អ្នកអភិវឌ្ឍន៍ៈកំណើនជីវភាពប្រជាជននឹងធ្វើឲ្យទីផ្សារដីលំហែរនឹង បន្តរីកចម្រើន

ដោយៈ ច្រាយ ចំណាន

       ភ្នំពេញៈ អ្នកអភិវឌ្ឍន៍ដីលំហែរ នៅតែមានសុទិដ្ឋិនិយមលើទីផ្សារដីបែបនេះ នឹងមានទីផ្សារទូលំទូលាយ និងបន្តរីកច្រើននាពេលអនាគត។

ជាអ្នកអភិវឌ្ឍន៍គំរោងដីលំហែរ ទទួលបានជោគជ័យមួយរូប លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ការកើនឡើងនៃជីវភាពរបស់ប្រជាពលរដ្ឋ នឹងធ្វើឲ្យពួកគាត់នឹកដល់ការលំហែរ ស្របពេលជីវភាពពួកគាត់ល្អ មានផ្ទះរួចហើយ ពួកគាត់ចាប់ផ្តើមគិតពីការលំហែរកាយ ដើម្បីកាត់បន្ថយសម្ពាធនៅក្នុងការងារប្រចាំថ្ងៃ។

លោកបន្តថា “ប៉ុន្តែអ្នកអភិវឌ្ឍន៍ត្រូវតែមានទុនច្រើន រៀបចំហេដ្ឋារច​នា​សម្ព័ន្ឋឲ្យស្អាត និងគិតដល់ការលំហែរកាយពិតប្រាកដ”។ លោកបន្តថា “ប្រសិនជាអ្នកអភិវឌ្ឍន៍មិនធ្វើអ្វី គ្រាន់តែឈូសផ្លូវចាក់ថ្មម៉ិច និងគ្រាន់តែបោះបង្គោល វានឹងសម្លាប់ទីផ្សារដីបែបនេះ ប៉ុន្តែសម្រាប់អ្នកធ្វើពិតប្រាកដ នឹងមិនបរាជ័យទេ”។

ជាក់ស្តែងក្រុមហ៊ុនYoungsia Real Estateបានបោះទុនវិនិយោគដីលំហែរបូកគោលែន១ បូកគោលែន២ បូកគោលែន៣ គំរោងឆ្នេរសមុទ្រកោងកាង និងគំរោងឋានសួគ៌លំហែរ សុទ្ឋតែទទួលបានជោគជ័យនិងការគាំទ្រពីអតិថិជន។

លោកCooler Tanបានបន្តថា ជាក់ស្តែងគំរោងឋានសួគ៌លំហែរ យយើងបាននិងកំពុងពន្លឿន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ ក្លោងទ្វារ និងត្រៀមដាំផ្កាលឿងរាជ២០០០ដើម ព្រមទាំងសួនច្បារ និងសួនទឹកកំសាន្ត ដែលតំបន់នេះស្ថិតនៅទីតាំងមួយ ដែលមានសក្តានុពលសម្រាប់ការលំហែរ ដោយសារទី១ មានជួរភ្នំវែងអន្លាយ ខៀវស្រងាត់ ទី២ ជាតំបន់ប្រជុំដោ​យ​រមណីយដ្ឋានលំហែរកាយដូចជាត្រីមាស កំពូលពេជ្រ ជាដើម ទី៣ យើងជាក្រុមហ៊ុនមានបទពិសោធន៍ លើការអភិវឌ្ឈន៍គំរោងធំៗ។

ទី៤ ក្រុមហ៊ុនបានចំណាយទុនច្រើន លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋ និងទី៥ លក្ខខ័ណ្ឌបង់ប្រាក់ល្អ ដោយអតិថិជនបង់ត្រឹម៥០ដុល្លារប៉ុណ្ណោះក្នុងមួយខែ។

ជាមួយគ្នានេះ លោកឌិន សុមេធារិទ្ឋអ្នកអភិវឌ្ឍន៍ភូមិផ្កាត្រកួននៅរាជរាជធានីភ្នំពេញ និងស្រុកស្វាយអន្ទរ ក្នុងខេត្តព្រែវែង បានមើលឃើញទីផ្សារដី និងផ្ទះលំហែរនៅតែមានសក្តានុពល ដោយសារការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍន៍របស់វិស័យឯកជន ដែលបានរួមចំណែកជាមួយ   រដ្ឋាភិបាលក្នុងការផ្តល់ការងារដល់ប្រជាពលរដ្ឋ។

លោកបន្តថា “ក្នុងនាមជាអ្នកអភិវឌ្ឍន៍យើងបានធ្វើរហូត ទោះបីវិបត្តិកូវីដ១៩ក្តី ហើយយើងធ្វើក្នុងនាមជាអ្នកស្នេហាជាតិ ដែលផ្តល់ការងារដល់​ប្រជាពលរដ្ឋ”។ លោកបន្តថា “អ្វីដែលលោកអភិវឌ្ឍន៍ គឺចង់ផ្តល់កន្លែងលំហែរកំសាន្តស្តង់ដាមួយ មិនឲ្យចាញ់ប្រទេសជិតខាងរបស់យើង ដែលថា យើងគ្មានកន្លែងដើរកំសាន្ត និងផ្ទះលំហែរស្តង់ដា”៕

