Vietnam’s Bamboo Airways opens new route connecting Hanoi, Cambodia’s Siem Reap

PHNOM PENH, Aug. 8 (Xinhua) — A passenger aircraft of Vietnam’s Bamboo Airways touched down at the Siem Reap International Airport in Cambodia on Sunday evening, marking the airline’s first flight from Hanoi to Siem Reap, according to a news release from Cambodia Airports on Monday.

The airline has used a modern Embraer-190 aircraft to operate on this new route, the news release said.

Siem Reap International Airport started witnessing the return of international flights from December 2021 after a 20-month hiatus resulting from the COVID-19 pandemic and its impacts on air travel.

The airport currently accommodates routes from/to Singapore, Bangkok, Kuala Lumpur, Ho Chi Minh City, Da Nang, Hanoi, and two domestic liaisons.

The new service connecting Hanoi and Siem Reap will be conducive to restoring point to point travel between two of Asia’s most appealing cities known for their rich heritage and “douceur de vivre” (sweetness of living), the news release said.

Vietnam’s Bamboo Airways opens new route connecting Hanoi, Cambodia’s Siem Reap

Thach Pierre Hoang, deputy chief commercial officer of Bamboo Airways said this first nonstop Hanoi-Siem Reap flight is the airways’ next effort in its journey of expanding international presence.

“We expect our new Vietnam-Cambodia route will fulfill its crucial role as an aviation bridge and make a substantial contribution to the development of both countries in all aspects such as tourism, economy, and culture,” he said.

Stephen King, chief commercial officer at Cambodia Airports, the company that operates Cambodia’s three international airports, said in this challenging time, it is a breakthrough to welcome a new carrier.

“This is a further sign of the rebuilding of tourism after the successful vaccination campaign led by Cambodian authorities and subsequent reopening of the kingdom’s borders,” he said.

Located in northwestern Cambodia, Siem Reap province is home to the famed Angkor Archeological Park, which is the kingdom’s most popular tourist destination.

 

 

តម្លៃអចលនទ្រព្យក្នុងទីក្រុងនានានៃប្រទេសអូស្ត្រាលីនៅតែបន្ត ដាំក្បាលចុះ

ដោយៈ សុខុម

ស៊ីដនី: ក្រុមហ៊ុនវិភាគអចលនទ្រព្យអូស្ត្រាលីCorelogic បានបង្ហាញថា តម្លៃអចលនទ្រព្យប្រភេទលំនៅដ្ឋាន បានបន្តធ្លាក់ចុះទូទាំងប្រទេសអូស្ត្រាលី ជាពិសេសនៅក្នុងទីក្រុងធំៗ។

របាយការណ៍ដែលចេញផ្សាយដោយក្រុមហ៊ុននេះ នៅថ្ងៃច័ន្ទ ទី៨ ខែសីហា នេះបានបង្ហាញថា តម្លៃលំនៅដ្ឋានទូទាំងប្រទេសនេះ បានធ្លាក់ចុះ១,៣% ហើយនៅក្នុងទីក្រុងធំៗ បានធ្លាក់ចុះខ្លាំងជាងគេ ដោយក្រុងស៊ីដនី បានធ្លាក់ថ្លៃ២,២% ចំណែកឯនៅទីក្រុងមែលប៊ន (Melbourne) បានធ្លាក់ថ្លៃ១,៥%។

ការធ្លាក់ថ្លៃនេះបានកើតមានឡើង បន្ទាប់ពីផ្ទះហក់ឡើងថ្លៃស្រឺតៗជាប្រវត្តិសាស្រ្តអំឡុងវិបត្តិកូវីដ-១៩ ដែលជំរុញដោយអត្រាការប្រាក់ធ្លាក់ចុះទាបបំផុត និងការកើនឡើងនូវអត្រាការប្រាក់សម្រាប់ប្រាក់សន្សំ។ កត្តានេះឯងដែលបានធ្វើឱ្យផ្ទះ ហក់ឡើងថ្លៃស្រឺតៗឥតឈប់ រហូតដល់ខ្ពស់បំផុតទៅជិត៣០%។

ធនាគារកណ្តាលអូស្ត្រាលី (Reserve Bank of Australia (RBA)) បានដំឡើងអត្រាការប្រាក់៣ដង ពីខែឧសភា ឆ្នាំនេះរហូតដល់១,៣៥%។ ហើយនៅថ្ងៃអង្គារ ស្អែកនេះធនាគារកណ្ដាលនេះ គ្រោងនឹងធ្វើការសម្រេចចិត្តដំឡើងអត្រាការប្រាក់បន្ថែមទៀត។

លោក Tim Lawless នាយកស្រាវជ្រាវនៃក្រុមហ៊ុនវិភាគទិន្នន័យហិរញ្ញវត្ថុ និងអចលនទ្រព្យអាមេរិក ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក លើកឡើងថា “អត្រាកំណើនតម្លៃផ្ទះបានបង្អង់ល្បឿន មុនពេលអត្រាការប្រាក់ចាប់ផ្ដើមកើនឡើង។

ទោះជាយ៉ាងណា វាបង្ហាញច្បាស់ណាស់ថា ទីផ្សារនានាបានចុះខ្សោ​យយ៉ាងខ្លាំង ចាប់តាំងពីការដំឡើងអត្រាការប្រាក់លើកទី១ កាលពីថ្ងៃទី៥ ខែឧសភា”។

អ្នកជំនាញរូបនេះបានបន្ថែមទៀតថា ដោយសារតែកម្រិតបំណុលកើនឡើងខ្ពស់មិនធ្លាប់មាន គ្រួសារពលរដ្ឋដែលជំពាក់បំណុល ខ្លាចរអារខ្លាំង តម្លៃអចលនទ្រព្យក្នុងទីក្រុងនានានៃប្រទេសអូស្ត្រាលី នៅតែបន្តធ្លាក់ចុះ

