PATAនឹងរៀបចំដំណើរទស្សនកិច្ចពីប្រតិបត្តិករទេសចរណ៍៍ចំនួន៤០ក្រុមហ៊ុនមកកម្ពុជា

ដោយៈ ចំណាន

    ភ្នំពេញៈ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា នឹងរៀបចំដំណើរទស្សនកិច្ចរយៈពេល៦យប់ ៧ថ្ងៃ ដល់ប្រតិបត្តិករទេសចរណ៍ អន្តរជាតិមកទស្សនកិច្ចនៅកម្ពុជា។

យុទ្ឋនាការនេះ ជាផ្នែកមួយបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះយុទ្ធនាការ “រដូវកាលបៃតង ២.០”(Green Season 2.0) សម្រាប់ឆ្នាំ២០២៦ ដែលរាជរដ្ឋាភិបាលបានផ្តល់គោលការណ៍ឯកភាពឲ្យបន្តអនុវត្ត ដោយមានគោលដៅបង្កើនសក្ដានុពល និងភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា។

លោក ធួន ស៊ីណាន ប្រធាន Pacific Asia Travel Association Cambodia Chapter (PATA Cambodia) បានឱ្យដឹងថា សមាគមនឹងរៀបចំកម្មវិធីផ្សព្វផ្សាយថ្មី មួយឈ្មោះ “CTM Mini Series” ដើម្បីលើកកម្ពស់គោលដៅទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។

កម្មវិធីនេះ គ្រោងចាប់ផ្តើមពីចុងខែមីនា ឆ្នាំ២០២៦ រហូតដល់ខែធ្នូ ឆ្នាំ២០២៦។

លោកបានបន្ថែមថា ជារៀងរាល់ខែ សមាគមនឹងអញ្ជើញក្រុមហ៊ុនទិញសេវាទេសចរណ៍ពីបរទេស (buyers) ចំនួន២៥ ក្រុមហ៊ុន មកចូលរួមកម្មវិធីផ្លាស់ប្តូរព័ត៌មាន និងពិភាក្សាអាជីវកម្មជាមួយអ្នកផ្គត់ផ្គង់សេវាទេសចរណ៍ក្នុងស្រុក។ សម្រាប់ខែមីនា ឆ្នាំ២០២៦ នឹងមានការអញ្ជើញរហូតដល់៤០ក្រុមហ៊ុន ដើម្បីបើកដំណើរការយុទ្ធនាការជាផ្លូវការ។

កម្មវិធីនេះ នឹងរៀបចំជាទម្រង់ដំណើរទស្សនកិច្ច រយៈពេល៦ យប់៧ថ្ងៃ ដោយភ្ជាប់គោលដៅសំខាន់ៗ រួមមាន ភ្នំពេញ ព្រះសីហនុ និង សៀមរាប ដើម្បីបង្ហាញសក្ដានុពលទេសចរណ៍ពហុវិស័យ ទាំងវប្បធម៌ បេតិកភណ្ឌ ធម្មជាតិ និងទេសចរណ៍ឆ្នេរសមុទ្រ។

សកម្មភាពនេះ ត្រូវបានចាត់ទុកថា ជាកិច្ចសហការសំខាន់រវាងផ្នែកឯកជន និងរាជរដ្ឋាភិបាល ក្នុងការជំរុញចំនួនភ្ញៀវទេសចរអន្តរជាតិ បង្កើនការចំណាយក្នុងស្រុក និងពង្រីកទីផ្សារទេសចរណ៍ថ្មីៗ ស្រ​​បតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យទេសចរណ៍ប្រកបដោយចីរភាព។

យោងតាមរបាយការណ៍អនុវត្តសាកល្បង យុទ្ធនាការរដូវកាលបៃតង ក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានកំណើនទេសចរជាតិគួរឱ្យកត់សម្គាល់ ក្នុងរយៈពេល៦ខែ ចាប់ពីខែឧសភា ដល់ខែតុលា ដោយមានភ្ញៀវទេសចរជាតិ ធ្វើដំណើរកម្សាន្តសរុប៩,៤៦លាននាក់ កើនឡើងប្រមាណ៦៤,៧% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៤៕

ទីផ្សារអចលនទ្រព្យនៅតំបន់អឺរ៉ុបកំពុងងើបឡើងវិញបន្តិចម្តងៗនៅដើមឆ្នាំ២០២៦ ខណៈផ្នែកលំនៅឋាននាំមុខគេ

