ASEAN–China Centre Reaffirms Commitment to Strengthen Cambodia–China Tourism

By MOT

Philippine,  On the occasion of the ASEAN Tourism Forum (ATF) 2026, His Excellency Huot Hak, Minister of Tourism, received His Excellency Mr. SHI Zhongjun, Secretary-General of the ASEAN–China Centre (ACC), for a bilateral working meeting.

At the outset, His Excellency the Minister expressed his appreciation and high commendation for the cooperation with the ASEAN–China Centre, as well as for the positive outcomes achieved in the past, which have contributed to the promotion of Cambodia’s tourism sector. These include capacity-building and training programs, the organization of familiarization (FAM) trips, and the facilitation of Chinese tourists’ visits to Cambodia through Chinese tour operators.

At the same time, His Excellency the Minister informed the Chinese side of the Royal Government of Cambodia’s policy to grant visa exemption for Chinese nationals on a trial basis for a four-month period, from 15 June to 15 October 2026. He also requested the ACC to further strengthen and deepen cooperation with Cambodia to support the implementation of this pilot initiative, as well as the Cambodia–China Tourism Year 2025–2026, to ensure their success.

In response, His Excellency the Secretary-General of the ACC reaffirmed his commitment to continue enhancing tourism cooperation with Cambodia. This includes mobilizing more Chinese investors and tourists to Cambodia; organizing training programs for tour guides and other capacity-building activities based on Cambodia’s needs; supporting the implementation of activities under the framework of the Cambodia–China Tourism Year 2025–2026; promoting direct flight connectivity; and combating misinformation related to tourist safety circulating on social media.

 

ជប៉ុនជួយអភិវឌ្ឍសមត្ថភាព កំពង់ផែក្រុងព្រះសីហនុនិងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា

ដោយៈ ចំណាន

ភ្នំពេញៈ ភាគីជប៉ុននឹងជួយអភិវឌ្ឍន៍ គម្រោងអភិវឌ្ឍន៍ផែនការមេកំពង់ផែក្រុងព្រះសីហនុ និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីក ឱ្យកាន់តែប្រសើរ និងមានភាពប្រទាក់ក្រឡាបន្ថែមទៀត។

ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងពេលលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូ នាយកដ្ឋាន គ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ នៃទីស្នាក់ការកណ្តាល ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA Headquarter) ដឹកនាំដោយលោក KAWABE RYOICHI ប្រធាននាយកដ្ឋានគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ ដោយមានការអញ្ជើញ ចូលរួមពីថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំ-មន្រ្តី នៃនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួង និងជំនាញការJICA។

ជំនួបពិភាក្សានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់លើការរៀបចំអនុវត្តន៍ គម្រោងអភិវឌ្ឍន៍ផែន​ការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ឱ្យក្លាយទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់ និងការត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួមលើកទី១ (1st JCC)។

លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណ និងបញ្ជាក់ជូនភាគីជប៉ុន ពីការវាយតម្លៃខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួង ចំពោះគម្រោងអភិវឌ្ឍន៍ផែនការមេនេះ ដែលនឹងចូលរួមចំណែកអភិវឌ្ឍសមត្ថភាព កំពង់ផែក្រុងព្រះសីហនុ និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីក ឱ្យកាន់តែប្រសើរ និងមានភាពប្រទាក់ក្រឡាបន្ថែមទៀត។

ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងសាធារណការ និងដឹកជញ្ជូន ត្រៀមខ្លួនរួចជាស្រេច ក្នុងការប្តេជ្ញាចូលរួមចំណែកធ្វើយ៉ាងណាឱ្យការសិក្សារបស់គម្រោងខាងលើនេះ មានភាពគ្រប់ជ្រុងជ្រោយ ច្បា​ស់​លាស់ ត្រឹមត្រូវស្របតាមលក្ខណៈបច្ចេកទេស និងតម្រូវការនៃការវិវត្តន៍នៃសង្គម-សេដ្ឋកិច្ចកម្ពុជា និងពិភពលោក៕

វៀតណាម និងសហភាពអឺរ៉ុប បង្កើនទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

ដោយៈ កញ្ញា ឈុន

    វៀតណាមៈ លោកLuong Cuong ប្រធានរដ្ឋ និងលោក Antonio Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា វៀតណាម និងសហភាពអឺរ៉ុប បានបង្កើនទំនាក់ទំនងរបស់ពួកគេ ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

មេដឹកនាំទាំងពីរ បានរៀបចំសន្និសីទសារព័ត៌មានរួមគ្នា ដើម្បីប្រកាសពីលទ្ធផល នៃការចរចារបស់ពួកគេ ដោយប្រកាសជាផ្លូវការអំពីការលើកកម្ពស់ទំនាក់ទំនងវៀតណាម -សហភាពអឺរ៉ុប។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម។

ថ្លែងនៅក្នុងកិច្ចប្រជុំសារព័ត៌មានមួយ កាលពីថ្ងៃទី 26 ខែមករា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសវៀតណាម លោក Julien Guerrier បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក Costa គឺមានសារៈសំខាន់ខ្លាំងណាស់ ដោយផ្ញើសារច្បាស់លាស់មួយថា សហភាពអឺរ៉ុបស្វែងរកការពង្រឹង កិច្ចសហប្រតិបត្តិការជាមួយដៃគូ រួមទាំងវៀតណាម ហើយក្នុងការធ្វើដូច្នេះ រួមចំណែកដល់ការកសាងទំនាក់ទំនងពហុភាគីដែលមានមូលដ្ឋានលើច្បាប់។

