តើតំបន់ណាខ្លះត្រូវបានរដ្ឋាភិបាលកំណត់ជាតំបន់អាទិភាពដើម្បីទាក់ទាញទេសចរណ៍មកកាន់ខេត្តសៀមរាប

ដោយៈ ជេស៊ីកា

       សៀមរាបៈ រដ្ឋាភិបាលបានប្រកាសដាក់ចេញ និងអនុវត្តន៍នូវផែនការសកម្មភាព ដើម្បីទាក់ទាញទេសចរណ៍អន្តរជាតិ មកកាន់ខេត្តសៀមរាបសំរាប់ផែនការអភិវឌ្ឍន៍ទេសចរណ៍រយៈពេលវែង។

ផែនការនេះត្រូវបានប្រកាសកាលពីថ្ងៃទី១ សីហាកន្លងមកនេះ ក្រោមអធិបតីភាព លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (តាមរយៈវីដេអូ Zoom) ដោយមានការចូលរួមដោយផ្ទាល់ ពីសំណាក់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍នៃ គ.អ.ទ.ស. ព្រមទាំងការចូលរួមតាមរយៈវីដេអូZoom ពីសំណាក់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងលោក សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាអនុប្រធាននៃ គ.អ.ទ.ស.។

សមាសភាពគណៈប្រតិបត្តិ សមាសភាពអនុគណៈកម្មការ សមាសភាពលេខាធិការដ្ឋាន ព្រមទាំងអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែក (Sub-DMO) សម្រាប់តំបន់អាទិភាពទាំង៦ រួមមានៈ

១. តំបន់ឧទ្យានជាតិភ្នំគូលែន ត្រូវដឹកនាំដោយក្រសួងបរិស្ថាន

២. តំបន់ទេសចរណ៍ជុំវិញ តំបន់ការពារប្រាសាទបន្ទាយស្រី ត្រូវដឹកនាំដោយគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប។

៣. តំបន់បេតិកភណ្ឌអង្គរ ជាការទទួលខុសត្រូវរបស់អាជ្ញាធរជាតិអប្សរា។

៤. តំបន់ក្រុងសៀមរាប ត្រូវដឹកនាំដោយគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប។

៥. តំបន់បឹងទន្លេសាប ត្រូវដឹកនាំដោយគ្រឹះស្ថានអង្គរ

៦. តំបន់ទេសចរណ៍សៀមរាបថ្មី ត្រូវដឹកនាំដោយក្រសួងទេសចរណ៍។

ទន្ទឹមនឹងការប្រកាសដាក់ឱ្យអនុវត្តន៍ “ផែនការសកម្មភាពនៃផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២២-២០២៣” នេះ ក្នុងនាមជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប -អង្គរលោក ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានផ្តល់នូវអនុសាសន៍មួយចំនួន ដូចជា ទី១. ក្រសួង-ស្ថាប័នពាក់ព័ន្ធចំណុះឱ្យយន្តការ នៃគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ចូលរួមអនុវត្តតាមអនុសាសន៍ដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី នាឱកាសពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩។

ទី២. បន្តអភិវឌ្ឍកំពង់ផែចុងឃ្នាស ឱ្យស្របតាមស្តង់ដាកំពង់ផែទេស​ចរណ៍ និងត្រូវសិក្សារៀបចំប្លង់ និងផែនការអភិវឌ្ឍន៍កំពង់ផែចុងឃ្នាស សម្រា​ប់រយៈពេលខ្លី មធ្យមនិងវែង។ ទី៣ ក្រសួងទេសចរណ៍ត្រូវសិក្សា កំណត់ទីតាំង និងអភិវឌ្ឍតំបន់ទេសចរណ៍សៀមរាបថ្មី។

ទី៤. គណៈប្រតិបត្តិត្រូវរៀបចំគម្រោងថវិកាសម្រាប់ ឆ្នាំ ២០២២-២០២៣ ដើម្បីជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យ និងសម្រេច។ ទី៥. អនុគណៈកម្មការទាំង៥ ដែលទើបត្រូវបានបង្កើតឡើង ត្រូវរៀបចំកម្មវិធីការងាររបស់ខ្លួន និងសហការជាមួយលេខាធិការដ្ឋាន ដើម្បីអនុវត្តផែនការសកម្មភាពរបស់ គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀម​រាប-អង្គរ។

ទី៦. លេខាធិការដ្ឋានត្រូវរៀបចំវគ្គបណ្តុះបណ្តាលអំពី ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ ២០២១-២០៣៥ ដល់ភាគីពាក់ព័ន្ធ ពិសេសអង្គភាព គ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែក អាជ្ញាធរមូល   ដ្ឋាន ផ្នែកឯកជន និងសហគមន៍ពាក់ព័ន្ធ។

ទី៧. អនុគណៈកម្មការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍នៃគណៈប្រតិបត្តិ ត្រូវពិភាក្សា និងសហការជាមួយរដ្ឋបាលខេត្ត និងវិស័យឯកជនក្នុងខេត្តសៀមរាប ដើម្បីរៀបចំជាបន្ទាន់ នូវយុទ្ធសាស្ត្រផ្សព្វផ្សាយ សម្រាប់គោលដៅទេសចរណ៍ ខេត្តសៀមរាបដោយឡែកមួយ ឱ្យបានរហ័សស្របតាមមាគ៌ាចង្អុលផ្លូវដែលបានកំណត់ក្នុង ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥។

ទី៨. បន្តពង្រឹងលក្ខណសម្បត្តិរបស់ខេត្តសៀមរាប ក្នុងការទាក់ទាញ និងទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ តាមរយៈ៖* ការបន្តពង្រឹងការអនុវត្តវិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ជំរុញពិពិធកម្មគោលដៅ ផលិតផល និងសេវាកម្មទេស​ចរណ៍ថ្មីៗ នៅក្នុងតំបន់អាទិភាពទាំង៦ និងជំរុញការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល

* ការពន្លឿនការសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដើម្បីបង្កើនសមត្ថភាពផ្ទុក សម្រាប់អ្នកដំណើរតាមផ្លូវអាកាសមកកាន់ខេត្តសៀមរាប

