លោក ចូ បៃឌិន នឹងចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ថវិកា៤៣០ពាន់លានដុល្លារ នៅថ្ងៃអង្គារ នេះ

សុខុម

វ៉ាស៊ីនតោន: ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន នឹងចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់មួយស្តីពីអាកាសធាតុ សុខាភិបាល និងពន្ធដែលមានទំហំទឹកប្រាក់ដល់ទៅ៤៣០ពាន់លានដុល្លារ នៅថ្ងៃអង្គារ ទី១៦ ខែសីហា នេះ។

សេតវិមានបញ្ជាក់ថា លោក ចូ បៃឌិន នឹងចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់នេះដែលនឹងលុបចោលឥណទានពន្ធលើរថយន្តអគ្គិសនីសម្រាប់ម៉ូឌែលភាគច្រើន ដែលបច្ចុប្បន្នទទួលបានរហូតដល់៧.៥០០ដុល្លារ។

សេចក្ដីព្រាងច្បាប់នេះរៀបចំឡើងវិញនូវឥណទានពន្ធរថយន្តអគ្គិសនីថ្មី ដែលមានស្រាប់ចំនួន៧.៥០០ដុល្លារ និងផ្ដល់ការបញ្ចុះតម្លៃថ្មីចំនួន៤.០០០ដុល្លារ សម្រាប់រថយន្តអគ្គិសនី។ សេចក្ដីព្រាងច្បាប់នេះក៏រួមបញ្ចូលទាំងកញ្ចប់ថវិការាប់សិបពាន់លានដុល្លារ សម្រាប់ឥណទានថ្មីៗ ឥណទានពន្ធ និងកម្មវិធីជំនួយសម្រាប់បណ្ដាក្រុមហ៊ុនផលិតរថយន្តដើម្បីផលិតរថយន្ត ដែលកាន់តែកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានផងដែរ។

ក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនចែកចាយជាច្រើនបាននិងកំពុងធ្វើការជាមួយអតិថិជនដើម្បីបញ្ចប់កិច្ចសន្យាជាលាយលក្ខណ៍អក្សរ នៅមុនពេលលោក ចូ បៃឌិន ចុះហត្ថលេខាដើម្បីឱ្យពួកគេមានសិទ្ធិទទួលបានឥណទាន ទោះបីជាពួកគេមិនបានទទួលរថយន្តក៏ដោយ។

ក្រុមជួញដូររថយន្តមួយមានឈ្មោះថា Alliance for Automotive Innovation (សម្ព័ន្ធដើម្បីនវានុវត្តន៍រថយន្ត) ដែលតំណាងឱ្យក្រុមហ៊ុន Volkswagen ក្រុមហ៊ុន General Motors Co ក្រុមហ៊ុន Toyota Motor និងក្រុមហ៊ុន Ford Motor ក្នុងចំណោមក្រុមហ៊ុនដទៃទៀតបាននិយាយនៅមុននេះថា ច្បាប់នេះនឹងធ្វើឱ្យ៧០%នៃរថយន្តដែលផលិតនៅសហរដ្ឋអាមេរិក ជារថយន្តអគ្គិសនី រថយន្ត Hybrid និងរថយន្តអគ្គិសនីប្រើកោសិកាឥន្ធនៈ៕ Reuters៕

ប្រធានCVEAជួបប្រជុំជាមួយនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ

ដោយ:លាងហួរ
ភ្នំពេញ:សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាដឹកនាំដោយលោកច្រឹក សុខនីមជាប្រធាន បានដឹកនាំសមាជិកចំនួន២០ក្រុមហ៊ុន ប្រជុំជាមួយយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំកាលពីថ្ងៃទី១៥ ខែសីហា។

កិច្ចប្រជុំនេះរៀបចំឡើងក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជូ វណ្ណៈ អគ្គនាយក នៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ អមដោយឯកឧត្តមអគ្គនាយករង និងមន្ត្រីជំនាញ ក្នុងគោលបំណងដើម្បី សិក្សាស្វែងយល់បន្ថែមអំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងក្តីកង្វល់របស់សមាគមដែលបានអនុវត្តកន្លងមក សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំ និងកែសម្រួលបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យសេវាកម្មអចលនវត្ថុឱ្យមានលក្ខណះ ប្រទាក់ក្រឡាគ្នា ពេញលេញ និងគ្រប់ជ្រុងជ្រោយ៕

សម្តេចតេជោ អនុញ្ញាតឱ្យអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ជួបពិភាក្សាការងារ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។

