ផ្សារហ៊ុនរបស់បណ្តាក្រុមហ៊ុនធំៗនៅទីក្រុងហុងកុងហក់ឡើងថ្លៃ ក្រោយប្រទេសចិនបន្តបើកចំហផ្នែកសេដ្ឋកិច្ច

ដោយ: គង់ លាងហួរ
ហុងកុង: ផ្សារហ៊ុនហុងកុងបានហក់ឡើងបន្ទាប់ពីថ្នាក់ដឹកនាំកំពូលចិនប្តេជ្ញាបន្តបើកចំហសេដ្ឋកិច្ចដល់វិនិយោគិនបរទេស ដោយធានាឡើងវិញនូវមូលនិធិសកលដែលបានបោះទុនជាង២៥ពាន់លានដុល្លារចូលទៅក្នុងទីផ្សារភាគហ៊ុនក្នុងស្រុកនៅឆ្នាំនេះ។

សន្ទស្សន៍ផ្សារហ៊ុន Hang Seng បានហក់ឡើង០,៨ភាគរយរហូតដល់១៩.៧១៤,៦៦ នៅម៉ោង១១ព្រឹកម៉ោងនៅក្នុងស្រុក។ សន្ទស្សន៍ Tech បានហក់ឡើង០,៥ភាគរយ ខណៈសន្ទស្សន៍ Shanghai Compositeបានហក់ឡើងថ្លៃ០,១ភាគរយ។

ផ្សារហ៊ុន Tencent បានហក់ឡើង៣,៦ភាគរយដល់៣៧៦ដុល្លារហុងកុង ខណៈផ្សារហ៊ុន HSBC ហក់ឡើង១,៤ភាគរយរហូតដល់៥២,៣៥ដុល្លារហុងកុង។ ផ្សារហ៊ុន JD.com បានហក់ឡើង១,៤ភាគរយដល់១៥៥,៤ដុល្លារហុងកុង ខណៈផ្សារហ៊ុន Baidu ហក់ឡើង១ភាគរយដល់១៥១ដុល្លារហុងកុង ហើយផ្សារហ៊ុន Anta Sports បានហក់ឡើងថ្លៃ០,៤ភាគរយដល់១១២,៣ដុល្លារហុងកុង។

លោក Jing Ning ប្រធានផ្នែកភាគហ៊ុននៅក្រុមហ៊ុន Fidelity International បានថ្លែងនៅក្នុងសិក្ខាសាលាមួយស្តីពីទស្សនវិស័យវិនិយោគម៉ាក្រូរបស់ក្រុមហ៊ុន ដោយលើកឡើងពីស្ថិរភាពទីផ្សារលំនៅដ្ឋាន និងទិន្នន័យវិនិយោគ ក្នុងចំណោមកត្តាផ្សេងៗទៀតថា “ការងើបឡើងវិញនៅក្នុងប្រទេសចិនគឺស្ថិតនៅលើមូលដ្ឋានដ៏រឹងមាំ ហើយការវាយតម្លៃមានភាពទាក់ទាញ”។

នាយករដ្ឋមន្ត្រីចិន លោក Li Qiang ធ្លាប់បានមានប្រសាសន៍ថា សេដ្ឋកិច្ចរបស់ប្រទេសចិននឹងនៅតែបើកចំហមិនថាមានបញ្ហាអ្វីនោះទេ។

លោកបានថ្លែងនៅក្នុងសារនេះទៅកាន់នាយកប្រតិបត្តិពិភពលោក រួមទាំងលោក Tim Cook របស់ក្រុមហ៊ុន Apple និង Bridgewater Associates’ Ray Dalio នៅក្នុងវេទិកាមួយក្នុងទីក្រុងប៉េកាំងនាសប្តាហ៍នេះ។

លោកនាយករដ្ឋមន្ត្រីចិន Li Qiang បានអះអាងថា “មិនថាស្ថានភាពអន្តរជាតិផ្លាស់ប្តូរយ៉ាងណានោះទេ ប្រទេសចិននឹងបន្តពង្រីកការបើកចំហរបស់យើងដោយមិនផ្លាស់ប្តូរ”៕

