អ្នកជំនាញអន្តរជាតិ៖ ទីផ្សារអចលនទ្រព្យកម្ពុជានឹងទទួលបានគម្រោងធំៗត្រលប់មកវិញក្នុងឆ្នាំ២០២៣

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រោយរងផលប៉ះពាល់៣ឆ្នាំជាប់គ្នាពីជំងឺកូវីដ១៩ និងការផ្ទុះសង្រ្គាម ទីផ្សារអចលទ្រព្យកម្ពុជាត្រូវបានវាយតម្លៃថាមានភាពធន់ខ្ពស់ ហើយរំពឹងងើបឡើងវិញយ៉ាងឆាប់រហ័សក្នុងឆ្នាំ២០២៣នេះ។

លោក Adam Fitzpatrick ប្រធានក្រុមហ៊ុន ISP ប្រចាំប្រទេសកម្ពុជា បានបង្ហាញការជឿជាក់លើទីផ្សារអចលនទ្រព្យកម្ពុជានៅក្នុងឆ្នាំ២០២៣ថា នឹងនាំយកមកវិញនូវគម្រោងធំៗ ជាច្រើន ដែលជាផ្នែកក៏មានសារៈសំខាន់ សម្រាប់ជម្រុញឱ្យទីផ្សារមួយនេះ មានភាពល្អប្រសើរឡើងវិញ ដោយសារការវិនិយោគពីបរទេសនឹងបន្តងើបដល់កម្រិតមុនកូវីដ១៩វិញឆាប់ៗនេះ។

លោកស្រី អាន សុធីតា នាយិកាគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ PropNex បានលើកឡើងថា សម្រាប់អចលនទ្រព្យកម្ពុជានៅឆ្នាំ២០២៣នេះ វិស័យសណ្ឋាគារ និងបដិសណ្ឋាកិច្ច នឹងបន្តមានកំណើនក្នុងភាពវិជ្ជមាន ដោយសារ​ក្នុងឆ្នាំ​នេះ ជឿជាក់ថា កម្ពុជានឹងទាក់ទាញបានភ្ញៀវទេសចរជាច្រើន ជាពិសេសចំពេលប្រទេសចិនបើកឡើងវិញ។

ចំណែកវិស័យដីធ្លីវិញ លោកស្រីលើកឡើងថា ក៏នឹងមានកំណើនវិជ្ជមាន បើទោះបីជាមានកំណើនតិចតួច ដោយសារកម្ពុជាកំពុងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។

សញ្ញាវិជ្ជមានមួយទៀតនោះគឺ វិស័យអចលនទ្រព្យរបស់កម្ពុជា មានការគាំទ្រមួយផ្នែកធំ ដោយអ្នកវិនិយោគមកពីប្រទេសចិន ដែលនឹងត្រលប់មកវិញ នៅក្រោយការប្រកាសបើកប្រទេសចិនឡើងវិញ។ កត្តានេះនឹងធ្វើឱ្យវិស័យអចលនទ្រព្យមានភាពរីកចម្រើននៅក្នុងឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២ ដែលជាឆ្នាំដ៏លំបាកមួយ សម្រាប់វិស័យអចលនទ្រព្យ៕

This Chinese billionaire has lost over 90% of his fortune

The past few years have not been great for the super-rich in China, particularly those who built their fortune in the country’s once red-hot property market.

The net worth of Hui Ka Yan, chairman of real estate developer China Evergrande, has plunged nearly 93%, according to the Bloomberg Billionaires Index.

Once the second-richest person in Asia, Hui’s wealth has fallen from $42 billion at its peak in 2017 to about $3 billion, Bloomberg said.
Evergrande is China’s most indebted developer with $300 billion in liabilities, and has been at the heart of the country’s real estate troubles since 2021. Hui, also known as Xu Jiayin in Mandarin, used his personal wealth to prop up his embattled company, selling his houses and private jets.

But that was far from enough and Evergrande defaulted on its US dollar bonds in December 2021 after scrambling for months to raise cash to repay creditors, suppliers and investors.

Last year, the firm failed to deliver its preliminary debt restructuring plan, leading to further concerns about its future.

Evergrande is massive: It has about 200,000 employees, raked in more than $110 billion in sales in 2020 and owns more than 1,300 developments in more than 280 cities.

