តើកម្ពុជាអនុវត្តន៍ពន្ធលើអចលនទ្រព្យសំខាន់ៗអ្វីខ្លះដែលលោក អ្នកគួរយល់ដឹង?

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ និយាយពីពន្ធមានភាពស្មុគ្រស្មាញ និងរឿងឈឺក្បាលជាច្រើនសម្រាប់អ្នកនៅក្នុងវិស័យអចលនទ្រព្យ និងអាជីវកម្មផ្សេងៗ។

តើនៅកម្ពុជារដ្ឋាភិបាលអនុវត្តន៍ពន្ធអ្វីខ្លះលើអចលនទ្រព្យ? ពន្ធសំខាន់ៗរួមមាន ដូចជា ពន្ធលើអចលនវត្ថុ ពន្ធលើដីទំនេរ(ដីមិនបានប្រើប្រាស់) ពន្ធលើការផ្ទេរអចលនទ្រព្យ និងពន្ធលើការជួល ក៏ដូចជាពន្ធចំណេញមូលធន។ ​

ដូច្នេះក្នុងនាមជាអ្នកលក់​ អ្នកទិញ និងម្ចាស់អចលទ្រព្យ ​​ អ្នកគួរស្វែងយល់បន្ថែមអំពីពន្ធទាំងនេះ ដើម្បីជាចំណេះដឹងមូលដ្ឋានជៀសវាងរាល់ការចំណាយ និងការផាកពិន័យមិនចាំបាច់ផ្សេងៗ។

១ ពន្ធលើអចលនទ្រព្យ

ពន្ធលើអចលនទ្រព្យសំដៅលើពន្ធដី ផ្ទះ អគារ​​ ឬសំណង់ផ្សេងៗដែលសង់ជាប់ដី ដោយស្ថិតក្នុងទីតាំងជាក់លាក់ណាមួយ ក្នុងតំបន់ទីក្រុង។​​ ពន្ធនេះចាប់ផ្ដើមអនុវត្តន៍តាំងពីឆ្នាំ២០១១ ជាមួយនឹងអត្រាពន្ធ០.១ភាគរយ សម្រាប់អចលនទ្រព្យ ដែលមានតម្លៃលើសពី១០០លានរៀល ឬស្មើនឹង២៥,០០០ ដុល្លារអាមេរិក។

តម្លៃទីផ្សារអចលនទ្រព្យ ត្រូវបានវាយតម្លៃដោយណៈកម្មការវាយតម្លៃអចលនទ្រព្យ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

យ៉ាងណាក៏ដោយ ប្រភេទអចលនទ្រព្យមួយចំនួន ត្រូវបានលើកលែងដូចជា៖ ដីកសិកម្ម ដីរបស់រដ្ឋ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ អចលនទ្រព្យឧស្សាហកម្ម នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងអគារដែលកំពុងសាងសង់ (សាងសង់ក្រោម៨០%) ហើយដែលមិនទាន់ត្រូវបានប្រើប្រាស់។

២ ពន្ធលើដីទំនេរ ឬដីមិនបានប្រើប្រាស់

ពន្ធលើ​ដីធ្លី​មិនបាន​ប្រើប្រាស់​នេះ ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ១៩៩៦ ត្រូវបានកំណត់​លើដីប្រភេទលំនៅដ្ឋាន​ ដែល​គ្មាន​សំណង់ និង​ដី​ដែលមាន​សំណង់តែត្រូវបាន​បោះបង់​ ដែលស្ថិតនៅក្នុង​ទីក្រុង​នានា និង​ក្នុង​តំបន់ទាំងឡាយណា ដែល​កំណត់ដោយ​គណៈកម្មកា​រ​វាយតម្លៃ​ដី​មិនបាន​ប្រើប្រាស់។​

ពន្ធនេះត្រូវបានកំណត់ក្នុងអត្រា២% ទៅតាមតម្លៃទីផ្សារនៃដីក្នុងមួយម៉ែត្រការ៉េ។

ពន្ធប្រថាប់ត្រា​ (ពន្ធលើការផ្ទេរអចលនទ្រព្យ​)

ពន្ធប្រថាប់ត្រានេះត្រូវបានកំណត់ក្នុងអត្រា៤% ដោយ​គណៈកម្មកា​រ​វាយតម្លៃអចលនទ្រព្យ ផ្អែកតាមតម្លៃទីផ្សារទិញលក់ និងផ្ទេរកម្មសិទ្ធនៃអចលនទ្រព្យនោះ។ ជាទូទៅពន្ធនេះ គឺជាកាតព្វកិច្ចរបស់អ្នកទិញ ប៉ុន្តែអាចផ្លាស់ប្ដូរបានអាស្រ័យលើកិច្ចសន្យាទិញលក់ ហើយអ្នកជាប់ពន្ធត្រូវបង់ក្នុងអំឡុងពេល ៣ខែក្រោយពីការផ្ទេរកម្មសិទ្ធិ។

