សម្តេចតេជោទាមទារឱ្យអាមេរិកបញ្ជាក់ឱ្យច្បាស់ជុំវិញការបង្កាច់បង្ខូចគុណភាពឧត្តមសិក្សារបស់លោកហ៊ុន ម៉ាណែត

ដោយ៖ សុធារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទាមទារឱ្យសហរដ្ឋអាមេរិក ចេញមុខបញ្ជាក់ឱ្យបានច្បាស់ថែមទៀត ជុំវិញការបង្កាច់បង្ខូចដល់ គុណភាពឧត្តមសិក្សាក្នុងប្រទេសមហាអំណាចមួយនេះថាមាន “សញ្ញាបត្រកម្រិត២” ឬ “ក្រោមស្តង់ដារ” បណ្តាលឱ្យប៉ះពាល់ដល់កិត្តិយសដល់និស្សិតខ្មែរដែលបានរៀននៅប្រទេសនេះ។

ប្រតិកម្មរបស់សម្តេចតេជោ ហ៊ុន សែន ដែលទាមទារឱ្យអាមេរិកបញ្ជាក់ការពិតថែមទៀតនេះ បានធ្វើឡើងក្រោយលោក សម រង្ស៉ី បានបើកយុទ្ធនាការវាយប្រហារលើសញ្ញាបត្ររបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលទទួលបានពីសាលាបណ្ឌិត្យយោធាអាមេរិក West Point ថាជាសញ្ញាបត្រកម្រិត២ ឬក្រោមកម្រិតស្តង់ដារ។

ថ្លែងក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើមបានមេដាយមាសពិភពលោកពីការប្រកួតប៉េតង់នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ នាព្រឹកថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា “មានតែអាមេរិកទេដែលអាចឆ្លើយបាន តើសុខចិត្តឱ្យខូចកិត្តិយសសាលា West Point ទេ? ខ្ញុំផ្តាំទៅអគ្គរដ្ឋទូតអាមេរិក តែយ៉ាងណាក៏គាត់មើលដែរ តើសុខចិត្តឱ្យសាលា West Point ខូចកិត្តិយសដោយសារសម្តីរបស់មនុស្សម្នាក់ តើអាមេរិកអាចនិយាយបានទេ លើបញ្ហាហ្នឹង ដែលថាសាលា West Point មានសញ្ញាបត្រកម្រិត២ ឬសញ្ញាបត្រកិត្តិយស”។

ការវាយប្រហាររបស់លោក សម រង្ស៉ី ទៅលើប្រជាប្រិយភាព និងសញ្ញាបត្ររបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានកើតឡើងជាថ្មី ស្របពេលដែលលោក ហ៊ុន ម៉ាណែត ត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា សម្រេចជាឯកច្ឆ័ន្ទក្នុងការជ្រើសតាំងជា បេក្ខភាពនាយករដ្ឋមន្រ្តីរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ថ្ងៃអនាគត។ កាលពីឆ្នាំ២០១៩ លោក សម រង្ស៉ី បានវាយប្រហារដល់សញ្ញាបត្ររបស់ លោក ហ៊ុន ម៉ាណែត ដែលទទួលបានពី សាលាបណ្ឌិតសភាយោធា West Point របស់សហរដ្ឋអាមេរិក ម្តងរួចទៅហើយ ដោយអះអាងថា ជាសញ្ញាបត្រក្លែងក្លាយ ឬជាសញ្ញាបត្រការទូត។ ដោយឡែកលើកនេះ លោកបានព្យាយាមវាយប្រហារនូវសញ្ញាបត្រទាំងអស់របស់ លោក ហ៊ុន ម៉ាណែត ដែលទទួលបានពីក្រៅប្រទេស។

ថ្លែងក្នុងពិធីដដែលនេះ សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា តើអាមេរិកការពារជនខិលខូច ឬការពារសញ្ញាបត្ររបស់ខ្លួន ហើយការចេញមកបញ្ជាក់ឱ្យច្បាស់នេះមិនមែនមានន័យថាជាការការពារលោក ហ៊ុន ម៉ាណែត នោះទេ? សាកលវិទ្យាល័យញូយ៉ក (NYU) តើមានតើមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ជាប្រភេទកិត្តិយសដែរឬទេ? សាកលវិទ្យាល័យ គ្រីស្ទោលរបស់អង់គ្លេស តើមានសញ្ញាបត្របណ្ឌិតប្រភេទ២ ឬបណ្ឌិតកិត្តិយសឬទេ?

