អភិបាលរងខេត្តកោះកុងមានព្រលានយន្តហោះចំនួន២និងសក្តានុពលសេដ្ឋកិច្ចជា​ច្រើន

   ដោយៈ គង់ សូរិយា

    កោះកុងៈ លោកឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបា លខេត្តកោះកុង បានលើកឡើងសក្តានុពលរបស់ខេត្ត ដែលបាននិងកំពុងរីកចម្រើនយ៉ាងលឿន សមនឹងជាតារារះនាទិសនារតី។

លោកបានលើកឡើងបែបនេះ ក្នុងពិធីស្វាគមន៍លោកទិត រិទ្ធីពល អនុរដ្ឋលេខាធិការ និងជាអគ្គនាយកស្ដីទីពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្ម ក្នុងសិក្ខាសាលាស្តីពី”ការជំរុញផលិតផលសក្ដានុពលកម្ពុជាទៅកាន់ទីផ្សារប្រទេសកាណាដា”។

លោកអភិបាលរងខេត្តបានលើកឡើងថា ដោយសារតែភាពអំណោយផល នៃទីតាំងភូមិសាស្ត្រជាប់ឆ្នេរសមុទ្រ និងភាពរីកចម្រើន នៃហេដ្ឋារចនាសម្ព័ន្ធ ខេត្តកោះកុង ដែលមានឆ្នេរសមុទ្រសរុបប្រវែង២៣៧គីឡូម៉ែត្រ  កំពុងទាក់ទាញវិនិយោគបន្ថែមទៀត តាមរយៈការបង្កើតតំបន់សេដ្ឋកិច្ចពិសេសជាបន្តបន្ទាប់។

ជាក់ស្តែង នៅខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមហ៊ុនធំជាងគេមួយនៅប្រទេសកម្ពុជា រ៉ូយ៉ាល់គ្រុប ត្រូវបានអនុញ្ញាតិឱ្យធ្វើការវិនិយោគបង្កើតតំបន់សេដ្ឋ កិច្ចពិសេស នៅលើទំហំផ្ទៃដី១ម៉ឺនហិកតា នៅក្នុងឧទ្យានជាតិបុទុមសាគរ នាភូមិសាស្ត្រឃុំតានូន និងឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។

បន្ទាប់ពីក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយនៅទីនេះ ខេត្តកោះកុង គឺមានតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួនពីរ ដែលនឹងបង្កើតការងារបានជាច្រើន កន្លែងថែមទៀតជូនប្រជាពលរដ្ឋ។ ទាំងនេះ គឺដោយសារតែខេត្តកោះកុង បានស្គាល់ភាពរីកចម្រើនយ៉ាងច្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដូចជា គម្រោងសាងសង់ព្រលានយន្តហោះ ចំនួនពីរកន្លែង ដែលបាននឹងកំពុងសាងសង់ក្នុងពេលសព្វថ្ងៃនេះ។

ក្រៅពីនេះទៀត ខេត្តកោះបាននិងកំពុងសាងសង់ កំពង់ផែទឹកជ្រៅមួយផងដែរ ដើម្បីដឹកជញ្ជូនទំនិញទៅកាន់ រាជធានីខេត្តផ្សេងៗនៃប្រទេសកម្ពុជា ដែលជាភាពទាក់ទាញ សម្រាប់ក្រុមហ៊ុនផលិតទំនិញ ដើម្បីនាំចេញរបស់ប្រទេសកម្ពុជា និងនៅពេលខាងមុខខេត្តកោះកុង នឹងមានតំបន់សេដ្ឋកិច្ចច្រើនជាងខេត្តដទៃ ដោយមិនចាញ់ខេត្តព្រះសីហនុនោះឡើយ។

ខេត្តកោះកុង មានផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង គឺជារបៀងមាត់សមុទ្រ ដែលបម្រើឱ្យមិនត្រឹមតែទំនាក់ទំនងផ្ទៃក្នុងរបស់កម្ពុជាទេ ក៏ប៉ុន្តែទំនាក់ទំនងរវាងថៃ កម្ពុជា និងវៀតណាម ដែលឆ្លងកាត់ រវាងមាត់សមុទ្រនេះ។ ប្រសិនបើវៀតណាមចង់យកទំនេញទៅប្រទេសថៃ ឆ្លងកាត់តាមផ្លូវនេះក៏រហ័ស ថៃចង់យក ទំនិញទៅវៀតណាម ក៏អាចឆ្លងកាត់តាមផ្លូវនេះ។

របៀងមាត់សមុទ្រនេះ ក៏ក្លាយជាតំបន់ទេសចរណ៍ដ៏គួរឱ្យទាក់ទាញ និងតំបន់ប៉ូលសេដ្ឋកិច្ចនៅទិសនារតី ដែលមុននេះមានក្នុងខេត្តព្រះសីហនុតែប៉ុណ្ណោះ។ តែឥឡូវនេះ គ្របដណ្តប់ខេត្តទិសនារតីរបស់យើង មានខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកែប និងខេត្តកំពត ជាមួយនឹងប៉ូលសេដ្ឋកិច្ច ដ៏រីកចម្រើននិងមានសក្តានុពលខ្ពស់នៅពេលខាងមុខផងដែរ។

