ប្រធានក្រុមស្ថាបត្យករពន្យល់ពីមូលហេតុនៃភាពយឺតយ៉ាវក្នុងការសាងសង់អាគារពាណិជ្ជកម្មភ្លោះថៃ ប៊ុនរ៉ុង

ដោយៈ ជេស៊ីកា

       ភ្នំពេញៈ ទន្ទឹមនឹងការរង់ចាំរបស់សាធារណៈជន ដែលចង់ឃើញអា​គារភ្លោះកប់ពពកកំពស់៥៦៨ម៉ែត្រសាងសង់ ប៉ុន្តែអ្វីៗហាក់ស្ថិតក្នុងមន្ទិល លោកសាស្រ្តាចារ្យទួស ​សាភឿនបានអះអាងថា ក្រុមហ៊ុននៅតែបន្តនិរន្តរភាពអាគារនេះ ដោយក្រុមហ៊ុននឹងមិនបោះបង់ចោលឡើយ។

លោកសាស្រ្តាចារ្យទួស សាភឿន ជាប្រធានក្រុមស្ថាបត្យករគូរប្លង់មជ្ឈមណ្ឌលពាណិជ្ជកម្ម លំដាបើពិភពលោករបស់ក្រុមហ៊ុនថៃ ប៊ុនរ៉ុងបាន​មានប្រសាសន៍ឲ្យដឹងតាមប្រព័ន្ឋតេលេក្រាម កាលពីល្ងាចថ្ងៃទី២៩ វិច្ឆិកាថា ដូចសាធារណៈជនទាំងអស់គ្នាបានឃើញ អ្វីដែលបានកើតមានលើពិភពលោក គឺវិបត្តិជំងឺកូវីដ១៩ និងវិបត្តិ​សង្រ្គាមរុស្ស៊ី ឈ្លានពានអ៊ុយក្រែន បានធ្វើឲ្យមានវិបត្តិសេដ្ឋកិច្ច និងធ្វើឲ្យប៉ះពាល់ដល់ទុនរបស់ក្រុមហ៊ុនជាដៃគូ ។

លោកបន្តថា “ទោះជាការដ្ឋានមិនដំណើរការ ប៉ុន្តែយើងបានសកម្ម​ភាពមួយចំនួនដូចជាការជីកជញ្ជាំងទប់ដី ការខួងដីយកទៅពិសោធន៍ជាដើម ហេតុនេះយើងនៅតែបន្តធ្វើ យើងមិនបោះបង់គំរោងនេះ ដូចការលើកឡើងរបស់្នកមួយចំនួនទេ”។ លោកបន្តថា “គំរោងខ្លះត្រូវចំណាយពេល១០ឆ្នាំទម្រាំសាងសង់ទើបចប់ ប៉ុន្តែយើងទើបបានចំណាយពេល៣ឆ្នាំ ក៏វិបត្តិជំងឺកូវីដមកដល់”។

លោកសាស្រ្តាចារ្យទួស សាភឿនបានបន្តថា វិបត្តិជំងឺកូវីដ១៩បានធ្វើឲ្យប៉ះពាល់ដល់អ្នកវិនិយោគធំ ជាក្រុមហ៊ុនដែលត្រូវសហការជាមួយក្រុមហ៊ុនថៃ ប៊ុនរ៉ុង ជាហេតុធ្វើឲ្យមានការពិបាកក្នុងការប្រមូលទុន ដើម្បីសាងសង់គំរោងនេះ ប៉ុន្តែជាឆន្ទៈ គឺអ្នកឧកញ៉ា(អ្នកឧកញ៉ាខូវ សម្បត្តិ) មិនបោះបង់គម្រោងនេះចោលនោះទេ។

លោកគូសបញ្ជាក់ម្តងហើយម្តងទៀតថា “យើងរង់ចាំ យើងមិនបោះ​បង់គំរោងនេះទេ នៅពេលណាពេលវេលាល្អមកដល់ យើងនឹងចាប់ផ្តើមគំរោងនេះឡើងវិញ”។ លោកបន្ថែមថា “យើងបានត្រៀមក្រុមការងារ ក្រុម​អ្នកបច្ចេកទេសដើម្បីសាងសង់គំរោងនេះ និងបានជីកជញ្ជាំងទប់ដិរហូតដល់ជម្រៅ៣៨ម៉ែត្រ”។