វិស័យលក់រាយរំពឹងថាមានកំណើនខ្ពស់នៅពេលការអភិវឌ្ឍលំនៅ ឋានកាន់តែរីកដាល

   ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការអភិវឌ្ឍលំនៅឋាននៅលើទីផ្សារប្រទេសកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ និងនៅតំបន់ជាយរាជធានីភ្នំពេញ។

ការអភិវឌ្ឍលំនៅឋានកាន់តែរីករាលដាល និងការរីកចម្រើននៃវិស័យសំណង់ទាំងនេះ នឹងធ្វើឱ្យការលក់រាយនៅតំបន់នោះ ក៏នឹងមានកំណើនដើម្បី បំពេញតម្រូវការទាំងនោះផងដែរ។

លោកឡុង បុរិន្ទ នាយកប្រតិបត្តិនៃបុរីទីលាងបានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍មួយនៅថ្ងៃទី១៦ មករា ២០២៣នេះឱ្យដឹងថា កាលពីមុនៗ ការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ដែលទិញផ្ទះសម្រាប់ស្នាក់នៅ គឺមានផ្នត់គំនិតមួយត្រឹមតែរស់នៅ ឬស្នាក់នៅសមរម្យប៉ុណ្ណោះ ។

ប៉ុន្តែចាប់ពីឆ្នាំ២០២៣នេះតទៅ អ្នកដែលទិញផ្ទះរស់នៅ គឺមានការផ្លាស់ប្តូរពីមុន ដោយពួកគាត់នឹងសម្លឹងមើលពីរចនាបថ និងការឌីហ្សាញរបស់ម្ចាស់បុរី ក៏ដូចជា ទីតាំងសក្ដានុពលផងដែរ ដូចជាមានផ្សារ មានកន្លែងសម្រាប់កូនៗរបស់ពួកគេកម្សាន្ត។ ដូច្នេះហើយទើបអ្នកអភិវឌ្ឍន៍លំនៅឋាន នៅក្នុងប្រតេសកម្ពុជានាពេលបច្ចុប្បន្ននេះ បានផ្ដោតការយកចិត្តទុកដាក់ ដោយអភិវឌ្ឍន៍លំនៅឋានដែលមានសួនច្បារធំៗ មានកន្លែងកម្សាន្ត និងមានម្ចាស់គម្រោងខ្លះទៀត បានទាក់ទាញឱ្យផ្សារទំនើបខ្នាតតូច ក៏ដូចជាផ្សារសហគមន៍ ដើម្បីសម្រួលដល់អតិថិជនរបស់ខ្លួន ដែលទិញនិងស្នាក់នៅក្នុងគម្រោងរបស់ខ្លួន ។

លោកបន្តថា ទាំងនេះយើងអាចសន្មត់បានឆ្នាំ២០២៣នេះ ជាឆ្នាំមួយដែលវិស័យសហគ្រាសធុនតូច និងមធ្យម ជាពិសេសវិស័យលក់រាយនៃទំនិញចេញពីសហគ្រាសធុនតូច និងមធ្យម ទទួលបាននូវការប៉ះប៉ូវឡើងវិញ ជាពិសេសការផ្គត់ផ្គង់ ទៅលើការរីកចម្រើននៃវិស័យសំណង់។

លោកបន្តថា “ការរស់នៅរបស់មនុស្សជំនាន់នេះ គឺពួកគាត់ចង់បានច្រើនចង់បានការរស់នៅដែលស្រួលជាងជំនាន់មុនៗ”។

ស្ថិតនៅប៉ែកខាងកើតរាជធានីភ្នំពេញ ផ្សារទំនើបបែបសហគមន៍មួយ​នឹងលេចឡើងនៅតតំបន់អរិយក្សត្រ ដែលបានធ្វើឲ្យតំបន់នេះ កំពុងទាក់ទាញការអភិវឌ្ឍ។

កញ្ញាឈាវ គីមហ័ង្សនាយកផ្សារនៃផ្សារទំនើបAK Avenue បុរីវីឡាទួលសង្កែអរិយក្សត្របានមានប្រសាសន៍ថា ផ្សារទំនើបនេះកំពុងជួយដល់សហគមន៍មូលដ្ឋាននូវឱកាសការងារ ការឡើងថ្លៃអចលនទ្រពន្យ និងជម្រុញការរីកចម្រើននៅក្នុងតំបន់នេះផងដែរ។

កញ្ញាបន្តថា “តាមផែនការផ្សារទំនើបបែបសហគមន៍AK Avenueនឹងបើកដំណើរការនៅចុងត្រីមាសទី១ ឬដើមត្រីមាសទី២ដើមឆ្នាំនេះ ខណៈ​ការសាងសង់បាននិងកំពុងធ្វើឡើងយ៉ាងសកម្ម”។ កញ្ញាបានបន្តថា “ជាមួយគ្នានេះ ចំនួនស្តង់ដែលបានជួលបានកើនឡើង លើស៦០ភាគរយហើយពីអតិថិជន”

