អ្នកអភិវឌ្ឍន៍ដីឡូតិ៍ចាប់ផ្តើមប្រែខ្លួនជាអ្នកអភិវឌ្ឍន៍លំនៅដ្ឋានបណ្ដើរៗហើយ

ដោយ: សុផារី

ភ្នំពេញៈ និន្នា​ការ​នៃ​ការទិញ​ លក់​​ដីឡូតិ៍​ធ្លាប់​មាន​សកម្ម​ភាព​មមាញឹក​យ៉ាងខ្លាំង​ ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ អ្នក​ជំនាញ​នៃ​វិស័យ​អចលនទ្រព្យ​មើល​ឃើញ​ថា អាជីវកម្ម​នេះ​ចាប់​ផ្តើម​មាន​សភាព​ស្ងប់ស្ងាត់ទាំង​អ្នក​អភិវឌ្ឍន៍និង​អតិថិជន ហើយ​កើតមាន​នូវ​និន្នាការ​ថ្មី​មួយ​ទៀត គឺ​​អ្នក​អភិវឌ្ឍន៍ដីឡូតិ៍​វិវត្ត​ខ្លួន​ទៅ​ជា​អ្នកអភិវឌ្ឍលំនៅឋាន​វិញ។​

លោក​ឧកញ៉ា នួន រឹទ្ធី អគ្គនាយក​ក្រុមហ៊ុន KFA បានមានប្រសាសន៍ប្រាប់​ Property Area Asia កាល​ពី​សប្តាហ៍មុនថា វិស័យដីឡូត៍នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះមានកម្រិតថមថយហើយ ហើយ​អ្នកអភិវឌ្ឍន៍ដីឡូតិ៍មួយចំនួនធំបានប្រែខ្លួនក្លាយទៅជាអ្នកអភិវឌ្ឍបុរីអស់ហើយ។

បើតាម​លោក​ឧកញ៉ា ភាពធ្លាក់ចុះថមថយនេះ ដោយសារភាពបត់បែននិងការអនុគ្រោះរបស់រាជរដ្ឋាភិបាទៅលើអ្នកអភិវឌ្ឍន៍និងអាជីវកម្មអភិវឌ្ឍន៍ដីឡូតិ៍មិនសូវមានទៀតឡើយ។

លោក​ឧកញ៉ា មាន​ប្រសាសន៍ថា “ជាក់ស្តែងអ្នកអភិវឌ្ឍន៍ដីឡូតិ៍ត្រូវសុំច្បាប់និងលិខិតអនុញ្ញាតអាជីវកម្មនានាពីរដ្ឋាភិបាលជាមុនសិនមុននឹងអាចមានសិទ្ធិក្នុងការពុះដីឡូលក់។ អ្នកអភិវឌ្ឍន៍ដីឡូតិ៍ចាំបាត់ត្រូវរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធនៅក្នុងគម្រោងរបស់ខ្លួន។ លើសពីនេះ ដីពុះឡូតិ៍ទំាងនោះត្រូវមានប្លង់គោលច្បាស់លាស់ ក៏ជាចំណែកកំណត់ដោយច្បាប់ផងដែរ។ ជាពិសេស ប្រព័ន្ធសម្រួលភាពងាយស្រួលផ្សេងៗទៀតដូចជាប្រព័ន្ធលូ ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ត្រូវតែរៀបចំជូនអតិថិជន”។

លិខិត​ជូនដំណឹង​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវ​ត្ថុ ចុះ​ថ្ងៃទី៨ ខែមេសា ឆ្នាំ​២០២០នេះ បាន​តម្រូវ​ឲ្យ​អ្នក​ពុះដី​ឡូត៍​ទាំងអស់ ត្រូវ​ស្នើ​លិខិត​អនុញ្ញាត​អាជីវកម្ម​អភិវឌ្ឍ​ដីឡូត៍ ពីមន្ទីរសេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​រាជ​ធានី​-ខេត្ត សម្រាប់ដីឡូត៍៍​ដែលមាន​ទំហំ​ក្រោម ០១ហិកតា ឬ ១ម៉ឺន​ម៉ែត្រ​ការ៉េ។

ចំណែក​ឯ​ដីឡូត៍​ដែល​ទំហំ​ចាប់​ពី ១ម៉ឺន​ម៉ែត្រ​ការ៉េ ឬ​ ០១ហិកតា ឡើងទៅ ត្រូវ​តម្រូវ​ឲ្យ​ស្នើសុំ​អាជ្ញាប័ណ្ណ​អភិវឌ្ឍ​ដីឡូត៍ ពីក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ។

