គំរោងវិនិយោគដីលំហែរកាយតម្លៃជាង១០លានដុល្លារនៅក្រុងកែបកំពុងពន្លឿនការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ

ដោយៈ គង់ វិវឌ្ឍន៍

ក្រុងកែបៈ គំរោងវិនិយោគដីលំហែរកាយ “ឆ្នេរសមុទ្រកោងកាង”តម្លៃ ជាង១០លានដុល្លារ បាននិងកំពុងពន្លឿនល្បឿន នៃការអភិវឌ្ឍន៍ និងកំពុងទាក់ទាញការវិនិយោគ។

ជាគំរោងមួយ ស្ថិតក្នុងសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ឆ្នេរសមុទ្រកោងកាង ជាគំរោងអភិវឌ្ឍន៍ដីលំហែរធំដំបូងគេ ដែលមាននៅក្នុងក្រុងកែប ជាមួយទេសភាព១៨០ដឺក្រេ ដោយគំរោងនេះមានដងព្រែកធម្មជាតិ អាចជិះទូកទៅកំសាន្តនៅផ្ទៃសមុទ្របាន អាចស្ទូចត្រីកំសាន្ត មានឆ្នេរសមុទ្រដ៏ស្រស់ ស្អាត ដើមកោងកាងខៀវស្រងាត់ មានទេសភាពស្រែអំបិល និងទេសភាពភ្នំដ៏វែងអន្លាយ។

អ្នកនាងឆយ ហ្រ្វីដានាយិកាគ្រប់គ្រងទូទៅគំរោង “ឆ្នេរសមុទ្រកោងកាង”បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីចុងសប្តាហ៍មុនថា ស្របនឹងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តកែបរយៈពេលវែងត្រូវបានដាក់ចេញ ដោយរដ្ឋាភិបាល ដើម្បីប្រែក្លាយខេត្តកែបជាតំបន់វិស្សមកាលកម្រិតខ្ពស់ គំរោងឆ្នេរសមុទ្រកោងកាងបាន និងកំពុងគាំទ្រគោលនយោ​បាយ​របស់រាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍ខេត្តដ៏ស្រស់ស្អាតនេះ កាន់តែមានភាពទាក់ទាញថែមទៀត។

អ្នកនាងបន្តថា “ជាមួយនឹងផែនការ និងទស្សនទាននៃការអភិវឌ្ឍន៍ដោយចីរភាពរបស់ម្ចាស់គម្រោង បានធ្វើឲ្យគំរោងនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីវិនិយោគិនជាតិ និងអន្តរជាតិ”។ អ្នកនាងបន្តថា “ជាមួយគ្នានេះ សាធារណៈជនជាច្រើនបាន និងកំពុងចូលរួមកំសាន្តនៅទីនេះ ដោយពួកគាត់អាចជិះទូកកាយ៉ាក់កំសាន្ត និងអាចបោះតង់ស្នាក់នៅក្នុងគំរោងនេះដោយឥតគិតថ្លៃ”។

ជាមួយគ្នានេះ លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateបានមានប្រសាសន៍ឲ្យដឹងផងដែរថា ដោយសារបទពិសោ​ធន៍នៃការអភិវឌ្ឍន៍កន្លងមក យើងបាននិងកំពុងពង្រីកសក្តានុពល និងធ្វើឲ្យគំរោងនេះកាន់តែមានភាពទាក់ទាញ និងកាន់តែល្អប្រសើរជាងអ្វី ដែលអ្នកទិញអាចស្រម័យដល់។

លោកបន្តថា “យើងកសាងហេដ្ឋារចនាសម្ព័ន្ឋដ៏ល្អ មានបំពាក់អំពូលសឡា មានដាំផ្កាសាគូរ៉ា អមដោយសម្បត្តិធម្មជាតិ ដែលមានស្រាប់នៅនឹងកន្លែង ដីក្នុងគំរោងនេះ នឹងឡើងថ្លៃខ្លាំងនាពេលអនាគត”។ លោកបន្តថា “យើងបាននិងកំពុងកសាងនូវសហគមន៍មួយ ស្របតាមស្តង់ដាអន្តរជាតិ និងក្លាយជាផលិតផលទេសចរណ៍ ដ៏ស្រស់បំព្រងមួយនាពេលអនាគត”៕

រដ្ឋាភិបាលអនុម័តទុនវិនិយោគ១២៣លានដុល្លារក្នុងខែមិថុនា

ដោយៈ គង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)​បានឱ្យដឹងថា នៅក្នុងមិថុនាកន្លងមក ស្ថាប័ននេះបានអនុម័តគម្រោ​ងវិនិយោគចំនួន១៤ ដែលមានទុនវិនិយោគចំនួន១២៣លានដុល្លារអាមេរិក ដោយផ្តល់ឱកាសការងារជូន ដល់ប្រជាពលរដ្ឋចំនួន១១,៥៧០នាក់។

ចំនួននេះបើប្រៀបធៀបទៅនឹងខែ ឧសភាឆ្នាំ២០២២ កន្លងទៅ មានការថយចុះ ដែលកាលពីឧសភាឆ្នាំ២០២២ CDC បានអនុម័តគម្រោងវិនិយោគចំនួន២០គម្រោង មានទុនវិនិយោគចំនួន១៩៨,១លានដុល្លារអាមេរិក ដោយបានបង្កើតឱកាសការងារជូន ដល់ប្រជាពលរដ្ឋចំនួន១២៣៩៥កន្លែង។

ក្នុងចំណោមក្រុមចំនួន២០ក្រុមហ៊ុន ក្នុងនោះមានគម្រោងបង្កើតរោងចក្រកាត់ដេរ និងសម្លៀកបំពាក់ រោងចក្រផលិតសំបកកំប៉ុង រោងចក្រដំឡើងរថយន្ត រោងចក្រកែច្នៃដើមឫស្សី រោងចក្រផលិតថង់ប្លាស្ទិករោងចក្រផលិតគ្រឿងសង្ហារិម រោងចក្រផលិតកាវ ថ្នាំលាប ទឹកថ្នាំ រោងចក្រផលិតក្តារប៉ាកេ និងក្តាបន្ទះ រោងចក្រផលិតកាបូប និងរោងចក្រផលិតស្បែកជើង៕

 

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យលំដាប់យក្សចិនមួយទៀតកំពុងផុងក្នុងវិបត្តិបំណុលទំហំជាង១០០០លានដុល្លារ

ដោយៈ សុខុម

ហុងកុង: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ លំដាប់យក្សរបស់ចិន Shimao Group បានខកខានទូទាត់ការប្រាក់ និងប្រាក់ដើមនៃមូលបត្របំណុលក្រៅប្រទេសរហូត ដល់ទៅ១ពាន់លានដុល្លារអាមេរិក ដែលដល់ពេលកំណត់កាលពីថ្ងៃអាទិត្យ ទី៣ កក្កដា។

ការខកខានទូទាត់បំណុល របស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនេះ គឺជាការវាយប្រហារចុងក្រោយ មកលើទីផ្សារអចលនទ្រព្យ ដែលកំពុងដុនដាបខ្លាំងរបស់ប្រទេសចិន ក្រោយពីផ្ទុះវិបត្តិក្រុមហ៊ុនអភិវឌ្ឍន៍ China Evergrande Group ដែលជំពាក់បំណុលច្រើនបំផុតប្រចាំប្រទេសចិន ជាមួយនឹងបំណុលរហូតដល់៣៥០ពាន់លានដុល្លារអាមេរិក។

