អ្នកអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុករង់ចាំយ៉ាងអន្ទះសារនូវការវិលត្រលប់របស់ចិនចូលមកម្ពុជា

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ក្រោយប្រទេសចិនប្រកាសបើកប្រទេសឡើងវិញ អាជីវករ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជាមិនតិចទេកំពុងរង់ចាំនូវឱកាស និងវត្តមានរបស់ប្រជាជនចិនវិលមកកម្ពុជាវិញ។ តើវត្តមាននៃជនជាតិចិនទាំងនោះមានសារៈសំខាន់យ៉ាងណាចំពោះសកម្មភាពសេដ្ឋកិច្ចកម្ពុជា?

ហេតុផលទី១ អាជីវករជាច្រើនបានឱ្យដឹងថា ជនជាតិចិនភាគច្រើន គឺជាអ្នកដែលចាយលុយច្រើនជាងទេសចរជនជាតិដទៃទៀត។ ជាក់ស្ដែង ការហូបចុករបស់ជនជាតិចិនក៏ឃើញស្រាប់ ពួកគេហូបម្ដងៗមិនអស់តិចនោះទេ ខណៈបរទេសផ្សេងទៀតមានការសន្សំសំចៃ។ ជនជាតិចិនខ្លះទៀត មិនរិះថាំ លើការចាយវាយលើសេវាកម្មដែលគេប្រើ តែសម្រាប់ជនជាតិដទៃទៀត គេមានលុយចាយដូចគ្នា តែការចាយវាយមានភាពភាពខុសគ្នា។

បើក្រលេកនៅប្រទេសថៃ ការសិក្សាបានបង្ហាញថា អំឡុងពេលស្នាក់នៅក្នុងប្រទេសថៃ ជនជាតិចិនម្នាក់ចំណាយដល់ទៅជិត៥ម៉ឺនបាត ឬប្រមាណជាង១.៥០០ដុល្លារអាមេរិក តែចិនខ្លះទៀតបានចំណាយលើសនេះទៅទៀត។ នៅកម្ពុជា ជនជាតិ ចិនខ្លះគ្នា៤នាក់ចាយមួយយប់អស់១ពាន់ដុល្លារអាមេរិកក៏មានដែរ ខណៈជនជាតិអឺរ៉ុបមួយយប់ចាយត្រឹម១ដុល្លារដោយញ៉ាំស្រាបៀរ១កំប៉ុងប៉ុណ្ណោះ។

កត្តាទាំងនេះហើយដែលអាជីករ អ្នកអភិវឌ្ឍន៍មួយចំនួនចង់ឃើញវត្តមានជនជាតិចិននៅកម្ពុជាច្រើនឡើងវិញ ដូចកាលមុនពេលមានវិបត្តិកូវីដ១៩។ ជាការកត់សម្គាល់ និងមិនអាចប្រកែកបាននោះ វត្តមានជនជាតិចិន នៅក្នុងក្រុងព្រះសីហនុបានធ្វើឱ្យអគាររាប់រយរាប់ពាន់រីកដុះដាលខ្លាំង ហើយប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុភាគច្រើនក៏មានជីវភាពប្រសើររកប្រាក់ចំណូលបានច្រើនជាងមុនខ្លាំង។

ប៉ុន្តែក្រោយជនជាតិចិនចាកចេញពីប្រទេសកម្ពុជា ធ្វើឱ្យអាជីវករនិងអ្នកធ្លាប់ទទួលបានផលប្រយោជន៍ពីវត្តមានជនជាតិចិននោះក៏បាត់បង់ចំណូលច្រើន ដូច្នេះហើយពួកគាត់ក៏កំពុងទន្ទឹងរង់ចាំការវិលត្រលប់មកវិញនៃជនជាតិចិនមកកម្ពុជា។

អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodia បានប្រាប់គេហទំព័រ Property Area ឱ្យដឹងកាលពីពេលថ្មីៗនេះថា ការវិលត្រលប់មកវិញនៃជនជាតិចិនមកកម្ពុជានឹងអាចផ្ដល់ប្រយោជន៍ដល់កម្ពុជា ជាពិសេស នឹងជំរុញការវិនិយោគពីខាងក្រៅប្រទេសចូលមកកម្ពុជា ប៉ុន្តែភ្លាមៗប្រហែលមិនទាន់មានច្រើននោះទេ។