ជាការកត់សម្គាល់បានបង្ហាញផងដែរថា នៅពេលមានក្រុមហ៊ុនអភិ​វឌ្ឍន៍លំនៅឋាន បានអភិវឌ្ឍន៍នៅតំបន់ណាមួយ ហើយគេសង្កេតឃើញថា មានក្រុមហ៊ុនផ្គត់ផ្គង់ ឬក៏អ្នកលក់រាយក៏ចាប់ផ្ដើម បោះទីតាំងទៅតាមក្រោ​យដែរ ដូចជា ជាផ្សារទំនើបខ្នាតតូចធំ និងមជ្ឈមណ្ឌលលក់ទំនិញជាច្រើនទៀតផងដែរ។

បើតាមអ្នកនាងអាន សុធីតា នាយិកាប្រតិបត្តិ ក្រុមហ៊ុនPropNex Cambodia បានលើកឡើងផងដែរថា ទីផ្សារមានការអភិវឌ្ឍលំនៅឋានទីនោះនឹងមានការផ្គត់ផ្គង់ ឬលក់រាយកាន់តែច្រើន។ ជាក់ស្ដែង នៅតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ គេឃើញមានគម្រោងលំនៅឋានច្រើន បានបោះទីតាំង និងចាប់ផ្ដើមអភិវឌ្ឍន៍ផ្គត់ផ្គង់ ជូនអតិថិជនហើយក៏ឃើញថា មានផ្សារទំនើបជាច្រើន បានបង្ហាញវត្តមាននៅតំបន់នោះដើម្បីបំពេញ តម្រូវការជូនអតិថិជនដែលរស់នៅតំបន់នោះផងដែរ៕

សណ្ឋាគារលំដាប់ពិភពលោក ibis hotel និងបើកដំណើរការនៅកម្ពុជាក្នុងត្រីមាសទី១ឆ្នាំ២០២៣

ដោយ: សុផារី

ភ្នំពេញ: ក្រុមហ៊ុន OCIC ដែលជាម្ចាស់នៃសណ្ឋាគារibis hotel ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា បានប្រកាសពីផែនការក្នុងការបើកដំណើរការសណ្ឋាគារ តម្លៃសមរម្យលំដាប់ពិភពលោកនេះ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣។

យោងតាមសារព័ត៌មាន Travel News Asia ចេញផ្សាយនៅក្នុងខែមករានេះបានឲ្យដឹងថា ក្រុមហ៊ុនAccor គឺជាក្រុមហ៊ុនមេនៃសណ្ឋាគារ Ibis Budget Phnom Penh Riverside ដោយសណ្ឋាគារ ibis នេះគឺជាស្លាកយីហោសណ្ឋាគារមានតម្លៃសមរម្យ ធំបំផុតរបស់ពិភពលោក ដែលមានចំនួន៦៣៥សាខាទូទាំង២០ប្រទេស ជុំវិញពិភពលោក។

សណ្ឋាគារនេះ មានទីតាំងស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងមានចំនួន៣០៥បន្ទប់។

លោក ប៊ុន គានអ៊ាប តំណាងក្រុមហ៊ុន OCIC ទទួលបន្ទាប់ភាពជាដៃគូជាមួយ Accor បានមានប្រសាសន៍ថា ក្រុមហ៊ុនមានភាពរីករាយតែអាចឲ្យអ្នកធ្វើដំណើរ សម្រាប់អាជីវកម្ម និងលំហែរកាយ ទទួលបាននូវឱកាសក្នុងការច្រើសរើសសណ្ឋាគារ ដែលមានតម្លៃសមរម្យថ្មីមួយ នៅក្នុងរាជធានីភ្នំពេញ។

ក្រុមហ៊ុន Accor គឺជាក្រុមហ៊ុនអន្តរជាតិឈានមុខគេមួយ ដែលមានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ដោយមានស្លាកយីហោសណ្ឋាគារចំនួនប្រាំ រួមមាន Sofitel, Raffles, Sofitel, Tribe, និង ibis styles នៅក្នុងខេត្តសៀមរាប និងក្រុងភ្នំពេញ ព្រមទាំងមានគម្រោងចំនួន ៤ផ្សេងទៀតនៅទូទាំងប្រទេស៕

អចលនទ្រព្យបម្រើឱ្យវិស័យឧស្សាហកម្មបន្តបង្ហាញភាពល្អប្រសើរ នៅក្នុងឆ្នាំ២០២៣នេះ

ដោយៈ សុផារី

ភ្នំពេញៈ ស្របពេលការបើកដំណើរការ និងសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ បានធ្វើឲ្យតំបន់សេដ្ឋកិច្ចពិសេសនានាទូទាំងប្រទេស ដំណើរការផលិតកម្មក៏មានភាពល្អប្រសើរ ដែលនេះក៏បានគាំទ្រដល់តម្រូវការនៃអចលនទ្រព្យបម្រើឱ្យវិស័យនេះផងដែរ។