លោកសាស្រ្តាចារ្យទួស សាភឿនបានបន្តថា មានមនុស្សមួយចំនួនបានយល់ថា គំរោងនេះទៅមុខមិនរួចទេ តាមពិតមិនដូច្នេះទេ អ្វីសំខាន់គឺស្ថិតនៅលើទីផ្សារ ព្រោះបើសេដ្ឋកិច្ចមានការលំបាកអញ្ចឹង សាធារណៈជន​អាចពិចារណា។

លោកបានលើកជាឧទាហរណ៍ថា ជាក់ស្តែងគំរោងជាច្រើននៅក្រុងព្រះសីហនុ គំរោងតូចៗមួយចំនួន​នៅជុំវិញគំរោងនេះ ក៏ជួបការលំបាក ចុះទម្រាំគំរោងធំបែបនេះ (គំរោងថៃ ប៊ុនរ៉ុងធ្វីនថោវើ) គឺសាធារណៈជនអាចពិចារណាទាំងអស់គ្នា។

លោកបន្ថែមថា “យ៉ាងណាក៏ដោយ ម្ចាស់គម្រោងនៅតែដំណើរការ ដោយរង់ចាំឱកាស សមស្រេបណាមួយនឹងចាប់ផ្តើមសាងសង់ ព្រោះយើងមិនបោះបង់គំរោងនេះទេ គំរោងនេះនៅតែបន្តនិរន្តរភាពរបស់ខ្លួន”៕

ក្រុមហ៊ុនទ្រី ភាពកំពុងពន្លឿនការអភិវឌ្ឍន៍រមណីយដ្ឋានលំដាប់ ខ្ពស់នៅកោះទន្សាយ

ដោយៈ គង់ សូរិយា

       ខេត្តកែបៈ បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណផ្លូវការពីរដ្ឋាភិបាល ក្រុមហ៊ុនទ្រីភាពគ្រុបបាន និងកំពុងពន្លឿនកាតសាងសង់ រមណីយដ្ឋានកោះទន្សាយ ដែលជាកោះល្បីល្បាញជាងគេក្នុងខេត្តកែប។

អភិបាលនៃគណៈអភិបាលខេត្តកែប លោកសោម ពិសិដ្ឋបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាមនាព្រឹកថ្ងៃទី២៩ វិច្ឆិកាថា ក្រុមហ៊ុនកោះទន្សាយ អ៉ិនវិសម៉ិន ដែលជាបុត្រសម្ព័ន្ឋរបស់ក្រុមហ៊ុនទ្រីភាពគ្រុប បាននិងកំពុងពង្រីកល្បឿន សាងសង់ហេដ្ឋារចនាសម្ព័ន្ឋនានា ដើម្បីប្រែក្លាយកោះនេះជាតំបន់វិស្សមកាលកម្រិតខ្ពស់។

លោកបន្តថា តាមគំរោងក្រុមហ៊ុននេះ គ្រោងសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ ទីលានវាយកូនហ្គោល រមណីយដ្ឋានកែច្នៃ អាហារដ្ឋាន ភោជនីយដ្ឋានលំដាប់ខ្ពស់ និងសេវាកម្មកំសាន្តជាច្រើនទៀត។

ជាមួយគ្នានេះ ក្រុមហ៊ុនទ្រី ភាពក៏ទទួលបានសិទ្ឋពីរដ្ឋាភិបាល ដើម្បី​វិនិយោគកោះត្បាល់ ដែលមានទំហំផ្ទៃដីប្រមាណ២០ហិកតាផងដែរ។

កោះទន្សាយមានទំហំផ្ទៃដីសរុប ១៤០ហិកតា ដែលផ្នែកខ្លះនៃកោះនេះមិនត្រូវបានអនុញ្ញាត្តឲ្យវិនិយោគទេ ព្រោះវាជាតំបន់ព្រៃធម្មជាតិ ដែលត្រូវការពារ។

លោកសោម ពិសិដ្ឋបានបន្តថា “ក្រុមហ៊ុនទ្រី ភាពនឹងអភិវឌ្ឍន៍ផ្នែកម្ខាងនៃកោះទន្សាយ ពោលគឺមិនអភិវឌ្ឍន៍៍ទាំងអស់ទេ​ ដោយសហគមន៍៍ទេសច​រណ៍ ដែលមានបច្ចុប្បន្ននេះមិនរងផលប៉ះពាល់ឡើយ ព្រោះប្រជាសហគមន៍នៅលើកោះនេះ ជាប្រជាជនចាស់ ប៉ុន្តែពួកគេរស់នៅលើដីឯកជនរបស់រដ្ឋ”។