ក្រុមហ៊ុននេះបានទទួលស្គាល់ តាមរយៈឯកសារមួយផ្ញើទៅកាន់ផ្សារហ៊ុនក្រុងហុងកុង កាលពីថ្ងៃអាទិត្យ កន្លងទៅថា ខ្លួនគ្មានលទ្ធភាពទូទាត់ប្រាក់ដើម និងការប្រាក់សរុប១,០២៣ពាន់លានដុល្លារអាមេរិក ជូនម្ចាស់បំណុល ដែលចុះបញ្ជីនៅផ្សារហ៊ុនសិង្ហបុរិនោះទេ ដោយលើកឡើងពី “ស្ថានភាពមិនប្រាកដប្រជាក្នុងទីផ្សារ ដោយសារការផ្ទេរបុរេហិរញ្ញប្បទាន (Debt Refinancing) និងស្ថានភាពប្រតិបត្តិការ និងការផ្តល់ហិរញ្ញប្បទានដ៏លំបាក”។

ក្រុមហ៊ុនអភិវឌ្ឍន៍នេះនិយាយថា ខ្លួនមិនទាន់ទទួលបានការជូនដំណឹងពីម្ចាស់បំណុល ឱ្យពន្លឿនការទូទាត់នៅឡើយទេ ហើយថាម្ចាស់បំណុល មិនទាន់បានចាត់វិធានការតាមផ្លូវច្បាប់នោះទេ។

ក្រុមហ៊ុន Shimao Group បានជួលក្រុមហ៊ុន Admiralty Harbor Capital ឱ្យធ្វើទីប្រឹក្សាហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីសហការជាមួយទីប្រឹក្សាផ្នែកច្បាប់របស់ខ្លួន គឺក្រុមហ៊ុន Sidley Austin សម្រាប់ជួយវាយតម្លៃ និងស្វែងរកវិធី ដើម្បីគ្រប់គ្រងវិបត្តិសាច់ប្រាក់នេះ៕ Reuters៕

បុរីខេមរភូមិចាប់ផ្តើមគំរោងទី២ជាមួយការចាប់រង្វាន់រថយន្តសេរីទំនើប Mazda ចំនួន២គ្រឿងជូនអតិថិជន

ដោយៈគង់ សូរិយា

ភ្នំពេញៈ បន្ទាប់ពីទទួលបានភាពជោគជ័យគំរោងទី១ នៃបុរីខេមរភូមិ ឥឡូវនេះក្រុមហ៊ុន ម៉ូណាចឈី លេនដ៍ អេន អីនវេសមិន (Monarchy land & Investment )ដែលជាអ្នកអភិវឌ្ឈ និងស្ថាបនិកបុរីខេមរភូមិ បានចាប់ផ្តើមសម្ពោធ បើកការដ្ឋានសាងសង និងលក់ជាផ្លូវការ នូវគំរោងទី២ របស់ខ្លួន នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២កន្លងមកនេះ។

ជាមួយនិងការផ្តល់ជូននូវរង្វាន់ធំរថយន្ត Mazdaចំនួន២គ្រឿងជូនអតិថិជនដែលបានគាំទ្រ។

ពិធីនេះមានវត្តមានចូលរួម ពីសំណាក់លោកបណ្ឌិត សោម វឌ្ឍនៈ ស្ថាបនិក នៃបុរីខេមរភូមិ និងមានការចូលរួម ពីសំណាក់អតិថិជនចាស់ និងអតិថិជនថ្មីជាច្រើនទៀត។

បុរីខេមរភូមិគំរោងទី២នេះ មានទីតាំងនៅផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្រ នៃតំបន់ដ៏មានសក្តានុពលថ្មី របស់ស្រុកកណ្តាលស្ទឹង ស្ថិតក្នុងភូមិឆ្មាពួន ឃុំជើងកើប ស្រុកណ្តាលស្ទឹង ខេត្តកណ្តាល ដែលចម្ងាយត្រឹមតែ៧០០ម៉ែត្រ ពីផ្កូវជាតិលេខ២(ខាងឆ្វេងដៃ បើមកពីព្រែកហូរ និងខាងស្តាំដៃ បើមកពីរង្វង់មូលគួរស្រូវ)។

លោកស្រីសុខ បូរី តំណាងផ្នែកលក់ បុរីខេមរភូមិ បានឲ្យដឹងថា គំរោងទី២របស់បុរីខេមរភូមិ ដែលបានសម្ពោធ បើកការដ្ឋានសាងសង់ និងបើកលក់ជាផ្លូវការនាពេលនេះ សាងសង់នៅលើផ្ទៃដីជិត២ហិចតា ហើយចំពោះសំណង់វិញ ត្រូវបានចែកចេញជា៣ប្រភេទផ្ទះ ក្នុងនោះមាន ប្រភេទផ្ទះល្វែងបែបអាជីវកម្ម ឬ(Shophouse ), ប្រភេទផ្ទះវីឡាកូនកាត់ (link Villa),និង ប្រភេទផ្ទះវីឡាទោល(Single Villa) ហើយដែលសំណង់លំនៅដ្ឋានទាំងនេះ ប្រើពេលសាងសង់១៨ខែ ដោយចាប់ពីខែកក្កដា ឆ្នាំ២០២២ តទៅ។

សំណង់លំនៅដ្ឋាន នៅក្នុងបុរីខេមរភូមិ សំរាប់ គំរោងទី២នេះ ត្រូវបានរចនានិងសាងសង់ឡើង តាមបែបស៊ីវិល័យស្របទៅតាមតម្រូវការ និងដែលមានទំហំខុសៗគ្នាសំរាប់អតិថិជន ក្នុងនោះ ទី១ ប្រភេទផ្ទះល្វែង បែបអាជីវកម្ម(Shophouse) មានទំហំដី៤.២ម៉ែត្រ គុណ២៥ម៉ែត្រ និងមានទំហំផ្ទះ៤.២ម៉ែត្រ គុណ១៤.៥ម៉ែត្រ )មាន៤បន្ទប់គេង និងបន្ទប់ទឹក៥ នៅសល់ដីក្រោយផ្ទះ2,5m និងសល់ដីមុខផ្ទះ6m លក់ក្នុងតំលៃចាប់ពី 85,800$ ទ្បើងទៅ។

ទី២ ប្រភេទផ្ទះវីឡាកូនកាត់ ឬ (Link Villa )មានទំហំដី៥ម៉ែត្រ គុណ២០ម៉ែត្រ និងមានទំហំផ្ទះ៥ម៉ែត្រ គុណ១០ម៉ែត្រ មាន៤បន្ទប់គេង និងបន្ទប់ទឹក៥ មានបន្ទប់ទទួលភ្ញៀវ១,ផ្ទះបាយ១ នៅសល់ដីមុខផ្ទះ៦ម៉ែត្រ និងសល់ដីក្រោយផ្ទះ៤ម៉ែត្រ មានតំលៃ 79,800$។