ដោយ: សហសេវិក
អន្តរជាតិ: នៅដើមឆ្នាំ២០២៦ ទីផ្សារអចលនទ្រព្យនៅតំបន់អឺរ៉ុបកំពុងស្ថិតក្នុងដំណាក់កាលនៃការងើបឡើងវិញបន្តិចម្តងៗ។តម្រូវការលំនៅឋាន និងទីផ្សារជួលបង្ហាញភាពធន់ ហើយទំនុកចិត្តរបស់វិនិយោគិនកំពុងមានភាពប្រសើរឡើង។

លំហូរសាច់ប្រាក់ងាយស្រួលបានចាប់ផ្តើមមានភាពប្រសើរឡើងវិញ ហើយប្រតិបត្តិការទិញ-លក់អចលនទ្រព្យបានកើនឡើង ដែលជាសញ្ញាបង្ហាញពីទំនុកចិត្តឡើងវិញក្នុងចំណោមបណ្តាអ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍។

ទីផ្សារលំនៅឋាននៅតែបន្តនាំមុខគេ។ នៅទូទាំងទ្វីបអឺរ៉ុប ការផ្គត់ផ្គង់លំនៅឋាននៅតែមានភាពខ្វះខាត ហើយតម្រូវការជួលមានភាពរឹងមាំ។ តួយ៉ាង ទីផ្សារអាផាតមុិននៅប្រទេសអាល្លឺម៉ង់ បានស្រូបទាញទុនវិនិយោគយ៉ាងច្រើន។

នៅប្រទេសអង់គ្លេស ទីផ្សារលំនៅឋានបានបង្ហាញសញ្ញាងើបឡើងវិញសន្សឹមៗ បន្ទាប់ពីបានធ្លាក់ចុះក្នុងរយៈពេលយូរ ដោយទំនុកចិត្តមានភាពប្រសើរឡើងក្នុងចំណោមបណ្តាភ្នាក់ងារអចលនទ្រព្យ និងអ្នកទិញផ្ទះ។

ទិដ្ឋភាពទីផ្សារអចលនទ្រព្យពាណិជ្ជកម្មកំពុងមានការប្រែប្រួល។ ការិយាល័យលំដាប់ខ្ពស់ក្នុងទីក្រុងនានាកំពុងទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនឡើងវិញ។ ក្នុងពេលជាមួយគ្នានេះ ទីផ្សារអចលនទ្រព្យឧស្សាហកម្ម ជាពិសេសផ្នែកដឹកជញ្ជូន មជ្ឈមណ្ឌលទិន្នន័យ កំពុងទាក់ទាញដើមទុន ខណៈវិនិយោគិនធ្វើពិពិធកម្មផលបត្ររបស់ខ្លួន។

សក្ដានុពលភូមិសាស្ត្រមានសារៈសំខាន់នៅក្នុងទីផ្សារនាពេលបច្ចុប្បន្នរបស់តំបន់អឺរ៉ុប។ បណ្តាទីក្រុងនៅតំបន់អឺរ៉ុបខាងលិច និងខាងជើង ដូចជាទីក្រុងឡុងដ៍ និងទីក្រុងម៉ាឌ្រីដ នៅតែស្ថិតក្នុងចំណោមគោលដៅទាក់ទាញការវិនិយោគពីបរទេសដ៏ប្រសើរបំផុត៕ប្រភព: The Guardian៕

កម្ពុជារៀបចំអភិវឌ្ឍន៍វង់ទស្សនាតាមប្រាសាទ ដើម្បីពន្យារការស្នាក់នៅរបស់ភ្ញៀវទេសចរ

ដោយៈ ឆាយ ផាន់នី

    សៀមរាបៈ អាជ្ញាធរជាតិអប្សរា បន្តរៀបចំអភិវឌ្ឍន៍វង់ទស្សនាតាមប្រាសាទ និងបង្កើតផលិតផលទេសចរណ៍ថ្មី ឱ្យបានកាន់តែច្រើនកន្លែងថែមទៀត។

ការរៀបចំនេះ ធ្វើឡើងក្នុងគោលបំណង ធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនារមណីយដ្ឋានអង្គរ ទទួលបានបទពិសោធន៍ល្អ និងអាចពន្យារការស្នាក់នៅបានយូរ។

លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា បច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរា កំពុងសិក្សារៀបចំទៅលើវង់ទស្សនាជាច្រើន នៅតំបន់អង្គរ តាមរយៈការដំឡើងបរិក្ខារទេសចរណ៍ ដែលអាចផ្តល់ព័ត៌មានបន្ថែមអំពីប្រាសាទនីមួយៗដល់ទេសចរជាតិ និងអន្តរជាតិនូវចំណុចទាក់ទាញ រយៈពេលនៃការទស្សនា ព្រមទាំងប្រវត្តិនៃប្រាសាទផង ដើម្បីលើកទឹកចិត្តដល់ទេសចរ។ ពិសេស ភ្ញៀវទេសចរជាតិ មកទស្សនាប្រាសាទនានា នឹងយល់ដឹងរឿងរ៉ាវប្រវត្តិសស្រ្ត ប្រវត្តិសិល្បៈច្រើនជាងមុន។

លោកបន្តថា ការសិក្សារៀបចំវង់ទស្សនាទាំងនោះ បានធ្វើនៅតាមប្រាសាទជាច្រើនក្នុងវង់តូច និងវង់ធំរួចមកហើយ គឺខ្វះតែការដំឡើងបរិក្ខារ ទេសចរណ៍មួយចំនួនឱ្យរួចរាល់ ទើបដាក់ឱ្យអនុវត្តដូចប្រាសាទផ្សេងៗ។

កន្លងមកនេះ អាជ្ញាធរជាតិអប្សរា បានប្រកាសដាក់ឱ្យដំណើរការវង់ទស្សនាជាផ្លូវការមួយចំនួនដូចជា នៅប្រាសាទភ្នំក្រោម ប្រាសាទនាគព័ន្ធ ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម និងប្រាសាទអង្គរវត្តជាដើម។

ប្រសិនបើអាចបំពាក់បរិក្ខាររួចរាល់ គឺអាចនឹងប្រកាសឱ្យប្រើប្រាស់វង់ទស្សនាថ្មីចំនួន២បន្ថែមទៀត គឺប្រាសាទព្រះខ័ន និងប្រា​សាទតាកែវ។ អាជ្ញាធរជាតិអប្សរា ក៏កំពុងសិក្សាវង់ទស្សនាទៅកាន់ប្រា​សាទបន្ទាយធំ ក្បាលស្ពាន និងប្រាសាទមួយចំនួនទៀត ដែលទេសចរមិនសូវចាប់អារម្មណ៍ រួមមាន ប្រាសាទចៅស្រីវិបុល ក្រុមប្រាសាទតំបន់រលួស និងប្រាសាទបេងមាលា។

នេះជាការកែសម្រួលបន្ថែម លើផលិតផលទេសចរណ៍ឱ្យមានភាពទាក់ទាញ និងលើកទឹកចិត្តឱ្យទេសចរ ចូលទៅទស្សនាប្រាសាទជាច្រើនដែលពួកគេពុំធ្លាប់បានទៅពីមុន និងជាជម្រើសសម្រាប់ភ្ញៀវទេសចរដែលមកទស្សនាតំបន់អង្គរលើកទី២ ឬលើកទី៣៕

ទីផ្សារអចលនទ្រព្យសិង្ហបុរីនៅតែជាទីផ្សារមួយដែលមានស្ថិរភាពបំផុតនៅតំបន់អាស៊ីក្នុងឆ្នាំ២០២៦នេះ

ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារអចលនទ្រព្យរបស់ប្រទេសសិង្ហបុរីនៅឆ្នាំ២០២៦ នៅតែជាទីផ្សារមួយដែលមានស្ថិរភាព និងមានតម្លាភាពបំផុតនៅតំបន់អាស៊ី។ ប៉ុន្តែ រដ្ឋាភិបាលសិង្ហបុរីបានរឹតបន្តឹងច្បាប់យ៉ាងខ្លាំងចំពោះអ្នកទិញផ្ទះជាជនបរទេសក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

គិតត្រឹមដើមឆ្នាំ២០២៦ ការលក់យូនីតលំនៅឋានភាគច្រើននៅក្នុងប្រទេសសិង្ហបុរីត្រូវចំណាយពេល៣៥ទៅ៧០ ថ្ងៃ ជាពិសេសខុនដូនៅតំបន់ជាយក្រុង។ ចំណែក ការលក់យូនីតខុនដូប្រណីតនៅតំបន់កណ្តាលក្រុងជាធម្មតាចំណាយពេលយូរជាងនេះ ក្នុងរង្វង់ប្រហែល៧៥ទៅ១២០ ថ្ងៃ ព្រោះខុនដូប្រណីតមានតម្លៃថ្លៃជាង និងមានអ្នកទិញតិចជាង។

