អ្នកអភិវឌ្ឍន៍លើកឡើងពីហេតុផលគួរវិនិយោគផ្ទះនៅតំបន់ ផ្លូវក្រវ៉ាត់ក្រុងទី៣

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ អ្នកអភិវឌ្ឍន៍បានលើកឡើងថា ការវិនិយោគផ្ទះនៅតំបន់ក្រវ៉ាត់ក្រុងទី៣ ផ្តល់សក្តានុពលខ្ពស់លើប្រាក់ចំណេញ និងឱកាសអាជីវកម្មច្រើន។

លោកតាំង កៅគៀត នាយកប្រតិបត្តិនៃបុរីGB Residenceបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា នាពេលអនាគត តំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ នឹងមានការរីកចម្រើនមិនចាញ់តំបន់ដទៃនោះទេ ដោយសា​រតំបន់នេះ ស្ថិតនៅកៀកនឹងព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ ដែលវានឹងធ្វើឲ្យមនុស្សកាន់តែច្រើនចូលមករស់នៅ និងប្រកបអាជីវកម្មនៅតំបន់នេះ។

លោកបន្តថា “ជាមួយនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ និងផ្តោតលើសហគមន៍បៃតង បុរីGB Residenceនឹងទាក់ទាញមនុស្សមករស់នៅច្រើន និងប្រកបអាជីវកម្មបាន”។ លោកបន្តថា “ហេតុផលនៅត្រង់ថា មុខបុរីរបស់យើងមានផ្លូវបេតុងទំហំ៥០ម៉ែត្រ ដែលអនុញ្ញាត្តឲ្យសាធារណៈជន ពិសេសអ្នកដំណើរជាតិ អន្តរជាតិនឹងធ្វើដំណើរឆ្លងកាត់តំបន់នេះ ដើម្បីចេញ ចូលទៅកាន់ព្រលានយន្តហោះ”។

លោកតាំង កៅគៀតបានបន្តថា អ្នកវិនិយោគផ្ទះនៅទីនេះ មិនត្រឹមទទួលបានសំណង់មានគុណភាពនោះទេ ប៉ុន្តែរចនាបទផ្ទះនិមួយៗមានភាពស្រស់ស្អាត ដោយសរាក្រុមហ៊ុនបានចំណាយទុនយ៉ាងច្រើន ដើម្បីជួលស្ថាបត្យករជំនាញលំដាប់ពិភពលោក មកគូរប្លង់និងរចនាម៉ូតផ្ទះក្នុងគំរោងនេះ ដែលមើលកាន់តែយូរកាន់តែមានភាពស្រស់ស្អាត។

លើសពីនេះបុរីGB Residence ក៏បានសាងសង់សួនច្បារដ៏ស្រស់ស្អាតនៅក្នុងគំរោង ដែលអាចឲ្យអ្នកស្នាក់នៅប្រើប្រាស់ សំរាប់ការកំសាន្ត ការហាត់ប្រាណ និងជួបជុំក្រុមគ្រួសារផងដែរ។

កញ្ញាកាំង តារាវត្តី ប្រធានផ្នែកទីផ្សារនៃបុរីGB Residenceបានមានប្រសាសន៍ឲ្យដឹងផងដែរថា បុរីនេះបានផ្តោតលើ់គុណតម្លៃស្នូលធំៗ ដូចជា គុណភាព និងសោភ័ណភាពសំណង់ ហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ ការកសាងសហគមន៍បែបបៃតង ដែលមានភាពស៊ីវិល័យ និងស្រស់ស្រាយ ពិសេសយើង មានលក្ខខ័ណ្ឌបង់ប្រាក់ងាយស្រួល និងបត់បែនយ៉ាងប្រសើរ។

កញ្ញាបន្តថា “ខ្ញុំគិតថាអ្នកទិញផ្ទះក្នុងបុរីនេះ នឹងមានផលចំណេញត្រលប់ខ្ពស់ នៅពេល៣ឆ្នាំខាងមុខ ក្រោយពេលអ្នកដំណើរចេញចូលព្រលានយន្តហោះឆ្លងកាត់តំបន់នេះកាន់តែច្រើន”៕

 

អ្នកឧកញ៉ាគួច ម៉េងលីនឹងបោះផ្សាយលក់មូលបត្រAISនៅដើម ត្រីមាសទី២ ឆ្នាំ២០២៣

 ដោយៈ ជេស៊ីកា

       ភ្នំពេញៈ ប្រធានអគ្គនាយកនៃក្រុមហ៊ុនម៉េង លី ជេ គួច អេឌូខេសិន អ្នកឧកញ៉ាគួច ម៉េងលីនឹងបោះផ្សាយលក់មូលបត្រស្ថាប័នអប់រំនេះ ដើម្បីពង្រីកការប្រមូលទុន ក្នុងគោលដៅអភិវឌ្ឍន៍ធនធានមនុស្សរបស់កម្ពុជា។

