ពន្ធដារខេត្តកំពង់ចាមកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រាដីធ្លីសម្រាប់អនុវត្តចាប់ពីឆ្នាំ២០២២

ដោយ៖ សុផារី

កំពង់ចាម៖ ក្នុងកិច្ចប្រជុំស្តីពីការពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងតម្លៃអចលនទ្រព្យ សម្រាប់ជាមូលដ្ឋានគិតពន្ធប្រថាប់ត្រា កាលពីថ្ងៃទី២៩ខែធ្នូនេះ ពន្ធដារខេត្តកំពង់ចាមបានកំណត់ដីប្រភេទលេខ១ នៅទីរួមខេត្តកំពង់ចាម ត្រូវបង់ពន្ធរហូតដល់៦០០ដុល្លារ ក្នុង១ម៉ែត្រការ៉េ។

ក្នុងការវាយតម្លៃប្រភេទដី នៅក្នុងក្រុងកំពង់ចាម មានរហូតដល់៨ប្រភេទ ដោយតម្រូវឱ្យត្រូវបង់ពន្ធជូនរដ្ឋ ក្នុងរង្វង់ចាប់ពី១ដុល្លារ ទៅ៦០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។

មន្ត្រីជំនាញពន្ធដារខេត្ត បានលើកឡើងថា ចំពោះដីប្រភេទមួយ ត្រូវបង់ពន្ធចំនួន៦០០ដុល្លារ ក្នុងមួយម៉ែត្រក្រឡា គឺដីស្ថិតនៅជុំវិញផ្សារនិងផ្លូវមេ ក្នុងនោះមានផ្សារធំកំពង់ចាម ផ្សាររាត្រី សង្ខាងផ្លូវជាតិលេខ៧ថ្មី ចាប់ពីផ្លូវសូរិយាវរ្ម័នទី២ ដល់ស្ពានគីហ្សុណា ព្រំប្រទល់ស្រុកត្បូងឃ្មុំ សង្ខាងផ្លូវជាតិលេខ៧ចាស់ ចាប់ពីកែងផ្លូវព្រះមុនីវង្សដល់កែងផ្លូវព្រះសីហនុ នៅមាត់ទន្លេសង្ខាងផ្លូវព្រះកេតុមាលា ចាប់ពីរង្វង់មូលផ្សារធំ ដល់សង្ខាងកែងផ្លូវសូរិយវរ្ម័នទី ២ សង្ខាងផ្លូវព្រះកុសមៈនារីរ័ត្ន ចាប់ពីមុខសាលាខេត្ត ដល់ផ្លូវព្រះសីហនុ រួមទាំងតំបន់មួយចំនួនទៀត។

លោក ចាន់ ផល្លី អភិបាលក្រុងកំពង់ចាម បានគូសបញ្ជាក់ថា សម្រាប់ដីនៅក្នុងក្រុងកំពង់ចាម ដែលមានចំនួន ៤សង្កាត់ ក្នុងនោះរួមមាន បឹងកុក កំពង់ចាម វាលវង់ និងសំបួរមាស គឺមានចំនួន៨ប្រភេទ ហើយការបង់ពន្ធជូនរដ្ឋ គឺតំបន់ខ្លះត្រូវបង់ចាប់ពី១ដុល្លាររហូតដល់៦០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

កិច្ចប្រជុំនេះ ក៏មានការឯកភាពគ្នាសម្រាប់តម្លៃទៅលើតារាងជារួម ហើយការបង់ពន្ធដីនេះធ្វើឡើងរវាងភាគីក លក់ឱ្យទៅភាគីខ។ បើសិនជាដីនោះ នៅក្នុងប្រភេទលេខ៨ ការបង់ពន្ធ គឺមិនមានចំនួនច្រើននោះទេ។

ជាក់ស្ដែង នៅក្នុងតារាងប្រភេទសំណង់ ដូចជាជាន់ក្រោមដី សំណង់សាងសង់ពីឥដ្ឋ បេតុងត្រូវបង់ ១៨០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ សំណង់ផ្ទាល់ដី ត្រូវបង់ ២២០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ សំណង់ជាន់ទី១ ត្រូវបង់ ១៨០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ សំណង់ជាន់ទី២ ដល់ទី៥ បង់១៣០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ សំណង់ជាន់ទី៦ ដល់ទី១០ បង់ ៦០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ និងចាប់ពីជាន់ទី១១ ឡើងទៅ ត្រូវបង់ ៧០០ដុល្លារ៕

រដ្ឋាភិបាល ផ្តល់ បណ្ណកម្មសិទ្ធិដីធ្លី ជាង៦លានបណ្ណដល់ ប្រជា ពលរដ្ឋ គិតត្រឹមដំណាច់ឆ្នាំ២០២១នេះ