ក្រៅតែពីផ្លូវជាតិលេខ៤៨ ខេត្តកោះកុងក៏បានតភ្ជាប់យ៉ាងសំខាន់ជាមួយខេត្តបាត់ដំបង ពោធិ៍សាត់ ទៅខាងប៉ៃលិន បន្ទាយមានជ័យ តាមរយៈផ្លូវជាតិលេខ១០ ដែលនេះជាការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋកម្ពុជា ដោយមិនចាំបាច់ធ្វើដំណើរឆ្លង កាត់តាមរាជធានីភ្នំពេញទៀតឡើយ និងនាំចេញកសិផល និងផលិតផលនានារបស់កសិករ និងឧស្សាហករកម្ពុជាទៅកាន់បរទេស បានដោយងាយស្រួល និងរួមចំណែកកាត់បន្ថយថ្លៃដើមផលិតកម្ម។

ក្រៅពីនេះនៅទូទាំងខេត្ត មានរោងចក្រ សហគ្រាស ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ សណ្ឋាគារ និងគ្រឹះស្ថានសំខានៗ ជាច្រើនកន្លែងទៀត ដែលរួមចំណែកកាត់បន្ថយ ការធ្វើចំណាកស្រុកទៅរកការងារធ្វើនៅក្រៅខេត្ត និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋបានមួយកម្រិតថែមទៀត៕

មន្រ្តីជាន់ខ្ពស់កម្ពុជាស្នើកូរ៉េសិក្សាគំរោងគមនាគមន៍នានាតភ្ជាប់ជាមួយស្ពានមិត្តភាពកម្ពុជា កូរ៉េ

   ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តីអូន ព័ន្ឋមុនីរ័ត្នរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានស្នើសមភាគីកូរ៉េ ជួយសិក្សាគំរោងហេដ្ឋារចនាសម្ព័ន្ឋ តភ្ជាប់ជាមួយស្ពាន ដែលត្រៀមសាងសង់នាពេលខាងមុខនេះ។

លោកបានថ្លែងបែបនេះ ​ក្នុងជំនួប​កាលពី​ថ្ងៃទី៩ ខែមីនា ក្នុងជំនួបជាមួយលោកស្រី Kim Kyung Hee អគ្គនាយក​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កូរ៉េ​ខាងត្បូង នៅរាជ​ធានី​ភ្នំពេញ។

លោកបន្តថា ក្រសួង​សេដ្ឋកិច្ច គាំទ្រ​ឱ្យមាន​ការសិក្សា​គម្រោង គមនាគមន៍​នានា ដែលជា​ការតភ្ជាប់​ជាមួយ ​គម្រោង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា- សាធារណរដ្ឋ​កូរ៉េ នៅប៉ែក​ខាងកើត​រាជធានី​ភ្នំពេញផងដែរ” ។

យោងតាមសេចក្តីប្រកាស​ព័ត៌មាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា​ ដែលបានចេញផ្សាយកាលពីថ្ងៃទី១០ ខែមីនា ថា លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែង​អំណរគុណ​ដល់​កូរ៉េ​ខាងត្បូង ដែល​បានសម្រេច​ផ្តល់​នូវការសន្យា​ស្តីពី​ ការផ្តល់​ឥណទាន​សម្បទាន តាមរយៈ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ឆ្នាំ២០២២ -២០២៦ ដែល​មាន​ទំហំ​ទឹក​ប្រាក់​ចំនួន១៥០០ លាន​ដុល្លារ​អាមេរិក ដែលត្រូវ​បានចុះ​ហត្ថលេខា​កាលពី​ចុង​ឆ្នាំ២០២២។

សេចក្តី​ប្រកាស​ព័ត៌មានដដែល​បន្ត​ថា គិតចាប់​ពី​ឆ្នាំ ២០០១ មកដល់​ដំណាច់​ឆ្នាំ ២០២២ ភាគី​កូរ៉េ​ខាងត្បូង​បានសន្យា​ផ្តល់​ឥណទាន​សម្បទាន​ដែលមាន​ទឹក​ប្រាក់​សរុប​ ប្រមាណ១៨០០លានដុល្លារ​អាមេរិក។

សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់​ថា ភាគី​ទាំង២ ក៏បាន​សន្យា​ថា នឹងបន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហ​ប្រតិបត្តិការ​នានា​ តាមរយៈ​ការផ្ដល់​ហិរញ្ញប្បទាន​អភិវឌ្ឍន៍​ផ្លូវការ ក្នុងក្របខ័ណ្ឌ​ឥណទាន​សម្បទាន ដើម្បី​រួមចំណែក​លើកស្ទួយ​ សកម្មភាព​អភិវឌ្ឍន៍​សង្គម- សេដ្ឋកិច្ច​កម្ពុជា​ឱ្យកាន់តែ​មានភាព​រីកចម្រើន និង​អភិវឌ្ឍន៍​បន្ថែមទៀត ស្របតាម​យុទ្ធសាស្ត្រ​របស់រាជ​រដ្ឋាភិបាល​កម្ពុជា ជាពិសេស ការសិក្សា​ទៅលើ​គម្រោ​ង​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​ធំៗ​នានា ​សម្រាប់​ទុកជា​ប្រវត្តិសាស្ត្រ​នៃទំនាក់ទំនង​មិត្តភាព​រវាង​ប្រទេសទាំង២៕