លោកឧកញ៉ាបញ្ជាក់ថា “មិនអាចធ្វើដូចមុនទៀតបានទេ ដោយគ្រាន់តែយកដីមកចាក់ហើយពុះជាដីឡូតិ៍សំរាប់លក់បានឡើយ។ ហើយត្រូវមានប្លង់បំបែកក្បាលដីទៀត មិនអាចចេះតែពុះឡូតិ៍ៗ ហើយមិនដឹងថាប្លង់ធំនៅឯណាបាននោះទេ”។

លោកឧកញ៉ាព្យាករណ៍ថាក្នុងឆ្នាំ២០២២នេះ អាជីវកម្មអភិវឌ្ឍន៍ដីឡូត៍ពុះលក់និងមានការធ្លាក់ចុះមួយចំនួនធំ។ យ៉ាងណាក៏ដោយសម្រាប់អ្នកអភិវឌ្ឍន៍លើវិស័យដីឡូតិ៍ពុះលក់ធំៗ នៅតែបន្តសកម្មភាពដោយសារក្រុមហ៊ុនធំៗទាំងនោះអភិវឌ្ឍអាជីវកម្មដីឡូតិ៍ស្រដៀងទៅនឹងអាជីវកម្មនៅឋានប្រភេទបុរី ដោយប្រកបដោយប្លង់រឹង កន្លែងកម្សាន្តសួនឧទ្យាននានា។

លោកឧកញ៉ាថា “អ្នកអភិវឌ្ឍន៍ធំៗលោកនៅតែអាចធ្វើបានព្រោះអ្វីដែលគាត់ធ្វើជារចនាសម្ព័ន្ធមួយដូចបុរីអញ្ចឹង។ គាត់មានប្លង់រឹង កន្លែងកម្សាន្ត សួនឧទ្យាន ជាដើម។ តែបើអ្នកពុះតូចតាចទៅមិនរួចទេ ព្រោះត្រូវប្រឈមមុខនឹងផ្លូវច្បាប់ច្រើន”៕

រដ្ឋាភិបាលបណ្តុះបណ្តាលមន្រ្តីដើម្បីអនុវត្តន៍បច្ចេកទេសទាក់ទងនឹងច្បាប់សំណង់

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានរៀបចំវគ្គបណ្តុះបណ្តាលមន្រ្តី ដើម្បីពង្រឹងការអនុវត្តលើបញ្ហាបច្ចេកទេសសំណង់។

វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងរវាងក្រសួង សហការជាមួយទីភ្នា​ក់ងារ​ JICA បានរៀបចំកម្មវិធី បណ្តុះបណ្តាលមន្ត្រីជំនាញចំនួន២៥រូប ស្ដីច្បាប់សំណង់ថ្មី។

តាមព៌តមានបានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងជា២ដំណាក់កាល។ ដំណាក់កាលបឋមបានធ្វើឡើងតាមប្រព័ន្ធអនឡាញ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២ ហើយដំណាក់កាលគោលនឹងចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ ២០២២ ខាងមុខ។

ក្រោយបញ្ចប់ការបណ្ដុះបណ្ដាល មន្រ្តីទាំង២៥រូបនេះ នឹងទទួលបន្ទុ​កអនុវត្តបទដ្ឋានបច្ចេកទេសនៃច្បាប់សំណង់  ក៏ដូចជា ធ្វើពិសោធន៍សម្ភារៈសំណង់រួមគ្នា ជាមួយនឹងស្ថាប័នសំខាន់ៗរបស់ជប៉ុន។

វគ្គបណ្តុះបណ្តាលនេះ ជាជំនួយការអភិវឌ្ឍន៍ផ្លូវការ របស់រដ្ឋាភិបាលជប៉ុន ក្រោមកម្មវិធីបង្កើតជាមួយគ្នានូវចំណេះដឹង (JICA Knowledge Co-Creation Program (KCCP)៕

ក្រុមហ៊ុនលំដាប់យក្សសឹង្ហបុរីឈានជើងចូលទីផ្សារកម្ពុជាជាមួយភាពសុទិដ្ឋិនិយម

ដោយៈជេស៊ីកា

ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យលំដាប់់យក្សឈ្មោះ Frasers Hospitality នៃប្រទេសសិង្ហបុរី បានឈានជើងចូលទីផ្សារកម្ពុជា ដោយត្រៀមអភិវឌ្ឍន៍សាងសង់ គម្រោងអគារអាផាតម៉ិនចំនួន៣កន្លែង នៅទីក្រុងភ្នំពេញ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបានចេញផ្សាយកាលពីពេលថ្មីនេះបានឲ្យដឹងថា គម្រោងទី១របស់ក្រុមហ៊ុននេះ គឺការសាងសង់អគារ Capri by Fraser ដែលមាន៨៨យូនីត ដោយនឹងបើកដំណើរការនៅខែតុលា ឆ្នាំ២០២២ចុងឆ្នាំនេះ។

