ក្រុមហ៊ុនOCICរៀបចំPromenade Festival បាល់ទាត់ពិភពលោកនៅទីក្រុងកោះពេជ្ររហូតដល់ថ្ងៃផ្តាច់ព្រ័ត

 ដោយៈ សហសេវិក

       ភ្នំពេញៈក្រុមហ៊ុនOCIC បាននិងកំពុងបន្តរៀបចំកម្មវិធីPromenade Festival ធ្វើឡើងនៅក្នុងគំរោងElysée កោះពេជ្រ នឹងនៅតែបន្តរហូតដល់វគ្គផ្តាច់ព្រ័ត្រ។

ទីតាំងកម្មវីធីនេះស្ថិតនៅចំកណ្ដាលទីក្រុងភ្នំពេញ មានការលក់ទំនិញ ចំណីអាហារ កន្លែងអង្គុយមានផាសុខភាព  និងការទស្សនា FIFA World Cup 2022 ជាមួយនិងអេក្រង់ទំហំយក្ស។ យើងក៍មាន DJ ដ៏ល្បី ដើម្បីបន្ថែមចំណីអារម្មណ៍ និងភាពសប្បាយរីករាយជូនលោកអ្នកផងដែរ។

ពីថ្ងៃនេះរហូតដល់ ថ្ងៃទី៩ ខែ ធ្នូ លោកអ្នកចំណាយលុយត្រឹមតែ 5ដុល្លារ ប៉ុណ្ណោះ លោក អ្នក នឹងទទួលបានការញាំស្រាបៀរដោយសេរី  ចាប់ពីម៉ោង ៥ល្ងាច ដល់៧ល្ងាច។

តោះ! កុំអោយឳកាសនេះរំលងទៅអោយសោះ!   ជាមួយនឹងប្រធានបទដំបូងបង្អាស់ដែលផ្ដោតទៅលើ កីឡាបាល់ទាត់អន្ដរជាតិ ដែលបាននឹងកំពុងទាក់ទាញមនុស្សរាប់ពាន់នាក់ មកចូលរួមទស្សនាយ៉ាងកុះករ។ ក្នុងនាមជាអ្នករៀបចំកម្មវិធី ដែលទទួលបានអាជ្ញាប័ណ្ណពី FIFA មានភាពត្រេកអរជាខ្លាំងដែលបានរៀបចំកម្មវិធីនេះ ដោយមានភាពរលូនរហូតដល់ថ្ងៃទី ១៨ ធ្នូ ឆ្នាំ ២០២២។

ទីតាំងកម្មវីធី ស្ថិតនៅចំកណ្ដាលទីក្រុងភ្នំពេញ ដែលមានការលក់ទំនិញ និង ចំណី អាហារដ៍ឆ្ងុយឆ្ងាញ់ជាច្រើន អមជាមួយនឹងកន្លែងអង្គុយយ៉ាងមានផាសុខភាព សម្រាប់ទទួលទានអាហារ និង ទស្សនាកីឡាបាល់ទាត់ខ្នាតអន្ដជាតិ។ លើសពីនេះទៅទៀត កម្មវិធីបាននាំយក ឌីជេ ដ៏ល្បី ដើម្បីបន្ថែមចំណីអារម្មណ៍ និង ភាពសប្បាយរីករាយពីលើនេះទៅទៀត៕

ក្រុមហ៊ុនOCICរៀបចំPromenade Festival បាល់ទាត់ពិភពលោកនៅទីក្រុងកោះពេជ្ររហូតដល់ថ្ងៃផ្តាច់ព្រ័ត

ដោយៈ សហសេវិក

       ភ្នំពេញៈក្រុមហ៊ុនOCIC បាននិងកំពុងបន្តរៀបចំកម្មវិធីPromenade Festival ធ្វើឡើងនៅក្នុងគំរោងElysée កោះពេជ្រ នឹងនៅតែបន្តរហូតដល់វគ្គផ្តាច់ព្រ័ត្រ។