ក្នុងឆ្នាំ២០២៣នេះ កម្ពុជាមិនមែនរំពឹងថា មានតែជនជាតិចិនមួយប៉ុណ្ណោះទេ ដែលនឹងចូលមកកម្ពុជាឡើងវិញ ប៉ុន្តែវិនិយោគិនបរទេស ទាំងក្នុងតំបន់អាស៊ាន និងក្នុងតំបន់អាស៊ី ក៏ដូចជា ពិភពលោកទាំងមូល នឹងចូលមកកម្ពុជាឡើងវិញ ក្រោយពីស្ថានភាពកូវីដ១៩បានស្ងប់ស្ងាត់ ជាពិសេសស្ថានភាពសេដ្ឋកិច្ចពិភពលោកបានប្រសើរឡើងវិញ។ នៅចុងឆ្នាំ២០២៣ឬដើមឆ្នាំ២០២៤ខាងមុខនេះ អ្នកជំនាញអចលនទ្រព្យនៅកម្ពុជាមួយចំនួនក៏រំពឹងថា ស្ថានភាពអចលនទ្រព្យនៅកម្ពុជានឹងអាចវិលទៅរកស្ថានភាពដូចមុនកូវីដ១៩បណ្ដើរៗឡើងវិញ៕

រយៈពេល៣ឆ្នាំ កម្ពុជាផ្សព្វផ្សាយកិត្យានុភាពលើឆាកអន្តរជាតិជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អន្តរជាតិចំនួន៣

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ក្នុងរយៈពេល៣ឆ្នាំជាប់គ្នានេះកន្លងមក ប្រទេសកម្ពុជាមានមោទកភាពក្រៃលែង ដោយបានផ្សព្វផ្សាយកិត្យានុភាពលើឆាកអន្តរជាតិ ក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អន្តរជាតិចំនួន៣។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ថា នៅក្នុងឆ្នាំ២០២១ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ប៉ុន្តែដោយសារតែអំឡុងពេលនោះកម្ពុជា និងពិភពលោកបានជួបប្រទះនឹងវិបត្តិនៃជំងឺកូវីដ១៩ ដែលធ្វើឱ្យកិច្ចប្រជុំនោះរៀបចំឡើងតាមប្រព័ន្ធអនឡាញជំនួសវិញ។ សម្តេចតេជោលើកឡើងថា ប្រសិនបើមិនមានកូវីដ១៩នោះទេ កិច្ចប្រជុំនេះនឹងនាំមកនូវថ្នាក់ដឹកនាំពិភពលោក និងវិនិយោគិនចូលមកកម្ពុជាកាន់តែច្រើនបន្ថែមទៀត ។

សម្ដេចបន្តថា នៅក្នុងឆ្នាំ២០២២កន្លងទៅ កម្ពុជាក៏បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ហើយកិច្ចប្រជុំនេះដែរក៏ទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនផងដែរ។ កិច្ចប្រជុំនេះដែរក៏មានវត្តមានមេដឹកនាំអាស៊ាន និងមេដឹកនាំពិភពលោកជាច្រើនរូបទៀតអញ្ជើញចូលរួមផងដែរ។

សម្ដេចបន្តទៀតថាក្នុងឆ្នាំ២០២៣នេះ ក៏ជាឆ្នាំប្រវត្តិសាស្ត្រដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ហើយនៅថ្ងៃទី២៥ ខែមករាខាងមុខនេះ យើងនឹងរៀបចំពិធីរាប់ថយក្រោយ១០០ថ្ងៃ សម្រាប់ការរង់ចាំអស់រយៈពេល៦០ឆ្នាំកន្លង។ សម្ដេចក៏បានសុំការយោគយល់ចំពោះប្រទេសអាស៊ាន នានាដែលកម្ពុជាមិនបានទទួលយកនូវព្រឹត្តិការណ៍កីឡាស៊ីហ្គេមមករៀបចំ ដោយសារតែកម្ពុជាត្រូវការថវិកាសម្រាប់អភិវឌ្ឍន៍ប្រទេស ដូចជា សាលារៀន វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធនានា។

អ្នកជំនាញអចលនទ្រព្យ ក៏បានបង្ហាញពីសុទិដ្ឋិនិយមចំពោះការធ្វើជាម្ចាសផ្ទះនៃព្រឹត្តិការណ៍អន្តរជាតិសំខាន់ទាំងនោះផងដែរ។ នៅពេលស្ថានភាពកូវីដ១៩ និងសេដ្ឋកិច្ចមានភាពប្រសើរឡើងវិញ កម្ពុជារំពឹងថានឹងអាចទទួលបាននូវវិនិយោគិនថ្មីៗបន្ថែមទៀត។

លោកស្រី ហ្គ្រេស រចនី អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia បានលើកឡើង ថា នៅពេលខាងមុខ កម្ពុជានឹងទទួលបានការវិនិយោគពីប្រទេសក្រៅបន្ថែមទៀត ស្របពេលដែលកម្ពុជាបានបង្ហាញវត្តមានលើឆាកអន្តរជាតិ និងមានអ្នកស្គាល់ពីកម្ពុជាកាន់តែច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។