ចំណែកគម្រោងទី២ គឺក្រុមហ៊ុននេះនឹងសាងសង់អគារCapri by Fraser មួយទៀត មានចំនួន៧៨យូនីត ដែលគំរោងនេះនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៤។

ដោយឡែក នៅឆ្នាំ២០២៦ អគារអាផាតម៉ិន Fraser Residence Sen Sok ដែលមានចំនួនរហូតដល់២០០យូនីត ក៏នឹងបញ្ចប់ការសាងសង់ និងបើកដំណើរការផងដែរ។

លោកស្រី Tonya Khong ប្រធានផ្នែកអាស៊ីប៉ាស៊ីហ្វីកនៃក្រុមហ៊ុន Frasers Hospitality បានលើកឡើងថា ក្នុងមួយទស្សវត្សរ៍ចុងក្រោយនេះ រាជធានីភ្នំពេញ បានវិវត្តន៍ទៅជាទីក្រុងដែលរីកចម្រើន និងប្រកប​ដោយភាពរស់រវើក។

លោកស្រីបន្ថែមថា “គួបផ្សំជាមួយនឹងកំនើនសេដ្ឋកិច្ច ដែលមានមនុ​ស្សវ័យក្មេងច្រើន និងវិធានការស្តារសេដ្ឋកិច្ច ពីវិបត្តិកូវីដក៏មានប្រសិទ្ធភាព ក្រុមហ៊ុនជឿជាក់ ក្នុងការនាំចូលម៉ាកយីហោ បដិសណ្ឋារកិច្ច Frasers មកកម្ពុជា”។

គំរោងអចលនទ្រព្យទាំង៣ នឹងត្រៀមខ្លួនជាស្រេច ដើម្បីសម្រួលដល់ការវិលត្រឡប់នៃអ្នកដំណើរ ពិសេសព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ ២០២៣ និង RCEP ជាដើម។

ក្រុមហ៊ុន Frasers Hospitality សមាជិកនៃក្រុមហ៊ុន Frasers Property Group។

ក្រុមហ៊ុន Frasers Property គឺក្រុមហ៊ុនអចលនទ្រព្យរបស់ប្រទេសសិង្ហបុរី ដែលអភិវឌ្ឍ កាន់កាប់ និងគ្រប់គ្រងអចលនទ្រព្យនៅទូទាំងពិភពលោក៕

សម្តេចតេជោសម្តែងក្តីបារម្ភពីការឆ្លងកូវីដអូមីក្រុង និងស្នើឲ្យស្ថាប័នពាក់ព័ន្ឋស្រាវជ្រាវរកឱសថមានប្រសិទ្ធភាពក្នុងការព្យាបាល

ដោយៈគង់ សូរិយា

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានបង្ហាញនូវការបារម្ភពីឆ្លងរាលដាលនៃជំងឹកូវីដ-១៩ អូមីក្រុង ក្នុងសហគមន៍កម្ពុជា ដោយណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងពលរដ្ឋចូលរួមអនុវត្តន៍វិធានការសុខាភិបាល ទៅចាក់វ៉ាក់សាំង អប់រំផ្សព្វផ្សាយ ស្វែងរកថ្នាំព្យាបាលឱ្យគ្រប់គ្រាន់ និងលើទឹកចិត្តឱ្យកាត់បន្ថយការជួបជុំគ្នាច្រើន។

ក្នុងសារាចរណែនាំនៅយប់ថ្ងៃទី១៧ នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការធ្វើបែបនេះ គឺដើម្បីធានានូវសកម្មភាពសេដ្ឋកិច្ច-សង្គមពេញលេញលើគ្រប់វិស័យ និងដើម្បីបន្តធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការ ឆ្លងរាលដាលនៃមេរោគកូវីដ-១៩ពិសេស មេរោគបំប្លែងថ្មី ប្រភេទអូមីក្រុង។