 

សុខុម

 

ស៊ីដនី: ទិន្នន័យថ្មីពីក្រុមហ៊ុនវិភាគអចលនទ្រព្យអូស្ត្រាលី Corelogic បានបង្ហាញថា តម្លៃអចលនទ្រព្យប្រភេទលំនៅដ្ឋានបានបន្តធ្លាក់ចុះទូទាំងប្រទេសអូស្ត្រាលី ជាពិសេសនៅក្នុងទីក្រុងធំៗ។

 

របាយការណ៍ដែលចេញផ្សាយនៅថ្ងៃច័ន្ទ ទី៨ ខែសីហា នេះបានបង្ហាញថា តម្លៃលំនៅដ្ឋានទូទាំងប្រទេសនេះបានធ្លាក់ចុះ១,៣% ហើយនៅក្នុងទីក្រុងធំៗធ្លាក់ចុះខ្លាំងជាងគេ ដោយក្រុងស៊ីដនី បានធ្លាក់ថ្លៃ២,២% ចំណែកឯនៅទីក្រុងមែលប៊ន (Melbourne) បានធ្លាក់ថ្លៃ១,៥%។

 

ការធ្លាក់ថ្លៃនេះបានកើតមានឡើង បន្ទាប់ពីផ្ទះហក់ឡើងថ្លៃស្រឺតៗជាប្រវត្តិសាស្រ្តអំឡុងវិបត្តិកូវីដ-១៩ ដែលជំរុញដោយអត្រាការប្រាក់ធ្លាក់ចុះទាបបំផុត និងការកើនឡើងនូវអត្រាការប្រាក់សម្រាប់ប្រាក់សន្សំ។ កត្តានេះឯងដែលបានធ្វើឱ្យផ្ទះហក់ឡើងថ្លៃស្រឺតៗឥតឈប់ រហូតដល់ខ្ពស់បំផុតទៅជិត៣០%។

 

ធនាគារកណ្តាលអូស្ត្រាលី (Reserve Bank of Australia (RBA)) បានដំឡើងអត្រាការប្រាក់៣ដងពីខែឧសភា ឆ្នាំនេះរហូតដល់១,៣៥%។ ហើយនៅថ្ងៃអង្គារ ស្អែកនេះធនាគារកណ្ដាលនេះគ្រោងនឹងធ្វើការសម្រេចចិត្តដំឡើងអត្រាការប្រាក់បន្ថែមទៀត។

 

លោក Tim Lawless នាយកស្រាវជ្រាវនៃក្រុមហ៊ុនវិភាគទិន្នន័យហិរញ្ញវត្ថុ និងអចលនទ្រព្យអាមេរិក ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក លើកឡើងថា “អត្រាកំណើនតម្លៃផ្ទះបានបង្អង់ល្បឿន មុនពេលអត្រាការប្រាក់ចាប់ផ្ដើមកើនឡើង។ ទោះជាយ៉ាងណា វាបង្ហាញច្បាស់ណាស់ថា ទីផ្សារនានាបានចុះខ្សោយយ៉ាងខ្លាំងចាប់តាំងពីការដំឡើងអត្រាការប្រាក់លើកទី១ កាលពីថ្ងៃទី៥ ខែឧសភា”។ អ្នកជំនាញរូបនេះបានបន្ថែមទៀតថា ដោយសារតែកម្រិតបំណុលកើនឡើងខ្ពស់មិនធ្លាប់មាន គ្រួសារពលរដ្ឋដែលជំពាក់បំណុលខ្លាចរអារខ្លាំងចំពោះការដំឡើងអត្រាការប្រាក់ខ្ពស់ ស្របពេលពួកគេក៏កំពុងរងផលប៉ះពាល់បន្ថែមពីអតិផរណាខ្ពស់៕ Xinhua៕ចំពោះការដំឡើងអត្រាការប្រាក់ខ្ពស់ ស្របពេលពួកគេក៏កំពុងរងផលប៉ះពាល់បន្ថែមពីអតិផរណាខ្ពស់៕ Xinhua៕

ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Bamboo Airways បើកផ្លូវហោះហើរថ្មីភ្ជាប់ក្រុងហាណូយ ជាមួយខេត្តសៀមរាប

ដោយៈ សុខុម

ភ្នំពេញ: យន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Bamboo Airways បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប កាលពីល្ងាចថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅ ដែលជាការហោះហើរលើកដំបូង របស់ក្រុមហ៊ុននេះពីទីក្រុងហាណូយ មកកាន់ខេត្តសៀមរាប។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ពីក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា Cambodia Airports កាលពីថ្ងៃច័ន្ទ ទី៨ ខែសីហា ឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាម នេះបានប្រើប្រាស់យន្តហោះទំនើបមួយគ្រឿងធុន Embraer-190 ដើម្បីធ្វើប្រតិបត្តិការហោះហើរលើផ្លូវថ្មីនេះ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប បានចាប់ផ្តើមស្វាគមន៍ការវិលត្រលបមកវិញសន្សឹមៗ នូវជើងហោះហើរអន្តរជាតិចាប់ពីខែធ្នូ ចុងឆ្នាំ២០២១ បន្ទាប់ពីការផ្អាករយៈពេល២០ខែ ដែលបណ្តាលមកពីវិបត្តិកូវីដ-១៩ និងផលប៉ះពាល់នៃវិបត្តិនេះ មកលើការធ្វើដំណើរតាមផ្លូវអាកាស។

បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិសៀមរាប មានជើងហោះហើរទៅមកប្រទេសសិង្ហបុរី ក្រុងបាងកក ប្រទេសថៃ ក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្រុងចំនួន៣របស់វៀតណាម រួមមានក្រុងហូជីមិញ ក្រុងដាណាង និងហាណូយ ព្រមទាំងស្រុក២ទៀតរបស់វៀតណាម។