ទី៣ជាប្រភេទវីទ្បាទោល ឬ(Single Villa)មានទំហំដី១០ម៉ែត្រ គុណ២០ម៉ែត្រ, មានទំហំផ្ទះ៧ម៉ែត្រ គុណ១២ម៉ែត្រ មានចំនួន៦បន្ទប់គេង និងមានបន្ទប់ទឹក៧ មានបន្ទប់ទទួលភ្ញៀវ១ ផ្ទះបាយ១នៅសល់ដីមុខផ្ទះ៦ម៉ែត្រ និងក្រោយផ្ទះ៤ម៉ែត្រ មានតំលៃ 138,888$។ តំលៃលំនៅដ្ឋានទាំងបីប្រភេទ នៅក្នុងបុរីខេមរភូមិនេះ មានតម្លៃសមរម្យ ឬទាបជាងបើធៀប និងសំណង់លំនៅដ្ឋាននៃបុរីផ្សេងៗ ហើយចំពោះអតិថិជន ដែលទិញផ្ទះ នៅក្នុងគំរោង បុរីខេមរភូមិនេះនិងទទួលបានប្លង់រឹង ដោយឥតគិតថ្លៃ ប្រសិនបង់ផ្តាច់ភ្លាមៗ ឬបង់ផ្តាច់ក្នុង រយះពេល២ឆ្នាំ។
លោកស្រី សុខបុរីបានបន្តថា អ្វីដែលកាន់តែពិសេស សំរាប់គំរោងទី២ នៃបុរីខេមរភូមិនេះ អតិថិជន ដែលបានកក់ ឬបង់តាមដំណាក់កាល ឬបង ផ្តាច់ មិនថាអតិថិជនចាស់ ឬអតិថិជនថ្មីនោះទេ និងទទួលបានឪកាសឈ្នះរង្វាន់ធំ រថយន្តMazda ចំនួន២គ្រឿង និងរង្វាន់បន្ទាប់បន្សំជាច្រើនទៀត ចាប់រយៈការចាប់ឆ្នោត។

លក្ខណះពិសេស នៃគម្រោង បែបទំនើបកម្ម ស៊ីវីល័យ រចនាបថប្លែក រួមផ្សំបរិស្ថានល្អរស់នៅ ដោយភាពថ្លៃថ្នូរ និងមោទនភាព មានទីតាំងជាមួយភូមិអំណោយផល និងមានសក្តានុពល ដោយនៅមិនឆ្ងាយ ពីផ្លូវជាតិលេខ២ ដែលជាផ្លូវហាយវេយ៍ ដែលកំពុងស្ថាបនាដោយរាជរដ្ឋាភិបាល បានន័យថា ចម្ងាយតែ៧០០ម៉ែត្រប៉ុណ្ណោះ ពីផ្លូវជាតិលេខ២) ក្បែរផ្លូវក្រវ៉ាត់ក្រុងទី៣ និងព្រលានយន្តហោះថ្មី ដែលកំពុងសាងសង់ ពិសេសនៅក្បែរ ផ្សារទំនើបអីអន៣ និងមិនឆ្ងាយពីផ្លូវ៦០ម៉ែត និងផ្លូវ៥០ម៉ែត្រ. ក្បែរសាលារៀន ទីប្រជុំជន មន្ទីរពេទ្យ វត្តអារាម និងតំបន់ពាណិជ្ជកម្ម មួយចំនួនទៀត ដែលកំពុងរីកដុះដាលដូចផ្សិត ជាបន្តបន្ទាប់នោះ៕

ដំណឹងល្អៈសម្តេចតេជោបង្កើតមូលនិធិសម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមទិសស្លោក “ផ្តល់ដីសុវត្ថិភាព ​បង្កើតស្នាមញញឹម”

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន នៅថ្ងៃទី៣ កក្កដានេះ បានសម្រេចបង្កើត “មូលនិធិសម្តេចតេជោសម្រាប់សកម្មភាពមីន – Samdech Techo Fund for Mine Action_STF – MA” ។

មូលនិធិនេះបង្កើតឡើងក្រោមទិសស្លោក “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម – Providing Safe Ground, Creating Smiles” ក្រោមការដឹកនាំ គ្រប់គ្រង និងសម្របសម្រួលដោយអាជ្ញាធរមីន ដែលមានសម្តេចតេជោ ជាប្រធាន។ នេះបើតាមលោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន។

មូលនិធិនេះ បានកើតចេញពីការអំពាវនាវរបស់សម្តេចតេជោ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ក្នុងទិវាមច្ឆជាតិ នៅតំបន់អាងទឹកត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ និងជាថ្ងៃដ៏អស្ចារ្យមួយ សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលការបោសសម្អាតមីន មានការចូលរួមគាំទ្រយ៉ាងផុសផុល ពីកាកបាតក្រហមកម្ពុជា វិស័យឯកជន និងសប្បុរសជន ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី។

លោកទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមប្រជាជនកម្ពុជាទូទាំងប្រទេស ក៏ដូចជា គ្រួសារវិស័យសកម្មភាពមីនកម្ពុជា បានសម្តែងនូវការដឹងគុណ និងកត្តញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែផ្តល់ភាពកក់ក្តៅ និងស្នាមញញឹមដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់កាលៈទេសៈ និងទីកន្លែង។

លោកទេសរដ្ឋមន្រ្តីបានបន្ថែមថា បន្ទាប់ពីមានការចូលរួមវិភាគទាននេះ អាជ្ញាធរមីន បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេស ជាបន្តបន្ទាប់ ដើម្បីរៀបចំផែនការលម្អិត សម្រាប់កំណត់គោលដៅបោសសម្អាត មីនជាអាទិភាព។

ជាមួយគ្នានេះ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ លោកទេសរដ្ឋមន្រ្តី ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន នឹងដឹកនាំកិច្ចប្រជុំជាមួយប្រតិបត្តិករជាតិរួមមាន បញ្ជាការដ្ឋានកងទ័ពជើងគោក មជ្ឈ​មណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងមជ្ឈមណ្ឌលជាតិគ្រប់គ្រ​ង​កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC) ដើម្បីធ្វើការបែងចែកកម្លាំងបោសសម្អាតមីន និងធនធាននានាតាមគោលការណ៍កំណត់ជាអាទិភាព ក្នុងគោលដៅផ្តល់សុវត្ថិភាពនិងស្នាមញញឹមជាប្រជាពលរដ្ឋកម្ពុជា៕

តើ​ការស្នើសុំ​សិទ្ធិ​កាន់កាប់​ដីធ្លី​ពីរដ្ឋាភិបាលត្រូវ​ផ្អែកលើ​ទិដ្ឋភាព​អ្វីខ្លះ​?

ដោយៈ ជេស៊ីកា

ភ្នំពេញៈ ការស្នើសុំកាន់កាប់ដីធ្លីផ្នែកណាមួយរបស់រូបវ័ន្តបុគ្គល ឬក្រុមហ៊ុនណាមួយ មាននិតិវិធីជាច្រើនដែលត្រូវធ្វើឡើង ទៅតាមទីតាំង ទំហំដី និងទិដ្ឋភាពមួយចំនួនទៀតផងដែរ។

ការស្នើសុំដីពីរដ្ឋ ដើម្បីធ្វើជាដីសម្បទានសេដ្ឋកិច្ច ​ឬជួល ដើម្បីអភិវឌ្ឍន៍គំរោងអ្វីមួយ តែងតែកើតមានជារឿយៗនៅកម្ពុជា។

លោក​មេធាវី លី កុសលជាសមាជិកណៈមេធាវីនៃព្រះរាជាណាចក្រ​កម្ពុជាបានចែករំលែកនូវចំណេះដឹង និងទិដ្ឋភាពច្បាប់មួយចំនួនទាក់ទងនឹង​បញ្ហានេះ។