ទីតាំងកម្មវីធីនេះស្ថិតនៅចំកណ្ដាលទីក្រុងភ្នំពេញ មានការលក់ទំនិញ ចំណីអាហារ កន្លែងអង្គុយមានផាសុខភាព  និងការទស្សនា FIFA World Cup 2022 ជាមួយនិងអេក្រង់ទំហំយក្ស។ យើងក៍មាន DJ ដ៏ល្បី ដើម្បីបន្ថែមចំណីអារម្មណ៍ និងភាពសប្បាយរីករាយជូនលោកអ្នកផងដែរ។

ពីថ្ងៃនេះរហូតដល់ ថ្ងៃទី៩ ខែ ធ្នូ លោកអ្នកចំណាយលុយត្រឹមតែ 5ដុល្លារ ប៉ុណ្ណោះ លោក អ្នក នឹងទទួលបានការញាំស្រាបៀរដោយសេរី  ចាប់ពីម៉ោង ៥ល្ងាច ដល់៧ល្ងាច។

តោះ! កុំអោយឳកាសនេះរំលងទៅអោយសោះ!   ជាមួយនឹងប្រធានបទដំបូងបង្អាស់ដែលផ្ដោតទៅលើ កីឡាបាល់ទាត់អន្ដរជាតិ ដែលបាននឹងកំពុងទាក់ទាញមនុស្សរាប់ពាន់នាក់ មកចូលរួមទស្សនាយ៉ាងកុះករ។ ក្នុងនាមជាអ្នករៀបចំកម្មវិធី ដែលទទួលបានអាជ្ញាប័ណ្ណពី FIFA មានភាពត្រេកអរជាខ្លាំងដែលបានរៀបចំកម្មវិធីនេះ ដោយមានភាពរលូនរហូតដល់ថ្ងៃទី ១៨ ធ្នូ ឆ្នាំ ២០២២។

ទីតាំងកម្មវីធី ស្ថិតនៅចំកណ្ដាលទីក្រុងភ្នំពេញ ដែលមានការលក់ទំនិញ និង ចំណី អាហារដ៍ឆ្ងុយឆ្ងាញ់ជាច្រើន អមជាមួយនឹងកន្លែងអង្គុយយ៉ាងមានផាសុខភាព សម្រាប់ទទួលទានអាហារ និង ទស្សនាកីឡាបាល់ទាត់ខ្នាតអន្ដជាតិ។ លើសពីនេះទៅទៀត កម្មវិធីបាននាំយក ឌីជេ ដ៏ល្បី ដើម្បីបន្ថែមចំណីអារម្មណ៍ និង ភាពសប្បាយរីករាយពីលើនេះទៅទៀត៕

 

បុរីប៉េង ហួតនឹងរៀបចំកម្មវិធីជួបជុំនិងកម្សាន្តប្រចាំឆ្នាំ បានទាំងសប្បាយ និងឱកាសចំណេញច្រើន

ដោយៈ រ៉ាម៉េត
ភ្នំពេញៈ ឱកាសចំណេញដ៏ច្រើនសន្ធឹកសន្ធាប់ ព្រមទាំងការជួបជុំដ៏សប្បាយរីករាយនឹងកើតមាននៅក្នុងបុរី ប៉េង ហួត ក្នុងពេលឆាប់ៗនេះ គឺនៅពាក់កណ្ដាលខែធ្នូនេះតែម្ដង។
កម្មវិធី YEAR END CELEBRATION គឺជាព្រឹត្តិការណ៍ដ៏ធំប្រចាំចុងឆ្នាំ2022 ដែលរៀបចំឡើងដើម្បីជាការថ្លែងអំណរគុណ ដល់អតិថិជនបុរី ប៉េង ហួត ដែលតែងតែគាំទ្រគ្រប់គម្រោងរបស់ក្រុមហ៊ុន ជាពិសេសគម្រោង ហ្គ្រេនស្តា ផ្លាទីនីម ដំណាក់កាលទី2 “អេកូ ខូលិកសិន”។
កម្មវិធីនេះនឹងរៀបចំឡើងរយៈពេល3ថ្ងៃ ចាប់ពីថ្ងៃទី16-18 ខែធ្នូ ឆ្នាំ2022 នៅសួនបណ្ដោះអាសន្នគម្រោង ដឹស្តា ផ្លាទីនីម អេកូ សាន់រ៉ាយ ចាប់ពីម៉ោង09:00ព្រឹក ដល់ម៉ោង 08:00យប់។