សេចក្ដីប្រកាសព័ត៌មានដដែលលើកឡើងថា ផ្លូវហោះហើរថ្មីដែលតភ្ជាប់ទីក្រុងហាណូយ និងខេត្តសៀមរាប នេះនឹងមានលក្ខណៈអំណោយផលដល់ការស្ដារឡើងវិញ នូវចំណុចឆ្ពោះទៅរកការធ្វើដំណើរ តាមផ្លូវអាកា សរវាងទីក្រុងនៃប្រទេសទាំង២ ដែលជាប់ក្នុងចំណោមទីក្រុង ដ៏ទាក់ទាញបំផុតប្រចាំអាស៊ី ដោយសារបេតិកភណ្ឌដ៏សម្បូរបែបរបស់ខ្លួន៕ Xinhua៕

សង្គ្រាមពាណិជ្ជកម្មជាមួយយក្សចិន អាចធ្វើឱ្យអាល្លឺម៉ង់ខាតបង់៦ដងធៀបនឹងការចាកចេញរបស់អង់គ្លេសពីEU

ដោយៈ សុខុម

ប៊ែរឡាំងៈ អាល្លឺម៉ង់ ដែលជាសេដ្ឋកិច្ចធំបំផុត ក្នុងសហភាពអឺរ៉ុប (EU) នឹងប្រឈមការខាតបង់យ៉ាងធ្ងន់ធ្ងរស្ទើរតែ៦ដង បើធៀបនឹងការចាកចេញរបស់អង់គ្លេស ពីសមាជិកសហភាពអឺរ៉ុប (Brexit) ប្រសិនបើប្រទេសនេះ និងសហភាពអឺរុប បិទមហាយក្សចិន ពីសេដ្ឋកិច្ចរបស់ពួកគេដែលស្មើនឹងការបញ្ឆេះសង្គ្រាមពាណិជ្ជកម្ម។

ផ្អែកលើលទ្ធផលនៃការសិក្សាស្រាវជ្រាវមួយ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋ​កិច្ច Ifo Institute for Economic Research បានលើកឡើងថា អ្នកចាញ់ ឬអ្នកខាតបង់ដ៏ធំបំផុត ក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយមហាយក្សចិន គឺឧស្សាហកម្មរថយន្ត ជាមួយនឹងការខាតបង់តម្លៃបន្ថែម (Value-added)៨,៤៧% ក្រុមហ៊ុនផលិតគ្រឿងចក្រដឹកជញ្ជូន ជាមួយនឹងការខាតបង់៥,១៤% និងវិស្វកម្មមេកានិចជាមួយនឹងការបាត់បង់៤,៣៤%។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី៨ ខែសីហា។

ក្រុមអ្នកធ្វើការសិក្សាស្រាវជ្រាវនេះនិយាយថា “ក្រុមហ៊ុននានាគួរតែងាកទៅរកប្រទេសផ្សេងៗទៀត ដើម្បីកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើទីផ្សារមួយចំនួន និងរបបផ្តាច់ការនានា”។

លោក Florian Dorn ដែលជាម្នាក់ក្នុងចំណោមអ្នកដែលធ្វើការសិក្សាស្រាវជ្រាវនេះថ្លែងថា គោលដៅនៃគោលនយោបាយសេដ្ឋកិច្ចរបស់អាល្លឺម៉ង់ និងសហភាពអឺរ៉ុប គួរតែ “បង្កើតភាពជាដៃគូយុទ្ធសាស្ត្រ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ជាមួយបណ្ដាប្រទេសដែលមានគំនិតដូចគ្នាដូចជាសហរដ្ឋអាមេរិកជាដើម”។

ការវិភាគនេះ បានលើកឡើងសេណារីយ៉ូចំនួន៥ ដែលរួមទាំងការកាត់ផ្តាច់បណ្ដាសេដ្ឋកិច្ច លោកខាងលិចពីប្រទេសចិន បូករួមបញ្ចូលនូវការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកផងដែរ។

កិច្ចព្រមព្រៀងបែបនេះ អាចទប់ទល់ផលប៉ះពាល់ នៃសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិនបាន តែទោះជាយ៉ាងណា វានឹងមិនអាចប៉ះប៉ូវការខាតបង់បានទាំងស្រុងនោះឡើយ។

វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច Ifo គូសបញ្ជាក់ថា ផ្ទុយទៅវិញ បើស  ង្គ្រាមពាណិជ្ជកម្មនេះ ពិតជាផ្ទុះឡើងមែន ការខាតបង់គឺស្មើនឹងការចាកចេញរបស់អង់គ្លេស ពីសមាជិកសហភាពអឺរ៉ុប៕ Reuters៕

លោកឧកញ៉ាហួត អៀងតុងៈ ធនាគាររីកចម្រើនទើបសេដ្ឋកិច្ចជាតិ មានភាពរីកចម្រើន

 ដោយៈគង់ ម៉ាលីនណា

       ភ្នំពេញៈ ធនាគារនានានៅកម្ពុជាបានបន្តរីកចម្រើន និងពង្រីកសាខាជាបន្តបន្ទាប់ ស្របពេលកម្រិតនៃការផ្តល់ឥណទាន បានកើនឡើងយ៉ាងល្អ​ប្រសើរ ជាសារមួយបញ្ជាក់ពីការរីកចម្រើននៃសេដ្ឋកិច្ចជាតិ។

ប្រធានអគ្គនាយកធនាគារហត្ថា លោកឧកញ៉ាហួត អៀងតុងបានបញ្ជាក់កាលពីសប្តាហ៍មុនថា នៅពេលធនាគាររីកចម្រើន ទើបសេដ្ឋកិច្ចជាតិមានការរីកចម្រើន ហើយអ្វីដែលយើងសង្កេតឃើញ គឺមានសមាគមសហគ្រិនជាច្រើនបានបង្កើតឡើង ដែលជារឿងមួយល្អ សម្រាប់សេដ្ឋកិច្ចក្រុមគ្រួសារនិមួយៗ និងសេដ្ឋកិច្ចប្រទេសរបស់យើងមានភាពរីកចម្រើន។