លោកស្រី តាំង ហ៊ួរ អគ្គនាយិកាក្រុមហ៊ុន Amatak Property Service Co, Ltd បានមានប្រសាសន៍ប្រាប់នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ថា តម្រូវការនៃការប្រើប្រាស់ប្រភេទ អចលនទ្រព្យបម្រើឱ្យវិស័យឧស្សាហកម្ម នៅតែមានតម្រូវការជាធម្មតា គ្រាន់តែចរន្តនៃការដោះដូរមិនមានចំនួនច្រើនដូចកាលពីមុន។

លោកស្រីបានមានប្រសាសន៍ថា “ជាក់ស្តែង ការស្វែងរកជួលឃ្លាំងសម្រាប់ស្តុកអីវ៉ាន់ មានតម្រូវការជាហូរហែរ ទោះបីមានចំនួនមិនច្រើនណា​ស់​ណាក្តី ជាពិសេស នៅក្នុងក្រុងភ្នំពេញ និងនៅក្នុងតំបន់ជាយក្រុង”។

សម្រាប់ឆ្នាំ២០២៣ លោកស្រីបានបញ្ជាក់ថា ស្ថានភាពនៃអចលនទ្រព្យប្រភេទនេះ នៅមានភាពមិនទាន់ច្បាស់លាស់នៅឡើយ ដោយសារគេត្រូវរង់ចាំមើលរហូតដល់ពាក់កណ្តាល ឆ្នាំ២០២៣ ដើម្បីអាចវាយតម្លៃជាថ្មីថា តើស្ថានភាពមានភាពល្អប្រសើរជាងមុនឬទេ?។ លោកស្រីលើកឡើងថា ប្រសិនបើស្ថានភាពកូវីដ១៩ នៅមិនមានការបំប្លែងថ្មី ហើយស្ថានភាពស  ង្គ្រាមរុស្សី-អ៊ុយក្រែន មានភាពល្អប្រសើរ នោះស្ថានភាពទីផ្សារក៏នឹងមានភាពល្អប្រសើរផងដែរ។

ជាមួយគ្នានេះ លោកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia បានមានប្រសាសន៍ថា ការបើកដំណើរការផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងព្រះសីហនុ និងការប្រកាសពីគម្រោងផ្លូវល្បឿ​នលឿនភ្នំពេញ-បាវិត នឹងបម្រើជាផ្លូវដឹកជញ្ជូន ដើម្បីទាក់ទាញដល់ផលិ​តកម្មយ៉ាងទូលំទូលាយ។

លោកស្រីបានបន្តថា លើសពីនេះ ដំណើរការរបស់តំបន់សេដ្ឋកិច្ចពិសេស ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន និងផ្លូវក្រោមគំនិតផ្តួចផ្តើមផ្លូវខ្សែក្រវ៉ាត់ (BRI) នឹងទាក់ទាញការផលិត និងបង្កើតការងារកាន់តែច្រើនបន្ថែមទៀត ដល់ប្រជាពលរដ្ឋកម្ពុជា។ ជាលទ្ធផល ឧស្សាហកម្មកាត់ដេរ ទំនិញធ្វើដំនើរ​ និងការនាំចេញស្បែកជើងរបស់កម្ពុជា នឹងនៅតែមានភាពរឹងមាំ ទោះជាមានវិបត្តិកូវីដ-១៩ក៏ដោយ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia ចេញផ្សាយនៅសប្តាហ៍មុនបានឱ្យដឹងថា នៅពេញមួយឆ្នាំ២០២២នេះ តំបន់សេដ្ឋកិច្ចពិសេសនៅក្នុងប្រទេសកម្ពុជា មានកំណើនចំនួន៣០ភាគរយ ដោយមានរហូតដល់ទៅ៥២ កើនឡើងពីចំនួន៤០នៅឆ្នាំ២០១៩ ដែលធ្វើឱ្យឆ្នាំ២០២២កន្លងមក ទំហំតំបន់សេដ្ឋកិច្ចពិសេសសរុបនៅទូទាំងប្រទេសមានទំហំជាង១៦.០០០ហិចតា៕

អ្នកឧកញ៉ាសុខ គង់បោះទុនជិត៧លានដុល្លារដាំបន្លែធម្មជាតិនិងទឹកពិសារលើភ្នំបូកគោ

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈប្រធានក្រុមហ៊ុនសុខាអូតែល អ្នកឧកញ៉ាសុខ គង់បានចំណា​យទុនជិត៥លានដុល្លារ ដើម្បីដាំបន្លែធម្មជាតិ សម្រាប់ផ្គត់ផ្គង់សណ្ឋា​គារទាំង៧របស់លោក និងលក់ចែកចាយនៅទីក្រុងភ្នំពេញ។

អ្នកស្រីសៀ ចាន់រ៉ាប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនបូកគោហ្វាម បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនកំពុងសិក្សាលើលទ្ឋភាពពង្រីកទុនវិនិយោគបន្ថែមទៀត ដោយសារមានតម្រូវការកើនឡើងពីប្រ​ជាពលរដ្ឋ។ អ្នកស្រីបន្តថា សួនបន្លែធម្មជាតិបូកគោ បានចាប់ផ្តើមដាំនៅឆ្នាំ២០១២ ​និងនៅឆ្នាំ២០១៧បានក្លាយជាHydroponic Farm ដែលមានដាំបន្លែលើដី និងលើទឹក។