YEAR END CELEBRATION មានកម្មវិធីសប្បាយៗជាច្រើនដូចជា ការលេងហ្គេមកម្សាន្តច្រើនប្រភេទ ការដាក់តាំងផលិតផល និងអាហារស ម្បូរបែបពីបណ្ដាហាងល្បីៗ ការសាកល្បងបទពិសោធន៍ VR លើគម្រោងហ្គ្រេនស្តា ផ្លាទីនីម ទាំងមូល ការចាប់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ ក៏ដូចជាឱកាសទិញផ្ទះជាមួយប្រូម៉ូសិន និងការផ្ដល់ជូនដ៏ចំណេញដែលមិនធ្លាប់មានថែមទៀតផង។
ដើម្បីជ្រាបកាន់តែច្បាស់ទាក់ទងនឹងកម្មវិធី សប្បាយរីករាយដ៏ធំប្រចាំឆ្នាំនេះ សូមទាក់ទងចុះឈ្មោះជាមុន ជាមួយសហការីផ្នែកលក់បុរី ប៉េង ហួត តាមរយៈលេខទូរសព្ទ 𝟎𝟗𝟖 / 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ឬចូលរួមតាម Telegram : https://t.me/boreypenghuoth ៕

គម្រោងស្ពានមិត្តភាពកម្ពុជាកូរ៉េភ្នំពេញអរិយក្សត្របង្ហាញពីទំហំនៃការចំណាយរហូតដល់២៤៦លានដុល្លារអាមេរិក

ដោយៈ សុផារី

ភ្នំពេញៈ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា -សាធារណរដ្ឋកូរ៉េ ភ្នំពេញ អរិយក្សត្រ នឹងចំណាយទឹកប្រាក់ចំនួន២៤៥.៩០៩.០០០ដុល្លារអាមេរិក ហើយនៅព្រឹកស្អែកនេះ សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ក្នុងការប្រគល់ និងទទួលប្រាក់កម្ចីសរុបជិត ២ពាន់លានដុល្លារអាមេរិក សម្រាប់គាំទ្រការអភិវឌ្ឍនៅកម្ពុជា។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២២នេះ បានឱ្យដឹងថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ភ្នំពេញ អរិយក្សត្រ នឹងចំណាយទឹកប្រាក់ចំនួន២៤៥.៩០៩.០០០ដុល្លារអាមេរិក។

ឥណទានសម្បទានដែលផ្តល់ដោយរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េនាពេលនេះ នឹងចូលរួមចំណែក ដ៏សំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងល្អ ដែលមានស្រាប់រវាងប្រជាជាតិទាំងពីរ។

ក្នុងឱកាសនោះដែរ លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា និងលោក ប៉ាក ហ៊ីងឃ្លៀង (PARK Heung-kyeong) ឯកអគ្គរដ្ឋទូត ន សាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើកិច្ចសម្របសម្រួលក្របខណ្ឌ ស្តីពីការផ្តល់ឥណទានសម្បទាន នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍ សេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២២-២០២៦ ដែលមានទំហំទឹកប្រាក់ចំនួន១៥០០លានដុល្លារអាមេរិក។

ក្នុងពេលជាមួយគ្នានោះដែរ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Minnie CHEY ប្រធានមូលនិធិ សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច នៃធនាគារនីហ័រណអាហ័រណកូរ៉េប្រចាំ កម្ពុជានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងចំនួន២ ដូចជា គម្រោងពង្រឹងសមត្ថភាព ប្រព័ន្ធបណ្តាញបញ្ជូនអគ្គិសនី នៅខេត្តព្រះសីហនុ ដែលមានទឹកប្រាក់ចំនួន ៧០ ០០០ ០០០ ដុល្លារអាមេរិក និងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ភ្នំពេញ អរិយក្សត្រ នឹងចំណាយទឹកប្រាក់ចំនួន២៤៥.៩០៩.០០០ដុល្លារអាមេរិក៕

