រដ្ឋាភិបាលអនុម័តសាងសង់កំពង់ផែពហុបំណងធំមួយនៅក្នុងខេត្តកំពង់ឆ្នាំង

ដោយ: សុផារី

 

កំពង់ឆ្នាំង: រដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗនេះ បានសម្រេចឯកភាព ឲ្យរដ្ឋបាលខេត្តកំពង់ឆ្នាំង សាងសង់កំពង់ផែពហុបំណងមួយ ដើម្បីសម្រួល និងជម្រុញការដឹកជញ្ជូន នៅក្នុងខេត្តកំពង់ឆ្នាំង។

នេះបើយោងតាមប្រសាសន៍របស់លោក ស៊ុន សុវណ្ណរិទ្ធអភិបាលខេត្តកំពង់ឆ្នាំង នៅក្នុងសន្និសីទ​សារព័ត៌មាន​ ស្ដីពី​ “ភាពជោគជ័យ​ក្នុង​រយៈ​ពេល​ ៥​ឆ្នាំ​កន្លងមក​” របស់​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។

យោងតាមប្រសាសន៍លោកអភិបាលខេត្ត កំពង់ផែនេះត្រូវបានរាជរដ្ឋាភិបាលសម្រេចអនុម័តកាលពីប្រមាណ២សប្តាហ៍កន្លងមកនេះ ហើយគម្រោងនឹងត្រូវបានសាងសង់នាពេលខាងមុខ។

លោកអភិបាលមានប្រសាសន៍ថា “ថ្មីៗនេះ រដ្ឋាភិបាលបានឯកភាពជាគោលការណ៍ឲ្យមានការធ្វើផែពហុបំណង។ ឥឡូវនេះបានចេញលិខិតប្រមាណ១អាទិត្យ ២អាទិត្យនេះ គឺយើងបានធ្វើផែពហុបំណងមួយ”។

លោកបានលើកឡើងថា រដ្ឋាភិបាល ការអនុញ្ញាតឱ្យមានការសាងសង់កំពង់ផែពហុបំណងនេះ ជាកត្តាជំរុញការដឹកជញ្ជូនតាមរយៈផ្លូវទឹក និងសម្រួលការដឹកជញ្ជូនទំនិញទៅមកកាន់ខេត្តកំពង់ឆ្នាំង៕

ការបង្កើនប្រសិទ្ធភាពយុទ្ធសាស្ត្ររបស់ប្រទេសចិនផ្តល់ផលប្រយោជន៍ដល់ទេសចរណ៍និងសេដ្ឋកិច្ចកម្ពុជា

ដោយ: គង់ លាងហួរ

ភ្នំពេញ: ការបង្កើនប្រសិទ្ធភាពរបស់ប្រទេសចិនលើយុទ្ធសាស្ត្រកូវីដ១៩នៅដើមខែមករានេះ គឺជា ផលប្រយោជន៍ដល់ទេសចរណ៍និងសេដ្ឋកិច្ចកម្ពុជា។

លោក វុន ផានិត សាស្ត្រាចារ្យនៃវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានព្យាករណ៍ថា ភ្ញៀវទេសចរ ពាណិជ្ជករ និងវិនិយោគិនមួយចំនួនធំនឹងត្រឡប់មកប្រទេសកម្ពុជាឡើងវិញ ដោយសារតែទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំង២។

លោកបានបន្តថា “ការវិលត្រលប់មកវិញ នៃភ្ញៀវទេសចរចិន នឹងក្លាយជាអត្ថប្រយោជន៍ដ៏អស្ចារ្យ សម្រាប់ទេសចរណ៍ និងសេដ្ឋកិច្ចរបស់យើង”។

លោកបានចង្អុលបង្ហាញថា “ការត្រឡប់មកវិញរបស់ពួកគេក៏នឹងជួយលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនរវាងប្រទេសទាំង២ ឆ្ពោះទៅរកការកសាងសហគមន៍មួយ ដែលមានអនាគតរួមគ្នាផងដែរ”។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឱ្យដឹងថា ប្រទេសចិនគឺជាប្រភពភ្ញៀវទេសចរបរទេសដ៏ធំបំផុតមកកាន់ប្រទេសកម្ពុជា មុនវិបត្តិជំងឺកូវីដ-១៩ ដោយបន្ថែមថា កម្ពុជាបានទទួលភ្ញៀវទេសចរចិនចំនួន២,៣៦លាននាក់ ក្នុងឆ្នាំ២០១៩ និងបង្កើតចំណូលបានប្រមាណ១,៨ពាន់លានដុល្លារ។ លើសពីនេះ ប្រទេសចិនក៏ជាប្រភពវិនិយោគិនបរទេសលំដាប់កំពូលនៅកម្ពុជាផងដែរ។

លោក លឹម ឆៃ អ្នកគ្រប់គ្រងកម្មវិធីកិច្ចការបរទេសនៃអង្គការគំនិត Konrad-Adenauer Stiftung Cambodia បានមានប្រសាសន៍ថា ភ្ញៀវទេសចរចិន អ្នកជំនួញ និងវិនិយោគិនបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា។

