, China will unswervingly keep expanding our opening up,” Li said.

Source: The SCMP