សម្ដេចក៏បញ្ជាឱ្យស្វែងរក យន្តការដែលមានការពាក់ព័ន្ធ ត្រូវបន្តខិតខំស្រាវជ្រាវស្វែងរក ដើម្បីទទួលបាននូវឱសថដែល មានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺកូវីដ-១៩ ទាំងកម្រិតស្រាលនិងមធ្យម ទាំងកម្រិតធ្ងន់ និងត្រូវធានាថា ឱសថមាននៅក្នុងស្តុកគ្រប់គ្រាន់ ដើម្បីឆ្លើយតបបានទាន់ពេលវេលា ព្រមទាំងធានាឱ្យមាននូវការផ្គត់ផ្គង់ និងចែកចាយឱសថដែលមានប្រសិទ្ធភាព ក្នុងការព្យាបាលជំងឺកូវីដ-១៩ឱ្យបានគ្រប់គ្រាន់ និងទូលំទូលា​យ ក្នុងតម្លៃសមរម្យ ដល់សាធារណជន។

ទន្ទឹមនេះ យន្តការដែលមានការពាក់ព័ន្ធ ត្រូវរៀបចំឱ្យមាននូវការណែ​នាំ ច្បាស់លាស់ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីការប្រើប្រាស់ឱសថព្យាបាលជំងឺកូវីដ-១៩ ដើម្បីធានាបាននូវប្រសិទ្ធភាព និងសុវត្ថិភាពនៃការប្រើប្រាស់ឱសថទាំងនោះ។

ទាក់ទងនឹងការជួបជុំវិញ សម្ដេចតេជោ លើកទឹកចិត្តដល់ប្រជាជនទូទៅ និងអ្នករៀបចំការជួបជុំមនុស្ស ឬសកម្មភាពសង្គមដទៃទៀត ជាអាទិ៍ កម្មវិធីសាសនា កម្មវិធីប្រពៃណី កម្មវិធីកីឡា ឬកម្មវិធីកំសាន្ត ឱ្យធ្វើការកាត់បន្ថយចំនួនអ្នកចូលរួមក្នុង កម្មវិធីនានាឱ្យនៅកម្រិតអប្បបរមា ដើម្បីធានាបាននូវការអនុវត្តវិធាន គម្លាតសុវត្ថិភាពបុគ្គល និងសង្គម ស្របតាមស្ថានភាពជាក់ស្តែងនៃទីតាំងកម្មវិធីនីមួយៗ។

ទន្ទឹមនេះ អ្នករៀបចំការជួបជុំមនុស្ស ឬសកម្មភាព សង្គមនានា ក៏ដូចជាអ្នកចូលរួមកម្មវិធីទាំងអស់ ត្រូវបានលើកទឹកចិត្តឱ្យប្រើប្រាស់ ឧបករណ៍តស្ករហ័សក មេរោគកូវីដ-១៩ និងការត្រួតពិនិត្យលើបណ្ណ ចាក់វ៉ាក់សាំងកូវីដ-១៩ មុនចូលរួមកម្មវិធីនានា ដើម្បីជាវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩។

កាលពីល្ងាចថ្ងៃនេះទី១៧ ខែកុម្ភៈ នេះសម្ដេចតេជោក៏បានសម្រេចបញ្ជាឱ្យមានយុទ្ធនាការចាក់វ៉ាក់សាំង ដល់កុមារអាយុពី៣ ដល់៥ឆ្នាំផងដែរ បន្ទាប់ពីសម្ដេចបានសំដែង នូវការបារម្ភពីផលប៉ះពាល់ នៃសុខភាពសាធារណៈដោយជំងឹកូវីដ-១៩ អូមីក្រុងនៅកម្ពុជា៕

ដំណឹងល្អៈ សម្តេចតេជោប្រកាសចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កុមារអាយុ ៣ដល់ ៥ឆ្នាំ ដែលមានជាង ៧០ម៉ឺននាក់

ដោយៈជេស៊ីកា

ភ្នំពេញៈ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោហ៊ុន សែនបានសម្រេចដាក់ចេញយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារដែលមានអាយុពី៣ដល់៥ឆ្នាំ និងអំពាវនាវដល់មាតាបិតាអាណាព្យាបាល ចូលរួមយកកូនចៅរបស់ខ្លួនទៅចាក់ឱ្យបានគ្រប់គ្នា។

ក្នុងសារពិសេសនាយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចតេជោបានលើកឡើងថា​ មូលហេតុនៃការសម្រេចចិត្តបែបនេះ ដោយសារតែសង្កេតឃើញថា ចាប់ផ្ដើមពីអូមីក្រុងចាប់ផ្ដើមរុករាន មកប្រទេសរបស់យើង ចំនួនកុមារអាយុក្រោម៥ឆ្នាំ មានប្រមាណជា២០ភាគរយ ដែលទទួលនូវជំងឺនេះ។

សម្តេចបន្តថា “និយាយដោយត្រង់សូម្បីតែចៅទី២១ របស់ព្រះករុ​ណា​ខ្ញុំ ដែលទើបតែមានអាយុ២ខួប ក៏ទទួលការឆ្លងផងដែរ”។