ចំណែក ការលក់អាផាតមុិនប្រភេទទី២ (HDB Resale) ដែលសាងសង់ដោយរដ្ឋាភិបាល ជាធម្មតា ចំណាយពេលលឿនជាងគេក្នុងរយៈពេល២៥ទៅ៤៥ថ្ងៃ ព្រោះអាផាតមុិនទាំងនេះមានតម្លៃសមរម្យជាង ហើយអ្នកទិញភាគច្រើនជាពលរដ្ឋសិង្ហបុរី។

ការចំណាយពេលយូរក្នុងការលក់លំនៅឋាន បណ្តាលមកពីការដាក់ពន្ធប្រថាប់ត្រា (ABSD) ចំនួន៦០ភាគរយលើជនបរទេស ដែលទិញលំនៅឋាននៅសិង្ហបុរី ។ការណ៍នេះបានធ្វើឱ្យតម្រូវការថយចុះ និងផ្តល់ឱ្យអ្នកទិញនូវឱកាសកាន់តែច្រើនក្នុងការចរចា។

គិតត្រឹមដើមឆ្នាំ២០២៦នេះ ផ្ទះភាគច្រើននៅក្នុងប្រទេសសិង្ហបុរីត្រូវបានលក់ចេញក្នុងតម្លៃទាបជាងតម្លៃ (Asking Price)បន្តិច ខណៈការបញ្ចុះតម្លៃជាធម្មតាមានអត្រាប្រហែល២ភាគរយទៅ៥ភាគរយ បន្ទាប់ពីការចរចារួច៕ប្រភព: Bamboo Route៕

ឧកញ៉ាបណ្ឌិត គីម ហ៊ាង បង្ហាញពីយុទ្ធសាស្ត្រជំនួញ

1. ជំហានដំបូងក្នុងអាជីវកម្មរបស់ គីម ហ៊ាង ឆ្នាំ 2001-2026 នឹងត្រូវជំនួសដោយជំហានទីពីរ ឆ្នាំ 2026-2056 (៣០ឆ្នាំ) ក្នុងពេលឆាប់ៗនេះ!
2. គីម ហ៊ាង នៅប្រើលេខទូរសព្ទ័ 012 96 2000 ជាមួយ Telegram, WhatsApp, WeChat, Zalo & CoolApp ដោយមានគេស្គាល់ច្រើន!
3. គីម ហ៊ាង ប្រើអុីម៉ែល [email protected] ពី www.khmerrealestate.com.kh របស់ក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត ជាង២០ឆ្នាំ តែនឹងប្តូរមកប្រើ [email protected] ចេញពី www.boreyvimeansamnang.com របស់ក្រុមហ៊ុន បុរី វិមានសំណាង ចាប់ពីពេលនេះ ដោយ គីម ហ៊ាង នឹងប្រកាសពីផែនការអាជីវកម្មឆ្នាំ 2026-2056 (៣០ឆ្នាំ) ក្នុងពេលឆាប់ៗខាងមុខនេះនៅកម្ពុជា!
ឧកញ៉ាបណ្ឌិត គីម ហ៊ាង

រដ្ឋាភិបាលរៀបចំផែនការមេអភិវឌ្ឍន៍ក្រុងសៀមរាបជាទីក្រុងបេតិកភ័ណ្ឌពិភពលោក

ដោយៈ ម៉ាណា

    សៀមរាបៈ រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈកម្មាការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ បានចាត់ទុកក្រុងសៀមរាប គឺជាទីក្រុងបេតិកភណ្ឌពិភពលោកអង្គរ ដែលទាមទារឱ្យមានការគិតគូរ រៀបចំផែនការអភិវឌ្ឍន៍ឱ្យបានម៉ត់ចត់។

កិច្ចប្រជុំនេះដឹកនាំដោយ លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ផែនការមេនៃការរៀបចំក្រុងសៀមរាប ដូចជា ការកំណត់ទីតាំងប្រវត្តិសាស្ត្រ ការរៀបចំសួនច្បារ ការរៀបចំអគារជាដើម ត្រូវមានការចូលរួមនិងមានការឯកភាពគ្នា ដើម្បីរក្សាបាននូវគុណតម្លៃ ហើយជាការផ្សារភ្ជាប់ ទៅនឹងបេតិកភណ្ឌពិភពលោក ដែលអគារ រចនាបថអគាររៀបចំយ៉ាងណា ឱ្យផ្សារភ្ជាប់ទៅនឹងប្រវត្តិសាស្ត្រ បេតិកភណ្ឌ និងតម្រូវការរបស់មនុស្ស៕

