ការផ្គត់ផ្គង់អាផាតម៉ិន ៥០លានយូនីត កំពុងគំរាមធ្វើឱ្យទីផ្សារអចលនទ្រព្យចិន ធ្លាក់ចូលក្នុងវិបត្តិកាន់តែជ្រៅ

ដោយៈ សុខុម

ប៉េកាំង: យោងតាមការប៉ាន់ប្រមាណបង្ហាញថា បច្ចុប្បន្នផ្ទះទំនេរចោល ដែលគ្មានមនុស្សរស់នៅ មានចំនួនមិនក្រោម៥០លានយូនីតឡើយនៅទូទាំងប្រទេសចិននាពេលបច្ចុប្បន្ន។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី១៤ ខែសីហា។

ចំនួននេះទំនងជាសរបង្ហាញឱ្យឃើញថា ទីផ្សារលំនៅដ្ឋានដែលកំពុងមានបញ្ហាស្រាប់ទៅហើយរបស់ប្រទេសចិន អាចនឹងធ្លាក់ចូលក្នុងវិបត្តិកាន់តែជ្រៅថែមទៀត នៅពេលវាធ្វើឱ្យតម្លៃផ្ទះដាំក្បាលចុះកាន់តែខ្លាំង។

វិទ្យាស្ថានស្រាវជ្រាវទីផ្សារអចនទ្រព្យចិន Beike Research Institute (BRI) បានលើកឡើងក្នុងរបាយការណ៍ សិក្សាចុងក្រោយរបស់ខ្លួនថា “ប្រទេសចិន មិនខ្វះផ្ទះទេ ដោយនៅទំនេរចោលច្រើន ហើយផ្ទះទំនេរចោលច្រើនបែបនេះគឺជាហានិភ័យ”។

វិទ្យាស្ថាននេះបានបន្ថែមទៀតថា “ផ្ទះទំនេរចោលបង្ហាញពីការផ្គត់ផ្គង់យ៉ាងច្រើនសម្បើម។ នៅពេលការទិញទុកលក់ចំណេញ សម្រាប់ទីផ្សារលំនៅដ្ឋានអាប់អួ ផ្ទះទំនេរចោលយ៉ាងច្រើនសន្ធាប់ នឹងត្រូវដាក់លក់នៅលើទីផ្សារ ហើយអាចនឹងធ្វើឱ្យប៉ះពាល់លើតម្លៃផ្ទះកាន់តែខ្លាំង”។

យោងតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវ ទីផ្សារអចនទ្រព្យចិន BRI ដែលត្រូវបានចេញផ្សាយ កាលពីដើមខែនេះបានបង្ហាញថា អត្រាផ្ទះទំនេរចោល ជាមធ្យមនៅទូទាំងប្រទេសចិន គឺមានចំនួន១២,១% ខណៈសហរដ្ឋអាមេរិក មាន១១,១% អូស្ត្រាលី មាន៩,៨% ហើយអង់គ្លេស មានត្រឹមតែ០,៩%។

អត្រានេះបង្ហាញថា ផ្ទះទំនេរចោលគ្មានមនុស្សរស់នៅ មានរហូតដល់ទៅប្រមាណ៥០លានយូនីតតូទាំងប្រទេសចិន។ នេះបើយោងតាមការសិក្សាមួយកាលពីឆ្នាំមុន ដោយអ្នកជំនាញសេដ្ឋកិច្ច Ren Zeping ដែលធ្លាប់បម្រើការងារនៅមជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍ (Development Research Center)។

អ្នកជំនាញរូបនេះ បានធ្វើការប៉ាន់ប្រមាណកាលពីឆ្នាំ២០២០ ថា ផ្ទះដែលត្រូវបានសាងសង់រួចរាល់ ចាប់តាំងពីពេលនោះមកមានចំនួនប្រមាណ៤០០លានផ្ទះនៅប្រទេសចិន៕ South China Moring Post៕

ក្រុមហ៊ុនលំដាប់ពិភពលោកH&Mប្រកាសពង្រីកសាខាថ្មីបន្ទាប់ពីទទួលបានជោគជ័យនៅភ្នំពេញ

ដោយៈ សុផារី

ភ្នំពេញៈ ក្រុមហ៊ុនផលិតសម្លៀកបំពាក់ដ៏ល្បី លំដាប់ពិភពលោក H&M នៅថ្ងៃទី១៤ ខែសីហា បានចុះអនុស្សារណៈនៃការយោគយល់ជាមួយក្រុមហ៊ុន ជីប ម៉ុង រីថែល ដើម្បីបើកសាខាថ្មីបន្ថែមមួយទៀត នៅក្នុងប្រទេសកម្ពុជា ស្ថិតក្នុងផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល ដោយគ្រោងនឹងបើកដំណើរការ នៅពាក់កណ្តាលខែកញ្ញាខាងមុខនេះ។

ក្រុមហ៊ុន H&M មាន រោងចក្រ ផលិតសម្លៀកបំពាក់ នៅប្រទេសកម្ពុជា ចាប់តាំងពីទសវត្សរ៍ ឆ្នាំ១៩៩។