សិទ្ធិ​កាន់​កាប់​ដីធ្លីឬ​កម្ម​សិទ្ធិ គឺជា​សិទ្ធិ​មូល​ដ្ឋាន​របស់​ពលរដ្ឋ ដែល​ក្នុងនោះ​មាន​សិទ្ធិ​ប្រើប្រាស់ អាស្រ័យ​ផល និង​ចាត់​ចែង ដែលជា​ទ្រព្យ​របស់ខ្លួន​ដោយ​សេរី​ក្នុង​កម្រិត​នៃ​ច្បាប់ ហើយ​អ្នក​ដែលមាន​សិទ្ធិ​កាន់​កាប់​ដីធ្លី ឬ​ម្ចាស់​កម្មសិទ្ធិ​អាចជា​បុគ្គល​ម្នាក់ ជា​គ្រួសារ​ ជា​ក្រុម ជា​អង្គការ ជា​សហ​គម​ន៍ពលរដ្ឋ ជាដើម​។

រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ឆ្នាំ​១៩៩៣ មាត្រា៣១បានចែង​ថា “​ព្រះរាជា​ណាចក្រ​កម្ពុជា ទទួលស្គាល់ និង​គោរព​សិទ្ធិ​មនុស្ស ​ដែលមាន​ចែង​ក្នុង​ធម្មនុញ្ញ ​នៃ​អង្គ​សហ​ប្រជា​ជាតិ និង​សេចក្តី​ប្រកាស​ជា​សកល​ស្តីពី​សិទ្ធិ​មនុស្ស ដែល​បាន​ទទួល​ស្គាល់​នូវ​គោល​ការណ៍នៃ​កម្ម​សិទ្ធិ”។​

ដោយ​ឡែក ​យោង​តាម​មាត្រា ៤៤ នៃ​ធម្មនុញ្ញ​បាន​ចែងថាៈ ជន​ណាក៏​ដោយ ទោះជា​បុគ្គល​ក្តី ជា​សមូហ​ភាព​ក្តី មាន​សិទ្ធិ​ជា​ម្ចាស់​កម្ម​សិទ្ធិ​។ ​មានតែ​រូបវន្ត​បុគ្គល ឬ​នីតិ​បុគ្គលដែល​មាន​សញ្ជាតិ​ខ្មែរ​ទេ ទើប​មាន​សិទ្ធិ​ជា​ម្ចាស់​កម្ម​សិទ្ធិ​លើដី​ធ្លី​ ។ ​រួមទាំង​ច្បាប់​ភូមិបាល​កម្ពុជាឆ្នាំ ​២០០១ ​ក៏បាន​បញ្ជា​ក់នូវ​ការ​ទទួល​ស្គាល់​សិទ្ធិ​កាន់​កាប់​ដីធ្លីផង​ដែរ​​។
ចំពោះ​ពលរដ្ឋ​ខ្លះ ​ដែល​បាន​អះអាងថា ​ដី​ដែល​គាត់​រស់នៅ​គឺជា​ដី​កេរ្តិ៍​ពី​ដូនតា ​តែ​គាត់​មិនអាច​សុំ​សិទ្ធិ​កាន់កាប់បាន។ ករណីនេះ ​ជួនកាល​គាត់​មិនបាន​ដឹងថា​ប្រភេទ​ដីធ្លី​ខ្លះ ជា​ប្រភេទ​កម្មសិទ្ធិសាធារណៈ​រប​ស់រ​ដ្ឋ មិនអាច​ក្លាយ​ជាការ​កាន់​កាប់​ ដោយ​លទ្ធកម្ម​បានទេ មិនអាច​លក់ដូរ​បាន ហើយក៏​មិនអាច​កំណត់​អាជ្ញា​យុ​កាល​បានទេ។ នេះបើ​យោងតាម​ច្បាប់​ភូមិបាល​។

ដី​ជា​កម្ម​សិទ្ធិ​សាធា​រណៈ​រប​ស់រ​ដ្ឋ មាន​ដូចជាៈ​
-​ទ្រព្យ​កើត​ឡើង​ពី​ធម្ម​ជាតិ ដូចជា ព្រៃ​ឈើ ភ្នំ​ ផ្លូវទឹក​ បឹង​ធម្មជាតិ​ ច្រាំងទន្លេ ​ត្រើយ​សមុទ្រ​…​។​ល​។​
-​ទ្រព្យ​ទាំង​ឡាយ ​ដែល​ជា​កម្មវត្ថុ​នៃ​ការ​រៀប​ចំ​ ពិសេស​សម្រាប់​ប្រយោ​ជន៍​ទូទៅ មាន​ដូចជា កំពង់​ផែ ផ្លូវដែក តី​រ​ឋាន ស្ថានីយ​រថ​ភ្លើង ​និង​ព្រលាន​យន្ត​ហោះ​។​

-​ទ្រព្យ​ទាំងឡាយ ​ដែល​ត្រូវ​បានដាក់​ឲ្យ​ប្រើប្រាស់ ​ជា​សាធារណៈ​តាម​ស្ថាន​ភាព​ពី​កំណើត ឬ​ក្រោយពី​បានរៀបចំ មាន​ដូច​ជា ​ផ្លូវថ្នល់​ ផ្លូវលំ ​ផ្លូវ​រទេះ​ ផ្លូវ​ដើរ​ សួនច្បារ ​និង​ឧទ្យាន​សា​ធារណៈ និង​ដី​ចំណី​។​

-​ទ្រព្យ​ទាំង​ឡាយ ​ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ ​សម្រាប់​សេវា​សាធា​រណៈ​មានដូច​ជា ​សា​លារៀន ឬ​អគារ​សិក្សា អគា​ររដ្ឋ​បាល មន្ទី​រពេទ្យសាធារណៈ​ទាំងឡាយ​។ ទ្រព្យ​ទាំងឡាយ​ ដែល​បង្កើតជា​ដែន​បម្រុង​ធម្មជាតិ ​ការពារ​ដោយ​ច្បាប់​ ។​

តំបន់បេតិក​ភណ្ឌ​បុរាណ​វិទ្យា វប្បធម៌ និង​ប្រវត្តិ​សាស្ត្រ​។ អចលន​ទ្រព្យ​ជា​ព្រះរាជ​ទ្រព្យ ​ដែល​មិនមែន​ជា​ទ្រព្យ​សម្បត្តិ​ឯកជន​ របស់​ព្រះរាជ​វង្ស​។ អចលន​វត្ថុ ជា​ព្រះរាជ​ទ្រព្យ ត្រូវបាន​ចាត់​ចែង​ដោយ​ព្រះមហា​ក្សត្រ ​កំពុង​គ្រង​រាជ្យ​។​

ចំពោះ​ករណី​ប្លង់​កម្ម​សិទ្ធិ​ត្រួត​ស៊ីគ្នា ឬក៏​ចូល​ដី​អ្នក​ដ​ទៃ​រហូត​បង្កើតជា​ទំនាស់​កើត​ឡើង អ្នក​ដែល​ទទួលខុសត្រូវ​ ក្នុងការ​ដោះស្រាយ​ មាន​ដូចជា ការ​ចូល​រួម​ដោះស្រាយ​រវាង​ភាគី​ទំនាស់ ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ គណៈ​កម្មការ​សុរិយោ​ដីធ្លី គណៈ​កម្មការ​រដ្ឋ​បាល អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី និង​តុលា​ការ​។ និយាយ​រួមការ​ដោះស្រាយ​ទំនាស់​កើត​ឡើង ត្រូវ​មាន​ការ​ចូល​រួម​ពីគ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​។​