 

អតិថិជនកាន់តែច្រើនចាប់អារម្មណ៍ទិញដីនៅក្នុងគំរោង “ឋានសួគ៌លំហែរ”

 ដោយៈ គង់ សូរិយា

    ភ្នំពេញៈ គំរោងឋានសួគ៌លំហែរ ដែលបាននិងកំពុងអភិ​វឌ្ឍន៍យ៉ាងសកម្ម និងផ្តល់លក្ខខ័ណ្ឌបង់ប្រាក់ងាយស្រួល ទទួលបានការចាប់អារម្មណ៍ខ្ពស់ពីអតិថិជន ពីរាជធានីភ្នំពេញ និងបណ្តាខេត្តនានា។

ជាមួយនឹងគំរោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ សាងសង់អាងទឹកកំសាន្ត ដាំផ្កាលឿងរាជប្រមាណ២០០០ដើម និងសួ​នកំសាន្តជាច្រើនទៀត បានធ្វើឲ្យគំរោងនេះកាន់តែលេចត្រដែត ជាមួយទេសភាពជើងភ្នំដ៏ខៀវស្រងាត់ និងវែងអន្លាយ។

ប្រធានផ្នែកទីផ្សារគំរោងឋានសួគ៌លំហែរ លោកណុប ម៉ានុតបានមា​នប្រសាសន៍ឲ្យដឹង​នារសៀលថ្ងៃទី១០ មិនានេះថា មួយរយៈចុងក្រោយនេះ គំរោងឋានសួគ៌លំហែរទទួលបាន ការចាប់អារម្មណ៍ច្រើនពីសាធារណៈជន ពិសេសអតិថិជនមកពីរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។

លោកបន្តថា អ្វីជាមូលហេតុនៃភាពទាក់ទាញនេះ គឺដោយសារកត្តាមួយចំនួនដូចជា ទី១ អ្នកអភិវឌ្ឍន៍មា​នកេរ្ត៍ឈ្មោះល្អ និងទទួលបានការទុកចិត្តពីអតិថិជន ទី២ ជាគំរោងអភិវឌ្ឍន័ពិតប្រាកដ តាមផែនការមេ មិនមែនមានរូបភាពតែក្នុងវីដេអូ3Dនោះទេ ទី៣ គំរោងនេះ ជាគំរោងដែលស្អាត មានទេសភាពជើងភ្នំខៀវស្រងាត់ និងតំបន់លំហែរកាយធំៗព័ទ្ឋជុំវិញ និងទី៤ គំរោងមានភាពបត់បែនលើការបបង់ប្រាក់ និងបង់ប្រាក់តិចក្នុងមួយខែ។

លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateបានមានប្រសាសន៍ថា ការអភិវឌ្ឍន៍គំរោងរបស់យើង​ផ្តោតលើផលប្រយោជន៍អតិថិជន ដោយយើងអភិវឌ្ឍន័ពិត និងធ្វើពិត​តាមក្តីស្រម័យរបស់អតិថិជន ព្រោះយើងអភិវឌ្ឍន៍ដីលំហែរពិតប្រាកដ មិនមែនដីគ្រាន់តែបោះបង្គោលចោលនោះទេ។

លោកបន្តថា “យើងផ្តល់លក្ខខ័ណ្ឌបង់ប្រាក់តិច គឺចង់ឲ្យប្រជាជនខ្មែរមានលទ្ឋភាព ទទួលបានដីលំហែរពិតប្រាកដ ព្រោះបច្ចុប្បន្នក្រៅពីការហូបចុក ប្រជាជនយើងត្រូវការលំហែរ”៕
 

Biden to propose 25 percent minimum tax on US billionaires

United States President Joe Biden will call on Congress to impose a 25 percent minimum tax on billionaires as part of a series of proposed tax hikes on wealthy individuals and corporations, according to a US media report.

Biden’s proposed spending plan would also nearly double the capital gains tax for investment from 20 percent to 39.6 percent, and lift income levies on corporations and wealthy Americans, Bloomberg News reported on Wednesday.

Biden will unveil his budget plan on Thursday amid sharp divisions between Republicans and Democrats on taxes, spending and debt reduction, kicking off what are likely to be fraught negotiations between the White House and a divided Congress.

The spending plan comes as Republicans and the White House are locked in a standoff over raising the debt ceiling, the total amount of money the federal government is allowed to borrow, amid a $31 trillion national debt.

Republicans, led by US House of Representatives Speaker Kevin McCarthy, have argued the ceiling should not be raised without significant spending cuts and have dismissed calls for higher
taxes.