ប្រទេសចិនចំណាយប្រាក់២៤០ពាន់លានដុល្លារដើម្បីជួយដល់ប្រទេសស្ថិតក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសចិនបានចំណាយប្រាក់២៤០ពាន់លានដុល្លារអាមេរិក ដើម្បីជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ចំនួន២២ ចន្លោះឆ្នាំ២០០៨ និង២០២១ ខណៈប្រទេសជាច្រើនជួបការលំបាកក្នុងការសងប្រាក់កម្ចីដែលបានចំណាយលើការកសាងហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវាត់ និងផ្លូវ។

ប្រហែលស្ទើរតែ៨០ភាគរយនៃការផ្តល់ប្រាក់កម្ចីសង្គ្រោះត្រូវបានធ្វើឡើងនៅចន្លោះឆ្នាំ២០១៦និងឆ្នាំ២០២១ ដោយភាគច្រើនផ្តល់ទៅកាន់ប្រទេសដែលមានប្រាក់ចំណូលមធ្យមរួមទាំងប្រទេសអាហ្សង់ទីន ម៉ុងហ្គោលី និងប៉ាគីស្ថាន។នេះបើយោងតាមរបាយការណ៍របស់អ្នកស្រាវជ្រាវមកពីធនាគារពិភពលោក សាលា Harvard Kennedy School AidData និងវិទ្យាស្ថាន Kiel សម្រាប់សេដ្ឋកិច្ចពិភពលោក។

ប្រទេសចិនបានផ្តល់ប្រាក់កម្ចីរាប់រយពាន់លានដុល្លារដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្តែការផ្តល់ប្រាក់កម្ចីបានធ្លាក់ចុះចាប់តាំងពីឆ្នាំ២០១៦ ដោយសារគម្រោងជាច្រើនបានបរាជ័យក្នុងការបង់ភាគលាភហិរញ្ញវត្ថុដែលត្រូវបានរំពឹងទុក។

យោងតាមការសិក្សាបានរកឃើញថា ប្រាក់កម្ចីរបស់ប្រទេសចិនទៅកាន់ប្រទេសដែលមានវិបត្តិបំណុលបានកើនឡើងពីតិចជាង៥ភាគរយនៃផលប័ត្រប្រាក់កម្ចីក្រៅប្រទេសរបស់ខ្លួនក្នុងឆ្នាំ២០១០រហូតដល់៦០ភាគរយក្នុងឆ្នាំ២០២២។

ប្រទេសអាហ្សង់ទីនទទួលបានកម្ចីច្រើនជាងគេចំនួន១១១,៨ពាន់លានដុល្លារ បន្ទាប់មកប៉ាគីស្ថានទទួលបាន៤៨,៥ពាន់លានដុល្លារ និងអេហ្ស៊ីបទទួលបាន១៥,៦ពាន់លានដុល្លារ ហើយប្រទេសចំនួន៩ផ្សេងទៀតទទួលបានតិចជាង១ពាន់លានដុល្លារ។

ប្រទេស​ចិន​កំពុង​ចរចា​លើ​ការ​រៀបចំ​រចនាសម្ព័ន្ធ​បំណុល​ជាមួយ​ប្រទេស​នានា​រួម​មាន​ប្រទេស​ Zambia ហ្គាណា និង​ស្រីលង្កា ហើយ​និងត្រូវ​បាន​គេ​រិះគន់​ចំពោះ​ការ​រក្សា​ដំណើរការ​នេះ។ ជាការឆ្លើយតប ប្រទេសចិនក៏បានអំពាវនាវឱ្យធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ ផ្តល់ជំនួយសង្គ្រោះដល់បំណុលផងដែរ៕

កម្ពុជាស្វែងរកការគាំទ្រពីភាគីម៉ាឡេស៊ីក្នុងគម្រោងនាំចេញអគ្គិសនីទៅកាន់សិង្ហបុរី

ដោយ: គង់ លាងហួរ
ភ្នំពេញ: សម្តេចតេជោនាយករដ្ឋមន្រ្តី បានជំរុញនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Datuk Seri Anwar Ibrahim សម្រាប់ការផ្តល់ការគាំទ្រក្នុងការអនុវត្តគម្រោងនាំចេញថាមពលកកើតឡើងវិញពីកម្ពុជាទៅកាន់ប្រទេសសិង្ហបុរី ខណៈត្រូវការដំឡើងខ្សែអគ្គិសនីនៅក្រោមបាតសមុទ្ររបស់ប្រទេសម៉ាឡេស៊ី។