អ្នកឧកញ៉ាគួច ម៉េងលីបានមានប្រសាសន៍ឲ្យដឹងក្នុងកិច្ចសម្ភាសន៍កាលពីថ្ងៃទី២៧ ធ្នូកន្លងមកថា បច្ចុប្បន្នសាលាAIS និងវិទ្យាស្ថានភាពសាបរទេសAIIមានសាខាចំនួន១៧កន្លែង ប៉ុន្តែយើងមានគោលដៅពង្រីកទៅកាន់គ្រប់រាជធានី ខេត្តឲ្យបានចចំនួន១៥៧សាខា ដើម្បីផ្តល់នូវសេវាកម្មអប់រំប្រកបដោយគុណភាព សម្រាប់សិស្សានុសិស្សកម្ពុជា។

អ្នកឧកញ៉ាបានបន្តថា “ការបោះលក់មូលបត្ររបស់យើង ដើម្បីពង្រីកទុនយកមកសាងសង់អាគារសិក្សា ដើម្បីឆ្លើយតបនឹងតម្រូវការរបស់មាតា បិតា ដែលចង់ឲ្យបុត្រធីតារបស់ខ្លួនបានសិក្សានៅសាលានេះ”។ អ្នកឧក​ញ៉ា​បានបន្ថែមថា “ឪពុក ម្តាយ មាតាបិតា អាណាព្យាបាលអាចចូលរួមទិញភាគហ៊ុនរបស់AIS ដើម្បីចូលរួមអភិវឌ្ឈន៍វិស័យអប់រំនៅកម្ពុជា ព្រោះធន​ធានមនុស្សដើរតួនាទីសំខាន់ណាស់ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ”។

អ្នកឧកញ៉ាគួច ម៉េងលីបានបន្តទៀតថា បច្ចុប្បន្នAIS និងAIIមានសិស្សានុសិស្ស កំពុងសិក្សាពីកម្រិតមតេយ្យដល់ថ្នាក់ទី១២ ចំនួនជាង២០,០០០នាក់នៅគ្រប់សាខាទាំង១៧ ហើយយើងកំពុងពង្រីកគោលដៅឲ្យសិស្សានុសិស្សកម្ពុជាកាន់តែច្រើន បានទទួលការបណ្តុះបណ្តាលនៅទីនេះ។

អ្នកឧកញ៉ាបានបន្តថា ជាមួយការពង្រឹងគុណភាពនៃការអប់រំ សាលាបានបន្តពង្រីក និងពង្រឹងសមត្ថភាពរបស់គ្រូ តាមរយៈសិក្ខាសាលា និងវគ្គ​បំពាក់បំប៉នជាច្រើនទៀត ដើម្បីឲ្យគ្រូមានគរុកោសល្យក្នុងការបង្រៀនផង មានចំណេះដឹងទូលំទូលាយ ក្នុងការបញ្រ្ជាបចំណេះដឹងទៅកាន់សិក្សានុសិស្សផង។

អ្នកឧកញ៉ាបានបន្តថា “គ្រូពិតជាមានតួនាទីសំខាន់ណាស់ ក្នុងការបញ្រ្ជាបចំណេះដឹងដល់សិស្ស ព្រោះប្រសិនជាគ្រូគ្មានគរុកោសល្យ គ្មានចំណេះដឹងទូលំទូលាយ ក៏មិនអាចចែកចំណេះដឹងដល់សិស្សរបស់ខ្លួនបានល្អនោះទេ”។

ជាមួយគ្នានេះ អ្នកឧកញ៉ាគួច ម៉េងលីបានកោតសរសើរដល់រាជរដ្ឋាភិ​បាល ពិសេសរដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា ដែលបានកែទម្រង់ប្រព័ន្ឋអប់រំបានយ៉ាងប្រសើរ ប៉ុន្តែអ្នកឧកញ៉ាបានលើកទឹកចិត្តឲ្យមានការកែទម្រង់ច្រើនថែមទៀត ពិសេសក្នុងកម្រិតឧត្តមសិក្សា។

ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកផ្សារហ៊ុនកម្ពុជា លោ​កហុង សុហួរបានមានប្រសា​សន៍ឲ្យដឹង តាមបណ្តាញទំនាក់ទំនងសង្គម​នារសៀលថ្ងៃទី២៨ ធ្នូនេះថា និយ័តករមូលបត្រកម្ពុជា បានទទួលសំណើររបស់អ្នកឧកញ៉ារួចហើយ ប៉ុន្តែមិនទាន់បានបញ្ចប់តាមនិតិវិធីនៅឡើយទេ ដោយក្រុមមន្រ្តីកំពុងប្រមូ​លឯកសារបន្ថែម ដើម្បីបំពេញតាមនិតិវិធីរបស់ផ្សារហ៊ុន ដើម្បីអាចឲ្យក្រុមហ៊ុន ចាប់ផ្តើមបោះផ្សាយលក់មូលបត្រជាផ្លូវការបាន។

លោកបន្តថា “ការងារនេះកំពុងរៀបចំ ហេតុនេះការបោះផ្សាយមូលបត្របានលឿនឬយឺត អាស្រ័យលើការរៀបចំឯកសារ ពីក្រុមហ៊ុនបានរួចរាល់និងទាន់ពេលវេលា”៕