Biden has said his plan will cut the deficit by nearly $3 trillion over 10 years, mostly through tax increases. Republicans hold a majority in the House, with the Democrats controlling the Senate.

During his State of the Union address in February, Biden called on Congress to support higher taxes on the wealthy and “reward work, not just wealth”.

The US president has insisted that his proposed tax hikes will only affect a small percentage of Americans, telling an audience in Virginia last week that those with an annual salary of less than $400,000 “will not pay an additional single penny in any tax”.

Biden last year proposed a billionaire minimum income tax to ensure households worth more than $100m pay at least 20 percent in taxes on both income and unrealised gains from unsold investments.

Source: News Agencies

China developer Kaisa lost one-third market value in resumed trade after one-year halt

HONG KONG: Shares of Chinese property developer Kaisa Group Holdings plummeted as much as 41 per cent on Friday (Mar 10) after they resumed trading following a halt since Mar 31, 2022, wiping US$300 million off the company’s market value.

The Shenzhen-based firm published its long-delayed earnings results late on Thursday for fiscal 2021 and the first half of fiscal 2022, posting significant losses and
big drops in revenue.

Kaisa is one of many Chinese developers that have defaulted on their offshore debt after the sector plunged into a debt crisis in late 2021 amid a cash squeeze and slowing sales, with some now scrambling to enter into restructuring agreements with their creditors.

For the six months ended June 31, 2022, Kaisa reported an attributable loss of 7.67 billion yuan (US$1.10 billion), compared to a profit of 3 billion yuan recorded a year earlier. The company posted a loss of 12.73 billion yuan in 2021.

Source: Reuters

ទីក្រុងសេអ៊ូលបង្ហាញមហិច្ឆិតាប្រែក្លាយដងទន្លេHanទៅជាបណ្តុំនៃហេដ្ឋារចនាសម្ព័ន្ធធំៗ និងមណ្ឌលកំសាន្តលំដាប់អន្តរជាតិ

ដោយ: គង់ លាងហួរ

សេអ៊ូល: អភិបាលក្រុងសេអ៊ូល លោក Oh Se-hoon បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅថា រដ្ឋាភិបាលក្រុងសេអ៊ូល បានកំណត់ទស្សនៈរបស់ខ្លួន លើការច្នៃប្រឌិតហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋធានីតាមដងទន្លេ Han។

ក្រោមគម្រោង Great Hangang (Han River) រដ្ឋាភិបាលទីក្រុង នឹងបង្កើនលក្ខណៈងាយស្រួល និងភាពទាក់ទាញនៃរដ្ឋធានី និងព្យាយាមការពារបរិស្ថានធម្មជាតិជុំវិញទន្លេ ដើម្បីអាចឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចររីករាយនឹងទេសភាពមាត់ទឹក។

គម្រោង Hangang Renaissance ផ្តោតជាសំខាន់ទៅលើការធ្វើទំនើបកម្ម ហេដ្ឋារចនាសម្ព័ន្ធដែលហួសសម័យ និងខូចគុណភាព និងការស្ដារឡើងវិញនូវធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ី។

ទីក្រុងសេអ៊ូលនឹងកាត់បន្ថយកម្រិតកម្ពស់ និងបទប្បញ្ញត្តិផ្សេងទៀតសម្រាប់ Yongsan Dreamhub ដែលជាអគារការិយា​ល័យ ផ្សារទំនើប សណ្ឋាគារ និងអាផាតម៉ិនអន្តរជាតិដ៏ធំមួយ ស្ថិតនៅលើដីទំហំ៥៦០.០០០ម៉ែត្រការ៉េ នៅក្នុងស្រុក Yongsan និងតំបន់សំខាន់ៗផ្សេងទៀតនៅជិតទន្លេ Han ។

តំបន់ទាំងនេះក៏រួមបញ្ចូល Yeouido ដែលជាសង្កាត់ហិរញ្ញវត្ថុដ៏សំខាន់របស់ទីក្រុងសេអ៊ូលផងដែរ។

អគារ Jamsil Sports Complex ដែលត្រូវបានគេស្គាល់ថាជា Seoul Sports Complex ស្ថិតនៅក្នុងស្រុក Songpa នឹងត្រូវបានផ្លាស់ប្តូរ ទៅជាមជ្ឈមណ្ឌលសម្រាប់ការប្រជុំសកល ការលើកទឹកចិត្ត សន្និសីទ និងការតាំងពិពណ៌ទេសចរណ៍ (MICE)។

រដ្ឋបាលទីក្រុងសេអ៊ូល ក៏គ្រោងនឹងជួសជុលតំបន់លំនៅដ្ឋាននានា ដើម្បីបង្កើតនូវទេសភាព Skyline ចម្រុះតាមដងទន្លេ និងតភ្ជាប់អគារផ្ទះល្វែងទៅទន្លេតាមរយៈផ្លូវដើរផងដែរ។

អគារវប្បធម៌ថ្មីនឹងត្រូវបានសាងសង់ រួមទាំងមជ្ឈមណ្ឌល Sejong ទីពីរសម្រាប់សិល្បៈសម្តែង និងទីធ្លាវប្បធម៌នៅសង្កាត់ Yeouido ផងដែរ។