អ្នកស្រីបន្តថា “កសិដ្ឋានដ៏ធំនេះ ជាកសិដ្ឋានបន្លែធម្មជាតិធំជាងគេក្នុងប្រទេស ដោយទំហំនៃការផលិត មានបរិមាណ១៥០០គីឡូក្រាមក្នុងមួយថ្ងៃ”។ អ្នកស្រីបន្តថា “បច្ចុប្បន្នបន្លែចំនួន៣៦ប្រភេទ ត្រូវបានដាំនៅលើកំពូលភ្នំបូកគោ ដែលមានកំពស់១០៧៥ម៉ែត្រ”។

អ្នកស្រីសៀ ចាន់រ៉ាបានបន្តថា បន្លែទាំងនេះមានលក់នៅបូកគោម៉ាត ស្ថិតនៅលើវិថីក្រមួនស (ផ្លូវភ្លោះខាងជើងផ្សារធំថ្មី) ផ្សារទំនើបធំៗ និងមានលក់នៅខេត្តកំពត និងខេត្តព្រះសីហនុផងដែរ។

អាកាសធាតុត្រជាក់ពេញមួយឆ្នាំ នៅលើកំពូលភ្នំបូកគោ គឺជាហេតុផលដែលធ្វើឲ្យបន្លែលូតលាស់ល្អ ដោយធ្វើឲ្យបន្លែមានគុណភាព និងមាន​រសជាតិឆ្ងាញ់។ បន្លែទាំងនេះ មិនត្រូបានដាក់ជីគីមីឡើយ ព្រោះយើងប្រើប្រាស់សម្រាប់សណ្ឋាគារលំដាប់ផ្កាយ៥ និងជាការគិតគូរដល់សុខភាពអ្នកបរិភោគ។ អ្នកស្រីចាន់ រ៉ាបញ្ជាក់ឲ្យដឹង។

លើសនពីក្រុមហ៊ុនបូកគោហ្វាម ដែលជាបុត្រសម្ព័ន្ឋរបស់ក្រុមហ៊ុនសុខាអូតែល ក៏បាននិងកំពុងផលិតទឹកពិសារ “ឋានសួគ៌បូកគោ” ដែលជាទឹកពិសារមានគុណភាពខ្ពស់ មានផ្ទុកសារធាតុPH8 ដែលជំនួយដល់សុខភាព អ្នកពិសារផងដែរ។

ដោយទទួលបានការគាំទ្រពីអតិថិជន ក្រុមហ៊ុនបូកគោហ្វាម ក៏បាននិងកំពុងសិក្សាដើម្បីពង្រីកទុនវិនិយោគ ដើម្បីពង្រីកសង្វាក់ផលិតកម្មឲ្យបានកាន់តែច្រើន ដែលអាចចែកចាយលើទីផ្សារបានទូលំទូលាយផងដែរ៕

   

រដ្ឋបាលខេត្តកោះកុងបង្ហាញសក្តានុពលតំបន់អារ៉ែង សម្បត្តិធម្មជាតិដ៏គួរឲ្យចាប់អារម្មណ៍

 ដោយៈ គង់ សូរិយា

       កោះកុងៈ ជាទីឋានបង្កប់ខ្លួនកណ្តាលព្រៃ ជ្រលងដងអូរ ជួរភ្នំខ្ពស់សន្លឹម តំបន់អារ៉ែង ស្ថិតនៅក្នុងស្រុកថ្មបាំង កំពុងក្លាយជាទីពេញនិយមលំហែរកម្សាន្ត​ សម្រាប់​អ្នកទេសចរគ្រប់មជ្ឈដ្ឋាន។

បន្ទាប់ពីញំាញីដោយសារវិបត្តិជំងឺកូវីដ១៩ តំបន់អារ៉ែងត្រូវបានអភិ​វ ឌ្ឍន៍ ជាទីកន្លែងកម្សាន្ត​បែប​ធម្មជាតិ​ជាច្រើន ពីសំណាក់វិស័យឯកជន ​ដើ​ ម្បីបំពេញតម្រូវការសេវាកម្មស្នាក់នៅ និងលំហែកាយ​របស់​ភ្ញៀវទេសចរណ៍ស្ទើរគ្រប់រដូវកាល។

ជាក់ស្តែង អំឡុងពេលរីករាលដាលជំងឺកូវីដ១៩ Areng Camping ស្ថិតនៅក្នុងឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង លាក់ខ្លួនសង្ងំ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ វិស័យ​ទេសចរណ៍​យ៉ាង​ម៉ត់ចត់ រហូត​ដល់ផ្តើមបើកទ្វារទទួលគ្រប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលលេងកម្សាន្តជាង៤ខែមកនេះ។