លោកបានបន្តថា នៅផ្នែកម្ខាងនៃកោះ នឹងមានការរៀបចំឆ្នេរឡើងវិញ ពីសំណាក់ក្រុមហ៊ុននេះ ព្រោះឆ្នេរលើកោះភាពច្រើនសម្បូរ ដោយថ្មរដិបរដុប៕

 

អបអរសាទរៈ ក្បាច់គុនល្បុកតោកម្ពុជាបានចូលជាសម្បត្តិបេតិកភ័ណ្ឌអរូបិយរបស់មនុស្សជាតិហើយ

 ដោយៈ គង់ សូរិយា

       ម៉ារ៉ុកៈ  សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានបង្ហោះសារជូនដំណឹងរបស់លោកជំទាវភឿណ សកុណា រដ្ឋមន្រ្តីក្រសួងវប្បធ៌មនិងវិចិត្រសិល្បៈ ពីការដែលអង្គការយូណេស្កូ សម្រេចបញ្ចូលក្បាច់គុនល្បុកតោ ជាសម្បត្តិបេតិកភ័ណ្ឌវប្បធ៌មអរូបិយ។

តាមសារដែលសម្តេចបង្ហាញលើបណ្តាញទំនាក់ទំនងសង្គមរបស់សម្តេចនាយប់ថ្ងៃទី២៩ វិច្ឆិកានេះបានបង្ហាញថា នាងខ្ញុំសូមគោរពជម្រាបជូនសម្តេចមេត្តាជ្រាបថា​ ក្នុងកិច្ចប្រជុំលើកទី​១៧​ គណកម្មាការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកណ្ឌអរូបី​ នៃអង្គការយូណេស្កូ​ បានគោះញញួរសម្រេ​ចចុះបញ្ជី​ បេតិកភណ្ឌអរូបីនៃមនុស្សជាតិ “គុនល្បុកតោ”​​ នៅថ្ងៃទី​ ២៩​ ខែ​ វិច្ឆិកា​ឆ្នាំ​ ២០២២​ វេលាម៉ោង​ ១៦:៣១នាទីម៉ោងនៅទីក្រុង​ រ៉ាបាត​ ប្រទេស​ ម៉ារុក​ ត្រូវគ្នានឹងម៉ោង​ ២២:៣១នាទី​ នៅប្រទេសកម្ពុជាយើង។

សារដែលបានសរសេរដោយលោកជំទាវភឿន សកុណាបានបញ្ជាក់ថា “ឯកសារនានា​ រួមទាំងវីដេអូផងនោះ​ នាងខ្ញុំបានផ្ញើរជូនខុទ្ទកាល័យសម្តេចរួចស្រេចអស់ហើយដែរ។ នាងខ្ញុំសូមគោរពជម្រាបជូនពត៌មានត្រឹមនេះសិន​ ដោយនៅជាប់ក្នុងកិច្ចប្រជុំបន្តទៀតនៅឡើយ”៕

Asia shares take comfort in China property rally

SYDNEY: Asian shares edged higher on Tuesday (Nov 29) as Beijing’s latest move to support developers boosted the property sector, though it was still not clear what new damage public unrest over China’s zero-COVID policy might do to the economy.

Shares of Chinese property companies surged after the country’s securities regulator lifted a ban on equity refinancing for listed property firms.
That helped Chinese blue chips bounce 1.1 per cent, while MSCI’s broadest index of Asia-Pacific shares outside Japan added 0.7 per cent.

Japan’s Nikkei lagged with a drop of 0.4 per cent, while South Korea firmed 0.3 per cent.

S&P 500 futures and Nasdaq futures both nudged up 0.1 per cent. EUROSTOXX 50 futures lost 0.2 per cent and FTSE futures 0.1 per cent.
Markets were still nervous that the widening web of restrictions in China would lead to more public unrest and further undermine growth.

Analysts at Nomura said their index of lockdowns now showed the equivalent of 25 per cent of China’s GDP was affected, compared to a previous peak of 21 per cent last April.

“Although Shanghai-style full lockdowns may be avoided, partial lockdowns in a rising number of cities may be more costly than full lockdowns in just a couple of cities,” noted Nomura.
Sentiment also soured when Richmond Federal Reserve Bank President Thomas Barkin became the latest official to douse speculation the central bank would reverse course on interest rates relatively quickly next year.

That heightened tensions ahead of speech by Fed Chair Jerome Powell on Wednesday that is shaping up to be a major messaging event as markets yearn for a pivot on policy.