លោកស្រីបន្តថា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ដែលនឹងរៀបចំក្នុងឆ្នាំ២០២៣ក៏ជាព្រឹត្តិការណ៍មួយ នាំភ្ញៀវទេសចរ និងវិនិយោគិនអន្តរជាតិចូលមកកម្ពុជាបន្ថែមទៀតផងដែរ។ ពេលនោះជាឱកាសសម្រាប់កម្ពុជា ក្នុងការបង្ហាញពីសក្ដានុពលវិនិយោគនានា ដល់បណ្ដាវិនិយោគិន ដែលជាទេសចរទស្សនាការប្រកួតកីឡានៅពេលនោះ៕

ក្រសួងសេដ្ឋកិច្ចបញ្ចេញថវិកាជាង ២លានដុល្លារដើម្បីជួសជុល កែលម្អផ្លូវ សៀមរាប-ឧត្តរមានជ័យ

ដោយ៖ សុធីតា

សៀមរាប៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​សម្រេច​ផ្តល់​ថវិកា​ប្រមាណ២​លាន​ដុល្លារ សម្រាប់​ជួយ​កែ​លម្អ​ផ្លូវ​ប្រវែង​៦៨​គីឡូ​ម៉ែត្រ ពី​ខេត្ត​សៀមរាប ទៅកាន់​ខេត្ត​ឧត្តរ​មានជ័យ ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើ​ដំណើរ និង​ការដឹក​ជញ្ជូន​កសិផល​រវាង​ភូមិសាស្រ្ត​ទាំងពីរ​ផងដែរ​។

នេះបើតាម​កិច្ចប្រជុំ​ពិភាក្សា​លើ​ការអនុវត្ត​គម្រោង​កែ​លម្អ​ផ្លូវ​ប្រវែង​៦៨​គីឡូ​ម៉ែត្រ ពី​ស្រុក​ស្វាយលើ​ខេត្ត​សៀមរាប ទៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរ​មានជ័យ កាលពីចុងសប្តាហ៍កន្លងមក​។

លោក ប៉ែន កុសល្យ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ឧត្តរ​មានជ័យ បាន​ឱ្យ​ដឹង​ថា ផ្លូវ​មួយ​ខ្សែ​ប្រវែង ៦៨​គីឡូ​ម៉ែត្រ​នេះ គឺ​ឆ្លងកាត់​ភូមិសាស្ត្រ​ខេត្ត​សៀមរាប និង​ខេត្ត​ឧត្តរ​មានជ័យ ដែល​ក្នុងនោះ​មាន​គម្រោង​ស្ថាបនា​ផ្លូវ​ DBST ឆ្លង​កាត់​ភូមិ​អង្កាញ់ ឃុំ​ស្វាយលើ ទៅ​ភូមិ​អភិវឌ្ឍន៍​ ឃុំ​កន្ទួត ស្រុក​ស្វាយលើ​ខេត្ត​សៀមរាប មាន​ប្រវែង៤១​គីឡូ​ម៉ែត្រ និង​ភូមិ​ទំនប់ថ្មី ទៅ​ភូមិ​ត្រពាំង​ប្រាសាទ ឃុំ​និង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរ​មានជ័យ មាន​ប្រវែង២៧​គីឡូ​ម៉ែត្រ។

លោក​បាន​ឱ្យដឹង​​ថា ចំពោះ​ផ្លូវ​ប្រវែង​២៧​គីឡូ​ម៉ែត្រ ដែល​ស្ថិតនៅ​ចាប់ពី​ភូមិ​ទំនប់ថ្មី ទៅ​ភូមិ​ត្រពាំង​ប្រាសាទ ឃុំ​និង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរ​មានជ័យ កន្លង​មក​បាន​ស្ថាបនា​ដោយ​ក្រុមហ៊ុន លី ឈួន ត្រូវ​បាន​រាជ​រដ្ឋាភិបាល​បាន​ឱ្យ​ផ្អាក​មួយ​រយៈ ហើយ​ការមាន​ការរិះគន់​ពី​ប្រព័ន្ធ​បណ្តាញ​សង្គម​ទៀត​ផង។

លោក​បាន​បញ្ជាក់​ដែរ​ថា ផ្លូវ​មួយ​ខ្សែ​នេះ កន្លង​មក​បាន​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​ខេត្ត​សៀមរាប និង​ខេត្តឧត្តរ​មានជ័យ ក្នុង​ការដឹក​ជញ្ជូន​កសិផល​របស់​ប្រជា​កសិករ​ទៅកាន់​ទីផ្សារ និង​ប្រើ​ពេលវេលា​ខ្លី​ឆ្ពោះ​ទៅកាន់​ច្រក​ព្រំដែន​ទៀត​ផង។ ម៉្យាងទៀត​ផ្លូវនេះ​ដែរ គឺជា​ផ្លូវ​យុទ្ធសាស្ត្រ​របស់​កងទ័ព និង​ជួយ​សម្រួល​នូវ​ភាព​ងាយ​ស្រួល​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ភូមិ​សាស្ត្រ​នៃ​ខេត្ត​ទាំងពីរ​ផងដែរ​។