លោក វិទិត មុនតាប៊ន ត្រូវបានអង្គការសហប្រជាជាតិ តែងតាំងទទួលបន្ទុកលើការងារសិទ្ធិមនុស្សនៅកម្ពុជា ជំនួស លោកស្រី រ៉ូណា ស្មីត កាលពីខែឧសភា ឆ្នាំ២០២១។ ចាប់តាំងពីតែងតាំង លោក វិទិត មុនតាប៊ន មិនដែលបានមកកាន់ប្រទេសកម្ពុជានោះឡើយ។

លោកនឹងទស្សនកិច្ចការងារដែលជាភារកិច្ចរបស់ខ្លួននៅកម្ពុជាចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែសីហា។ នេះជាដំណើរទស្សនកិច្ចការងារជាលើកដំបូងរបស់លោកនៅកម្ពុជា បន្ទាប់ពីអង្គការសហប្រជាជាតិចាត់តាំងឱ្យទទួលបន្ទុកការងារសិទ្ធិមនុស្សនៅកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចការងារនាពេលនេះ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ដែលជាជនជាតិថៃរូបនេះ ក្រៅតែពីជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ហើយនោះ លោកគ៏គ្រោងជួបមន្ត្រីរាជរដ្ឋាភិបាលពាក់ព័ន្ធការងារសិទ្ធិមនុស្ស ក៏ដូចជាអង្គការសង្គមស៊ីវិលផ្សេងៗទៀតផងដែរ។

ដំណើរទស្សនកិច្ចរបស់ លោក វិទិត មុនតាប៊ន ត្រូវបានស្វាគមន៍ទាំងភាគីរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដោយទន្ទឹងរង់ចាំជជែកដោយបើកចំហរលើការងារសិទ្ធិមនុស្សនៅកម្ពុជា។

ការងារសិទ្ធិមនុស្សនៅកម្ពុជា តែងមានការខ្វែងគំនិត និងយល់ឃើញខុសរវាងរាជរដ្ឋាភិបាល ជាមួយរបាយការណ៍របស់តំណាងអង្គការសហប្រជាជាតិ ដែលទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់ព្រមានពីការបិទការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាថែមទៀតផង។

លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានប្រាប់ Fresh News ថា ក្នុងនាមរាជរដ្ឋាភិបាល គឺគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្វាគមន៍ចំពោះទស្សនកិច្ចរបស់ លោក វិទិត មុនតាប៊ន។ លោក ជិន ម៉ាលីន បានចាត់ទុកទស្សនកិច្ចរបស់ លោក វិទិត មុនតាប៊ន គឺជាដំណើរការធម្មតាតាមនីតិវិធីក្នុងនាមជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ គឺត្រូវចុះមកធ្វើទស្សនកិច្ចនៅកម្ពុជា អាច២ដង ឬ៣ដងក្នុងមួយឆ្នាំ។

លោក ជិន ម៉ាលីន បានលើកឡើងដែរថា សម្រាប់របាយការណ៍របស់លោក វិទិត មុនតាប៊ន យ៉ាងណានោះ វាជាការយល់ឃើញរបស់គាត់ផ្ទាល់ខ្លួនតែប៉ុណ្ណោះ ពោលគឺមិនតំណាងឱ្យជំហររបស់អង្គការសហប្រជាជាតិនោះទេ ព្រោះអ្នករាយការណ៍ពិសេស ជាអ្នកជំនាញការឯករាជ្យ ហើយការសិក្សាការស្រាវជ្រាវ និងការចេញរបាយការណ៍ គ្រាន់តែជាទស្សនៈផ្ទាល់ខ្លួនតែប៉ុណ្ណោះ ដូច្នេះសម្រាប់របាយការណ៍ដែលបានចេញមក គឺគ្មានអ្នកណាបង្ខំគាត់បាននោះដែរ។

លោក ជិន ម៉ាលីន ក៏បានអះអាងដែរថា កម្ពុជារង់ចាំពិនិត្យលើអនុសាសន៍របស់អ្នករាយការណ៍ពិសេសរបស់ UN ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាថា តើអនុសាសន៍ណាខ្លះដែលកម្ពុជាអាចពិចារណា និងយកមកអនុវត្តន៍បាន ហើយអនុសាសន៍ណាដែលមិនត្រឹមត្រូវតាមស្ថានភាពជាក់ស្តែង និងទិដ្ឋភាពច្បាប់ នីតិវិធីរបស់កម្ពុជា។ ដូច្នេះកម្ពុជានឹងពិចារណាចំពោះចំណុចនីមួយៗ៕