Analysts suspect they may be disappointed.We envision him basically confirming a slower pace of hikes at the December meeting, which is almost entirely priced in,” said Jan Nevruzi, an analyst at NatWest Markets. “But we also think he will reiterate that the Fed intends to stay in restrictive territory through next year.”

“The softening in the October CPI was welcome news, but hardly a complete victory yet, while growth and labour market data are still strong,” he added “It doesn’t feel like there is upside for Powell to dial back on the hawkishness.”

The Fed is not alone in being hawkish, with European Central Bank President Christine Lagarde warnings euro zone inflation has not peaked and could go even higher.
Figures for inflation in Germany and Spain are due later on Tuesday, ahead of the main eurozone report on Wednesday.

Lagarde’s comments had initially helped the euro spike to a five-month peak of US$1.0497 overnight, only for a rebound in the U.S. dollar to slap it back to US$1.0350.
The dollar also bounced to 138.87 yen, after briefly touching a three-month trough of 137.50 overnight. The dollar index rallied to 106.57, having been as low as 105.31 overnight.
The dollar did ease back on the offshore yuan at 7.2161, after jumping 0.7 per cent on Monday.

Bitcoin fell after major cryptocurrency lender BlockFi filed for Chapter 11 bankruptcy protection along with eight affiliates.

In commodity markets, the gyrations in the dollar saw gold ease back to US$1,744 an ounce after briefly getting as high as US$1,763.
US oil prices hit their lowest this year overnight as concerns over Chinese demand warred with talk of possible OPEC+ output cuts.

US crude futures slipped 34 cents in early trade to US$76.90 a barrel, though that was off a trough of US$73.60, while Brent lost 28 cents to US$82.91.
Source: Reuters/lk

ក្រសួងព័ត៌មានជូនដំណឹងពីពិធីជួបជុំរវាងសម្តេចតេជោហ៊ុន សែន ជាមួយអ្នកសារព័ត៌មានលើកទី៥ ឆ្នាំ២០២៣

ដោយៈ សហការី

ភ្នំពេញៈ ក្រសួងព័ត៌មាន បានចេញសេចក្តីជូនដំណឹងស្តីពី ការចុះឈ្មោះចូលរួមពិធីជួបជុំ រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៥ ឆ្នាំ២០២៣។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងព័ត៌មាន នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះបានឱ្យដឹងថា  ជំនួបជាផ្លូវការប្រចាំឆ្នាំរវាងសម្តេចតេជោហ៊ុន សែន និងអ្នកកាសែត នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ។

ការចុះឈ្មោះនេះ ក្រសួងព័ត៌មានបើកឱ្យចុះឈ្មោះ និងដំណើរការចុះឈ្មោះ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ៕

អាផាតម៉ិនក្លាយជាជម្រើសពេញនិយមបំផុតសម្រាប់ទេសចរស្នាក់ នៅរយៈពេលខ្លីក្នុងខេត្តសៀមរាប

ដោយៈ សុផារី

ភ្នំពេញៈ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង និងគម្រោងអភិវឌ្ឍន៍ជាច្រើន ដែលត្រូវបានដាក់ចេញដោយរដ្ឋាភិបាលកម្ពុជា បានជំរុញឱ្យអចលនទ្រព្យខេត្តសៀមរាប មានការរីកចម្រើនបន្តិចម្តងៗ។

ជាក់ស្តែង អចលនទ្រព្យលំនៅឋាន ក្នុងខេត្តសៀមរាបផ្តល់ជម្រើសក្នុងការទិញលក់ និងជួលកាន់តែច្រើន។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនKnight Frank ស្តីពី “អចល​នទ្រព្យប្រភេទលំនៅដ្ឋាន និងផ្ទះល្វែងសម្រាប់ជួលក្នុងខេត្តសៀមរាប” បា​នឱ្យដឹងថា អាផាតម៉ិន ដែលផ្តល់សេវាកម្មជួល គឺជាជម្រើសដ៏ពេញនិយមមួយ សម្រាប់អ្នកទេសចរ ដែលស្នាក់នៅរយៈពេលខ្លី ក្នុងខេត្តសៀមរាប ឬសម្រាប់អ្នកកំពុងស្វែងរកផ្ទះសម្រាប់ស្នាក់នៅ។

អាផាតមិនសម្រាប់ជួល មួយចំនួនក្នុងខេត្តសៀមរាប មានទាំងប្រភេទអចលនទ្រព្យ ដែលជួសជុលពីសំណង់អាគារចាស់ៗ ខ្លះទៀតជាប្រភេទអគារខុនដូកម្ពស់ទាបៗទើបសាងសង់ថ្មីៗ។