វត្តមាននៃសាខាថ្មីទី២ របស់ក្រុមហ៊ុន H&M ដែលជាក្រុមហ៊ុនផលិតសម្លៀកបំពាក់ដ៏ល្បីល្បាញ របស់ប្រទេសស៊ុយអែតនេះ កើតមានឡើងក្រោ​យការបើកដំណើរការ សាខាដំបូងរបស់ខ្លួននៅក្នុងឆ្នាំ២០២២ ដែលមានទីតាំងនៅក្នុងផ្សារទំនើបអ៊ីអន១។

លោក Philippe Lassaux នាយកក្រុមហ៊ុន H&M បានឱ្យដឹងថា សាខាថ្មីរបស់ក្រុមហ៊ុន H&M មានទំហំធំរហូតដល់ទៅ២.១០០ម៉ែត្រការ៉េ និងមានរហូត២ជាន់ ជាមួយនឹងការរចនាយ៉ាងទាក់ទាញ ដែលគ្រោងនឹងបើកសម្ពោធនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ស្របពេលជាមួយគ្នាទៅនឹងការបើកសម្ពោធសាកល្បង នៃមណ្ឌលផ្សារទំនើបខ្នាតយក្សជីប ម៉ុង ២៧១ មេហ្គាម៉ល។

តាមរយៈរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia ចេញផ្សាយនៅក្នុងខែកក្កដា កន្លងមកបានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២២ ការផ្គត់ផ្គង់ទីផ្សារលក់រាយ មានផ្ទៃក្រឡាសរុបចំនួនត្រឹម១៧ម៉ឺនម៉ែត្រការ៉េ ហើយគិតត្រឹមដំណាច់ ឆ្នាំ២០២២ ផ្ទៃក្រឡាកន្លែងលក់រាយសរុបមានចំនួន១៩ម៉ឺនម៉ែត្រការ៉េ។

ក្នុងនោះគិតត្រឹមឆមាសទី១ ឆ្នាំ២០២២ ក្នុងរាជធានីភ្នំពេញ មានស្លាកយីហោជាង៤៦ បានពង្រីកសាខារបស់ខ្លួនបន្ថែមទៀត ក្នុងនោះមានស្លាកយីហោបរទេសចំនួន៣០ និងស្លាកយីហោក្នុងស្រុកចំនួន១៦។

លោកស្រី លី សុខឆេង អគ្គនាយិកានៃក្រុមហ៊ុន ជីប ម៉ុង រីថែល បានមានប្រសាសន៍ថា “កិច្ចសហការនេះ ក៏បង្ហាញពីគោលដៅរួម ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតការងារ និងការជំរុញឲ្យមានការបញ្ជាទិញក្នុងស្រុកកាន់តែច្រើន ព្រោះប្រជាជនកម្ពុជាពុំចាំបាច់ធ្វើដំណើរទៅក្រៅប្រទេស ដើម្បីទិញសម្លៀកបំពាក់ម៉ាក H&M ទៀតនោះទេ”។

ក្រុមហ៊ុន ជីប ម៉ុង រីថែល ជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលបានវិនិយោគ ទឹកប្រាក់ប្រមាណ៥០០លានដុល្លារអាមេរិក ដើម្បីពង្រី​កអាជីវកម្មក្នុងវិស័យលក់រាយ និងផ្សារទំនើបនៅកម្ពុជា ដោយផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល គឺជាគម្រោងវិនិយោគធំជាងគេបំផុតរបស់ក្រុមហ៊ុននេះ មានទីតាំងនៅតំបន់ពាណិជ្ជកម្ម ដ៏មមាញឹកមួយនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ៕

HCMC key traffic infrastructure projects delayed for years over land clearance, fund issues

Several projects in five key traffic areas in HCMC have been delayed for years due to Covid-19 and issues regarding land and funds.

In 2016, Ho Chi Minh City drew up plans for a series of projects in the Tan Son Nhat International Airport area, an important traffic hub that connects with downtown areas of several districts like Tan Binh, Tan Phu and Go Vap.

 

Among the projects were overpasses over the Truong Son Road, the Nguyen Thai Son-Nguyen Kiem intersection and expansion of the Hoang Minh Giam Road, which were all completed within three years and helped relieve traffic congestion in the area.

 

But several other projects have suffered repeated delays, including a road to connect the major streets of Cong Hoa and Tran Quoc Hoan. This 4 km road with an investment of over VND4.8 trillion ($205.1 million), has been delayed by land clearance issues, mostly related to military land.

 

About 15 km away, traffic at the Cat Lai Port area in Thu Duc City has also been a headache for years. Since 2016, HCMC has worked on the first phase of a My Thuy Intersection project, which includes overpasses, underground tunnels and road expansions to reduce congestion and increase transport capabilities.

 

In the second phase, three new bridges are supposed to be built, but these have also been delayed due by land clearance issues. Other expansion projects for roads like Nguyen Duy Trinh and Nguyen Thi Dinh have not gotten off the ground, worsening congestion in the area.

 

The Ring Road 2, a vital traffic route supposed to relieve downtown traffic congestion, has found it difficult to become a “closed loop” for the last 15 years, though 50km of the 64km route has been completed. Parts of the remaining 14km have received any investment and some parts are still under construction.