មកសិក្សាពីផែនការ និងប្លង់គោលនៃការប្រើប្រាស់ដីលំអិតរបស់រាជធានីភ្នំពេញ

ដោយៈ ជេស៊ីកា

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័ត ប្លង់គោលរាជធានីភ្នំពេញ ដែលត្រូវបានរាជរដ្ឋាភិបាលអនុម័តជាផ្លូវការកាលពីប៉ុន្មានឆ្នាំមុន  បានបែកចែករាជធានីចំណាស់នេះជា១៤តំបន់ខុសៗគ្នា តាមលក្ខណៈប្រជាសាស្រ្ត សេដ្ឋកិច្ច និងកំណើននគរូបនីយកម្ម។

យោងតាមសេចក្តីព្រាងប្លង់គោលរាជធានីភ្នំពេញ បានបង្ហាញថា រដ្ឋាភិបាលបាន​កំណត់លក្ខណៈវិនិច្ឆ័យលើ ១៤ចំណុច ដូចជា ទី១ ទម្រង់សេដ្ឋកិច្ចរាជធានីភ្នំពេញ ទី២ការដឹកជញ្ជូន ទី៣ ទីផ្សារអចលនវត្ថុ ទី៤ ទីផ្សារអចលនទ្រព្យ ទី៥ សង្កាត់មិនរៀបរយ ទី៦ ការកកើតនិងការរីកចំរើនរបស់ទីក្រុងពីឆ្នាំ១៨៥០ ដល់ឆ្នាំ១៩៩៣ ទី៧ លក្ខណៈសម្បត្តិរូបសាស្រ្តនិងតួនាទីលំហក្រុង ទី៨ សន្ទុះនិងបុគ្គលិកលក្ខណៈភ្នំពេញ ទី៩ ទេសភាព និងសមាសភាគទីក្រុង ទី១០ កសិកម្មនិងនគរូបនីយកម្ម ទី១១ ហេដ្ឋារចនាសម្ព័ន្ឋទីក្រុង ទី១២ មធ្យោបាយនិងសេវាសាធារណៈ ទី១៣ និន្នាការនិងទស្សនវិស័យនៃនគរូបនីយកម្មភ្នំពេញ និងទី១៤ ទស្សនវិស័យសេដ្ឋកិច្ចសង្គមនិងលំហ។​

ប្លង់គោលរាជធានីភ្នំពេញ ត្រូវបានអនុម័តកាលពីឆ្នាំ២០១៥ តាមរយៈអនុក្រិតស្តីពី “ការដាក់ឲ្យអនុវត្តប្លង់គោល ប្រើប្រាស់ដីរាជ​ធានីភ្នំពេ​ញឆ្នាំ២០៣៥”។

យោ​ងតាមមាត្រា២ នៃអនុក្រិតលេខ៧៧ អនបប្រក ចុះថ្ងៃទី៧ មិថុនា​ឆ្នាំ២០១២ បានកំណត់ថា ប្លង់គោលប្រើប្រាស់ដីថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌជាផែនការកំណត់ចក្ខុវិស័យនិងយុទ្ឋសាស្រ្តរួម សម្រាប់ការអភិវឌ្ឈផ្នែករូបវ័ន្ត​ហេដ្ឋារចនាសម្ព័ន្ឋ និងគមនាគមន៍សំខាន់ៗ និងធ្វើសមាហរណកម្មថ្នាក់រាជធានី ថ្នា​ក់​​ស្រុក ថ្នាក់ខ័ណ្ឌទៅនឹងតំបន់និងថ្នាក់ជាតិ។

អតីតអភិបាលរាជធានីភ្នំពេញ លោកប៉ា សុជាតិវង្សបានថ្លែងថា “គោលដៅប្រើប្រាស់ដីរាជធានីភ្នំពេ​ញឆ្នាំ២០៣៥ ជាឯកសារយុទ្ឋសាស្រ្តបំរើឲ្យមហិច្ឆតារបស់រាជរដ្ឋាភិបាល ក៏ដូចជាសាលារាជធានីភ្នំពេញមាន​គោលដៅ និងទស្សនវិស័យដល់ឆ្នាំ២០៣៥ ក្នុងការគ្រប់គ្រង និងតំរង់ទិសការអភិវឌ្ឈសេដ្ឋកិច្ច ក្នុងព្រំប្រទល់រដ្ឋបាលរាជធានី និងតំបន់ប្រជុំជនពាក់ព័ន្ឋទាំងទ្បាយនៅជាប់ជុំវិញ ឆ្លើយតបបាននឹងកំនើននៃការវិនិយោគឯកជន និងចំនួនប្រជាជនក្នុង​រាជធានី តាមរយៈការតំរង់ទិស និងជំរុញការវិនិយោគសាធារណៈស្របតាមរបបសេដ្ឋកិច្ចទីផ្សារសេរី និងអភិវឌ្ឈន៍តាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ”។