Analysts have long been concerned that a collapse of Evergrande could trigger wider risks for China’s property market, hurting homeowners and the broader financial system.

Real estate and related industries account for as much as 30% of GDP.

But Hui isn’t the only one who has seen massive wealth destruction lately.

Elon Musk, the CEO of Tesla, SpaceX and Twitter, has become the first person ever to lose $200 billion in wealth, according to Bloomberg last month.

The bulk of Musk’s wealth is tied up in Tesla, which saw its stock plunge 65% in 2022.

Source: CNN

តម្រូវ​ការ​ប្រេង​នឹង​ហក់ឡើង​ដល់​កម្រិត​ខ្ពស់​មិនធ្លាប់មានស្របពេលចិន​បើក​ដំណើរការ​សេដ្ឋកិច្ចឡើង​វិញ

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្រូវការប្រេងសកលត្រូវបានគេរំពឹងថា នឹងកើនឡើងដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មានក្នុងឆ្នាំ២០២៣នេះ ដោយសារការបើកដំណើ​រការសេដ្ឋកិច្ចឡើងវិញ យ៉ាងឆាប់រហ័សរបស់ប្រទេសចិន។

ទីភ្នាក់ងារថាមពលអន្តរជាតិ(IEA) បានឱ្យដឹងនៅក្នុងរបាយការណ៍ប្រចាំខែចុងក្រោយរបស់ខ្លួនថា តម្រូវការប្រេងអាចកើនឡើង១,៩លានបារ៉ែលក្នុង១ថ្ងៃ ដើម្បីឈានដល់កំណត់ត្រា១០១,៧លានបារ៉ែលក្នុងមួយថ្ងៃ។

ទីភ្នាក់ងារIEAបានបន្តថា “ប្រទេសចិននឹងជំរុញឱ្យមានកំណើន តម្រូ​វការប្រេងសកលជិតពាក់កណ្តាល ទោះបីជារូបរាង និងល្បឿននៃការបើកដំណើរការប្រទេសឡើងវិញ នៅតែមានភាពមិនប្រាកដប្រជាយ៉ាងណាក្តី។

ទីក្រុងប៉េកាំងបានចាប់ផ្តើមលុបចោល គោលនយោបាយសូន្យកូវីដនៅក្នុងខែធ្នូ ដោយត្រួសត្រាយផ្លូវសម្រាប់ការស្ទុះងើបឡើងវិញ នៃការធ្វើដំណើរ ពាណិជ្ជកម្ម និងសកម្មភាពអាជីវកម្មនៅទូទាំងប្រទេស។

IEA បានអះអាងថា ការស្ទុះងើបឡើងវិញ នៃតម្រូវការរបស់ចិនអាចនាំឱ្យទីផ្សារប្រេងពិភពលោកកាន់តែតឹងតែង នៅពេលដែលផលប៉ះពាល់នៃទណ្ឌកម្មរបស់លោកខាងលិច លើប្រេងរុស្ស៊ីចាប់ផ្តើមជះផលមិនល្អ។

ទំហំនៃការនាំចេញប្រេងពីប្រទេសរុស្ស៊ី បានធ្លាក់ចុះ២០០.០០០បារ៉ែលជាមធ្យមក្នុងមួយថ្ងៃ ក្នុងខែធ្នូ ធៀបនឹងខែវិច្ឆិកា បន្ទាប់ពីសហភាពអឺរ៉ុបបានដាក់បម្រាម លើការនាំចូលប្រេងឆៅរបស់ទីក្រុងម៉ូស្គូ ហើយក្រុមប្រទេ​ស G7 បានកំណត់តម្លៃប្រេងរបស់រុស្ស៊ី៕

Cambodia’s banking industry continues to enjoy high growth in 2022

Cambodia’s banking industry had continued to enjoy robust growth in both loans and deposits in 2022, according to the annual report of the National Bank of Cambodia (NBC) on Friday.

Outstanding loans rose by 21.7 percent year-on-year to 56 billion U.S. dollars as of last year, while customers’ deposits increased by 15.3 percent to 45 billion dollars, the central bank’s report said.

The loans had been provided to key sectors such as trade, housing, construction, agriculture, hotels and restaurants and manufacturing, among others,
it said.