លោកបណ្ឌិត ហ៊ុន ម៉ាណែត គឺជាអគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ ក្រៅពីនោះលោកមានតួនាទី និងដឹកនាំសកម្មភាពជាច្រើនទៀត ក្នុងកិច្ចការរដ្ឋ និងសង្គម។ សម្រាប់តំណែងក្នុងបក្ស លោកក៏ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលផងដែរ។ លោក ហ៊ុន ម៉ាណែត បានបញ្ចប់ការសិក្សាផ្នែកយោធា នៅសាលាបណ្ឌិត្យយោធាអាមេរិក West Point បញ្ចប់ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក និងថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេសផងដែរ។

សម្តេចសង្កត់ធ្ងន់ថា “អញ្ចឹងទេ គឺមានតែសហរដ្ឋអាមេរិក និងអង់គ្លេស ការពារស្ថាប័នអប់រំរបស់ខ្លួន គឺមានតែចេញមកបញ្ជាក់តែប៉ុណ្ណឹង ហើយប្រសិនបើថា ធ្វើអញ្ចឹងទៅហាក់ដូចជាវាយប្រហារខាងនយោបាយចំពោះអ្នកដែលបាននិយាយ អើ! អាហ្នឹងក៏ទុកអញ្ចឹងទៅ យើងក៏សម្គាល់មើលអាហ្នឹងដែរថា គេការពារស្ថាប័នអប់រំរបស់គេ ឬការពារមនុស្សខិលខូច”។

កាលពីឆ្នាំ២០១៩ ភ្លាមៗបន្ទាប់ពីមានការវាយប្រហាររបស់ លោក សម រង្ស៉ី លើសញ្ញាបត្ររបស់ លោក ហ៊ុន ម៉ាណែត ដែលទទួលបានពីសាលា West Point សហរដ្ឋអាមេរិក លោកស្រី Emily V. Zeeberg អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានចេញមុខការពារសញ្ញាបត្រប្រទេសរបស់ខ្លួនម្តងរួចទៅហើយ ដោយលើកឡើងថា ជនទាំងឡាយដែលបញ្ចប់ការសិក្សា នៅមហាវិទ្យាល័យ សាកលវិទ្យាល័យ ឬវិទ្យាស្ថានថ្នាក់ឧត្តមសិក្សានៅអាមេរិក នឹងទទួលបានសញ្ញាបត្រ ឬវិញ្ញាបនបត្រ ស្តង់ដារតែមួយ បន្ទាប់ពីពួកគេបំពេញតាមលក្ខខណ្ឌ នៃគ្រឹះស្ថានសិក្សាទាំងនោះបាន ហើយមិនមានប្រកាន់ប្រទេសកំណើតទេ។

ការវាយប្រហារលើសញ្ញាបត្រនៅក្រៅប្រទេសនេះ ក៏ទទួលបានការប្រតិកម្មយ៉ាងខ្លាំងពីក្រុមបញ្ញវន្តខ្មែរដែលបានរៀនចប់ថ្នាក់បណ្ឌិតនៅសហរដ្ឋអាមេរិក និងក្រៅប្រទេសផងដែរ។ ក្រុមបណ្ឌិត ដែលជាអតីតនិស្សិតនៅក្រៅប្រទេស បានចេញលិខិតទាមទារឱ្យលោក សម រង្ស៉ី មេក្រុមប្រឆាំងក្រៅច្បាប់ ធ្វើការសុំទោសជាសាធារណៈចំពោះការប្រមាថដល់សញ្ញាបត្រក្រៅប្រទេសរបស់ លោក ហ៊ុន ម៉ាណែត៕

Provincial rail projects receive priority

The government has vowed to ramp up infrastructure projects in various regions this year to drive social and economic development throughout the country.

According to government spokesman Thanakorn Wangboonkongchana, related agencies have been instructed by Prime Minister Prayut Chan-o-cha to accelerate infrastructure projects to upgrade social and economic development in the provinces, increase the country’s logistics competitiveness, and raise local people’s income.

A total of 81.5 kilometres of rail infrastructure projects in six provinces are expected to get off the ground within the next few years, including light rail development in Khon Kaen, Phuket, Chiang Mai, Nakhon Ratchasima, Hat Yai and Phitsanulok.

According to Mr Thanakorn, the first phase of the Khon Kaen Light Rail Transit project (Samran-Tha Phra), at 26km in length, appears to have made the most progress.

Local organisations and the Khon Kaen Transit System Co (KKTS), a company set up and registered by five municipalities in Khon Kaen to operate the train project, signed a memorandum of understanding with the CKKM-CRRC Consortium on Nov 16 to handle the construction.

KKTS is expected to deliver construction areas to the consortium led by transport vehicle engineering company Cho Thavee Plc within one year.

Phuket’s 42km light rail project, running from Tha Noon in Phangnga province to the Chalong intersection in southern Phuket, is conducting environmental impact assessment (EIA) and public-private partnership (PPP) studies. The project aims to be operational by 2028.

According to Mr Thanakorn, the Mass Rapid Transit Authority is designing and implementing a PPP scheme for the 15.7km Red Line (Airport-Chiang Mai University-International Convention Centre) for Chiang Mai’s light rail.