លោក ភោគ សុខេម តំណាងអ្នកគ្រប់គ្រង Areng Campingបាន  ឱ្យដឹងកាលពីសប្តាហ៍មុនថា មូលហេតុដែលលោកកែច្នៃ ជាតំបន់ទេស​ចរណ៍ដ៏គួរទាក់ទាញនេះឡើង ព្រោះថាតំបន់អារ៉ែងសំបូរ ទៅដោយសក្តានុពលអេកូទេសចរធម្មជាតិ ដោយមានទឹកជ្រោះ ព្រៃភ្នំ ព្រៃឈើខៀវស្រងាត់ បើធៀបខេត្តតំបន់ភ្នំដ៏ទៃទៀតក្នុងប្រទេសកម្ពុជា។

លោក ភោគ សុខេម បង្ហាញបន្ថែមថា Areng Camping បានកំពុងតែក្លាយជាតំបន់ដ៏និយមមួយ ​សម្រាប់​អ្នកទេសចរ​គ្រប់មជ្ឈដ្ឋាន ដែលមានបំណងមកលំហែកាយកម្សាន្ត ដោយបម្រើសេវា​កម្ម ដូចជា កែច្នៃរថយន្តឱ្យក្លាយជាបន្ទប់ស្នាក់នៅ​ ផ្ទះតង់មានអាងទឹក ជិះខ្សែរ៉ត ជិះទូកតាម​ដងស្ទឹងអារ៉ែង បោះតង់ ជិះម៉ូតូទៅកាន់តំបន់កម្សាន្តផ្សេងៗ​ លេងបាញ់ធ្នូ និងទទួលទានអាហារបែបអ្នកតំបន់អារ៉ែងជាដើម។

ទាក់ទិននឹងការបង្កើតទេសចរណ៍មួយនេះដែរ ត្រូវបានអ្នកគ្រប់គ្រងទូទៅរបស់ Areng Camping អះអាងថា លោក​បានផ្តល់ឱកាសការងារដល់ពលរដ្ឋ អ្នកភូមិផ្នែក​សេវាកម្ម ក្នុងតំបន់អារ៉ែង​ប្រមាណ៥០នាក់ ​និងចូលរួមចំណែក​លើកកម្ពស់ ​និងអភិវឌ្ឍន៍វិស័យទេសចរណ៍ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ក៏ដូចជារដ្ឋបាលខេត្តកោះកុងផងដែរ។

ក្រុមអ្នកទេសចរដែលមកពីរាជធានីភ្នំពេញ ​និងបណ្តាខេត្តផ្សេងៗ ​បង្ហាញក្តីចំណាប់អារម្មណ៍​របស់​ពួកគេម្នាក់ៗថា​ កាលដែលនាំគ្នាមកលេងកម្សាន្តនៅទីនេះ ក៏ព្រោះ​បានដឹងពីទេសភាព​បៃតង ​នៃតំបន់អារ៉ែង​ពិតជា​ស្រស់ស្រាយ ​អាចបំបាត់ទុក្ខកង្វល់ ជាអ្វីដែលពួកគេចាត់ទុកជា “ការសាកថ្មជីវិត”។

ជាមួយគ្នានេះ លោក សុខ ចាន់គ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានមើលឃើញថា វិស័យទេសចរណ៍ នៅខេត្តកោះកុងហាក់ងើបឡើងវិញ បន្ទាប់ពីបញ្ហាជំងឺកូវីដ១៩ បានធូរស្រាល​ដែលការបង្កើតតំបន់ទេសចរណ៍កាន់តែច្រើន ​គឺផ្តល់ឱកាសការងារ សេដ្ឋកិច្ចចំណូល និងទាក់ទាញភ្ញៀវទេសចរបានមកស្គាល់ទឹកដីអារ៉ែង។

លោកបន្ថែមថា តំបន់អារ៉ែង លែងឯកោដូចពេលមុនៗហើយ ដោយ​សារតែរាជរដ្ឋាភិបាល​ ក៏ដូចជារដ្ឋបាលខេត្ត ​មន្ទីរពាក់ព័ន្ធផ្តោតការយកចិត្តទុកដាក់ខ្ពស់​លើការអភិវឌ្ឍផ្លូវថ្នល់ ស្ពាន និងភ្លើងអគ្គិសនី​ ដើម្បីផ្តល់ប្រ​យោជន៍ជូនពលរដ្ឋ និង​អ្នកទេសចរ​ផងដែរ។លោកជឿជាក់ថា ​តំបន់ទេស​ចរណ៍មិនទាន់កែច្នៃដ៏ទៃទៀតនៅក្នុងខេត្ត នឹងត្រូវបាន​អភិវឌ្ឍន៍បន្ថែម ក្នុងន័យទាក់ទាញភ្ញៀវទេសចរណ៍ មកលេងកម្សាន្តទៅរដូវកាលនីមួយៗ៕

ប្រភព៖ BTV

Thai condo developers hope return of Chinese tourists will help clear outstanding stocks

Major condo developers are delighted that Chinese tourists are finally returning to Thailand after nearly three years, and are hoping they will clear the outstanding stock.

Thansettakij spoke to several developers and learned that they are all happy that Chinese tourists are returning now that China has lifted travel restrictions.

Apa Ataboonwong, president of Richy Place 2002, said Chinese tourists returning boded well for developers, especially when it came to unsold units and projects that are close to completion.