លោក ទៀ សីហា ក៏​បាន​លើក​ឡើង​ដែរ​ថា សក្តានុពល​របស់​ខេត្ត​មាន​វិស័យ​កសិកម្ម វិស័យ​ទេសចរណ៍ ដែល​ជា​វិស័យ​សេដ្ឋកិច្ច​មួយ​មិន​ចេះ​រីង​ស្ងួត​របស់​កម្ពុជា ដោយ​កត្តានេះ​ហើយ ទោះបី​ប្រទេស​កម្ពុជា​បាន​ជួប​នូវ​វិបត្តិ​ជំងឺ​កូវីដ១៩ ប្រមុខ​រាជ​រដ្ឋាភិបាល​បាន​ផ្តល់​ថវិកា ក្នុង​ការស្ថាបនា​ផ្លូវ ក្នុង​គោលដៅ​លើក​កម្ពស់​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើងវិញ​។ លោក​បញ្ជាក់​ថា គម្រោង​ស្ថាបនា​ផ្លូវ​ថ្នល់​នេះ នឹង​ជួយ​ជំរុញ​សេដ្ឋកិច្ច​ប្រទេស​ជាតិ និង​ប្រជា​ពលរដ្ឋ​ផង​ដែរ។

​រដ្ឋបាល​ខេត្ត​សៀមរាប បាន​ឱ្យ​ដឹង​ថា ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ​បាន​ផ្តល់​ថវិកា​ចំនួន​ ២លាន​ដុល្លារ សម្រាប់​ធ្វើ​ការសម្រួល​ផ្លូវ​ឡើងវិញ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ទាំងពីរ​នេះ និង​ក្នុង​នោះ​ក៏មាន​ធ្វើ​សំណង់​សិល្បៈការ្យ​ ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​សៀមរាប និង​ធ្វើ​ស្ពាន ៣០​កន្លែង​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ត្រពាំង​ប្រាសាទ។

ប្រភព​ដដែល​បន្ត​ថា តំណាង​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន ក៏បាន​បញ្ជាក់​ដែរ​ថា គម្រោង​ផ្លូវមួយ​ខ្សែ​នេះ គឺ​ត្រូវ​បាន​ប្រគល់​ឱ្យ​កង​វិស្វកម្ម​កងទ័ព​ស្ថាបនា​បន្ត ​នៅ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​សៀមរាប ប្រវែង​៤១ គីឡូ​ម៉ែត្រ ​និង​ប្រវែង​២៧​គីឡូ​ម៉ែត្រ ក្នុង​ភូមិសាស្ត្រ​ខេត្ត​ឧត្តរ​មានជ័យ ត្រូវ​បាន​ប្រគល់​ឱ្យ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ឧត្តរ​មានជ័យ​ជា​អ្នក​ស្ថាបនា ក្នុង​គម្រោង​ផែនការ​ ៣ ឆ្នាំ​រំកិល​របស់​ក្រសួង ដែល​នឹង​ធើ្វ​ឱ្យ​រួច​រាល់​នៅ​ឆ្នាំ​២០២៤៕​

តើកោះចំនួនប៉ុន្មានដែលកំពុងទទួលបានការវិនិយោគនៅក្នុងខេត្តកោះកុង?

ដោយ៖ សុផារី

កោះកុង៖ ខេត្តកោះកុងជាខេត្តជាប់មាត់សមុទ្រ និងមានកោះដ៏ស្រស់ស្អាតជាច្រើនកន្លែង។ នៅខេត្តមាន​កោះ​តូចធំសរុប​ចំនួន៣៥ ហើយក្នុងនោះមាន​កោះ​ចំនួន១៩ ដែល​ទទួល​បាន​គម្រោង​វិនិយោគ។

លោក​ស្រី មិថុនា ភូថង អភិបាល​ខេត្ត​កោះកុង​ មានប្រសាសន៍ នៅ​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣កន្លងមក​ថា​ នៅក្នុងខេត្ត​កោះកុង​មាន​កោះ​តូច​ធំ​ចំនួន៣៥ ក្នុង​នោះ​មាន០៩ កោះ​ដែល​មាន​ផ្កាថ្ម និង​១៧ កោះ​ត្រូវ​បាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចំនួន០៩។

ឆ្នេរនេសាទក្នុងខេត្តកោះកុងមានទឹកសមុទ្រខៀវស្រងាត់ និងមានឆ្នេរខ្សាច់សក្បុស ដែលស័ក្តិសមសម្រាប់ភ្ញៀវទេសចរ គ្រប់វ័យមុជទឹកលេងកម្សាន្តនៅក្រោមម្លប់ដើមដូងដ៏ត្រជាក់ និង ស្រូបយកខ្យល់អាកាសបរិសុទ្ធ ដែលសក្តិសមបំផុតសម្រាប់ការអភិវឌ្ឍជាទីកំសាន្តដ៏រម្យនា។