តាមច្បាប់​កា​ររស់នៅ​លើដី ​ដោយ​សន្តិភាព​រយៈ​ពេល​៥​ឆ្នាំ​ឡើងទៅ ដោយបាន​អាស្រ័យ​ផលនៃ​ភោគៈ ដោយ​សន្តិវិធីនិ ង​មិន​មានកា​រជំទាស់ មាន​លក្ខណៈ​ត្រឹម​ត្រូវ​តាម​ច្បាប់​ ក្នុងការ​កាន់​កាប់​ជា​ឯកជន គឺ​ពលរដ្ឋ​មាន​សិទ្ធិ​ស្នើសុំ​បណ្ណកម្មសិទ្ធិ​ជា​ស្ថាពរ​បាន​។

ចំពោះ​ខាង​ជំនាញ​បដិសេធ​ដោយ​សំអាងថា​ ជា​ដី​របស់​រដ្ឋ​នោះ ប្រជា​ពលរដ្ឋ​ ត្រូវយក​ភ័ស្តុតាងមក​បញ្ជាក់​ទៅខាង​ជំនាញ​ថា ខ្លួន​បាន​បំពេញ​លក្ខខ​ណ្ឌ នៃ​ភោគៈ​ដោយ​សន្តិវិធី និង​មិន​មាន​ការជំទាស់​ចាប់ពី ៥ (​ឆ្នាំ​)នៅលើ​អចលនវត្ថុ​នោះ ជាពិសេស​ការ​កាន់​រប​ស់​ខ្លួន គឺ​ធ្វើ​ឡើង​ដោយ​ពិតប្រាកដ គ្មាន​ហិ​ង្សា ដឹង​ឮជា​សាធារ​ណៈគ្មាន​ការ​អាក់​ខាន និង​ដោយ​សុចរិត​។ យោង​តាម​មាត្រា៣០ និង៣៨ នៃ​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១។

ការ​ចេញ​ប្លង់​កម្មសិទ្ធិ ​កើត​ឡើង​ពី​ការ​ឃុប​ឃិត​គ្នា ឬ​មាន​ការ​សូកប៉ាន់ដោយ​កសាង​បណ្ណ​ដោយ​បំពាន ​អ្នក​ដែល​ប្រព្រឹត្ត​ ទាំង​មន្ត្រីឬ​អាជ្ញាធរ ប្រ​ឈ​ម​នឹងការ​​ផ្តន្ទា​ទោស​ ពិន័យ​ជា​ប្រាក់​ពី១០​លាន​រៀល និង​ត្រូវ​ទទួល​ទោស​រដ្ឋបាល​ថែម​ទៀត​។

ជា​ពិសេស​ បើ​ការដកហូត​អចលនវត្ថុ បាន​ប្រព្រឹត្ត​ទៅ​ដោយ​ហិង្សា ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនា​គារ៦ (​ប្រាំមួយ​) ​ខែ ដល់ ២ (​ពីរ​)​ឆ្នាំ ថែមទៀត​។ យោងតាម​មាត្រា២៦១ នៃ​ច្បាប់​ភូមិបាល​ឆ្នាំ​ ២០០១​៕

តំបន់ប៉ែកខាងត្បូងកាន់តែមានភាពទាក់ទាញវិនិយោគិនក្នុងការអភិវឌ្ឍលំនៅឋាន

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ តំបន់ប៉ែកខាងត្បូងភ្នំពេញ ត្រូវបានមើលឃើញថា កំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង ពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ក្នុងការអភិវឌ្ឍលំនៅឋាន ស្របពេលហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជុំវិញនេះ ក៏កំពុងលេចរូបរាងកាន់តែស្អាតនិងជិតរួចរាល់។

លោកសោម វឌ្ឍនៈ ស្ថាបនិកបុរី ខេមរភូមិ នៅតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញដែរនោះ បានឱ្យដឹងកាលពីថ្ងៃទី២ កក្កដាថា ស្របតាមទស្សនរបស់លោកតាវណ្ណ ម៉ូលីវណ្ណ បិតាស្ថាបត្យករកម្ពុជាបានផ្ដាំថា ការអភិវឌ្ឍត្រូវតែបែរទៅទិសខាងត្បូង។

ដោយមើលឃើញថា ការអភិវឌ្ឍនៅប៉ែករហូតមកដល់ពេលនេះ បុរីខេមរភូមិ បានអភិវឌ្ឍន៍ដល់គម្រោងទី២ ឬដំណាក់កាលទី២ហើយ ខណៈគម្រោងទី១ ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ដែលបានទិញសម្រាប់ស្នាក់នៅ និងខ្លះសម្រាប់វិនិយោគផងដែរ ។

លោកបន្តថា កត្តាដែលក្រុមហ៊ុនជ្រើសរើស យកតំបន់ប៉ែកខាងត្បូងជាទីតាំង ក្នុងការអភិវឌ្ឍលំនៅឋានរបស់ខ្លួននោះ ព្រោះយើងបានមើលឃើញពីសក្ដានុពលជាច្រើន នៅក្នុងតំបន់នោះមាន ដូចជា ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលស្ថាបនាជិតរួចរាល់ទាំងស្រុងហើយ ផ្លូវជាតិលេខ២ក៏បានអភិវឌ្ឍន៍ច្រើនដែរហើយ ។

ក្រៅពីនេះដែរក៏មានផ្សារទំនើបអ៊ីអន៣ ព្រលនយន្តហោះអន្តរជាតិតេជោ ដែលជាព្រលានយន្តហោះខ្នាតធំ និងអនុញ្ញាតឱ្យយន្តហោះធំៗចុះចតបានផងដែរ។ ទាំងនេះសុទ្ធសឹងតែបង្ហាញពីសក្ដានុពលនៃការវិនិយោគនៅប៉ែកខាងត្បូងភ្នំពេញ ។

អ្នកស្រីអាន សុធីតា អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia ក៏បានឱ្យដឹងផងដែរថា ក្នុងរយៈពេលចុងក្រោយនេះ ការអភិវឌ្ឍលំនៅឋាន ត្រូវបានមើលឃើញថា ពិតជាបានងាកទៅទិសខាងត្បុងច្រើន ហើយកត្តាដែលសំខាន់បំផុតនោះ គឺកត្តាហេដ្ឋារចនាសម្ព័ន្ធ ពី​ព្រោះតំបន់នេះឃើញ មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រើន និងធំទូលា​យ ។

អ្នកស្រីបន្តថា ក្រៅពីសក្តានុពលហេដ្ឋារចនាសម្ព័ន្ឋ តំបន់នេះក៏មានផ្សារទំនើប មានព្រលានយន្តហោះអន្តរជាតិ ហើយនិងមានដីទំនេរច្រើនសម្រាប់ការអភិវឌ្ឍជាលំនៅឋាន ដើម្បីយកប្រាក់ចំណេញ”៕

ក្រុមហ៊ុន GC Property ចុះ MOU ជាមួយក្រុមហ៊ុន Cambodia My Second Home ដើម្បីលក់ផ្តាច់មុខលើទិដ្ឋាការរយៈពេលវែង

ដោយៈ ជេស៊ីកា

ភ្នំពេញៈ នៅថ្ងៃទី០៦ កក្កដាខាងមុខនេះ ក្រុមហ៊ុនGC Property Co, Ltdនិងចុះអនុស្សរណៈនៃការយោគយល់(MOU) ជាមួយក្រុមហ៊ុនCambodia My Second Home CM2 H Cambodia ដើម្បីលក់ផ្តាច់មុខទិដ្ឋាការយៈពេលវែង ដែលជនបរទេសអាចចេញ ចូលប្រទេសកម្ពុជារយៈពេលរហូតដល់១០ឆ្នាំ។