លោកឯកអគ្គរដ្ឋទូតGuerrier បានកត់សម្គាល់ថា ក្នុងរយៈពេល 35ឆ្នាំកន្លងមកនេះ ទំនាក់ទំនងសហភាពអឺរ៉ុប-វៀតណាម បានអភិ​វឌ្ឍន៍ឥតឈប់ឈរទៅជាភាពជាដៃគូដ៏រឹងមាំ និងទូលំទូលាយបំផុតមួយ ដែលគ្របដណ្តប់លើវិស័យជាច្រើន ចាប់ពីសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការអភិវឌ្ឍប្រកបដោយចីរភាព រហូតដល់សន្តិសុខ ការពារជាតិ ការទូត និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។

លោកបាននិយាយថា “ខ្ញុំជឿជាក់ថាពេលវេលាបានមកដល់ហើយ សម្រាប់សហភាពអឺរ៉ុប និងវៀតណាម ដើម្បីលើកកម្ពស់ទំនាក់ទំនងរបស់ពួកគេដល់កម្រិតថ្មីមួយ”។

ក្រុមប្រឹក្សាអឺរ៉ុប គឺជាស្ថាប័នធ្វើការសម្រេចចិត្តនយោបាយខ្ពស់បំផុតរបស់សហភាពអឺរ៉ុប។

លោក Costa អាយុ64 ឆ្នាំ បានបម្រើការជានាយករដ្ឋមន្ត្រីព័រទុយហ្គាល់ពីឆ្នាំ2015 ដល់ឆ្នាំ2024 និងបានកាន់តំណែងជាប្រធានក្រុមប្រឹក្សាអឺរ៉ុបចាប់តាំងពីខែធ្នូ ឆ្នាំ 2024។

វៀតណាម និងសហភាពអឺរ៉ុប បានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី 28 ខែវិច្ឆិកា ឆ្នាំ 1990។ ពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេល 11 ខែដំបូងនៃឆ្នាំ 2025 បានឈានដល់ជាង 66.8 ពាន់លានដុល្លារអាមេរិក កើនឡើង 6.6% ពីមួយឆ្នាំទៅមួយឆ្នាំ។

សហភាពអឺរ៉ុប គឺជាដៃគូពាណិជ្ជកម្មធំទីបួនរបស់វៀតណាម ទីផ្សារនាំចេញធំទីបី និងទីផ្សារនាំចូលធំទីប្រាំ។ វៀតណាមគឺជាដៃគូពាណិជ្ជកម្មធំទី16របស់សហភាពអឺរ៉ុប នៅទូទាំងពិភពលោក និងធំជាងគេរបស់ខ្លួននៅក្នុងអាស៊ាន៕

ទីផ្សារអចលនទ្រព្យនៅខេត្តសៀមរាបមានសញ្ញាវិជ្ជមាននៅ ឆ្នាំ២០២៦នេះ

ដោយៈ ម៉ាណា

    សៀមរាបៈ អ្នកជំនាញ និងការព្យាករណ៍ទីផ្សារភាគច្រើនបច្ចុប្បន្នរំពឹងថា កំណើនអចលនទ្រព្យរបស់ខេត្តសៀមរាប ក្នុងឆ្នាំ ២០២៦ នឹងមានលក្ខណៈមធ្យម និងវិជ្ជមាន។

ទោះបីជាយ៉ាងណា វាអាស្រ័យលើលក្ខណៈសម្បត្តិសំខាន់ៗអាស្រ័យលើទីតាំង ប្រភេទអចលនទ្រព្យ និងដំណើរការទេសចរណ៍ក៏ដោយ។

អ្នកជំនាញបានលើកឡើងថា  ការកើនឡើងតម្លៃមធ្យមត្រូវបានគេរំពឹងទុក ដោយបានព្យាករណ៍ថា កំណើនតម្លៃអចលនទ្រព្យសរុបប្រហែល ២-៥% នៅខេត្តសៀមរាបក្នុងឆ្នាំ ២០២៦ ដោយខុនដូ និងផ្ទះ ដែលមានទីតាំងនៅកណ្តាលក្រុង មានដំណើរការល្អជាងតំបន់ជនបទ ឬបុរី។

ការរំពឹងទុករបស់ឧស្សាហកម្ម ក្នុងស្រុកមួយចំនួនមើលឃើញថាកំណើនក្នុងចន្លោះប្រហែល៣%ថា សមហេតុផល ដោយសន្មតថាទេសចរណ៍បន្តងើបឡើងវិញជាលំដាប់។

លើសពីនេះ តំបន់កណ្តាលក្រុង ដូចជា សង្កាត់ស្វាយដង្គុំ និងសាលាកំរើកត្រូវបានគេព្យាករណ៍ថា នឹងឃើញការកើនឡើងប្រចាំឆ្នាំ ៤-៦% នៅក្នុងផ្នែកសំខាន់ៗ។