The report added that the current assets in the Southeast Asian nation’s banking system rose to 80 billion U.S. dollars by 2022, a year-on-year increase of 15.9
percent.

NBC Governor Chea Chanto said the growth in both loans and deposits truly reflected public confidence in the country’s banking system.

“The banking industry remains robust and resilient, and it has continued to play an active role in supporting the kingdom’s economic recovery in the post-COVID-19 pandemic era,” he said on Friday during the NBC’s annual meeting.

Meanwhile, Chanto said Cambodia recorded 17.9 million e-wallet accounts as of last year, exceeding the kingdom’s population of 16 million.

The country currently has 58 commercial banks, nine specialized banks, and 86 microfinance institutions, with a total of 2,614 headquarters and branches as well as 3,998 automated teller machines (ATMs) throughout the country, the NBC said.

Heng Bomakara, deputy director-general of the NBC’s Banking Supervision, said 67 percent of the kingdom’s population have access to formal financial services by 2022, an increase from 59 percent by 2021.

Source: Xinhua

ប្រទេសចិន កំពុងអភិវឌ្ឍន៍និងតេស្តរថភ្លើងល្បឿនលឿនបំផុតក្នុងលោកដែលអាចរត់បាន១.០០០គីឡូម៉ែត្រក្នុង១ម៉ោង

ដោយៈ សុខុម

ហុងកុង: មជ្ឈមណ្ឌលស្រាវជ្រាវនៃប្រទេសចិន ដែលកំពុងអភិវឌ្ឍន៍រថភ្លើងល្បឿនលឿនបំផុតក្នុងលោក បានបញ្ចប់ការធ្វើតេស្តរត់សាកល្បងដំណាក់កាលដំបូង ដោយប្រើប្រាស់តួរថយន្ត ដឹកអ្នកដំណើរពេញទំហំ។ នេះបើយោងតាមកាសែត South China Morning Post ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា។

សារព័ត៌មាន China Space News បានផ្សាយកាលពីថ្ងៃពុធ ទី១៨ ខែមករា ថា ការធ្វើតេស្តរត់សាកល្បង ដំណាក់កាលដំបូងចំនួន៣លើកនេះ ត្រូវបានបញ្ចប់ដោយជោគជ័យ នៅលើផ្លូវតេស្តរត់សាកល្បងរថភ្លើងល្បឿនលឿន ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តសានស៊ី (Shanxi) ពីថ្ងៃទី១៤ ខែមករា។

ប្រសិនបើអ្វីៗទទួលបានជោគជ័យតាមការគ្រោងទុក នៅទីបំផុតប្រ​ទេសចិន នឹងផលិតបាននូវរថភ្លើងដឹកអ្នកដំណើរ និងទំនិញដ៏លឿនបំផុតក្នុងពិភពលោកជាមួយ នឹងល្បឿនរហូតដល់ទៅ១.០០០គីឡូម៉ែត្រ ក្នុង១ម៉ោង។

ក្រុមហ៊ុនសាជីវកម្មវិទ្យាសាស្ត្រ និងឧស្សាហកម្មអវកាសចិន (CASIC) នៃក្រសួងការពារជាតិចិន ដែលសាងសង់ និងដំណើរការមជ្ឈ​មណ្ឌលស្រាវជ្រាវខាងលើ បាននិយាយអំពីដំណើរការអភិវឌ្ឍន៍រថភ្លើងនេះថា សមាសធាតុសំខាន់ៗរួមទាំងមេដែកបញ្ជូនថាមពលខ្ពស់ ប្រព័ន្ធអគ្គិសនីថាមពលខ្ពស់ ការគ្រប់គ្រងសុវត្ថិភាពបច្ចេកវិទ្យា បញ្ញាសិប្បនិមិត្ត (AI) ឧបករណ៍ទំនាក់ទំនងឥតខ្សែ (Wireless) និងឧបករណ៍ចាប់រលកសញ្ញា (Sensor) បានដំណើរការដូចដែលបានគ្រោងទុក អំឡុងពេលធ្វើតេស្តរត់សាកល្បង។