លោកបានបន្តថា “ឱកាសពីការបើកដំណើរការឡើងវិញរបស់ប្រទេសចិន គឺច្បាស់ណាស់ហើយ យើងរំពឹងថា កម្ពុជានឹងស្វាគមន៍លំហូរចូលដ៏ធំនៃភ្ញៀវទេសចរ និងវិនិយោគិនចិន មកកាន់ប្រទេសកម្ពុជាម្តងទៀត ដូចកាលពីមុនវិបត្តិកូវីដ”។

លោកបញ្ជាក់ថា “ភ្ញៀវទេសចរចិនចូលចិត្តចំណាយប្រាក់ សម្រាប់ថ្ងៃឈប់សម្រាករបស់ពួកគេ ដូច្នេះការត្រឡប់មកវិញរបស់ពួកគេនឹងផ្តល់ការជំរុញ ដល់កំណើនទេសចរណ៍របស់យើង”។

លោក ឡុង សុវិទូ អ្នកស្រាវជ្រាវវ័យក្មេងនៅមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍ បានមានប្រសាសន៍ថា ប្រទេសកម្ពុជាកំពុងទន្ទឹងរង់ចាំការវិលត្រឡប់មកវិញ នៃភ្ញៀវទេសចរចិន បន្ទាប់ពីអវត្តមានរបស់ពួកគេ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។

លោកបានបន្ថែមថា “ការបើកដំណើរការឡើងវិញរបស់ប្រទេសចិន នឹងជួយដល់កម្ពុជាយ៉ាងខ្លាំង ក្នុងការស្តារសេដ្ឋកិច្ចរបស់យើងឡើងវិញ ក្នុងរយៈពេលក្រោយជំងឺរាតត្បាត និងឧស្សាកម្មទេសចរណ៍ផងដែរ”៕

ដំណឹងល្អ ទេសចរជនជាតិចិនជើងទី១បានមកដល់ខេត្តព្រះសីហនុវិញហើយ

ដោយ៖ សុផារី

ក្រុងព្រះសីហនុ៖ ទីបំផុត ទេសចរចិនបានត្រលប់មកដល់ខេត្តព្រះសីហនុវិញហើយ ដោយអាជ្ញាធរខេត្តព្រះសីហនុបានអញ្ជើញធ្វើបដិសណ្ឋារកិច្ចទទួលវត្តមានភ្ញៀវទេសចរជនជាតិចិនជើងទី១ ដែលមកមកកំសាន្តនៅលើទឹកដីខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។

តំណាងក្រសួងទេសចរណ៍ តំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល តំណាងអាជ្ញាធរខេត្តព្រះសីហនុ បានអញ្ជើញធ្វើបដិសណ្ឋារកិច្ចទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានភ្ញៀវទេសចរណ៍ជនជាតិចិន អញ្ជើញមកពីទីក្រុងគុនមីង មកខេត្តព្រះសីហនុ ធ្វើដំណើរតាមយន្តហោះជើងទីមួយ មកចុះចតនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។

បន្ទាប់ពីរដ្ឋាភិបាលចិនអនុញ្ញាតឱ្យប្រជាជនចេញក្រៅប្រទេសឡើងវិញ អាកាសយានដ្ឋានអន្តរជាតិកងកេង ខេត្តព្រះសីហនុ បានទទួលជើងហោះហើរលើកដំបូងមកពីប្រទេសចិន នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ ជាមួយវត្តមានភ្ញៀវទេសចរចំនួន១០៤នាក់ និងក្រុមអ្នកបម្រើការលើយន្តហោះ៦នាក់ទៀត សរុប១២០នាក់។

អ្នកដំណើរនិងភ្ញៀវទេសចរចិនទាំង១០៤នាក់នេះ គឺធ្វើដំណើរចេញពីអាកាសយានដ្ឋានអន្តរជាតិគួនមីង ខេត្តយូណាន ប្រទេសចិន ដោយបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិកងកេង នាវេលាម៉ោង៩៖៤៥នាទី យន្តហោះរបស់ក្រុមហ៊ុន Ruili Airline។

ក្នុងដំណើរចុះចតនៅខេត្តព្រះសីហនុលើកដំបូងនេះដែរ ភ្ញៀវទេសចរចិន និងក្រុមអ្នកបម្រើការលើយន្តហោះ ក៏ទទួលបានការស្វាគមន៍ពីសំណាក់ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល តំណាងអាជ្ញាធរខេត្តព្រះសីហនុជាដើម ដោយមានរបាំឆៃយ៉ាំសម្រាប់ទទួលបដិសណ្ឋារកិច្ច រួមជាមួយការបំពាក់ក្រមាខ្មែរ និងជូនបាច់ផ្កាផងដែរ។

លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ជាក់ថា នាឱកាសទទួលបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរមកពីប្រទេសចិន នៅអាកាសយានដ្ឋានព្រះសីហនុលើកដំបូងនោះ កម្ពុជាក៏មានរៀបចំបដាស្វាគមន៍ និងបានផ្សព្វផ្សាយពីការត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលភ្ញៀវទេសចរមកពីចិន និងមកពីជុំវិញពិភពលោក។

លោកបានបន្តថា មិនមានវិធានការបង្ការ ឬការធ្វើតេស្តរកមេរោគកូវីដ១៩ចំពោះភ្ញៀវទេសចរចិនទាំងនោះឡើយ ពោលគឺពួកគេអាចធ្វើដំណើរកម្សាន្តដោយសេរីនៅខេត្តព្រះសីហនុ និងនៅទូទាំងប្រទេសកម្ពុជា។

លោក ហោ សារុន បានបន្តទៀតថា “បន្ទាប់ពីខេត្តព្រះសីហនុនេះហើយ យើងនឹងរៀបចំការទទួលបដិសណ្ឋារកិច្ចចំពោះទេសចរមកពីប្រទេសចិននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងខេត្តសៀមរាបបន្តទៀត”។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងកាលពីពេលថ្មីៗនេះថា  សង្ឃឹមថានឹងទទួលបានភ្ញៀវទេសចរណ៍ចិនចំនួន២លាននាក់នៅឆ្នាំ២០២៣នេះ ខណៈដែលប្រទេសជាច្រើនស្វាគមន៍ភ្ញៀវទេសចរណ៍ចិន ហើយរំពឹងទុកប្រទេសចិនជំរុញការស្តារឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោក។

ចាប់តាំងពីប្រទេសចិនបានកែលំអវិធានការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩   យោងតាមស្ថានភាពជំងឺឆ្លងអន្តរជាតិនិងសមត្ថភាពផ្តល់សេវាកម្មធានាលើគ្រប់វិស័យ ប្រទេសចិនបានបើកឡើងវិញនូវការធ្វើដំណើរទៅក្រៅប្រទេសរបស់ប្រជាពលរដ្ឋចិនឡើងវិញដោយមានសណ្តាប់ធ្នាប់ តាមគោលការណ៍ធ្វើការសាកល្បង ។

ទីផ្សារទេសចរណ៍សកល  បានឆ្លើយតបយ៉ាងសកម្មចំពោះការនេះ ហើយស្វាគមន៍ភ្ញៀវទេសចរណ៍ចិនយ៉ាងរាក់ទាក់កក់ក្តៅ។ សហគមន៍អន្តរជាតិទទួលសម្គាល់ជាទូទៅថា  ការដែលប្រទេសចិនកែលំអវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩   ធ្វើឱ្យបែបបទចេញទៅក្រៅប្រទេសមានភាពងាយស្រួល  និងបើកឡើងវិញនូវការធ្វើដំណើរទៅក្រៅប្រទេស  ប្រការទាំងនេះមានអំណោយផលដល់ការជំរុញការអភិវឌ្ឍទេសចរណ៍ពិភពលោក  ជំរុញការស្តារឡើងវិញនៃសេដ្ឋកិច្ច  ក៏ដូចជាបំពេញបន្ថែមភាពរស់រវើកកាន់តែច្រើនដល់ការជំរុញការផ្លាស់ប្តូរ និងចំណងមិត្តភាពរវាងប្រជាជនចិននិងបរទេស៕

Thailand, EU look to resume free trade talks by March

Thailand and the European Union (EU) have agreed to restart negotiations over a free trade agreement, officials said on Thursday, nearly a decade after talks were stalled by a military coup in the Southeast Asian country.

Commerce Minister Jurin
Laksanawisit said after a meeting in Brussels with the EU Trade Commissioner Valdis Dombrovskis that the two sides aim to re-launch talks within the first quarter of this year.

Dombrovskis said on Twitter: “Both sides want a comprehensive, high-quality agreement, with ambitious sustainability provisions”.

The EU suspended trade negotiations with Thailand in 2014 after a military coup headed by Gen Prayut Chan-o-cha ousted the civilian government, saying it would keep the bilateral relations under review.

Exports dip for third month in a row in December
Southeast Asia’s second-largest economy held general elections in 2019, after which the bloc broadened engagement again.

Thailand exports US$22.8 billion worth of goods to the EU, including auto parts, electrical equipment and agriculture products, government data shows, making the bloc its fourth-largest trading partner.

Source: Reuter

China remains world’s top shipbuilder in 2022

China’s shipbuilding sector continued to lead globally by the end of 2022 with the biggest market share in terms of output and orders, official
data showed.

The country’s shipbuilding output hit 37.86 million deadweight tonnes (dwt) last year, accounting for 47.3 percent of the world’s total, according to the China Association of the National Shipbuilding Industry.

New orders, another major
indicator of the shipbuilding industry, stood at 45.52 million dwt in 2022, with a global market share of 55.2 percent.
The sector’s holding orders totaled 105.57 million dwt, up 10.2 percent year on year, taking up 49 percent of the world’s market share.

Meanwhile, six Chinese shipbuilding enterprises ranked world’s top 10 in terms of the three aforementioned indicators, the association added.