ដោយបារម្ភពីផលប៉ះពាល់ដល់សុខភាពសាធារណ សម្ដេចតេជោបានបញ្ជាឱ្យគណៈកម្មការចាក់វ៉ាក់សាំង និងអាជ្ញាធរនានាខិតខំសម្របសម្រួលយុទ្ធនាការនេះ ឱ្យបានឆាប់និងមានសុវត្ថិភាពបំផុតដល់កុមារ។

សម្ដេចបានអំពាវដល់ឪពុកម្ដាយ អាណាព្យាបាលទាំងអស់យកកូនចៅ ដែលមានអាយុពី៣ដល់៥ឆ្នាំ ទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា។

សម្ដេចតេជោបានឲ្យដឹងផងដែរថា កុមារដែលមានអាយុចាប់ពី៣ ដល់៥ឆ្នាំនៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្នមានជាង៧០ម៉ឺននាក់៕

តម្រូវការដីចំការកៅស៊ូចាប់ផ្ដើមមានសន្ទុះក្រោយវត្តមានរោងចក្រផលិតសំបកកង់យានយន្តពីរបង្ហាញខ្លួននៅកម្ពុជា

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ក្រោយវត្តមានរោងចក្រផលិតសំបកកងយានយន្តចំនួនពីរត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចេញ វិញ្ញាបនបត្រវិនិយោគជាផ្លូវការ បានធ្វើឱ្យវិស័យកៅស៊ូកម្ពុជាក៏ចាប់ផ្ដើមមានសញ្ញាវិជ្ជមានឡើងវិញ និងធ្វើឱ្យតម្រូវការដីចំការកៅស៊ូចាប់ផ្ដើមមានហាងឆេងខ្ពស់ផងដែរ។

លោក វេង វីរៈ ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តកំពង់ចាម បានឱ្យដឹងថា មួយរយៈចុងក្រោយនេះឃើញមានអ្នកស្វែងរកដីដែលមានដំណាំកៅស៊ូស្រាប់ច្រើន ប៉ុន្តែម្ចាស់ចំការកៅស៊ូមិនចង់លក់ឡើយ ដោយសារតែមើលឃើញថាតម្លៃកៅស៊ូបានងើបឡើងវិញដែលធ្វើឱ្យម្ចាស់ចំការកៅស៊ូរកប្រាក់ចំណេញបានច្រើន។

លោកបន្តថា ក្រោយពេលមានវត្តមានរោងចក្រផលិតសំបកកង់យានយន្តពីរឃើញថាតម្លៃកៅស៊ូកើនឡើង អ្នកស្វែងរកដីសម្រាប់ដាំកៅស៊ូក៏ច្រើន ហើយអ្នកដែលផ្លាស់ប្តូរដំណាំពីដំណាំផ្សេងមកដាំកៅស៊ូក៏ច្រើន ដែលជំរុញឱ្យសកម្មភាពទិញលក់ដីនៅខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំជាខេត្តកៅស៊ូមានសកម្មភាពកាន់តែខ្លាំង។

លោករំពឹងថា តម្រូវការទិញដីសម្រាប់ដាំកៅស៊ូនៅកម្ពុជានឹងមានកំណើនកាន់តែខ្ពស់ នៅពេលអនាគតខាងមុខ ហើយតម្លៃដីធ្លីក៏រំពឹងថានឹងមានកំណើនបន្ថែមទៀតផងដែរ។

លោក ខេង សៀវឡាំង ម្ចាស់ចំការកៅស៊ូមួយរូបនៅខេត្តរតនគីរី និងត្បូងឃ្មុំក៏បានឱ្យដឹង ពេលនេះតម្លៃកៅស៊ូឆៅនៅកម្ពុជាហាក់មានសភាពល្អ ដោយមានភ្ញៀវចាំទិញហើយនាំចេញទៅក្រៅតែសម្រាប់កៅស៊ូសម្រាប់ផលិតជាសំបកកង់យានយន្តនៅកម្ពុជា មិនទាន់ដឹងថាក្រុមហ៊ុននឹងទិញពីក្រុមហ៊ុនឬយ៉ាងណាទេ។