ចំណែកទីផ្សារខុនដូ និងអាផាតមិន មានទំនោរនាំមុខកំណើន ពីព្រោះជនបរទេស អាចកាន់កាប់អចលនទ្រព្យទាំងនោះ ដោយស្របច្បាប់ ហើយពួកគេទាក់ទាញតម្រូវការជួល។

ការកើនឡើងនូវភ្ញៀវទេសចរណ៍ ក៏ជាកត្តាជំរុញដ៏សំខាន់ ដែលអ្នកជំនាញបាន ភ្ជាប់ទស្សនវិស័យអចលនទ្រព្យ យ៉ាងជិតស្និទ្ធទៅនឹងទេសចរណ៍ ដោយសារចំនួនអ្នកមកទស្សនា នៅរមណីយដ្ឋានអង្គរងើបឡើងវិញ ពីការធ្លាក់ចុះក្រោយជំងឺកូវីដ និងការកើនឡើងនៃការធ្វើដំណើរក្នុងស្រុក តម្រូវការជួល និងការចាប់អារម្មណ៍របស់វិនិយោគិនគាំទ្រដល់ស្ថិរភាព ឬកំណើនតម្លៃ។

លើសពីនេះ ការអភិវឌ្ឈហេដ្ឋារចនាសម្ព័ន្ធ ដូចជា អាកាសយានដ្ឋានអន្តរជាតិសៀមរាប- អង្គរ ក៏ជួយជំរុញមូលដ្ឋានគ្រឹះនៃការជួល និងតម្រូវការផងដែរ។

លោកសាស្រ្តាចារ្យទួស សាភឿន ដែលបានកំពុងអភិវឌ្ឍន៍ទីក្រុងរណបAngkor Landmarkនៅស្រុកបន្ទាយស្រី ខេត្តសៀមរាបបានលើកឡើងថា ការវិនិយោគមកកាន់ខេត្តសៀមរាប និងកើនឡើងច្រើនជាងខេត្តព្រះស៊ីហនុ បន្ទាប់ពីរដ្ឋាភិបាលបានជួប ចុះអនុស្សារណៈយោគយល់គ្នាជាមួយប្រទសអារ៉ាប់រួម និងសហរដ្ឋអាមេរិក៕

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទៅទស្សនកិច្ចស្តង់ក្រុមហ៊ុន KH Haitech របស់​អ្នក​ឧកញ៉ាវ័យក្មេង សំ សុខនឿន

ដោយ៖ សហការី

ភ្នំពេញ៖ ជា​កិត្តិយស និង​ការ​ចូល​រួម​គាំទ្រ​ផលិត​ផល​ខ្មែរ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោកជំទាវ ចម និម្មល ​បាន​ទៅ​ទស្សនកិច្ច​​ផ្ទាល់ នៅ​ស្តង់​ក្រុមហ៊ុន KH Haitech របស់​អ្នក​ឧកញ៉ាវ័យក្មេង សំ សុខនឿន។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ​តែងតែ​មាន​វត្តមាន​ចូល​រួម​កម្មវិធី​ជាប់​ជា​និច្ច ទាក់ទង​ទៅ​នឹង​ផលិតផល​កូន​ខ្មែរ ​ក្នុង​ន័យ​ជួយ​គាំទ្រ​ផលិតផល​ជាតិ ជំរុញ​កម្លាំង​សេដ្ឋកិច្ច​ជាតិ ​និង​ជួយ​ឱ្យ​កូន​ខ្មែរ​គ្រប់​រូប​អាច​មាន​ផលិតផល​ដោយ​ផ្ទាល់​ខ្លួន​បាន។

ជាក់​ស្ដែង​នៅ​ថ្ងៃ​២៨ ខែ​មករា ឆ្នាំ ២០២៦ ក្នុង​មហាសន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ ២០២៥ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ ២០២៦ លោក​ជំទាវ ចម និម្មល ​បាន​ទៅ​ទស្សនកិច្ច​ផ្ទាល់​តែ​ម្ដង នៅ​ស្តង់​យីហោ​កូន​ខ្មែរ K Haitech ​របស់​ក្រុមហ៊ុន KH Haiteach របស់​អ្នក​ឧកញ៉ា​វ័យក្មេង សំ សុខនឿន ដែល​បាន​តាំង​បង្ហាញ​សម្ភារ​អេឡិចត្រូនិក​ទំនើប​ៗ​ជាច្រើន​ប្រភេទ។

ក្រុមហ៊ុន KH Haitech ដែល​មាន​គ្រឿង​អេឡិចត្រូនិក សម្រាប់​ប្រើ​ប្រាស់​សំខាន់​ៗ​មាន​ដូចជា​ ទូរស័ព្ទ​ដៃ ថេប្លែត, លេបថប់ ម៉ាស៊ីន​ត្រជាក់ ម៉ាស៊ីន​បោក​គក់, ទូរ​ទឹកកក និង​របស់​របរ​ជាច្រើន​ទៀត​ដែល​សុទ្ធ​ផលិត​ឡើង​តាម​ស្តង់ដារ​អន្តរជាតិ មាន​តម្លៃ​សមរម្យ​ ដែល​ជួយ​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា។ លើស​ពី​នេះ​ទៅទៀត KH Haitech​ នាំ​យក​ជំនាញ បច្ចេកវិទ្យា និង​បច្ចេកទេស មក​បណ្ដុះបណ្ដាល​កូនខ្មែរ ដើម្បី​ទទួល​បាន​ជំនាញ​មួយ​នេះ និង​បង្កើត​ការងារ​ជាច្រើន​ក្នុង​ស្រុក​ផង​ដែរ។​