កម្ពុជាផ្ទះទី២របស់ខ្ញុំ(CAMBODIA MY 2ND HOME) គឺជាគម្រោងផ្តួចផ្តើមដោយម៉ាយ សេខិន ហូម ស៊ីអិម2អេច (ខេមបូឌា) ឯ.ក រួមជាមួយនឹងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងគោលដៅក្នុងការណែនាំអំពីប្រទេស ដ៏ស្រស់ស្អាតមួយនេះ ទៅកាន់ពិភពលោកឲ្យបានស្គាល់។

រដ្ឋាភិបាលអនុញ្ញាតឲ្យប្រជាជន នៅទូទាំងពិភពលោកទាំងអស់ក្លាយជាសមាជិក “កម្ពុជាផ្ទះទី២របស់ខ្ញុំ” ដើម្បីទទួលបាននូវសេវាកម្ម និងការប្រឹក្សា យោបល់ដ៏ទូលំទូលាយបំផុត រួមមាន ការធ្វើអន្តោប្រវេសន៍ ពាណិជ្ជកម្ម ការអប់រំ ក្រុមគ្រួសារ ជាដើម។ នៅពេលជាមួយគ្នានេះផងដែរយើងក៏ធ្វើការបរិច្ចាគទៅសង្គមវិញ តាមរយៈអង្គការសប្បុរសធម៌នានា។

ក្រសួងមហាផ្ទៃ បានសម្រេចប្រកាសនូវគម្រោង “កម្ពុជាផ្ទះទី២របស់ខ្ញុំ” ដែលជាគម្រោង វិនិយោគអន្តោប្រវេសន៍ ដើម្បីបើកចំហរសារជាថ្មី សម្រាប់ការអន្តោប្រវេសន៍មកកាន់ប្រទេសកម្ពុជា។

គម្រោងទាំងមូល បានផ្ដោតសំខាន់ទៅលើវិស័យជាច្រើន រួមទាំងការលុបបំបាត់ក្រុមហ៊ុន អន្តោប្រវេសន៍ដែលគ្មានការអនុញ្ញាត ការចាប់ផ្ដើមសេដ្ឋកិច្ចឡើងវិញ និងការជម្រុញការវិនិយោគ បរទេសមកកាន់ប្រទេសកម្ពុជា។

គម្រោង “កម្ពុជាផ្ទះទី២របស់ខ្ញុំ” បានទាក់ទាញភ្ញៀវវិនិយោគបរទេសជាច្រើនចូលមក ប្រទេសកម្ពុជាដែលផ្ដល់នូវឱកាស ការងារជាច្រើនដល់ប្រជាជនកម្ពុជា និងជួយគាំទ្រការអភិវឌ្ឍន៍ នៅក្នុងប្រទេសស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានពិធីប្រគល់ លិខិតគាំទ្រកម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ” ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍គៀត ច័ន្ទថារិទ្ធអគ្គនាយកនៃអគ្គនាយកដ្ឋា​ន អន្តោប្រវេសន៍។

ក្នុងពិធីសំណេះសំណាលនោះផងដែរ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានថ្លែងគាំទ្រដល់កម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ” ដែលមានទិសដៅស្របនឹងផែន ការរបស់ក្រសួងមហាផ្ទៃ និងលើកទឹកចិត្តឲ្យអនុវត្តកម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ”ឲ្យបានឆាប់រហ័ស។

តាងនាមឲ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ សូមជូនពរឲ្យសមាគម មូលនិធិគ្រួសារខ្មែរ និង កម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ” ទទួលបានជោគជ័យ។

លោក អ្នក ដែលបានចុះឈ្មោះជាមួយនឹងគម្រោង “កម្ពុជាផ្ទះទី២របស់ខ្ញុំ” នឹងទទួលបានសេវាកម្មពិសេសៗជាច្រើន សម្រាប់ការរស់នៅ និងអាជីវកម្មរបស់លោកអ្នក រួមមានទិដ្ឋាការពិសេសរយៈពេល១០ឆ្នាំ លើសពីនេះ យើងនឹងជួយសម្របសម្រួល ក្នុងការអភិវឌ្ឍន៍អាជីវកម្មរបស់អ្នក ការប្រឹក្សាយោបល់ផ្នែកច្បាប់ ពន្ធ និងការចុះបញ្ជីពាណិជ្ជកម្ម-ល-។ បន្ទាប់ពីចូលជាសមាជិក “កម្ពុជាផ្ទះទី២របស់ខ្ញុំ” លោកអ្នកអាចស្នើសុំលិខិតឆ្លង​ដែនព្រះរាជាណាចក្រកម្ពុជា។

ទិដ្ឋភាពនៃដំណើរវិវត្តន៍របស់កម្ពុជា
កម្ពុជាសម្រេចបាននូវវឌ្ឍនភាពសង្គម សេដ្ឋកិច្ចយ៉ាងលេចត្រដែតក្នុងរយៈពេលប្រមាណ២០ឆ្នាំចុងក្រោយនេះ ដែលគេអាចមើលឃើញលើ ទិដ្ឋភាពសំខាន់ៗចំនួន៦ រួមមាន។

ទី១ ទសវត្សរ៍ឆ្នាំ៩០ រហូតមកដល់បច្ចុប្បន្នប្រទេសកម្ពុជា មានការរីកចម្រើនខ្លាំង ការរីកចម្រើនប្រចាំឆ្នាំមានការកើនឡើងជាមធ្យម៧ភាគរយ។

ទី២ រយៈពេល១០ឆ្នាំកន្លងទៅ ការវិនិយោគបរទេសមានការកើនឡើង១៣៨ដង ទី៣ គ្មានការហាមឃាត់ទៅលើការប្ដូរ ឬបញ្ញើរប្រាក់បរទេស អ្នកវិនិយោគអាចបញ្ចូល ឬផ្ទេរប្រាក់បានដោយសេរី។ ទី៤ គឺជាប្រទេសដែលមានទ្រព្យសកម្ម ជាប្រាក់ដុល្លារធំជាងគេទី៣ នៅលើពិភពលោក បញ្ញើរប្រាក់ទូទាំងពិភពលោកដោយសេរី។

ទី៥ ប្រជាជនមានអាយុជាមធ្យ ២៧ឆ្នាំ កម្លាំងពលកម្ម និងផលិតកម្មមានការកើនឡើង នៅក្នុងរយៈពេលខ្លីលោក អ្នកពុំចាំបាច់បារម្ភពីបញ្ហាកម្លាំងពលកម្ម និងភាពចាស់នៃប្រជាជនឡើយ។

ទី៦ មិនមែនជាប្រទេសសមាជិក CRS អ្នកវិនិយោគអាចទទួលបានសេរីភាពនៃផ្នែកហិរញ្ញវត្ថុកាន់តែច្រើន។ ទី៧ លំហូរចូលនៃបណ្ដាប្រទេសខ្លាំងៗទាំង៥០០ទូទាំងពិភពលោក បានជម្រុញឲ្យល្បឿននៃការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា មានការរីកចម្រើនជាលំដាប់ ចំពោះវិស័យអប់រំ ដោយ​សារតែប្រទេសកម្ពុជា បានទាក់ទាញអ្នកវិនិយោគបរទេសជាច្រើន នៅក្នុងសតវត្សចុងក្រោយនេះ។

ដូច្នេះភាសាអង់គ្លេស ត្រូវបានទទួលស្គាល់ជាភាសា សម្រាប់ប្រើប្រា​ស់ជាផ្លូវការនៅក្នុងប្រទេសកម្ពុជាផងដែរ៕

កម្មវិធីនេះអនុញ្ញាតអោយសារធារណជនចូលរួមដោយឥតគិតថ្លៃ​!