The project is projected to be proposed to the cabinet in 2023 and start construction in 2024, with the start of operations likely by 2028, he said.

The Chiang Mai light rail development project comprises three routes, with a total length of 40.6km. The Red Line is the first slated for construction.

The 11.1km Blue Line is projected to run from Chiang Mai Zoo in the western portion of the city to Don Chan district in the south, while the Green Line spans 13.8km and runs from the city’s northeast area south to Chiang Mai airport.

Three other light rail projects in Nakhon Ratchasima, Phitsanulok and Hat Yai are awaiting EIA and PPP studies.

According to Mr Thanakorn, two high-speed rail projects with a combined 473km in length and a value of 404 billion baht are now under construction. They are the Bangkok-Nakhon Ratchasima high-speed railway (253km) and the high-speed railway linking three airports (220km).

One project awaiting cabinet approval is a 355km high-speed rail line worth 252 billion baht linking Nakhon Ratchasima and Nong Khai.

He said Bangkok has two mass transit projects scheduled to start operation this year: the Pink Line and the Yellow Line. Construction of the Khae Rai-Min Buri section of the 34.5km Pink Line is 82% complete, while the 30.3km monorail Yellow Line (Lat Phrao-Samrong) is at 88% completion as of November last year, said Mr Thanakorn.

Other mass transit projects under construction include the 22.5km Orange Line eastern section (Thailand Cultural Centre-Min Buri), which is 87% complete, he said.

Construction is projected to finish this year, while the 35.9km western Orange Line section spanning from Bang Khun Non to Min Buri is due to open bids for construction next year, said Mr Thanakorn. Both lines are scheduled to kick off in late 2024 or early 2025.

Deputy Prime Minister Supattanapong Punmeechaow said the government vows to implement 100 infrastructure projects worth 2 trillion baht in 2022, particularly those in the Eastern Economic Corridor, after investing in 160 development projects worth 1.5 trillion baht over the past six years.

Source: Bangkok Post

ក្រុមហ៊ុន LSCG និង SINOMACH បោះទុនបន្ថែម ១៨លានដុល្លារបន្តសហការលើគម្រោងព្រលានថ្មី

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុនក្នុងស្រុកឈានមុខមួយ LSCG (Main Contractor) និងក្រុមហ៊ុននចិន SINOMACH – CHMC (Sub-Contractor) បានសម្រេចបោះទុនបន្ថែម ១៨ លានដុល្លារ ដើម្បីពង្រឹងការងារអភិវឌ្ឍបឹង៥០០ ដែលជាផ្នែកមួយនៃគម្រោង ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី។

ការបណ្តាក់ទុននេះ ជាការបន្ថែមទុនទៅលើកិច្ចសន្យា សហប្រតិបត្តិការមានស្រាប់រវាងក្រុមហ៊ុន LSCG និងក្រុមហ៊ុន OCIC កាលពីថ្ងៃទី៤ ខែមេសា ២០២១ កន្លងទៅ។

អគ្គនាយកក្រុមហ៊ុន LSCG លោកលី សុខឆាយបានឱ្យដឹងថា បច្ចុប្ប​ន្នឡានដឹកខ្នាតធំចំនួន៣០០គ្រឿង ក្បាលឡាន និងឡានខ្នាតយក្ស ពីសឹង្ហ​បុរី និង វៀតណាម (Muliti – Hydrolic Trailor & Prime Mover) បានត្រៀមរៀបចំរួចជាស្រេច សម្រាប់ប្រត្តិការខែប្រាំងខាងមុខនេះ”។

លើសពីនេះ លោកផ្ទាល់ក៏បានធ្វើដំណើរ ទៅកាន់ទីក្រុងប៉េកាំង សៀងហៃ សិង្ហបុរី និងវៀតណាម ចុះកុងត្រា ដើម្បីនាំយកបច្ចេវិទ្យា គ្រឿងចក្រទំនើបៗ និងម៉ាស៊ីនធុនធ្ងន់មកបន្ថែមទៀត ដើម្បីពន្លឿនការងារ៕

ដីធ្លីនៅស្វាយជ្រុំនឹងហក់ឡើងខ្ពស់បន្ថែមទៀត ពេលរដ្ឋាភិបាលប្រកាសគម្រោងសាងសង់ស្ពាន

ដោយៈ សុធារី

កណ្តាលៈ ក្រោយពីរដ្ឋាភិបាលកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃទី៣ ខែមករា ឆ្នាំ ២០២២ សម្រេចជួយសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ពីរាជធានីភ្នំពេញទៅស្វាយជ្រុំ អ្នកជំនាញមើលឃើញថា តម្លៃដីធ្លីនៅស្វាយជ្រុំ នឹងឡើងថ្លៃបន្ថែមទៀត ទោះបីជាដីនៅទីនោះ កំពុងតែឡើងថ្លៃស្រាប់ហើយក្តី។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា លោក ច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី៤ មករាកន្លងមកថា ដីនៅតំបន់ស្វាយជ្រុំ បានឡើងថ្លៃម្តងរួចមកហើយ កាលពីឆ្នាំមុន ក្រោយរាជរដ្ឋាភិបាលប្រកាស ពីគម្រោងសាងសង់ស្ពាន ឆ្លងកាត់ទន្លេមេគង្គពីភ្នំពេញតភ្ជាប់ទៅស្វាយជ្រុំ។