លោក​ជំទាវ ចម និម្មល ​ក្រោយ​ពី​បាន​មើល​ផលិតផល​របស់​ក្រុមហ៊ុន KH Haitech បាន​បង្ហាញ​ស្នាម​ញញឹម ជា​ការ​គាំទ្រ​ខ្លាំង​ចំពោះ​យីហោ​កូន​ខ្មែរ​មួយ​នេះ។ ​ក្នុង​នាម​ជា​ប្រធាន​ក្រុមហ៊ុន​ផង ​អ្នក​ឧកញ៉ា​វ័យ​ក្មេង សំ សុខនឿន ​ក៏​ថ្លែង​ពី​អារម្មណ៍​យ៉ាង​មោទនភាព​ថា “ខ្ញុំបាទ សំ សុខនឿន ស្ថាបនិក និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល នៃ​ក្រុមហ៊ុន KH Haitech ដែល​ជា​ក្រុមហ៊ុន​របស់​កូនខ្មែរ និង​មាន​ស្លាក​យីហោ​កូន​ខ្មែរ K Haitech សូមគោរពថ្លែងអំណរគុណជូនចំពោះ លោក​ជំទាវ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ដែល​បាន​ផ្ដល់​កិត្តិយស​មក​ទស្សនៈ​កិច្ច​ស្តង់​បង្ហាញ​ផលិតផល K Haitech និង​សូម​អរគុណ​ចំពោះ​ជំទាវ​រដ្ឋមន្ត្រី ដែល​តែងតែ​គាំទ្រ​ និង​លើក​ទឹក​ចិត្ត​សហគ្រិន​ខ្មែរ​ ក្នុង​ការ​បង្កើត​ផលិត​ផល​ខ្មែរ។ លោក​ជំទាវ​រដ្ឋមន្ត្រី តែងតែ​ខិតខំ​ប្រឹងប្រែង​ទាំង​ពេលវេលា និង​កម្លាំង​កាយ​ចិត្ត​ ដើម្បី​គាំទ្រ​ផលិត​ផល​ខ្មែរ​ដើម្បី​ផ្គត់ផ្គង់​ក្នុង​ស្រុក និង​ជំរុញ​ការ​នាំ​ចេញ​ទៅ​បរទេស”។

គណៈប្រតិភូ​ដែល​បាន​ឃើញ​ពី​ផលិតផល​យ៉ាង​ច្រើន​របស់​​ក្រុមហ៊ុន KH Haitech បាន​បង្ហាញ​ពី​ភាព​ភ្ញាក់ផ្អើល​ដែល​អ្នក​ឧកញ៉ា​វ័យ​ក្មេង សំ សុខនឿន អាច​សម្រេច​បង្កើត​ចេញ​សម្ភារ​ទំនើប​ៗ​នោះ​បាន សម្រាប់​បម្រើ​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ កាន់តែ​ប្រសើរ​ឡើង៕

អត្ថបទ៖​ឆដា, រូបភាព៖ ផ្ដល់ឲ្យ

 

កម្ពុជា អង់គ្លេសរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មកម្ពុជា និងស្ថានទូតចក្រភពអង់គ្លេសបានរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា និងចក្រភពអង់គ្លេស (Joint Trade and Investment Forum – JTIF) លើកទី៣ នៅរាជធានីភ្នំពេញ។

វេទិកានេះ មានការអញ្ជើញចូលរួមពីលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា និងចក្រភពអង់គ្លេស (Joint Trade and Investment Forum – JTIF) លើកទី៣ ក្រោមមូលបទ “ទស្សនវិស័យកម្ពុជា-ចក្រភពអង់គ្លេស៖ ភាពជាដៃគូឆ្ពោះទៅមុខ ក្នុងបរិបទនៃការផ្លាស់ប្តូរសកល” ដែលមានវត្តមានចូលរួមពីតំណាងក្រសួង ស្ថាប័ន សភាពាណិជ្ជកម្ម សមាគមន៍ និងក្រុមហ៊ុនឯកជននៃប្រទេសទាំងពីរជាច្រើនរូប។

ក្នុងវេទិកានេះ ក៏មានការរៀបចំជាកិច្ចពិភាក្សាចំនួន២ រួមមាន៖  ១. កិច្ចពិភាក្សា ស្តីពីភាពជោគជ័យនៃពាណិជ្ជកម្ម៖ បរិវត្តកម្មកាលានុវត្តភាព​ទៅជាសមិទ្ធិផលពាណិជ្ជកម្ម ដែលផ្តោតសំខាន់លើការដោះស្រាយបញ្ហាហិរញ្ញវត្ថុ ការកាត់បន្ថយហានិភ័យអាជីវកម្ម និងការពង្រីងធុរកិច្ចនៅក្នុងវិស័យសក្តានុពល ដែលអ្នកចូលរួមនឹងទទួលបានការយល់ដឹងអំពីតម្រូវការទីផ្សារ និងសារៈសំខាន់នៃភាពជាដៃគូ ដែលជួយជំរុញឲ្យទទួលបានសមិទ្ធិផលពាណិជ្ជកម្ម វិនិយោគជាក់ស្តែង។