* លើកទឹកចិត្តដល់ការបន្តខិតខំអភិវឌ្ឍក្រុងសៀមរាប និងតំបន់អាទិភាពទាំងអស់ ជាក្រុងទេសចរណ៍ឆ្លាត និងគោលដៅទេសចរណ៍ឆ្លាត និង

* រដ្ឋបាលខេត្តសៀមរាប ត្រូវរៀបចំសណ្តាប់ធ្នាប់ សម្អាត និងថែរក្សាអនាម័យក្នុងក្រុង ទីប្រជុំជន និងតាមគោលដៅទេសចរណ៍ ឱ្យបានល្អប្រសើរ។

ទី៩. បន្តពង្រឹងគុណភាព និងវិសាលភាពសេវាទូរស័ព្ទ និងអ៊ីនធឺណិត នៅខេត្តសៀមរាប ពិសេសនៅតាមតំបន់អាទិភាព និងគោលដៅទេសចរ​ណ៍ដាច់ស្រយាល ដើម្បីជំរុញរំហូរទេសចរជាតិ និងទាក់ទាញទេសចរអន្តរជាតិបន្ថែម។

ទី១០ គ្រឹះស្ថានអង្គរបន្តសិក្សា និងដាក់ចេញគោលនយោបាយសំបុ​ត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។

ទី១១. គណៈប្រតិបត្តិ ត្រូវសិក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីរៀបចំ និងដាក់ចេញកញ្ចប់ទស្សនកិច្ចពិសេស ដែលមានការសម្រួលថ្លៃ និងបដិសណ្ឋារកិច្ចល្អ ឆ្ពោះទៅការប្រារព្ធយុទ្ធនាការទស្សនាកម្ពុជាឆ្នាំ២០២៣ (Visit Cambodia Year 2023)៕

បុរី GB Residence ជម្រើសសំរាប់ការរស់នៅ និងការវិនិយោគល្អបំផុតក្នុងតំបន់

ដោយៈ គង់ សូរិយា

       កណ្តាលៈ បុរីGB Residence ដែលកំពុងដំណើរការសាងសង់ និងលក់ជូននូវលំនៅដ្ឋានប្រណីត ជាច្រើនជម្រើសសម្រាប់ការរស់នៅ និងការវិនិយោគល្អបំផុតសម្រាប់អតិថិជន។

គំរោងនេះ មានទីតាំងមានចម្ងាយប្រមាណ៥គីឡូម៉ែត្រ ពីព្រលានយន្តហោះអន្តរជាតិតជោក្រុងតាខ្មៅ និងមានចម្ងាយប្រមាណ៥គីឡូម៉ែត្រ ពីផ្សារទំនើប AEON Mall៣ ជាគម្រោងមានគុណភាព ដោយមានការសិក្សាយ៉ាងច្បាស់លាស់ ដោយមានការសាងសងតាមស្តង់ដាបច្ចេកទេសសំណង់ ប្រើប្រាស់សំភារះមានគុណភាពល្អ និងធានាប្រើបានរយះពេលយូរ និងផ្តល់នូវគេហដ្ឋានរចនាពោពេញដោយគុណភាព ប្រណិតភាព និងស៊ីវិល័យ។

ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធក្នុងបុរី ផ្លូវថ្នល់ សួនច្បារ ប្រព័ន្ធទឹក ភ្លើង និងរុក្ខជាតិដើមឈើបៃតងខាងមុខផ្ទះ តាមបណ្តោយផ្លូវបុរី យ៉ាងស្រស់បំព្រងតាមបែបធម្មជាតិ។ ប្រព័ន្ធរំដោះទឹក ស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ធ្វើអោយចរន្តទឹកហូរបានលឿនមិនរាំងស្ទះ។

ទន្ទឹមនឹងនេះ បុរីក៏យកចិត្តទុកដាក់លើគ្រប់ចំណុច នៃការសាងសង់ ចាប់ពីផ្នែកមូល​ដ្ធានគ្រឿងបង្គំ នៃសំណង់រហូតដល់ការងារដេកគ័រ បំពាក់គ្រឿងទាន់សម័យ និងសន្សំ​សំចៃភ្លើនិងគុណភាព ក៏ដូចជាសោភ័ណភាពដ៏ស្រស់ស្អាត នៃគម្រោងទាំងមូលដែរ​។

លោកឧកញ៉ាតាំង គួងហាវ ម្ចាស់បុរីGB Residence បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា លោកសម្រេចចិត្តវិនិយោគបុរីនេះឡើង ដោយផ្តោតលើគុណភាព ប្រណិតភាព និងភាពស៊ីវិល័យ ដោយសារមើលឃើញសក្តានុពល និងភាពរីកចំរើនដ៏ឆាប់រហ័សនៅជុំវិញតំបន់នេះ ជាប់នឹងផ្លូវក្រវ៉ាត់ក្រុងទី៣ ហើយមិនឆ្ងាយពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី និងការកើនឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋ។

លោកឧកញ៉ាបានបន្តថា “ជាមួយនឹងការរចនាលំនៅដ្ឋាន មានម៉ូតផ្ទះស្អាត ប្លែក ប្រកបដោយស៊ីវិល័យ ពិសេសផ្តល់ជូនអ្នករស់នៅប្រកប​ដោយផាសុកភាព”។

អតិថិជនអាច ទំនាក់ទំនងលេខទូរសព្ទ៖ 077/070/066 363 005 សម្រាប់ការសាកសួរព័ត៌មានបន្ថែម និងការណាត់ជួប។

ទីតាំង: ស្ថិតនៅជិតនឹងផ្លូវក្រវ៉ាត់ក្រុងទី៣ មានចម្ងាយត្រឹមតែ ២.៤គមប៉ុណ្ណោះពីរង្វង់មូលកួរស្រូវ ។ https://maps.app.goo.gl/wBoNnmoPBP1GDb4r9

រដ្ឋាភិបាលដាក់ចេញផែនការនិងសកម្មភាពគន្លឹះសំខាន់ៗដើម្បីទាក់ទាញកំណើនទេសចរណ៍មកកាន់ខេត្តសៀមរាប

ដោយៈ គង់ សូរិយា

       សៀមរាបៈ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ចេញយន្តការអនុវត្តការងារ និងផែនការសកម្មភាពគន្លឹះសំខាន់ៗ ដែលចំណុះឱ្យគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរអន្តរជាតិ បង្កើនការមកទស្សនាខេត្តសៀមរាបឡើងវិញ។