គុណតម្លៃចំនួន៥ដែលលោក អ្នកគួរជ្រើសរើសទិញដីលំហែរ “ឆ្នេរសមុទ្រកោងកាង”

 ដោយៈគង់ សូរិយា

       ខេត្តកែបៈ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការទទួលខុសត្រូវក្នុងសង្គម ពិតជាមានសារៈសំខាន់ណាស់ ដើម្បីឲ្យគំរោងវិនិយោគមួយទទួល​បានជោគជ័យ។

ជាក់ស្តែង ការចំណាយលើហេដ្ឋារចនាសម្ព័ន្ឋ លើគំរោងដីលំហែរពិតជាមានសារៈសំខាន់ ដើម្បីបង្កើតក្តីសុបិនរបស់អ្នកចង់បានដី ដើម្បីសាងសង់ផ្ទះលំហែរកាយ។

“គំរោងឆ្នេរសមុទ្រកោងកាង” ដែលស្ថិតនៅខេត្តកែបបាននិងកំពុងដើរតួនាទីកាន់តែសំខាន់ ក្នុងការអភិវឌ្ឍន៍សហគមន៍ ដោយគំរោងនេះបាន​ផ្តល់គុណតម្លៃចំនួន៥ដល់អតិថិជន ដូចជា ទី១ គំរោងដែលមានទស្សនវិស័យ និងការអភិវឌ្ឍពិតប្រាកដ ទី២ គំរោងនេះ បានចូលរួមជាមួយរដ្ឋាភិបាល ក្នុងការលើកកំពស់កិត្យានុភាពខេត្តកែប ជាខេត្តដែលរាជរដ្ឋាភិបាលជ្រើសរើសជាតំបន់វិស្សមកាលកម្រិតខ្ពស់ ទី៣ ជាគំរោងដែលផ្តោតលើការលំហែរពិតប្រាកដ ដោយក្រុមហ៊ុនYoungsia Real Estateបាននិងកំពុងផ្តល់នូវការអភិវឌ្ឍពិតប្រាកដ។

ទី៤ គំរោងបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋ ដូចជាស្ពានជាប់ឆ្នេរមានប្រវែង១០០០ម៉ែត្រ ដើមកោងកាងខៀវស្រងាត់ ការរៀបចំហេដ្ឋារចនាសម្ព័​ន្ឋ​ពិតប្រាកដ និងពោរពេញដោយភាពទាក់ទាញ​ ជាមួយនឹងដើមដូងរាប់រយដើម ដែលបាននិងកំពុងចាប់ផ្តើមដាំនៅតំបន់នេះ និងទី៥ ជាគំរោងមានការគាំទ្រពីអាជ្ញាធរខេត្ត ពិសេសការអភិវឌ្ឍន៍ត្រូវបានផ្សារភ្ជាប់នឹងបរិស្ថាន និងគុណភាពទឹក ដើម្បីឲ្យអ្នកទិញដីលំហែរទទួលបាន អារម្មណ៍ស្រស់ស្រា​យពិតប្រាកដ។

លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateដែលបានវិនិយោគគំរោងនេះ ជាមួយទុនប្រមាណ៧លានដុល្លារអាមេរិកបានមានប្រសាសន៍ថា យើងបាននិងកំពុងធ្វើការយ៉ាងសកម្ម ដើម្បីអភិវឌ្ឍ​ន៍គំរោងនេះ និងលើកស្ទួយផែនការអភិវឌ្ឍរបស់ខេត្ត ឲ្យកាន់តែមានភាពទាក់ទាញថែមទៀត។

លោកបន្តថា “ដោយសារយើងនិយាយពិត ធ្វើពិត បានធ្វើឲ្យគំរោងរបស់យើងនិមួយៗ ទទួលបានជោគជ័យ រាប់ចាប់តាំងពីបូកគោលែន១ ដល់ទី៣ និងគំរោងឆ្នេរសមុទ្រកោងកាង ដែលរហូតមកទល់ពេលនេះ យើងលក់អស់ជាង៦០ភាគរយហើយ”។ លោកបន្តថា “ការអភិវឌ្ឍរបស់យើងផ្តោតលើ់ហេដ្ឋារចនាសម្ព័ន្ឋ ដើម្បីឲ្យអ្នកទិញដីលំហែរ ទទួលបានដីលំហែរពិតប្រាកដ”៕

សកម្មភាពសាងសង់កើន ប៉ុន្តែគំរោងនិងទុនវិនិយោគថ្មីដាំ ក្បាលចុះក្នុងឆ្នាំនេះ

 ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ក្នុងឆ្នាំ២០២២នេះ គេឃើញថាសកម្មភាពនៃការសាងសង់នៅក្នុងវិស័យសំណង់ ក្នុងប្រទេសកម្ពុជា ហាក់មានកំណើនឡើងច្រើនធៀបនឹងឆ្នាំ២០២១។

យោងរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញឃើញថា ចំនួនគម្រោង និងទឹកប្រាក់វិនិយោគបានធ្លាក់ចុះប្រមាណជិតពាក់កណ្ដាល បើសិនជាធៀបនឹងឆ្នាំ២០២១។