  

លោកអ៉ី ពិសិដ្ឋៈ យើងកំពុងកសាងសហគមន៍ស៊ីវិល័យមួយនៅបុរីបុស្បា

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ បន្ទាប់ពីចំណាយពេលសាងសង់ជាច្រើនខែ នៅទីបំផុតផ្ទះគំរូនៃបុរីបុប្បាបានបង្ហាញរូបរាងហើយ ដែលវីឡាប្រភេទនេះបានកសាងឡើងដោយឈរលើគុណតម្លៃបរិស្ថាន សោភ័ណភាព និងប្រណីតភាព។

បុរីបុស្បាស្ថិតក្នុងសង្កាត់ព្រៃវែង ខ័ណ្ឌដង្កោរាជធានីភ្នំពេញ ជាទីតាំងដែលកំពុងមានភាពរីកចម្រើនខ្លាំង ជាមួយនឹងវត្តមានហាងកាហ្វេ ផ្សារសហគមន៍ ផ្សារទំនើបលំដាប់អន្តរជាតិAEON Mall3 ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ពិសេសងាយស្រួល ក្នុងការតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ២ លេខ២ ផ្លូវជាតិលេខ៤ ផ្លូវក្រវ៉ាត់ក្រុងទី២ និងផ្លូវក្រវ៉ាត់ក្រុងទី៣ជាដើម។

លោកអ៉ី ពិសិដ្ឋក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃគណកម្មការទីផ្សារបុរីបុស្បាបានមានប្រសាសន៍ឲ្យដឹង កាលពីសប្តាហ៍មុនថា ការសាងសង់លំនៅដ្ឋានក្នុងបុរីបុស្បា យើងគិតដល់ផាសុខភាព និងសុភមង្គលក្នុងការរស់នៅ ព្រោះលំនៅដ្ឋានមានសារៈសំខាន់ណាស់ សម្រាប់សុភមង្គលគ្រួសារនិមួយៗឲ្យពួកគាត់មានអារម្មណ៍ត្រជាក់ត្រជុំ និងមានផាសុខភាពខ្ពស់។

លោកបន្តថា “អ្វីកាន់តែពិសេស អ្នកទិញលំនៅដ្ឋានក្នុងបុរីបុស្បាទទួ​លបានផលចំណេញចន្លោះពី២០ ទៅ៣០ភាគរយ ដោយសារផ្ទះក្នុងបុរីនេះមានតម្លៃទាបជាងទីផ្សារ និងទាបជាងបុរីដទៃ បើធៀបនឹងប្រភេទផ្ទះបែបវីឡាដូចគ្នា”។

លោកអ៉ី ពិសិដ្ឋបានបន្តឲ្យដឹងទៀតថា យើងបាននិងកំពុងគិតពីផែន​ការពង្រីកបុរីបន្ថែមទៀត បន្ទាប់ពីការសាងសង់ដំណាក់កាលទី១ ព្រោះ​បច្ចុប្បន្នការលក់របស់យើង កំពុងសម្រេចបានវឌ្ឍនភាពយ៉ាងល្អប្រ​សើរ បើទោះជាកម្ពុជានិងពិភពលោក ប្រឈមនឹងវិបត្តិមួយចំនួនក្តី ប៉ុន្តែយ៉ាងណាសេដ្ឋកិច្ចកម្ពុជា កំពុងមានភាពប្រសើរ​ ជាមួយនឹងការសម្រេចបានកំនើនក្នុងរង្វង់៥ភាគរយនៅឆ្នាំនេះ។

លោកបន្តថា បុរីបុស្បាបាននិងកំពុងពន្លឿន និងកំពុងកសាងសហគមន៍ស៊ីវិល័យមួយ ជាមួយហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ ដើមឈើព៌ណបៃតងខៀវស្រងាត់ សួនច្បារដ៏ស្រស់បំព្រង ម៉ូតផ្ទះនិមួយៗបានគិតគូដល់បរិស្ថាន និងខ្យល់អាកាសចេញចូល ដែលអាចឲ្យអ្នករស់នៅមានអារម្មណ៍ត្រតជាក់មនោរម្យ ពិសេសអាចសន្សំសំចៃអគ្គិសនីបានផងដែរ៕