Knight Frank ឱ្យដឹងទៀតថា បច្ចុប្បន្ននេះអាផាតម៉ិន សម្រាប់ជួលក្នុងខេត្តសៀមរាប អាចមានចាប់ពី១៥០ដុល្លារអាមេរិក រហូតដល់ទៅ២.០០០ដុល្លារអាមេរិកក្នុងមួយខែ។ អាស្រ័យលើគុណភាពអាគារ និងទីតាំង។ ក្រៅពីនេះក៏មានប្រភេទវីឡាបន្សល់ ពីសម័យអាណានិគមធំៗមួយចំនួន សម្រាប់ជួល រួមជាមួយនឹងវីឡាដែលទើបសាងសង់ថ្មី និងផ្ទះខ្លះ មានតម្លៃប្រហែល១.០០០ដុល្លារអាមេរិក ដល់២.៥០០ដុល្លារអាមេរិក ក្នុងមួយខែផងដែរ។

ជាមួយគ្នានេះ កញ្ញា ស៊ុន រចនា អ្នកជំនាញអចលនទ្រព្យ នៃក្រុមហ៊ុនរចនាអចលនទ្រព្យ ដែលមានទីតាំងក្នុងខេត្តសៀមរាប បានមានប្រសាសន៍ប្រាប់ Property Area Asia នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា សកម្មភាពទិញ លក់ ជួលអចលនទ្រព្យនៅក្នុងខេត្តសៀមរាប ក្នុងមួយរយៈពេលចុងក្រោយនេះ មានភាពល្អប្រសើរជាងមុនច្រើន ដោយទាំងអតិថិជនស្វែងរកអចលនទ្រព្យនៅក្នុងស្រុក ក៏ចាប់ផ្តើមមានចំណាប់អារម្មណ៍ឡើងវិញ រួមជាមួយការងើបឡើងវិញ នៃសកម្មភាពទេសចរណ៍ បានជំរុញឱ្យភ្ញៀវទេសចរបរទេសស្វែងរកជួលផ្ទះ ឬអាផាតមិនច្រើនជាងមុន។

សម្រាប់តម្លៃនៃការជួលនៅក្នុងមួយខែ កញ្ញារចនា បានបញ្ជាក់ឱ្យដឹងថា សម្រាប់ប្រភេទផ្ទះសមរម្យ មានតម្លៃជួលចាប់ផ្តើមពី១៥០ដុល្លារអាមេរិក ក្នុងមួយខែឡើងទៅ៕

ប្រទេសកម្ពុជាទាក់ទាញភ្ញៀវទេសចរបានជាង៣៥០.០០០នាក់ ក្នុងសប្តាហ៍ទី៤នៃខែវិច្ឆិកានេះ

ដោយ: លាងហួរ

ភ្នំពេញ: ខណៈខែវិច្ឆិកាជិតកន្លងផុតទៅ ក្រសួង​ទេសចរណ៍​កម្ពុជាបាន​កត់ត្រា​ចំនួនភ្ញៀវ​ទេសចរជាតិ អន្តរជាតិ ធ្វើដំណើរកំសាន្ត នៅ​ទូទាំង​ប្រទេស​បាន​ជាង៣៦៩.៤០៤​នាក់ នៅក្នុងសប្តាហ៍ទី៤នៃខែវិច្ឆិកានេះ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានមានប្រសាសន៍ថា ក្នុងចំណោមភ្ញៀវទេសចរណ៍សរុប មានភ្ញៀវទេសចរចំនួន៣៣៤.១៤៣នាក់ជាជនជាតិខ្មែរ និងភ្ញៀវទេសចរចំនួន៣៥.២៦១នាក់ បន្ថែមទៀតជាជនបរទេស។

ខេត្តគោលដៅទេសចរណ៍សំខាន់ៗ រួមមាន ខេត្តព្រះសីហនុ ដែលមានភ្ញៀវទេសចរចំនួន១៨១.៥៣៩នាក់ ខេត្តសៀមរាបមានចំនួន៣២.៥១៥នាក់ រាជធានី​ភ្នំពេញ​មានចំនួន២៧.៣០១ នាក់ និងខេត្តកំពត​ដែល​បាន​កត់ត្រា ​ភ្ញៀវទេសចរចំនួន២៣.៣៤០នាក់ ខេត្ត​កែបមានចំនួន២០.៧២៧នាក់ ខេត្តបាត់ដំបង​មានចំនួន១២.៣២៩នាក់។ ចំណែកឯខេត្តកំពង់ចាម ​បានកត់ត្រាភ្ញៀវទេសចរចំនួន ១១.០៣៦នាក់។