​​ក្រៅពីគម្រោងអភិវឌ្ឍន៍ និងវិនិយោគលើទេសចរណ៍ទាំងនោះ ខេត្តកោះគុងក៏មានគម្រោង​អភិវឌ្ឍ​ព្រលាន​យន្តហោះ​ធំមួយ ដែលបាន និងកំពុងលេចរូបរាងឡើង ​នៅក្នុង​ស្រុក​បុទមសាគរ ខេត្តកោះកុង ដែលជាផ្នែកមួយ រួមចំណែកទាក់ទាញទេសចរ និងវិនិយោិនមកកាន់ខេត្តកោះកុងកាន់តែច្រើនបន្ថែមទៀត៕

State Grid mulls record investment in power grid projects

The State Grid Corporation of China (State Grid) pledged to step up investment in 2023, with funds set aside for power grid construction to hit a record high of 520 billion yuan (about 76.81 billion U.S. dollars).

 

The figure was up 4 percent compared with a year ago and marked the fourth consecutive year that State Grid has upped investment in the sector.

Last year, the company spent a total of 509.4 billion yuan in power grid construction, attracting over 1 trillion yuan of social investment into the sector, data showed.

 

Efforts will also be made to raise trans-provincial and trans-regional power transmission capacity to 300 million kilowatts by 2025, and 370 million by 2030, with electricity generated from clean energy accounting for over 50 percent of the total, the State Grid said.

 

The company will also put into operation four pumped-storage hydropower stations and planned to kick off the construction of five more such projects this year.

 

Founded in 2002, the State Grid supplies power to 26 provinces, autonomous regions and municipalities in China, covering over 1.1 billion population.

 

Source: Xinhua

More good news on China tourist front

When the Chinese government announced it would allow overseas group tours to resume to 20 countries including Thailand from Feb 6, it brought mixed reactions.

 

While some welcomed the good news that international tourists would increase, others were wary of the bad news that Covid-19 might spread.

 

Deputy Prime Minister and Public Health Minister Anutin Charnvirakul believes China’s new tourism policy will benefit Thailand’s tourism and economy.

 

He is also confident Thailand will contain the possible spread of Covid-19, said deputy government spokeswoman Traisuree Taisaranakul on Saturday.

 

Mr Anutin said outbound group tours from China will proceed step by step in an initial pilot phase and with strict regulations imposed on both Chinese travellers and tour agencies, said Ms Traisuree.

 

The government believes any influx of Chinese group tours will not affect the country’s Covid-19 controls.

Chinese tour agencies must follow Covid-19 control measures in countries where their customers visit, while Chinese visitors are being warned to get a Covid-19 test before leaving and pay attention to their health safety while travelling overseas, Ms Traisuree said.

 

Prime Minister Prayut Chan-o-cha last week said he had received good news from the government of China that Thailand will be the first country to receive Chinese tourists in the pilot outbound group tour phase, which he appreciated.

 

The anticipated return of Chinese visitors to Thailand this year will be different in terms of both quantity and quality, said Tanes Petsuwan, deputy governor for international marketing in Asia and South Pacific of the Tourism Authority of Thailand (TAT).

Tourism income associated with the return of Chinese tourists will also be higher than that recorded in 2019 before the Covid-19 pandemic hit, he said.

 

At that time, approximately 11 million Chinese tourists visited Thailand for the entire year and 531 billion baht in tourism income was generated, he said.

 

Those tourists spent 7.8 days on average in Thailand and each spent on average 6,118 baht a day during their stay or approximately 47,723 baht per person per trip, he said.

 

Source: Bangkok Post

ប្រទេសថៃកំពុងបង្ហាញសុទិដ្ឋិនិយមក្នុងការស្រូបយកភ្ញៀវទេសចរណ៍ចិនត្រលប់មកវិញ

ដោយ: គង់ លាងហួរ

អន្តរជាតិ: មតិប្រតិកម្មចម្រុះជាច្រើនកំពុងកើតឡើង ស្របពេលដែលរដ្ឋាភិបាលចិនបានអនុញ្ញាតឱ្យមានដំណើរទេសចរណ៍ជាក្រុម នៅក្រៅប្រទេស ទៅកាន់ប្រទេសចំនួន២០ឡើងវិញ រួមទាំងប្រទេសថៃផងដែរ។

ខណៈពេលដែលបណ្តាប្រទេសខ្លះស្វាគមន៍ដំណឹងល្អ ដែលភ្ញៀវទេសចរអន្តរជាតិនឹងកើនឡើង ប៉ុន្តែប្រទេសមួយចំនួនទៀតមានការប្រុងប្រយ័ត្នចំពោះព័ត៌មានអាក្រក់ ដែលថាជំងឺកូវីដអាចនឹងរីករាលដាល។

លោក Anutin Charnvirakul  ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈថៃជឿជាក់ថា គោលនយោបាយទេសចរណ៍ថ្មីរបស់ប្រទេសចិននឹងផ្តល់អត្ថប្រយោជន៍ដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់ប្រទេសថៃ។