របាយការណ៍ដដែលបានបង្ហាញថា ក្នុងរយៈពេល១១ខែក្នុងឆ្នាំនេះទិន្នន័យសំណង់ទូទាំងប្រទេស មានចំនួន៣.៨២៧គម្រោង មានទំហំទឹកប្រាក់សរុបប្រមាណ២,៦៣ពាន់លានដុល្លារអាមេរិក ខណៈឆ្នាំ២០២១មាន៣.៩២៥គម្រោង មានទឹកប្រាក់១២,៨៦ពាន់លានដុល្លារអាមេរិក។ បើធ្វើការប្រៀបធៀបរវាងឆ្នាំ ២០២២ និង២០២១ ទិន្នន័យនេះបានបង្ហាញថា មានការថយចុះរហូតដល់៤៩,៤២ភាគរយ ។

អ្នកនាងគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍តាមទូរសព្ទឱ្យដឹងថា យោងតាមរបាយការណ៍របស់ក្រសួង ក៏ដូចជា ស្ថានភាពជាក់ស្ដែង បានបង្ហាញពីភាពត្រឹមត្រូវ និងដូចអ្វីដែលក្រុមហ៊ុនបានស្រាវជ្រាវផងដែរ ។

អ្នកនាងបន្តថា ក្នុងឆ្នាំ២០២២នេះ ថ្វីត្បិតតែសកម្មភាពសំណង់ ហាក់មានកំណើនឡើងជាងឆ្នាំ២០២១ពិតមែន តែគម្រោងដែលសាងសង់នោះគឺជាគម្រោង ដែលបានផ្អាកដំណើរការកាល ពីអំឡុងពេលបិទខ្ទប់ក្នុងឆ្នាំ ២០២១និងឆ្នាំ២០២០កន្លងមក ។

អ្នកបន្ថែមថា តាមការសិក្សាស្រាវជ្រាវ របស់ក្រុមហ៊ុនបានបង្ហាញថាក្នុងឆ្នាំ២០២២នេះ មិនសូវមានគម្រោងថ្មី បានដាក់ពាក្យស្នើសុំសាងសង់នោះទេ ដូច្នេះទើបឃើញថាក្នុងឆ្នាំ២០២២ សកម្មភាពសំណង់បានកើនឡើងពិតមែន តែគម្រោងបានសាងសង់ពិតប្រាកដ បានថមថយធៀបនឹងឆ្នាំ២០២១៕

ផ្សារទំនើបបែបសហគមន៍AK Avenueគ្រោងបើកដំណើរការនៅ ត្រីមាសទី១ឆ្នាំក្រោយ

 ដោយៈគង់ សូរិយា

       ភ្នំពេញៈ ការប្រកាសបង្កើត “ទីក្រុងអរិយក្សត្រ” របស់ប្រមុខរដ្ឋាភិបាល បាននិងកំពុងធ្វើឲ្យតំបន់នេះ មានការរីកចម្រើន និងទាក់ទាញលំហូរទុនវិនិយោគកាន់តែច្រើន។

ជាមួយគ្នានឹងកំណើនប្រជាពលរដ្ឋ និងការធ្វើដំណើរកំសាន្តនៅតំបន់នេះមានកាន់តែច្រើន ផ្សារទំនើបបែបសហគមន៍ដំបូងគេមួយ AK Avenueនឹងបើកដំណើរការនាពេលឆាប់ៗខាងមុខនេះ។

កញ្ញាឈាវ គីមហ័ង្សប្រធានផ្នែកផ្សារ នៃគំរោងបុរីវីឡាទួលសង្កែអរិយក្សត្រ បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ជាមួយនឹងការរៀប​ចំ និងកំណើននៃការជួលស្តង់នៅផ្សារទំនើបនេះ ក្រុមហ៊ុនបាននិងកំពុងរៀបចំផែនការបើកដំណើរការផ្សារនេះ នៅចុងត្រីមាសទី១ឬដើមត្រីមាសទី២ ឆ្នាំ២០២៣ខាងមុខនេះ។

កញ្ញាបន្តថា “ស្តង់ផ្សាររបស់យើង កំពុងទទួលបានការចាប់អារម្មណ៍ និងជួលច្រើនពីអតិថិជន ដែលរហូតមកទល់ពេលនេះ ស្តង់ទាំងមូលត្រូវបានជួលអស់ប្រមាណ៥០ភាគរយហើយ”។ កញ្ញាបានបន្តថា “លើសពីនេះ យើងកំពុងផ្តល់សេវាកម្មពិគ្រោះយោបល់ជូនអតិថិជន ដើម្បីជួយពួកគាត់រៀបចំស្តង់ និងការឌីសាញឲ្យមានភាពទាក់ទាញ ដើម្បីឲ្យអាជីវកម្មរបស់ពួកគេទទួលបានជោគជ័យផងដែរ”។

កញ្ញាឈាវ គីមហ័ង្សបានបន្តថា បច្ចុប្បន្នអ្នកមកជួលស្តង់ផ្សារនេះ មានអ្នកផ្តល់សេវាកម្ម ដូចជា ហាងលក់សម្លៀកបំពាក់ តែគុជ ហាងកាហ្វេ និងផលិតផលចាំបាច់ជាច្រើនទៀត ពិសេសផ្សារនេះក៏មានទីកន្លែងកំសាន្ត​សម្រាប់កុមារផងដែរ។