Source: Xinhua

ក្រុមហ៊ុនផលិតរថយន្តជប៉ុន Suzuki គ្រោងបោះទុន៣៥ពាន់លានដុល្លារដើម្បីផលិតរថយន្តអគ្គិសនី

ដោយ: គង់ លាងហួរ
ក្រុងតូក្យូ: ក្រុមហ៊ុន Suzuki Motor Corp គ្រោះបោះទុនវិនិយោគ៤,៥ពាន់ពាន់លានយ៉េន(៣៤,៨ពាន់លានដុល្លារ)នៅក្នុងការស្រាវជ្រាវ ការអភិវឌ្ឍន៍ និងការចំណាយដើមទុនដើម្បីបង្កើតរថយន្តអគ្គិសនី (EVs)។

ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះគ្រោងបោះទុនវិនិយោគចំនួន២ពាន់ពាន់លានយ៉េន ក្នុងប្រព័ន្ធអគ្គិសនី និងបច្ចេកវិជ្ជាបើកបរដោយស្វ័យប្រវត្តិ និងបែងចែកថវិកា២,៥ពាន់ពាន់លានយ៉េនទៀតសម្រាប់សាងសង់រោងចក្រថាមពលថ្មសាក(EV) និងរោងចក្រថាមពលកកើតឡើងវិញ។

ការប្រកាសរបស់ក្រុមហ៊ុន Suzuki ធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តជប៉ុនផ្សេងទៀត បានដាក់ចេញនូវគោលដៅស្រដៀងគ្នានេះ ដើម្បីធ្វើឱ្យតាមទាន់គូប្រជែងនៅអឺរ៉ុប និងសហរដ្ឋអាមេរិក នៅក្នុងទីផ្សារថាមពលថ្ម សាក(EV) ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។

ក្រុមហ៊ុន Suzuki បានប្រកាសថា ខ្លួននឹងដាក់ឱ្យប្រើប្រាស់រថយន្ត EV ដើរដោយថាមពលថ្មដំបូង រួមទាំងរថយន្តស្ព័រខ្នាតតូច និងរថយន្តខ្នាតតូច“kei” នៅក្នុងប្រទេសជប៉ុន ក្នុងឆ្នាំសារពើពន្ធ២០២៣។

ជាមួយនឹងអតិថិជន ដែលគិតគូរពីតម្លៃនៅក្នុងចិត្ត លោក Toshihiro Suzuki ប្រធានក្រុមហ៊ុន Suzuki បានមានប្រសាសន៍ថា“លោកចង់លក់រថយន្ត១គ្រឿងក្នុងតម្លៃ១លានយ៉េន”។

ក្រុមហ៊ុន Suzuki គ្រោងដាក់លក់រថយន្ត EV នៅអឺរ៉ុប និងឥណ្ឌា ព្រមទាំងលក់ម៉ូតូអគ្គិសនីប្រើប្រាស់ថ្មដំបូងរបស់ខ្លួន នៅទូទាំងពិភពលោក នៅឆ្នាំបន្ទាប់។

ក្រុមហ៊ុននេះគ្រោងបង្កើនកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយក្រុមហ៊ុនរថយន្តខ្នាតយក្ស Toyota Motor Corp ដើម្បីចាប់យកចំណែកធំជាងមុននៃទីផ្សារ EV ដែលកំពុងរីកចម្រើនរបស់ប្រទេសឥណ្ឌាផងដែរ។

លោក Toshihiro Suzuki បានថ្លែង​ក្នុង​អំឡុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា​ក្នុង​ខែ​មករានេះ ថា“ក្រុមហ៊ុន Suzuki គ្រោងនឹងរៀនសូត្រពី ក្រុមហ៊ុន Toyota ពីរបៀបប្រើប្រាស់បច្ចេកវិទ្យា EV ដើម្បីបង្កើតរថយន្តអគ្គិសនីខ្នាតតូច”៕

តើទឹកពិសារឋានសួគ៌បូកគោមានចំណុចពិសេសអ្វីខ្លះ?​

តំណក់ទឹកភ្លៀង ដែល​មិន​រង​ការបំពុល​ពី​បរិយាកាស និង​ផ្សែង​យានយន្ត​ផ្សេងៗ ត្រូវបាន​យកមកប្រើ​ប្រាស់ ដើម្បី​ផលិត​ទឹក​ពិសារ “​ឋានសួគ៌​បូកគោ​” ដើម្បី​លើក​កំពស់​សុខភាព​អ្នក​ពិសារ និង​មាន​សារធាតុ​ទ្រទ្រង់​រាងកាយ​យ៉ាង​ប្រសើរ​។​