អូស្រ្តាលីចូលរួមវិនិយោគលើយុវជនជំនាន់ក្រោយរបស់កម្ពុជា

ដោយៈ ម៉ាណា

    ភ្នំពេញៈ អូស្ត្រាលីវិនិយោគលើយុវជនជំនាន់ក្រោយ របស់កម្ពុជា ដែលនឹងក្លាយខ្លួនជាថ្នាក់ដឹកនាំនាពេលអនាគត តាមរយៈអាហារូបករណ៍អូស្ត្រាលី Australia Awards Cambodia។

អាហារូបករណ៍អូស្ត្រាលី មិនត្រឹមតែផ្តល់ឱកាសទទួលបានសញ្ញាបត្រអប់រំទេ វាជួយអភិវឌ្ឍជំនាញ បង្កើនបណ្តាញវិជ្ជាជីវៈ និងជំរុញការកសាងភាពជាដៃគូយូរអង្វែងរវាងកម្ពុជា និងអូស្ត្រាលី។

កាលពីម្សិលមិញ លោកឯកអគ្គរដ្ឋទូត យីប បានប្រកាសបើកដំណើរការកម្មវិធី អាហារូបករណ៍សម្រាប់ឆ្នាំសិក្សា២០២៧ ក្នុងសន្និសីទពិសេសមួយ សម្រាប់មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា។

លោកជំទាវ សុខ ច័ន្ទឆវី រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងលោកសោម រតនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមក្នុងពិធីនេះផងដែរ។

លោកឯកអគ្គរដ្ឋទូត បានលើកឡើងពីតួនាទីសំខាន់ របស់អាហារូបករណ៍ ក្នុងការជួយកម្ពុជាឱ្យសម្រេចគោលដៅសំខាន់ៗ ដូចជា ការធ្វើពិពិធកម្មសេដ្ឋកិច្ច បរិវត្តកម្មឌីជីថល បរិវត្តកម្មឧស្សាហកម្ម និងការបន្ថែមតម្លៃ។

លោកក៏បានលើកឡើង ពីការយកចិត្តទុកដាក់ខ្ពស់របស់អូស្ត្រាលីលើសមធម៌ និងយុត្តិធម៌ ក្នុងដំណើរការជ្រើសរើសបេក្ខជនផងដែរ។

អាហារូបករណ៍អូស្ត្រាលី បើកទទួលបេក្ខជនមកពីគ្រប់វិស័យទូទាំងប្រទេសកម្ពុជា រួមមាន វិស័យរដ្ឋបាលសាធារណៈ វិស័យអប់រំ និងស្រាវជ្រាវ អង្គការសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងវិស័យឯកជន៕

ក្រុមហ៊ុនធំមួយបង្ហាញលទ្ឋផលរបាយការណ៍ទាក់ទងគម្រោង “សួនកែច្នៃកាកសំណល់ ការជ្រើសរើសបច្ចេកវិទ្យា

ដោយៈ ម៉ាណា

    ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានអនុញ្ញាតជូនគណៈប្រតិ​ភូក្រុមហ៊ុន Vinci Construction និងក្រុមហ៊ុនSUEZ  ដឹកនាំដោយ លោក Thomas CHAUVEAU នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការថាមពល និងអាជីវកម្មថ្មីៗ នៃក្រុមហ៊ុនVinci Construction ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។​

ជំនួបនាព្រឹកនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីធ្វើបទបង្ហាញជូន លោកឧបនាយករដ្ឋមន្ត្រី អំពីរបាយការណ៍នៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោង “សួនកែច្នៃកាកសំណល់ ការជ្រើសរើសបច្ចេកវិទ្យា សម្រាប់ប្រព្រឹត្តកម្មសំណល់រឹងក្នុងទីក្រុង និងការផលិតថា​មពល” ដែលត្រូវបានសហការសិក្សា ដោយអ្នកជំនាញពីក្រុមហ៊ុន Vinci Construction និងក្រុមហ៊ុន SUEZ Company ។

តាមរយៈបទបង្ហាញនេះដែរ អ្នកជំនាញបានជម្រាបអំពីព័ត៌មាន ជាអាទិ៍៖ ទិន្នន័យពាក់ព័ន្ធដែលប្រមូលបាន បច្ចុប្បន្នភាពនៃការសិក្សាគម្រោង និងបច្ចេកវិទ្យាពាក់ព័ន្ធនានា សម្រាប់ការធ្វើប្រព្រឹត្តកម្មរោងចក្រកាកសំណល់ និងបំប្លែងជាថាមពលសម្រាប់ប្រើប្រាស់បន្តទៀត។