កំនើនន​គរូបនីយកម្ម និងកំណើនសាងសង់សំណង់ធំថ្មីៗ លើសពី៥ជាន់មានប្រមាណ៦២៨​អាគារ និងសំណង់បុរីចំនួន១១០ទីតាំង ពង្រាយនៅទាំងខ័ណ្ឌក្នុងក្រុង និងជាយក្រុង​និងបានជំរុ​ញការរីកទីក្រុងទៅតំបន់ខាងក្រៅ ចេញពីខ័ណ្ឌកណ្តាលក្រុងស្ទើរតែហួសពីតំបន់រដ្ឋបាលរបស់ខ្លួន(តួលេខឆ្នាំ២០១៣)។

លោកម៉េង ប៊ុណ្ណារិទ្ឋមន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណ​ង់បានថ្លែងថា ក្នុងប្លង់គោលនេះបានរៀបចំរាជធានីភ្នំពេញ ប្រមា​ណ១៥តំបន់​ខុសៗគ្នា ដូចជាតំបន់ពាណិជ្ជកម្ម តំបន់លំនៅដ្ឋាន តំបន់ឧស្សាហកម្ម តំបន់កសិកម្ម​តំបន់ដែលត្រូវអភិរ័ក្សជាដើម ប៉ុន្តែនៅពេលប្លង់គោលនេះត្រូវសិក្សាលំអិត តំបន់និមួយៗអាចនឹងមានច្រើនជាងនេះ អាស្រ័យលើស្ថានភាពជាក់ស្តែង។

នៅពេលសាកសួរថាតើទីក្រុងភ្នំពេញ នឹងត្រូវពង្រីកបន្ថែមទៀតឬយ៉ាងណា​លោកម៉េង ប៊ុណ្ណារិទ្ឋបានថ្លែងថា “នៅពេលនយោបាយកម្ពុជានៅតែមានស្ថិរភាព សេដ្ឋកិច្ចកម្ពុជាបន្តកើនទ្បើង និងមានកំណើននៃការអភិវឌ្ឈ ការពង្រីកក្រុងអាចត្រូវ ពិនិត្យតាមស្ថានភាពជាក់ស្តែងរៀងរាល់៥ឆ្នាំម្តង”។ លោកបន្ថែមថា“ប្លង់របស់យើងអាចមានការ​លំអៀង ដូច្នេះការពង្រីកទីក្រុងនឹងត្រូវសិក្សាទ្បើងវិញ តាមស្ថានភាពជាក់ស្តែង​នៃការរីកចំរើននគរូបនីយកម្ម និងកំណើនប្រជាសាស្រ្ត”៕

អាជ្ញាធរអប្សរាកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ឋចាំបាច់នានាដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ទស្សនាតាមប្រាសាទតូចៗ

ដោយៈ គង់ សូរិយា

សៀមរាបៈ មន្ត្រីជាន់ខ្ពស់អាជ្ញា​ធរ​ជាតិ​អប្សរា​អះ​អាង​ថា ​មាន​ប្រា​សាទ​បុរាណ​តូចៗ​ជា​ច្រើន​ ក្នុ​ង​ខេត្ត​សៀម​រាប​ មិន​ទាន់ត្រូវបានភ្ញៀវទេសចរ​ស្គាល់​នៅ​ឡើយ​ទេ​។

​ដើម្បី​ឱ្យ​ភ្ញៀវ​ទេស​ចរ​បាន​ស្គាល់ ​កាន់តែ​ទូលំ​ទូលាយ​​អាជ្ញា​ធរ​ជាតិ​អប្សរា​កំពុង​កែលម្អ ​ហេដ្ឋារ​ចនា​សម្ព័ន្ធ​​មួយ​ចំនួន​ និងបន្ថែម​ការ​ផ្សព្វ​ផ្សាយ​តាម​រយៈ​ក្រុម​ហ៊ុន​ទេស​ចរណ៍​ជា​ដៃគូ​ផង​ដែរ​។​