 

Meanwhile, the Ring Road 3 section running through HCMC, Dong Nai, Binh Duong and Long An was planned 11 years ago, but construction is only slated to begin mid-2023.

 

HCMC’s first metro line, the Ben Thanh-Suoi Tien line, was approved 15 years prior. After many delays, it is 90 percent complete and is expected to be completed at the end of 2023.

 

The city’s second metro line – Ben Thanh-Tham Luong – has had its construction delayed until 2025, 10 years after the original plan. Other urban railway projects are also caught up in several difficulties regarding funds and procedures.

Five highways with a total length of 277 km have been planned to facilitate connections between HCMC and surrounding localities and regions. Of this, only 131 km – the HCMC-Dau Giay and HCMC-Trung Luong highways – have been constructed; and even these need upgrades and expansion.

 

Bui Van Quan, head of the HCMC Goods Transport Association, said traffic jams would greatly impact businesses were focusing on post-Covid recovery. Projects that have been delayed for years therefore need to be quickly dealt with, as the longer they stay incomplete, the more additional costs there will be, he added.

A representative of the Transportation Works Construction Investment Project Management Authority of HCMC (TCIP) said land clearance issues are the toughest challenges facing several infrastructure projects in the city and causing the delays. The TCIP should, therefore, cooperate with localities,, sort out and finalize land clearance plans for delayed projects, the rep added.

Source: VNS

គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនក្នុងក្រុងហូជីមិញបានជាប់គាំង និងពន្យារពេលជាច្រើនឆ្នាំ

សុខុម

ហូជីមិញ: គម្រោងមួយចំនួនក្នុងតំបន់ចរាចរណ៍សំខាន់ៗចំនួន៥ ក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម ត្រូវបានពន្យារពេលជាច្រើនឆ្នាំ ដោយសារវិបត្តិកូវីដ-១៩ និងបញ្ហាទាក់ទិនដីធ្លី និងថវិកា។ នេះបើយោងតាមសារព័ត៌មាន VN Express ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី១៤ ខែសីហា។

ក្នុងឆ្នាំ២០១៦ ទីក្រុងហូជីមិញ បានធ្វើផែនការសម្រាប់គម្រោងជាបន្តបន្ទាប់ នៅតំបន់អាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat International Airport ជាមជ្ឈមណ្ឌលចរាចរណ៍ដ៏សំខាន់មួយ ដែលតភ្ជាប់ជាមួយតំបន់ទីប្រជុំជន នៃសង្កាត់មួយចំនួន ដូចជា សង្កាត់ Tan Binh សង្កាត់ Tan Phu និងសង្កាត់ Go Vap ជាដើម។

ក្នុងចំណោមគម្រោងទាំងនោះ រួមមាន ស្ពានអាកាសរត់កាត់ពីលើផ្លូវ Truong Son Road ចំណុចផ្លូវប្រសព្វ Nguyen Thai Son-Nguyen Kiem និងការពង្រីកផ្លូវ Hoang Minh Giam Road ដែលសុទ្ធតែត្រូវបានបញ្ចប់ជាស្ថាពរ ក្នុងរយៈពេល៣ឆ្នាំ និងដែលបានជួយបន្ធូរបន្ថយការកកស្ទះចរាចរណ៍បានច្រើនក្នុងតំបន់ផងដែរ។

ទោះជាយ៉ាងណា គម្រោងមួយចំនួនផ្សេងទៀតត្រូវបានពន្យារពេលម្តងហើយម្តងទៀតរួមទាំងផ្លូវមួយដែលតភ្ជាប់ផ្លូវសំខាន់ៗដូចជាផ្លូវ Cong Hoa និងផ្លូវ Tran Quoc Hoan ផងដែរ។ ផ្លូវប្រវែង៤គីឡូម៉ែត្រក្រោមទុនវិនិយោគ២០៥,១លានដុល្លារ នេះត្រូវបានពន្យារពេល ដោយសារបញ្ហាដីធ្លី ដែលភាគច្រើនទាក់ទងនឹងដីយោធា។

ស្ថិតនៅចម្ងាយប្រមាណ១៥គីឡូម៉ែត្រ ចរាចរណ៍នៅតំបន់កំពង់ផែ Cat Lai Port ក្នុងទីក្រុង Thu Duc City (ដែលស្ថិតក្រោមរដ្ឋបាលគ្រប់គ្រងរបស់ក្រុងហូជីមិញ) ក៏ជាបញ្ហាឈឺក្បាលជាច្រើនឆ្នាំមកហើយ។ ចាប់តាំងពីឆ្នាំ២០១៦ ក្រុងហូជីមិញ បានចាប់ផ្ដើមធ្វើការលើដំណាក់កាលទី១ នៃគម្រោងផ្លូវប្រសព្វ My Thuy Intersection ដែលរួមមានទាំងស្ពានអាកាស ផ្លូវរូងក្រោមដី និងការពង្រីកផ្លូវថ្នល់ ដើម្បីកាត់បន្ថយការកកស្ទះ ក៏ដូចជាបង្កើនសមត្ថភាពដឹកជញ្ជូនផងដែរ។