 

វិស័យអចលនទ្រព្យរបស់ប្រទេសចិនបរាជ័យក្នុងការទាក់ទាញវិនិ យោគិនមូលបត្របំណុល

ដោយ: លាងហួរ

ប៉េកាំង: មូលបត្របំណុលរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនកំពុងបង្ហាញសញ្ញាមិនច្បាស់លាស់ នៃការស្ទុះងើបឡើងវិញ  បន្ទាប់ពីទីក្រុងប៉េកាំង បានចាត់វិធានការគាំទ្រដល់វិស័យ  ដែលមានវិបត្តិសាច់ប្រាក់។

មូលបត្របំណុលជាប្រាក់ដុល្លារ  ដែលផ្តល់អត្រាការប្រាក់ខ្ពស់របស់ក្រុមហ៊ុនដូចជា Powerlong Real Estate Holdings និងCountry Garden Holdings  បានកើនឡើងចាប់តាំងពីដំណាច់ខែវិច្ឆិកា ដោយធនាគារកណ្តាលចិន និងនិយតករធនាគារ បានចេញវិធានការចំនួន១៦ជំហាន ដើម្បីគាំទ្រដល់វិស័យដែលកំពុងជួបវិបត្តិ។

លោកAlessandro Zhu អ្នកគ្រប់គ្រងផលប័ត្រចំណូលថេរប្រចាំអាស៊ីនៅក្រុមហ៊ុន CSOP Asset Management បានមានប្រសាសន៍ថាវានៅតែមានបញ្ហាប្រឈម សម្រាប់អ្នកបោះផ្សាយមូលបត្របំណុលអចលនទ្រព្យរបស់ចិន ក្នុងការទាក់ទាញលំហូរវិនិយោគិន។

តម្លៃមូលបត្របំណុលប្រាក់ដុល្លាររបស់ក្រុមហ៊ុន Powerlong Real Estate Holdings បានកើនឡើងក្នុងប៉ុន្មានថ្ងៃ បន្ទាប់ពីវិធានការជាជំហានៗ  ត្រូវបានប្រកាស ជាពិសេសបន្ទាប់ពីធនាគារកណ្តាលរបស់ប្រទេសចិនគ្រោងផ្តល់ប្រាក់កម្ចីថោកៗ ដល់ក្រុមហ៊ុនហិរញ្ញវត្ថុ ដើម្បីទិញមូលបត្របំណុលរបស់អ្នកអភិវឌ្ឍន៍។

ក្រុមហ៊ុនPowerlong  បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយធនាគារ Shanghai Rural Commercial Bank សម្រាប់ឥណទានចំនួន៥ពាន់លានយ័ន(៧១៦,៦៩លានដុល្លារអាមេរិក)៕

នាវាមុជទឹកខ្នាតយក្សតម្លៃ២ពាន់លានដុល្លាររបស់អាមេរិក ផុសងើបឡើងគួរឲ្យភ្ញាក់ផ្អើលនៅតំបន់អាក់ទិក

ដោយៈ សុខុម

អន្តរជាតិ: នាវាមុជទឹកខ្នាតយក្សតម្លៃ២ពាន់លានដុល្លារ របស់សហរដ្ឋអាមេរិក ដែលមានឈ្មោះថា USS Hartford បានផុសងើបឡើងជ្រែកបំបែកផ្ទាំងទឹកកកយ៉ាងក្រាស់ កក្រើកប្រថពីនៅមហាសមុទ្រអាក់ទិក (Arctic Ocean) កាលពីពេលថ្មីៗនេះ។