តួលេខនេះគឺកើនឡើង៦,២៤ភាគរយ ធៀបនឹងសប្តាហ៍មុន ដែលកាលពីសប្តាហ៍មុន ដែលមានភ្ញៀវទេសចរសរុបមានចំនួន ៣៤៧.៧០១នាក់។

ខេត្តព្រះសីហនុ នៅតែបន្តទទួលបានភ្ញៀវទេសចរយ៉ាងច្រើន កាលពីសប្តាហ៍មុន ដោយសារមានព្រឹត្តិការណ៍ធំៗចំនួន២គឺ ការប្រគំតន្ត្រី និងការតាំងពិពណ៌រយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី ២២ដល់ទី២៧ខែវិច្ឆិកា និងការប្រកួតជិះស្គីរយៈពេល៤ថ្ងៃ នៅឆ្នរអូរឈើទាលចាប់ពីថ្ងៃទី២៤ ដល់ទី២៧ខែវិច្ឆិកា។

រដ្ឋបាលខេត្តព្រះសីហនុ បានសហការជាមួយគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យសមុទ្រ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩-១១ ខែធ្នូ ហើយកម្មវិធីនេះត្រូវបានគេរំពឹងថា នឹងទាក់ទាញលំហូរ​ភ្ញៀវ​ទេសចរ​ជាច្រើន​បន្ថែមទៀត​ចូលមកក្នុងខេត្តព្រះសីហនុ៕

គំរោងដីលំហែរតម្លៃ៧លានដុល្លារកំពុងក្លាយជាផលិតផលទេសចរណ៍ថ្មីមួយក្នុងខេត្តកែប

ដោយៈ គង់ សូរិយា

       ខេត្តកែបៈ ការវិនិយោគដីលំហែរកាយស្តង់ដាអន្តរជាតិ ដែលបានបោះទុន៧លានដុល្លារអាមេរិក កំពុងក្លាយជាទីចាប់អារម្មណ៍របស់ភ្ញៀវទេ​ស​ចរណ៍ជាតិ អន្តរជាតិដែលទៅទស្សនាខេត្តកែប។

ភ្ញៀវទេសចរណ៍អាចអុំទូកកាយ៉ាក់ តាមដងព្រែកជាប់ដៃសមុទ្រ អាចដើរលើស្ពានជាប់ឆ្នេរដ៏ត្រកាល អាចគយគន់ទេសភាពថ្ងៃរះ និងថ្ងៃលិចយ៉ាងរ៉ូមែនទិក អាំងសាច់ ស្ទូចត្រីកំសាន្តនៅក្នុងគំរោង “ឆ្នេរសមុទ្រកោងកាង ដែលជាគំរោងមួយកំពុងមានការអភិវឌ្ឍយ៉ាងលឿន ស្របតាមគោល​នយោបាយរបស់រដ្ឋាភិបាល ក្នុងការប្រែក្លាយខេត្តកែបជាតំបន់លំហែរកាយកម្រិតខ្ពស់។

លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាម នាព្រឹកថ្ងៃទី២៩ វិច្ឆិកានេះថា ដោយសារគោលដៅរបស់យើង គឺចូលរួមចំណែកអភិវឌ្ឍន៍ខេត្តកែបផង ធ្វើឲ្យគំរោងយើងជាគំរោង មានការអភិវឌ្ឍប្រកបដោយចីរភាព និងធ្វើ  ឲ្យអ្នកទិញដីលំហែរ ទទួលបានទីតាំងលំហែរពិតប្រាកដផង ក្រុមហ៊ុនកំពុងរៀបចំប្រែក្លាយវិនិយោគគំរោង “ឆ្នេរសមុទ្រកោងកាង” ជាសហគមន៍ទេស​ចរណ៍គំរូមួយ និងមានភាពស្ងប់ស្ងាត់ស្របតាមផែនការរបស់រដ្ឋាភិបាល។

       លោកបន្តថា “ដើម្បីសម្រេចគោលដៅនេះ ក្រុមហ៊ុនបានបោះទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ អស់ជិត១លានដុល្លារអាមេរិករួចហើយ ក្នុងការ​សាងសង់ផ្លូវបេតុង សាងសង់ស្ពានដើរជាប់មាត់ សមុទ្រប្រវែង១គីឡូម៉ែ​ត្រ និងរៀបចំហេដ្ឋារចនាសម្ព័្នឋជាច្រើនក្នុងគំរោងនេះ”។ លោកបន្តថា “ក្រៅពីហេដ្ឋារចនាសម្ព័ន្ឋដ៏ទាក់ទាញ ពត់ពែនតាមដងព្រែកធម្មជាតិ និងការកែច្នៃបន្ថែម ក្រុមហ៊ុនបាននិងកំពុងដាំដូងជាជួរៗ ដើម្បីលំអរគំរោងនេះផងដែរ”។