ក្នុងដំណាក់កាលទី២ ស្ពានថ្មីចំនួន៣នឹងត្រូវសាងសង់ឡើង ប៉ុន្តែស្ពានទាំងនេះក៏ត្រូវបានពន្យារពេលផងដែរ ដោយសារបញ្ហាដីធ្លី។ គម្រោងពង្រីកផ្លូវផ្សេងទៀត ដូចជា គម្រោង Nguyen Duy Trinh និងគម្រោង Nguyen Thi Dinh ជាដើមមិនទាន់ទាំងបានចាប់ផ្ដើមផងទេ ដែលធ្វើការកកស្ទះកាន់ចរាចរណ៍ក្នុងតំបន់នោះកាន់តែធ្ងន់ធ្ងរទៅៗ។

ផ្លូវក្រវាត់ក្រុងទី២ (Ring Road 2) ដែលមានប្រវែងសរុប៦៤គីឡូម៉ែត្របានចំណាយពេលអស់១៥ឆ្នាំមកហើយនៅតែមិនទាន់បញ្ចប់ ដោយសាងសង់បញ្ចប់បានប្រវែង៥០គីឡូម៉ែត្រ ចំណែកឯ១៤គីឡូម៉ែត្រទៀតទើបតែទទួលបានទុនវិនិយោគ និងកំពុងសាងសង់នៅឡើយ។

ទន្ទឹមនឹងនេះ កំណាត់ផ្លូវក្រវាត់ក្រុងទី៣ (Ring Road 3) ដែលរត់កាត់ទីក្រុងហូជីមិញ ខេត្ត Dong Nai ខេត្ត Binh Duong និងខេត្ត Long An ត្រូវបានធ្វើផែនការតាំងពី១១ឆ្នាំមុន ប៉ុន្តែការសាងសង់ទើបតែគ្រោងនឹងចាប់ផ្តើមពាក់កណ្តាលឆ្នាំ២០២៣ប៉ុណ្ណោះ។

ខ្សែរថភ្លើងក្រោមដីទី១ នៃក្រុងហូជីមិញ Ben Thanh-Suoi Tien Line ត្រូវបានអនុម័តតាំងពី១៥ឆ្នាំមុន។ បន្ទាប់ពីពន្យារពេលជាច្រើនលើក ការងារក្នុងគម្រោងនេះត្រូវបានបញ្ចប់៩០%ហើយពេលនេះ ហើយរំពឹងថានឹងបញ្ចប់ជាស្ថាពរនៅដំណាច់ឆ្នាំ២០២៣។

ខ្សែរថភ្លើងក្រោមដីទី២ នៃក្រុងនេះ Ben Thanh-Tham Luong Line ត្រូវបានពន្យារពេលការសាងសង់រហូតដល់ឆ្នាំ២០២៥ ពោលគឺ១០ឆ្នាំក្រោយពីការធ្វើផែនការដំបូង។ គម្រោងផ្លូវរថភ្លើងក្នុងទីក្រុងផ្សេងៗទៀតក៏ជួបប្រទះនឹងការលំបាកមួយចំនួនដែរ ទាក់ទងនឹងថវិកា និងនីតិវិធី។

គម្រោងផ្លូវហាយវ៉េចំនួន៥ខ្សែ ដែលមានប្រវែងសរុប២៧៧គីឡូម៉ែត្រ ត្រូវបានគ្រោងទុក ដើម្បីជួយសម្រួលដល់ការតភ្ជាប់រវាងក្រុងហូជីមិញ និងតំបន់ជុំវិញ។ ហើយក្នុងចំណោមនោះ ការសាងសង់សម្រេចបានតែប្រវែង១៣១គីឡូម៉ែត្រប៉ុណ្ណោះ គឺផ្លូវហាយវ៉េ HCMC-Dau Giay និងផ្លូវហាយវ៉េ HCMC-Trung Luong។

លោក Bui Van Quan ប្រធានសមាគមដឹកជញ្ជូនទំនិញក្រុងហូជីមិញ លើកឡើងថា ការកកស្ទះចរាចរណ៍នឹងជះផលប៉ះពាល់យ៉ាងខ្លាំងមកដល់អាជីវកម្មនានា ដែលកំពុងប្រឹងប្រែងងើបឡើងពីវិបត្តិកូវីដ-១៩។

លោកបានបន្ថែមថា គម្រោងនានា ដែលបានពន្យារពេលអស់ជាច្រើនឆ្នាំ ចាំបាច់ត្រូវមានការដោះស្រាយឱ្យបានឆាប់រហ័ស ព្រោះថា ថ្លៃចំណាយនឹងកើនឡើងបន្ថែមទៀត ប្រសិនបើគម្រោងទាំងនោះអូសបន្លាយពេលកាន់តែយូរ៕

ក្រុមហ៊ុនអន្តរជាតិធំមួយបោះទុនជាង១៥០លានដុល្លារវិនិយោគគម្រោងអចលនទ្រព្យលើទីក្រុងកោះនរា

ដោយ៖ សុផារី

ភ្នំពេញ៖ ស្របពេលការអភិវឌ្ឍអាគារនានានៅលើកោះនរាកំពុងដំណើរការ ក្រុមហ៊ុនអភិវឌ្ឍ សញ្ជតិសិង្ហបុរីមួយគឺ AKRAM Development Co., Ltd បានប្រកាសគម្រោងអភិវឌ្ឍអាគារបែបប្រណីតលំដាប់កំពូលមួយ នៅលើដីទំហំជាង៣,៥ហិកតា ដែលបានទិញពីក្រុមហ៊ុន OCIC។