លោកស្រី Traisuree Taisaranakul អ្នកនាំពាក្យស្តីទីរបស់រដ្ឋាភិបាល បានមានប្រសាសន៍ថា “លោកក៏មានទំនុកចិត្តថា ប្រទេសថៃនឹងអាចទប់ស្កាត់លទ្ធភាពនៃការរីករាលដាលជំងឺកូវីដបាន”។

លោក Anutin បានបន្តថា ដំណើរទេសចរណ៍ជាក្រុមក្រៅប្រទេសមកពីប្រទេសចិននឹងដំណើរការជាជំហានៗក្នុងដំណាក់កាលសាកល្បងដំបូង និងជាមួយនឹងបទប្បញ្ញត្តិដ៏តឹងរឹងដែលដាក់លើទាំងអ្នកធ្វើដំណើរ និងភ្នាក់ងារទេសចរណ៍ចិន។

រដ្ឋាភិបាលថៃជឿជាក់ថា លំហូរចូលនៃដំណើរទេសចរណ៍ជាក្រុមរបស់ជនជាតិចិននឹងមិនប៉ះពាល់ដល់ការគ្រប់គ្រងជំងឺកូវីដរបស់ប្រទេសខ្លួននោះទេ។

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ធ្លាប់បានបញ្ជាក់ថា លោកបានទទួលព័ត៌មានល្អពីរដ្ឋាភិបាលចិនថា ប្រទេសថៃនឹងក្លាយជាប្រទេសដំបូងគេ ដែលទទួលភ្ញៀវទេសចរចិន ក្នុងដំណាក់កាលសាកល្បងជាក្រុម។

លោក Tanes Petsuwan អភិបាលរងផ្នែកទីផ្សារអន្តរជាតិប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកខាងត្បូង នៃអាជ្ញាធរទេសចរណ៍ថៃ (TAT) បានអះអាងថា ការរំពឹងទុកការត្រឡប់មកវិញនៃភ្ញៀវទេសចរចិន ទៅកាន់ប្រទេសថៃនៅឆ្នាំនេះ នឹងមានភាពខុសប្លែកគ្នា ទាំងបរិមាណ  និងគុណភាព។

លោកបានបន្ថែមថា ប្រាក់ចំណូលពីវិស័យទេសចរណ៍ ដែលផ្សារភ្ជាប់នឹងការត្រលប់មកវិញ របស់ភ្ញៀវទេសចរណ៍ចិន ក៏នឹងកើនឡើងខ្ពស់ជាងចំនួន ដែលបានកត់ត្រាក្នុងឆ្នាំ២០១៩ មុនពេលការវាយប្រហារ ដោយជំងឺរាតត្បាតផងដែរ៕

ទីផ្សារទំនិញប្រណីតអឺរ៉ុបរង់ចាំការមកវិលត្រលប់នៃភ្ញៀវទេសចរចិនយ៉ាងអន្ទះសា

សុខុម

ប៉ារីស: ទីផ្សារលក់ទំនិញប្រណីតនៅអឺរ៉ុប កំពុងរីករាយស្វាគមន៍ការបញ្ចប់វិធានការបិទខ្ទប់កូវីដ-១៩ នៅក្នុងប្រទេសចិន ព្រោះការវិលត្រលប់នៃភ្ញៀវទេសចរចិន ដែលចាយលុយដៃទូលាយ អាចជួយឱ្យវិស័យនេះសម្រេចបានកំណើនបន្ថែមទៀត។

មុនពេលផ្ទុះវិបត្តិកូវីដ-១៩ ភ្ញៀវទេសចរចិន ដែលទៅលេងនៅអឺរ៉ុប គឺជាភ្ញៀវដែលទិញទំនិញច្រើនបំផុត នៅតាមហាងលក់ទំនិញប្រណីតៗ ជាពិសេសសម្លៀកបំពាក់ និងគ្រឿងអលង្ការប៊្រែនល្បីៗ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី២២ ខែមករា។

លោកស្រី Joelle de Montgolfier ប្រធានផ្នែកទំនិញប្រណីតនៅក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកគ្រប់គ្រងប្រចាំក្រុមហ៊ុន Bain and Company បានលើកឡើងថា ជនជាតិចិន មានចំណែកគ្របដណ្ដប់រហូតដល់ទៅ “១ភាគ៣នៃចំនួនអ្នកទិញទំនិញប្រណីត ក្នុងពិភពលលោក និង២ភាគ៣ នៃចំនួនអ្នកទិញទំនិញប្រណីត នៅក្រៅប្រទេសចិន”។

ការវិលត្រលប់មកវិញរបស់ភ្ញៀវទេសចរចិន បាននាំឱ្យធនាគារដ៏ធំរបស់កាណាដា RBC Bank ដំឡើងការព្យាកររបស់ខ្លួនថា វិស័យលក់ទំនិញប្រណីតនឹងសម្រេចបានកំណើន១១%នៅឆ្នាំនេះ បើធៀបនឹងកំណើន៧%ដែលខ្លួនបានព្យាករមុននេះ។