យោងតាមវីដេអូបង្ហោះលើគណនីហ្វេសប៊ុកឈ្មោះ Supercar Blondie របស់ស្ត្រីអ្នក Review កំពូលរថយន្តដ៏ល្បីល្បាញ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា បង្ហាញថា នាវាមុជទឹកនេះខ្នាតយក្សនេះ មានប្រវែងប្រមាណ១១០ម៉ែត្រ និងមានទម្ងន់ប្រមាណ១៦.៥០០តោន ដែលស្មើនឹងទម្ងន់ត្រីបាឡែនខៀវ (Blue Whale) រហូតដល់ទៅ១១០ក្បាល។

នៅពេលខ្នងនាវាមុជទឹកនេះ ងើបផុតពីផ្ទៃទឹកកក ខណៈតួខ្លួនរបស់ទាំងមូលស្ថិតនៅក្រោមផ្ទៃទឹកកក ទាហានមួយក្រុមតូចបាននាំគ្នាចេញមក ដោយយកចបរុញផ្ទាំងទឹកកកចេញពីលើខ្នងនាវា។

តាមពិតនេះជាប្រតិបត្តិការមួយ ដែលត្រូវបានដឹកនាំដោយ ICEX ក្នុងឆ្នាំ២០២២។ ICEX គឺជាសមយុទ្ធយោធាជើងទឹកអាមេរិក ដែលធ្វើឡើងក្នុងគោលបំណងអនុវត្តន៍ បាញ់សព្វាវុធចម្ងាយឆ្ងាយ នៅមហាសមុទ្រអាក់ទិក ព្រមទាំងអនុវត្តគេចខ្លួនពីនាវាមុជទឹករបស់សត្រូវ នៅក្នុងសមុទ្រដែលកកទៅជាទឹកកកផងដែរ។

ពួកទាហានបានប្រើរណារយន្តកាត់ផ្ទាំងទឹកកកយ៉ាងក្រាស់ ដើម្បីឱ្យទាហានដទៃផ្សេងទៀត អាចបើកទា្វរចេញមកក្រៅ។វគ្គបន្ទាប់នៃបេសកកម្មនេះ គឺតម្រូវឱ្យអ្នកមុជទឹកហែលក្រោមផ្ទាំងទឹកកក ចូលទៅក្នុងទឹកដ៏សែនត្រជាក់។

គោលបំណងរបស់ពួកគេ គឺដើម្បីស្វែងរកសព្វាវុធដែលបាញ់ចេញពីនាវាមុជទឹករបស់សត្រូវ។ សព្វាវុធសត្រូវដែលត្រូវបានរកឃើញ ផ្ទុកនូវទិន្ន​ន័យដ៏មានសារៈប្រយោជន៍សម្រាប់កងទ័ពជើងទឹក៕ Supercar Blondie៕

រដ្ឋបាលខេត្តក្រចេះជំរុញឱ្យក្រុមហ៊ុនឥណ្ឌូណេស៊ីនានា ចូលមកបណ្តាក់ទុនវិនិយោគលើវិស័យផ្សេងៗ

ដោយ: លាងហួរ

ក្រចេះ: នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោកឯកអគ្គរាជទូតឥណ្ឌូណេស៊ីប្រចាំនៅកម្ពុជា លោកវ៉ា ថន អភិបាលខេត្តក្រចេះ បានស្នើសុំដល់ក្រុមហ៊ុនឥណ្ឌូណេស៊ីនានា មកបណ្តាក់ទុនលើវិស័យកសិកម្ម និងវិស័យផ្សេងៗទៀតនៅកម្ពុជា ជាពិសេសក្នុងខេត្តក្រចេះ ។

លោកអភិបាលខេត្តក្រចេះ បានជួបជាមួយឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី លោក Sudirman Haseng កាលពីព្រឹកថ្ងៃពុធ ទី០៧ ខែធ្នូ  និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ភាពជាដៃគូថ្នាក់ខេត្តក្នុងខេត្តក្រចេះ។

លោក វ៉ា ថន បានមានប្រសាសន៍ថា ផ្អែកលើទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេរភាគី រវាងប្រទេសទាំងពីរ ទំនាក់ទំនងកម្ពុជា-ឥណ្ឌូណេស៊ី ត្រូវបានពង្រឹង និងពង្រីកកាន់តែខ្លាំងបន្ថែមទៀត។