គំរោងនេះបាន និងកំពុងទទួលការគាំទ្រពីលោកសោម ពិសិដ្ឋអភិបា​លនៃគណៈអភិបាលខេត្តកែបផងដែរ ដែលលោកលើកទឹកចិត្តចំពោះគំរោងអភិវឌ្ឍន៍នេះ ដើម្បីចូលរួមចំណែកអភិវឌ្ឈន៍ខេត្ត ក៏ដូចជាផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគដទៃទៀត មកកាន់ខេត្តកែបកាន់តែច្រើន។

លោកCooler Tanបានបន្តថា ក្រុមហ៊ុនបាននិងកំពុងគិត និងធ្វើយ៉ាងណា ដើម្បីជួយអភិវឌ្ឈន៍ខេត្តកែបបន្ថែមទៀត ប៉ុន្តែអ្វីៗអាស្រ័យលើការគាំទ្ររបស់អតិថិជនលើគំរោងនេះផងដែរ ព្រោះការអភិវឌ្ឍន៍គម្រោងគំរូមួយ ប្រកបដោយការទទួលខុសត្រូវផ្នែកសង្គមមួយ គឺទាមទារឲ្យយើងមានឆន្ទៈពិតប្រាកដ និងចំណាយទុនច្រើន ដើម្បីអតិថិជនសម្រេចបានតាមក្តី​សុបិនរបស់ពួកគាត់ចង់បាន៕

   

ខេត្តកែបបង្ហាញផលិតផលទេសចរណ៍ថ្មីមួយជាមួយនឹងប៉មមើលទេសភាពដ៏ស្រស់ត្រកាល

ដោយៈ គង់ សូរិយា

       កែបៈ មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តកែបបានដាក់ឲ្យដំណើរការផលិតផលទេសចរណ៍ថ្មីមួយ ដែលជាប៉មកំពស់១២ម៉ែត្រសំរាប់គយគន់ទេសភាពសមុទ្រ និងបណ្តាកោះនានាយ៉ាងស្រស់ត្រកាល។

ពិធីសម្ភោធនេះបានធ្វើឡើង នៅព្រឹក​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២២ក្រោមវត្តមានលោកនេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និងលោកមបណ្ឌិត​ សោម​ ពិសិដ្ឋ​អភិបាលនៃគណអភិបាលខេត្តកែប​។

លោកសោម ពិសិដ្ឋបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាមនាព្រឹកថ្ងៃទី២៩ វិច្ឆិកានេះថា ប៉ម​មើល​ទេសភាព នេះ​ថា​ជា​សមិទ្ធផល​ថ្មី​មួយទៀត​របស់ខេត្តកែប​ ដើម្បីទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យមក​កម្សាន្ត​នៅ​ខេត្ត​ដ៏​ស្រស់ស្អាត​តូច​ច្រឡឹង​មួយ​នេះ​។​

លោកបន្តថា “ប៉ម​មើល​ទេសភាព​នេះ ​គឺជា​មធ្យោបាយ​កម្សាន្ត​មួយ​បន្ថែមទៀត​សម្រាប់​ភ្ញៀវទេសចរ ​ដែល​មក​ទស្ស​នា​ឧទ្យាន​ជាតិ​កែប បន្ថែម​ពីលើ​សម្រស់​ធម្មជាតិ សត្វព្រៃ និង​ផ្លូវ​ក្រវាត់​ភ្នំ​ដែល​អាច​ដើរ​កម្សាន្ត និង​ហាត់ប្រាណ​របស់​មនុស្ស​ទូទៅ​ និងបន្ថែម​លើ​មុខម្ហូប​ជាពិសេស​គ្រឿង​សមុទ្រ​ដ៏​មានឱជារស​ឆ្ងាញ់​”។