៤ ពន្ធលើឈ្នួលអចលនទ្រព្យ

ពន្ធលើការជួលអចលនទ្រព្យ ត្រូវបានអនុវត្តន៍លើប្រជាជនខ្មែរ និងជនបរទេស​ ដែលជាម្ចាស់នៃអចលនទ្រព្យដាក់ជួល​ ប៉ុន្តែត្រូវបានកំណត់អត្រាពន្ធកាត់ទុកផ្សេងគ្នា។ ចំពោះប្រជាជនខ្មែរត្រូវបង់ពន្ធកាត់ទុកចំនួន១០%​​ ចំណែកជនបរទេសត្រូវបង់ពន្ធ​១៤% ពីប្រាក់ចំណូ​ល ដែលពួកគេទទួលបានពីការជួលអចលនទ្រព្យជារៀងរាល់ឆ្នាំ៕

ដើមឆ្នាំ២០២៦ អ្នកអភិវឌ្ឍន៍មួយចំនួនចាប់ផ្តើមទាញយកសក្តានុពលនៅភាគខាងត្បូងរាជធានី

ដោយៈ ចំណាន

    ភ្នំពេញៈ ជាមួយទំនុកចិត្តបណ្តើរៗ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល អ្នកអភិវឌ្ឍន៍មួយចំនួនបានចាប់ផ្តើមអភិវឌ្ឍន៍លំនៅដ្ឋាន បុរី និងដីឡូត៍របស់ពួកគេនៅភាគខាងត្បូង នៃរាជធានីភ្នំពេញ។

គំរោងអភិវឌ្ឍន៍ដីឡូត៍មួយបានចាប់ផ្តើមលក់កាលពីថ្ងៃទី១ កុម្ភៈ ម្សិលម៉ិញនេះ ដែលមានទីតាំងនៅភូមិគងនយ ជិតក្រវ៉ាត់ក្រុងទី៣ ក្នុងខេត្តកណ្តាល។

អ្នកអភិវឌ្ឍន៍គំរោងនេះ លោកឧកញ៉ានួន រិទ្ធីអគ្គនាយកក្រុមហ៊ុនKFA នៅតែមានសុទិដ្ឋិនិយមក្នុងទីផ្សារ ដោយសារគោលនយោបាយ​របស់រដ្ឋាភិបាល កំណើនសេដ្ឋកិច្ច និងមូលដ្ឋានកំណើននៃតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ក្រុមហ៊ុនមួយដែលដឹកនាំដោយលោកបណ្ឌិតតេង រិទ្ធីត្រៀមបង្ហាញគំរោងធំមួយ ដែលមានផ្ទៃដីទំហំ៣០ហិកតា នៅភាគខាងត្បូងរាជធានីភ្នំពេញ ក្នុងទឹកដីខេត្តកណ្តាលផងដែរ។

គំរោងនោះ នឹងអភិវឌ្ឍន៍ជាដីធំៗជាមួយទំហំ២០ គុណនឹង៣០ម៉ែត្រ ជាមួយតម្លៃសមរម្យ មានទីតាំងខាងត្បូងរង្វង់មូលតាខ្មៅប្រហែ​ល៤គីឡូម៉ែត្រ និងស្ថិតនៅលើផ្លូវកៅស៊ូ និងជាប់ក្រវ៉ាត់ក្រុងទី៣។

ជាមួយគ្នានេះ គំរោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនOCIC ក៏បាននិងកំពុងត្រៀមពង្រីកការអភិវឌ្ឍន៍បុរីកាន់តែសកម្ម ជាមួយនឹងគំរោងChina Town នៅជិតព្រលានយន្តហោះអន្តរជាតិតេជោផងដែរ។

លើសពីនេះ ក៏មានអ្នកអភិវឌ្ឍន៍ថ្មីៗជាច្រើន ត្រៀមចាប់ផ្តើមគំរោងរបស់ពួកគេ នៅជុំវិញព្រលានយន្តហោះអន្តរជាតិតេជោ ប៉ុន្តែពួកគេមិនអនុញ្ញាត្តឲ្យបង្ហាញឈ្មោះគំរោងពួកគេនៅឡើយ៕

តើផ្នែកណាមួយនៃរាជធានីភ្នំពេញ ដែលអចលនទ្រព្យនឹងកើនឡើងនៅឆ្នាំ២០២៦នេះ?

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល អាចធ្វើឲ្យផ្នែកខ្លះ នៃទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញ មានឱកាសរីកចម្រើន។

តើតំបន់ណា នឹងមានឱកាសរីកចម្រើនPropertyarea.asia សូមនាំលោក អ្នកវិភាគ​និងសិក្សាស្វែងយល់ទាំងអស់គ្នា។

សង្កាត់ជាយក្រុង និងតំបន់ជាយក្រុង ដែលមានការកើនឡើងតម្លៃយ៉ាងឆាប់រហ័ស ដោយសារសង្កាត់ទាំងនេះ កំពុងពង្រីកខ្លួនយ៉ាងឆាប់រហ័ស ដោយសារហេដ្ឋារចនាសម្ព័ន្ធមានភាពប្រសើរឡើង ហើយអ្នកទិញស្វែងរកកន្លែងទំនេរ និងលទ្ធភាពទិញកាន់តែច្រើន។

ខ័ណ្ឌសែនសុខ មានសង្កាត់មួយចំនួនក្នុងចំណោមសង្កាត់ ដែលមានការរីកចម្រើនលឿនបំផុត ជាមួយនឹងការកើនឡើងតម្លៃខ្លាំងដែលជំរុញដោយនគរូបនីយកម្ម និងការអភិវឌ្ឍថ្មីៗ។