ការចុះហត្ថលេខាលើការទិញលក់ជាផ្លូវការ ក្រោមវត្តមានរបស់លោក Kelvin Chua ជាអគ្គនាយកនៃ AKRAM Development Co., Ltd និង លោក Melvin Poh ដែលជានាយកផ្នែកអភិវឌ្ឍ AKRAM និងលោកឧកញ៉ា ពុង ឃាវសែ ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន OCIC ដោយគម្រោងនេះត្រូវបានព្យាករណ៍ថា មានទំហំទឹកប្រាក់ច្រើនជាង១៥០លានដុល្លាអាមេរិក។

លោក Kelvin Chua អគ្គនាយកAKRAM បានឱ្យដឹងថា ការទិញដី ក្នុងគោលបំណងអភិវឌ្ឍនូវគម្រោងបែបប្រណីតលំដាប់កំពូល ដែលមិនធ្លាប់បានឃើញពីមុនមកនៅកម្ពុជា ដោយសារលោកបានមើលឃើញពីការកើនឡើងតម្រូវការគម្រោងបែបប្រណីតលំដាប់កំពូល ព្រោះដំណាក់កាលនៃជម្ងឺឆ្លងបានលើកទឹកចិត្តប្រជាជនទាំងអស់កាន់តែយកចិត្តទុកដាក់លើផាសុកភាព និងគុណភាពជីវិត។

លោកបានបន្តថា កោះនរា គឺជាទីតាំងយុត្តិសាស្ត្រដ៏មុតមាំមួយ ដែលមិនត្រឹមតែស្ថិតនៅជាប់នឹងដងទន្លេមេគង្គប៉ុណ្ណោះទេ តែក៏ស្ថិតនៅកៀកជាមួយនឹងទីតាំងដ៏ពិសិទ្ធ២ផ្សេងទៀត គឺទីក្រុងកោះពេជ្រ និងណាហ្គាវើលផងដែរ។

លោកថា “ដោយកត្តាទីតាំងស្ថិតនៅក្នុងតំបន់សក្ដានុពល ព្រមជាមួយនឹងទេសភាពដ៏ស្រស់ត្រកាលនៃដងទន្លេមេគង្គ បានធ្វើឲ្យគុណតម្លៃនាពេលអនាគតនៅទីនេះ កាន់តែមានសន្ទុះជាលំដាប់”។

លោក Melvin នាយកផ្នែកអភិវឌ្ឍ AKRAM និងជាអ្នកជំនាញផ្នែកអចលនទ្រព្យលំដាប់ខ្ពស់ និងប្រណីតបានមានប្រសាសន៍ថា “ជាមួយនឹងបទពិសោធន៍ជាង២០ឆ្នាំនៅក្នុងការអភិវឌ្ឍគម្រោងប្រណីត និងអចលនទ្រព្យលំដាប់ខ្ពស់ ព្រមជាមួយនឹងស្ថាបត្យកម្ម និងភាពច្នៃប្រឌិតដ៏ល្អដាច់គេ យើងជឿជាក់ថាគម្រោងអភិវឌ្ឍនេះនឹងជាផលិតផលដែលឈានមុខគេនៅក្នុងទីផ្សារអចលនទ្រព្យប្រណីតក្នុងតំបន់”។

ក្រុមហ៊ុន OCIC បានធ្វើការសាងសង់ស្ពានចំនួន២ ដែលស្ពានមួយសម្រាប់តភ្ជាប់ទៅតំបន់កោះពេជ្យ និងមួយទៀតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ១ ហើយស្ពាននីមួយៗត្រូវចំណាយទុនរហូតដល់៣៨លានដុល្លាអាមេរិក។ ស្ពានតភ្ជាប់កោះនរាមកកាន់ទីក្រុងកោះពេជ្យត្រូវបានប៉ាន់ស្មានថានឹងបើកដំណើរការនៅក្នុងឆ្នាំ២០២៣ ខណៈស្ពានភ្ជាប់ទៅកាន់ផ្លូវជាតិលេខ១ គ្រោងបើកឱ្យប្រើប្រាស់នៅ​ដើម​ខែ​តុលា​ ឆ្នាំ​២០២២​៕

ផ្លូវដែកតម្លៃជិត៤ពាន់លានដុល្លារសាងសង់ដោយចិនជួយកេនយ៉ាសម្រេចចក្ខុវិស័យឆ្នាំ២០៣០

ដោយ៖ សុខុម

ក្រុងណៃរ៉ូប៊ី: គម្រោងផ្លូវដែកទំនើប Mombasa-Nairobi Standard Gauge Railway (SGR) បានក្លាយជាចំណុចស្នូលនៃកិច្ចខិតខំប្រឹងប្រែងស្ដារសេដ្ឋកិច្ចឡើងវិញរបស់ប្រទេសកេនយ៉ា ចាប់តាំងពីវាត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការក្នុងឆ្នាំ២០១៧។