ស្ពាន Jamsu នឹងត្រូវបានផ្លាស់ប្តូរ ទៅជាទីធ្លាវប្បធម៌នៅឆ្នាំ២០២៦ ដើម្បីអនុញ្ញាតឱ្យមនុស្សម្នាអាចទស្សនាភាពយន្ត និងរីករាយជាមួយការសម្តែងខ្នាតតូច។

ដើម្បីបង្កភាពងាយស្រួល ដល់ការធ្វើដំណើរទៅកាន់មាត់ទឹក កន្ត្រកខ្សែកាប នឹងត្រូវបានដំឡើងនៅលើទន្លេ នៅទីតាំងដែលត្រូវតភ្ជាប់ការដឹកជញ្ជូនរវាង Gangbuk (ភាគខាងជើងនៃទន្លេ Han) និង Gangnam (ភាគខាងត្បូងនៃទន្លេ) ព្រមទាំងកន្លែងទេសចរណ៍សំខាន់ៗផងដែរ។

ទីក្រុងសេអ៊ូល ក៏នឹងសាងសង់ស្ពានថ្មើរជើង នៅលើកោះ Nodeul កោះ Seonyu និងសួនឧទ្យាន Seoul Forest ផងដែរ។

ផ្លូវសម្រាប់ដើរថ្មើរជើងចំនួន៧ នៅលើទន្លេនឹងត្រូវបានសាងសង់ ឬពង្រីកនៅឆ្នាំ២០៣០ ដើម្បីធានាថា ប្រជាជនអាចទៅដល់សួនឧទ្យានមាត់ទន្លេ ក្នុងរយៈពេល១០នាទីដោយថ្មើរជើង ពីតំបន់មាត់ទឹកណាមួយ។

កន្លែងទស្សនាមួយចំនួន ដែលផ្តល់ជូនទិដ្ឋភាពភ្នែកបក្សីនៃរដ្ឋធានីសេអ៊ូល នឹងត្រូវបានបង្កើតឡើងតាមដងទន្លេ ដោយចាប់ផ្តើមពីកន្ត្រកវិលខ្នាតយក្ស Seoul Ring ដែលមានអង្កត់ផ្ចិត១៨០ម៉ែត្រ ស្ថិតនៅជាយក្រុង Sangam-dong ភាគពាយ័ព្យ។

Seoul Ring នឹងក្លាយទៅជាកន្ត្រកវិលធំជាងគេទី២ របស់ពិភពលោក ដោយគម្រោងសាងសង់នេះ គ្រោងនឹងបើកការដ្ឋាននៅខែមិថុនា ឆ្នាំ២០២៥ និងមានគោលដៅសាងសង់បញ្ចប់នៅខែធ្នូ ឆ្នាំ២០២៧៕

រដ្ឋបាលរាជធានីដាក់ចេញផែនការសំខាន់ចំនួន៦​ជាអាទិភាព​សម្រាប់​អនុវត្ត​នាឆ្នាំ​ខាង​មុខនេះ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចដាក់ចេញផែនការយុទ្ឋសាស្រ្តអាទិភាពចំនួន៦ ក្នុងសន្និបាតរបស់ខ្លួនដែលបានប្រារពធ្វើនៅព្រឹកថ្ងៃទី៩ មិនាកន្លងមកនេះ។

យោងតាម​ សេចក្ដី​សន្និដ្ឋាន​ចុងក្រោយនៅក្នុង​របាយការណ៍​ចំនួន​២៦៣​ទំព័រ​របស់​រដ្ឋ​បាលរាជធានីភ្នំពេញ​ នៅក្នុង​សន្និបាត​បូកសរុប​លទ្ធផលការងារប្រចាំឆ្នាំ២០២២ ​និង​លើកទិសដៅ​ការងារ​ឆ្នាំ​២០២៣។

របាយការណ៍បានឲ្យដឹង ក្នុងសេចក្តីសន្និដា្ឋនក្នុងឆ្នាំ២០២២ កន្លងទៅនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងការចង្អុលបង្ហាញរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានីភ្នំពេញបានបន្តខិតខំពុះពារសម្រេចបាននូវសមិទ្ធផល និងស្នាដៃការងារសំខាន់ៗគួរជាទីមោទនៈ ជាពិសេសក្នុងវិស័យ សន្តិសុខ សុវត្ថិភាពនិងសណ្តា​ប់ធ្នាប់សង្គម នៅគ្រប់ព្រឹត្តិការណ៍ជាតិ-អន្តរជាតិ ការកសាងសមិទ្ធផល ការផ្តល់សេវាសាធារណៈ និងការងារកំណែទម្រង់តាមវិស័យ ដែលជាផ្នែកមួយជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ។