ធនាគារ RBC កាលពីពេលថ្មីៗនេះបានបញ្ជូនសារ ទៅកាន់អតិថិជនរបស់ខ្លួនថា “ការបើកប្រទេសចិន ឡើងវិញ គឺជាដំណឹងដ៏ល្អមួយសម្រាប់វិស័យលក់ទំនិញប្រណីតនៅឆ្នាំ២០២៣”។

ក្រុមហ៊ុន Bain and Company បានធ្វើការព្យាករកាលពីខែវិច្ឆិកា ថា វិស័យនេះនឹងសម្រេចបានកំណើន២២%ឈានដល់៣៨៤ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២៣៕ AFP៕

លិខិតឆ្លងដែន៣ប្រទេសនៅអាស៊ីជាប់ជាលិខិតឆ្លងដែនមានឥទ្ធិពលបំផុតក្នុងពិភពលោកក្នុងឆ្នាំ២០២៣

សុខុម

អន្តរជាតិ: វាជាមោទកភាពដែលលិខិតឆ្លងដែន៣ប្រទេសក្នុងតំបន់អាស៊ី ក្លាយជាលិខិតឆ្លងដែនដ៏មានឥទ្ធិពលបំផុតប្រចាំឆ្នាំ២០២៣ ដែលអ្នកកាន់លិខិតឆ្លងដែនទាំងនោះអាចធ្វើដំណើរទូទាំងពិភពលោក ដោយសេរីកាន់តែងាយស្រួល។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីដើមខែមករា។

របាយការណ៍ប្រចាំត្រីមាសថ្មីមួយ ដែលចេញផ្សាយដោយក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកសញ្ជាតិ និងស្នាក់នៅសកល Henley & Partners ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បង្ហាញថា លិខិតឆ្លងដែនជប៉ុន ជាប់ចំណាត់ថ្នាក់លេខ១ ខណៈលិខិតឆ្លងដែនសិង្ហបុរី និងកូរ៉េខាងត្បូង ជាប់ចំណាត់ថ្នាក់លេខ២។

ប្រភពដដែលបង្ហាញថា ពលរដ្ឋជប៉ុន អាចធ្វើដំណើរទៅកាន់១៩៣ប្រទេសទូទាំងពិភពលោកដោយមិនចាំបាច់មានទិដ្ឋាការ ឬ ត្រូវបានតម្រូវឱ្យធ្វើទិដ្ឋាការនៅគោលដៅឆ្លងដែនដោយផ្ទាល់ ខណៈអ្នកកាន់លិខិតឆ្លងដែនសិង្ហបុរី និងកូរ៉េខខាងត្បូង អាចទៅលេង១៩២ប្រទេសដោយសេរី។

ដោយសារពេលនេះ តំបន់អាស៊ី-ប៉ាស៊ីហ្វិក កំពុងបើកចំហក្រោយសម័យកូវីដ ពលរដ្ឋនៅក្នុងតំបន់នេះនឹងអាចធ្វើដំណើរដោយសេរី និងកាន់តែងាយស្រួល។

យោងតាមរបាយការណ៍ចុងក្រោយចេញដោយសន្ទស្សន៍លិខិតឆ្លងដែន Henley ឬ Henley Passport Index ដោយផ្អែកលើទិន្នន័យពីសមាគមដឹកជញ្ជូនផ្លូវតាមអាកាសអន្តរជាតិ (IATA) បង្ហាញថា ការធ្វើដំណើរជាសកលនៅពេលនេះ គឺមានប្រមាណ៧៥%បើធៀបនឹងកម្រិតមុនពេលផ្ទុះវិបត្ដិកូវីដ-១៩។

ទន្ទឹមនេះ ចំណាត់ថ្នាក់លេខ៣ បានទៅលើលិខិតឆ្លងដែនអាល្លឺម៉ង់ និងអេស្ប៉ាញ លេខ៤ បានទៅលើលិខិតឆ្លងដែនហ្វាំងឡង់ អ៊ីតាលី និងលុចសំបួរ លេខ៥ បានទៅលើលិខិតឆ្លងដែនអូទ្រីស ដាណឺម៉ាក ហូឡង់ និងស៊ុយអែត ខណៈចំណាត់ថ្នាក់លេខ៦ បានទៅលើលិខិតឆ្លងដែនបារាំង អៀរឡង់ ព័រទុយហ្គាល់ និងអង់គ្លេស។

ចំណែកឯចំណាត់ថ្នាក់លេខ៧ បានទៅលើលិខិតឆ្លងដែននូវែលសេឡង់ សហរដ្ឋអាមេរិក បែលហ្ស៊ិក ន័រវែស ស្វីស និងសាធារណរដ្ឋឆេក៕ CNN៕