https://goo.gl/maps/cvye58k7mfyzD2g1A

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដឹកនាំព្រឹត្តិការណ៍បរិច្ចាគឈាម ដើម្បីឆ្លើយតប ដល់អ្នកជំងឺជាច្រើននាក់កំពុងមានតម្រូវការឈាម និងការអំពាវនាវរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងចូលរួមលើកកម្ពស់វិស័យសុខាភិបាល ក្រោមប្រធានបទ “ផ្ដល់ឈាម ផ្ដល់ក្តីស្រលាញ់ ឆ្នាំ២០២២”​

ភ្នំពេញ៖ ការ​បរិ​ច្ចា​គ​ឈាម​ជា​រៀងរាល់ថ្ងៃ​ជួយ​សង្គ្រោះ​ជីវិត​របស់​មនុស្ស​ជា​ច្រើន​នៅ​ទូ​ទាំង​ពិភពលោក​ ខណៈការ​បរិច្ចាគ​ឈាម​ល្អ​សម្រាប់​សុខភាព​របស់​អ្នក​បរិច្ចាគដូចជា៖ កាត់បន្ថយជំងឺមហារីកនានា កាត់បន្ថយភាពតានតឹងក្នុងចិត្ត និងកូលេស្តេរ៉ុល កាត់បន្ថយការដាច់សរសៃឈាមខួរក្បាល ។ល។ ជាពិសេស គឺជួយដល់​អ្នក​ជំងឺដែល​ត្រូវការឈាមជាបន្ទាន់ផងដែរ។ វា​ជា​ការ​សំខាន់​ណាស់​ដែល​ការ​បរិច្ចាគ​ឈាម​ត្រូវធ្វើ​ឡើង​តែ​នៅ​ក្នុង​មន្ទីរពេទ្យ ឬ ​គ្លីនិក ឬ​ធនាគារ​ឈាម និង​មាន​វត្តមាន​របស់​អ្នកជំនាញ​វេជ្ជសាស្ត្រ ស្របពេលដែលអ្នក​បរិច្ចាគ​ឈាម​ត្រូវ​ធានា​ថា ពួក​គេ​មាន​សុខភាព​ល្អ​ដើម្បី​ជៀសវាង​បញ្ហា​សុខភាព​ណាមួយ​ដល់​អ្នក​ដែល​ត្រូវការ​ឈាមនោះ។

ការបរិច្ចាគឈាមមិនត្រឹមជួយដល់អ្នកជំងឺដែលត្រូវការឈាមប៉ុណ្ណោះទេ បន្តែក៏បង្ហាញពីទឹកចិត្តករុណារបស់បងប្អូនស្ម័គ្រចិត្តផ្ដល់ឈាម ដែលនេះគឺជាកិច្ចការសង្គមមួយដែលមនុស្សគ្រប់គ្នាអាចចូលរួមបាន។ ម្យ៉ាងវិញទៀតក៏បង្ហាញពីស្មារតីសាមគ្គី និងវប្បធម៌ចែករំលែកជួយគ្នាក្នុងគ្រាលំបាកផងដែរ។ ​​

ដោយមានអ្នកជំងឺជាច្រើននាក់កំពុងមានតម្រូវការឈាម ដែលក្នុងមួយនាទីត្រូវការឈាមពីចន្លោះពី ៥ប្លោក ឡើងនោះ និងជាការឆ្លើយតបទៅនឹងការអំពាវនាវរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងចូលរួមលើកកម្ពស់វិស័យសុខាភិបាល នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាច្បារអំពៅ (JCI) ដើម្បីរៀបចំព្រឹត្តិការណ៍បរិច្ចាគឈាមសង្គ្រោះជីវិត ក្នុងអគារសាលសន្និបាត ឬសាលប្រារព្ធពិធីមង្គលការលំដាប់ផ្កាយប្រាំ ភីអេច ហ្រ្គេនហល ស្ថិតក្នុងបុរី ប៉េង ហួត ហ្រ្គេនស្តាផ្លាទីនីម (បឹងស្នោ) ក្នុងគោលបំណងដើម្បីប្រមូលឈាមបម្រុងទុកជូនដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាមនៃក្រសួងសុខាភិបាល ដើម្បីយកទៅប្រើប្រាស់ទៅតាមតម្រូវការជាក់ស្ដែង ជាពិសេសដើម្បីឆ្លើយតបទៅនឹងតម្រូវការឈាមរបស់អ្នកជំងឺ ដែលកំពុងសង្រ្គោះបន្ទាន់នៅតាមមន្ទីរពេទ្យនានា។

លោក អ៊ុក វីឡា នាយកធនធានមនុស្ស និងជាតំណាងក្រុមហ៊ុន ប៉េង ហួត​ គ្រុប បានលើកឡើងថា៖ « សូមថ្លែងអំណរគុណ និងកោតសរសើរយ៉ាងក្រៃលែងនូវទឹកចិត្ត និងស្មារតីចូលរួមកិច្ចការមនុស្សធម៌របស់បងប្អូន ក្នុងព្រឹត្តិការណ៍បរិច្ចាគឈាមនេះ។  ពិតណាស់ការបរិច្ចាគឈាមរបស់បងប្អូនក្នុងថ្ងៃនេះ គឺជាការជួយសង្រ្គោះជីវិតអ្នកជំងឺម្នាក់ ដែលកំពុងសង្រ្គោះបន្ទាន់ក្នុងមន្ទីរពេទ្យ ឱ្យរស់រានមានជីវិតបន្តទៀត ស្របពេលដែលតាមមន្ទីរពេទ្យត្រូវការប្រើប្រាស់ឈាមផ្ដល់ឱ្យអ្នកជំងឺពីចន្លោះ ២៥០ ទៅ ៣០០ប្លោក ក្នុងមួយថ្ងៃ។ ផ្អែកតាមកាសិក្សាស្រាវជ្រាវ តម្រូវការឈាមក្នុងមួយឆ្នាំៗគឺមានការខ្វះខាតច្រើនប្រមាណជាង ២៧% ដែលនេះជាតួរលេខមួយ ដែលបង្ហាញពីក្ដីព្រួយបារម្ភមួយនៃការខ្វះខាតឈាមជាច្រើន ដើម្បីឆ្លើយតបទៅការផ្ដល់ឈាមជូនអ្នកជំងឺដែលមានតម្រូវការឈាម។

លោកបានបន្តទៀតថា ទន្ទឹមនេះផងដែរ យើងខ្ញុំជាថ្នាក់ដឹកនាំ ថ្នាក់គ្រប់គ្រង និងបុគ្គលិកទាំងអស់សូមសម្ដែងនូវអំណរគុណ និងកោតសរសើរដល់ទឹងចិត្តសប្បុរសធម៌ របស់ថ្នាក់ដឹកនាំក្រុមហ៊ុន ដែលគិតគូរ និងដឹកនាំបុគ្គលិក និងបងប្អូនឱ្យចូលរួមចំណែកក្នុងការងារមនុស្សធម៌ដ៏ថ្លៃថ្លាមួយនេះ។  ជាចុងក្រោយនេះ យើងខ្ញុំសង្ឃឹម និងជឿជាក់លើស្មារតីចូលរួមរបស់បងប្អូនសម្រាប់ការងារមនុស្សធម៌ក្នុងការផ្ដល់ឈាមនាឱកាសក្រោយៗទៀតជាមួយគ្នា ដើម្បីបន្តជួយសង្រ្គោះជីវិតអ្នកជំងឺជាច្រើនទៀត។ » ​