She also believes that the return of Chinese travellers will also bring the property market back to its feet and benefit the country’s economy.

Richy Place has five projects with 50 units in the heart of Bangkok and is hoping they will get snapped up by Chinese buyers.

The developer also has a 32-storey condo project with 800 units on the Thonburi side of Bangkok near the Wutthakat BTS station that Chinese buyers may also find attractive, Apa said.

She said her company expects to sell at least 300 to 400 units to Chinese investors.

Meanwhile, Pruksa Real Estate’s CEO Piya Prayong said his company has completed 10 condominiums with a total of 3,000 units just in time for the return of Chinese tourists.

He reckons the projects will be attractive to Chinese buyers because they are either in the heart of the capital, near public transport or along the Chao Phraya River.

Wongsakorn Prasitvipat, chief business development officer at Property Perfect Plc, however, said his company does not develop property in the heart of Bangkok, so it is not relying on Chinese investors.

Source: The Nation

Japan to test new freight routes amid global supply chain instability

The Japanese government plans to work with domestic firms to test new international supply routes as soon as March, as it aims to diversify freight options in response to recent supply chain instability highlighted by the coronavirus pandemic and the war in Ukraine.

With international events causing delays and a rise in transport costs, the Ministry of Land, Infrastructure, Transport and Tourism intends to ensure a reliable freight system by preparing alternative shipping and train links to reach the United States and Europe.

Delays in international freight can lead to shortages in raw materials and goods, and rising costs of transporting the items can also push up prices on many commonly-used products. Among the areas the transport ministry will be investigating under the scheme are cost, time and customs clearance issues.

Until the end of February, the ministry is recruiting Japanese companies including cargo firms and logistics businesses to participate in testing deliveries with government backing of 1 million yen ($7,800) per consignment. A report on its activities is intended to be made around the fall.

Although disruption to the international freight system is easing, the transport ministry maintains it is “important to secure complementary replacement routes in case of emergencies.”

Source: Kyodo News

បណ្តាក្រុមហ៊ុនអភិវឌ្ឍខុនដូថៃបង្ហាញសុទិដ្ឋិនិយម ខណៈមានការត្រឡប់មកវិញនៃភ្ញៀវទេសចរចិន

ដោយ: គង់ លាងហួរ

បាងកក: បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូធំៗ មានសេចក្តីសោមនស្សរីករាយ ដែលទីបំផុតភ្ញៀវទេសចរចិនត្រលប់មកប្រទេសថៃវិញ បន្ទាប់ពីខកខានអស់រយៈពេលជិត៣ឆ្នាំ។

លោកស្រី Apa Ataboonwong ប្រធានក្រុមហ៊ុន Richy Place 2002 បានមានប្រសាសន៍ថា ការត្រឡប់មកវិញនៃភ្ញៀវទេសចរចិន ពិតជាមានផលល្អ សម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ។

លោកស្រី​ក៏​ជឿ​ជាក់ថា “ការ​វិល​ត្រឡប់​មក​វិញ​ របស់​អ្នក​ធ្វើ​ដំណើរ​ចិន​ ក៏​នឹង​ធ្វើ​ឲ្យ​ទីផ្សារ​អចលន​ទ្រព្យ​ វិល​មក​រក​ដំណើរការល្អឡើងវិញ និង​ផ្តល់​ប្រយោជន៍​ដល់​សេដ្ឋកិច្ច​របស់​ប្រទេសថៃ”។

ក្រុមហ៊ុន Richy Place មានគម្រោងចំនួន៥ ដែលមាន៥០យូនីត នៅកណ្តាលទីក្រុងបាងកក ដោយសង្ឃឹមថា គម្រោងទាំងនោះនឹងទទួលបានការចាប់អារម្មណ៍ពីអតិថិជនចិន។

លោកស្រី Apa Ataboonwong   បានបន្តថា ក្រុមហ៊ុនក៏មានគម្រោ ងខុនដូកម្ពស់៣២ជាន់ ដែលមានចំនួន៨០០យូនីត នៅខាងទីក្រុង Thonburi ក្បែរស្ថានីយ៍ Wutthakat BTS ដែលអតិថិជនជនជាតិចិនក៏អាចយល់ថាមានភាពទាក់ទាញផងដែរ។

លោកស្រីបានអះអាងថា ក្រុមហ៊ុនរំពឹងថានឹងអាចលក់ខុនដូ បានយ៉ាងហោចណាស់ពី៣០០ ទៅ៤០០យូនីតដល់វិនិយោគិនចិន។

ទន្ទឹមនឹងនេះ លោក Piya Prayong នាយកប្រតិបត្តិក្រុមហ៊ុន Pruksa Real Estate បានមានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកបានបញ្ចប់គម្រោងខុនដូចំនួន១០ ដែលមានចំនួន៣.០០០យូនីត ស្របពេលមានការត្រលប់មកវិញរបស់ភ្ញៀវទេសចរចិន។