ទន្ទឹមនឹងលទ្ធផលដែលសម្រេចបានជាវិជ្ជមាន រដ្ឋបាលរាជធានីភ្នំពេញ ក៏ត្រូវបន្តប្រមូលផ្ដុំកម្លាំងសរុបមធ្យោបាយសរុប និងវិធានការសរុប ដើម្បីបន្តគ្រប់គ្រង និងដោះស្រាយឱ្យបានកាន់តែល្អប្រសើរនូវការងារអាទិភាពសំខាន់ៗមួយចំនួនទៀតរួមមាន ទី១. បន្តគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទន្ទឹមគ្នាទៅនឹងការបង្កើនល្បឿននៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ និងកុមារ-យុវវ័យ ជាពិសេសដូសជំរុញ (ដូសទី៣ ដូសទី៤ដូសទី៥ ដួសទី៦ និងដូសបន្ដបន្ទាប់) ដើម្បីបន្តរក្សាបាននូវ “ភាពសុំសហគមន៍រឹងមាំពិតប្រាកដយូរអង្វែង”។

ទី២. បន្តជំរុញការរៀបចំសណ្តាប់ធ្នាប់ ចរាចរណ៍ និងសុវត្ថិភាពសាធារណៈក្នុងរាជធានីភ្នំពេញ ពិសេសខណៈដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ នាខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។

ទី៣. បន្តអនុវត្តវិធានការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន បទល្មើសជួញដូរមនុស្សគ្រប់ទម្រង់ និងបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ព្រមទាំងបទល្មើសផ្សេងៗទៀតឱ្យបានម៉ឺងម៉ាត់ និងជាប់ជាប្រចាំដូចភ្លៀងរលឹម។

ទី៤. បន្តយកចិត្តទុកដាក់ និងដោះស្រាយចំពោះបញ្ហាគ្រោះធម្មជាតិ គ្រោះអគ្គិភ័យ និងការគ្រប់គ្រងគ្រោះមហន្តរាយ ដែលអាចកើតមានជាយថាហេតុ។ ទី៥.ជំរុញការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដើម្បីឆ្លើយតបនឹងសម្ពាធអតិផរណា ស្របតាមគោលនយោបាយជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យមានប្រសិទ្ធភាព។

ទី៦. ពង្រឹងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព- នឹងការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរ ក្នុងដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។

របាយការណ៍ប្រចាំឆ្នាំ២០២២ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញនេះ ត្រូវបានពិនិត្យ និងអនុម័តនៅក្នុងកិច្ចប្រជុំសា​មញ្ញលើកទី៤៤ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣៕

គំរោងកំណាត់ផ្លូវក្រវ៉ាត់ក្រុងទី៣ ប៉ែកខាងកើតប្រវែងជាង៣៤គីឡូម៉ែត្រនឹងត្រូវសាងសង់ស្ពានវែងៗចំនួន៣

  ដោយៈ គង់ សូរិយា

    ភ្នំពេញៈ នៅទីបំផុតកំណាត់ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលតភ្ជាប់ពីផ្លូវក្រវ៉ាត់ក្រុងបច្ចុប្បន្ន ត្រូវបានដាក់បង្ហាញជូនមន្រ្តីជាន់ខ្ពស់ ក្រសួងសាធារណៈការ និងដឹកជញ្ជូនហើយ។

គម្រោងខ្សែក្រវាត់ទី៣ ប៉ែកខាងកើតនេះ មានប្រវែងប្រមាណ ៣៤,១៥គីឡូម៉ែត្រ ត្រូវបានក្រុមហ៊ុនសំណង់សៀងហៃ លើកយកមកធ្វើបទបង្ហាញជូន អ្នកជំនាញបច្ចេកទេសក្រសួងដើម្បីពិនិត្យ និងផ្ដល់ធាតុចូលបន្ថែម។

ពិធីធ្វើបទបង្ហាញនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១០ មិនានេះ ក្រោមអធិបតីភាពលោកលឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមហ៊ុនសំណង់សៀងហៃ (Shanghai Construction Group Co,.Ltd.) ដើម្បីស្វែងយល់បទបង្ហាញស្តីពី លទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងខ្សែក្រវាត់ទី៣ ប៉ែកខាងកើត ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីបច្ចេកទេសជំនាញជាច្រើនរូបផងដែរ។

យោងតាមបទបង្ហាញរបស់ក្រុមហ៊ុនសំណង់សៀងហៃ គម្រោងខ្សែក្រវាត់ទី៣ ប៉ែកខាងកើតនេះ មានប្រវែងប្រមាណ៣៤,១៥គីឡូម៉ែត្រ សាងសង់ជាផ្លូវ៤គន្លង (ពីរគន្លងទៅ ពីរគន្លងមក) ចេញពីមហាវិថីឈ្នះឈ្នះ (ចំណុចប្រសព្វផ្លូវជាតិលេខ៦) រហូតដល់ចំណុចប្រសព្វផ្លូវលេខ៧០បេ ឆ្លងកាត់កោះចំនួន២ គឺកោះដាច់ និងកោះតាង ដោយត្រូវសាងសង់ស្ពានឆ្លងទន្លេមេគង្គចំនួន៣ ក្នុងនោះស្ពានទី១ (ផ្លូវជាតិលេខ៦-កោះដាច់) មានប្រវែង១៣១១ម៉ែត្រ ស្ពានទី២ (កោះដាច់-កោះតាង) មានប្រវែង៥៧៩ម៉ែត្រ និងស្ពានទី៣ (កោះតាង-ផ្លូវ៧០បេ) មានប្រវែង១០៤៤ម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ២៤០លានដុល្លារអាមេរិក។