នៅក្នុងសន្និសីទសារព័ត៌មានរួមនៅវិមានសន្តិភាព សម្តេចតេជោបានលើកឡើងសំណើទៅកាន់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Datuk Seri Anwar Ibrahim ភ្លាមៗបន្ទាប់ពីនាយករដ្ឋមន្រ្តីទាំងពីរបានដឹកនាំកិច្ចប្រជុំទ្វេរភាគី និងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន២ទាក់ទងនឹងពលកម្មឆ្លងដែន។

សម្តេចបានមានប្រសាសន៍បន្តថា “ទាក់ទងនឹងវិស័យថាមពល ខ្ញុំបានស្នើសុំឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេសុី ឱ្យគាំទ្រការដំឡើងខ្សែអគ្គិសនីនៅក្រោមបាតសមុទ្រ ដែលនឹងឆ្លងកាត់សមុទ្រម៉ាឡេស៊ី សម្រាប់គម្រោងថាមពលបៃតងរវាងកម្ពុជា និងសិង្ហបុរី”។

សម្តេចតេជោបានបន្ថែមថា “នាយករដ្ឋមន្ត្រីនៃប្រទេសសិង្ហបុរី លោក Lee Hsien Loong ក៏បានពិភាក្សាអំពីគម្រោងនេះជាមួយសមភាគីម៉ាឡេស៊ីផងដែរ”។

ចំណែកលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអះអាងថា “លោកនឹងស្នើឱ្យមន្ត្រីម៉ាឡេស៊ី ធ្វើការពិភាក្សាលើសំណើរបស់ភាគីក្រោយ ទាក់ទងនឹងការដំឡើងខ្សែអគ្គិសនីនៅក្រោមបាតសមុទ្ររបស់ប្រទេសម៉ាឡេស៊ី”។

លោក​បាន​បន្ត​ថា​ “យើង​មាន​ភារកិច្ច​ជួយ​សម្រួល​ដល់​គម្រោង​នេះ ហើយ​មន្ត្រី​ពាក់ព័ន្ធ​របស់​យើង​នឹង​ធ្វើការ​ពិភាក្សា​បច្ចេកទេស​”។

លោក ហេង គុណលាង អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែ និងថាមពលបានមានប្រសាសន៍ថា “គម្រោងដែលសម្តេចបានពិភាក្សាជាមួយសមភាគីម៉ាឡេស៊ីក្នុងកិច្ចប្រជុំទ្វេរភាគីគឺសំដៅលើគម្រោងរវាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់កម្ពុជា និងក្រុមហ៊ុនKeppel Energy Pte Ltd (KE) របស់សិង្ហបុរី”៕

ដំណឹងល្អ: ក្រុមហ៊ុន CRBCដ៏ធំរបស់ចិននឹងចាប់ផ្ដើមសិក្សាលើការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប នាពេលឆាប់ៗនេះ

ដោយ: គង់ លាងហួរ
ភ្នំពេញ: ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុនសាជីវកម្ម ស្ពាន និងថ្នល់ចិន (CRBC) នឹងចាប់ផ្ដើមដំណើរការសិក្សាលើផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តសៀមរាប នាពេលឆាប់ៗនេះ និងបានស្នើឱ្យអភិបាលរាជធានីខេត្ត តាមបណ្តាផ្លូវនេះជួយសម្រួលការសិក្សានេះ។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ផ្ញើជូនតាមបណ្តារាជធានីខេត្ត បានឱ្យដឹងទៀតថា ក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើសុំលោកអភិបាលរាជធានី ខេត្ត មេត្តាជួយអន្តរាគមន៍សម្របសម្រួលដល់អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានក្នុងដែនសមត្ថកិច្ច ដើម្បីចូលរួមសហការជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ដំណើរការសិក្សាលើគម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តសៀមរាប បានរលូន៕

China developer Shimao seeks to sell Hong Kong hotel for US$828 million: Agent

HONG KONG: Chinese property developer Shimao Group is seeking to sell its hotel in Hong Kong close to the international airport for HK$6.5 billion (US$828 million), according to sales agent JLL on Monday, in a move that could help the company repay debt.