អ្នកជំនាញអចលនទ្រព្យរូបនេះបន្តថា “ប្រសិនបើគម្រោងសាងសង់ស្ពាននេះចេញជារូបរាង តម្លៃដីនៅតំបន់នេះ អាចនឹងឡើងថ្លៃបន្ថែមទៀត ពោលគឺគុណនឹងបី”។ លោកបន្តថា “តំបន់ស្វាយជ្រុំ និងកោះខ្យងវាហាក់ដូចជា ផ្នែកមួយនៃកោះពេជ្រជំនាន់ដើម។ ប្រសិនបើមានស្ពានកើតឡើងតម្លៃដីអាចនឹងផ្ទុះ សព្វថ្ងៃនេះតម្លៃ១ម៉ែត្រការ៉េចន្លោះពី៤០ ដុល្លារទៅ៥០ដុល្លារ និងតំបន់ខ្លះជាង១០០ដុល្លារ ហើយបើសិនជាស្ពានកើតឡើងមែន តម្លៃដីនឹងហក់ឡើងគុណនឹងពីរ ឬគុណនឹងបី”។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងពិធីបើកការដ្ឋា​នស្តារ និងសាងសង់ផ្លូវលេខ៤៨កាលពីថ្ងៃទី៣ មករាកន្លងមកនេះបានមានមានប្រសាសន៍ថា តំបន់អរិយក្សត្រ នឹងក្លាយជាតំបន់ទីក្រុងរណបនិងជាតំបន់សេដ្ឋកិច្ចមួយដ៏សំខាន់។

លោក ផាក ហ៊ឹងឃ្យុង ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជាបានឱ្យដឹងនៅក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់ លើកកម្រិតគុណភាព ផ្លូវជា​តិលេខ៤៨ កាលពីថ្ងៃទី៣ ខែមករាថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងចូលរួមធ្វើឱ្យប្រសើរឡើង នូវលំហូរចរាចរណ៍ក្នុងទីក្រុងភ្នំពេញ និងមានមុខងារជាក់ស្តែងជា Landmark សម្រាប់វិស័យទេសចរណ៍រាជធានីភ្នំពេញ ហើយថែមទាំងក្លាយទៅជានិមិត្តរូបនៃការបន្ត និងពង្រឹងចំណងមិត្តភាពរវាងកូរ៉េ និងប្រជាជនកម្ពុជាផងដែរ៕

រាជរដ្ឋាភិបាលកម្ពុជាសម្រេចបង្កើតគណៈកម្មការគ្រប់គ្រងនិងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ

ដោយ: ម៉ាលីស

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដើម្បីដឹកនាំសម្របសម្រួល និងត្រួតពិ​និ​ត្យ ការអភិវឌ្ឍគោលដៅទេសចរណ៍ខេត្តសៀមរាប ដោយអនុវត្តតាមផែន​ការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ឱ្យមានប្រសិទ្ធភាពសំដៅ បង្កើនភាពប្រកួតប្រជែង និងធានាបាននូវនិរន្តរភាព។

តាមអនុក្រឹត្យនេះ ការគ្រប់គ្រង និងការអភិវឌ្ឍទេសចរណ៍នៅតាមតំបន់ទេសចរណ៍ អាទិភាពត្រូវមានអង្គភាពគ្រប់គ្រង គោលដៅទេសចរណ៍ដោយឡែក ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ គ. អ. ទ. ស.។ អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែក ត្រូវបានបង្កើតឡើងតាមតំបន់ចំនួន៦ ដូចខាងក្រោម:

១៖ តំបន់ឧទ្យានជាតិភ្នំគូលែន
២៖ តំបន់ទេសចរណ៍ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី
៣៖ តំបន់បេតិកភណ្ឌអង្គរ
៤៖ តំបន់ក្រុងសៀមរាប
៥៖ តំបន់បឹងទន្លេសាប
៦៖ តំបន់ទេសចរណ៍សៀមរាបថ្មី។

គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ មានឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាប្រធាន និងមានអនុប្រធាន៣រូប លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសច​រណ៍ ជាអនុប្រធានអចិន្ត្រៃយ៍ ព្រមទាំងមានរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋមន្រ្តីក្រសួងបរិស្ថានជាអនុប្រធាន៕