ផែនការនេះត្រូវបានប្រកាសកាលពីថ្ងៃទី១ សីហាកន្លងមកនេះ ក្រោមអធិបតីភាព លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (តាមរយៈវីដេអូ Zoom) ដោយមានការចូលរួមដោយផ្ទាល់ ពីសំណាក់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍នៃ គ.អ.ទ.ស. ព្រមទាំងការចូលរួមតាមរយៈវីដេអូ Zoom ពីសំណាក់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងលោក សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាអនុប្រធាននៃ គ.អ.ទ.ស.។

កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១កន្លងទៅ រាជរដ្ឋាភិបាលក៏បានអនុម័តនូវ “ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥” រួចមកហើយ ជាមួយគ្នាក៏បានសម្រេចគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ។

នៅថ្ងៃនេះដែរ ក៏មានការប្រកាសផ្សព្វផ្សាយសមាសភាព និងយន្តការអនុវត្តចំណុះឱ្យគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ អមជាមួយការប្រកាសផែនការសកម្មភាព ឆ្នាំ២០២២-២០២៣ នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប។

រដ្ឋមន្រ្តីក្រសួងទេស​ចរណ៍ លោកថោង ខុន បានជម្រាបជូនអង្គប្រជុំ អំពីយន្តការការងារនៃគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.) សំដៅទ្រទ្រង់ការអនុវត្តផែនការមេ អភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ដែលមានដូចខាងក្រោម៖

ទី១. គណៈប្រតិបត្តិជាសេនាធិការប្រចាំការ ដើម្បីដឹកនាំការអនុវត្តបទបញ្ជា និងការណែនាំនានារបស់ប្រធាន គ.អ.ទ.ស. ពិសេសដឹកនាំនិងសម្របសម្រួលការអនុវត្តផែនការសកម្មភាពនៃផែនការមេ។

ទី២. អនុគណៈកម្មការចំនួន៥ រួមមាន៖

* អនុគណៈកម្មការអភិវឌ្ឍន៍ផលិតផលទេសចរណ៍

* អនុគណៈកម្មការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍

* អនុគណៈកម្មការពង្រឹងគុណភាព និងនិរន្តរភាពនៃការអភិវឌ្ឍទេសចរណ៍

* អនុគណៈកម្មការគ្រប់គ្រងបរិស្ថាន

* អនុគណៈកម្មការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងការតភ្ជាប់។

ទី៣. អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែក សម្រាប់តំបន់អាទិភាពទាំង៦ រួមមាន៖

* តំបន់ឧទ្យានជាតិភ្នំគូលែន

* តំបន់ទេសចរណ៍ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី

* តំបន់បេតិកភណ្ឌអង្គរ

* តំបន់ក្រុងសៀមរាប

* តំបន់បឹងទន្លេសាប

* តំបន់ទេសចរណ៍សៀមរាបថ្មី។

ទី៤. លេខាធិការដ្ឋាន ដើម្បីសម្របសម្រួលអនុវត្តរាល់សកម្មភាពការងារប្រចាំថ្ងៃរបស់ គ.អ.ទ.ស.។

លោករដ្ឋមន្ត្រីបានជម្រាបអំពីទិសដៅ​ សម្រាប់រយៈពេលខ្លីចំពោះមុខនេះ គឺត្រូវរួមគ្នាបន្តអភិវឌ្ឍន៍ផលិតផល និងសេវាកម្មទេសចរណ៍ថ្មីៗទាក់ទាញបន្ថែម ប្រកបដោយភាពច្នៃប្រឌិត ភាពចម្រុះ គុណភាព ថ្លៃសមរម្យ សុវត្ថិភាព និងបដិសណ្ឋារកិច្ចល្អ នៅតាមតំបន់អាទិភាពទាំង៦ ពង្រឹងគុណភាពសេវាឱ្យបានល្អប្រសើរ និងរៀបចំកញ្ចប់ទស្សនកិច្ចជាមួយតម្លៃសមរម្យមកកាន់ខេត្តសៀមរាប ទាំងសម្រាប់ទេសចរណ៍ផ្ទៃក្នុង និងអន្តរជាតិ ឆ្ពោះទៅការប្រារព្ធយុទ្ធនាការទស្សនាកម្ពុជា ឆ្នាំ២០២៣ (Visit Cambodia Year 2023)។

ជាមួយគ្នានោះ លោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជាប្រធាន គ.អ.ទ.ស. បានគាំទ្រការរៀបចំ នូវយន្តការអនុវត្តការងារចំណុះឱ្យគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ និងបានប្រកាសជាផ្លូវការនូវសមាសភាពគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដែលត្រូវបានតែងតាំង ដោយរាជរដ្ឋាភិបាលកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ កន្លងទៅ៕

 

រដ្ឋាភិបាលកម្ពុជាប្ដេជ្ញាជំរុញការផ្គត់ផ្គង់ទឹកស្អាតឱ្យបាន១០០ភាគរយត្រឹមឆ្នាំ២០២៥

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ក្រសួងបានប្ដេជ្ញាចិត្តខ្ពស់ ក្នុងការផ្ដល់សេវាផ្គត់ផ្គត់ទឹកស្អាតនិងអនាម័យឱ្យបាន១០០ភាគរយ នៅត្រឹមឆ្នាំ២០២៥  ដើម្បីឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងឱ្យស្របតាមផែនការយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលផងដែរ

លោកជ្រុន ថេរ៉ារ៉ាត់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានមាន​ប្រសាសន៍ឱ្យដឹងក្នុងសន្និសីទសារព៌តមាន ដែលបានរៀបចំដោយអង្គភាព​ប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តីកាលពីព្រឹកថ្ងៃទី១ សីហាកន្លងមកថា ក្រសួងអភិវឌ្ឍន៍ជនបទ មានការតាំងចិត្តខ្ពស់ ក្នុងការធ្វើឱ្យបានសម្រេចតាមបំណងប្រាថ្នា ក្នុងការលើកកម្ពស់អនាម័យជនបទ ទៅលើយុទ្ធសាស្ត្រ សេវាទឹកស្អាត និងអនាម័យជនបទ ឱ្យមានភាពប្រសើរឡើងនៅត្រឹមឆ្នាំ ២០២៥ គឺ១០០ភាគរយ នៅទូទាំងប្រទេស ក្នុងការជំរុញឱ្យមានការផ្លាស់ប្តូរជីវភាព រស់នៅរបស់ប្រជាជនជនបទ ប្រកបដោយបរិយាប័ន្នទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងបរិស្ថាន។