បច្ចុប្បន្ន ប្រទេសចិន ដំណើរការបណ្តាញផ្លូវដែកល្បឿនលឿនធំបំផុតក្នុងពិភពលោក ជាមួយនឹងប្រវែងសរុប លើសពី៤២.០០០គីឡូម៉ែត្រ៕ South China Morning Post៕

រដ្ឋមន្ត្រីពាណិជ្ជកម្មក្រៅប្រទេសបារាំង នឹងអញ្ជើញទស្សនកិច្ចកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ លោកOlivier Becht  រដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស ការទាក់ទាញវិនិយោគិ​ន និងជនជាតិបារាំងនៅបរទេស នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រ​ទេ​សកម្ពុជា នៅថ្ងៃអង្គារ ទី២៤ និងថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣ខាងមុខ។

ដំណើរបំពេញទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងប្រទេសបារាំងនិងកម្ពុជា។ ដំណើរទស្សនកិច្ចនេះធ្វើឡើង បន្ទាប់ជំនួបរវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកប្រធា​នាធិបតីបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង នៅទីក្រុងប៉ារីស៍ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ។ នេះបើយោងតាមសេចក្តីប្រកាសពត៌មានរបស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជា នាថ្ងៃទី២០ខែមករានេះ។

អមដំណើរដោយគណៈប្រតិភូធុរជន ដឹកនាំដោយសហព័ន្ធធុរកិច្ចបារាំង MEDEF International និង Business France លោក អូលីវេ្យ បិច នឹងជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំកម្ពុជាជាច្រើនរូប រួមមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខា​ធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្នុងដំណើរទស្សនិច្ចនេះ លោករដ្ឋមន្រ្តីប្រតិភូនឹងមានជំនួបផ្សេងៗជាមួយសហគមន៍បារាំងនៅកម្ពុជា ពិសេសតំណាងសហគមន៍ធុរកិច្ចបា​រាំងដ៏រស់រវើក។ ប្រជាពលរដ្ឋបារាំងចំនួន៥០០០នាក់ ដែលកំពង់រស់នៅកម្ពុជា បានចុះបញ្ជីជាមួយស្ថានទូត។

សេចក្តីប្រកាសពត៌មានដដែលនេះបានឱ្យដឹងថា លោករដ្ឋមន្ត្រីប្រតិភូនឹងចូលរួម ពិធីបញ្ចុះបឋមសិលាសាងសង់ឡើងវិញ នូវស្តូបរំលឹកដល់វិញ្ញា​ណក្ខន្ធយុទ្ធជនពលីកម្ពុជា និងបារាំងនៅក្នុងសង្គ្រាមលោកលើកទី១ តាមការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា  ដែលនឹងប្រព្រឹត្តិទៅក្រោមវត្តមានរបស់ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ក្រៅពីនេះ  លោកអូលីវេ្យ បិច នឹងទៅពិនិត្យដំណើរការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ដែលទទួលបានហិរញ្ញប្បទានពីទីភ្នាក់​ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ធនាគារវិនិយោគអឺរ៉ុប និងសហភាពអឺរ៉ុប។ នៅសៀមរាប លោកនឹងទស្សនាប្រាសាទអង្គរ ជាពិសេសការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច ដែលផ្តល់ហិរញ្ញវត្ថុដោយប្រទេសបារាំង។

ដំណើរទស្សនកិច្ចនេះ បង្ហាញពីការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងៗរបស់ប្រទេសបារាំងនៅតំបន់អាស៊ាន ដែលឆ្លុះបញ្ចាំងឱ្យឃើញ តាមរយៈការចូលរួមរបស់លោកប្រធានាធិបតីបារាំង ក្នុងកិច្ចប្រជុំកំពូលប្រទេស G20 កាលពីចុងឆ្នាំ២០២២នៅកោះបាលី និងកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុងបាងកក។

អាស៊ីអាគ្នេយ៍គឺជាតំបន់សំខាន់មួយ នៃយុទ្ធសាស្រ្តបារាំងនៅឥណ្ឌូប៉ាស៊ីហ្វិក ដោយសារតំបន់នេះ គឺជាទីតាំងរស់រវើកជាងគេបំផុតក្នុងពិភពលោក បើនិយាយពីទិដ្ឋភាពសេដ្ឋកិច្ច ដោយមានអត្រាកំណើនខ្ពស់ ហើយអាស៊ាន គឺជាដៃគូពាណិជ្ជកម្មលំដាប់ទី៣របស់សហភាពអឺរ៉ុប៕