Shanghai-based Shimao, in the process of restructuring US$11.8 billion of offshore debt, is among the many Chinese developers that defaulted last year.

The Hong Kong hotel for sale is the Sheraton & Four Points by Sheraton Tung Chung Hotel opened in late 2020. With more than 1,200 keys, it is the second-largest hotel in the financial hub by number of rooms.

JLL head of capital markets Hong Kong, Oscar Chan, said the hotel’s valuation is slightly higher than the asking price. Shimao bought the land in 2014 for HK$1.83 billion.
A Shimao spokesperson was not immediately available for comment.

Chan said the hotel’s
occupancy rate has rebounded quickly after the city lifted travel restrictions late last year, and with interest rates peaking, he expected Shimao would be able to fetch a much higher price than it would have last year when it defaulted on its debt.

Chan said the hotel will be sold via an Expression of Interest (EOI) process, with the first round of submissions expected to be accepted after the Easter holiday in early April.

He added many local investors, major property developers and foreign funds have expressed interest.
Shimao’s shares listed in Hong Kong have been suspended for a year pending the release of 2021 financial
results.

Source: Reuters/zl

Commercial real estate is in trouble. Why you should be paying attention

 

Economists are growing concerned about the $20 trillion commercial real estate (CRE) industry.

After decades of thriving growth bolstered by low interest rates and easy credit, commercial real estate has hit a wall.

Office and retail property valuations have been falling since the pandemic brought about lower occupancy rates and changes in where people work and how they shop.

The Fed’s efforts to fight inflation by raising interest rates have also hurt the credit-dependent industry.
Recent banking stress will likely add to those woes.

Lending to commercial real estate developers and managers largely comes from small and mid-sized banks, where the pressure on liquidity has been most severe. About 80% of all bank loans for commercial properties come from regional banks, according to Goldman Sachs economists.

“I do think you will see banks pull back on commercial real estate commitments more rapidly in a world [where] they’re more focused on liquidity,” wrote Goldman Sachs Research’s Richard Ramsden in a note on Friday.

“And I do think that is going to be something that will be important to watch over the coming months and quarters.”

Recently, short-sellers have stepped up their bets against commercial landlords, indicating that they think the market will continue to fall as regional banks limit access to credit. Real estate is the most shorted industry globally and the third most in the United States, according to S&P Global.

Source: CNN

កីឡា៣ប្រភេទនឹងរៀបចំនៅខេត្តព្រះសីហនុ សម្រាប់ព្រឹត្តិ ការណ៍ស៊ីហ្គេម

 

       ដោយៈ គង់ សូរិយា

       ព្រះសីហនុៈ លោកគួច ចំរើន អភិបាល នៃ​គណៈ​អភិ​បាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំកីឡាបាល់ទះលើឆ្នេរខ្សាច់ សំរាប់ស៊ីហ្គេមឆ្នាំ២០២៣ នៅពយជំទាវម៉ៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងឱកាសចុះពិនិត្យទីតាំង ទីលានប្រកួតកីឡាបាល់ទះលើឆ្នេរខ្សាច់ លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំក្រុមការងារបច្ចេកទេសធ្វើការឈូសឆាយដី កាយប្រមូលសម្រាមមានដូចជាស្មៅ កម្ទេចឈើចេញពីលើទីលានប្រកួត ឱ្យបានរាបស្មើ ធ្វើយ៉ាងណាកុំឱ្យមានស្មៅ និងកម្ទិចឈើនៅលើទីលានប្រកួត។

លោកបន្តថា “នេះក៏ជាមោទនភាព ដែលព្រះរាជាណាចក្រកម្ពុជា ពិសេសខេត្តព្រះសីហនុ បានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២”។

ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលជ្រើសរើស នៃការប្រកួតកីឡាស៊ីហ្គេមផងដែរ ដែលមានកីឡា ៣ប្រភេទ ក្នុងនោះមានដូចជា កីឡាទូកក្តោង កីឡាម៉ូតូទឹក និងកីឡាបាល់ទះលើឆ្នេរខ្សាច់។