លោកបន្តថា ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ រាជរដ្ឋាភិបាលបានរៀបចំផែនការយុទ្ធសាស្រ្តជាតិស្តីពី ការផ្គត់ផ្គង់ទឹកស្អាត និងការលើក កម្ពស់អនាម័យនៅជនបទឆ្នាំ២០១៤-២០២៥។ លោកបន្តថា ផែនការយុទ្ឋ

សាស្រ្តនេះ ធ្វើឡើងក្នុងគោលបំណងធ្វើឱ្យសេវាទឹកស្អាត សុខភាព និងអនាម័យនៅជនបទមានភាពប្រសើរឡើង និងប្រកបដោយនិរន្តរភាពដើម្បីរួមចំណែកគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការលើក កម្ពស់សុខភាពនិងអាហារូបត្ថម្ភ

លោកជ្រុន ថេរ៉ារ៉ាត់បានាបន្តថា ក្រសួងអភិវឌ្ឍន៍ជនបទប្រើគ្រប់មធ្យោបាយ គ្រប់វិធីដើម្បីកៀរគរអង្គការជាតិ និងអន្តជាតិ ដៃគូអភិវឌ្ឍន៍វិស័យឯកជនជាច្រើន ដើម្បីចូលរួមចំណែកឱ្យអស់សក្តានុពល សំដៅធ្វើយ៉ាងណាឱ្យផែនការចក្ខុវិស័យរបស់យើង ឈានទៅសម្រេចបាន៩០ភាគរយនៅឆ្នាំ២០២៣ និង១០០ភាគរយនៅឆ្នាំ២០២៥ ការផ្គត់ផ្គងទឹកស្អាតនិងអនាម័យជនបទ

លោកបន្ថែមថា ចំពោះស្ថានភាពបច្ចុប្បន្ន គឺមានការល្អប្រសើរឡើងនៅតាមជនបទរបស់យើង មកដល់ពេលនេះ គឺយើងមានមោទនភាព ក្នុងការសម្រេចបានតាមផែនការរបស់យើង ចំពោះវិស័យទឹកស្អាត និងអនាម័យ នៅទូទាំងប្រទេសមានរហូតដល់ជាង៨០ភាគរយហើយ ។

លោកឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក៏បានលើកឡើងផងដែរថា រដ្ឋាករទឹកបានដោះស្រាយជាជំហានៗ ក្នុងការផ្ដល់ទឹកស្អាតជូនពលរដ្ឋ ជាពិសេសនៅតំបន់ជាយក្រុង ហើយនៅពាក់កណ្ដាលឆ្នាំក្រោយ ឬចុងឆ្នាំក្រោយ រដ្ឋាករទឹកមានទឹកស្អាតកាន់តែច្រើន ក្នុងការផ្ដល់ជូនពលរដ្ឋ ពីព្រោះអាងប្រព្រឹត្តិកម្មទឹកស្អាត ដែលកំពុងសាងសង់នៅបាក់ខែងដំណាក់ទី១និងទី ២នឹងរួចរាល់នៅពេលឆាប់ៗនេះ និងមានសមត្ថភាពផលិតទឹកបានរាប់សិបម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ

បើតាមរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញថា ការខ្វះខាតទឹកសម្រាប់ផ្គត់ផ្គង់ពលរដ្ឋ ជាពិសេសពលរដ្ឋនៅជាយក្រុង គឺដោយសារតែកំណើនអគារខ្ពស់ៗ នៅកណ្ដាលក្រុង កំណើនសំណង់អគារ កំពុងសាងសង់នៅក្នុងក្រុងកាន់តែច្រើន ដែលមានតម្រូវការប្រើប្រាស់ទឹកច្រើន សម្រាប់ប្រើប្រាស់ ដូច្នេះហើយ ទើបធ្វើឱ្យសម្ពាធទឹក នៅតំបន់ជាយក្រុងចុះខ្សោយ តែយ៉ាងណាក្ដីមកដល់ពេលនេះ ពលរដ្ឋមួយចំនួនធំនៅជាយក្រុង មានទឹកប្រើប្រាស់ឡើងវិញហើយ ទោះបីជាសម្ពាធទឹកមិនទាន់ខ្លាំង ដូចនៅកណ្ដាលក្រុងក្ដី

Australia home prices slide, Sydney suffers worst month in 40 years

SYDNEY, Aug 1 (Reuters) – Australian home prices slid for a third month in July and the pace quickened as Sydney suffered its worst decline in almost 40 years amid rising borrowing costs and a cost-of-living crisis.

Figures from property consultant CoreLogic out on Monday showed prices nationally fell 1.3% in July from June when they dropped 0.6%. Prices were still 8.0% higher for the year reflecting huge gains made over 2021 and early 2022.

The weakness was concentrated in the capital cities where prices dropped 1.4% in July, while annual growth slowed to 5.4% having been above 20% early this year.

The pullback in Sydney gathered momentum as values fell 2.2% in the month, while Melbourne lost 1.5%. Annual growth in Sydney braked to just 1.6%, a long way from the heady days of 2021 when prices rose by a quarter.

“Although the housing market is only three months into a decline, the national Home Value Index shows that the rate of decline is comparable with the onset of the global financial crisis in 2008, and the sharp downswing of the early 1980s,” said CoreLogic’s research director, Tim Lawless.

“In Sydney, where the downturn has been particularly accelerated, we are seeing the sharpest value falls in almost 40 years.”
Other cities also started to see falls with Brisbane off 0.8%, Canberra 1.1% and Hobart 1.5%.
Even the regions started to cool as prices fell 0.8%, ending a long bull run as people shifted to country living and greater space.
The retreat in part reflects higher borrowing costs as the Reserve Bank of Australia (RBA) lifted rates for three months in a row and is considered certain to hike again this week in an effort to contain surging inflation.

Markets are wagering the current 1.35% cash rate could reach 3.40% by the middle of next year. The major banks have also sharply raised borrowing costs on new fixed-rate mortgages and tightened lending standards.
A sustained drop in prices would be a drag on consumer wealth given the notional value of Australia’s 10.8 million homes had risen A$210 billion ($146.52 billion) in the first quarter alone to reach A$10.2 trillion.
Source: Reuters

ប្រទេសកម្ពុជាគួរមានគោលការណ៍យ៉ាងណាដើម្បីទាក់ទាញវិនិយោគិនអចលនទ្រព្យក្រោយវិបត្តិបញ្ចប់?