បន្ទាប់ពីបានស្វែងយល់បទបង្ហាញរួចមក អ្នកជំនាញបច្ចេកទេសក្រសួងបានជជែកពិភាក្សា និងផ្ដល់យោបល់ជាធាតុចូលលើការងារបច្ចេកទេសសំខាន់ៗក្នុងការសាងសង់ រួមមានការរៀបចំជាចំណតយានយន្ត ព្រមទាំងការសិក្សាបន្ថែមលើភូមិសាស្ត្រតំបន់ ការសិក្សាលើលំហូរទឹក និងទំនប់ទឹក ជាធាតុចូលដើម្បីធ្វើឱ្យគម្រោងនេះមានប្រសិទ្ធភាព និងនិរន្តរភាព៕

 

 

 

 

 

មួយខែដំបូងនៃឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិឡើងវិញជិតកន្លះលាននាក់

  ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ បន្ទាប់ពីភ្ញៀវទេសចរអន្តរជាតិ ធ្លាក់ចុះអស់រយៈពេល៣ឆ្នាំកន្លងមក ដោយសារតែវិបត្តិកូវីដ១៩ ឆ្នាំ២០២៣នេះ គ្រាន់តែមួយខែដើមឆ្នាំ ២០២៣នេះភ្ញៀវទេសចរអន្តរជាតិ ចូលមកកម្ពុជាមានចំនួនជិតកន្លះលាននាក់ទៅហើយ។

នេះបើតាមស្ថិតិរបាយការណ៍របស់ ក្រសួងទេសចរណ៍ចេញផ្សាយនៅព្រឹកថ្ងៃទី ១០ មីនា ២០២៣នេះ។

យោងតាមរបាយការណ៍ដដែលនេះបង្ហាញថា ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិ ទាំងជិតកន្លះលាននាក់នេះ ភ្ញៀវទេសចរមកពីប្រទេសថៃ មានចំនួនច្រើនជាងគេ ដែលមានចំនួនរហូតដល់ជិត១៤ម៉ឺននាក់ វៀតណាមជាង៦មឺន៤ពាន់នាក់ និងភ្ញៀវទេសចរជនជាតិចិនមានចំនួន២ម៉ឺន៤ពាន់នាក់។ អ្វីដែលពិសេសប្រជាពលរដ្ឋកម្ពុជាទន្ទឹងរង់ចាំភ្ញៀវទេសចរចិនយ៉ាងអន្ទះសារ ហើយក្នុងខែមករាកន្លងទៅនេះដែរ ភ្ញៀវទេសចរចិនបានកើនឡើង១០ដង ធៀបនឹងខែមករាឆ្នាំ ២០២២ បានន័យថាភ្ញៀវចិនចាប់ផ្ដើម សម្រុកចូលមកកម្ពុជាឡើងវិញជាបន្តបន្ទាប់ហើយ ។

ក្រលេកទៅមើលភ្ញៀវទេសចរបរទេស ដែលចូលមកកម្ពុជាតាមច្រកផ្លូវអាកាស មានចំនួនរហូតដល់១៤ម៉ឺន៣ពាន់នាក់ កើនឡើង៤៤៨ភាគរយធៀបនឹងខែមករា ឆ្នាំ២០២២កន្លងទៅ ក្នុងនោះតាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានចំនួន៩ម៉ឺន៦ពាន់នាក់ ព្រលានយន្តហោះអន្តរជាតិសៀមរាប មាន៤ម៉ឺន៥ពាន់នាក់ និងចូលតាមព្រលានយន្តហោះអន្តរជាតិកងកេង ខេត្តព្រះសីហនុមានចំនួន១.៣២១នាក់ ។

របាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញផងដែរថាកាលពីឆ្នាំ ២០២២កន្លងទៅកម្ពុជារកបានចំណូល ពីទេសចរអន្តរជាតិសរុបចំនួន ប្រមាណ១,៤១ពាន់លានដុល្លារអាមេរិក ដែលបង្កើតមុខរបរ និងការងារបានប្រមាណ៣២ម៉ឺននាក់ ខណៈទេសចរក្នុងស្រុកមានចំនួន១៣,៩៣លាននាក់ និងបានចំណាយសរុបប្រមាណ៦៥០លានដុល្លារអាមេរិក ។

លោកជំទាវឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងផងដែរ ឆ្នាំ២០២៣នេះ ភ្ញៀវទេសចរអន្តរជាតិជាពិសេសពីប្រទេសចិន បានកើនឡើងវិញ ក្រោយពីប្រទេសចិនបានបើកប្រទេសឡើងវិញ និងអនុញ្ញាតឱ្យជនជាតិចិន ចេញក្រៅប្រ​ទេសដើម្បីធ្វើដំណើរកម្សាន្ត ។ ម្យ៉ាងទៀតក្នុងឆ្នាំ ២០២៣នេះដែរយើងក៏រំពឹងថាកំណើនភ្ញៀវទេសចរកម្ពុជា ក៏អាចនឹងចេញក្រៅប្រទេសធ្វើដំណើរកម្សាន្តច្រើនឡើងវិញដូចគ្នាផងដែរ ។