លោក​ឡុង កុសល​ អ្នក​នាំ​ពាក្យ​អាជ្ញា​ធរ​ជាតិ​អប្សរា​បានមានប្រសា​សន៍ឲ្យដឹងថា មាន​ប្រា​សាទ​តូចៗ​ជាច្រើន​ ក្នុង​ខេត្ត​សៀម​រាប​ គឺភ្ញៀវ​ទេស​ចរ​មិនសូវ​បាន​ស្គាល់​អស់​នៅ​ឡើយ​ទេ​ ហេតុនេះដើម្បី​ឱ្យ​ភ្ញៀវ​ទេស​ចរ​កាន់​តែ​​ងាយ​ស្រួល​ក្នុង​ការ​ចូល ទៅ​ទស្សនា​តំបន់​ប្រា​សាទ​តូចៗ​នោះ ​គឺ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ និង​កំពុង​តែ​កែលម្អ​ហេដ្ឋារ​ចនា​សម្ព័ន្ធ ​ដូច​ជា ​រៀបចំ​ឱ្យ​មាន​ទី​កន្លែង​ចំណត​រថ​យន្ត ការ​កែ​លម្អ​សម្រួល​ផ្លូវ​ ទៅ​កាន់​ប្រាសាទ​តូចៗ​ទាំង​នោះ​ជា​ដើម​។

ទន្ទឹម​នឹង​នេះ​អាជ្ញាធ​រជាតិ​អប្សរា​ បាន​ដាក់​នូវ​គ្រឿង​បរិក្ខា​រទេស​ចរណ៍​មួយ​ចំនួន​ ដើម្បី​ទ្រទ្រង់​នៅតំបន់​ប្រា​សាទ ​ជា​ពិសេសទីតាំង​ប្រា​សាទ​នៅ​ពេល​ដែល​មាន​ភ្ញៀវ​ទេស​ចរ ​ចូលទៅ​ទស្សនា​ច្រើន ​នឹង​ធ្វើ​ឱ្យមាន​ភាព​ចង្អៀត​ណែន​។ ដូច្នេះ​ហើយ​ត្រូវធ្វើ​យ៉ាង​ណា​ឱ្យ​មាន​សុវត្ថិ​ភាព ​ទាំង​ផ្លូវ​ដើរ ​ទាំង​ការ​ទស្ស​នានៅ​ក្នុង​ប្រា​សាទ​។​

លោក​ថ្លែង​ថា​ “​យើង​ត្រូវតែ​បំពេញ​កិច្ចការ​ទាំង​អស់​នោះ​​ ឱ្យបាន​រួច​រាល់​សិន​មុន នឹង​ឱ្យ​គាត់​អញ្ជើញ​ទៅ​ទស្សនា​បាន​។​ យើង​ខ្លួន​ឯង​សិក្សា​អំពី​ផ្លូវ​ទស្សនា​ចរណ៍​ថា ​តើ​នៅ​ក្នុង​ប្រា​សាទ​នោះ​ គាត់​អញ្ជើញ​ទស្សនា​ពី​កន្លែង​ណា​ ទៅ​កន្លែង​ណា ​គឺ​យើង​ត្រូវ​គិត​អា​ហ្នឹង​មួយ​ជំហាន​មុន ​ព្រោះ​ភ្ញៀវ​ទេស​ចរ​គាត់​ចាំ​តែ​ទៅ​ទេ”។​

លោក​ ឡុង ​កុសល បានឲ្យដឹងថា ពីមុនៗ​មក​ ភ្ញៀវ​ទេសច​រ​មិនសូវ​ស្គាល់​ប្រាសាទ​តូចៗ​ប៉ុន្មាន​ទេ​ ព្រោះ​បញ្ហា​ទី​១ ​គឺ​បណ្តាល​មកពី​ក្រុម​ហ៊ុន​ទេស​ចរណ៍ ​ដែល​គាត់​រៀបចំ​កញ្ចប់​ទេសច​រណ៍ ​តម្រង់​ទៅ​តែ​គោលដៅ​​ទេស​ចរណ៍​ធំៗ​។ ដូច្នេះ​អាជ្ញា​ធរ​ជាតិ​អប្សរា ​ត្រូវតែ​ធ្វើការ​ជាមួយ​ខាង​ក្រុម​ហ៊ុន​ទេស​ចរណ៍​ ដែលជា​អ្នករៀប​ចំ​កញ្ចប់​ទស្សនា ​ឱ្យ​បង្វែរ​ភ្ញៀវ​ទេស​ចរទៅ​មើល​ទីតាំង​ទេស​ចរណ៍​កន្លែង​ផ្សេង​ទៀត​ ឬក៏​អ្នក​ដើរ​ទេស​ចរណ៍​ឯករាជ្យ​ដែល​គាត់​ដើរ​ដោយ​ខ្លួន​ឯង​ ឱ្យ​គាត់​បាន​ដឹង​នូវ​ព័ត៌​មាន​ហ្នឹង​ឱ្យ​បាន​ច្រើន ​គឺ​គាត់​នឹង​ទៅ​ទី​នោះ​បាន​កាន់​តែ​ច្រើន​។​