លោកឧកញ៉ាបានបន្តថា “សារពីស្ថាប័នធនាគាររបស់យើង គឺយើងមានភាពរីករាយ ដែលសហគ្រិនទាំងនោះមានការរីកចម្រើន ហើយយើងរីករាយក្នុងការផ្តល់ទុនដល់ពួកគាត់ បើសិនជាពួកគាត់ត្រូវការទុនពង្រីកអាជីវកម្ម”។ លោកបន្តថា “កាលណាយើងដាក់ទុន លើជំនួញរបស់គាត់កាន់តែច្រើន បានន័យថាយើងចាក់បញ្ចូលហិរញ្ញវត្ថុទៅក្នុងទីផ្សារ ដែលធ្វើឲ្យទីផ្សារបង្កើតបានកំលាំងនៃការទិញ លក់ កាន់តែច្រើនឡើង និងជួយជម្រុញដល់សេដ្ឋកិច្ចរបស់យើង។

លោកឧកញ៉ាហួត អៀងតុងបានបន្តថា វិស័យធនាគារបានចាក់ទុន​ជាង៣២ពាន់លានដុល្លារចូលក្នុងទីផ្សារ ដែលវាបានបង្កើតកំលាំងទិញនៅក្នុងទីផ្សារ និងចរន្តសេដ្ឋកិច្ចបានល្អ ស្របពេលទំនុកចិត្តរបស់សាធារណៈជន​លើវិស័យធនាគារ បានកើនឡើងគួរឲ្យកត់សំគាល់។

យោងតាម​របាយការណ៍​​របស់​ធនាគារជាតិ​នៃ​កម្ពុជា (NBC​)បានបង្ហា​ញថា ប្រាក់កម្ចី​តាម​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បាន​កើនឡើង​ដល់៥១,៥​ពាន់​លាន​ដុល្លារ​អាមេរិក គិត​ត្រឹម​ខែមិថុនា​ឆ្នាំនេះ ពោលគឺ​កើនឡើង២៣,៤ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា ​កាលពី​ឆ្នាំមុន ខណៈដែល​ប្រាក់​បញ្ញើ​របស់​អតិថិជន បាន​កើនឡើង១៦​ភាគរយ​ដល់៤២​ពាន់​លាន​ដុល្លារ​។

យោងតាម​របាយការណ៍ដដែលបានបង្ហាញថា ប្រាក់កម្ចី​មិន​ដំណើរការ (NPLs) នៅតាម​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ស្ថិតក្នុង​អត្រា​អាច​គ្រប់គ្រងចំនួន២,៦​ ភាគរយ និង២,៣​ភាគរយ​រៀង​គ្នា​៕

 

 

 

ក្រុមហ៊ុនអាកាសចរណ៍ANA Airlineមិនទាន់មានគម្រោងបើកជើង ហោះហើរត្រង់មកកម្ពុជាឆាប់ៗនៅឡើយ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានបង្ហើបឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនANA Airlineមិនទាន់មានគំរោងហោះហើរត្រង់ មកកាន់កម្ពុជាឡើងវិញនៅឡើយទេ។

អ្នកនាំពាក្យនិងជាអនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញទំនាក់ទំនងសង្គមតេឡេក្រាម កាលពីម្សិលម៉ិញនេះថា ជប៉ុនមិនទាន់មានគំរោងហោះមកកម្ពុជានៅឡើយទេ ដោយខាងក្រុមហ៊ុននេះបានបញ្ជាក់ប្រាប់យើងថា ក្រុមហ៊ុននេះមិនមានគំរោងហោះ មកកម្ពុជានៅឆ្នាំនេះទេ។

លោកបន្តថា “ប្រសិនជាស្ថានភាពផ្លាស់ប្តូរ ហើយមានភ្ញៀវទេសចរ​ណ៍មកលេងកម្ពុជាច្រើន អ្វីៗអាចផ្លាស់ប្តូរឬយ៉ាងណា យើងមិនអាចបញ្ជាក់បាននៅឡើយទេ”។

ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនANA Airlineបានផ្អាកជើងហោះហើរមកកម្ពុជា នៅពេលមានការរាតត្បាតជំងឺកូវីដ១៩ ខ្លាំងក្លាកាលពីដើមឆ្នាំ​២០២០កន្លងមកនេះ។

សេដ្ឋវិទូកម្ពុជា លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ធ្លាប់បានមានប្រសាសន៍ថា ទំនាក់ទំនងកម្ពុជា ជប៉ុនបានផ្លាស់ប្តូរជាប្រវត្តិសាស្រ្ត ដោយវិនិយោគិនជប៉ុនបានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់វិនិយោគរយៈពេលវែងនៅកម្ពុជា តាមរយៈការសាងសង់ខុនដូ សណ្ឋាគារ ទីលានវាយកូនហ្គោល រោងចក្រ សហគ្រាស មន្ទីរពេទ្យ ពិសេសការភ្ជាប់ជើងហោះហើរត្រង់ របស់អាកាសចរណ៍ANA Airline៕

 

តើកិច្ចសន្យាលក់-ទិញអចលនវត្ថុ ធ្វើឡើងក្រោមទម្រង់យ៉ាងណា ទើបមានសុពលភាពស្របច្បាប់?