ដោយៈ សុផារី

ភ្នំពេញៈ ក្នុងការគាំទ្រ និងស្តារសេដ្ឋកិច្ចឡើងវិញ ប្រទេសនានានៅក្នុងតំបន់ចាប់ផ្តើមបើកដំណើរការសេដ្ឋកិច្ច និងរៀបចំយុទ្ធសាស្រ្តក្នុងការទាក់ទាញវិនិយោគិនមកកាន់ប្រទេសរបស់ខ្លួន។

រាជរដ្ឋាភិបាលកម្ពុជារំពឹងថា កំណើនសេដ្ឋកិច្ចខ្ពស់ និងរ៉ឹងមាំសម្រាប់​រយៈពេលមធ្យម និងរយៈពេលវែងបន្តទៀត ជាពិសេសនៅក្នុងឆ្នាំ២០២២នេះសេដ្ឋកិច្ចកម្ពុជា រំពឹងសម្រេចបានកំណើនក្នុងរង្វង់៤,៥ភាគរយ បើទោះជានៅបន្តប្រឈមនឹងភាពមិនប្រាកដប្រជា ជាពិសេសចំពោះក្តីរំពឹងលើ​លំហូរចូលមកវិញនៃវិនិយោគិនបរទេស។

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យមើលឃើញថា ស្ថានភាពនៃការត្រលប់មកវិញនៃអ្នកវិនិយោគ មានភាពល្អប្រសើរឡើងវិញបណ្តើរៗហើយ បើប្រៀបធៀបនឹងឆ្នាំ២០២១ ប៉ុន្តែស្ថិតនៅក្នុងកម្រិតតិចតួចនៅឡើយ បើប្រៀបធៀបនឹងក្តីរំពឹង។

លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានមានប្រសាសន៍ប្រាប់ Property Area Asia តាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃទី០១ ខែសីហាថា ដើម្បីទាក់ទាញវិនិយោគិនបរទេសកាន់តែច្រើន កម្ពុជាត្រូវផ្តល់ភាពងាយស្រួល និងលើកទឹកចិត្តដល់វិនិយោគិនទាំងនោះ តាមរយៈការលើកទឹកចិត្តបន្ថែម ដោយគោលការណ៍ចំនួនពីរ។

លោកឧកញ៉ាបញ្ជាក់ថា គោលការណ៍ទី១ គឺ ការធ្វើវិសោធនកម្មច្បាប់ស្តីពីការអនុញ្ញាត ផ្តល់សិទ្ធិក្នុងការទិញដីធ្លីបាន ដោយលោកយល់ឃើញថា រាជរដ្ឋាភិបាលអាចដាក់តំបន់ណាមួយ ក្នុងការសាកល្បងជាមុនសិន។ ប្រសិនបើអាចទទួលបានការចាប់អារម្មណ៍ និងភាពជោគជ័យ កម្ពុជាអាចពង្រីកបន្ថែម ដោយអាចស្រូបទាញបានទាំងធនធាន ទុនវិនិយោគ និងការបង់ពន្ធបន្ថែមចូលសេដ្ឋកិច្ចកម្ពុជា។

លោកឧកញ៉ានួន រិទ្ឋីបានបន្តថា “យើងត្រូវរៀបចំធ្វើវិសោធនកម្មច្បាប់ ដែលជារូបភាពផ្លូវច្បាប់មួយ ដើម្បីទាក់ទាញវិនិយោគិនកាន់តែច្រើន ថែមទាំងផ្តល់ទំនុកចិត្តដល់បរទេស ឱ្យមានភាពជឿជាក់ថាអាចផ្ទេរកម្មសិទ្ធិបាន នោះការបោះទុននឹងចូលមកក្នុងទំហំធំ និងច្រើន”។

លោកឧកញ៉ាបានផ្តល់យោបល់ថា រាជរដ្ឋាភិបាលអាចសាកល្បងអនុវត្តការផ្តល់ជូនគោលការណ៍ពិសេសបែបនេះ នៅក្នុងតំបន់កំណត់ណាមួយជាមុនសិន។

គោលការណ៍ទី២ គឺ ការផ្តល់ទិដ្ឋាការរយៈពេលវែង ជូនចំពោះភ្ញៀវទេសចរបរទេស និងអ្នកវិនិយោគបរទេស ដែលផ្តល់ផលចំណេញសម្រាប់ការចូលមកកាន់កម្ពុជា។

លោកលើកឡើងថា “ការផ្តល់ទិដ្ឋាការដល់ភ្ញៀវទេសចរ អ្នកជំនួញ និងវិនិយោគិនរយៈពេលវែង តាមគោលដៅដែលចង់ទាក់ទាញ។យើងលើក​ទឹកចិត្តឱ្យគាត់អាចចេញចូលបានច្រើនដង និងក្នុងរយៈពេលយូរ ដែលវានឹងចំណេញជាងមុន។ កាលណាគាត់មកច្រើនដង មធ្យោបាយក្នុងការធ្វើដំណើរ ការស្នាក់នៅ ការហូបចុក យើងនឹងទទួលបានច្រើនជាង”។

ជាមួយគ្នានេះ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ឲ្យដឹងផងដែរថា តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា កន្លងមកបានអនុញ្ញាតឱ្យជនជាតិបរទេសអាចទិញដីធ្លី នៅក្នុងប្រទេសកម្ពុជាបាន តាមរយៈការឈរឈ្មោះខ្លួនឯង និងការប្រើប្រាស់ Trusted Account ដែលកំពុងទទួលបានការគាំទ្រ និងពង្រីកទីផ្សារយ៉ាងច្រើន ជាពិសេសនៅក្នុងទីផ្សារមូលបត្រ។