យោងតាមទីភ្នាក់ងារព័ត៌មាន Xinhua ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី១៤ ខែសីហា ឱ្យដឹងថា គម្រោងផ្លូវដែក SGR ប្រវែង៦០៩គីឡូម៉ែត្រ ដែលតភ្ជាប់ទីក្រុងកំពង់ផែ Mombasa និងរដ្ឋធានីណៃរ៉ូប៊ី (Nairobi) ប្រទេសកេនយ៉ា នេះត្រូវបានសាងសង់ឡើងក្រោមទុនវិនិយោគរហូតដល់ទៅ៣,៨ពាន់លានដុល្លារអាមេរិក។

គម្រោងផ្លូវដែកនេះទទួលបានហិរញ្ញប្បទានភាគច្រើនពីមហាយក្សចិន និងសាងសង់ដោយក្រុមហ៊ុនសាងសង់ផ្លូវ និងស្ពានរបស់ចិន ដែលមានឈ្មោះថា China Road and Bridge។

គម្រោងផ្លូវដែកនេះបានក្លាយជាចំណុចស្នូលដ៏សំខាន់មួយ នៃគោលនយោបាយរបស់កេនយ៉ា ដើម្បីឈានទៅសម្រេចផែនការផ្លាស់ប្តូរសេដ្ឋកិច្ចសង្គមធំៗចំនួន២របស់ខ្លួន គឺចក្ខុវិស័យឆ្នាំ២០៣០ (Vision 2030) និងរបៀបវារៈធំទាំង៤ (Big Four Agenda)។

បន្ទាប់ពីដាក់ឱ្យដំណើរការប្រកបដោយសុវត្ថិភាពរយៈពេល៥ឆ្នាំ ផ្លូវរថភ្លើងទំនើបនេះបានក្លាយជានិមិត្តរូបតំណាងមិត្តភាព កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ភាពរុងរឿងសម្បូរសប្បាយ និងការអភិវឌ្ឍ ព្រមទាំងការអភិរក្សប្រព័ន្ធអេកូឡូហ្ស៊ី និងបរិស្ថាន៕

តើសាធាតុDHAរបស់ផលិតផលទឹកដោះគោម្សៅBalactanជួយលើកកំពស់សុខភាព សតិបញ្ញា ស្មារតីទារក និងកុមារដូចម្តេច?

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ផលិតផលទឹកដោះគោម្សៅ សម្រាប់យកមកប្រើប្រាស់ ដើម្បី​ផ្តល់ភាពលូតលាស់ដល់រាងកាយ សតិបញ្ញា ស្មារតីទារក និងកុមារពិតជាមានសារៈសំខាន់ណាស់ ដែលមាតាបិតា អាណាព្យាបាលត្រូវគិតគូរបំផុត។

ផលិតផលទឹកដោះគោម្សៅ Balactan ដែលបានបន្ថែមសាធាតុDHA បាននិងកំពុងផ្តល់ជម្រើសដ៏ប្រសើ​រ សំរាប់មាតា បិតាគ្រប់រូប ដើម្បីឲ្យខួរក្បាលទារក និងកុមារមានលការលូតលាស់បានល្អ​ប្រសើរ។

លោកប៊ូ​ ខេមរិន្ទ្រ ប្រធានផ្នែកលក់ និងទីផ្សារក្រុមហ៊ុន MTSL Investment Co., Ltdបានមានប្រសាសន៍ឲ្យដឹងថា បច្ចុប្បន្នផលិតផល ទឹកដោះគោម្សៅ Balactan បានបន្ថែមសារធាតុ DHA សម្រាប់ផលិតផលថ្មីរបស់យើង ដែលសារធាតុនេះ ជួយដល់ការអភិវឌ្ឍលូតលាស់ខួរក្បាលក្មេងឲ្យចងចាំបានល្អ រៀនសូត្រចាប់បានលឿន រហ័ស និងចងចាំបានយូរ ពិសេសពួកគាត់អាចប្រើប្រាស់ខួរក្បាលបានល្អ។

លោកបន្តថា“អ្វីកាន់តែពិសេស ពេលកុមារទទួលបានសារធាតុ DHA បានច្រើនរហូតដល់អាយុ៦ឆ្នាំ ធ្វើឲ្យពួកគាត់រៀនសូត្របានចេះ ចាំលឿន ពិសេសពេលពួកគាត់ចាស់ទៅ ក៏មិនមានភាពរង្វេងផងដែរ”។ លោកបន្តថា “នៅកម្ពុជាមានផលិតផលទឹកដោះគោ ដែលមានសារធាតុ DHA ផងដែរ ប៉ុន្តែគេលក់តម្លៃថ្លៃ តែសារធាតុ DHA នៅមានកម្រិត បើធៀបនឹងផលិត ផលរបស់យើង”។

ផលិតផលទឹកដោះគោម្សៅ Balactan បាននិងកំពុងចរាចរណ៍លើទីផ្សារយ៉ាងទូលំទូលាយនៅកម្ពុជា និងកំពុងទទួលបានការគាំទ្រច្រើនពីសំណាក់មាតា បិតា អាណាព្យា​បាលកុមារនៅទូទាំងប្រទេស។