​ដោយមាន​កំពស់​១០៧៥​ម៉ែត្រ ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ជា​តំបន់​ដ៏​ពិសិដ្ឋ​មួយ ដែលមាន​អាកាសធាតុ​ត្រជាក់​គ្រប់​រដូវ​កាល​។ តំណក់ទឹក ដែល​ត្រូវបាន​ទាញយក​មកប្រើប្រាស់ សំរាប់​ទឹក​ពិសារ “​ឋានសួគ៌​បូកគោ​” មាន​គុណភាព​ខ្ពស់ ជួយ​សុខភាព​អ្នកពិសារ ប្រៀបដូចជាទឹក​ដែល​ត្រូវបាន​ទាញយក​ពី​ភ្នំ​ហ្វូ​ជី​ប្រទេស​ជប៉ុន​។​

ជាមួយនឹង​សេវាកម្ម ពោរពេញ​ដោយ​ភាព​សំរិតសំរាំងនិង​ការពង្រីក​សេវាកម្ម ចែកចាយ​កាន់តែ​ទូលំទូលាយ ទឹក​ពិសារ​ឋានសួគ៌​បូកគោ​បាន និង​កំពុង​ចាប់ផ្តើម​ពេញ​និយម និង​ជ្រើសរើស​យកមក​ទទួលទាន​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​។​ទឹក​ពិសា​ឋានសួគ៌​បូកគោ​ត្រូវបាន​ផលិតនិង​វេច​ខ្ចប់​នៅក្នុង​សហគ្រាស ផលិត​ទឹក​ពិសា​នៅលើ​ភ្នំ​បូកគោ ជា​ប្រភព​ទឹកស្អាត​មិនមាន​សារធាតុពុល​និង​មេរោគ​ផ្សេងៗហើយ​ផ្តល់នូវ​សុខ​ភាពល្អ​ចំពោះ​សុខភាព​មនុស្ស​គ្រប់​វ័យ​។​

​លោក សៅ សារិន នាយក​ចាត់ការ​ទូទៅ​ស្តីទី​សណ្ឋាគារ​ឋានសួគ៌​សុខា បាន​មានប្រសាសន៍​ឲ្យ​ដឹងថា “​លក្ខណៈពិសេស​របស់ “​ទឹក​ពិសា​ឋានសួគ៌​បូកគោ ជា​ទឹកធម្មជាតិ នៅលើ​កំពូលភ្នំ​បូកគោ ដែលមាន​រយៈកម្ពស់​១.០៧៥​ម៉ែត្រ​ពី​នីវ៉ូទឹក​សមុទ្រ ខ្ពស់ជាង​ទឹកស្ទឹង អូរ អណ្តូង ទន្លេ ជាដើម​”​។​

​លោក​បាន​បន្តថា “​ប្រសិនបើ​ទឹក​ពិសារ​ចេញ ពី​ប្រភព​ទឹកស្ទឹង អូរ អណ្តូង ទន្លេ គេ​ត្រូវ​ប្រើប្រាស់​សារធាតុ​គីមី ដើម្បី​បំបាត់​ក្លិន​និង​ធ្វើឱ្យ​ថ្លា​។ ប៉ុន្តែ​សម្រាប់​ទឹក​ពិសា​ឋានសួគ៌​បូកគោ ជា​ទឹកធម្មជាតិ ដែល​មិនមាន​សារធាតុ​គីមី​ឡើយ​”​។​

យោងតាម​ការសិក្សា​រប​ស់​អ្នកជំនាញ មកពី​ប្រទេស​ម៉ាឡេស៊ី បានការ​កោតសរសើរ និង​ទទួលស្គាល់​ចំពោះ​គុណភាព នៃ​ទឹក​ពិសា​ឋានសួគ៌​បូកគោ​យ៉ាងខ្លាំង ដោយសារតែ​ទឹក​ពិសារ​របស់​យើង មាន​ប្រភព​មកពី​ប្រភពទឹក​ដែលមាន​នីវ៉ូ​ខ្ពស់ មិនមាន​សារធាតុ​គីមី​នានា​ហូរ​ចូល​ឡើយ​។ លោក​បន្តថា ដោយសារ​ភ្នំ​បូកគោ​មាន​កំពស់​ខ្ពស់ ហេតុនេះ​ផ្ទៃ​បឹង​ផ្ទុក​ទឹក​របស់​យើង ស្រូបយក​ដំណក់ទឹក​ភ្ញៀ​ង​ស្អាត ដែលជា​ទឹក​មិន​រង​ការបំពុល​ពី​ផ្សែង​បំពុល និង​សារ​ធាតុគីមី​ផ្សេងៗ​ឡើយ​។​

កម្រិត​PH៨​របស់​ទឹក​ពិសា​ឋានសួគ៌​បូកគោ ជួយ​ពង្រឹង​ជាតិ​អាល់​កា​ឡាំង ដែល​ប្រឆាំងនឹង​ជំងឺ​បេះដូង ប្រឆាំងនឹង​ជាតិ​អាស៊ីត​ក្នុង​រាងកាយ ជាពិសេស​ជួយ​ឱ្យ​សម្ពាធ​ឈាម​ដំណើរ​បានល្អ​។ តាម​ការសិក្សា កម្រិត​PH​លើសពី​៧ ត្រូវបានគេទទួលស្គាល់​ថា ជា​ទឹក​អាល់កាលី​ន ដែល​ល្អ​សម្រាប់​សុខភាព ព្រោះ​វា​អាចជួយ​ក្នុងការ​បន្សាប​ជាតិ​អាស៊ីត​នៅក្នុង​ខ្លួន​យើង​។​