ដើម្បី​ជំរុញ​ឱ្យ​ភ្ញៀវ​ទេសចរ​បាន​ស្គាល់​ បាន​ដឹង​ពី​ប្រា​សាទ​តូចៗ​ទាំង​នោះ​កាន់​តែច្រើន ​​​គឺ​ខាង​អាជ្ញា​ធរ​ជាតិ​អប្សរា​ កំពុង​បន្ត​ផ្សព្វ​ផ្សាយ​ដោយ​ទំនាក់​ទំនង​ ជា​មួយ​ក្រុម​ហ៊ុន​ ដែល​គាត់​ធ្វើ​ប្រតិប​ត្តិ​ការ​​លើ​វិស័យ​ទេស​ចរណ៍ ​តាមរយៈ​ការដឹកនាំ​ភ្ញៀវ​ ឬ​ជូន​ភ្ញៀវ​ជាដើម​។ ម្យ៉ាង​វិញទៀត​អា​ជ្ញាធរជាតិ​អប្សរា​ខ្លួនឯង​ ក៏ត្រូវ​ផ្សព្វ​ផ្សាយ​ទៅ​តាម​លទ្ធ​ភាព​ ដែលមានផងដែរ​ ក៏ប៉ុន្តែ​មិន​អាច​ខាន​បានទេ​ ចំពោះ​ស្ថាប័ន​ពាក់​ព័ន្ធ ​ជាពិ​សេស​វិស័យ​ឯក​ជន​ដែល​ជា​អ្នក​ផ្សព្វ​ផ្សាយ​ទីផ្សារ​ទេស​ចរណ៍​៕

រដ្ឋាភិបាលថៃគ្រោងចំណាយប្រាក់ ៦២ពាន់លានដុល្លារ វិនិយោគតំបន់ឧស្សាហកម្មភាគបូព៌ា

ដោយៈសុខុម

បាងកក: រដ្ឋាភិបាលថៃ គ្រោងបោះទុនវិនិយោគរហូតដល់ទៅប្រមា​ណ៦២ពាន់លានដុល្លារអាមេរិក នៅក្នុងតំបន់ឧស្សាហកម្មភាគបូព៌ានៃប្រទេសនៅរយៈពេល៥ឆ្នាំក្រោយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែង។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១៥ ខែសីហា។

លោក Thanakorn Wangboonkongchana អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានលើកឡើងតាមរយៈសេចក្ដីថ្លែងការណ៍ថា ផែនការឆ្នាំ២០២៣​-២០២៧ នៅច្រករបៀងសេដ្ឋកិច្ចភាគបូព៌ា (Eastern Economic Corridor (EEC)) នឹងរួមបញ្ចូលទាំងការវិនិយោគ ដូចជាផ្នែករថយន្តអគ្គិសនី និងបច្ចេកវិទ្យាវេជ្ជសាស្រ្តផងដែរ។

អ្នកនាំពាក្យរូបនេះបន្ថែមទៀតថា រដ្ឋាភិបាលរំពឹងថានឹងមានការបោះទុនវិនិយោគ ចន្លោះពី១១,២៧ពាន់លានដុល្លារ ទៅ១៤,០៨ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ ដែលនឹងជួយឱ្យសេដ្ឋកិច្ចថៃ សម្រេចបានកំណើន៥%ក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០២៤ខាងមុខនេះ។

លោកគូសបញ្ជាក់ថា “ក្រោមផែនការឆ្នាំ២០១៨-២០២២ នាពេលបច្ចុប្បន្ន ការវិនិយោគនៅច្រករបៀងសេដ្ឋកិច្ចភាគបូព៌ា បានឈានដល់៥០,៧២ពាន់លានដុល្លារ ដោយលើសពីគោលដៅ៤៧,៨៩ពាន់លានដុល្លារ”។