អ្នកជំនាញៈតម្រូវការការិយាល័យកម្រិត A និង B នឹងមានកំណើនឡើងក្នុងឆ្នាំ២០២២នេះ

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ អគារការិយាល័យជួលស្តង់ដារ នៅក្នុងប្រទេសកម្ពុជាកាន់តែមានសន្ទុះងើបឡើងជាបន្តបន្ទាប់ ជាពិសេសការិយាល័យកម្រិត B និង C ដោយភាគច្រើនកម្រិតទាំងនេះ គឺមានតម្រូវការខ្លាំងពីម្ចាស់ក្រុមហ៊ុននិងអាជីវកម្មក្នុងស្រុក។

ដោយឡែកតម្រូវការការិយាល័យកម្រិត A ក្នុងប្រទេសកម្ពុជាមិនទាន់មានច្រើនទេ តែសម្រាប់ឆ្នាំ២០២២នេះ អ្នកជំនាញរំពឹងថា ការិយាល័យកម្រិត A និង B នឹងមានកំណើនខ្ពស់។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជាបានឱ្យដឹងថា ការផ្គត់ផ្គង់ការិយាល័យ នៅក្នុងឆ្នាំ២០២២នេះ និងឆ្នាំបន្តបន្ទាប់ទៀត ជាទីផ្សារដែលមានសក្ដានុពល ជាពិសេសកម្រិត B និងកម្រិត C ដើម្បីឆ្លើយតប និងបំពេញតម្រូវការប្រើប្រាស់ របស់ម្ចាស់ក្រុមហ៊ុនអាជីវកម្ម ដែលទើបចាប់ផ្ដើមក្រុមហ៊ុនថ្មីៗ ។ ក្រៅពីនេះ ម្ចាស់ក្រុមហ៊ុនមួយចំនួនទៀត ដែលធ្លាប់ប្រើប្រាស់ការិយាល័យជាផ្ទះល្វែង ផ្ទះវីឡា ទៅប្រើប្រាស់អគារការិយាល័យ ដែលមានកម្រិតស្តង់ដារគុណភាពខ្ពស់។

លោកបន្តថា “បច្ចុប្បន្ននេះ ការផ្គត់ផ្គង់ការិយាល័យកម្រិត B&C មានតិចណាស់ ខណៈតម្រូវការមានច្រើន។ ចំណែកកម្រិត A វិញ មិនទាន់មានតម្រូវការច្រើននោះទេ ដោយសារវាមានតម្លៃខ្ពស់ ពិបាកសម្រាប់ម្ចាស់អាជីវកម្មទើបនឹងចាប់ផ្ដើមដំបូង”។

ចំណែកលោកខេន ឡូ អ្នកជំនាញ នៃវិស័យអចលនទ្រព្យមួយរូបក្នុងប្រទេសកម្ពុជាបានមានប្រសាសន៍ថា ឆ្នាំ២០២២នេះ លំហូរវិនិយោគិនបរទេសនឹងចូលមកកម្ពុជាវិញ បើសិនជាស្ថានភាពកូវីដ១៩ ប្រភេទអូមីក្រុងនេះមិនរាលដាលខ្លាំង ហើយនៅពេលលំហូរវិនិយោគិនបរទេសចូលមកកម្ពុជាច្រើន ពេលនោះតម្រូវការនៃការិយាល័យ សម្រាប់ជួលរបស់ក្រុមហ៊ុនានានឹងមានកំណើន។

លោកបន្តថា “វិនិយោគិនបរទេស គេនឹងរកការិយាល័យណាដែលមានស្តង់ដារខ្ពស់ ដូច្នេះការិយាល័យកម្រិត A និង B នឹងមានសក្ដានុពលនៅមានលំហូរវិនិយោគិនចូលកម្ពុជាកាន់តែច្រើន ជាពិសេសចាប់ពីឆ្នាំ២០២២ទៅ”៕

គំរោងអគារការិយាល័យកណ្តាលរបស់ធនាគារ FTB បានលេចរូបរាងហើយ

ដោយៈជេស៊ីកា

ភ្នំពេញៈ អគារការិយាល័យកណ្តាល របស់ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) បានបង្ហាញរូបរាងហើយ ខណៈធនាគារនេះកំពុងរៀបចំដេញថ្លៃលើការសាងសង់អគារនេះ។

អគារធនាគារកណ្តាល FTB គ្រោងសាងសង់កំពស់២៨ជាន់ និងឌីសាញដោយក្រុមហ៊ុន Meinhardt អន្តរជាតិ។

ទីតាំងគំរោងនេះ ស្ថិតនៅក្បែរអតីតស្ថានីយ៍ទូរទស្សន៍ រាជធានីភ្នំពេញប៉ុស្តហ៍លេខ៣ចាស់។ គំរោងអគារកប់ពពកនេះ បាននិងកំពុងទាក់ទាញការចាប់អារម្មណ៍ពីអ្នកឌីសាញជាតិ ដោយសាររចនាបទអគារនេះមានភាព​លេចធ្លោ ហើយវានឹងជា Land Mark មួយនៅតំបន់នេះ។