តំបន់ស្ថិតនៅទីក្រុងនេះ កំពុងមានការរីកចម្រើនលឿន និងទាក់ទាញអ្នកវិនិយោគដីធ្លី បន្ទាប់ពីរដ្ឋាភិបាលប្រកាសពីផែនការ សាងសង់ស្ពានពីផ្សារចាស់ទៅតំបន់ជ្រោយចង្វារ និងពីតំបន់ជ្រោយចង្វារទៅកាន់តំបន់អរិយក្សត្រ។

កញ្ញាឈាវ គីមហ័ង្សបានបន្តថា ការបើកដំណើរការផ្សារAK Avenueមិនត្រឹមតែជួយដល់អ្នករស់នៅក្នុងបុរី ឲ្យមានភាពងាយស្រួលរកសេវាកម្មចាំបាច់សម្រាប់ការរស់នៅប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយលើកកំពស់វិស័យអច​លនទ្រព្យ និងអ្នកទិញផ្ទះនៅក្នុងបុរីនេះ ក៏ដូចជា ជួយផ្តល់ការលើកកំពស់ការរីកចម្រើនក្នុងតំបន់ ព្រមទាំងផ្តល់ការងារដល់ប្រជាពលរដ្ឋផងដែរ៕

ក្រុមហ៊ុនOCICបោះទុនប្រមាណ៣៣០លានដុល្លារសាងសង់គម្រោងDiamond Bay Garden

 ដោយៈ ជេស៊ីកា

       ភ្នំពេញៈ ក្រុមហ៊ុនOCIC បានសម្រេចបោះទុនប្រមាណ៣៣០លានដុល្លារអាមេរិក ដើម្បីសាងសង់បញ្ចប់គំរោងDiamond Bay Garden (DBG)ដែលស្ថិតនៅកណ្តាលទីក្រុងកោះពេជ្រ។

ក្រុមហ៊ុនOCIC បានសម្រេចបង្កើតក្រុមហ៊ុនDBG ដើម្បីធ្វើកិច្ចការដ៏សំខាន់នៃគំរោងនេះ ដែលកាលពីដើមឡើយគំរោងនេះ ត្រូវបានដាក់ឈ្មោះD.I RIVIERA។

អ្នកស្រីរី ណាវីប្រធាននាយកដ្ឋានលក់ នៃក្រុមហ៊ុនOCICបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា អតីតគំរោងD.I RIVIERAបានសម្រេចប្តូរឈ្មោះហើយ ដោយគំរោងនេះបានប្តូរមកឈ្មោះមកជាDBGជំនួសវិញ ស្របពេលការសាងសង់គំរោងនេះ កំពុងពន្លឿនបញ្ចប់នៅពាក់កណ្តាលឆ្នាំ​២០២៤ ប៉ុន្តែបច្ចុប្បន្នមានតែអាគារA និងBប៉ុណ្ណោះ។ ចំណែកអាគារC សាងសង់ឬចាប់ផ្តើមលឿនឬយឺត អាស្រ័យលើស្ថានភាពសេដ្ឋកិច្ចកម្ពុជា។

អ្នកស្រីបន្តថា “គំរោងនេះមានកំពស់៣៩ជាន់ ដោយជាន់ដំបូលនៃគំរោងនេះ បានប្តូរពីអាងទឹកមានរាងជាទូក ទៅជាផ្លូវដើរលើអាកាសជំនួសវិញ”។ អ្នកស្រីបន្តថា “ការលក់របស់យើងកំពពុងដំណើរការល្អប្រសើរ ដោ​យខុនដូ បានដាក់លក់ក្នុងតម្លៃ២៩០០ដុល្លារក្នុងមួយម៉ែត្រការ៉េ”។

OCIC ជាក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុកលំដាប់យក្សមួយ ដែលបាននិងកំពុងអភិវឌ្ឍន៍ទីក្រុងរណបជាច្រើនដូចជា ទីក្រុងរណបកោះពេជ្រ ទីក្រុងរណបកោះនរា និងទីក្រុងរណបជ្រោយចង្វារ ទីក្រុងនៃអនាគត។

អគ្គនាយករងក្រុមហ៊ុនOCIC លោកទូច សំណាងបានមានប្រសា​សន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ដំណើរការអភិវឌ្ឍន៍ទីក្រុងរណបទាំងនេះ កំពុងវិវត្តន៍ទៅមុខ ប៉ុន្តែមិនទាន់មានក្រុមហ៊ុនធំៗបោះទុនវិនិយោគលើគំរោងទាំងនេះនៅឡើយទេ ប៉ុន្តែអ្វីៗស្ថិតក្នុងសញ្ញាវិជ្ជមាន៕

វិស័យលំនៅដ្ឋានទាក់ទាញទុនវិនិយោគជាង១៤០០លានដុល្លារជាមួយ គំរោងជាង៤ពាន់ត្រូវបានអនុម័តក្នុងឆ្នាំនេះ