អគ្គនាយិការងក្រុមហ៊ុន ​​​MTSL Investment Co., Ltd លោកជំទាវថេង សុខលីបានមានប្រសាសន៍ថា ដោយសារមាននិស្ស័យស្រលាញ់កុមារ ទើបលោកជំទាវ បានសម្រេចសំរេចជ្រើសរើស ផលិតផលទឹកដោះគោម្សៅ ប្រកបដោយភាពសំរិតសំរាំង យកមកចែកចាយនៅកម្ពុជា ព្រោះចង់ឃើញទារក និងកុមារនៅកម្ពុជាមានសុខភាពល្អ និងបញ្ញាឆ្លាតវៃ ដូចកុមារនៅតាមបណ្តាប្រទេសជឿនលឿនមួយចំនួន។

លោកជំទាវបានបន្តថា “ហេតុនេះមុនសម្រេចចិត្ត ជ្រើសរើសផលិត​ផលណាមួយ សំរាប់ទារក និងបុត្រធីតារបស់ សូមពិចារណាទៅលើសារធាតុផ្សំ និងជាផលិតផលលំដាប់ ISO ដូចជា Balactan”។ លោកជំទាវបន្តថា “ការសំរិតសំរាំងផលិតផលមានគុណភាព សុវត្ថិភាព ជាការជ្រើសរើសក្តីស្រលាញ់សំរាប់បុត្រ ធីតារបស់ខ្លួន ដែលនាងខ្ញុំផ្ទាល់ក៏បានជ្រើសរើស Balactan សំរាប់កូនរបស់ខ្ញុំផងដែរ”៕

ខណ្ឌឫស្សីកែវបង្កើនសក្តានុពលប្រមូលផ្តុំគម្រោងបុរីនិងអគារ ពាណិជ្ជកម្មធំៗជាច្រើន

ដោយៈ សុផារី

ភ្នំពេញៈ ខណ្ឌឫស្សីកែវ ស្ថិតនៅតាមបណ្តោយទន្លេសាប ត្រើយខាងលិចនៃរាជធានីភ្នំពេញ និងនៅចន្លោះខណ្ឌសែនសុខ និងខណ្ឌជ្រោយចង្វារ ជាតំបន់មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ទាំងគម្រោងវិនិយោគលើលំនៅឋានបែបបុរី និងពាណិជ្ជកម្ម។

ប្រធានគ្រប់គ្រងសាខារបស់ក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខណ្ឌឫស្សីកែវ កញ្ញាសូ សុគុណឌឿន បានឱ្យដឹងនាពេលថ្មី​ៗនេះថា បច្ចុប្បន្នគម្រោងអភិវឌ្ឍន៍លំនៅឋានបុរីធំៗមានចំនួន៦ កំពុងបង្ហាញវត្តមានក្នុងខណ្ឌឫស្សីកែវ។ គម្រោងទាំងនោះមានដូចជា បុរីជីបម៉ុង ៥៩៨ បុរីវិមានភ្នំពេញ គម្រោងអង្គរភ្នំពេញ បុរីភ្នំពេញថ្មី បុរីរឹទ្ធិ និងបុរីប៉េងហ៊ួត ដែលសុទ្ធសឹងតែជាបណ្តុំបុរីធំៗនៅភ្នំពេញ។

ក្រៅពីប្រភេទបុរីលំនៅឋាន ខណ្ឌមួយនេះ ក៏ចាប់ផ្តើមមានការអភិវឌ្ឍប្រភេទអចលនទ្រព្យពាណិជ្ជកម្ម ដូចជា គម្រោងអគារពាណិជ្ជកម្ម The Parkway អគារសហកម្មសិទ្ធ ឬលំនៅឋានខុនដូ Sky Tree និងប្រភេទផ្សារទំនើបខ្នាតតូច និងផ្សារទំនើបបែបសហគមន៍ ដូចជា Bigtree Community Mall ChipMong Mall 598 Domries Park 598 Aeon Maxvalue និងផ្សារទំនើប Lucky Express ជាដើម។

កញ្ញាសូ សុគុណឌឿន បានលើកឡើងថា “កំណើននៃការវិនិយោគគម្រោងលំនៅឋាន និងប្រភេទអចលនទ្រព្យពាណិជ្ជកម្មទាំងនេះ បានជំរុញកំណើនប្រជាសាស្រ្ត ក្នុងខណ្ឌឬស្សីកែវកាន់តែអ៊ូអរ ដែលបង្កើតបានសកម្ម​ភាពរស់នៅ និងការធ្វើអាជីវកម្មកាន់តែទាក់ទាញ”។

ជាមួយគ្នានេះ អ្នកនាង ជិន ច័ន្ទដាលុច្ស ប្រធានផ្នែកវាយតម្លៃនៃក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា បុរីធំៗជាច្រើន បូកផ្សំនឹងគម្រោងផ្សារទំនើបតូចៗ បែបសហគមន៍ជាច្រើន បានបោះទីតាំងនៅក្នុងខណ្ឌឫស្សីកែវ ដែលបានជំរុញឱ្យតម្លៃដីធ្លី នៅក្នុងតំបន់ខាងលើនេះ មានការកើនឡើងខ្ពស់ខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ក្នុងនោះមានគម្រោងបុរីធំៗ ចំនួនពីរគួរឱ្យចាប់អារម្មណ៍ គឺគម្រោងបុរីរបស់ប៉េង ហ៊ួត និងគម្រោងបុរី ជីប ម៉ុង។