លោកបានបន្តថា យើងសង្ឃឹមយ៉ាងមុតមាំថា ភាគីទាំង២នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម ជាមួយនឹងភាពជាដៃគូដ៏ល្អនៅក្នុងតំបន់អាស៊ាន។

លោកឯកអគ្គរាជទូត Haseng បានមានប្រសាសន៍ថា ប្រទេសទាំងពីរបានសហការ និងប្តេជ្ញាចិត្តក្នុងការទប់ស្កាត់ រាល់ឧក្រិដ្ឋកម្មឆ្លងដែន ហើយជារៀងរាល់ឆ្នាំ ឥណ្ឌូណេស៊ីបានផ្តល់អាហារូបករណ៍ជាច្រើន ដល់និស្សិតកម្ពុជា ទៅសិក្សានៅប្រទេសឥណ្ឌូនេស៊ីផងដែរ៕

មាសបំរ៉ុងរបស់ប្រទេសចិនហក់ឡើងជាលើកដំបូងគិតចាប់ តាំងពីឆ្នាំ២០១៩

ដោយ: លាងហួរ

ប៉េកាំង: ធនាគារកណ្តាលរបស់ប្រទេសចិន បានឱ្យដឹងកាលពីថ្ងៃពុធ ទី០៧ ខែធ្នូ ថា ខ្លួនបានបន្ថែមមាសចំនួន៣២តោន ដែលមានតម្លៃប្រហែ​ល១,៨ពាន់លានដុល្លារអាមេរិក ទៅក្នុងទុនបំរុងរបស់ខ្លួន។ នេះជាលើកទី១ហើយនៃការកើនឡើង បើគិតចាប់តាំងពីឆ្នាំ២០១៩មក។

ការបូកបន្ថែមនេះ នាំឱ្យការកាន់កាប់មាសរបស់ប្រទេសចិន នៅដំណា​ច់ខែវិច្ឆិកា កើនឡើងរហូតដល់១.៩៨០តោន  ដែលមានតម្លៃប្រហែល១១២ពាន់លានដុល្លារអាមេរិក។

ចិនគឺជាប្រទេស មានទុនបំរុងមាសផ្លូវការធំជាងគេទី៦ លើពិភពលោ​ក បន្ទាប់ពីប្រទេសមួយចំនួនដូចជា ប្រទេសរុស្ស៊ី អាល្លឺម៉ង់ និងសហរដ្ឋអាមេរិកជាដើម។

ក្រុមប្រឹក្សាមាសពិភពលោក(WGC) បានរាយការណ៍ឱ្យដឹងកាលពីខែមុននេះថា ធនាគារកណ្តាលទូទាំងពិភពលោក បានទិញមាសចំនួន៣៩៩តោនក្នុងត្រីមាសទី៣ នៃឆ្នាំ២០២២នេះ។

ក្រុមប្រឹក្សាមាសពិភពលោក បាននិយាយថា មាសភាគច្រើនត្រូវបានទិញដោយធនាគារកណ្តាលនានា ប៉ុន្តែធនាគារទាំងនោះមិនបានរាយការ​ណ៍ជាសាធារណៈឡើយ។

ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ  តម្លៃមាសបានធ្លាក់ចុះ ដោយសារការកើនឡើងអត្រាការប្រាក់ និងការកើនឡើងផលចំណូលលើមូលបត្របំណុ​ល  ដែលបានធ្វើឱ្យលោហៈធាតុមាស មិនសូវមានភាពទាក់ទាញដល់វិនិយោគិនហិរញ្ញវត្ថុនៅអឺរ៉ុប និងនៅសហរដ្ឋអាមេរិក។

ការកើនឡើងនៃទុនបំរុងមាស របស់ប្រទេសចិនគឺជាទិន្នន័យ ដែលចេញផ្សាយ ដោយធនាគារប្រជាជននៃប្រទេសចិន ដើម្បីបង្ហាញថាប្រាក់បម្រុងរូបិយប័ណ្ណបរទេសរបស់ចិន បានកើនឡើងច្រើនជាងការព្យាករណ៍នៅក្នុងខែវិច្ឆិកា៕