ខ័ណ្ឌមានជ័យ  បង្ហាញពីអត្រាកំណើនប្រចាំឆ្នាំ ខ្ពស់បំផុតមួយចំនួនក្នុងឆ្នាំ២០២៦ ដោយសារតែតម្រូវការលំនៅដ្ឋានគ្រួសារ និងការតភ្ជាប់កាន់តែប្រសើរ។

ខ័ណ្ឌច្បារអំពៅ ធ្លាប់ជាតំបន់ជាយក្រុង ប៉ុន្តែឥឡូវនេះមាននគរូបនីយកម្មយ៉ាងឆាប់រហ័ស ជាមួយនឹងការកើនឡើងរឹងមាំ ដោយសារផ្លូវ និងស្ពានថ្មីភ្ជាប់វាឱ្យកាន់តែជិត ទៅនឹងកណ្តាលទីក្រុងភ្នំពេញ។

ខ័ណ្ឌមានជ័យ ដង្កោ និងព្រែកព្នៅ  តំបន់ជាយក្រុងដែលទទួលបានអត្ថប្រយោជន៍ ពីការធ្វើចំណាកស្រុក និងការពង្រីកទីក្រុងនាពេលអនាគត។

តំបន់ទាំងនេះច្រើនតែចាប់ផ្តើម ពីមូលដ្ឋានតម្លៃទាបជាងកណ្តាល ដូច្នេះភាគរយកំណើនហាក់ដូចជាខ្លាំងជាង ជាពិសេសសម្រាប់ដីធ្លី ផ្ទះបុរី និងផ្ទះល្វែង។

២. ការអភិវឌ្ឍច្រករបៀង ដែលភ្ជាប់ទៅនឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ គម្រោងដឹកជញ្ជូនធំៗ កំពុងផ្លាស់ប្តូររូបរាងនៅកន្លែង ដែលមានតម្រូវការខ្ពស់បំផុត។

ច្រករបៀងអាកាសយានដ្ឋាន (ខាងត្បូងឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិតេជោ) អាកាសយានដ្ឋានថ្មី (បើកនៅចុងឆ្នាំ ២០២៥) កំពុងទាក់ទាញ ចំណាប់អារម្មណ៍អចលនទ្រព្យ ទៅភាគខាងត្បូងបន្ថែមទៀត រួមទាំងតំបន់ព្រំដែនកណ្តាលក្បែររាជធានីភ្នំពេញ។

ផ្លូវក្រវ៉ាត់ក្រុង និងផ្លូវហាយវេ ស្រុកតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ កំពុងឃើញកំណើនងាយស្រួល សម្រាប់អ្នកធ្វើដំណើរ ដោ​យ​សារពេលវេលាធ្វើដំណើរប្រសើរឡើង៕

គម្រោងអភិវឌ្ឍន៍ដីឡូតិ៍ តម្លៃសមរម្យនៅតំបន់ជាយក្រុង ខេអេហ្វអេ លែនដ៍ គង នយ បានសម្ពោធបើកលក់ជាផ្លូវការហើយ

ភ្នំពេញ ៖ ជាដំណឹងល្អសម្រាប់បងប្អូនដែលមានបំណងចង់បានដីសម្រាប់សាងសង់លំនៅដ្ឋានស្នាក់នៅ មានប្លង់រឹង ស្របច្បាប់ ១០០% ស្ថិតនៅតំបន់ជាយក្រុង ដោយគ្រាន់តែបង់ប្រាក់ ៣០% មុន នឹងក្លាយជាម្ចាស់កម្មសិទ្ធិភ្លាមៗ ហើយនៅសល់ ៧០%ទៀត អាចបង់ជាមួយធនាគារដៃគូ Wing Bank ខណៈដែលគម្រោងដ៏ល្អមួយនេះ ស្ថិតនៅភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងត្រូវបានបែងចែកទំហំដីជាច្រើនជម្រើស តម្រូវតាមការចង់បានរបស់អតិថិជន។

ជាមួយនឹងការប្រកាសបើកលក់ជាផ្លូវការនាព្រឹកថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ក្រុមហ៊ុន ខ្មែរ ហ្វោនដេសុន អឹព្រេហ្សល (KHMER FOUNDATION APPRAISAL CO., LTD) ដែលជាអ្នកអភិវឌ្ឍន៍ បានផ្តល់ជូននូវកម្មវិធីពិសេស ដោយរាល់អតិថិជនទាំងអស់ដែលបានទិញ និងបង់ប្រាក់ផ្តាច់នៅក្នុងឱកាសនៃពិធីសម្ពោធនឹងទទួលបានការបញ្ចុះតម្លៃយ៉ាងពិសេស ព្រមទាំងទទួលបានសន្លឹកឆ្នោតចាប់យករង្វាន់នៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ រួមមាន ម៉ូតូ ទូរទឹកកក ឆ្នាំងដាំបាយអគ្គិសនី កង្ហារ និងរង្វាន់ផ្សេងៗជាច្រើនទៀត។