ជាមួយគ្នានេះដែរ លោក លីសុវិទ្យ អនុប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក៏បានបញ្ជាក់ផងដែរថា៖ «​ ក្នុងនាមមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនៃក្រសួងសុខាភិបាល សូមថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសជនទាំងអស់គ្នា ដែលបានធ្វើអំណោយទានសម្រាប់ជីវិត និងបានធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បីលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃ រួមចំណែកជួយសង្រ្គោះជីវិតជនរងគ្រោះដោយក្ដីសប្បុរស។ ពិតណាស់ថា យុទ្ធនាការបរិច្ចាគឈាមក្រោមប្រធានបទ “ផ្ដល់ឈាម ផ្ដល់ក្តីស្រលាញ់” នាថ្ងៃនេះ គឺជាប្រធានបទដ៏មានអត្ថន័យ សម្រាប់យើងទាំងអស់គ្នា និងមានគោលបំណងសំខាន់ ២គឺ៖

ទី១៖ បង្កើត ទម្លាប់ និងវប្បធម៌នៃការបរិច្ចាគឈាមដោយ ស្ម័គ្រចិត្ត និងជម្រុញលើកកម្ពស់ឱ្យយុវជន ប្រជាជនទូទៅ ចូលរួមធ្វើសកម្មភាពជាមួយសេវាកម្មជាតិផ្ដល់ឈាម នៅទូទាំងប្រទេស ដើម្បីធានាឱ្យមានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ ដោយគ្មានការរើសអើង មិនប្រកាន់ជាតិសាសន៍ ឬសាសនា ។

ទី២៖ ផ្សារភ្ជាប់សកម្មភាពនៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្តទៅនឹងសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃក្នុងសង្គម។ ល។ »

លោបានសង្កត់ធ្ងន់ថា៖ « ជាការឆ្លើយតបទៅនឹងសំនួរមហាជនជាច្រើន ទាក់ទងនឹងការបរិច្ចាគឈាមនេះ តើមានផលប៉ះពាល់ដល់សុខភាពដែរឬទេ? ខ្ញុំបាទសូមបញ្ជាក់ថា ការបរិច្ចាគឈាមនេះ គឺមិនមានការប៉ះពាល់ដល់សុខភាពនោះទេ ហើយឈាមមានប្រភពតែមួយគត់ គឺពីមនុស្ស រហូតមកដល់ពេលនេះមិនទាន់មានរោងចក្រណាផលិតឈាមបានទេ។ សូមកុំរង់ចាំដល់វេលាមួយនៅពេលដែលយើងចង់ធ្វើអំណោយឈាមបែរជាហួសពេល។ ទន្ទឹមគ្នានោះផងដែរ លោកបានជម្រាបជូនពីស្ថានភាពតម្រូវការឈាម ក្នុងឆ្នាំ២០២១ កន្លងមក នៅរៀងរាល់ ៦នាទីម្តង យើងត្រូវការឈាមមួយប្លោក ដើម្បីជួយសង្រ្គោះជីវិតអ្នកជំងឺ។ តម្រូវការឈាមប្រចាំថ្ងៃ សរុបប្រមាណជាង ២០០ប្លោក នៅរាជធានីភ្នំពេញ។ តម្រូវការទូទាំងប្រទេសមានប្រមាណជិត ១០ម៉ឺនប្លោក/១ឆ្នាំ ដែលលើសពីឆ្នាំមុនៗជាង ២០% ហើយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានគ្របដណ្ដប់ជាង ៧០% នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស។ ចំណែកការទទួលឈាមតាមរយៈសប្បុរសជនដោយមិនគិតកម្រៃ និងដោយស្ម័គ្រចិត្តឆ្លើយតបបានប្រហែលជាង ១០% នៃតម្រូវការក្នុងប្រទេសយើងតែប៉ុណ្ណោះ ខណៈដែលប្រទេសជិតខាង ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តអាចផ្គត់ផ្គង់រហូតដល់លើសពី ៩០% នៃតម្រូវការនេះ បើយោងតាមទិន្នន័យរបស់ អង្គការសុខភាពពិភពលោក។

ជាចុងក្រោយ លោកបានអំពាវនាវដល់សប្បុរសជនទាំងឡាយ សូមចូលរួមជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមក្នុងការផ្គត់ផ្គង់ និងបរិច្ចាគឈាមដោយមិនគិតកម្រៃ និងស្ម័គ្រចិត្តឱ្យបានកាន់តែច្រើន បន្ថែមទៀត ដើម្បីជួយដល់អ្នកជំងឺ និងជនរងគ្រោះដែលត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ដោយគ្មានការរើសអើង មិនប្រកាន់ជាតិសាសន៍ ឬសាសនា។ »

 

សូមបញ្ជាក់ផងដែរ៖ ព្រឹត្តិការណ៍បរិច្ចាគឈាមក្នុងថ្ងៃនេះ គឺទទួលបានចំនួនសរុបប្រមាណជាង ១០៥ប្លោក ដែលនេះគឺជាលទ្ធផលថ្មីជាបន្តបន្ទាប់ទៀតនៃការងារទំនួលខុសត្រូវសង្គម របស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលកន្លងមកបានចូលរួមក្នុងការងារមនុសប្បុរសធម៌ជាច្រើនរួមមាន៖ ការងារបរិស្ថាន អប់រំ សង្គម វប្បធម៌ សុខុមាលភាព ក្នុងនោះមានជាការចូលរួមបរិច្ចាគថវិកាជារៀងរាល់ឆ្នាំដល់មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ បរិច្ចាគថវិកាទិញវ៉ាក់សាំង និងផ្ដល់ជាទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បរិច្ចាគថវិកាសាងសង់មន្ទីរពេទ្យ កាល់ម៉ែត ចូលរួមក្នុងយុទ្ធនាការបរិច្ចាគឈាម។ល ៕

ក្រុមហ៊ុន ខេអេច ​លែន ចូលរួមតាំងពិព័រណ៍អចលនទ្រព្យដ៏ធំប្រចាំឆ្នាំ

ក្រុមហ៊ុន ខេអេច លែន បានចូលរួមកម្មវិធីតាំងពិព័រណ៍អចលនទ្រព្យធំជាងគេនៅកម្ពុជា2022 នៅថ្ងៃទី០2 ឆ្នាំ 2022ខែកក្កដានេះ!!! ដោយបានដាក់បង្ហាញពីគម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូចដ៏មានសក្តានុពលដែលមានទំហំធំដីជាង100ហិកតា។

ជួបជាមួយនឹងវាគ្មិនដែលជាអ្នកជំនាញអចលនទ្រព្យរបស់ក្រុមហ៊ុន ខេអេច លែន!
ចំណេះដឹងពីកាអភិវឌ្ឍរបស់រដ្ឋ និងឯកជននាពេលបច្ចុប្បន្ន និងពេលអនាគត!
ដឹងពីព័ត៌មានគម្រោងអំពីទីក្រុងពាណិជ្ជកម្មភ្នំតូច និងការថែមជូនផ្សេងៗជាច្រើនសន្ធឹកសន្ធាប់!!
ដើម្បីទទួលបានព័ត៌មានកាន់តែច្បាស់ សូមអញ្ជើញចូលរួមដោយសេរីនៅសាលពិព័រណ៍ ដឹ ព្រេមៀ សេនធ័រ សែនសុខ វេលាម៉ោង 9:00 នាទីព្រឹក រហូតដល់ម៉ោង 6:00 នាទីល្ងាច។
សូមកុំឱ្យឱកាសពិសេសនេះ រំលងផុតទៅឱ្យសោះណា!!!