ក្រុមហ៊ុនទាំងពីរ បានសហការសិក្សាគម្រោងនេះឡើង ជាមួយវត្ថុបំណង រួមមាន៖ (១)បង្កើតថាមពលស្អាត និងតម្លៃសមរម្យ ដោយបំប្លែងកាកសំណល់ប្លាស្ទិកទៅជាអគ្គិសនី(២)បង្កើនអាយុកាលនៃទីលានចាក់សំរាម (៣) លើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ (៤) លើកកម្ពស់វិស័យឧស្សាហកម្ម នវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ តាមរយៈការសាងសង់រោងចក្រកែច្នៃកាកសំណ​ល់ ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ និង(៥) ពង្រឹងការគ្រប់​គ្រងការចំណាយ ក្នុងការកែច្នៃកាកសំណល់ក្នុងទីក្រុង៕

 

CDC: On the morning of Thursday, February 12, 2026, His Excellency Sun Chanthol, Deputy Prime Minister and First Vice Chairman of the Council for the Development of Cambodia (CDC), granted permission for a delegation from Vinci Construction and SUEZ, led by Mr. Thomas CHAUVEAU, Managing Director of Energy Operations and New Businesses of Vinci Construction, to pay a courtesy call and engage in a work discussion.

 

This morning’s meeting was organized to present to H.E. DPM the feasibility study report of the project “Waste Recycling Park – Selection of technologies for urban solid waste treatment and energy production”, which was jointly studied by experts from Vinci Construction and SUEZ Company. Through this presentation, the experts shared information such as: relevant data collected, project study updates, and related technologies for waste treatment and energy production for further use.

 

It is worth noting that the two companies have collaborated on this project with the following objectives: (1) creating clean and affordable energy by converting plastic waste into electricity, (2) increasing the lifespan of landfills, (3) promoting the health and well-being of citizens, (4) promoting industry, innovation, and related infrastructure through the construction of waste processing plants with the latest technology, and (5) strengthening cost management in waste

អ្នកជំនាញជប៉ុនបង្ហាញពីភាពបទពិសោធន៍នៃការអភិវឌ្ឈទីក្រុង ដើម្បីប្រែក្លាយទីក្រុងសៀមរាបជា Smart City

ដោយៈ ម៉ាលីនណា

សៀមរាបៈ ក្រុមអ្នកជំទាញJICA ចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍទីក្រុង តាមរយៈសិក្ខាសាលាស្វែងយល់ ពីគំរូទីក្រុងឆ្លាតវៃរបស់ទីក្រុងអូកាហ្សាគិ នៃប្រទេសជប៉ុន។

ក្រោមកិច្ចសហការរវាងរដ្ឋបាលខេត្ដសៀមរាប និងក្រុមអ្នកជំនា​ញJICAនៃប្រទេសជប៉ុន នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានបើកវគ្គសិក្ខាសាលាស្ដីពី ការស្វែងយល់ពីគំរូទីក្រុងឆ្លាតវៃ នៃទីក្រុងអូកាហ្សាគិ នៃប្រទេសជប៉ុន។

សិក្ខាសាលានេះធ្វើឡើង ក្នុងគោលបំណងចែករំលែកបទពិសោ​ធន៍រវាងគ្នានិងគ្នា ពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-ជប៉ុន ដោយសិក្ខានេះធ្វើឡើងក្រោមអធិបតីភាព លោ​ក​យុន លីនណេ អភិបាលរងខេត្ដ លោក មីយ៉ាកេ ស៊ី្ហគេកិ ប្រធានទីប្រឹក្សានៃក្រុមជំនាញJICA និងមានការចូលរួមពីតំណាងប្រតិភូជប៉ុន តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ។

លោក យុន លីនណេ អភិបាលរងខេត្ដមានប្រសាសន៍ថា  តាមរយៈសិក្ខានាពេលនេះ គឺជាប្រធានបទ ដែលត្រូវបានគេប្រើប្រាស់នៅលើពិភពលោក ខណ:ដែលខេត្ដសៀមរាប កំពុងបន្ដមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស តម្រូវការក្នុងការដោះស្រាយ ការកកស្ទះចរាចរណ៍ បង្កើនសុវត្ថិភាពដល់ប្រជាជន និងភ្ញៀវទេសចរ និងកែលម្អការគ្រប់​គ្រងទេសចរណ៍ និងវិធីសាស្រ្តជំរុញដោយទិន្នន័យ ប្រកបដោ​យប្រសិ​ទ្ធភាពភាព។