ច្រករបៀងសេដ្ឋកិច្ចភាគបូព៌ាបាន (EEC) ដែលគ្របដណ្តប់ខេត្តចំនួន​៣នៅភាគខាងកើត នៃក្រុងបាងកក គឺជាចំណុចស្នូលនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលថៃ ក្នុងការជំរុញកំណើន និងលើកទឹកចិត្តការវិនិយោគ ជាពិសេសក្នុងឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់។

ទីភ្នាក់ងារធ្វើផែនការរដ្ឋ បានព្យាករកាលពីថ្ងៃច័ន្ទ ទី១៥ ខែសីហា ថា ប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២ នៅអាស៊ីអាគ្នេយ៍មួយនេះ អាចនឹងសម្រេ​ចបានកំណើន២,៧%ទៅ៣,២%ក្នុងឆ្នាំនេះ៕ Reuters៕

ប្រធាន CVEA លើកឡើងពីកត្តាធន់ទ្រាំដែលធ្វើឲ្យវិស័យអចលនទ្រព្យនៅបន្តរីកចម្រើន

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចនវត្ថុកម្ពុជា(CVEA) លោកច្រឹក សុខនីម បានថ្លែងថា ដរាបណាស្ថាប័នធនាគារ មីក្រូហិរញ្ញវត្ថុនៅតែផ្តល់កម្ចី ទីផ្សារអចលនទ្រព្យនៅតែដំណើរការ។

លោកបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ជាក់ស្តែងទោះបីជាកម្ពុជាមានវិបត្តិជំងឺកូវីដ១៩ រយៈពេលជាង២ឆ្នាំកន្លងមកក៏ដោយ ក៏អំឡុងពេលផ្ទុះជម្ងឺនេះ ការទិញលក់អចលនទ្រព្យ ពិសេសផ្នែកដីធ្លីនៅតែបន្តមាន គ្រាន់តែមានសកម្មភាពតិចជាងមុន និងការទិញលក់ក្នុងអចន​ទ្រព្យ ដែលមានតម្លៃល្អ និង​មានឱកាសប្រមូលផលចំណេញបាន។

លោកបន្តថា “ទីផ្សារអចលនទ្រព្យកម្ពុជា នៅតែមានសភាពធន់ទ្រាំ និងបន្តរីកចម្រើន និងមានផលប៉ះពាល់តិចតួចប៉ុណ្ណោះ ធៀបជាមួយបណ្តាប្រទេសនានា”។ លោកបន្តថា “ការរីកចម្រើនវិស័យនេះ មួយផ្នែកដោយសារ​គោលនយោបាយរបស់រដ្ឋាភិបាល មួយផ្នែកទៀតដោយសារស្ថេរភាពនយោ​បាយ និងមួយផ្នែកទៀតដោយសារលំហូរសាច់ប្រាក់ នៅតែបន្តមាន ដែលធ្វើឥ្យទីផ្សារនៅតែដំណើរការ ហើយចរន្តទិញលក់មិនប្រឈមមុខនឹងភាពជាប់គាំង”។

លោកច្រឹក សុខនីមបានបន្តថា ការរីកចម្រើនជីវភាពប្រជាពលរដ្ឋក្នុង ទីក្រុង ការពង្រីកទីក្រុង ការកសាងហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល បានជួយលើកកំពស់វិស័យនេះ និងជម្រុញការរីកចម្រើនក្នុងវិស័យនេះកាន់់តែខ្លាំង ជាក់ស្តែងនៅពេលហេដ្ឋារចនាសម្ព័ន្ឋ បានសាងសង់ទៅដល់តំបន់ណា តំបន់នោះតែងតែមានភាពរីកចម្រើន ទីផ្សារអចលនទ្រព្យនឹងកើនឡើងជាស្វ័យប្រវត្តិ៕

លោកឧកញ៉ាគីម ហ៊ាងៈកត្តាសំខាន់ៗចំនួនបីដែលបាននិងកំពុងជម្រុញឲ្យវិស័យអចលនទ្រព្យរីកចម្រើន