លោកគួច ចំរើន​បានបន្តថា ការប្រកួតកីឡាស៊ីហ្គេមនៅខេត្តព្រះសីហនុ ក៏បានបង្ហាញសញ្ញាល្អមួយ សម្រាប់ទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុ។ ក្រោយពីការប្រកួតកីឡាស៊ីហ្គេមចប់ យើងនឹងយកទីតាំងនេះ សម្រាប់ឱ្យយុវជនរបស់យើងនាំគ្នាលេងកីឡា ដើម្បីសុខភាព សាមគ្គីភាព និងជម្រុញវិស័យកីឡានៅខេត្តព្រះសីហនុឱ្យកាន់តែច្រើនបន្ថែមទៀត ម្យ៉ាងទៀតការលេងកីឡានាំមកនូវមិត្តភាព សាមគ្គីភាព និងសុខភាពជាចំបងសម្រាប់យុវជនរបស់យើង និងចៀសផុតពីការសេពគ្រឿងញៀន។

លោក ជ្រា ថាវរិទ្ធ ប្រធានការិយាល័យបចេ្ចកទេស នៃមន្ទីរសា​ធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានឱ្យដឹងថា ការសម្អាតទីលានបាល់ទះនេះ យើងជីកកាយដី០.៤០ម៉ែត្រ ចេញយកមកទុកដោយឡែក ក្នុងគោលបំណងរក្សាដីឱ្យវាស្ងួត រួចយើងចាប់ផ្តើមរែងដីយកស្មៅ និងកម្ទេចឈើចេញ រួចដាក់ចូលវិញជាសន្ទាប់ៗ ០.១០ម៉ែត្រម្តង និងចាក់បន្ថែមរហូតនៅសល់ ០.១០ម៉ែត្រមុខលើ។

លោកបន្តថា យើងនឹងយកខ្សាច់សរដាក់មុខខាងលើ បន្ទាប់ពីការងារចាក់ខ្សាច់បំពេញរួចរាល់ យើងយកសំណាញ់រែងវាបន្តទៀត ដើម្បីឱ្យប្រាកដថា មិនមានកំទេចស្មៅ ឬឈើនៅក្នុងទីលានការប្រកួតរបស់យើងឱ្យបានស្អាត យើងនឹងនៅតែបន្តការពារទីតាំងនេះរហូតដល់ថ្ងៃប្រកួត មុនពេលប្រកួតយើងនឹងរៀបចំ ធ្វើការសម្អាតម្តងទៀត ដើម្បីឱ្យកម្រាស់ខ្សាច់ ដែលយើងត្រូវក្រាលរួចធ្វើការប្រកួតកីឡានៅលើឆ្នេរខ្សាច់ឱ្យមានភាពទាក់ទាញ បន្ទាប់មកយើងត្រូវប្រើរនាស់វែង ដើម្បីធ្វើការជ្រោយសម្អាតដី ថ្លឹងវាឱ្យរាបស្មើរសម្រាប់បំរើឱ្យការប្រកួត នៅពេលខាងមុខទទួលបានលទ្ធផល តាមការគ្រោងទុក។

លោកបន្តឱ្យដឹងបន្ថែមថា ទីតាំងនេះយើងធ្វើ ៣តារាងប្រកួត ក្នុងតារាងប្រកួតនិមួយៗមានទំហំ ២១x២៨ម៉ែត្រ នៅសល់ចន្លោះយើងទុកស្បេស ៣ម៉ែត្រ សម្រាប់កីឡាករលោតវៃបាល់បានងាយស្រួល ដោយឡែកតារាងបាល់ ដែលត្រូវប្រកួតជាក់ស្តែងមានទំហំ ៨x១៦ម៉ែត្រ៕

ប្រជាពលរដ្ឋចំណាយប្រាក់៦០០លានដុល្លារក្នុងមួយឆ្នាំព្យាបាលជំងឺនៅក្រៅប្រទេស អ្នកជំនាញជម្រុញឲ្យវិនិយោគលើផ្នែកនេះ

ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ វិស័យវេជ្ជសាស្រ្តជាវិស័យមួយ ដែលមានឱកាសវិនិយោគ និងទទួលបានផលចំណេញខ្ពស់នៅកម្ពុជា ដោយសារការវិនិយោគលើវិស័យនេះនៅមានកម្រិតនៅឡើយ។