​ទឹក​ពិសា​ឋានសួគ៌​បូកគោ​ជា​ទឹក​ពិសា ដែល​ទទួលស្គាល់​ពី​អង្គភាព​អន្តរជាតិ ដែល​បញ្ជាក់​ពី​សុវត្ថិភាព​ចំណីអាហារ មិនមាន​ផលប៉ះពាល់​ដល់​សុខភាព​អ្នក​ពិសា​។​គ្រប់​​​តំណាក់កាល​នៃ​ការផលិត ត្រូវបាន​ដំណើរការ​យ៉ាង​ល្អ​និង​មានការ​យកចិត្តទុកដាក់​ខ្ពស់បំផុត ដោយ​ត្រូវបាន​ផលិត​ដោយ​ដោយ​ប្រព័ន្ធ​ចម្រុះ Reverse Osmosis និង​សម្លាប់​មេរោគ​ដោយ UV និង​Ozone និង​តាម​ការតម្រូវ​នៃ​ស្តង់ដារ​កម្ពុជា CS 009:2005 សម្រាប់​ទឹក​ពិសារ​ប្រកប ដោយ​អនាម័យ​និង​គុណភាព​ខ្ពស់ ISO 9001-2015 ជា​ទឹក​ពិសា​ដែលមាន​គុណភាព​ទទួលស្គាល់​តាម​កម្រិតស្តង់ដារ​អន្តជាតិ​HACCP​។​

​ទឹក​ពិសា​ឋានសួគ៌​បូកគោ​មាន​បួន​ចំណុះ គឺ​ចំណុះ​៣៣០​មី​លី​លីត្រ ៥០០​មី​លី​លីត្រ​១៥០០​មី​លី​លីត្រ និង​២០​លីត្រ​។​​រោងចក្រ​ផលិត​ទឹក ត្រូវបាន​សាងសង់​នៅលើ​ភ្នំ​បូកគោ ស្រុក​ទឹកឈូ ខេត្តកំពត ដោយ​ប្រើប្រាស់​នូវ​ខ្សែចង្វាក់​ផលិតកម្ម ទំនើប​និង​បច្ចេកវិទ្យា​ខ្ពស់បំផុត​។​

​លោក​សៅ សារិន​បាន​ឲ្យ​ដឹង​ទៀតថា ខ្សែចង្វាក់​ផលិតកម្ម​នេះ​បានចាប់ផ្តើម​នៅក្នុង​ខែធ្នូ ឆ្នាំ​២០១៧ មាន​សមត្ថភាព​ផលិត​ទឹក​ពិសារ​បានជា​មធ្យម ចំនួន​១.២០០​កេស​ក្នុង​មួយថ្ងៃ សម្រាប់​ចំណុះ​៥០០​មល​និង​៣៣០​មល​។ សម្រាប់​ចំណុះ​១៥០០​មល ជា​មធ្យម​ផលិត​បាន​ចំនួន​១.២០០​ដប​ក្នុង​មួយថ្ងៃ​។​
​លោក អ្នក​អាច​រក​ទិញ​ទឹក​ពិសា​ឋានសួគ៌​បូកគោ ពី​ក្រុមហ៊ុន​ដោយផ្ទាល់​សម្រាប់​ការប្រើប្រាស់ ក្នុង​ការិយាល័យ គេហដ្ឋាន ឬ​ហាង​លក់ទំនិញ​របស់លោក​អ្នក​តាមរយៈ​លេខ​088 94 94 614​។​
​ ​ពិសារ​ទឹក​ឋានសួគ៌​បូកគោ ដើម្បី​លើក​កំពស់​ផលិតផល​ជាតិ និង​លើក​កំពស់​សុខភាព​របស់​អ្នក​៕Ph

EU គ្រោងបើកការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឡើងវិញជាមួយប្រទេសថៃ នៅខែមីនាខាងមុខ

ដោយ: គង់ លាងហួរ
បាងកក: ក្រុមមន្ត្រីបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ថា ប្រទេសថៃ និងសហភាពអឺរ៉ុប (EU) បានព្រមព្រៀងគ្នា ដើម្បីចាប់ផ្តើមការចរចាឡើងវិញជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បន្ទាប់ពីកិច្ចពិភាក្សាត្រូវបានជាប់គាំងដោយរដ្ឋប្រហារយោធានៅក្នុងប្រទេសមួយនេះ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Jurin Laksanawisit បានមានប្រសាសន៍ឱ្យដឹង បន្ទាប់ពីមានកិច្ចប្រជុំនៅទីក្រុងប្រ៊ុចសែលជាមួយស្នងការពាណិជ្ជកម្ម EU លោក Valdis Dombrovskis ថា ភាគីទាំងពីរមានបំណងចាប់ផ្តើមកិច្ចចរចាឡើងវិញក្នុងត្រីមាសទី១នៃឆ្នាំ២០២៣នេះ។