អ្នកជំនាញរូបនេះអះអាងថា “ប្រទេសកម្ពុជាបានដើរមួយជំហានទៅហើយ ក្នុងការប្រកួតប្រជែង លើទីផ្សារអន្តរជាតិ ជាពិសេសតាមរយៈច្បាប់ Trust Company ដើម្បីទទួលយកវិនិយោគិនថ្មីៗ”។ លោកបន្តថា “នាពេលបច្ចុប្បន្ននេះ និយ័តករអចលនវត្ថុ និងបញ្ចាំបានរៀបចំច្បាប់ និងគោលនយោបាយ ដោយបានផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុន Trust Company នៅក្នុងស្រុក ដើម្បីឈរឈ្មោះជំនួសឱ្យក្រុមហ៊ុនបរទេស”។

លោកបន្ថែមថា ដោយឡែក ច្បាប់នៅក្នុងការផ្តល់ការអនុញ្ញាត លើការទិញដីធ្លីក្នុងតំបន់ណាមួយ ជាការកំណត់ដោយច្បាប់ផ្សេងទៀត ដែលទាមទារពេលវេលាបន្ថែម៕

ថ្នាក់ដឹកនាំគេហទំព័រPropertyarea.asia ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញរបស់ព្រះ រាជាណាចក្រកម្ពុជា

  តាមរយៈញត្តិគាំទ្ររបស់ខ្លួន ថ្នាក់ដឹកនាំគ្រប់រូបនិងបុគ្គលិកគេហទំព័រPropertyarea.asia បានមើលឃើញថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ គឺជាការអនុវត្តនូវរបបប្រជាធិបតេយ្យ សេរីពហុបក្ស និងស្របតាមស្មារតី នៃរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដោយធានាបានដល់ស្ថាប័នកំពូលរបស់ជាតិ ឱ្យដំណើរការប្រព្រឹត្តទៅដោយរលូន និងមិនអាចជាប់គាំងនូវវិបត្តិនយោបាយ របស់ប្រទេសជាតិគ្រប់កាលៈទេសៈសម្រាប់ការបង្កើតរាជរដ្ឋាភិបាល។

ជាពិសេសជាការធានា ឱ្យរាជរដ្ឋាភិបាលអាចមានដំណើរការ ការងារប្រព្រឹត្តទៅដោយរលូន និងនិរន្តរភាព ដែលជាតម្រូវការរបស់ប្រទេសជាតិ និងជាបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា ដែលមានបទពិសោធន៍ធ្លាប់ឆ្លងកាត់នាពេលកន្លងមក នូវការជាប់គាំងខាងនយោបាយ ឬអស្ថេរភាពនយោ បាយ គឺប្រទេសជាតិ និងប្រជាជនជាអ្នកខាត់បង់ និងរងផលប៉ះពាល់ ហើយប្រជាជនកម្ពុជា ក៏ពុំចង់ឃើញស្ថានភាពបែបនេះ កើតឡើងជាថ្មីច្រំដែលនោះឡើយ។

ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង សមាជិក សមាជិកា នៃគេហទំព័រPropertyarea.asia សូមគាំទ្រយ៉ាងឱឡារិក ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ និងមានសង្ឃឹមយ៉ាងមុតមាំថា គ្រប់ស្ថាប័នជាតិទាំងអស់ នឹងបន្តអនុវត្តយ៉ាងពេញលេញ នូវរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា។ ជាពិសេសបន្តគាំទ្រ និងចូលរួមថែរក្សា ការពារសុខសន្តិភាព និងស្ថេរភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តនូវការអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសតរៀងទៅ៕

 

តម្លៃលំនៅដ្ឋាននៅអូស្ត្រាលី ដាំក្បាលចុះខ្លាំងមិនធ្លាប់មានក្នុងពេល ជិត៤ទសវត្សរ៍មកនេះ

ដោយៈ សុខុម

ស៊ីដនី: តម្លៃលំនៅដ្ឋានក្នុងប្រទេសអូស្ត្រាលី បានធ្លាក់ចុះ៣ខែជាប់ៗគ្នាក្នុងខែកក្កដា ហើយការធ្លាក់ចុះនេះ បានបង្កើនល្បឿនកាន់តែលឿន ខណៈក្រុងស៊ីដនី ធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មាន ក្នុងពេលជិត៤០ឆ្នាំមកនេះ។

ការធ្លាក់ចុះនេះកើតមានឡើង ស្របពេលអត្រាការប្រាក់កើនឡើង ហើយពលរដ្ឋក្នុងប្រទេសនេះ កំពុងជួបវិបត្តិថ្លៃចំណាយជីវភាព កើនឡើងខ្ពស់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃច័ន្ទ ទី០១ ខែសីហា នេះ។

ក្រុមហ៊ុនពិគ្រោះយោបល់អចលនទ្រព្យ CoreLogic នៅថ្ងៃច័ន្ទ នេះបានបង្ហាញថា តម្លៃលំនៅដ្ឋានទូទាំងប្រទេសនេះ បានធ្លាក់ចុះ១,៣%ក្នុងខែកក្កដា បើធៀបនឹងខែមិថុនា ដែលបានធ្លាក់ចុះ០,៦%។

ការធ្លាក់ចុះនេះភាគច្រើន កើតមានឡើងនៅបណ្ដាទីក្រុងសំខាន់ៗ ដែលបានធ្លាក់ចុះ១,៤%ក្នុងខែកក្កដា ខណៈកំណើនប្រចាំឆ្នាំបានធ្លាក់ចុះ៥,៤%។

តម្លៃអចលនទ្រព្យក្នុងទីក្រុងស៊ីដនី បានធ្លាក់ចុះ២,២%ក្នុងខែកក្កដា ចំណែកឯនៅក្រុងមែលប៊ន (Melbourne) បានធ្លាក់ចុះ១,៥%។ កំណើនប្រចាំឆ្នាំក្នុងក្រុងស៊ីដនី បានធ្លាក់ចុះមកនៅត្រឹម១,៦% ដែលខុសគ្នាឆ្ងាយពីក្នុងឆ្នាំ២០២១ ដែលតម្លៃផ្ទះបានហក់ឡើង១ភាគ៤។

តម្លៃលំនៅដ្ឋានក្នុងទីក្រុងផ្សេងៗទៀត ក៏ចាប់ផ្ដើមធ្លាក់ចុះដែរ ដោយក្រុងប៊្រីសបេន (Brisbane) បានធ្លាក់ចុះ០,៨% ក្រុងកង់បេរ៉ា (Canberra) ធ្លាក់ចុះ១,១% ហើយក្រុងហូបាត (Hobart) ធ្លាក់ចុះ១,៥%៕ Reuters៕