មហាសេដ្ឋីធំលំដាប់ទី២នៅអស៊ី លោក Hui Ka Yan បាត់បង់ទ្រព្យសម្បត្តិអស់ជិត៩៣ភាគរយ

ដោយ: គង់ លាងហួរ

ហុងកុង: នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វាមិនមែនជារឿងអស្ចារ្យ សម្រាប់មហាសេដ្ឋីក្នុងប្រទេសចិននោះទេ ជាពិសេសមហាសេដ្ឋី ដែលបានដាក់បញ្ចូលទ្រព្យសម្បត្តិរបស់ពួកគេ នៅក្នុងទីផ្សារអចលនទ្រព្យ​ដែលកំពុងងើបចេញពីវិបត្តិ។

ជាក់ស្តែង ទ្រព្យសម្បត្តិសុទ្ធរបស់ លោក Hui Ka Yan ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ China Evergrande   និងធ្លាប់ជាមហាសេដ្ឋីលំដាប់ទី២នៅអាស៊ី បានធ្លាក់ចុះជិត៩៣ភាគរយ។

សារពត៌មានBloomberg បានរាយការណ៍ថា ទ្រព្យសម្បត្តិរបស់លោកHui បានធ្លាក់ចុះពី៤២ពាន់លានដុល្លារ ដែលស្ថិតនៅកម្រិតកំពូលក្នុងឆ្នាំ២០១៧ មកនៅត្រឹមប្រហែល៣ពាន់លានដុល្លារ។

Evergrande គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន ដែលជាប់បំណុ​លរហូតដល់៣០០ពាន់លានដុល្លារ និងជាចំណុចស្នូលនៃបញ្ហាអចលនទ្រព្យរបស់ប្រទេសចិន ចាប់តាំងពីឆ្នាំ២០២១។

លោក Hui Ka Yan ដែលត្រូវបានគេស្គាល់ថា Xu Jiayin ជាភាសាចិនកុកងឺ បានប្រើប្រាស់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីទប់ក្រុមហ៊ុនដែលកំពុងហ៊ុមព័ទ្ធដោយបញ្ហាបំណុល ដោយបានលក់ផ្ទះ និងយន្តហោះឯកជនរបស់លោក។

ទោះបីជាយ៉ាងណាក្តី វានៅតែមិនគ្រប់គ្រាន់ដដែល ហើយក្រុមហ៊ុន Evergrande បានខកខានសងមូលបត្របំណុល រាប់ពាន់លានដុល្លារអាមេរិករបស់ខ្លួនកាលពីខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីបានរៃអង្គាសប្រាក់អស់ជាច្រើនខែ ដើម្បីសងបំណុលដល់ម្ចាស់បំណុល អ្នកផ្គត់ផ្គង់ និងវិនិយោគិន។

កាលពីឆ្នាំ២០២២ ក្រុមហ៊ុនEvergrande ធ្លាប់បានបរាជ័យក្នុងការបញ្ចេញផែនការរៀបចំ រចនាសម្ព័ន្ធបំណុលបឋមរបស់ខ្លួន ដែលនាំឲ្យមានការព្រួយបារម្ភបន្ថែមទៀត អំពីអនាគតរបស់ក្រុមហ៊ុននេះ៕

អ្នកជំនាញណែនាំប្រភេទអចលនទ្រព្យដែលវិនិយោគិននិងអ្នកអភិវឌ្ឍន៍ងាកមកចាប់យកឱកាស

ដោយៈសុផារី

ភ្នំពេញៈ ទោះបីមានសញ្ញានៃការងើបឡើងវិញ នៃអចលនទ្រព្យកម្ពុជា ប៉ុន្តែក៏នៅមានផ្នែកខ្លះ ដែលនៅមិនទាន់អាចស្តារពីវិបត្តិនៅឡើយ។