លោក Valdis Dombrovskis បានសរសេរនៅលើបណ្តាញសង្គម Twitter ថា“ភាគីទាំង២ចង់បានកិច្ចព្រមព្រៀងដ៏ទូលំទូលាយ និងគុណភាពខ្ពស់ ជាមួយនឹងបទប្បញ្ញត្តិនិរន្តរភាពប្រកបដោយមហិច្ឆតា”។

សហភាពអឺរ៉ុបបានផ្អាកការចរចាពាណិជ្ជកម្មជាមួយប្រទេសថៃនៅក្នុងឆ្នាំ២០១៤ បន្ទាប់ពីមានរដ្ឋប្រហារយោធាដឹកនាំដោយលោកឧត្តមសេនីយ ប្រាយុទ្ធ ចាន់អូចា ដែលបានបណ្តេញរដ្ឋាភិបាលស៊ីវិល ដោយប្រកាសថា ខ្លួននឹងរក្សាទំនាក់ទំនងទ្វេរភាគីឱ្យស្ថិតក្រោមការត្រួតពិនិត្យ។

ប្រទេសមហាអំណាចសេដ្ឋកិច្ចទី២របស់តំបន់អាស៊ីអាគ្នេយ៍មួយនេះបានរៀបចំការបោះឆ្នោតសកល នៅឆ្នាំ២០១៩ បន្ទាប់ពីនោះមក ប្លុកសហភាពអឺរ៉ុបបានពង្រីកការភ្ជាប់ទំនាក់ទំនងម្តងទៀតជាមួយប្រទេសនេះ។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលថៃបានបង្ហាញថា ប្រទេសថៃនាំចេញទំនិញមានតម្លៃ២២,៨ពាន់លានដុល្លារទៅកាន់សហភាពអឺរ៉ុប រួមទាំងគ្រឿងបន្លាស់រថយន្ត ឧបករណ៍អគ្គិសនី និងផលិតផលកសិកម្ម ដែលធ្វើឱ្យប្លុកនេះក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតទី៤របស់ប្រទេសថៃ៕

បំណុលរដ្ឋាភិបាលជប៉ុន នឹងកើនដល់៨,៥ទ្រីលានដុល្លារ ជាលើកដំបូង ខណៈការខ្ចីបុលចេះតែកើនឡើង

សុខុម

តូក្យូ: បំណុលរបស់រដ្ឋាភិបាលជប៉ុន នឹងកើនលើស១.១០០ទ្រីលានយ៉េន ឬ ៨,៤៧ទ្រីលានដុល្លារ ជាលើកដំបូងនៅចុងឆ្នាំសារពើពន្ធដែលបញ្ចប់នៅខែមីនា ឆ្នាំ២០២៧ ខណៈប្រទេសនេះនៅតែពឹងផ្អែកខ្លាំងលើការខ្ចីបុល។

សេចក្ដីព្រាងមួយដែលទទួលបានដោយទីភ្នាក់ងារព័ត៌មាន Reuters បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ថា ទោះបីជាសេដ្ឋកិច្ចធំបំផុតទី៣ របស់ពិភពលោកមួយនេះត្រូវបានព្យាករថានឹងសម្រេចបានកំណើនប្រចាំឆ្នាំប្រមាណ៣%យ៉ាងណាក្ដី ក៏បំណុលរបស់ប្រទេសនេះនឹងបន្តកើនឡើងដល់១.២០០ទ្រីលានយ៉េន ឬ ៩,២២ទ្រីលានដុល្លារ នៅត្រឹមដំណាច់ឆ្នាំសារពើពន្ធដែលនឹងបញ្ចប់នៅខែមីនា ឆ្នាំ២០៣៣។

ដោយសារតែបំណុលកើនឡើងខ្លាំង ការទូទាត់ការប្រាក់នឹងកើនឡើងជិតទ្វេដងពី៨,៦ទ្រីលានយ៉េន ឬ ៦៦ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធ២០២៣ ឈានដល់១៧,១ទ្រីលានយ៉េន ឬ ១៣៣,៣ពាន់លានដុល្លារ គិតត្រឹមដំណាច់រយៈពេលដែលត្រូវបានព្យាករ។

រដ្ឋាភិបាលជប៉ុន នឹងបង្ហាញសេចក្ដីព្រាងប៉ាន់ប្រមាណថវិកានេះដល់សភាទុកជាឯកសារយោងសម្រាប់សមាជិកសភាជជែកដេញដោលលើថវិកាសម្រាប់ឆ្នាំសារពើពន្ធបន្ទាប់។

នៅក្នុងការព្យាករដាច់ដោយឡែកដែលបានចេញផ្សាយកាលពីដើមខែនេះ ក្រសួងហិរញ្ញវត្ថុជប៉ុន បានលើកឡើងថា ខ្លួនអាចនឹងបន្តបោះផ្សាយមូលបត្របំណុលថ្មីប្រមាណ៣២ទ្រីលានយ៉េន ឬ ២៤៥,៥ពាន់លានដុល្លារ នៅប៉ុន្មានឆ្នាំខាងមុខនេះ។