ទី២.កិច្ចពិភាក្សាស្ដីពី ចលករជំរុញពាណិជ្ជកម្ម៖ ការជំនះឧប​សគ្គ និងកត្តាជំរុញ ដែលផ្តោតសំខាន់លើយុទ្ធសាស្ត្រពង្រឹងស្តង់ដារអនុលោមភាព ហិរញ្ញវត្ថុ ពាណិជ្ជកម្ម គយ និងភស្តុភារកម្ម ដែលគាំទ្រដោយបរិយាកាសធុរកិច្ចអំណោយផល។

ក្នុងវេទិកានេះ មានការរៀបចំស្តង់ពិព័រណ៍ តាំងបង្ហាញផលិតផ​ល និងសេវាកម្មផ្សេងៗរបស់ក្រុមហ៊ុនឯកជនកម្ពុជា និងចក្រភពអង់គ្លេស និងមានការរៀបចំកិច្ចពិភាក្សា រវាងតំណាងរដ្ឋាភិបាល និងក្រុមហ៊ុនឯកជននៃប្រទេសទាំងពីរ ដើម្បីតាមដានវឌ្ឍនភាពការងារក្រោមក្របខណ្ឌវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា (JTIF) និងកំណត់ទិសដៅការងារបន្ត ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសការពង្រឹងភាពជាដៃគូររវាងវិស័យឯកជននៃប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរឡើងថែមមួយកម្រិតទៀត៕

គំរោងសាងសង់ស្ពានតភ្ជាប់ទីក្រុងនរា និងក្រុងMekong Quay នាក្រុងអរិយក្សត្រនឹងជម្រុញការអភិវឌ្ឍន៍អចលនទ្រព្យ

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ រដ្ឋាភិបាល និងក្រុមហ៊ុនសាងសង់ទីក្រុងរណបនរា និងក្រុងរណបMekong Quay បានជួបជាមួយរដ្ឋមន្រ្តីសាធារណការនិងដឹកជញ្ជូនកាលពីថ្ងៃទី២៨ មករា កន្លងមកនេះ។

គំរោងនេះបាននិងកំពុងទទួលការអបអរសាទរ ពីប្រជាពលរដ្ឋនៅក្រុងអរិយក្សត្រ ប៉ុន្តែពេលវេលានៃការសាងសង់នាពេលណា និងចាប់ផ្តើមដូចម្តេចមិនទាន់អាចបញ្ជាក់បាននៅឡើយទេ។

លោកបណ្ឌិតតេង រិទ្ឋីអគ្គនាយកក្រុមហ៊ុនR-Investment Groupបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២៩ មករាថា ការបង្ហាញគំរោងនេះ នឹងជួយលើកកំពស់ការអភិវឌ្ឈនៅក្រុងអរិយក្សត្របន្ថែម ពិសេសធ្វើឲ្យតម្លៃដីធ្លីនឹងកើនឡើងបន្ថែមទៀត។

លោកបន្តថា “នៅពេលមានគំរោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋថ្មីៗកើតឡើង តម្លៃដីធ្លីនឹងមានការកើនឡើង ពិសេសតម្លៃដីធ្លី ប៉ុន្តែវានឹងស្ថិតនៅក្នុងសភាពទ្រឹង នៅពេលគំរោងចាប់ផ្តើមដំណើរការ”។

តើស្ពាននេះ នឹងអាចចាប់ផ្តើមសាងសង់នាពេលណា? អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូ​ន លោកផន រឹមបានមានប្រសាសន៍ឲ្យដឹង កាលពីថ្ងៃទី២៩ មករា ឆ្នាំ២១០២៦ថា ការប្រជុំកាលពីថ្ងៃទី២៨ មករា ជាជំនួបលើកដំបូងរវាងក្រុមហ៊ុនអភិវឌ្ឍន៍ស្ពាន និងក្រសួងនៅឡើយ ប៉ុន្តែប្លង់លំអិតរបស់គំរោងនេះ មិនទាន់អាចបញ្ជាក់បាននៅឡើយទេ។

លោកបន្តថា “វាជាគំរោងស្ពានរបស់វិស័យឯកជន ប៉ុន្តែក្រសួងក្នុងនាមជាស្ថាប័នបច្ចេកទេសខាងស្ពានថ្នល់ គឺក្រុមហ៊ុនមកសុំមតិយោបល់ និងធាតុចូលដើម្បីសិក្សាលើគំរោងនេះ”។

អ្នកវិភាគបានលើកឡើថា គំរោងសាងសង់ស្ពានយោងដោយខ្សែកាបនេះ អាចនឹងជំនួសស្ពានមិត្តភាពកម្ពុជា កូរ៉េ ប្រសិនជារដ្ឋាភិបាល មើលឃើញពីភាពមិនចាំបាច់ នៃការសាងសង់ស្ពាននេះ ស្របពេលស្ថានភាពសេដ្ឋកិច្ច សង្គមមិនសូវមានភាពល្អប្រសើរ។