លោកថា “យើងក៏កំពុងស្វែងរកដីសម្រាប់ដាំដុះកៅស៊ូបន្ថែមផងដែរ ដោយរំពឹងពីទីផ្សារនឹងរក្សាបានលំនឹងល្អ ជាពិសេសនៅពេលរោងចក្រផលិតសំបកកងយានយន្តទាំងពីរសាងសង់និងដំណើរការផលិតផលជាផ្លូវការ”។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មក៏បានលើកឡើងពីតម្រូវការកៅស៊ូនៅពេលអនាគត នឹងមានកំណើននឹងធ្វើឱ្យម្ចាស់កៅស៊ូមានក្ដីសង្ឃឹមជាមួយការរក្សាបាននូវតម្លៃល្អនិងទីផ្សារច្បាស់លាស់ ជាមួយនឹងការជំរុញនូវកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែល្អប្រសើរផងដែរ៕

រោងចក្រដំឡើងរថយន្តអ៊ីស៊ូហ្ស៊ុ នឹងលេចរូបរាងនៅស្រុកសំរោងទង នាពេលឆាប់ៗខាងមុខនេះ

ដោយ៖ សុផារី

ខេត្តកំពង់ស្ពឺ ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុន K (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត អ៊ីស៊ូហ្ស៊ុ (ISUZU)។

បើតាមប្រភពក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គម្រោងរបស់ក្រុមហ៊ុន K (CAMBODIA) CO., LTD នេះ មានទុនវិនិយោគប្រមាណ ៧,៣លានដុល្លារអាមេរិក។

រោងចក្រតម្លើងរថយន្តនេះមានទីតាំងវិនិយោគស្ថិតនៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងអាចបង្កើតការងារបានចំនួន ១៦៦កន្លែង។
កន្លងមក ក្រុមហ៊ុន RMA Cambodia បានចាប់ផ្តើមសាងសង់រោងចក្ររថយន្ត Ford លើផ្ទៃដី៤ហិកតា ស្ថិតនៅភូមិសាវ័ន ឃុំស្នាអន្យា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ គម្រោងនេះត្រូវបានអះអាងថា អាចស្រូបទាញកម្លាំងពលកម្មបានប្រមាណ៥០០នាក់ និងមានសមត្ថភាពអាចផលិតរថយន្តបានប្រមាណ១ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ៕

Strong demand seen for large condos

 

Demand for larger condominium units in the resale market is poised to remain strong this year as the prices of new projects in Bangkok are still high despite their smaller sizes, according to property consultant CBRE Thailand.

Praphinleeya Phuengkhuankhan, head of the residential sales ad hoc team at CBRE Thailand, said condo buyers were looking for larger-sized units in good locations at reasonable prices.

“Most of the buyers in the resale market are end users purchasing a unit for their own use rather than speculating for short-term profit,” she said.

Resale condo buyers are interested in spacious units where they can have a separate working area from the living area. The resale market of older buildings meets those needs.

Resale condo buyers are interested in spacious units where they can have a separate working area from the living area. The resale market of older buildings meets those needs.

In 2021, the best-selling resale condo units were those with two bedrooms sized 80 to 130 square metres, followed by three bedrooms sized 200 to 360 sq m and one bedroom sized 67 to 84 sq m.

This also suggested that the unit size for each bedroom type in the resale market of older buildings was larger than newer buildings where one bedroom is now sized 35 to 50 sq m, while two bedrooms are only 55 to 90 sq m and three bedrooms are 90 to 140 sq m.

The most popular locations of resale condos last year were Sukhumvit, Sathon, the central business district, and riverside areas, or Charoen Nakhon and Charoen Krung roads.

Ms Praphinleeya said the resale market price of all projects in the same locations was not adjusted equally as price was determined by a building’s quality, water and power systems, and the maintenance of the building to ensure that it did not deteriorate with time.

“Any building with these characteristics is more resilient than other buildings in the same location. The price and the popularity can be higher than those of the same age,” she said.

“The price of each project will reflect the market demands of buyers and sellers at that particular time.”

The most important elements that affect growth in demand for the resale market include buyers’ need for a large living space in a popular location and their budgets.

“The Covid-19 situation has had some positive effects in terms of allowing rare units that weren’t typically found in a normal market to become available for sale again,” said Ms Praphinleeya.

– 2021 resale market –

The overall resale condo market last year was divided into phases, based on the impact of the pandemic.

In the first quarter, the resale market was positive because the number of vaccinated people gradually increased.

More people visited projects and actively negotiated prices, compared to 2020 when all property sectors were hit hard by strict Covid-19 measures.

This was especially the case with projects that were completed and could not sell all the units in their inventory.

Some developers adopted a sales strategy of reducing unit prices to increase sales and generate cash flow.

This had an impact on the entire resale market as buyers started to believe that all unit prices in the resale market should be reduced as well.

However, buyer interest began to slow down in the second and third quarters of 2021 due to new variants.

The new waves caused buyers to reschedule appointments, particularly buyers who lived with older people or young children. They also delayed making decisions.