អ្នកនាងបានបន្តថា “តំបន់ផ្លូវជាសុផារ៉ា ឬផ្លូវ៥៩៨ ការអភិវឌ្ឍន៍ខ្លាំងភាគរយ ផ្នែកលំនៅឋានបែបបុរី ហើយក៏មានផ្សារទំនើបតូចៗបែបសហគមន៍ Community Mall។ ប៉ុន្តែមិនសូវជាមានការអភិវឌ្ឍ បែបពាណិជ្ជកម្មច្រើននោះទេ”៕

រដ្ឋាភិបាលវៀតណាមពិចារណាលើការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនតម្លៃ៥៨,៧ពាន់លានដុល្លារ

ដោយ: លាងហួរ

ហាណូយ: រដ្ឋាភិបាលវៀតណាមបានបង្ហាញឱ្យដឹង នៅថ្ងៃអាទិត្យ ទី១៤ សីហាថា ប្រទេសវៀតណាម កំពុងពិចារណាសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ដែលរត់តាមបណ្តោយប្រវែងរបស់ប្រទេស ជាមួយនឹងតម្លៃដែលអាចមានរហូតដល់ ៥៨,៧ពាន់លានដុល្លារ។

រដ្ឋាភិបាលបានថ្លែង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ក្រសួងដឹកជញ្ជូនរបស់ប្រទេសវៀតណាម នៅខែក្រោយនេះ នឹងដាក់សំណើសាងសង់ផ្លូវដែកប្រវែង១៥៤៥គីឡូម៉ែត្រ ទៅកាន់ការិយាល័យនយោបាយ ដែលជាស្ថាប័នធ្វើការសម្រេចចិត្ត ដ៏មានឥទ្ធិពលរបស់បក្សកុម្មុយនិស្តវៀតណាមដែលកំពុងកាន់អំណាច។

ប្រទេសវៀតណាម ជាមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់ កំពុងបង្កើនការវិនិយោគរបស់ខ្លួន លើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីជំរុញដល់សេដ្ឋកិច្ចដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខ្លួន។

រដ្ឋាភិបាលវៀតណាមបាននិយាយថា ផ្លូវរថភ្លើងដែលមានប្រវែងសរុប៦៦៥គីឡូម៉ែត្រ និងការវិនិយោគសរុបចំនួន២៤,៧២ពាន់លានដុល្លារអាមេរិក នឹងបើកឱ្យធ្វើចរាចរនៅឆ្នាំ២០៣២ ដោយបន្ថែមថា គម្រោងទាំងមូលនឹងត្រូវបញ្ចប់នៅឆ្នាំ ២០៤៥ដល់ឆ្នាំ២០៥០៕

ការវិនិយោគអចលនទ្រព្យនៅប្រទេសចិនបានដាំក្បាលចុះក្នុងចន្លោះ ពីខែមករា ដល់ខែកក្កដា

ដោយ: លាងហួរ

ប៉េកាំង: ទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃចន្ទនេះថា ការវិនិយោគអចលនទ្រព្យរបស់ប្រទេសចិន ក្នុងចន្លោះខែមករា ដល់ខែកក្កដាបានធ្លាក់ចុះ៦,៤ភាគរយធៀបនឹងឆ្នាំ២០២១។

ការធ្លាក់ចុះនេះ មានល្បឿនលឿនបំផុត បើគិតចាប់តាំងពីខែមីនាឆ្នាំ២០២០ និងច្រើនជាងការធ្លាក់ចុះ៥,៤ភាគរយ នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២នេះ។

យោងតាមទិន្នន័យ ពីការិយាល័យស្ថិតិជាតិបានឱ្យដឹងថា ការលក់អចលនទ្រព្យ បានធ្លាក់ចុះ២៣,១ភាគរយ ធៀបនឹងឆ្នាំមុនក្នុងរយៈពេល៧ខែដំបូង បន្ទាប់ពីធ្លាក់ចុះ២២,២ភាគរយ នៅក្នុងខែមករាដល់ខែមិថុនា។

សម្រាប់ខែមករាដល់ខែកក្កដា មូលនិធិដែលប្រមូលដោយអ្នកអភិវឌ្ឍន៍អចលនទ្រព្យរបស់ប្រទេសចិន បានធ្លាក់ចុះ២៥,៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បន្ទាប់ពីធ្លាក់ចុះ២៥,៣ភាគរយ ក្នុងរយៈពេលប្រាំមួយខែដំបូង។

ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន ដែលគ្របដណ្តប់ប្រហែក១ភាគ៤ នៃផលទុនជាតិសរុបរបស់ចិន កំពុងដាំក្បាលចុះ ខណៈដែលអ្នកអភិវឌ្ឍន៍ ដែលជាប់គាំងសាច់ប្រាក់មួយចំនួន បានខកខានលើការសងប្រាក់កម្ចី និងការទូទាត់សងប័ណ្ណបំណុល ខណៈពេលដែលអ្នកទិញផ្ទះគម្រាមធ្វើពហិការការសងប្រាក់កម្ចី ដោយសារតែផ្ទះសាងសង់មិនទាន់រួចរាល់៕