សូមជម្រាបដែរថា នៅក្នុងគម្រោងអភិវឌ្ឍន៍ដីឡូតិ៍ តម្លៃសមរម្យនៅតំបន់ជាយក្រុង ខេអេហ្វអេ លែនដ៍ គង នយ ដែលស្ថិតនៅជិតរង្វង់មូលកួរស្រូវ និងមានចម្ងាយប្រមាណត្រឹមតែ ជាង ៣ពាន់ម៉ែត្រ ពីអាកាសយានដ្ឋានអន្តរជាតិ មរតកតេជោ ត្រូវបានរៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធរួចរាល់ រួមមាន បណ្តាញទឹកស្អាត បណ្តាញអគ្គិសនី ប្រព័ន្ធបង្ហូរទឹក(លូ) ផ្លូវបេតុងទំហំ៨ម៉ែត្រ និងមានរបងព័ទ្ធជុំវិញគម្រោងរួចរាល់។ ក្រៅពីនេះ ក៏មានការដាំដើមឈើ និងសួនកំសាន្ត ជាពិសេស អាជីវកម្ម ហាងកាហ្វេទំនើប មីហឺរ បឺហ្គ័រ និងភេសជ្ជៈគ្រប់មុខកំពុងដំណើរការផងដែរ។

សូមបញ្ជាក់ថា ចំពោះទំហំដីឡូតិ៍ត្រូវបានបែងចែកជា ៦ប្រភេទ រួមមាន

៥ម × ២០ម = ១×,×××$
៥ម × ២២ម = ១×,×××$
១០ម × ២០ម = ២×,×××$
១០ម × ៣០ម = ៤×,×××$
១២ម × ២២ម = ៤×,×××$
២០ម × ២០ម = ៥×,×××$

សូមរួសរាន់ឡើង ចំនួនដីឡូតិ៍មានកំណត់ត្រឹមតែ ១៨៨ឡូតិ៍តែប៉ុណ្ណោះ អ្នកមកមុននឹងទទួលបានមុន ហើយទទួលបានការបញ្ចុះតម្លៃជូនយ៉ាងពិសេសបំផុត។ សម្រាប់ព័ត៌មានលម្អិតអាចទាក់ទងតាមរយៈទូរស័ព្ទ ៖ ០៩៣ ២៣ ៣៧ ៣៧ – ០៨៩ ២៣ ៣៧ ៣៧

ប្រមុខការទូតកម្ពុជាអំពាវនាវអាស៊ានបន្តរួមគ្នាគាំទ្រការដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃតាមច្បាប់អន្តរជាតិ

(ភ្នំពេញ)៖ ដើម្បី «ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា», ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអំពាវនាវដល់អាស៊ាន បន្តគាំទ្រដំណោះស្រាយព្រំដែនកម្ពុជា និងថៃ តាមយន្តការដែលមានស្រាប់ និងស្របតាមច្បាប់អន្តរជាតិ។

លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនកិច្ចប្រជុំ ពីការវិវត្តថ្មីៗតាមបណ្តោយព្រំដែនកម្ពុជា-ថៃ រួមទាំងសកម្មភាពតាមដាននានាដើម្បីអនុវត្តសេចក្តីប្រកាស រួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានបង្កើតឱ្យមានបទឈប់បាញ់ជាលើកទីពីរ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅរបស់កម្ពុជាចំពោះប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៥ សម្រាប់ការសម្របសម្រួលបទឈប់បាញ់ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនានាឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធី។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រដ្ឋសមាជិកអាស៊ាននានា សម្រាប់ការគាំទ្រឥតងាករេចំពោះបទឈប់បាញ់ ការដោះស្រាយជម្លោះដោយសន្តិវិធី និងការរួមចំណែកបញ្ជូនកងកម្លាំងមកចូលរួមក្នុងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។

លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបសហការីអាស៊ានថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅនេះ ក៏បានបង្កើតការរៀបចំ និងកិច្ចព្រមព្រៀងនានា ស្តីពីវិធានការបន្ធូរបន្ថយភាពតានតឹង និងជំហានជាក់ស្តែងឆ្ពោះទៅរកដំណោះស្រាយស្ថានការណ៍ដោយសន្តិវិធីស្របតាមច្បាប់និងសន្ធិសញ្ញាអន្តរជាតិ ព្រមទាំងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។

លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា ភាគីទាំងពីរបានឯកភាពគ្នាថា រាល់ការរៀបចំទាំងអស់ក្រោមសេចក្តីប្រកាសរួម នៃកិច្ចប្រជុំ ពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ គឺមិនប៉ះពាល់ដល់ការបោះបង្គោលខណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរឡើយ។ ប្រទេសទាំងពីរ បានសង្កត់ធ្ងន់បន្ថែមទៀតអំពីសារៈសំខាន់ ដ៏ចាំបាច់នៃការពង្រឹងបទឈប់បាញ់លើកទី២ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងការធានាសន្តិភាព សន្តិសុខ និងស្ថិរភាពយូរអង្វែងនៅតាមព្រំដែន តាមរយៈទំនាក់ទំនងបើកចំហនិងដោយផ្ទាល់ ការជឿទុកចិត្តគ្នាទៅវិញទៅមក វិធានការកសាងទំនុកចិត្ត និងកិច្ចខិតខំប្រឹងប្រែងរួមនានា។

លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទោះបីជាមានការរីកចម្រើនជាវិជ្ជមានចាប់តាំងពីមានបទឈប់បាញ់ក៏ដោយ ក៏នៅតែមានសកម្មភាពមួយចំនួនដែលមិនស្របនឹងសេចក្តីប្រកាសរួមនៃកិច្ច ប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅនេះ ជាពិសេសទាក់ទងនឹងការគោរពអធិបតេយ្យ និងបូរណភាពទឹកដី។

សកម្មភាពបែបនេះងាយនឹងបង្កើនភាពតានតឹង និងធ្វើឱ្យប៉ះពាល់ ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីវិលទៅរកប្រក្រតីភាព និងស្តារសន្តិភាពឡើងវិញ។ នៅខណៈពេលនៃកិច្ចប្រជុំនេះ ប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់ នៅតែមិនអាចត្រឡប់ទៅលំនៅ ដ្ឋានរបស់ពួកគេវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរបាននៅឡើយ ដែលនេះជាការព្រមព្រៀងមួយ ដែលភាគីទាំងពីរបានប្តេជ្ញាចិត្តនៅក្នុងសេចក្តីប្រកាសរួមជាមួយគ្នា ដោយសារតែផ្ទះសម្បែងរបស់ពួកគេមិនអាច ចូលបានដោយមានរបាំងរារាំង និងការគំរាមកំហែងសន្តិសុខ ឬត្រូវបានរុះរើ ឬបំផ្លាញ។

ជាលទ្ធផល ពួកគេបន្តរស់នៅក្នុងជំរំភៀសសឹកបណ្តោះអាសន្ន ហើយកុមាររាប់ពាន់នាក់នៅតែមិនអាចទៅសាលារៀនវិញបាន។ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាយ៉ាងមុតមាំ និងស្មោះត្រង់ក្នុងការរក្សា និងអនុវត្តបទឈប់បាញ់ និងសេចក្តីប្រកាសរួមទាំងស្រុង ដោយសង្ឃឹមយ៉ាងមុតមាំថា វានឹងមិនត្រឹមតែបញ្ចប់អរិភាព និងស្តារឡើងវិញនូវភាពស្ងប់ស្ងាត់ និងប្រក្រតីភាពតាមព្រំដែនប៉ុណ្ណោះទេ ថែមទាំងត្រួសត្រាយផ្លូវសម្រាប់ដំណោះស្រាយដ៏យុត្តិធម៌ និងយូរអង្វែង ដើម្បីឱ្យប្រជាជនទាំងពីររស់នៅក្បែរគ្នាប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាពរួម។

លោកឧបនាយករដ្ឋមន្ត្រី បានអំពាវនាវដល់សហការីអាស៊ាន បន្តគាំទ្រការដោះស្រាយជម្លោះនេះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ និងគោលការណ៍ជាមូលដ្ឋាននៃការមិនប្រើប្រាស់កម្លាំងប្រឆាំង នឹងបូរណភាពទឹកដីនៃរដ្ឋណាមួយ ដើម្បីឱ្យសន្តិភាពនិងស្ថិរភាពអាចកើតមានមិនត្រឹមតែរវាងកម្ពុជា និងថៃប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងតំបន់របស់យើងទាំងមូល។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា «ប្រឈមនឹងបញ្ហាប្រឈមធ្ងន់ធ្ងរម្តងហើយម្តង ទៀតចំពោះអភិបាលកិច្ចសកលនិងច្បាប់អន្តរជាតិ ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងនៅក្នុងទំនាក់ទំនងរវាងរដ្ឋកំពុងកើនឡើង ដែលបណ្តាលឱ្យហានិភ័យនៃការកើនឡើងនូវផ្នត់គំនិតដែលថា «អ្នកខ្លាំង គឺត្រឹមត្រូវ» អាចក្លាយជារឿងធម្មតា។

ក្នុងនាមជាតំបន់មួយដែលឱ្យតម្លៃខ្ពស់ដល់សន្តិភាពដែលទទួល បានយ៉ាងលំបាក និងចាត់ទុកជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតមួយ អាស៊ានពុំគួរដើរតាមមាគ៌ានេះទេ។ ការណ៍នេះគឺពាក់ព័ន្ធនឹងសហគមន៍របស់យើង គ្រួសាររបស់យើង និងអនាគតរបស់យើង៕

ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​បច្ចុប្បន្ន​ក្នុង​ប្រទេស​កម្ពុជា

នៅ​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​ដែល​កំពុង​ផ្លាស់ប្តូរ និង​ស្ថានភាព​វិនិយោគ​ដែល​មាន​ភាព​ប្រយ័ត្នប្រយែង កម្ពុជា​នៅតែ​ជា​ប្រទេស​មួយ​ដែល​មាន​សក្តានុពល​ខ្ពស់​សម្រាប់​វិស័យ​អចលនទ្រព្យ ជាពិសេស​សម្រាប់​អ្នក​វិនិយោគ​ដែល​មាន​ចក្ខុវិស័យ​មធ្យម និង​ រយៈពេល​វែង​។

🔹 ១. តម្លៃ​ទ្រព្យសម្បត្តិ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សមស្រប

បច្ចុប្បន្ន តម្លៃ​ដី និង​អចលនទ្រព្យ​នៅ​តំបន់​ជាច្រើន​បាន​ធ្លាក់​ចុះ ឬ​ឈរ​ស្ងប់ស្ងាត់ បង្កើត​ឱកាស​ល្អ​សម្រាប់​ការ​ចូល​វិនិយោគ​ដោយ​ចំណាយ​តម្លៃ​ទាប ប៉ុន្តែ​មាន​សក្តានុពល​កើនឡើង​ខ្ពស់​នៅ​ពេល​អនាគត។