លោកបន្ដថា ចំពោះគោលគំនិតនៃទីក្រុងឆ្លាតវៃ នឹងបង្ហាញពីក្ដីប្រាថ្នារួមមួយ ក្នុងការប្រើប្រាស់នវានុវត្តន៍បច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់គុណភាពជីវិត សម្រាប់ប្រជាពលរដ្ឋទាំងអស់ ស្របជាមួយគ្នានេះក៏លើកកម្ពស់និរន្ដរភាពបរិស្ថាន និងភាពធន់យូរអង្វែងផងដែរ។

លោកបន្ថែមថា គម្រោងទីក្រុងឆ្លាតវៃអូកាហ្សាគោ នៃប្រទេសជប៉ុន មិនត្រឹមតែប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបប៉ុណ្ណោះទេ ប៉ុន្ដែផ្ដោតសំខាន់លើការបង្កើនគុណភាព នៃការរស់នៅរបស់ប្រជាពលរដ្ឋក្នុងការដោះស្រាយបញ្ហាក្នុងក្រុង និងបំពេញកាតព្វកិច្ច សម្រាប់មនុស្សជំនាន់ក្រោយ។

លោករំពឹងថាសិក្ខាសាលានេះ នឹងបានផ្ដល់ជាចំណេះដឹង និងធាតុចូលដល់អ្នកចូលរួមទាំងអស់ អាវសិក្សារៀនសូត្រ និងស្វែងយល់បន្ថែមអំពីគោលគំនិតក្នុងការអភិវឌ្ឍទីក្រុងឆ្លាតវៃ។

លោក មីយ៉ាកេ ស៊ី្ហគេកិ ប្រធានទីប្រឹក្សាក្រុមអ្នកជំនាញJICA បានឲ្យដឹងថា ការសិក្សាបទពិសោធន៍ ដែលធ្លាប់អនុវត្ដន៍ក្នុងការអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ នៃប្រទេសជប៉ុន គឺពិតជាមានសារៈសំខាន់សម្រាប់ជាគំរូ ដល់ខេត្ដសៀមរាប ក្នុងការអភិវឌ្ឍក្រុងសៀមរាបឲ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។

លោកបន្ដថា កាលពីដើមឆ្នាំ២០២២JICA បានផ្ដល់នូវសៀមរាបsmart city ដែលក្នុងគម្រោងនេះផងដែរ បានបង្ហាញពីគោលនយោបាយផ្សេងៗជាច្រើន ដើម្បីដោះស្រាយបញ្ហាទីក្រុង និងអភិវឌ្ឍន៍ទីក្រុងសៀមរាប។

ដោយសិក្ខាសាលានាថ្ងៃនេះ នឹងធ្វើការបង្ហាញលម្អិត ដែលនឹងធ្វើការសិក្សាលើគំនិតគំនិតផ្ដួចផ្ដើមទាំងអស់ ក្នុងការអភិវឌ្ឍទីក្រុងឆ្លាតវៃ៕

ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល Verify.gov.kh”បាននិងកំពុងពង្រីកកិច្ចសហងប្រតិបត្តិការជាមួយប្រទេសក្នុងតំបន់

ដោយៈ ម៉ាណា

ឌូបៃៈ មន្រ្តីជំនាញបានលើកឡើងថា “ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាលVerify.gov.kh”​កម្ពុជា បច្ចុប្បន្នបានពង្រីកវិសា​លភាពកិច្ចសហប្រតិបត្តិការ ទៅកាន់បណ្តាប្រទេសក្នុងតំបន់ រួមមាន ប្រទេសហ្វីលីពីន ឡាវ និងទីម័រខាងកើតផងដែរ”។

ព័ត៌មាននេះត្រូវបានលើកឡើង ដោយលោកសេង សុភាព ក្នុងឱកាសចូលរួមវេទិកាកំពូលរដ្ឋាភិបាលពិភពលោក (World Governments Summit) នៅទីក្រុងឌូបៃ ដើម្បីបង្ហាញយុទ្ធសាស្ត្រជាតិបញ្ញាសិប្បនិម្មិត និងវឌ្ឍនភាពរដ្ឋាភិបាលឌីជីថលកម្ពុជា។

លោកសេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) បានអញ្ជើញចូលរួមជាវាគ្មិន ក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ស្តីពី “បញ្ញាសិប្បនិម្មិតសម្រាប់រដ្ឋាភិបាលអនាគត” (AI for Future Governments) ដែលជាផ្នែកមួយ នៃកិច្ចប្រជុំកំពូលរដ្ឋាភិបាលពិភពលោក (World Governments Summit) ឆ្នាំ២០២៦ នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាត អារ៉ាប់រួម។

ក្នុងកិច្ចពិភាក្សានេះ លោកសេង សុភាព បានចែករំលែកអំពី “សេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត (AI)” របស់កម្ពុជា ដែលផ្តោតសំខាន់លើការកសាងមូលដ្ឋានគ្រឹះ ដ៏រឹងមាំសម្រាប់បរិវត្តកម្មឌីជីថល។

លោកបានគូសបញ្ជាក់ពីសសរទ្រូង យុទ្ធសាស្ត្រចំនួន៣ សំខាន់ៗដែលមានចែងក្នុងគោលនយោបាយនេះ រួមមាន៖ ១. ការអភិវឌ្ឍធនធានមនុស្ស៖ ការបណ្តុះបណ្តាលជំនាញAI និងវិទ្យាសាស្ត្រទិន្នន័​យ និងការធ្វើសមាហរណកម្មAI ទៅក្នុងកម្មវិធីសិក្សា។

២. ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងទិន្នន័យ៖ ការពង្រឹងប្រព័ន្ធគ្រប់គ្រងទិន្នន័យជាតិ ការបង្កើតថ្នាលទិន្នន័យបើកចំហ និងហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រ ដើម្បីគាំទ្រដល់ការស្រាវជ្រាវ និងនវានុវត្តន៍។ ៣. ការជំរុញការប្រើប្រាស់AI ក្នុងរដ្ឋាភិបាល៖ ការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាAI ក្នុងសេវាសាធារណៈ ប្រកបដោយក្រមសីលធម៌ និងអភិបាលកិច្ចល្អ ដើម្បីបង្កើនប្រសិទ្ធភាពសេវាសាធារណៈ។៤. ការជំរុញការប្រើប្រាស់AI តាមវិស័យអាទិភាព៖ ការដាក់បញ្ចូលបច្ចេកវិទ្យាAI ទៅក្នុងវិស័យសំខាន់ៗដូចជា អប់រំ សុខាភិបាល កសិកម្ម ឧស្សាហកម្ម និងសហគ្រាសធុនតូចនិងមធ្យម (MSMEs) ដើម្បីបង្កើនផលិតភាព និងដោះស្រាយបញ្ហាជាក់ស្តែងនៅក្នុងសង្គម។

ទន្ទឹមនឹងនេះ លោកក៏បានបង្ហាញពីវឌ្ឍនភាពជាក់ស្តែង នៃការកសាងរដ្ឋាភិបាលឌីជីថល តាមរយៈជោគជ័យនៃការដាក់ឱ្យប្រើប្រាស់ “ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល Verify.gov.kh”។

លោកបញ្ជាក់ថា “ថ្នាលនេះមិនត្រឹមតែជាស្តង់ដារជាតិ សម្រាប់ការលុបបំបាត់ ឯកសារក្លែងក្លាយប៉ុណ្ណោះទេ ប៉ុន្តែបច្ចុប្បន្នបានពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការ ទៅកាន់បណ្តាប្រទេសក្នុងតំបន់ រួមមាន ប្រទេសហ្វីលីពីន ឡាវ និងទីម័រខាងកើតផងដែរ”។

លោកបានអញ្ជើញតំណាងប្រទេសផ្សេងទៀត ឱ្យពិនិត្យលទ្ធភាពក្នុងការសហការតភ្ជាប់ ឬប្រើប្រាស់បច្ចេកវិទ្យានៃថ្នាល Verify.gov.kh ដើម្បីជំរុញការផ្លាស់ប្តូរទិន្នន័យឆ្លងដែន និងបង្កើនប្រសិទ្ធភាពសេវាសាធារណៈនៅក្នុងតំបន់ និងសកលលោក។

តាមរយៈកិច្ចប្រជុំនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បន្តប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីប្រែក្លាយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងនវានុវត្តន៍ឌីជីថល ឱ្យទៅជាប្រយោជន៍ជាក់ស្តែងសម្រាប់សង្គមជាតិ៕