The market recovered in the fourth quarter of 2021 as pent-up demand resumed, especially for the high-end segment.

“Buyers had a better understanding of the resale market, where prices are determined not only by demand and supply of each project and/or the size of units, but also the unique needs of the sellers.”

Based on previous sales figures, properties that were sold at market price or lower-than-market price were those under financial pressure.

Ms Praphinleeya said the advantage of the resale market is that buyers can check the condition of the actual unit, including common areas and building maintenance, before making a choice.

Low fees for common areas and building maintenance are important elements that keep old buildings attractive for residents and sellers.

Some speculators hoped to profit by selling unit contracts while buildings were under construction or almost complete, but if that contract could not be sold, they were willing to keep the unit for themselves.

Potential buyers of this type of resale are mostly end-users who prefer to see the real unit before purchasing. This is another advantage as buyers can visit the site and negotiate a price with owners who want to sell.

However, buyers must be decisive as the project itself will often have a limited time period on the ownership transfer and there may be other buyers looking around for good deals.

If the unit has been transferred, there will be additional tax charges and transfer fees, which will incur costs for both sellers and buyers.

The limitation of this type of resale is that there may be less variety of units available in the market.

Source: Bangkok Post

ខុនដូធំៗមានតម្រូវការខ្ពស់ក្នុងទីផ្សារអចលនទ្រព្យក្រុងបាងកក នៅឆ្នាំ២០២២នេះ

ដោយ៖ សុខុម

បាងកក: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE Thailand និយាយថា ខុនដូធំៗក្នុងទីផ្សារលក់ចេញបន្តនៃក្រុងបាងកក នឹងមានតម្រូវការខ្ពស់ក្នុងឆ្នាំ២០២២ នេះ ខណៈតម្លៃក្នុងគម្រោងខុនដូថ្មីៗក្នុងក្រុងនេះនៅតែខ្ពស់ ទោះបីជាមានទំហំតូចជាងយ៉ាងណាក្ដី។

លោកស្រី Praphinleeya Phuengkuankhan ប្រធានផ្នែកលក់លំនៅដ្ឋានប្រចាំក្រុមហ៊ុន CBRE Thailand លើកឡើងថា អ្នកទិញខុនដូកំពុងស្វែងរកយូនីតដែលមានទំហំធំនៅទីតាំងល្អក្នុងតម្លៃសមរម្យ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៧ កុម្ភៈ នេះ។

លោកស្រីបានបន្ថែមទៀតថា “អ្នកទិញភាគច្រើននៅក្នុងទីផ្សារលក់ចេញបន្ត គឺជាអ្នកប្រើប្រាស់ពិតប្រាកដ (End User) ដែលទិញសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនជាជាងទិញទុកលក់ចេញយកចំណេញសម្រាប់រយៈពេលខ្លី”។

អ្នកទិញខុនដូលក់ចេញបន្តចាប់អារម្មណ៍លើយូនីតធំទូលាយ ដែលពួកគេអាចខណ្ឌចែកកន្លែងធ្វើការដាច់ដោយឡែកពីកន្លែងរស់នៅ។ ទីផ្សារលក់ចេញបន្តនៃអគារចាស់ៗបំពេញបានតាមតម្រូវការទាំងនោះ។

ក្នុងឆ្នាំ២០២១ យូនីតខុនដូលក់ចេញបន្តដែលលក់ដាច់ជាងគេបំផុតគឺយូនីតដែលមាន២បន្ទប់គេងជាមួយទំហំចន្លោះពី៨០ម៉ែត្រការ៉េ ទៅ១៣០ម៉ែត្រការ៉េ បន្ទាប់មកគឺយូនីតដែលមាន៣បន្ទប់គេងជាមួយទំហំចន្លោះពី២០០ម៉ែត្រការ៉េ ទៅ៣៦០ម៉ែត្រការ៉េ និងយូនីតដែលមាន១បន្ទប់គេងជាមួយទំហំចន្លោះពី៦៧ម៉ែត្រការ៉េ ទៅ៨៤ម៉ែត្រការ៉េ។

នេះក៏បានបង្ហាញឱ្យឃើញដែរថា ទំហំយូនីតសម្រាប់ប្រភេទបន្ទប់គេងនីមួយៗនៅក្នុងទីផ្សារលក់ចេញបន្តនៃអគារចាស់ៗមានទំហំធំជាងអគារថ្មីៗ ដែលយូនីតមាន១បន្ទប់គេងមួយមានទំហំត្រឹមតែចន្លោះពី៣៥ម៉ែត្រការ៉េ ទៅ៥០ម៉ែត្រការ៉េ ខណៈយូនីតដែលមាន២បន្ទប់គេងមានទំហំត្រឹមតែចន្លោះពី៥៥ម៉ែត្រការ៉េ ទៅ៩០ម៉ែត្រការ៉េ និងយូនីតដែលមាន៣បន្ទប់គេងមានទំហំត្រឹមតែចន្លោះពី៩០ម៉ែត្រការ៉េ ទៅ១៤០ម៉ែត្រការ៉េ។