🔹 ២. គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​កត្តា​ជំរុញ

ការវិនិយោគ​របស់​រដ្ឋ​ក្នុង​ផ្លូវថ្នល់ អាកាសយានដ្ឋាន ថ្នល់​ល្បឿន​លឿន និង​តំបន់​អភិវឌ្ឍ​ថ្មីៗ កំពុង​បើក​ទ្វារ​ឱកាស​ថ្មី​សម្រាប់​គម្រោង​អចលនទ្រព្យ​ទាំង​លំនៅឋាន ពាណិជ្ជកម្ម និង​ទេសចរណ៍។

🔹 ៣. តម្រូវការ​ពិត​នៅតែ​មាន

ប្រជាជន​កម្ពុជា​កំពុង​កើនឡើង ការផ្លាស់ប្តូរ​ទៅ​កាន់​ទីក្រុង​កាន់តែ​ច្រើន និង​កំណើន​ថ្នាក់​មធ្យម បង្កើត​តម្រូវការ​ពិត​សម្រាប់​ផ្ទះ​លំនៅឋាន អាផាតមិន និង​ដី​សម្រាប់​អភិវឌ្ឍ។

🔹 ៤. អ្នក​វិនិយោគ​ឆ្លាតវៃ​កំពុង​រង់ចាំ និង​ជ្រើសរើស

ដំណាក់កាល​នេះ​មិន​មែន​សម្រាប់​ការ​វិនិយោគ​ដោយ​អារម្មណ៍ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ចេះ​វាយតម្លៃ​ទីតាំង គម្រោង និង​ដៃគូ។ គម្រោង​ដែល​មាន​គម្រោង​ច្បាស់ ការគ្រប់គ្រង​ល្អ និង​ផ្តោត​លើ​តម្រូវការ​ពិត នឹង​នៅតែ​អាច​បង្កើត​តម្លៃ​បាន។

🔹 ៥. ចក្ខុវិស័យ​វែងអង្វែង​គឺ​ជា​គន្លឹះ

អចលនទ្រព្យ​មិន​មែន​ជា​ការ​វិនិយោគ​រយៈពេល​ខ្លី ប៉ុន្តែ​ជា​ការ​ស្ថាបនា​ទ្រព្យសម្បត្តិ​សម្រាប់​អនាគត។ អ្នក​ដែល​អាច​អត់ធ្មត់ និង​រៀបចំ​យុទ្ធសាស្ត្រ​បាន​ត្រឹមត្រូវ នឹង​ទទួល​បាន​ផលប្រយោជន៍​នៅ​ពេល​វដ្ត​សេដ្ឋកិច្ច​ត្រឡប់​មក​វិញ។

សរុប៖ បច្ចុប្បន្ន​គឺ​ជា​ពេលវេលា​នៃ “ការរៀបចំ និង​ជ្រើសរើស” មិន​មែន “ការប្រញាប់”។ សម្រាប់​អ្នក​វិនិយោគ​ដែល​យល់​ពី​វដ្ត​ទីផ្សារ និង​មាន​ទស្សនៈ​វែង អចលនទ្រព្យ​នៅ​កម្ពុជា​នៅតែ​ជា​ឱកាស​ដែល​មាន​តម្លៃ និង​អនាគត។

តម្លៃជួលការិយាល័យនៅតំបន់ពាណិជ្ជកម្មកណ្តាលសំខាន់ៗចំនួន២ ក្នុងទីក្រុងម៉ានីលរបស់ហ្វីលីពីន រំពឹងកើនឡើងនៅឆ្នាំនេះ

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃជួលការិយាល័យនៅតំបន់ពាណិជ្ជកម្មសំខាន់ៗរបស់ទីក្រុងម៉ានីលនៃប្រទេសហ្វីលីពីននឹងកើនឡើងនៅឆ្នាំនេះ ដែលជំរុញដោយតម្រូវការពីបណ្តាក្រុមហ៊ុនពហុជាតិសាសន៍ និងក្រុមហ៊ុន Business process outsourcing។

លោក Mikko Barranda នាយកផ្នែកជួលអចលនទ្រព្យពាណិជ្ជកម្មនៅក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Leechiu Property Consultants បានលើកឡើងថា តម្លៃជួលការិយាល័យនឹងប្រែប្រួលទៅតាមទីតាំង។

តម្លៃជួលការិយាល័យនៅតំបន់ពាណិជ្ជកម្មសំខាន់ៗ ដូចជា តំបន់ Bonifacio Global City (BGC) អាចនឹងមានការកើនឡើង ខណៈដែលតម្រូវការបន្តកើនឡើងលើសពីការផ្គត់ផ្គង់។

គិតត្រឹមចុងឆ្នាំ២០២៥ តំបន់ BGC មានអត្រាការិយាល័យទំនេរទាបជាងគេបំផុតក្នុងរង្វង់៩ភាគរយ ដោយផ្អែកលើរបាយការណ៍ទីផ្សារអចលនទ្រព្យប្រចាំត្រីមាសទី៤ របស់ក្រុមហ៊ុន Leechiu។