យោងតាមការសិក្សា របស់ក្រុមហ៊ុនអន្តរជាតិមួយបានបង្ហាញថា ប្រជាពលរដ្ឋកម្ពុជា បានចំណាយប្រាក់ប្រមាណ៦០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដើម្បីទៅព្យាបាលជំងឺនៅប្រទេសថៃ វៀតណាម និងសឹង្ហបុរីជាដើម។

លោកផល សម្បត្តិប្រធានផ្នែកវាយតម្លៃ នៃក្រុមហ៊ុនអចលនទ្រព្យPropNex Cambodiaបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ការវិនិយោគលើវិស័យវេជ្ជសាស្រ្តនៅកម្ពុជា នៅមានកម្រិតនៅឡើយ ដែលអ្នកវិនិយោគជាតិ អន្តរជាតិធំៗ អាចចាប់យកឱកាសនេះ ដោយសារវាផ្តល់ផលចំណេញខ្ពស់ និងចូលរួមកាត់បន្ថយការចេញដំណើរទៅក្រៅប្រទេសរបស់ប្រជាពលរដ្ឋ។

លោកបន្តថា “គុណភាព និងសេវាកម្មប្រកបដោយទំនុកចិត្ត ជាផ្នែកមួយ នៃលំហូរជនជាតិខ្មែរទៅព្យាបាលនៅក្រៅប្រទេស ខណៈសេវាកម្មនេះនៅកម្ពុជា មិនទាន់រីកចម្រើនខ្លាំងនៅឡើយ”។

លោកនាយឧត្តមសេនីយ៍បណ្ឌិតហ៊ុន ម៉ាណែតអនាគរតនាយក​រដ្ឋមន្រ្តី​បានមានប្រសាសន៍កាលពីសប្តាហ៍មុនថា ការប្រឡងពេទ្យគឺតឹង ដែលការពិតការរឹតបន្តឹងជាការល្អ។

លោកបន្តថា “គ្រូពេទ្យធ្វើការងាររបស់ទេវតា តែគ្រូពេទ្យមិនមែនជាទេវតានោះទេ ប៉ុន្តែគ្រូពេទ្យធ្វើការត្រូវតែម៉ត់ចត់ និងប្រកបដោយក្រមសីលធ៌មវិជ្ជាជីវៈ”៕

ស្ថានភាពអចលនទ្រព្យបែបពាណិជ្ជកម្មនៅអាមេរិកកំពុងប្រឈមនឹងបញ្ហា ក្រោយមានការដួលរលំនៃធនាគារ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមវិភាគអ្នកសេដ្ឋកិច្ច កំពុងមានការព្រួយបារម្ភអំពីឧស្សាហកម្មអចលនទ្រព្យពាណិជ្ជកម្ម (CRE)ទំហំ២០ពាន់ពាន់លា​នដុល្លារនៅសហរដ្ឋអាមេរិក។

បន្ទាប់​ពី​ការ​រីក​ចម្រើន​រាប់​ទសវត្សរ៍​ ដែល​ជំរុញ​ដោយ​អត្រា​ការ​ប្រាក់​ទាប និង​ឥណទាន​ងាយ​ស្រួល ពេលនេះវិស័យអចលនទ្រព្យ​បែបពាណិជ្ជកម្ម​របស់អាមេរិក បាន​ជួបប្រទះនឹងការបាត់បង់សន្ទុះ។

ការវាយតម្លៃអចលនទ្រព្យការិយាល័យ និងលក់រាយបាននិងកំពុងធ្លាក់ចុះចាប់តាំងពីជំងឺរាតត្បាត ដែលបាននាំមកនូវអត្រាកាន់កាប់ទាប និងការផ្លាស់ប្តូរកន្លែងដែលមនុស្សធ្វើការ និងរបៀបដែលពួកគេទិញទំនិញ។

បន្ថែមពីនេះ កិច្ចខិតខំប្រឹងប្រែងរបស់ធនាគារ កណ្តាលអាមេរិក Fed ក្នុងការប្រយុទ្ធប្រឆាំងនឹងអតិផរណា ដោយការដំឡើងអត្រាការប្រាក់ ក៏បានធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មមួយនេះ ដែលពឹងផ្អែកលើឥណទានផងដែរ។