លោក​បន្តថា​ “គម្រោង​ទាំង​នេះ ​នឹង​ទាក់ទាញ​អតិថិជនជនជាតិ​ចិន​ ព្រោះ​វា​ស្ថិត​នៅ​កណ្តាល​រាជធានី និងជិត​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ ឬ​តាម​ដង​ទន្លេ​ចៅប្រាយ៉ា”។

ប្រធានសមាគមអចលនទ្រព្យនៅប្រទេសថៃ លោក Meesak Chunharakchot ជឿជាក់ថា“ការដកការរឹតបន្តឹងនៅក្នុងប្រទេសចិន នឹងជួយធ្វើឱ្យទីផ្សារអចលនទ្រព្យ របស់ប្រទេសថៃមានភាពរស់រវើកឡើងវិញនាពេលឆាប់ៗនេះ”។

ចំណែកលោក Wichai Wiratkaphan នាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មាន អចលនទ្រព្យរបស់ធនាគារលំនៅដ្ឋានរដ្ឋ បានមានប្រសាសន៍ថា ជំងឺរាតត្បាត ហាក់ដូចជាមិនមានផលប៉ះពាល់ច្រើន ដល់ចំណាប់អារម្មណ៍របស់វិនិយោគិនចិននៅក្នុងប្រទេសថៃនោះទេ៕

អត្រាពន្ធលើអចលនទ្រព្យរបស់កូរ៉េខាងត្បូងស្ថិតក្នុងកម្រិតខ្ពស់បំផុតក្នុងចំណោមប្រទេសចំនួន៣៨

ដោយ: គង់ លាងហួរ

សេអ៊ូល: សមាជិកសភាបក្សកាន់អំណាចមួយរូប បានមានប្រសាស​ន៍​ឱ្យដឹងថា ពលរដ្ឋកូរ៉េខាងត្បូងប្រឈមមុខ នឹងបន្ទុកពន្ធអចលនទ្រព្យដ៏ធ្ងន់បំផុត ទាក់ទងទៅនឹងផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសក្នុងចំណោមសមាជិក OECD ក្នុងឆ្នាំ២០២១។

បញ្ហានេះជាលទ្ធផល ដែលបណ្តាលមកពីគោលនយោបាយអចលនទ្រព្យដែលបានរងបរាជ័យជាច្រើន ក្រោមរដ្ឋបាលគ្រប់គ្រងចាស់របស់អតីតប្រធានាធិបតី លោក Moon Jae-in។

វិធានការគ្រប់គ្រងតម្រូវការជាច្រើនឆ្នាំ ដែលត្រូវបានដាក់ឱ្យអនុវត្តដោយរដ្ឋបាល លោក Moon ក្នុងការដាក់ពន្ធកាន់តែធ្ងន់លើម្ចាស់ផ្ទះ ដែលមានតម្លៃថ្លៃ និងច្រើន គួបផ្សំនឹងបទប្បញ្ញត្តិនៃការខ្ចីប្រាក់ ដែលបានដាក់ចេញ ដើម្បីទប់ស្កាត់ការកើនឡើងតម្លៃផ្ទះ ត្រូវបានគេចងចាំថា ជាកំហុសគោលនយោបាយដ៏បំផ្លិចបំផ្លាញបំផុត របស់រដ្ឋបាលរបស់លោក Moon។

វិធីសាស្រ្តបរាជ័យរបស់កូរ៉េខាងត្បូង នៅលើទីផ្សារអចលនទ្រព្យមានភាពខុសប្លែកគ្នាយ៉ាងខ្លាំង ពីដៃគូរបស់ខ្លួន ដែលស្ទើរតែទាំងអស់នៃគោលនយោបាយពន្ធ ត្រូវបានបន្ធូរបន្ថយចាប់តាំងពីជំងឺកូវីដ-១៩។

យោងតាមទិន្នន័យពីតំណាងរាស្រ្ត លោក Yoo Gyeong-joon នៃគណបក្សអំណាចប្រជាជន ដែលកំពុងកាន់អំណាចបានបង្ហាញពីបន្ទុក ដែលត្រូវបានវាស់វែង ដោយពន្ធលើអចលនទ្រព្យ បានស្ថិតក្នុងរង្វង់៤,៥០២ភាគរយ ក្នុងឆ្នាំ២០២១ ដែលជាចំនួនខ្ពស់បំផុតក្នុងចំណោមប្រទេសសមាជិក OECD ចំនួន៣៨ ហើយតួលេខនេះមិនរាប់បញ្ចូលពន្ធលើប្រាក់ចំណេញមូលធននោះទេ។

សមាជិកសភារូបនេះបញ្ជាក់ថា ការកើនឡើងយ៉ាងឆាប់រហ័សនៃពន្ធលើអចលនទ្រព្យ គួរតែត្រូវបានបន្ទាប់មកត្រឹម កម្រិតស្រដៀងនឹងមុនពេលដែលលោក Moon Jae-in ចូលកាន់តំណែង ហើយនេះជាអាទិភាពមួយ ដែលគួរតែគិតគូរឱ្យបានឆាប់រហ័ស អំពីពន្ធដ៏ច្រើនលើសលប់របស់ប្រទេសកូរ៉េខាងត្បូង៕