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ កិច្ចសន្យាលក់-ទិញដីកម្មសិទ្ធិ (ប្លង់រឹង) និងដីភោគៈ (ប្លង់ទន់) មាននីតិវិធីធ្វើឡើងមិនដូចគ្នាទេ។ ទាំងអ្នកលក់ និងអ្នកទិញ ត្រូវតែចុះកិច្ចសន្យាលក់-ទិញ អចលនវត្ថុនោះ ដោយធ្វើទៅតាមកិច្ចសន្យាពិសេស មិនមែនធ្វើឡើងទៅតាមកិច្ចសន្យាបែបឯកជនទេ។

កិច្ចសន្យាពិសេសនេះ ត្រូវតែជាកិច្ចសន្យាមានទម្រង់ជាលិខិតយថា​ភូត ដែលជាប្រភេទកិច្ចសន្យាត្រូវធ្វើឡើងទៅតាមទម្រង់ និងនីតិវិធីតាមការកំណត់ដោយច្បាប់ ពោលគឺជាកិច្ចសន្យា ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ ដែលមានការដឹងលឺពីអាជ្ញាធរ មានសមត្ថកិច្ចចូលរួមជាមួយផងដែរ។

អ្នកទិញ លក់ត្រូវសសិក្សាលើចំណុចសំខាន់ៗទាំងនេះសិន ដើម្បីទុកជាចំណេះដឹង

ប្រភេទដីកម្មសិទ្ធិ (ប្លង់រឹង)

ការចុះកិច្ចសន្យាចំពោះដីដែលមានប្លង់រឹង ត្រូវធ្វើតាមទម្រង់បែបបទ ដែលដាក់ឱ្យដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលគេហៅថា “លិខិតលក់ផ្តាច់”។ ក្នុងពេលចុះកិច្ចសន្យា ត្រូវមានការផ្តិតមេដៃពីអ្នកទិញ អ្នកលក់ និងសាក្សីម្នាក់តាមច្បាប់កំណត់ ដោយមានការដឹងលឺពីអាជ្ញាធរមូលដ្ឋានថ្នាក់ក្រុង ស្រុក ខណ្ឌ។

បន្ទាប់មក គេត្រូវយកកិច្ចសន្យានោះ ទៅឱ្យអាជ្ញាធរសុរិយោដី ដើម្បីធ្វើការចុះបញ្ជីផ្ទេរសិទ្ធិ (កាត់ឈ្មោះ)។ មុននឹងទៅមន្ទីរសូរិយោដីចុះបញ្ជីផ្ទេរសិទ្ធិ អ្នកទិញត្រូវទៅបង់ពន្ធប្រថាប់ត្រា៤% ជាមុនសិន។ បន្ទាប់ពីបានបង្កាន់ដៃពន្ធហើយ ទើបមន្ទីរសុរិយោដី ចារលើប្លង់ដីនោះថា អ្នកទិញនឹងក្លាយជាម្ចាស់ដី ចាប់ពីពេលនោះតទៅ។

ប្រភេទដីភោគៈ (ប្លងទន់)

ការលក់ដីដែលមានប្លង់ទន់ គឺមិនចាំបាច់ទៅចុះបញ្ជីផ្ទេរកម្មសិទ្ធិនៅមន្ទីរសុរិយោដីទេ ពីព្រោះថាដីនោះមិនទាន់ជាដីកម្មសិទ្ធិទេ។ ក្នុងកិច្ចសន្យាលក់-ទិញ គឺគេធ្វើឡើងឱ្យមានការដឹងលឺ នៅត្រឹមអាជ្ញាមូលដ្ឋានឃុំ សង្កាត់ប៉ុណ្ណោះ ដោយមិនចាំបាច់ទៅដល់អាជ្ញាធរសុរិយោដីទេ។ នៅកន្លែងខ្លះ កិច្ចសន្យាលក់-ទិញបែបនេះ គេធ្វើបន្តទៅដល់អាជ្ញាធរក្រុង ស្រុក ខណ្ឌ មួយដំណាក់កាលទៀត ដើម្បីឱ្យអនុភាពស្របច្បាប់កាន់តែខ្ពស់។

យោងតាមឯកសារច្បាប់បានឲ្យដឹងថា អ្នកចុះកិច្ចសន្យាលក់-ទិញទាំងប្លង់រឹង និងប្លង់ទន់ ត្រូវតែមានសិទ្ធិគ្រប់គ្រាន់ស្របតាមច្បាប់។ អ្នកចុះកិច្ចសន្យាលក់ អាចជារូបវ័ន្តបុគ្គល ឬនីតិបុគ្គល (ក្រុមហ៊ុន ឬអង្គការ)។ បើអ្នកលក់ជារូបវ័ន្តបុគ្គល អ្នកទិញត្រូវពិនិត្យថា ដីដែលគាត់លក់នោះ ជាដីឯកជនរបស់គាត់ ឬជាដីសហកម្មសិទ្ធិ (មានម្ចាស់ច្រើននាក់)។

ចំពោះទ្រព្យរួមបែបនេះ គាត់មិនអាចចុះកិច្ចសន្យាតែម្នាក់ឯងបានទេ គឺត្រូវតែមានអ្នកចុះកិច្ចសន្យាលក់-ទិញទាំងប្លង់រឹង និងប្លង់ទន់ ត្រូវតែមានសិទ្ធិគ្រប់គ្រាន់ស្របតាមច្បាប់។ អ្នកចុះកិច្ចសន្យាលក់ អាចជារូបវ័ន្តបុគ្គល ឬនីតិបុគ្គល (ក្រុមហ៊ុន ឬអង្គការ)។