ក្រសួងសាធារណៈការនិងក្រុមហ៊ុនផ្លូវល្បឿនលឿនរៀបចំសម្រួល ការបង់ប្រាក់

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ដើម្បីចូលរួមអបអរសាទរបុណ្យសមុទ្រ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ បានដាក់ឱ្យដំណើរការនូវគន្លង៣ប្រភេទ សម្រាប់ បងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរចេញ-ចូលផ្លូវល្បឿនលឿន៖

* គន្លង MTC () តម្រូវឱ្យយកកាត និងបង់សាច់ប្រាក់នៅច្រកចេញ។ ក្នុងករណីមានចរាចរណ៍មមាញឹក លោកអ្នកអាចប្រឈមនឹងការរងចាំយូរនៅច្រកចេញ។

** គន្លងETCជាច្រកអាទិភាព​ មានរបាំងបើកចេញចូលដោយស្វ័យ​ប្រវត្តិ​ នៅខាងឆ្វេងបង្អស់ដែលមានសញ្ញាETC ។ ដើម្បីប្រើប្រាស់លោកអ្នកត្រូវ៖ ចុះឈ្មោះប្រើប្រាស់ បំពាក់ឧបករណ៍OBUនៅមជ្ឈមណ្ឌល ETC ឬទីតាំងកំណត់ដោយក្រសួង និងបញ្ចូលសមតុល្យតាមផ្លាកលេខ មុននឹងប្រើប្រាស់។

*** គន្លង ANPR ថ្មី ជាច្រក អាទិភាពក្នុងការចេញចូល ដែលមានលក្ខណៈសាមញ្ញ។ លោកអ្នកគ្រាន់តែបញ្ជូលសមតុល្យ តាមផ្លាកលេខជាមុន និងចេញចូលគន្លងដែលមានសញ្ញាANPR។ ការប្រើប្រាស់គន្លងនេះ មិនតម្រូវឲ្យយកកាត និងប្រើប្រាស់សាច់ប្រាក់ឡើយ ដោយលោកអ្នកគ្រាន់តែបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខជាការស្រេច។

បងប្អូនអាចបញ្ចូលសមតុល្យ ទៅក្នុងផ្លាកលេខសម្គាល់យានយន្តជាមុន តាមកម្មវិធីធនាគារក្នុងទូរស័ព្ទដៃ (Mobile Banking) នៃគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានគ្រឹះស្ថានដៃគូ ចំនួន៧ ដូចជា ធនាគារ ជីបម៉ុង(Chip Mong Bank) ធនាគារ អេស៊ីលីដា(ACLEDA Bank) ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ABA Bank) ធនាគារវីង(Wing Bank) និងធនាគារវឌ្ឍនៈ(VATTANAC Bank) ធនាគារកាណាឌីយ៉ា(Canadia Bank) និងលីហួរវេរលុយ (LyHour PayPro)។

សូមចូលទៅកាន់វែបសាយដែលភ្ជាប់ទៅកាន់ ធនាគារដែលអាចបញ្ជូលប្រាក់តាមផ្លាកលេខ សម្រាប់ទូទាត់កម្រៃប្រើប្រាស់ផ្លូវ ល្បឿនលឿនបានតាម https://ew.mpwt.gov.kh ។

លោកអ្នកអាចពិនិត្យសមតុល្យទឹកប្រាក់ ដែលបានបញ្ចូលឬនៅសល់ ដោយការស្គែនQR Code នៅលើលតាបត្រត្រួត ពិនិត្យលក្ខណៈបច្ចេ​កទេសយានជំនិះ (ឆៀក) ឬ លតាបត្រអនុញ្ញាតសម្រាប់ទោចក្រយានយន្ត។

ទំនាក់ទំនង៖

⁃ ព័ត៌មានពីសេវាកម្ម៖ 1399

⁃ ព័ត៌មានទូទៅ៖ 1275៕