ទីតាំងពេញនិយមបំផុតនៃខុនដូលក់ចេញបន្តក្នុងឆ្នាំ២០២១ គឺនៅសុខុមវីត (Sukhumvit) សាថន (Sathon) សង្កាត់ពាណិជ្ជកម្មកណ្តាលក្រុងបាងកក និងតំបន់មាត់ទន្លេ ព្រមទាំងនៅតាមបណ្ដោយផ្លូវចារឺនណាខន (Charoen Nakhon) និងចារឺនក្រុង (Charoen Krung) ជាដើម។

លោកស្រី Praphinleeya Phuengkuankhan បានគូសបញ្ជាក់ថា តម្លៃទីផ្សារលក់ចេញបន្តនៃគម្រោងខុនដូទាំងអស់នៅក្នុងទីតាំងតែមួយគឺមិនស្មើគ្នានោះទេ ដោយសារតម្លៃត្រូវបានកំណត់ដោយផ្អែកលើគុណភាពនៃសំណង់អគារ ប្រព័ន្ធទឹកភ្លើង និងការថែទាំអគារដើម្បីធានាថាស្ថានភាពរបស់អគារនៅល្អគ្រប់យ៉ាងជាដើម៕

សណ្ឋាគារនិងដីនៅតំបន់ជ្រោយចង្វាររបស់ក្រុមហ៊ុនសុខាអូតែល ទទួលបានការចាប់អារម្មណ៍ពីក្រុមហ៊ុនជាច្រើនបណ្តើរៗហើយ

ដោយ៖ សូរិយា

ភ្នំពេញ៖ អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុនសុខាអូតែល បានបង្ហើបឱ្យដឹងថា សណ្ឋាគារនិងដីតម្លៃ១៥០០លានដុល្លាអាមេរិក នៅតំបន់ជ្រោយចង្វារ ទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគជាច្រើនហើយ ប៉ុន្តែតម្លៃនៅមិនទាន់ត្រូវគ្នានៅឡើយទេ។

អ្នកឧកញ៉ាបានមានប្រសាសន៍ឱ្យដឹងនៅថ្ងៃទី១៧ ខែកុម្ភៈនេះថា ពិតជាមានក្រុមហ៊ុនជាច្រើនបានទាក់ទងមកដើម្បីស្នើសុំទិញដីនៅទីតាំងខាងលើនេះ ប៉ុន្តែតម្លៃនៅមិនទាន់ត្រូវគ្នានៅឡើយទេ។ ថវិកាដែលទទួលបានពីការលក់ទ្រព្យសម្បត្តិនៅទីតាំងខាងលើនេះនឹងត្រូវបានប្រើប្រាស់យកមកអភិវឌ្ឍទីក្រុងបូកគោ នៅពេលខាងមុខនេះ។

អ្នកឧកញ៉ាបានបន្តថា ការអភិវឌ្ឍទីក្រុងបូកគោ គឺដើម្បីជំរុញការរីកចម្រើនរបស់ទឹកដីខេត្តកំពត ក៏ដូចជាទីក្រុងបូកគោ ឱ្យមានភាពទាក់ទាញទេសចរ វិនិយោគិនជាតិនិងអន្តរជាតិ ចូលមកវិនិយោគនៅទីនេះ។ ជាពិសេស ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ។

អ្នកឧកញ៉ា សុខ គង់ បានមានប្រសាសន៍ទៀតថា ការលក់ដីនេះ ក៏ដើម្បីយកប្រាក់មួយចំនួនទៅដោះស្រាយបញ្ហាបំណុលរបស់ក្រុមហ៊ុនផងដែរ។

អ្នកឧកញ៉ាបន្ថែមទៀតថា អ្នកឧកញ៉ាធ្វើការអភិវឌ្ឍទីក្រុងបូកគោនេះធ្វើឡើងសម្រាប់ជាតិ សម្រាប់ប្រជាពលរដ្ឋកម្ពុជាជំនាន់ក្រោយ ដើម្បីទទួលបានវិបុលភាព ការរីកចម្រើន និងធ្វើយ៉ាងណាឱ្យកម្ពុជាឈានទៅកាន់កម្រិតមួយទៀត៕