ក្នុងការលៈទេសៈនេះ អ្នកជំនាញបាននិយាយថា ក្នុងឆ្នាំ២០២៣ វិនិយោគិន និងអ្នកអភិវឌ្ឍន៍ គួរតែងាកមកចាប់យកឱកាស នៃការវិនិយោគលើអចលនទ្រព្យប្រភេទឃ្លាំង រោងចក្រ ដីឧស្សាហកម្ម និងលំនៅដ្ឋានតម្លៃសមរម្យ ជាដើម។

អ្នកនាង ជិន ច័ន្ទដាលុច្ស ប្រធានផ្នែកវាយតម្លៃនិងប្រឹក្សា នៃក្រុមហ៊ុន CBRE Cambodia បានលើកឡើងថា វិស័យអចលនទ្រព្យនៅកម្ពុជា ស្ថិតក្នុងស្ថានភាពផ្សេងៗគ្នាតាមផ្នែកនីមួយៗ។ សម្រាប់ផ្នែកលំនៅដ្ឋាន ការិ​យាល័យ និងផ្សារលក់ទំនិញ តម្លៃលក់ និងជួលទូទៅ នឹងបន្តមានការធ្លាក់ចុះ ដោយសារតែបរិមាណផ្គត់ផ្គង់ ដែលមានស្រាប់ និងកំពុងសាងសង់។

អ្នកជំនាញរូបនេះផ្តល់យោបល់ថា វិនិយោគិន គួរងាកមកពិចារណាលើផ្នែកផ្សេងៗទៀតដូចជា សណ្ឋាគារតម្លៃសមរម្យ អចលនទ្រព្យឧស្សាហកម្ម លំនៅដ្ឋានតម្លៃសមរម្យ លំនៅដ្ឋានសម្រាប់សិស្ស និស្សិត លំនៅដ្ឋានលំហែ cloud kitchen ជាដើម។

អ្នកនាងគូសបញ្ជាក់ថា “រំពឹងថាចំនួនអចលនទ្រព្យលក់ប្រញាប់ តម្លៃក្រោមទីផ្សារ នឹងមានការកើនឡើង ដោយសារតែការអត្រាការប្រាក់កើនឡើង នឹងការយកកម្ចីវិនិយោគមានការលំបាកជាងមុន”។ អ្នកនាងបន្ថែមថា “ប៉ុន្តែក្នុងស្ថានភាពទីផ្សារបែបនេះ ផ្ដល់ឱកាសកម្រសម្រាប់អ្នកវិនិយោគ ដែលមានធនធានអាចទាញប្រយោជន៍ពីការធ្លាក់ចុះនៃតម្លៃ”។

លោក Marc Townsend អគ្គនាយកជាន់ខ្ពស់ CBRE Cambodia ប្រចាំតំបន់អាស៊ី បានពន្យល់ពីទីផ្សារអចលនទ្រព្យកម្ពុជាថា ឆ្នាំ២០២៣នេះ គឺជាឱកាសដ៏ធំ និងល្អបំផុតសម្រាប់វិនិយោគ រយៈពេល១០ឆ្នាំ៕

ក្រុមហ៊ុនចិនមួយគ្រោងវិនិយោគរោងចក្រកែច្នៃផលិតផលកសិកម្ម នៅក្នុងខេត្តបាត់ដំបង

ដោយៈ សុផារី

បាត់ដំបងៈ ក្រុមហ៊ុន Shop Shindou Shigeharu Limited Company បានបង្ហាញពីចំណាប់អារម្មណ៍ នៅក្នុងការបោះទុនវិនិយោគ លើការកែច្នៃផលិតផលកសិកម្ម នៅក្នុងខេត្តបាត់ដំបង នាពេលខាងមុខនេះ។

លោកសុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអនុញ្ញាតទទួលជួបក្រុមហ៊ុន Shop Shindou Shigeharu Limited Company ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ដើម្បីពិភាក្សាការងារអំពីគម្រោងដែលក្រុមហ៊ុនShop Shindou Shigeharu Limited Company មានគម្រោងបោះទុនវិនិយោគ លើការកែច្នៃផលិតផលកសិកម្ម នៅក្នុងខេត្តបាត់ដំបងនាពេលខាងមុខនេះ ។