បើអ្នកលក់ជារូបវ័ន្តបុគ្គល អ្នកទិញត្រូវពិនិត្យថា ដីដែលគាត់លក់នោះ ជាដីឯកជនរបស់គាត់ ឬជាដីសហកម្មសិទ្ធិ (មានម្ចាស់ច្រើននាក់)។ ចំពោះទ្រព្យរួមបែបនេះ គាត់មិនអាចចុះកិច្ចសន្យាតែម្នាក់ឯងបានទេ គឺត្រូវតែមានកិច្ចព្រមព្រៀងលក់ ពីសំណាក់ម្ចាស់ផ្សេងទៀត។ បើអ្នកលក់ជានីតិបុគ្គលវិញ អ្នកដែលមកចុះកិច្ចសន្យានោះ ត្រូវតែបានទទួលសិទ្ធិត្រឹមត្រូវពីក្រុមប្រឹក្សាភិបាល (អង្គការ) ឬម្ចាស់ភាគហ៊ុន (ក្រុមហ៊ុន) ជាមុនសិន។

រីឯអ្នកលក់វិញ ត្រូវតែសង្កេតទៅលើអ្នកទិញថា គាត់មានសញ្ជាតិខ្មែរឬទេ ពីព្រោះតាមច្បាប់កម្ពុជា ជនបរទេសមិនអាចជាម្ចាស់កម្មសិទ្ធិលើដីបានទេ៕

 

សិក្សាលើចំណុចទាំង៤នេះសិនមុនសម្រេចចិត្តវិនិយោគដីធ្លី ដើម្បីបញ្ចៀសទំនាស់

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ការវិនិយោគដីធ្លីនៅកម្ពុជា នៅតែបន្តមានប្រជាប្រិយភាពជាងគេ អ្នកទិញភាគច្រើនបានផលចំណេញ និងមួយចំនួនក៏មានបញ្ហាផងដែរ។

ហេតុនេះអ្នកវិនិយោគ គួរសិក្សាលើចំណុចសំខាន់ៗទាំង៤នេះសិន មុនសម្រេចចិត្តវិនិយោគដីធ្លី។

១ ប្រភេទនៃបណ្ណកាន់កាប់របស់ម្ចាស់ដី

អ្នកទិញគួរតែពិនិត្យជាមុនថា តើអ្នកលក់មានប័ណ្ណកាន់កាប់អចលនទ្រព្យនោះប្រភេទអ្វី? តើជាវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ឬជាវិញ្ញាបនបត្រ សម្គាល់ការកាន់កាប់អចលនវត្ថុ (ប្លង់ទន់)? បើសិនអ្នកលក់ដីនោះ កំពុងកាន់ប្លង់រឹង នោះអ្នកទិញ នឹងអាចមើលឃើញពីទំហំដី ទីតាំងដី និងឈ្មោះម្ចាស់ដីយ៉ាងច្បាស់លាស់ ហើយឯកសារប្លង់រឹង គេអាចយកទៅផ្ទៀងផ្ទាត់ជាមួយនឹងបញ្ជី ដែលចុះនៅជាមួយអាជ្ញាធរសុរិយោដី។

ផ្ទុយពីនេះវិញ ប្រសិនបើអ្នកលក់កំពុងកាន់ប្លង់ទន់ នោះអ្នកលក់គ្រាន់តែជាភោគីតែប៉ុណ្ណោះ (ជាអ្នកកាន់កាប់ស្របច្បាប់)។ បើផ្ទុយពីនេះវិញ ប្រសិនបើអ្នកលក់កំពុងកាន់ប្លង់ទន់ នោះអ្នកលក់គ្រាន់តែជាភោគីតែប៉ុណ្ណោះ (ជាអ្នកកាន់កាប់ស្របច្បាប់)។

បើតាមនិតិវិធីច្បាប់ គាត់មិនទាន់មានសិទ្ធិពេញលេញ នៅឡើយទេ តែគាត់អាចលក់ដីនោះបាន។ ចំណុចនេះ ទាមទារឱ្យអ្នកទិញមានការប្រុងប្រយ័ត្នខ្ពស់។ សំខាន់ជាងនេះទៅទៀត អ្នកទិញត្រូវពិនិត្យទៅលើដីនោះ ថាតើដីនោះមានការផ្ទេរកម្មសិទ្ធ ប៉ុន្មានដំណាក់កាលមកហើយ។ តើក្នុងដំណាក់កាលនីមួយៗ គឺផ្ទេរស្របតាមនីតិវិធីច្បាប់ដែរឬទេ។ ការផ្ទៀងផ្ទាត់លើប្លង់ទន់បែបនេះ គឺជៀសវាងដើម្បីកុំឱ្យមានម្ចាស់ពីរបីនាក់ នៅលើដីតែមួយ។

២. ស្ថានភាពដី

ក្រោយពីពិនិត្យមើលទៅលើ ប្រភេទនៃបណ្ណកម្មសិទ្ធិរួចហើយ អ្នកទិញត្រូវតែពិនិត្យទៅលើស្ថានភាពដី ថាតើដីនោះមានដីផ្សេងព័ន្ធជុំវិញ មានព្រំប្រទល់ដី ឬរបងបានកំណត់ត្រឹមត្រូវដែរឬទេ។ ប្រសិនបើពិនិត្យឃើញនៅមិនទាន់មានភាពច្បាស់លាស់ទេ ត្រូវធ្វើការវាស់វែងដីនោះម្តងទៀត ដោយមានវត្តមានអាជ្ញាធរសុរិយោដី ជាអ្នកដឹងលឺ។

៣. បន្ទុកនៅលើដី

អ្នកទិញត្រូវពិនិត្យបន្ថែមទៀតទៅលើដីនោះ ថាតើដីនោះត្រូវបានគេយកទៅបញ្ចាំធានាបំណុល ឬជួល ឬប្រវាស់ ដែរឬអត់។ ក្រៅពីនេះ អ្នកទិញត្រូវធ្វើការស្រាវជ្រាវថា ដីនោះជាកម្មវត្ថុនៃបណ្តឹងតុលាការ ដែលត្រូវរឹបអូសឬទេ។ ដូចនេះ មុននឹងទិញ ដីនោះទាមទារឱ្យមាននីតិវិធីនៃការដោះស្រាយបានដាច់ស្រេច មុនឈានដល់ការចុះកិច្ចសន្យា។