រដ្ឋាភិបាលអាចទុកថវិកាដែលមាន សម្រាប់អភិវឌ្ឍន៍គំរោងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាបន្ថែមទៀត ជាជាងសាងសង់ស្ពានជិតគ្នា និងចំណាយថវិកាច្រើន៕ នេះបើតាមការលើកឡើងរបស់លោកយិន លាងគង់អគ្គនាយកគេហទំព័រPropertyarea.asia៕

មន្រ្តីជាន់ខ្ពស់និងភាគីកូរ៉េនឹងរៀបចំកម្មវិធីចំនួន២ដើម្បីទាក់ទាញអ្នកធុរកិច្ចកូរ៉េមកវិនិយោគនៅកម្ពុជា

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់គ្រោងនឹងជួបជជែកញាំអាហារពេលព្រឹក ជាមួយអ្នកវិនិយោគកូរ៉េ១ខែម្តង និងរៀបចំបេសកកម្មទាក់ទាញអ្នកធុរកិច្ចកូរ៉េនៅត្រីមាសទី២ឆ្នាំ២០២៦នេះ។

ព័ត៌មាននេះ ត្រូវបានលើកឡើងនៅពេលលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភា​ក្សាការងារជាមួយគណៈប្រតិភូ នៃសមាគមធុរកិច្ចនៃសាធារណរដ្ឋកូរ៉េនៅកម្ពុជា (KOCHAM) ដឹកនាំដោយលោក Sungsoo Kim អគ្គនាយកប្រតិបត្តិ នៃគ្រឹស្ថានមីក្រូហិរញ្ញវត្ថុព្រែម (Prime MFI) ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងជំរុញបរិយាកាសវិនិយោគ ឱ្យកាន់តែប្រសើរឡើង។

ជំនួបនេះបានឆ្លុះបញ្ចាំង ពីទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំ រវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ព្រមទាំងដាក់ចេញនូវយន្តការថ្មីៗ ដើម្បីដោះស្រាយបញ្ហាប្រឈម និងក្តាប់យកឱកាសវិនិយោគ។

លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃយន្តការ “កិច្ចសន្ទនារវាងវិស័យសាធារណៈ និងវិស័យឯកជន កម្ពុជា-កូរ៉េ” ដែលជាវេទិកាដ៏មានប្រសិទ្ធភាពក្នុងការស្តាប់ និងដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិន។

ឯកឧត្តមបានលើកទឹកចិត្តឱ្យ KOCHAM ក៏ដូចជាក្រុមហ៊ុនកូរ៉េទាំងអស់ រាយការណ៍រាល់បញ្ហា ឬឧបសគ្គនានាដែលបានជួបប្រទះតាមរយៈយន្តការនេះ ដើម្បីឱ្យរាជរដ្ឋាភិបាល អាចជួយសម្របសម្រួលបានទាន់ពេលវេលា។

ក្នុងនាមជាសេនាធិការច្រកចេញចូលតែមួយ របស់រាជរដ្ឋាភិបាល លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ ក.អ.កក្នុងនាមជាស្ថាប័នផ្តល់ការសម្របសម្រួល រាល់ការវិនិយោគពីបរទេស ផ្តល់ភាពងាយស្រួលក្នុងការចុះបញ្ជី និងការអនុវត្តគម្រោង។ កម្ពុជាមានបំណងចង់ឃើញវត្តមាន វិនិយោគិនកូរ៉េកាន់តែច្រើន បន្ថែមទៀតនៅកម្ពុជា និងបានជំរុញឱ្យKOCHAM ជួយស្វែងរកគម្រោងវិនិយោគដែលមានសក្ដានុពល និងគុណភាពខ្ពស់ដែលស័ក្តិសម សម្រាប់ក្រុមហ៊ុនធំៗពីប្រទេសកូរ៉េ។

ភាគីទាំងពីរ ក៏បានពិភាក្សាបន្ថែមលើសកម្មភាព សំខាន់ៗមួយចំនួន ដើម្បីបង្កើនទំនុកចិត្ត និងពង្រីកបណ្តាញធុរកិច្ច រួមមាន ការត្រៀមរៀបចំបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅកូរ៉េ (Investment Roadshow in Korea) ដែលគ្រោងនឹងប្រព្រឹត្តទៅនាក្នុងត្រីមាសទី២ នៃឆ្នាំ២០២៦។

វេទិកានេះរំពឹងថា នឹងមានការចូលរួមយ៉ាងសកម្ម ពីសំណាក់ KOCHAM ផងដែរ សំដៅទាក់ទាញអ្នកវិនិយោគថ្មីៗ បន្ថែមពីកូរ៉េមកកាន់កម្ពុជា។

បន្ថែមពីនោះ ភាគីទាំងពីរបានលើកឡើង ពីគំនិតផ្តួចផ្តើមឱ្យមានការរៀបចំកម្មវិធី “អាហារពេលព្រឹកការងារ” (Working Breakfast) រៀងរាល់មួយខែម្តង ជាមួយបណ្តាសភាពាណិជ្ជកម្មទាំងអស់នៅកម្ពុជា ដើម្បីពង្រឹងបណ្តាញទំនាក់ទំនង និងផ្លាស់ប្តូរព័ត៌មានសេដ្ឋកិច្ចនានា។

លោកSungsoo Kim ក្នុងនាមជាប្រធានប្រតិភូ បានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រីថា វិនិយោគិនកូរ៉េកំពុងមានការចាប់អារម្ម​ណ៍ខ្លាំងលើទីផ្សារកម្ពុជា ដោយសារកំណើននៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា នាពេលប៉ុន្មានឆ្នាំចុងក្រោយ។