ការព្យាករដដែលបង្ហាញថា ការចំណាយដើម្បីជំរុញសេដ្ឋកិច្ចវិបត្តិកូវីដ-១៩ បានជំរុញឱ្យការបោះផ្សាយមូលបត្របំណុលឈានដល់១៥០ទ្រីលានយ៉េន ឬ ១,១៥ទ្រីលានដុល្លារ ដែលនឹងធ្លាក់ចុះមកនៅ១៣០ទ្រីលានយ៉េន ឬ ៩៩៧ពាន់លានដុល្លារ ក្នុងឆ្នាំសារពើពន្ធ២០២៤៕ Reuters៕

គណៈកម្ម​ការអន្តរក្រសួងជម្រុញការសម្រួលការដឹកជញ្ជូនភ្ញៀវទេសចរណ៍តាមព្រំដែនអន្តរជាតិទូទាំងប្រទេស

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកថោង ខុនបានដឹកនាំកិច្ចប្រជុំពេញអង្គលើកទី០១ របស់គណៈកម្មការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស។

កិច្ចប្រជុំពេញអង្គលើកទី០១នេះ បានផ្តោតលើរបៀបវារៈសំខាន់ៗ មានដូចជា -ការអានសេចក្តីសម្រេចថ្មីរបស់រាជរដ្ឋាភិបាលលេខ ០១ សសរ ចុះថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២៣ ស្តីពីការតែងតាំងសមាសភាពគណៈកម្មការអន្តរក្រសួង។ -របាយការណ៍បូកសរុបលទ្ធផល នៃការអនុវត្តឆ្នាំ២០២២ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៣ របស់គណៈកម្មការអន្តរក្រសួង។

-របាយការណ៍វឌ្ឍនភាពនៃការសាងសង់កំពង់ផែ ទេសចរណ៍អន្តរជាតិខេត្តកំពត។ -ការងារទិដ្ឋាការ (Single Visa) រវាងកម្ពុជា-ម៉ាល់ឌីវ។

លោកថោង ខុន ប្រធានអង្គប្រជុំ បានដាក់ចេញនូវអនុសាសន៍ណែនាំចំនួន៥ចំនុច សម្រាប់គណៈកម្មការអន្តរក្រសួងអនុវត្តបន្ត រួមមាន ១-អនុវត្តតួនាទីភារកិច្ច របស់គណៈកម្មការអន្តរក្រសួងនេះ តាមសេចក្តីសម្រេចដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរឲ្យកាន់តែប្រសើរ។ គណៈកម្មការអន្តរក្រសួងនេះ គឺជាយន្តការល្អ និងអនុវត្តការងារបានប្រសិទ្ធភាពខ្ពស់ ដែលប្រទេសខ្លះនៅអឺរ៉ុប ក៏បានសិក្សាយកគំរូតាមយន្តការអន្តរក្រសួងដែលកម្ពុជាកំពុងអនុវត្តន៍ផងដែរ។

២-យកចិត្តទុកដាក់ដោះស្រាយ ពាក្យបណ្តឹងរបស់ភ្ញៀវទេសចរ ក៏ដូចជាកាត់បន្ថយរបាំងមិនចាំបាច់ លុបបំបាត់ភាពអសកម្ម ដែលធ្វើឲ្យប៉ះពាល់ និងរំខានដល់ការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ។

៣-បន្តផ្សព្វផ្សាយនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមាស្តីពី ដំណើរទេស​ចរណ៍បើកបរដោយខ្លួនឯងតាមផ្លូវគោក ដើម្បីទាក់ទាញភ្ញៀវទេសចរបើកបរដោយខ្លួនឯងពីបណ្តាប្រទេសជិតខាង ជាពិសេសភ្ញៀវទេសចរចិន ដែលធ្វើដំណើរមកតាមព្រំដែនកម្ពុជា-ឡាវ។

៤-ណែនាំឲ្យសមត្ថកិច្ចពាក់ព័ន្ធគ្រប់ស្ថាប័ន ដូចជា អន្តោប្រវេសន៍ គយ និងរដ្ឋាករ និងចត្តាឡីស័ក ដែលត្រូវបម្រើការនៅតាមច្រកទ្វារអន្តរជាតិត្រៀមលក្ខណៈសម្បត្តិ សម្រាប់កំពង់ផែទេសចរណ៍ខេត្តកំពត ដែលនឹងបើកដំណើរឆាប់ៗខាងមុខនេះ។

៥-គណៈកម្មការអន្តរក្រសួង ត្រូវជួបប្រជុំរៀងរាល់ត្រីមាស(៣ខែ) ម្តង ដើម្បីត្រួតពិនិត្យ និងពង្រឹងគុណភាពការងារចំពោះមុខ ក៏ដូចជាដោះស្រា​យបន្ទាន់បញ្ហាអវិជ្ជមាននានា៕