ដោយឡែកលោកខន គង្គា អគ្គនាយកក្រុមហ៊ុនERA Cambodia ក៏បានលើកឡើងផងដែរថា កំណើនភ្ញៀវទេសចរបរទេ​សចូលមកកម្ពុជាក៏រំពឹងថា នឹងធ្វើឱ្យទីផ្សារខុនដូនៅក្នុងប្រទេសមានសសន្ទុះកំណើនដូចគ្នាដែរ ដោយតម្រូវការខុនដូជួល និងការទិញលក់ក៏នឹងមានសកម្មភាពផុសផុសជាងរយៈពេល៣ឆ្នាំកន្លង៕

អ្នកជំនាញនិងអភិវឌ្ឍន៍អន្តរជាតិៈកម្ពុជាមានសក្តានុពលជាច្រើនដែលបន្តជម្រុញការរីកចម្រើនអចលនទ្រព្យរយៈពេលវែង

ដោយៈ ជេស៊ីកា

    ភ្នំពេញៈ អ្នកអ្នកអភិវឌ្ឍន៍ និងជំនាញអចលនទ្រព្យលំដាប់អន្តរជាតិបានមើលឃើញសក្តានុពលសំខាន់ៗច្រើន ដែលធ្វើឲ្យវិស័យនេះ​នឹងរីកចម្រើនរយៈពេលវែងបន្តទៀត។

ជាអ្នកអភិវឌ្ឍន៍គំរោងដ៏ធំមួយ នៅភាគខាងត្បូងរាជធានីភ្នំពេញ លោកបណ្ឌិត Ben Li អគ្គនាយកក្រុមហ៊ុនUrban Hub ដែលបាននិងកំពុងអភិវឌ្ឍន៍គំរោងខុនដូUrban Villageបានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ការរីកចម្រើនវិស័យអចលនទ្រព្យកម្ពុជា នឹងមានរយៈពេលវែងបន្តទៀត ជាមួយនឹងភាពធន់ ស្របពេលអតិថិជន អាចមើលឃើញកាន់តែច្បាស់ពីក្រុមហ៊ុន ដែលមានមូលដ្ឋានរ៉ឹងមាំក្នុងទីផ្សារ នៅក្នុងអំឡុងពេលមានវិបត្តិ។

លោកបន្តថា “វិស័យនេះនឹងរីកចម្រើនបន្តទៀត ដោយសារកម្ពុជា ជាប្រទេសមានកំនើ​នសេដ្ឋកិច្ចឈានមុខមួយ ក្នុងតំបន់អាស៊ាន ជាតំបន់មួយ ដែលមា​នសេដ្ឋកិច្ចលូតលាស់លឿនជាងគេ នៅក្នុងពិភពលោក”។ លោកបន្តថា “អត្រាមនុស្សវ័យក្មេង កំណើនប្រជាសាស្រ្ត១,២ភាគរយក្នុងមួយឆ្នាំ ជាអត្រាខ្ពស់ជាងគេក្នុងតំបន់អាស៊ាន”។

លោកបណ្ឌិតBen Liបានបន្តថា ជាមួយនឹងទីផ្សារកំពុងរីកចម្រើន ស្របពេលសេដ្ឋកិច្ច និងស្ថេរភាពនយោបាយរយៈពេលវែង បានធ្វើឲ្យកម្ពុជា ទាក់ទាញលំហូរទុនវិនិយោគពីបរទេស ពិសេសផលចំណេញពីការវិនិយោគនៅទីនេះ ខ្ពស់ជាងគេធៀបជាមួយបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន។

លោកបន្តថា “អ្នកមានធនធាន គួរតែផ្តោតលើការវិនិយោគអចលនទ្រព្យ ដោយសារផលចំណេញនៅទីនេះ នៅតែមានសក្តានុពល”។

ជាមួយគ្នាន អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodiaបានមានប្រសាសន៍ឲ្យដឹងផងដែរថា ការរីកចម្រើនវិស័យអចលនទ្រព្យ នៅកម្ពុជាបាននិងកំពុងដើរទៅរកលំអាន ដែលមានសុខភាពល្អប្រសើរជាងមុន ពិសេសអចលនទ្រព្យបែបឧស្សាហកម្ម បដិសណ្ឋារកិច្ច កសិកម្មនឹងមានការរគីមចម្រើនខ្លាំង​នាពេលខាងមុខ។

អ្នកស្រីបន្តថា “ពិតហើយផលចំណេញពីការវិនិយោគខ្ពស់ គឺជាឈ្នួនដ៏សំខាន់ ដែលកម្ពុជានៅតែស្ថិតក្នុង ក្រសែភ្នែករបស់អ្នកវិនិយោគអន្តរជាតិ”៕