ភាពតានតឹងផ្នែកធនាគារនាពេលថ្មីៗនេះ ទំនងជានឹងជំរុញបញ្ហាទាំងនោះបន្ថែមទៀតផងដែរ។ ការផ្តល់ប្រាក់កម្ចីដល់អ្នកអភិវឌ្ឍន៍ និងអ្នកគ្រប់គ្រងអចលនទ្រព្យពាណិជ្ជកម្ម ភាគច្រើនទទួលបានមកពីធនាគារខ្នាតតូច និងមធ្យម ដែលសម្ពាធលើសាច់ប្រាក់ងាយស្រួលមានកម្រិតធ្ងន់ធ្ងរបំផុត។

ប្រហែល៨០ភាគរយ នៃប្រាក់កម្ចីធនាគារទាំងអស់ សម្រាប់អចលនទ្រព្យពាណិជ្ជកម្ម បានមកពីធនាគារក្នុងតំបន់។នេះបើយោងតាមក្រុមអ្នកសេដ្ឋកិច្ចរបស់ក្រុមហ៊ុន Goldman Sachs៕

អ្នកជំនាញបង្ហាញពីសក្ដានុពល និងបញ្ហាប្រឈមសម្រាប់វិស័យអចលនទ្រព្យកម្ពុជាឆ្នាំ២០២៣

 ដោយៈ រតនៈ

       ភ្នំពេញៈ បើទោះជាមានការអះអាងថា វិស័យអលនទ្រព្យនៅកម្ពុជា ហាក់មានការកម្រើកឡើងបន្តិចបន្តួចក្តី អ្នកជំនាញព្យាករណ៍ថាវិស័យដីធ្លីនៅកម្ពុជា នៅតែមានឈានមុខគេ បើប្រៀបធៀបជាមួយផ្នែកផ្សេងទៀតក្នុងវិស័យអចនលទ្រព្យនេះ។

នេះបើតាមការអះអាងរបស់លោកស្រី  អាន សុធីតា  អគ្គនាយិកាគ្រប់​គ្រ​ងក្រុមហ៊ុនអចលនទ្រព្យ PropNex Camnbodia បានប្រាប់ propertyarea.asia ។

លោកស្រីបន្តថា “អ្វីដែលប្រឈមជាងគេ ក្នុងវិស័យអចលនទ្រព្យ គឺបញ្ហាសាច់ប្រាក់ក្នុងការទិញលក់ ( Liquidity) ព្រោះថាអាចនឹងមានការពន្យាពេល ក្នុងការទិញលក់លើវិស័យអចនលទ្រព្យ”។

យ៉ាងនេះក្តី  លោកស្រី អាន សុធីតា អះអាងថា ការទិញលក់ដីធ្លី គឺតែមានតែឈានមុខគេ ក្នុងឆ្នាំ២០២៣ ប៉ុន្តែអាស្រ័យលើទីតាំងដី និងប្រភេទដីផងដែរ។

អ្នកស្រីឱ្យដឹងថា ប្រភេទដីលំនៅដ្ឋានគឺនៅប៉ែកខាងកើត និងប៉ែកខាងត្បូង នៃប្រទេសមានចរន្តទិញលក់ច្រើន ដោយសារនៅតំបន់នោះមានហេដ្ឋារចនាសម្ព័ន្ធ និងខេត្តជាប់មាត់សមុទ្រមួយចំនួនដូចជា ខេត្តកែប កំពត និងកោះកុងជាដើម។

ជាមួយគ្នានេះ លោកផល សម្បត្តិប្រធានផ្នែកវាយតម្លៃនៃក្រុមហ៊ុនPropNex Cambodia បានមានប្រសាសន៍ក្នុងសិក្ខាសាលាស្តីពី “ឱកាសនៃវិនិយោគឆ្នាំ២០២៣ កាលពីចុងសប្តាហ៍មុនថា ទោះបីជាបញ្ហាកូវីដ បញ្ហាវិបត្តិសេដ្ឋកិច្ចសកលកើតឡើង ប៉ុន្តែវិស័យនេះនៅតែមានសភាពរ៉ឹងមាំនៅឡើយ៕