៤. ដីជាចំណែកផ្លូវ ឬជាប់គម្រោងអភិវឌ្ឍន៍នានា

គម្រោងអភិវឌ្ឍន៍នានានៅក្នុងប្រទេសកម្ពុជា កំពុងមានសន្ទុះទៅមុខជាលំដាប់។ ហេតុនេះ មុននឹងទិញដីដែលខ្លួនចង់បាន អ្នកទិញត្រូវសង្កេតថា ដីនោះមានជាប់នឹងចំណែកផ្លូវដែរឬទេ ឬស្ថិតក្នុគម្រោងអភិវឌ្ឍណាមួយរបស់រដ្ឋឬអត់។ ដីខ្លះអាចស្ថិតនៅក្នុងតំបន់អប្សរា ឬស្ថិតនៅក្នុងតំបន់អភរិក្សណាមួយដែលរដ្ឋបានកំណត់។ បញ្ហាទាំងអស់នេះ តម្រូវឱ្យអ្នកទិញពិនិត្យឱ្យបានច្បាស់ថាតើ ដីនោះមានការប៉ះពាល់កម្រិតណាពីគម្រោងទាំងអស់នោះ៕

អ្នកជំនាញពន្យល់ពីមូលហេតុដែលមិនគួរវិនិយោគលើទីតាំងដីទាំងនេះ

ដោយៈស៊ីវម៉េង
​       ភ្នំពេញ
អ្នកជនាញផ្នែកអចលនទ្រព្យ ពិសេសជាអ្នកជំនាញផ្នែកទិញលក់ដីធ្លីបានប្រាប់ពី​លក្ខខ័ណ្ឌដីមួយចំនួន ដែលអ្នកវិនិយោគមិនគួរទិញនោះទេ ដោយសារវាពិបាកក្នុងការ​លក់ចេញ។

លោកឧកញ៉ាកាង សុធីអគ្គនាយអគ្គនាយកនៃក្រុមហ៊ុន​ Century21 Land Station Real Estateបានមានប្រសាសន៍ ឲ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា ការវិនិយោគដីធ្លីអ្នកណា​ក៏ចង់លក់ឆាប់ដាច់ និងទទួលបានផលចំណេញលឿនដែរ ប៉ុន្តែលក្ខខ័ណ្ឌទីតាំង សណ្ឋា​នដីពិតជាកត្តា​សំខាន់ ដើម្បីឲ្យដីរបស់ខ្លួនលក់ឆាប់ដាច់ និងទទួលបានផលចំណេញខ្ពស់។

ទីតាំងនៅជុំវិញ​វត្តអារ៉ាម

លោកឧកញ៉ាកាង សុធីបានឲ្យដឹងថា ទោះជាប្រជាជនខ្មែរនិយមទៅធ្វើបុណ្យនៅវត្តអារ៉ាមក្តី តែទីតាំងដីដែលនៅក្បែរវត្តអារ៉ាម ទាំងខាងមុខខាងក្រោយ និងជាប់របងវត្ត ពិតជាដីមិនងាយលក់ចេញនោះទេ ទោះជាដីនោះមានតម្លៃទាបជាងទីផ្សារក៏ដោយ។ លោកបន្តថា ដីនៅតាមជុំ​វិញវត្តអារ៉ាម ពិតជាមិនងាយទាក់ទាញ ការចាប់អារម្មណ៍ច្រើននោះទេ និងមិនងាយលក់ចេញបានឡើយ។

ដីមានផ្នូរឬម៉ុងខ្មោចនៅក្បែរ

ជាទូទៅមនុស្សណាក៏ស្លាប់ដែរ តែពេលស្លាប់ពួកគេនឹងក្លាយជាខ្មោច ។ ហេតុនេះទី​តាំងដីដែលនៅក្បែរផ្នូរខ្មោច ឬចេតិយ មិនគួរទិញនោះទេ ដោយសារមនុស្សមិនចូលចិត្ត​ផ្នូរ ឬម៉ុងខ្មោចនោះឡើយ។

ការទិញដីមានទីតាំងបែបនេះ ពិតជាពិបាកលក់ចេញ និងមិនងាយបានផលចំណេញ។

​រូបរាងឬសណ្ឋានដី

រូបរាងឬសណ្ឋានដីក៏មានសារៈសំខាន់ ដើម្បីទាក់ទាញអ្នកទិញបន្ត ឬអ្នកវិនិយោគផងដែរ ព្រោះបើរាងដីមិនសមស្រប និងមានសណ្ឋានវៀច ពិតជាមិនធ្វើឲ្យដីនោះងាយលក់នោះទេ ហើយវាក៏មិនឡើងថ្លៃលឿនដែរ។

លោកកាង សុធីបានឲ្យដឹងថា ដើម្បីដឹងពីរាងឬសណ្ឋានដីណាមួយ សូមកុំមើលនឹងភ្នែកទទេ តែត្រូវសុំប្លង់ម្ចាស់ដីយកមកមើល ទើបយើងអាចដឹងថារាងឬសណ្ឋានដីនោះមានលក្ខណៈដូចម្តេច។

ការខ្ចីប្រាក់ពីធនាគារ ដែលគ្មានលំហូរសាច់ប្រាក់គ្រប់គ្រាន់

ការខ្ចីប្រាក់ឬឥណទានពីធនាគារ ជារឿងគួរឲ្យប្រុងប្រយ័ត្នមួយ ព្រោះអ្នកវិនិយោគឬទិញដីធ្លី ត្រូវសិក្សាលំហូរសាច់ប្រាក់របស់ខ្លួនឲ្យបានច្បាស់​លាស់ ដើម្បីកុំឲ្យមានបញ្ហា​ហិរញ្ញវត្ថុ នៅពេលដីជាប់គាំង ឬលក់មិនចេញ។