តាមប្រភពព៌តមានពីក្រុមស្ថាបត្យករ ដែលធ្វើការពាក់ព័ន្ឋលើគំរោងនេះបានឲ្យដឹងថា ការដេញថ្លៃសាងសង់គំរោងនេះ នឹងចាប់ផ្តើមនៅពាក់កណ្តាលខែមករាខាងមុខនេះ។

FTB ជាធនាគារពាណិជ្ជឈានមុខគេមួយ ក្នុងចំណោមធនាគារពាណិ​ជ្ជឈានមុខគេធំៗនៅកម្ពុជា៕

រដ្ឋាភិបាលថៃបោះទុន៦០ពាន់លានដុល្លារអាមេរិក វិនិយោគលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅឆ្នាំនេះ

ដោយៈសុខុម

បាងកក: រដ្ឋាភិបាលថៃ បានប្តេជ្ញាបង្កើនការវិនិយោគ លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់ផ្សេងៗនៅឆ្នាំ២០២២ នេះដើម្បីជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចទូទាំងប្រទេស។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃអង្គារ ទី៤ មករា។

យោងតាមលោក Thanakorn Wangboonkongchana អ្នកនាំពាក្យរដ្ឋាភិបាលថៃឱ្យដឹងថា ទីភ្នាក់ងារពាក់ព័ន្ធនានា ត្រូវបានលោកនាយករដ្ឋម ន្ត្រីប្រាយុទ្ធ ចាន់អូចា ណែនាំឱ្យពន្លឿនគម្រោងហេដ្ឋារចនាសម្ព័ន្ធនានាដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចក្នុងបណ្ដាខេត្ត បង្កើនការប្រកួតប្រជែងផ្នែកដឹកជញ្ជូន និងបង្កើនប្រាក់ចំណូលរបស់ប្រជាជនមូលដ្ឋាន។

តាមការរំពឹងទុក គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក ដែលមានប្រវែងសរុប៨១,៥គីឡូម៉ែត្រក្នុងខេត្តចំនួន៦ នឹងចាប់ផ្ដើមដំណើរការក្នុងរយៈពេ​លប៉ុន្មានឆ្នាំខាងមុខ ដោយរួមទាំងការអភិវឌ្ឍផ្លូវដែកនៅខុនគែន (Khon Kaen) ភូកេត (Phuket) ឈៀងមៃ (Chiang Mai) នគររាជសីម៉ា (Nakhon Ratchasima) ហាតយ៉ៃ (Hat Yai) និងភីតសានូលូក (Phitsanulok) ផងដែរ។

អ្នកនាំពាក្យដដែលលើកឡើងថា ដំណាក់កាលដំបូងនៃគម្រោងផ្លូវដែក Khon Kaen Light Rail Transit ប្រវែង២៦គីឡូម៉ែត្រហាក់មានការរីកចម្រើនខ្លាំងជាងគេ។

គម្រោងផ្លូវដែកប្រវែង៤២គីឡូម៉ែត្រនៅភូកេត កំពុងស្ថិតក្នុងដំណាក់កាលវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) និងការសិក្សាចាប់ដៃគូសហការរវាងវិស័យរដ្ឋ និងឯកជន (PPP) នៅឡើយ។ គម្រោងនេះគ្រោងដាក់ ឱ្យដំណើរការនៅត្រឹមឆ្នាំ២០២៨។

លោក Thanakorn Wangboonkongchana ថ្លែងថា អាជ្ញាធរផ្លូវដែកកំពុងរៀបចំ និងអនុវត្តគម្រោងPPP សម្រាប់ផ្លូវដែក Red Line ប្រវែង១៥,៧គីឡូម៉ែត្រនៅឈៀងម៉ៃ។ លោកបន្ថែមទៀតថា គម្រោងនេះគ្រោងនឹងដាក់ស្នើ ទៅគណៈរដ្ឋមន្ត្រីនៅឆ្នាំ២០២៣ ហើយនឹងចាប់ផ្តើមការស្ថាបនានៅឆ្នាំ២០២៤ ដោយទំនងជាចាប់ផ្តើមដំណើរការនៅឆ្នាំ២០២៨។

គម្រោងអភិវឌ្ឍន៍ផ្លូវដែកឈៀងម៉ៃ មានផ្លូវចំនួន៣ខ្សែដែលមានប្រវែងសរុប៤០,៦ គីឡូម៉ែត្រ។ ខ្សែ Red Line គ្រោងចាប់ផ្ដើមដំណើរការស្ថាបនាមុនគេ ហើយនឹងដំណើរការខ្សែបន្តបន្ទាប់ទៀត។