ក្រុមហ៊ុន Shindo Shigeharu Shop Co. Ltd. គឺជាក្រុមហ៊ុនផលិតអាហារដ៏ល្អបំផុតនៅក្នុងខេត្តមួយរបស់ចិន ជាពិសេសខាងផ្លែឈើស្ងួត ដូចជា ក្រូចឆ្មារ/ ក្រូចពោធិ៍សាត់ដ៏ល្បីល្បាញរបស់ខេត្ត ហើយក្នុងនោះក្រុមហ៊ុនមានបំណងក្នុងការសិក្សា និងស្វែងយល់បន្ថែមទៀត មុននឹងការបោះទុនវិនិយោគ នៅក្នុងខេត្តបាត់ដំបង ក្នុងការកែច្នៃផលិតផលកសិកម្ម ដែលមានដូចជាផ្លែឈើហូបផ្លែជាដើម។

ក្នុងនោះ លោក សុខ លូ បានសម្ដែងនូវការសប្បាយរីករាយ ចំពោះក្រុមហ៊ុនដែលមានបំណង ក្នុងការវិនិយោគនៅក្នុងខេត្តបាត់ដំបង ពាក់ព័ន្ធនឹងគម្រោងកែច្នៃផ្លែឈើនេះ ស្របពេលដែលខេត្តបាត់ដំបង ជាខេត្តមួយដែលមានសក្ដានុពលខ្ពស់ ទាំងផ្នែកទេសចរណ៍ និងកសិកម្ម។

លោកបានមានប្រសាសន៍ថា រដ្ឋបាលខេត្តរងចាំការសហការជានិច្ច ព្រោះនេះ ក៏ជាគោលបំណងរបស់រដ្ឋបាលខេត្ត ក្នុងការលើកកម្ពស់វិស័យកសិកម្ម នៅក្នុងខេត្តបាត់ដំបង ព្រោះជារៀងរាល់ឆ្នាំ ផលិតផលកសិកម្មមួយចំនួន ដូចជាផ្លែស្វាយ ផ្លែមៀនប៉ៃលិន ឬម្នាស់ជាដើម មានចំនួនច្រើនដែលសេសសល់ និងមានតម្លៃថោក ដោយសារគ្មានរោងចក្រក្នុងការកែច្នៃផលិតផលទាំងនោះ៕

តំបន់ប៉ែកខាងជើងភ្នំពេញ កំពុងទាក់ទាញលើការអភិវឌ្ឍលំនៅឋាន តម្លៃខ្ពស់

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ នៅជុំវិញរាជធានីភ្នំពេញ បានបែងចែកលើការអភិវឌ្ឍលំនៅឋាន ដែលតំបន់ខ្លះផ្ដោតលើលំនៅឋានតម្លៃសមរម្យ តំបន់ខ្លះផ្ដោតតែលើលំនៅឋានតម្លៃខ្ពស់ ទោះបីជាតំបន់នោះ មិនទាន់មានមនុស្សទៅរស់នៅច្រើនក៏ដោយ។

យើងក្រលេកទៅមើលតំបន់ប៉ែកខាងជើង រាជធានីភ្នពេញនាពេលបច្ចុប្បន្ននេះ អ្នកវិនិយោគមួយចំនួន បានផ្ដោតលើការអភិវឌ្ឍលំនៅឋានដេលមានតម្លៃខ្ពស់ៗ ដើម្បីផ្គត់ផ្គង់ជូនអតិថិជនរបស់ខ្លួន។

បើយើងក្រលេកមើលទៅតំបន់ ស្ថិតនៅតាមបណ្ដោយផ្លូវជាសុផារ៉ា ឬផ្លូវ៥៩៨ យើងនឹងឃើញថាសំណង់លំនៅឋានថ្មីៗ បានចាប់ផ្ដើមរីកដុះ​ដាលជាបន្តបន្ទាប់ តែកុំសួរពីតម្លៃផ្ទះនៅតំបន់ទាំងនោះ គឺសុទ្ធតែរាប់ម៉ឺនដុល្លារអាមេរិកក្នុងមួយល្វែង។ តែក្រុមហ៊ុនអភិវឌ្ឍន៍ក៏បាន ធ្វើទំនើបកម្មលើលំនៅឋានទាំងនោះ ដើម្បីឱ្យស័ក្តិសមនឹងតម្លៃផ្ទះនីមួយៗផងដែរ។