តំបន់ពាណិជ្ជកម្មផ្សេងទៀតមានអត្រាការិយាល័យទំនេរខ្ពស់ជាងនេះ រួមមានតំបន់ Makati ចំនួន១៥ភាគរយ តំបន់ Ortigas និងតំបន់ Mandaluyong ចំនួន១៨ភាគរយ តំបន់ Quezon ចំនួន១៩ភាគរយ តំបន់ Taguig ចំនួន២១% តំបន់ Alabang ចំនួន២៣% និងតំបន់ Bay Area ចំនួន២៨%។

ទិន្នន័យពីក្រុមហ៊ុន Leechiu បានបង្ហាញថាគិតត្រឹមចុងឆ្នាំ២០២៥ តំបន់ BGC នៅតែជាទីផ្សារការិយាល័យថ្លៃបំផុត ដោយមានតម្លៃជួលចំនួន១.១៦៧ប៉េសូ ក្នុងមួយម៉ែត្រការ៉េ តាមពីក្រោយដោយតំបន់ Makati ដែលមានតម្លៃជួលចំនួន៨៩១ប៉េសូក្នុងមួយម៉ែត្រការ៉េ។

លោក Barranda បានលើកឡើងថា ការថយចុះនៃការផ្គត់ផ្គង់ការិយាល័យថ្មី និងការងាកទៅរកការិយាល័យដែលមានគុណភាពខ្ពស់នឹងធ្វើឱ្យតម្លៃជួលកើនឡើង។ តំបន់ពាណិជ្ជកម្មកណ្តាលសំខាន់ៗដូចជា តំបន់ Makati និងតំបន់ BGC ត្រូវបានគេរំពឹងថានឹងទទួលបានអត្ថប្រយោជន៍ពីនិន្នាការទាំងនេះ៕ប្រភព: BusinessWorld៕

 និយ័តករអាជីវកម្មអចលនវត្ថុ បង្ហាញឈ្មោះគម្រោងរបស់លំនៅឋានចំនួន៣ដែលធ្វើអាជីវកម្មខុសច្បាប់

(ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយប្រកាសឈ្មោះគម្រោងអាជីវកម្មអភិវឌ្ឍលំនៅឋានចំនួន៣ ដែលធ្វើអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ។

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖

ការផ្គត់ផ្គង់ការិយាល័យកម្រិត A នៅទីក្រុងគូឡាឡាំពួររបស់ម៉ាឡេុសុីរំពឹងធ្លាក់ចុះ ដែលនឹងអាចជំរុញតម្លៃជួល

ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារការិយាល័យនៅទីក្រុងគូឡាឡាំពួររបស់ម៉ាឡេសុីត្រូវបានគេរំពឹងថា នឹងក្លាយជាទីផ្សាររបស់ម្ចាស់អគារ (landlord) ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ខណៈការផ្គត់ផ្គង់ការិយាល័យកម្រិត A នៅមានកំណត់ និងកំណើននៃតម្រូវការការិយាល័យដែលមានគុណភាពខ្ពស់។

លោកស្រី Quiny Lee ប្រធានផ្នែកប្រឹក្សាយោបល់លើការជួលការិយាល័យនៅក្រុមហ៊ុន JLL Malaysia បានលើកឡើងថា សម្ពាធតម្រូវការកំពុងកើនឡើងនៅក្នុងទីក្រុងគូឡាឡាំពួរ និងតំបន់ជាយក្រុង ដែលអាចផ្លាស់ប្តូរទីផ្សារទៅជាទីផ្សាររបស់ម្ចាស់អគារក្នុងរយៈពេលមធ្យម។

តម្រូវការជួលការិយាល័យបានកើនឡើងដល់ចំនួន៤៣០.០០០ហ្វីតការ៉េនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៥។ អត្រាការិយាល័យទំនេរមានភាពប្រសើរឡើងនៅគ្រប់តំបន់ទាំងអស់ ដោយស្ថិតក្នុងរង្វង់១៨,៦ភាគរយនៅទីក្រុងគូឡាឡាំពួរ និង៦,៧ភាគរយនៅតំបន់ជាយក្រុងគូឡាឡាំពួរ។

ចាប់ពីឆ្នាំ២០២៧ តទៅ ការផ្គត់ផ្គង់ត្រូវបានគេរំពឹងថា នឹងមានការថយចុះ ដោយមានអគារការិយាល័យកម្រិត A តិចតួចណាស់ដែលអាចបើកដំណើរការរវាងឆ្នាំ២០២៧ និងឆ្នាំ២០២៨។

គេសង្កេតឃើញមានអគារការិយាល័យកម្រិត A ថ្មីតែមួយប៉ុណ្ណោះ ឈ្មោះ The Capitol at Bandar Utama ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៧ ហើយគ្មានអគារកម្រិត A ណាមួយគ្រោងបើកសម្ពោធនៅឆ្នាំ២០២៨ នោះឡើយ។

លោកស្រី Lee បានបន្ថែមថា បណ្តាអ្នកអភិវឌ្ឍន៍នៅតែមានការប្រុងប្រយ័ត្ន ដោយសារផលចំណេញពីការជួលការិយាល័យមិនសូវមានភាពទាក់ទាញ ហើយកិច្ចសន្យាជួលការិយាល័យនៅម៉ាឡេសុីជាធម្មតាមានរយៈពេលប្រហែល៣ឆ្នាំប៉ុណ្ណោះ។