អ្នកជំនាញប្រាប់វិធីសាស្រ្តទិញអចលនទ្រព្យត្រូវក្បួន​ហុងស៊ុយទិញលក់ចំណេញច្រើន

ដោយ៖ សុផារី

ភ្នំពេញ៖ អ្នក​ជំនាញ​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​ម្ពុជា​ ដែល​មាន​ជំនឿ​នៅ​ក្នុង​ការ​​ប្រើប្រាស់​ក្បួន​ហុងស៊ុយ​ក្នុង​ការ​ទិញ ​លក់ និង​អភិវឌ្ឍ​អចលនទ្រព្យ​​បាន​ចែក​រំលែក​នូវ​វិធី​សាស្ត្រ​ក្នុង​ក្បួន​ហុងស៊ុយ​សំខាន់ៗ មុន​នឹង​សម្រេច​ចិត្ត​ទិញ​ លក់​ ឬ​សាងសង់​នូវ​អចលនទ្រព្យ​ប្រភេទ​ណាមួយ​។​

លោក​ឧកញ៉ា​បណ្ឌិត គីម​ ហ៊ាង ប្រធាន​ KW Cambodia ដែល​ជា​អ្នក​អភិវឌ្ឍ​អចលនទ្រព្យ​ជាច្រើន​គម្រោង​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ចែក​រំលែក​ថា បើ​តាម​ក្បួន​ហុងស៊ុយ​ ដែល​លោក​បណ្ឌិត​ធ្លាប់​ប្រើប្រាស់​កន្លង​មក មាន​​ហុង​ស៊ុយ​មួយ​ចំនួន​​ ដែល​គួរ​ពិចារណា​មុន​នឹង​ទិញ​ដីធ្លី​ឬ លំនៅឋាន​ ​ដោយ​ត្រូវ​មើលទីតាំង និង​តំបន់។​

នៅពេល​ទិញ​ត្រូវ​ប្រាកដចិត្ត​ថា ទីតាំង​ដែលទិញ​អាចលក់ចេញ​បាន​ សម្រាប់​ទីតាំង ទី​១ គឺ​គួរ​ជៀសវាង​ទីតាំង​ផ្លូវទាល់ ទី២ គួរ​ជៀសវាង​​អចលនទ្រព្យ​ ដែល​បែរមុខទៅ​ទិសខាង​លិច។

លោក​ឧកញ៉ា​បណ្ឌិត មាន​ប្រសាសន៍ថា “មានទីតាំងមួយចំនួនដែលបងប្អូនគួរពិចារណា ទី១ ដីទាំងឡាយណានៅចុងគេផ្លូវទាល់ មិនគួរទិញ ព្រោះជាទីតាំងដែលលក់មិនងាយចេញទេ”។

ឧកញ៉ា​បណ្ឌិតបន្តថា ហុងស៊ុយទី២ ដីដែលបែរមុខទៅទិញខាងលិចគួរ​ជៀសវៀង ដោយទិសដែលល្អបំផុតទី១ គឺ ទិសខាងកើត ទី២ ខាងជើង ទី២ ខាងត្បូងទី៤ ខាងលិច ចុងក្រោយគឺផ្លូវទាល់។ មូលហេតុ​ដែល​ទិស​ខាង​កើត​ជា​ទីតាំង​ល្អ ព្រោះ ទិសខាងកើតជាទិសនៃពន្លឺពេលព្រឹក ដែលជាទិសនៃពន្លឺស្រស់ស្រាយ ចំណែកទិសខាងលិចគឺជាទិសនៃពន្លឺនាពេលល្ងាចជាពន្លឺមិនសូវល្អ។

ចំណុច​សំខាន់់ទី២ លោកបណ្ឌិត​បញ្ជាក់ថា គួរ​មើល​លើ​​ហ្សូន ឬ​តំបន់​នៃ​ដីធ្លី​នៃ​អចលនទ្រព្យ​នោះ គួរទិញ​ប្រភេទដីលំនៅឋាន ជាប្រភេទអចលនទ្រព្យដែលមិនងាយជាប់គាំង ហើយប្រសិនបើប្រភេទដីលំនៅឋានដែលមានទីតាំងក្បែរផ្សារទៀតនោះកាន់តែល្អប្រសើរបំផុត ព្រោះវាជាទីតាំងតម្រូវការខ្ពស់។ ប៉ុន្តែ ដីប្រភេទកសិកម្ម ជាប្រភេទដីដែលមិនងាយឡើងថ្លៃ  និងមានផលចំណេញមិនសូវខ្ពស់ឡើង។

លោកបណ្ឌិតបញ្ជាក់ថា ” ហាមទិញផ្លូវទាល់ បែរមុខទៅទិញខាងលិច។ ដីដែលគួរទិញបែរទៅទិសខាងកើត ឬខាងជើង ហើយនៅក្បែរផ្សារជាដីលំនៅឋាន”៕