លោកសេម ប៉េ នាយកផ្នែកប្រតិបត្តិការ នៃក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានមួយ នៅតាមបណ្ដោយផ្លូវជា សុផារ៉ាឱ្យដឹងថា ការវិនិយោគអចលនទ្រព្យនៅតំបន់តាមបណ្ដោយផ្លូវនេះ ហាក់មានការរីកដុះដាលខ្លាំង និងផ្ដោតទៅលើគម្រោងលំនៅឋាន តម្លៃខ្ពស់សម្រាប់អភិជន ដោយសារតែនៅតំបន់ជុំវិញនោះ មានសុទ្ធតែស្ថាប័នជាតិ ស្ថាប័នរដ្ឋធំដូចជាស្នងការប៉ូលីស ស្ថាប័នសាធារណការនិងដឹកជញ្ជូនជាដើម។

ក្រៅពីនេះក៏មានផ្សារទំនើប ដែលទើបអភិវឌ្ឍន៍ថ្មីៗជាច្រើន និងមានគម្រោងទំនើបៗជាច្រើនទៀត ដែលកំពុងអភិវឌ្ឍន៍នៅតាមបណ្ដោយផ្លូវនោះ ។

លោកបន្តថា សម្រាប់ក្រុមហ៊ុនរបស់លោក ក៏បាននិងកំពុងរួមចំណែកដល់ការអភិវឌ្ឍលំនៅឋានបែបអភិជនដែរ ដោយផ្ដោតលើអ្នកមានចំណូលខ្ពស់ ហើយគ្រប់ផ្ទះនីមួយៗដែលអភិវឌ្ឍន៍ ដោយក្រុមហ៊ុនគឺសុទ្ធតែបំពាក់បច្ចេកវិទ្យាទំនើបៗ មិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា។

នៅតំបន់ប៉ែកខាងជើងនេះដែរ យើងក៏ឃើញថាគម្រោងធំមួយរបស់លោកឧកញ៉ាគីមហ៊ាង និងលោកជំទាវឧកញ៉ាគង់ សំណាង ម្ចាស់បុរី វិមានសំណាង ។ បុរីនេះ ត្រូវបានអភិវឌ្ឍន៍ឡើង ដោយផ្ដោតលើអ្នកមានចំណូលខ្ពស់ដោយផ្ទះនីមួយៗ ក្នុងបុរីនេះមានតម្លៃរាប់ម៉ឺនដុល្លារ និងមានរហូតដល់ខ្ទង់លានដុល្លារផងក្នុងមួយល្វែង ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងម្ចាស់គម្រោងនេះ ធ្លាប់បានលើកឡើងថា លោកមើលឃើញពីចក្ខុវិស័យ និងសក្ដានុពលនៅតំបន់មួយនេះ ដែលធ្វើឱ្យលោកសម្រេចចិត្ត អភិវឌ្ឍន៍លំនៅឋានតម្លៃខ្ពស់នេះឡើង ជាក់ស្ដែងយើងឃើញសកម្មភាព នៃការអភិវឌ្ឍតំបន់មួយនេះ កំពុងតែមមាញឹកខ្លាំង ហើយវាស្ថិតនៅជិតគម្រោងរបស់រដ្ឋធំៗ គម្រោងដែលមានការទាក់ទាញវិនិយោគជាច្រើនទៀត ហើយមិនយូរមិនឆាប់តំបន់នេះ នឹងកាន់តែរីកចម្រើននិងពោរពេញ ដោយការអភិវឌ្ឍកាន់តែខ្លាំង។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា តំបន់ភាគខាងជើងទាក់ទាញគំរោងវិនិយោគតម្លៃខ្ពស់ៗ ដោយសារតំបន់នេះប្រជុំដោយផ្សារទំនើបធំៗ ដូចជា EAON Mall2, Golbal House, Chip Mong Mall , Makro និងជាតំបន់ស្ថិតនៅកៀក នឹង​ពហុកីឡដ្ឋានមរតកតេជោ តំបន់សួនទឹកកំសាន្តលំដាប់អន្តរជាតិ​ ដែលបានវិនិយោគដោយអ្នកឧកញ៉ាលី យ៉ុងផាត់ជាដើម៕