លោកបានបញ្ជាក់បន្ថែមថា KOCHAM នឹងដើរតួនាទីជាស្ពានចម្លងដ៏សំខាន់ក្នុងការនាំយកកង្វល់ និងសំណូមពររបស់ធុរជនកូរ៉េ មកកាន់យន្តការពិភាក្សាផ្លូវការ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន។

ជំនួបនេះមិនត្រឹមតែជាការរឹតចំណងមិត្តភាពប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបោះជំហានថ្មីមួយ ក្នុងការធ្វើឱ្យកម្ពុជា ក្លាយជាគោលដៅវិនិយោគលំដាប់ជួរមុខសម្រាប់ក្រុមហ៊ុនកូរ៉េ ក្រោមការសម្របសម្រួលយ៉ាងជិតស្និទ្ធពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕

តើអ្វីជាហេតុផលដាក់ទម្ងន់បន្ថែមដែលធ្វើឲ្យតម្លៃមាសបន្តហក់ឡើងកប់ពពក?

ដោយៈ ម៉ាណា

    អន្តរជាតិៈ ការជំរុញ​ឲ្យ​មាស​ឡើង​ដល់​កម្រិត​ខ្ពស់​ជាង5,000 ដុល្លារ​ មិនមែន​ជា​ការ​ទិញ​ច្រើន​ហួសហេតុ​នោះទេ ប៉ុន្តែ​វា​ឆ្លុះបញ្ចាំង​ពី​ការ​ផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​នៅក្នុង​ទីផ្សារ​សកល។

លោកស្រីSuki Cooper មកពីស្ថាប័នStandard Chartered (Kitco News) បានលើកឡើងថា មាស​បន្ត​ឃើញ​សន្ទុះ​រឹងមាំ​ក្នុង​កម្រិត​ខ្ពស់​បំផុត ដោយ​តម្លៃ​ឥឡូវនេះ​ខ្ពស់​ជាង5,200 ដុល្លារ​ក្នុង​មួយ​អោន។

យោងតាម​អ្នកវិភាគ​ទីផ្សារ​ម្នាក់ តម្រូវការ​វិនិយោគ​នេះ ​កំពុង​ត្រូវ​បាន​ជំរុញ​ដោយ​ច្រើនជាង​ការ​ស្មាន​ទុក​ជាមុន។

នៅក្នុង​របាយការណ៍​លោហៈ ​ដ៏មានតម្លៃ​ចុងក្រោយ​របស់​នាង Suki Cooper ប្រធាន​ស្រាវជ្រាវ​ទំនិញ​សកល​នៅ Standard Chartered បាន​និយាយ​ថា ការ​កើនឡើង​មិន​ធ្លាប់​មាន​ពីមុនមក​របស់​មាស​ នៅតែ​បន្ត​គាំទ្រ​ដោយ​កត្តា​មូលដ្ឋាន។

លោកស្រីបានបញ្ជាក់ថា “វិនិយោគិនយុទ្ធសាស្ត្របានបង្កើនការប៉ះពាល់របស់ពួកគេ ចំពោះមាសក្នុងខែនេះ (គិតត្រឹមថ្ងៃទី 20 ខែមករា) ប៉ុន្តែមិនមែនក្នុងល្បឿនដូចគ្នា នឹងការកើនឡើងនៃតម្លៃនោះទេ”។ លោកស្រីបន្តថា “ទំហំមូលនិធិសុទ្ធបានកើនឡើង 14.9k ឡូត៍ ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ដែលភាគច្រើនដោយសារតែមុខតំណែងវែងថ្មីៗ ត្រូវបានបង្កើតឡើង (14.8kឡូត៍) ខណៈពេលដែលតម្លៃបានកើនឡើងប្រហែលUSD 300/oz ក្នុងរយៈពេល​ដែលបានរាយការណ៍”។

ជាធម្មតា តម្លៃមាសបានកើនឡើង USD 100/oz ក្នុងចំណោ​មការផ្លាស់ប្តូរឡូត៍60k ដែលបង្ហាញថា កត្តាផ្សេងទៀតឥឡូវនេះអាចកំពុងដើរតួនាទីតាមអ្វីដែលលោកស្រីបាននិយាយ។

ខណៈពេលដែលកត្តាជំរុញម៉ាក្រូប្រពៃណី កំពុងដើរតួនាទីតិចជាងមុន កត្តាជំរុញរចនាសម្ព័ន្ធបានកើនឡើង។ ការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីឯករាជ្យភាពរបស់Fed និងវិសាលភាពសម្រាប់គោលនយោបាយរូបិយវត្ថុកាន់តែធូររលុង ហានិភ័យភូមិសាស្ត្រនយោបាយកាន់តែខ្ពស់ និងការភ័យខ្លាចនៃការជួញដូរ និងពន្ធគយឡើងវិញទំនង​ជា​ជំរុញការបែងចែកមាសកាន់តែលឿន ដែលដឹកនាំដោយវិនិយោគិនលក់រាយ។