ដោយៈ ស៊ីវ ម៉េង

ភ្នំពេញៈ វិស័យលំនៅដ្ឋាននៅតែមានភាពប្រសើរ នៅក្នុងឆ្នាំ២០២២ ដោយរដ្ឋាភិបាលបានអនុម័ត គម្រោងចំនួន៤.៣២១គម្រោង និងមានតម្លៃទុនវិនិយោគប្រមាណ១.៤១២លានដុល្លារអាមេរិក។

យោងតាមរបាយការណ៍ លទ្ធផលការងារការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ឆ្នាំ២០២២បានបង្ហាញកាលពីថ្ងៃទី២៧ ធ្នូថា ក្នុងចំណោមគំរោងដែលបានអនុម័តដោយក្រសួង គឺសំណ​ង់ជាលក្ខណៈបុរី មានចំនួន៣៥គម្រោង ស្មើនឹង៩.៩១២ខ្នង មានតម្លៃវិនិយោគប្រមាណ៨២០លានដុល្លារ ប្រភេទផ្ទះល្វែង​មានចំនួន៦.៦០៩ល្វែង ក្នុងតម្លៃវិនិយោគប្រមាណ៥៥៤លានដុល្លារ និងអគារស្នាក់នៅរួម មានចំនួ​ន៥១គម្រោង ដែលមានតម្លៃទុន​វិនិយោគប្រមាណ២២២លានដុល្លារ។

របាយការណ៍ដដែលបានបង្ហាញថា សំណង់សណ្ឋាគារមានចំនួន២០គម្រោង មានតម្លៃទុនវិនិយោគប្រមាណ៧១លានដុល្លារ សំណង់អគារពាណិជ្ជកម្មមានចំនួន១៨៥គម្រោង មានតម្លៃទុនវិនិយោគប្រមាណ៤៣៦លានដុល្លារ សំណង់អគាររោងចក្រមានចំនួន១១៧គម្រោង មានតម្លៃទុនវិនិយោគប្រមាណ៥៣៣​លានដុល្លារ និងសំណង់អគារពហុមុខងារមានចំនួន៧គម្រោង ដែលមានតម្លៃទុនវិនិយោគប្រមាណ១៤៩លានដុល្លារ ក៏បានអនុម័តនៅឆ្នាំនេះផងដែរ៕

Tourism officials moving swiftly to attract Chinese visitors

The Tourism Authority of Thailand (TAT) is in talks with its offices in China to update its plan for attracting Chinese tourists following Beijing’s announcement earlier this week that it will begin relaxing restrictions on travel on January 8.The discussions began after China’s National Health Commission announced on Monday that it would allow Chinese citizens to apply for passports for travel from January 8, after nearly three years of strict pandemic border controls prevented tourists from leaving the country.

Visitors from China were Thailand’s largest tourism market before the pandemic struck in 2020.TAT executive director of the East Asia region, Chuwit Sirivejkul, said the Chinese government’s announcement that it would allow its citizens to apply for passports for travel from January 8 was already leading to a surge of interest in travel to Thailand.

Online searches for travel packages skyrocketed in China and airlines have asked its aviation authorities to increase the number of international flights.

Chuwit said the TAT was working with its five offices in China – in Beijing, Shanghai, Guangzhou, Kunming and Chengdu – to revise its plan to attract Chinese tourists to Thailand.

“Chinese travel agencies have launched travel packages to Thailand for the upcoming Chinese New Year festival,” Chuwit added.TAT governor Yuthasak Supasorn said the agency would discuss its plan to attract Chinese tourists with hotel operators, airlines, and airport operators.

Tourism and Sports Minister Phiphat Ratchakitprakarn said Thailand would increase next year’s target for international tourists, from 20 million to 25 million, following Beijing’s announcement. This will help the country reach its 2023 tourism revenue target of 2.38 trillion baht, the minister said.
Source:The Nation

ស្ពានអាកាសព្រះមុនីវង្សចាប់ផ្តើមដំណើរការសាងសង់ហើយគ្រោងចំណាយពេល៣ឆ្នាំ

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រោយបើកការដ្ឋានកាលពីប៉ុន្មានខែមុន រហូតមកដល់ពេលនេះគ្រឿងចក្រ និង​អ្នកជំនាញ​បច្ចេកទេស​បាន​ចាប់ផ្តើមដំណើរការការដ្ឋានសាងសង់ស្ពានអាកាស​ព្រះមុនីវង្ស ដែលជាស្ពាន​អាកាស​ដំបូង​មាន​រង្វង់​មូល​លើ​អាកាស។ គម្រោងនេះគ្រោងចំណាយថវិកាប្រមាណ៣៧លានដុល្លារអាមេរិក និងចំណាយពេល៣ឆ្នាំ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ​ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹង​នៅថ្ងៃទី២៨ ខែធ្នូនេះថា នៅដើមឆ្នាំ២០២៣ ​ប៉ុន្មានថ្ងៃខាងមុខទៀតនេះ គ្រឿងចក្រជាច្រើន​នឹងចូលដល់​ការដ្ឋានបន្ថែមទៀត។