អ្នកជំនាញៈទីផ្សារអចលនទ្រព្យកម្ពុជាត្រលប់ទៅរកភាពដើមវិញ បាន៥០ភាគរយហើយ

 ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ អ្នកស្រីGrace Rachny Fong អគ្គនាយិកានៃក្រុមហ៊ុន Century 21 Cambodia បានលើកឡើងថា រហូតមកដល់ឆ្នាំ២០២២នេះ ទីផ្សារអចលនទ្រព្យកម្ពុជា ត្រូវបានមើលឃើញនិងវាយតម្លៃថា វិលទៅរកស្ថានភាពដូចមុនកូវីដ១៩ប្រមាណ៥០ភាគរយវិញ។

អ្នកស្រីអះអាងថា ចរន្តទិញលក់ ជួល ឃើញមានចរន្តនៃការទិញ លក់បានកម្រើកស្ទើរតែគ្រប់ផ្នែកឡើងវិញ។

អ្នកស្រីGrace Rachnyបានមានប្រសាសន៍ឲ្យដឹងកាលពីព្រឹកថ្ងៃទី១ សីហានេះថា កាលពីឆ្នាំ២០១៨ និង២០១៩ ជាពេលវេលាមួយដែលវិស័យអចលនទ្រព្យកម្ពុជា មានសន្ទុះនិងរីកចម្រើនខ្លាំង ហើយចូលដល់ឆ្នាំ២០២០ វិស័យនេះក៏ត្រូវបានស្ងប់ស្ងាត់ និងបានឡើងបន្តិចវិញនៅឆ្នាំ២០២១ ហើយមកដល់ឆ្នាំ២០២២នេះឃើញថា វាក៏បានបន្តងើបឡើងទៀត ដោយអាចវាយតម្លៃថាបានប្រមាណ៥០ភាគរយវិញហើយ ។

អ្នកស្រីបន្តថា “ការបញ្ជាទិញអចលនទ្រព្យ ពីខាងក្រៅប្រទេសក្នុងឆ្នាំ២០២២ក៏ឃើញថា មានសកម្មភាពរីកចម្រើនជាងឆ្នាំ២០២០ និងឆ្នាំ២០២១កន្លងទៅ”។ អ្នកស្រីបន្តថា “ធនាគារជាច្រើនក៏បានបន្តគាំទ្រដល់វិស័យអចលនទ្រព្យ ដូចជាកម្ចីសម្រាប់ទិញផ្ទះ ខុនដូ ដែលធ្វើឱ្យអ្នកអភិវឌ្ឍន៍បន្តអភិវឌ្ឍន៍សម្រាប់ផ្គត់ផ្គង់ដល់អតិថិជនរបស់ខ្លួន”។

ទាំងនេះបានធ្វើឱ្យធនាគារ និងហិរញ្ញវត្ថុកម្ពុជា មានកំណើនឥណទានទៅលើសំណង់ និងអចលនទ្រព្យ ។

អ្នកស្រីGrace Rachny បានបន្ថែមថា សញ្ញាវិជ្ជមាននៃទីផ្សារអចលនទ្រព្យ ក្នុងប្រទេសកម្ពុជានាពេលនេះ គឺជាឱកាសសម្រាប់ក្រុមហ៊ុនអចលនទ្រព្យពង្រីក និងត្រៀមខ្លួនក្នុងការស្វាគមន៍វិនិយោគិន មកពីខាងក្រៅប្រទេសនៅពេលឆាប់ៗនេះ។ ជាក់ស្ដែងក្រុមហ៊ុនរបស់អ្នកស្រីបានត្រៀមខ្លួន ក្នុងការស្វែងរកភ្នាក់ងារបន្ថែមទៀត ដើម្បីបណ្ដុះបណ្ដាលពួកគាត់ឱ្យមានចំណេះជំនាញលើវិស័យអចលនទ្រព្យ ។

អ្នកស្រីបញ្ជាក់ថា “ការត្រៀមធនធានមនុស្សឱ្យរួចជាមុន គឺជាផ្ដល់ទំនុកចិត្តដល់វិនិយោគិន មកពីខាងក្រៅប្រទេស ហើយនឹងអាចទាក់ទាញការវិនិយោគពីខាងក្រៅ កាន់តែច្រើនបន្ថែមទៀតនៅពេលខាងមុខ”។អ្នក​ស្រីបន្តថា “អ្វីដែលពិសេសនោះគឺកម្ពុជា នឹងមានធនធានមនុស្សក្នុងវិស័យនេះកាន់តែច្រើន និងរឹងមាំអាចអភិវឌ្ឍន៍ប្រទេសយើង បានកាន់តែរីកចម្រើនផងដែរ”។

ជាការកត់សម្គាល់ បន្ទាប់ពីស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសបានធូរស្រាលបន្តិច អ្នកវិនិយោគក្នុងស្រុកជាច្រើន បានបញ្ចេញទុនរបស់ខ្លួនអភិវឌ្ឍន៍គម្រោងជាបន្តបន្ទាប់ ដូចជា គម្រោងលំនៅឋាន ទាំងលំនៅឋានតម្លៃសមរម្យ និងលំនៅឋានតម្លៃខ្ពស់សម្រាប់អ្នកមាន ដែលធ្វើឱ្យសកម្ម​ភាពនៃការសាងសង់ក្នុងឆ្នាំ២០២២នេះ មានសកម្មភាពឡើងវិញ ជាពិសេ​សគម្រោង ដែលផ្អាកដំណើរការកាលពីវិបត្តិ ក៏បានដំណើរការឡើងវិញផងដែរ៕

អាកាសចរណ៍Bangkok Airwaysភ្ជាប់ជើងហោះហើរមកកាន់ខេត្តសៀមរាបឡើងវិញហើយ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ​ក្រុមហ៊ុន​អាកាសចរណ៍ Bangkok Airwaysបានភ្ជាប់ជើងហោះហើរត្រង់រវាង​ទីក្រុង​បាងកក និង​ខេត្ត​សៀមរាប​របស់​កម្ពុជានៅថ្ងៃទី១ សីហានេះឡើងវិញហើយ។