ឧបនាយករដ្ឋមន្ត្រី Supattanapong Punmeechaow បានគូសបញ្ជាក់ថា រដ្ឋាភិបាលប្តេជ្ញាអនុវត្តន៍ គម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន១០០គម្រោង ជាមួយនឹងទំហំទុនវិនិយោគរហូត ដល់ទៅ២ទ្រីលានបាត (៦០ពាន់លានដុល្លារអាមេរិក) នៅឆ្នាំ២០២២នេះ ជាពិសេសគម្រោងនានាដែលស្ថិតនៅច្រករបៀង សេដ្ឋកិច្ចភាគខាងកើត បន្ទាប់ពីបានវិនិយោគលើគម្រោងអភិវឌ្ឍន៍ចំនួន១៦០គម្រោង ដែលសរុបជាទឹកប្រាក់អស់១,៥ទ្រីលានបាត (៤៥ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេល៦ឆ្នាំកន្លងមកនេះ៕ Bangkok Post៕

ស្ពានឆ្លងកាត់ទន្លេបាសាក់ពីចាក់អង្រែក្រោម ទៅកាន់ព្រែកប្រាអាចនឹងលេចរូបរាងនៅពេលឆាប់ៗ

ដោយៈសុផារី

ភ្នំពេញៈ រដ្ឋាភិបាលគ្រោងសាងសង់ស្ពានថ្មីមួយទៀត ឆ្លងកាត់ទន្លេបាសាក់ គឺស្ពានព្រែកតាឡុង ភ្ជាប់ពីរាជធានីភ្នំពេញ ត្រង់ទីតាំងចាក់អង្រែក្រោម ទៅកាន់ភូមិព្រែកប្រា ដោយគម្រោងនេះសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co.,Ltd. (SCG)។

រដ្ឋលេខាធិការក្រសួងសាងធារណៈការ និងដឹកជញ្ជូន លោកលឹម ស៊ីដេនីន បានបើកកិច្ចប្រជុំពិភាក្សាលើវឌ្ឍនភាព នៃគម្រោងសាងសង់ស្ពាននេះ ដោយមានការចូល រួមពីក្រុមការងារជំនាញបច្ចេកទេសក្រុមហ៊ុន Shanghai Construction Group Co.,Ltd. (SCG) ក្នុងកិច្ចប្រជុំពិភាក្សាគម្រោងនេះ នៅក្នុងថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ លោក លឹម ស៊ីដេនីន បានធ្វើការពិនិត្យ ទៅលើរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាព របស់ក្រុមការងារជំនាញបច្ចេកទេសរបស់ក្រុមហ៊ុន Shanghai Construction Group Co., Ltd. (SCG) ដោយផ្តោតជាសំខាន់លើការរចនាប្លង់លម្អិតនៃគម្រោង កំណើនលំហូរចរាចរណ៍បច្ចុប្បន្ន និងលំហូរចរា​ចរណ៍ ព្យាករណ៍ក្នុងពេលអនាគត បណ្តាញផ្លូវតភ្ជាប់សងខាងស្ពានជាមួយនឹងបណ្តាញផ្លូវពាក់ព័ន្ធចំណុចប្រសព្វ តម្លៃប៉ាន់ស្មានសរុបលើគម្រោងសាងសង់ ជម្រើសរចនាប្លង់លម្អិត និងបទដ្ឋានបច្ចេកទេសនៃការ សាងសង់ផងដែរ។

ទោះយ៉ាងណាក្តី របាយការណ៍នេះកំពុងស្ថិតក្នុងជំហាន កែសម្រួលកាន់តែមានភាពប្រសើរឡើង ដើម្បីដាក់ជូនថ្នាក់ដឹកនាំពិនិត្យបន្ត។

បើតាមការអះអាងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងសាងសង់ស្ពាននេះ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ ធ្វើដំណើរឆ្លង កាត់ស្ពានព្រះមុនីវង្ស ឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១នៅច្បារអំពៅ ជួយពង្រឹងដល់ទំនាក់ទំនង សេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ទីក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើង ដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់កម្ពុជា ជួយកាត់បន្ថយ ការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយព ន្លឿនការអភិវឌ្ឍតំបន់នោះផងដែរ។

ទោះយ៉ាងណា ក្រសួងសំណូមពររក្សាទុកឱ្យបានធំទូលាយ នូវចន្លោះទទឹងសរសរស្ពានរំលងផ្លូវជាតិលេខ២ និងផ្លូវលេខ១១០ ការរក្សាទុកឱ្យបានគ្រប់គ្រាន់នូវកម្រិត លំហរសម្រាប់នាវាចរណ៍ឆ្លងកាត់ ពីក្រោមស្ពាន ការសិក្សាពាក់ព័ន្ធទាំងបច្ចេកទេស សេដ្ឋកិច្ច និងបរិស្ថាន និងការស្នើសុំជ្រើសរើសស្ពាន ដែលមានសោភ័ណភាពសម្រាប់ទីក្រុងភ្នំពេញជាដើម៕

មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយស្ថិតលើផ្ទៃដីជាង៦០០០ហិកតានឹងលេចវត្តមាននៅខេត្តកោះកុង

ដោយៈ សុផារី

ភ្នំពេញៈ ក្រុមហ៊ុនអានកូ អាហរ័ណ នីហរ័ណ នឹងធ្វើការវិនិយោគលើគម្រោងពហុបំណងលើផ្ទៃដី ទំហំជាង៦១៤៥ហិកតា ក្នុងឧទ្យានជាតិបទុមសាគរនៃខេត្តកោះកុង បន្ទាប់ពីទទួលបានភ្លើងខៀវពីអាជ្ញាធរខេត្ត ដើម្បីទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិ ឱ្យធ្វើដំណើរទៅកាន់ខេត្តនេះកាន់​តែច្រើន។

លោក អ៊ុក ភក្ត្រា អភិបាលរងខេត្តកោះកុងបានមានប្រសាសន៍ថា គម្រោងនេះត្រូវបានស្រុកទាំង២ គឺស្រុកបទុមសាគរ និងស្រុកគិរីសាគរ ព្រ​មទាំងរដ្ឋបាលខេត្ត និងក្រសួងបរិស្ថានឯកភាពគ្នារួចហើយ ប៉ុន្តែលោកមិនទាន់ដឹងថា ក្រុមហ៊ុននឹងចាប់ផ្តើមដំណើរការសាងសង់ ឬអភិវឌ្ឍនៅពេលណា និងចំណាយទុនវិនិយោគប៉ុន្មាននោះទេ។

លោកបន្តថា “គម្រោងពហុបំណងដែលក្រុមហ៊ុនដាក់ចេញ សម្រាប់ធ្វើការអភិវឌ្ឍនេះនឹងផ្តោតសំខាន់ ទៅលើការសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ មណ្ឌលកម្សាន្ត រមណីយដ្ឋាន និងរៀបចំទៅជាកន្លែងសម្រាប់បម្រើឱ្យការវិនិយោគ និងទេសចរណ៍រួមជាមួយគម្រោងជាច្រើនទៀត”។

បើតាមលោក អ៊ុក ភក្ត្រា នេះគ្រាន់តែជាការឯកភាពគ្នារបស់ថ្នាក់ស្រុក ខេត្ត និងក្រសួងបរិស្ថានប៉ុណ្ណោះ បន្ទាប់ពីចុះត្រួតពិនិត្យជាក់ស្តែងចំពោះទំហំដី និងទីតាំងត្រូវវិនិយោគ កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២១ ប៉ុន្តែមិនទាន់មានការឯកភាពពីរាជរដ្ឋាភិបាលនៅឡើយទេ។

លោកថ្លែងថា “គម្រោងនេះ នឹងលើកស្ទួយសេដ្ឋកិច្ចជាតិ។ ប្រជាពល​រដ្ឋនៅមូលដ្ឋាន ក៏នឹងទទួលបាននូវផលប្រយោជន៍ ពីគម្រោងនេះផងដែរ”។ លោកបន្តថា “មិនថាវិនិយោគនៅក្រៅស្រុក ឬក្នុងស្រុកទេឱ្យតែមកវិនិយោគពិតប្រាកដ គឺជាភាពជោគជ័យមួយហើយសម្រាប់ខេត្ត ហើយវាក៏បានជួយអភិវឌ្ឍខេត្តផងដែរ”។

លោកអ៊ុក ភក្ត្រា នៅក្នុងតំបន់នេះ ក៏មានគម្រោងវិនិយោគធំៗបានបង្ហាញខ្លួនជាច្រើនផងដែរ ដូចជា ព្រលានយន្តហោះតារាសាគរកម្រិត 4E កំពង់ផែទឹកជ្រៅ ផ្លូវជាតិលេខ៤៨ ផ្លូវជាតិលេខ១០ រួមទាំងគម្រោងអភិវឌ្ឍន៍ដ៏សន្ធឹកសន្ធាប់ផ្សេងទៀត។

ទោះយ៉ាងណាក្តី លោកមានប្រសាសន៍ថា រដ្ឋបាលខេត្តស្នើឱ្យក្រុមហ៊ុនអនុវត្តការងារ ឳ្យស្របទៅនឹងច្បាប់ស្តីពីការវិនិយោគ និងគោលការណ៍នានា ដែលរាជរដ្ឋាភិបាលបានអនុញ្ញាតជូនក្រុមហ៊ុន ហើយត្រូវសិក្សាផលប៉ះពាល់នៃគម្រោងឱ្យបានច្បាស់លាស់ ពិសេសលើផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ ធានាថាគម្រោងវិនិយោគនេះនឹងគ្មាន រឺមានផលប៉ះពាល់អវិជ្ជមានកម្រិតទាបបំផុត ទៅលើបរិស្ថាន និងការរស់នៅរបស់ប្រជាជនក្នុងតំបន់៕