លោកឱ្យដឹងថា ស្ពានអាកាសព្រះមុនីវង្សនឹងជួយសម្រួលការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដែល​មានកំណើនយានយន្ត ​និងការធ្វើចរាចរណ៍កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ស្ពាន​អាកាសនេះ សាងសង់ស្ថិតនៅ​ចំណុច​ប្រសព្វ​មហាវិថី​សម្តេចតេជោ ហ៊ុន សែន​ មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ ហៅផ្លូវលេខ២៧១​ ក្នុងទឹកដីខណ្ឌចំការមន និង​ខណ្ឌមានជ័យ​។

ស្ពានអាកាសនេះ​សាងសង់ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា OCIC គ្រោងចំ​ណាយថវិកា៣៦.៧៧៥.០០០ដុល្លារ ​និងយោងតាមផែនការ គ្រោងចំណាយពេលវេលាសាងសង់​៣៦ខែ។

គម្រោងស្ពានអាកាសព្រះមុនីវង្ស ​មានសាងសង់ផ្លូវផ្ទាល់ដី ​ដែលមានរង្វង់មូលបែងចែកទិស និង​ផ្លូវតភ្ជាប់រវាងមហាវិថីព្រះមុនីវង្ស ​មហាវិថីសម្តេចតេជោ ​ហ៊ុន សែន វិថីកងយោធពលខេមរភូមិន្ទ ឆ្ពោះទៅ​ស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ២។​

បន្ទាប់មកសាងសង់ ស្ពានអាកាសចំនួនពីរជាន់។ ស្ពានអាកាសជាន់ទី១​ ជាស្ពានរង្វង់មូល​ នៅត្រង់ចំណុចប្រសព្វ ​ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា ទៅ​កាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ពានព្រះមុនីវង្ស ​មហាវិថីព្រះមុនីវង្ស និង​វិថីកងយោធពលខេមរភូមិន្ទ។ ស្ពានអាកាសជាន់ទី២ ​ជាផ្លូវទ្វេទិស មានទិសដៅទៅមក រវាងមហាវិថីព្រះមុនីវង្ស ​និងមហាវិថីសម្តេចតេជោ ហ៊ុន សែន៕

អ្នកជំនាញៈ តម្លៃដីធ្លីនៅក្នុងក្រុងបង្កើតថ្មីអាចនឹងកើនឡើងពី២០ទៅ៣០ភាគរយពីតម្លៃបច្ចុប្បន្ន

ដោយៈ សុផារី

ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតក្រុងថ្មីចំនួនបីប   ន្ថែមទៀត រួមមាន ក្រុងអរិយក្សត្រ ក្រុងសំពៅពូន ស្ថិតក្នុងខេត្តកណ្តាល និងក្រុងឧដុង្គម៉ែជ័យ ស្ថិតក្នុងខេត្តកំពង់ស្ពឺ។

អ្នកជំនាញបញ្ជាក់ថា ក្រោយការប្រកាសបង្កើតក្រុងថ្មីនេះ តម្លៃដីធ្លី និងអចលនទ្រព្យ នៅក្នុងតំបន់ទាំងនោះនឹងមានកំណើនខ្ពស់។

អគ្គនាយកក្រុមហ៊ុន Century 21 Mekong លោកច្រឹក សុខនីម បានមានប្រសាសន៍ប្រាប់កាលពីថ្ងៃទី២៦ ខែធ្នូថា បានមានប្រសាសន៍ថា ការបង្កើតក្រុងទាំងបីនេះ គឺជាយន្តការរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញសេដ្ឋកិច្ចនៅតាមតំបន់ ឱ្យកាន់តែមានភាពទាក់ទាញ និងមានការរីកចម្រើនជាមុន ក៏ដូចជា ការបង្កើនការផ្តល់សេវាសាធារណៈកាន់តែកៀក និងមានប្រសិ​ទ្ធ​ភាព។

លោកមានប្រសាសន៍ថា “ក្នុងពេលដែលទីក្រុងថ្មីនេះ ចាប់ផ្តើមកសាង តម្រូវការដីនឹងមានការកើនឡើង ដែលធ្វើឱ្យតម្លៃអចលនទ្រព្យកើនឡើង”។ លោកបន្តថា “ប៉ុន្តែយ៉ាងណា ការរៀបចំក្រុងថ្មីនេះ ទាមទារនូវការវិនិយោគរបស់រាជរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ឱ្យបានកាន់​តែប្រសើរជាងមុនផងដែរ”។

លោកច្រឹក សុខនីមបានបន្តថា សម្រាប់ឆ្នាំ២០២៣ តម្លៃដីអាចនឹងមិនប្រែប្រួលខ្លាំងនោះទេ ដោយសារស្ថានភាពសេដ្ឋកិច្ចមិនសូវល្អ ក៏ដូចជាបញ្ហាអូសបន្លាយនៃសង្រ្គាមអ៊ុយក្រែន។ តែយ៉ាងណា ចាប់ពីឆ្នាំ២០២៤ និងឆ្នាំ២០២៥ តម្លៃដីអាចនឹងកើនឡើងពី២០% ទៅ៣០%នៃតម្លៃបច្ចុប្បន្ន។