​ការភ្ជាប់ជើងហោះហើរនេះ នឹង​រួមចំណែក​ដល់​កំណើន​នៃ​ការមក​ដល់​របស់​ភ្ញៀវទេសចរ​អន្តរជាតិ ខណៈ​តម្រូវ​ការដឹក​ជញ្ជូន​តាមផ្លូវ​អាកាស​កំពុង​កើនឡើង​ជា​បណ្តើរៗ​ ចាប់​តាំងពី​ប្រទេស​កម្ពុជា ​បាន​បើក​ដំណើរការ​សង្គម សេដ្ឋកិច្ច​ពេញលេញ​ឡើងវិញ ​តាំងពី​ពាក់កណ្តាល​ខែវិច្ឆិកា ឆ្នាំ​ ២០២១​។

យោងតាម​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Bangkok Airways កាលពី​ថ្ងៃទី​ ២៥ ខែកក្កដា ក្រុមហ៊ុន​នេះ ​បាន​សម្រេច​ចិត្ត​ផ្ដើម​ដំណើរការ​ឡើងវិញ​ការហោះហើរ​ត្រង់​ រវាង​ទីក្រុង​បាងកក និង​ខេត្ត​សៀមរា​ប​នៅថ្ងៃនេះ (​ថ្ងៃទី​ ១​ ខែសីហា​)​ បន្ទាប់ពី​ផ្អាក​ដំណើរការ ដោយសារ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ កាលពី​ឆ្នាំមុន ​ដើម្បី​បម្រើ​លំហូរ​​ភ្ញៀវទេសចរ ដែល​កើនឡើង​ជា​បន្តបន្ទាប់​រវាង​ប្រទេស​ជិតខាង​អាស៊ាន​ទាំង​២​នេះ​។

លោក Puttipong Prasarttong-Osoth ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍ Bangkok Airways បាន​និយាយ​ថា ការចាប់ផ្ដើម​ជើងហោះហើរ​លើផ្លូវ​ទាំង​៣ថ្មី​នេះ​ឡើងវិញ គឺ​បន្ទាប់ពី​ជើងហោះហើរ​រវាង​បាងកក និង​ភ្នំពេញ​ត្រូវ​បាន​ធ្វើឡើង​កាលពី​ខែធ្នូ ឆ្នាំ​ ២០២១​។

លោកបន្តថា “​យើង​មាន​សេចក្តី​សោមនស្ស​រីករាយ ​ក្នុង​ការប្រកាស​ពី​ការចាប់ផ្តើម​ឡើងវិញ ​នូវ​ជើងហោះហើរ​រវាង​ទីក្រុង​បាងកក និង​សៀមរាប បន្ទាប់ពី​យើង​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ ​ជើងហោះហើរ​អន្តរជាតិ​ជា​លើកដំបូង​របស់​យើង​ចំនួន៣”។

លោក​បាន​បន្តថា ​ការចាប់ផ្ដើម​ដំណើរការ​ហោះហើរ​ឡើងវិញ ​ក្នុងពេល​ឆាប់ៗ​រវាង​ទីក្រុង​បាងកក និង​សៀមរាប ទីក្រុង​យាំងហ្គូន និង​ដាណាង ត្រូវបាន​រំពឹងថា ​នឹង​ជំរុញ​ទេសចរណ៍​របស់​ប្រទេស​ថៃ ក៏ដូចជា​ទេសច​រណ៍​​តាម​បណ្ដា​ប្រទេស​ជិតខាង ​ជាច្រើន​របស់​យើង​ផងដែរ​។ យើង​ធានាថា ប្រទេស​ថៃ កម្ពុជា មីយ៉ាន់ម៉ា និង​វៀតណាម​មាន​ដំណើរការ​ដ៏រឹងមាំ ​ដើម្បី​ធានា​ឱ្យ​ប្រាកដថា ការកម្សាន្ត​ និង​ការធ្វើដំណើរ​អាជីវកម្ម​រវាង​ទីក្រុង​ទាំងនេះ​អាច​ប្រព្រឹត្ត​ទៅដោយ​សុវត្ថិភាព​។

ប្រធាន​សមាគម​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ លោកស្រីឆាយ ស៊ីវលីនបានមានប្រសាសន៍ថា ការចាប់ផ្ដើម​ដំណើរការ​ឡើងវិញ ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​ បាន​ឆ្លុះបញ្ចាំង​ពី​ការកើនឡើង ​នៃ​តម្រូវ​ការហោះហើរ​ត្រង់​ចាប់តាំងពី​កម្ពុជា ​បើក​ដំណើរការ​សេដ្ឋកិច្ច​ពេញលេញ​កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០២១​។

លោកស្រីបន្តថា “​វា​ជា​សញ្ញា​វិជ្ជមាន​មួយ ​សម្រាប់​ខេត្ត​សៀមរាប ដោយសារ​ភ្ញៀវ​ទេសចរ​មួយចំនួន​ នឹងមិន​ចំណាយពេល​ច្រើន ​ក្នុងការ​ហោះហើរ​មក​ភ្នំពេញ ហើយ​បន្ទាប់មក​ឆ្ពោះទៅ​សៀមរាប​។ ការណ៍​នេះ​នឹង​រួមចំណែក​សម្រាប់​ការដឹកជញ្ជូន​តាមផ្លូវ​អាកាស”។

ជាមួយគ្នានេះ លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា ​ក៏បាន​យល់ស្រប​នឹង​ការលើកឡើង​របស់​លោកស្រី ឆាយ ស៊ីវលីន ដែរ ដោយ​លោក​លើកឡើង​ថា ជើង​ហោះហើរ​កាន់តែ​ច្រើន គឺ​កាន់តែ​ល្អ​សម្រាប់​ឧស្សាហកម្ម​ទេសចរណ៍​ ក្នុង​ខេត្ត​សៀមរាប ដែល​ជា​តំបន់​បេតិកភណ្ឌ​ដ៏ល្បី​នៅលើ​ពិភពលោក​។

លោក​បន្តថា “​យើង​លើក​ទឹកចិត្ត​ឱ្យមាន​ជើងហោះហើរ​ កាន់តែ​ច្រើន​មក​ប្រទេស​កម្ពុជា ពិសេស​ខេត្តសៀមរាប​។ ទោះបី​បច្ចុប្បន្ន យើង​មិន​មាន​ភ្ញៀវទេសចរ​មកពី​អឺរ៉ុប​ច្រើន ក៏​ភ្ញៀវទេសចរ​មកពី​ប្រទេស​ថៃ ​នៅតែ​កើនឡើង​រហូត”​៕