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ជាជើងចាស់ក្នុងវិស័យដីធ្លី ក៏ដូចជាអចលនទ្រព្យ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងតែងតែចែករំលែកចំណេះដឹងនានា ពាក់ព័ន្ឋនឹងវិស័យនេះ ដើម្បីឲ្យសាធារណៈជនមានការយល់ដឹង។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធាន KW Cambodia បានមាន​ប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា សេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងរង្វង់៧ភាគរយ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ដែលធ្វើឲ្យកម្ពុជា ឈានពីប្រទេសតតិយ​លោក មកកាន់ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប និងកំពុងឈានទៅកាន់ទៅកាន់ ប្រទេសមធ្យមកម្រិតខ្ពស់ និងប្រទេសមានប្រាក់ចំណូលខ្ពស់នាពេលខាងមុខ។

លោកឧកញ៉ាបន្តថា “ចំណែកកត្តាមួយទៀត គឺកម្ពុជាមានស្ថេរភាពនយោ​បាយ មិនដូចមនុស្សមួយចំនួនមិនធ្លាប់ស្គាល់កម្ពុជា ចេះតែនិយាយផ្តេសផ្តាសឡើយ ប៉ុន្តែក្រោមការដឹកនាំរបស់សម្តេចតេជោ នយោបាយកម្ពុជាមានលំនឹងល្អណាស់”។ លោកបន្ថែមថា “ការវិនិយោគដីធ្លីមានភាពពេញនិយមនៅកម្ពុជា ដោយអ្នកមានប្រាក់ច្រើន ក្នុងរង្វង់៧០ភាគរយ ទទួលភាពមានបានដោយសារដីធ្លី”។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង បានបន្តថា កត្តាសំខាន់ទី២ លំហូរទុនវិនិយោគពីបរទេសច្រើន ព្រោះប្រជាពលរដ្ឋកម្ពុជា មានបេះដូងទូលាយ មានភាពរួសរាយរាក់ទាក់ រៀនគ្រប់ភាសា ដែលធ្វើឲ្យកម្ពុជាមានភាពទាក់ទាញទុនវិនិយោគពីបរទេស គួរផ្សំនឹងការរីកចម្រើនសេដ្ឋកិច្ច ស្ថេរភាពនយោបាយ និងមូលដ្ឋានច្បាប់វិនិយោគដ៏ល្អ។

លោកបន្តថា ប្រភពទុនវិនិយោគចំនួនប្រភេទ៣ អាចជួយសេដ្ឋកិច្ចកម្ពុជាឲ្យរីកចម្រើនកាន់តែខ្លាំង មានដូចជា ទី១ អ្នកវិនិយោគក្នុងស្រុក ដែលពួកគាត់បញ្ចេញលុយវិនិយោគ ព្រោះនៅកម្ពុជាមានអ្នកមានក្នុងស្រុកច្រើន បើពួកគាត់បញ្ចេញទុនវិនិយោគច្រើន នឹងជួយសេដ្ឋកិច្ចយើងបានកាន់តែប្រសើរ។ ទី២ ទុនវិនិយោគពីបរទេស ដែលរយៈពេល១០ឆ្នាំចុងក្រោយនេះ អ្នកវិនិយោគចិនបានដើរតួនាទីសំខាន់ណាស់ ក្នុងសេដ្ឋកិច្ច ពិសេសក្នុងវិស័យអចលនទ្រព្យ និងទី៣ ពេលអញ្ជើញទៅកាន់អាមេរិក និងប្រទេសស្វីសសម្តេចតេជោ នឹងពិចារណាពីលទ្ធភាព ក្នុងការធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋខ្មែរនៅក្រៅប្រទេស ដែលនេះជាសញ្ញាដ៏ល្អមួយ ដែលយើងរង់ចាំជាយូរមកហើយ។

ទី៣ បើពួកគាត់ (ខ្មែរនៅក្រៅប្រទេស) ទទួលបានអត្តសញ្ញាណប័ណ្ណ ហើយ យើងទាក់ទាញឲ្យពួកគាត់មកវិនិយោគនៅកម្ពុជា ពិតជាសំខាន់ណាស់ ព្រោះទុនវិនិយោគរបស់អ្នកមានខ្មែរនៅក្រៅប្រទេស ទំហំទុនវិនិយោគរបស់ពួកគាត់ មានមិនតិចជាងទុនវិនិយោគពីជនបរទេសនោះទេ
លោកឧកញ៉ាបណ្ឌិតបន្តថា “ប្រសិនជាយើងមានប្រភពទុនទាំងបីនេះ នឹងធ្វើឲ្យសេដ្ឋកិច្ចរបស់យើង កាន់តែរីកចម្រើនលឿនជាងមុនបន្ថែមទៀតមិនខាន”៕