បើតាមលោកសុខនីមបានឲ្យដឹងថា បច្ចុប្បន្ននេះ នៅក្នុងតំបន់អរិយក្សត្រ អចលនទ្រព្យ មានតម្លៃចន្លោះពី៨០ដុល្លារទៅ១៣០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ សម្រាប់នៅតាមផ្លូវធំៗ និងតាមផ្លូវតូចៗ តម្លៃប្រមាណពី២០ដុល្លារទៅក្រោម៨០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ជាមួយគ្នានេះ លោកថាន់ ចាន់ណា ម្ចាស់បុរីចាន់ណាលែន បានមានប្រសាសន៍ប្រា​ប់Property Area Asia តាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃទី២៨ ខែធ្នូនេះថា ដីធ្លីនៅក្នុងតំបន់អរិយក្សត្រ កំពុងត្រូវបានស្វែងរកកាន់តែច្រើន សម្រាប់ការវិនិយោគ ហើយក៏មានក្រុមហ៊ុនអភិវឌ្ឍន៍មកទិញទុក សម្រាប់សាងសង់ផងដែរ ក្រោយមានការប្រកាសពីរដ្ឋាភិបាលផងដែរ។

លោកបានបញ្ជាក់ថា ត្រឹមរយៈពេល២ទៅ៣ឆ្នាំទៀត គេមិនអាចស្វែងរកដីធ្លីនៅក្នុងតំបន់អរិយក្សត្រ ដែលមានតម្លៃ១០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េទៀតទេ ដោយតម្លៃដីធ្លីនៅជាប់នឹងផ្លូវធំ នឹងមានការឡើងថ្លៃខ្ពស់​។ លោកមានប្រសាសន៍ថា “ដីនៅជាប់នឹងផ្លូវរដ្ឋ ឬផ្លូវធំៗ មួយការ៉េស្ថិតនៅចន្លោះ២០០ដុល្លារអាមេរិកឡើងទៅ ចំណែកដីធ្លីនៅជាប់នឹងផ្លូវតូចៗ ទាបបំផុតក៏១៥០ដុល្លារដែរ។

ចំណែកលោក ហ៊ិន រស់ អគ្គនាយករីសតភូមិចម្ការដូង ដែលមានមូលដ្ឋាននៅក្នុងក្រុងឧដុង្គម៉ែជ័យ បានបង្ហាញថា គម្រោងដីឡូតិ៍និងអចលនទ្រព្យនានា នៅក្នុងក្រុងនាពេលនេះមានការគាំទ្រខ្លាំង ក្រោយការប្រកាសជាផ្លូវការបង្កើតក្រុងឧដុង្គម៉ែជ័យ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។

លោកបានមានប្រសាសន៍ប្រាប់ Property Area Asia តាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃទី២៨ ខែធ្នូនេះថា អតិថិជនមកពីរាជធានីភ្នំពេញ និងក្រៅប្រទេស ដែលស្វែងរកដីធ្លីនៅក្នុងក្រុង មានសន្ទុះកាន់តែខ្លាំង ក្រោយរដ្ឋាភិបាលក្រកាសបង្កើតក្រុង។

លោកហៅសន្ទុះទិញលក់នេះថា ជាដំណឹងរីករាយសម្រាប់ប្រជាជននៅក្នុងមូលដ្ឋាន និងសញ្ញានៃការអភិវឌ្ឍទីក្រុងមួយនេះ។

លោក ហ៊ិន រស់ បានឱ្យដឹងថា នៅក្នុងពេលនេះតម្លៃដីធ្លីមានការកើនឡើងតម្លៃបន្តិចបន្តួចតែប៉ុណ្ណោះ ប៉ុន្តែនៅក្នុងរយៈពេលប្រហែលត្រឹមតែ២ទៅ៣ឆ្នាំទៀត នោះតម្លៃដីធ្លីនឹងមានការកើនឡើង ប្រហែល១គុណនឹង២ ឬគុណនឹង៣។

លោកបញ្ជាក់ថា “ដោយសារដំណឹងផ្លូវការ ហើយក្រុងនេះជាក្រុងថ្មី ដូច្នេះដីធ្លីនឹងកើនឡើងថ្លៃ។ ២ឬ៣ឆ្នាំទៀត ខ្ញុំអាចនិយាយបានថា នឹងកើនឡើងគុណនឹង២ ឬ៣”។

យោងតាម លោកច្រឹក សុខនីម តម្លៃដីធ្លីនៅក្នុងតំបន់ក្រុងឧដុង្គម៉ែជ័យ ក្នុងខេត្តកំពង់ស្ពឺវិញ ជាមធ្យមតម្លៃដីប្រហាក់ប្រហែល នឹងតំបន់អរិយក្សត្រដែរ ពោលគឺនៅតាមផ្លូវ៥១ តម្លៃចន្លោះពី៧០ដុល្លារ ទៅជិត២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងនៅតាមផ្លូវតូចៗ នៅរង្វង់២០ទៅ៣០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ៕