លោកស្រីបញ្ជាក់ថា “ការទិញយុទ្ធសាស្ត្រមិនមែនជាម៉ាស៊ីន នៅពីក្រោយការកើនឡើងនេះទេ។ ផ្ទុយទៅវិញការទិញដែលដឹកនាំដោ​យការផ្លាស់ប្តូររចនាសម្ព័ន្ធនៅតែជាគន្លឹះ នៅក្នុងទស្សនៈរបស់យើង”។

លោកស្រីCooper បានបន្ថែមថា ការកំណត់ទីតាំងស្មានទុកជាភាគរយនៃការចាប់អារម្មណ៍បើកចំហ នៅតែកើនឡើងនៅ26.4% ប៉ុន្តែនៅតែទាបជាងកំពូល47.9% ដែលបង្ហាញថាការកំណត់ទីតាំងមិនហាក់ដូចជាហួសហេតុពេកទេ។

ទន្ទឹមនឹងនេះ លោកស្រី Cooper បាននិយាយថា ទីផ្សារជម្រើសក៏ចង្អុលបង្ហាញពីតម្លៃមាសខ្ពស់ជាងមុន ក្នុងរយៈពេលខ្លីផងដែរ។

 

លោកស្រីបាននិយាយថា “ការប្រែប្រួលដែលបង្កប់ន័យ រយៈពេ​លមួយខែ បានកើនឡើងខ្ពស់ម្តងទៀត ដល់កម្រិតដែលបានឃើញចុងក្រោយនៅក្នុងខែមីនា ឆ្នាំ2022”។ លោកស្រីបន្ថែមថា “ទន្ទឹមនឹងនេះ ការបញ្ច្រាសហានិភ័យរយៈពេលមួយខែ បានកើនឡើងដល់កម្រិត ដែលបានឃើញចុងក្រោយ នៅក្នុងខែមេសា ឆ្នាំ2024 ដោយនៅតែពេញចិត្តចំពោះការហៅទូរស័ព្ទ”។

លោកស្រីCooper ក៏បានកត់សម្គាល់ផងដែរថា តម្រូវការមាសដុំ និងគ្រឿងអលង្ការនៅតែរឹងមាំ ដោយការប្រើប្រាស់របស់ចិនបានគ្របដណ្ដប់ទីផ្សារម្តងទៀត។ លោកស្រីបានបន្ថែមថា មាសកំពុងជួញដូរក្នុងតម្លៃខ្ពស់ម្តងទៀត នៅលើផ្សារហ៊ុន Shanghai Gold Exchange។

 

លោកស្រីបាននិយាយថា តម្រូវការមាសជាធម្មតាកើនឡើងប្រាំមួយសប្តាហ៍ មុនបុណ្យចូលឆ្នាំចិន (ថ្ងៃទី 17 ខែកុម្ភៈ ឆ្នាំនេះ) ក្នុងអំឡុងពេលឆ្នាំប្រើប្រាស់ខ្លាំង ប៉ុន្តែទីផ្សារក្នុងស្រុកមិនបានកើនឡើងជាប់លាប់ចាប់តាំងពីដើមឆ្នាំនេះមក។ នេះបញ្ជាក់ពីវិសាលភាពសម្រាប់ទីផ្សារមាស ដើម្បីទទួលបានការគាំទ្រយ៉ាងល្អ លើការធ្លាក់ចុះតម្លៃរហូតដល់បុណ្យចូលឆ្នាំចិន។

លើសពីនេះលោកស្រី Cooper បានចង្អុលបង្ហាញថា តម្រូវការរបស់ធនាគារកណ្តាលនៅតែបន្ត ផ្តល់ជាមូលដ្ឋានដ៏សំខាន់ សម្រាប់តម្លៃមាសកាន់តែខ្ពស់។

លោកស្រីបានមានប្រសាសន៍ថា “ការទិញបានកើនឡើងក្នុងត្រីមាសទី3 ឆ្នាំ 2025 ហើយទិន្នន័យបឋមនៃត្រីមាសទី4 បង្ហាញថាបំណងប្រាថ្នា ចង់បែងចែកទៅមាសមិនបានថយចុះទេ ដែលផ្តល់នូវកម្រិតរឹងមាំសម្រាប់ទីផ្សារសកល”៕

គំនូសប្លង់លម្អិតសម្រាប់ប្រព័ន្ធការពារទឹកជំនន់ ក្នុងក្រុងតាខ្មៅត្រូវបានលើកយកមកពិភាក្សា

ដោយៈ ចំណាន

    ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ លោករស់ វណ្ណា បានអញ្ជើញដឹកនាំ កិច្ចប្រជុំពិនិត្យពិភាក្សា អំពីការងារសិក្សាបច្ចេក​ទេសគំនូសប្លង់លម្អិត សម្រាប់ប្រព័ន្ធការពារទឹកជំនន់ ក្នុងក្រុងតាខ្មៅ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ធ ក្រុមការងារទីប្រឹក្សាគម្រោង Consultant Dohwa-Seoyoung Joint Venture និងក្រុមការងារក្រុមហ៊ុនសាងសង់ Joint Venture of KUMHO-TECHCROSS។

កិច្ខប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងពិ​ភាក្សាអំពីការងារសិក្សា បច្ចេកទេសគំនូសប្លង់លម្អិត សម្រាប់ប្រព័ន្ធការពា​រទឹកជំនន់ក្នុងក្រុងតាខ្មៅ៕