 

លោកឧកញ៉ាកាង សុធីបានបញ្ជាក់ថា ដីធ្លីនៅតំបន់ណាមួយអាចជាប់គាំងមួយរយៈ និង​កញ្រ្ជោលតម្លៃឡើងខ្ពស់ភ្លាមៗ ហើយតម្លៃដីធ្លីមិនកើនឡើងគ្រប់តំបន់នោះទេ ហេតុនេះការសិក្សាពីចរន្តសាច់ប្រាក់របស់យើង បើសិនជារកឃើញថា លំហូរសាច់ប្រាក់របស់យើង​មិនរលូន និងមិនធានាបាននូវការជាប់គាំងណាមួយ មិនគួរប្រើប្រាស់ឥណទានពីធ​នាគារដើម្បីវិនិយោគទិញដីធ្លីនោះទេ៕

ក្រសួងបរិស្ថានពង្រឹងភាពជាម្ចាស់លើការគ្រប់គ្រងសំរាមដល់ ថ្នាក់ក្រោមជាតិ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រសួងបរិស្ថាន ពង្រឹងភាពជាម្ចាស់នៃការគ្រប់គ្រងសំរាម សំណល់ទីប្រជុំជន របស់រដ្ឋបាលក្រុង ស្រុកប្រកបដោយនិរន្តរភាព។

តាមរយៈយន្តការនេះ ក្រសួងបរិស្ថាន ក្នុងឆ្នាំ២០២១-២០២២ បានផ្តល់រថយន្តដឹកសំរាម សំណល់រឹង ចំនួន៥៨គ្រឿង ឡដុតសំរាម៦០គ្រឿង ម៉ូតូកង់បី១១៨គ្រឿង និងសម្ភារគាំទ្រជាច្រើន ជូនដល់រដ្ឋបាលក្រុង ស្រុក អង្គភាព និងប្រតិបត្តិករ មួយចំនួន។

មធ្យោបាយ និងសម្ភារៈទាំងអស់នោះ បាននិងកំពុងត្រូវប្រើប្រាស់ ចូលរួមសម្អាត ប្រមូល ដឹកជញ្ជូន និងទុកដាក់សំរាម សំណល់រឹងនៅទូទាំងប្រទេស ក្នុងគោលបំណងរួមគ្នាគាំទ្រការរស់នៅស្អាត ភូមិឋានស្អាត ក៏ដូចជាការឆ្លើយតបនឹងគោលនយោបាយ ច្បាប់បទដ្ឋានគតិយុត្ត និងទស្សនវិស័យ របស់រាជរដ្ឋាភិបាល ក្រោមពាក្យស្លោក “មានអនាម័យ មានសោភ័​ណភាពល្អ និងមានបរិស្ថានល្អ” និង “កម្ពុជាស្អាត ផ្តើមចេញពីយើងម្នាក់ៗ ” ឈរលើគោលការណ៍ “ការរស់នៅស្អាត ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ អនាគតរុងរឿង”។

ជាមួយគ្នានេះក្រសួងនឹង “រៀបចំបង្កើត និងដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន មានលក្ខណៈទំនើប គ្រប់ជ្រុងជ្រោយ ដោយគិតគូរអំពីប្រសិទ្ធភាពសេដ្ឋកិច្ច លទ្ធភាពធនធាន ហិរញ្ញវត្ថុ និរន្តរភាពបរិស្ថាន និង ទិដ្ឋភាពសង្គម ” ធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព សំដៅបាននូវ សោភ័ណភាព កិច្ចគាំពារបរិស្ថាន សុខភាពសាធារណៈ និងបរិស្ថាន ក៏ដូចជារួមចំណែកធ្វើឱ្យភូមិ ឃុំ សង្កាត់ កាន់តែមាន បរិស្ថានស្អាត ការរស់នៅ ប្រកបដោយ ផាសុកភាព សុខុមាលភាព និងសោភ័ណភាពទាក់ទាញ សមស្របទៅនឹងកំណើននគរូបនីយកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចដ៏ឆាប់រហ័ស។

ជាមួយគ្នានេះដែរ ក្រសួងបរិស្ថាន បានផ្តល់ការបណ្តុះបណ្តាល ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ លើបច្ចេកទេស ក្នុងការគ្រប់គ្រងសំរាម សំណល់រឹង និងគម្រោងរៀបចំទីលានចាក់សំរាម តាមខ្នាតបច្ចេកទេសផងដែរ។

រដ្ឋបាលក្រុង ស្រុកមួយចំនួន បាននិងកំពុងអនុវត្តគោលនយោបាយ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន បានល្អប្រសើរនិងមួយចំនួនទៀត កំពុងឈានឆ្ពោះ ទៅរកការគ្រប់គ្រងសំរាម សំណល់រឹង ប្រកបដោ​យប្រសិទ្ធភាព ក្នុងពេលអនាគតខាងមុខ ដើម្បីឈានទៅធ្វើភាពជាម្ចាស់នៃការគ្រប់គ្រងសំរាម សំណល់ទីប្រជុំជន ប្រកបដោយនិរន្តរភាព។

ចំណុចសំខាន់មួយទៀតនោះ យន្តការនេះ បានក្លាយជាយុទ្ធសាស្រ្តសំខាន់គាំទ្រ ដល់ចលនាប្រឡងប្រណាំង គោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ដែលបានប្រកាសឲ្យអនុវត្តន៍នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ឱ្យមានប្រសិទ្ធភាព។ លក្ខណសម្បត្តិទី ៦ ក្នុងចំណោមលក្ខណសម្បត្តិទាំង៧ នៃគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” បានលើកឡើងថា មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ ដោយឈរលើគោលការណ៍ “ការរស់នៅស្អាត ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ អនាគតរុងរឿង”៕