ការថយចុះនៃការផ្គត់ផ្គង់ការិយាល័យកម្រិត A ត្រូវបានគេរំពឹងថា នឹងពង្រឹងអំណាចនៃការចរចារបស់ម្ចាស់អគារ ដែលនាំឱ្យតម្លៃជួលការិយាល័យកើនឡើងកាន់តែខ្លាំង និងការលើកទឹកចិត្តតិចជាងមុន៕ប្រភព: The Edge of Malaysia៕

ប្រទេសចិនគ្រោងជំរុញស្តារវិស័យអចលនទ្រព្យ និងធ្វើទំនើបកម្មឧស្សាហកម្មសំណង់ ចាប់ពីឆ្នាំ២០២៦នេះ

ដោយ: សហសេវិក
អន្តរជាតិ: រដ្ឋមន្ត្រីក្រសួងលំនៅឋាន លោក Ni Hong បានអះអាងថា ប្រទេសចិនគ្រោងស្តារវិស័យអចលនទ្រព្យ ពន្លឿនការកែលម្អទីក្រុង និងធ្វើទំនើបកម្មឧស្សាហកម្មសំណង់ចាប់ពីឆ្នាំ២០២៦ ដើម្បីជំរុញផែនការរយៈពេល៥ឆ្នាំលើកទី១៥ (២០២៦-២០៣០)។

លោក Ni បានបន្តថា រយៈពេល៥ឆ្នាំខាងមុខមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការអភិវឌ្ឍលំនៅឋាន និងការអភិវឌ្ឍទីក្រុង-ជនបទ។ ទោះបីជាមានបញ្ហាប្រឈមយ៉ាងណាក្តី ប៉ុន្តែឱកាសថ្មីៗក៏លេចចេញឡើងផងដែរ។

ជាមួយគ្នានេះ ការកែលម្អគុណភាពទីផ្សារអចលនទ្រព្យគឺជាអាទិភាពគោលនយោបាយកំពូល ហើយរដ្ឋាភិបាលចិនបានសង្កត់ធ្ងន់លើតម្រូវការក្នុងការធ្វើឱ្យទីផ្សារលំនៅដ្ឋានមានស្ថិរភាពឡើងវិញ។

ខណៈនគរូបនីយកម្ម​នៅតែបន្តរីកចម្រើន ប្រទេសចិននៅតែមានឱកាសក្នុងការប្រើប្រាស់លំនៅឋានប្រភេទទី២ បានកាន់តែប្រសើរឡើង។ តម្រូវការលំនៅឋាន ដែលមានគុណភាពខ្ពស់ក៏កំពុងកើនឡើងផងដែរ ដែលបង្ហាញពីសក្តានុពលរយៈពេលវែងសម្រាប់ទីផ្សារលំនៅឋាន។

អាជ្ញាធរមូលដ្ឋាននៃប្រទេសចិននឹងបន្តដាក់ចេញគោលនយោបាយរៀងៗខ្លួន ដើម្បីកាត់បន្ថយការផ្គត់ផ្គង់លំនៅឋានថ្មី សម្រាលចំនួនស្តុកលំនៅឋានលើសតម្រូវការ និងកែលម្អគុណភាពលំនៅឋាន។ រដ្ឋាភិបាលនឹងគាំទ្រដល់ការផ្តល់ហិរញ្ញប្បទានសម្រាប់បណ្តាអ្នកអភិវឌ្ឍន៍ និងបំពេញតម្រូវការលំនៅដ្ឋានជាមូលដ្ឋានឱ្យបានប្រសើរឡើង។

ការ​អភិវឌ្ឍ​ទីក្រុង​នឹង​នៅ​តែ​ជា​ចំណុច​សំខាន់​មួយ។ ក្នុង​រយៈពេល​១​ឆ្នាំ​កន្លង​មក​នេះ ប្រទេស​ចិន​បាន​ជួសជុល​សហគមន៍​លំនៅឋាន​ចាស់ៗ​ចំនួន២៦.០០០កន្លែង ដំឡើង​ជណ្តើរយន្ត​ចំនួន១៤.០០០គ្រឿង សាងសង់​ឧទ្យាន​តូចៗ​ជាង៤.៧០០កន្លែង និង​បាន​បញ្ចប់ការសាងសង់​ផ្លូវ​ Greenway​ ជាង៥.៨០០គីឡូម៉ែត្រ ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​រាប់លាន​នាក់។

ប្រទេសចិនក៏នឹងធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្មសំណង់របស់ខ្លួន ដោយលើកកម្ពស់បច្ចេកវិទ្យាថ្មីៗ សំណង់ឆ្លាតវៃ និងអគារបៃតង។ ប្រទេសនេះមានគម្រោងពង្រឹងនវានុវត្តន៍ អភិវឌ្ឍកម្លាំងជំរុញផលិតភាពថ្មីៗ និងលើកទឹកចិត្តក្រុមហ៊ុនសំណង់ឱ្យពង្រីកខ្លួនលើឆាកអន្តរជាតិ និងបង្កើនសមត្ថភាពប្រកួតប្រជែងទូទាំងពិភពលោក៕ប្រភព: Xinhua៕