លោកសោម ពិសិដ្ឋបានបន្តថា ប៉មមើលទេសភាពនេះ ជាទីតាំងសមុទ្រឈើ ស្ថិតនៅក្នុងឧទ្យានជាតិកែប ដែលមានកំពស់១២ម៉ែត្រ ប៉ុន្តែបើគិតពីនីវ៉ូទឹកសមុទ្រមក គឺមានកំពស់រហូតដល់ជិត១៧០ម៉ែត្រ ដែលអាចមើលឃើញក្រុងកំពត បណ្តាកោះនានា និងទេសភាពដ៏ស្រស់ត្រកាលក្នុងក្រុងកែបទាំងមូលផងដែរ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

លោកស៊ុន ចាន់ថុលៈក្រុមហ៊ុន៤ដាក់ពាក្យស្នើសុំសិក្សាផ្លូវល្បឿនលឿនភ្នំពេញ ទៅកាន់ខេត្តសៀមរាប

 ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបានបង្ហើបឲ្យដឹងថា បច្ចុប្បន្ននេះ

មានក្រុមហ៊ុន៤ បានដាក់ពាក្យស្នើសុំសិក្សាផ្លូវល្បឿនលឿនថ្មីមួយទៀត គឺផ្លូវល្បឿនលឿនចេញពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៩ វិច្ឆិកានេះថា មានក្រុមហ៊ុន៤ បានស្នើក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីសិក្សាផ្លូវល្បឿនលឿនភ្នំពេញ សៀមរាប ដូច្នេះវាជាសញ្ញាវិជ្ជមាន និងជឿជាក់ថានៅថ្ងៃអនាគត យើងនឹងមានផ្លូវល្បឿនលឿនភ្នំពេញ សៀមរាបមួយទៀត។

លោកបន្តថា “បើសិនជាគេមិនជឿជាក់លើរដ្ឋាភិបាល នោះគេនឹងមិនដាក់ពាក្យស្នើសុំយើង ដើម្បីសិក្សាផ្លូវល្បឿនលឿនភ្នំពេញ សៀមរាបនេះទេ ដែលការវិនិយោគលើផ្លូវល្បឿនលឿនគឺជាការវិនិយោគធំ ”។

លោកស៊ុន ចាន់ថុលបានបន្តថា យើងគ្រាន់តែដឹងថាមានក្រុមហ៊ុន៤ បានស្នើមកក្រសួង ដើម្បីសិក្សាលើផ្លូវល្បឿនលឿនភ្នំពេញ សៀមរាប ប៉ុន្តែលទ្ធផលយ៉ាងណានោះ យើងមិនទាន់ទទួលបានជាផ្លូវការនៅឡើយទេ ហើ​យការស្នើរបស់ក្រុមហ៊ុនទាំងនោះ គឺជាសញ្ញាល្អសម្រាប់កម្ពុជា ដែលអាចឱ្យដឹងថា នៅថ្ងៃខាងមុខយើងនឹងមានផ្លូវល្បឿនលឿន ពីភ្នំពេញទៅខេត្តសៀម​រាប ។

បច្ចុប្បន្ននេះ កម្ពុជាមានផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុបានដាក់ដំណើរការរួចហើយ ដែលផ្លូវល្បឿនលឿននេះ បានជួយដល់សេដ្ឋកិច្ចកម្ពុជាច្រើន ជាពិសេសនឹងជំរុញកំណើនចលនាទេសចរ ក្នុងស្រុកនិងអន្តរជាតិ ។ ក្រៅពីផ្លូវល្បឿនលឿនមួយនេះ កម្ពុជាក៏គ្រោងនឹងសាងសង់ផ្លូវល្បឿនលឿនមួយទៀតពីភ្នំពេញ ទៅកាន់ក្រុងបាវិត ខេត្តស្វាយរៀង ដែលគ្រោងចំណាយទឹកប្រាក់ជិត១,៧ពាន់លានដុល្លារអាមេរិក ហើយគម្រោងនេះដែរក៏បាននិងជំរុញ ចលនានៃការទិញលក់ដីធ្លីនៅខេត្តពីរ ប៉ែកខាងកើតរាជធានីភ្នំពេញ ។

សម្រាប់ការសិក្សាលើការសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ សៀម​រាប គឺដូចនឹងអ្វីដែលរដ្ឋាភិបាលកំពុងអភិវឌ្ឍន៍ខេត្តមួយនេះផងដែរ ដូចជាផ្លូវជិត៤០ខ្សែ បានសាងសង់រួចនិងកំពុងបន្តសាងសង់ផ្លូវថ្មីៗ ព្រលានយន្តហោះអន្តរជាតិថ្មី និងការជំរុញការអភិវឌ្ឍទីក្រុងសៀមរាប ឱ្យក្លាយជាទីក្រុងឆ្លាតវៃជាដើម៕