ដោយ៖ សូរិយា

ភ្នំពេញ ៖ គិតពីចាប់ផ្តើមអនុវត្តដល់ដំណាច់ឆ្នាំ២០២១ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានចេញបណ្ណកម្មសិទ្ធិដីបានចំនួន៦ ៤១៥ ៣១១បណ្ណ ស្មើនឹង៩១,៦% នៃចំនួនក្បាលដីប៉ាន់ស្មានដំបូង៧លានក្បាលដី លើសផែនការ១,៦%ធៀបនឹងសូចនាករ ដែលបានកំណត់ក្នុងផែនការយុទ្ធសាស្ត្ររបស់ក្រសួង។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២១។

 

ក្នុងការចេញបណ្ណនោះ រួមមានការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធសម្រេចបាន៥ ៧៩១ ៧៦១បណ្ណ និងចែកបណ្ណបានចំនួន៥ ៣២៩ ១៥៣បណ្ណ (សម្បទានដី សង្គមកិច្ចចំនួន១៧៩៩៣បណ្ណ)។ ចំណែកការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ សម្រេចបាន៦២៣ ៥៥០បណ្ណ ក្នុងនោះដីរដ្ឋបាន១៨៩ទីតាំងចំនួន២ ១០៤បណ្ណ ទំហំ៩០៧៤៩៣ហិកតា ដីឯកជនរបស់បុគ្គលឯកជន បាន៦២០ ៥៩០បណ្ណ និងដីសហគមន៍ជនជាតិដើមភាគតិចបាន៣៣សហគមន៍ ស្មើនឹង៨៥៦បណ្ណ ទំហំ៣៣ ៨៩៩ហិកតា សម្រាប់៣ ២៣៥គ្រួសារ។

 

 

ដោយឡែក ការចុះបញ្ជីដីគរុភណ្ឌវត្តបានចំនួន១ ៩៣៦ វត្តស្មើនឹង ២ ៤០៤បណ្ណ (ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធបាន២០៨៥បណ្ណ និងដាច់ដោយដុំ បាន ចំនួន៣១៩បណ្ណ)៕

ក្នុងឆ្នាំ២០២១ ក្រសួងដែនដីចេញអាជ្ញាប័ណ្ណសំណង់ជាង៤ពាន់គម្រោង ក្នុងទំហំសរុបជាង៥ពាន់លានដុល្លារ

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ទោះបីជាវិស័យសំណង់កម្ពុជារងផលប៉ះពាល់ក្នុងវិបត្តិកូវីដ១៩ក្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅបន្តចេញអាជ្ញាប័ណ្ណសាងសង់ដល់គម្រោងសំណង់ប្រមាណជាង៤០០០គម្រោង ក្នុងឆ្នាំ២០២១នេះ។

បើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យដឹងថា ទិន្នន័យសំណង់ទូទាំងប្រទេសមានចំនួន ៤៣០៣គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន១២ ៩៩៨ ០៧២ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ៥៣៣៣លានដុល្លារអាមេរិក។ បើធៀបនឹងឆ្នាំ២០២០ មានការថយចុះ ប្រមាណ៣១,២១ភាគរយ។

ក្នុងចំណោមគម្រោងទាំងជាង៤ពាន់គម្រោងនោះ មានសមត្ថកិច្ចក្រសួងមានចំនួន៣៨៨គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់ចំនួន១០,៤២លានម៉ែត្រការ៉េ តម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ៤២១៨លានដុល្លារអាមេរិក ធៀបនឹងឆ្នាំមុនថយចុះ ប្រមាណ៣៦,៥៧ភាគរយ។ សមត្ថកិច្ចរដ្ឋបាលរាជធានី ខេត្ត មានចំនួន៩១៥គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់ចំនួន២ ៥៧៧ ៧៨០ម៉ែត្រការ៉េ តម្លៃប៉ាន់ស្មានទុនសរុបប្រមាណ១១១៤លានដុល្លារអាមេរិក ធៀបនឹងឆ្នាំមុនកើនឡើង១,១៧ភាគរយ។

ក្នុងរបាយការណ៍បញ្ជាក់ថា គិតចាប់ពីឆ្នាំ២០០០ ដល់ដំណាច់ឆ្នាំ២០២១ ក្រសួងបានចេញលិខិតអនុញ្ញាតសាងសង់នៅទូទាំងប្រទេសចំនួន៥៧៥៩០គម្រោង ផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន១៦៦លានម៉ែត្រការ៉េ និងមានតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណ៦៦២០៥លានដុល្លារអាមេរិក ៕

ក្រសួងសាធារណការផ្តល់សិទ្ធដល់ក្រុមហ៊ុនចំនួន៨អាចកែរថយន្តចង្កូតពីស្តាំមកឆ្វេងបាន

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសទទួលស្គាល់ក្រុមហ៊ុនចំនួន០៨ អាចធ្វើអាជីវកម្មកែចង្កូតពីស្តាំមកឆ្វេង ស្របតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាល។

សេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន នឹងមិនអនុញ្ញាតឱ្យរថយន្តគ្រប់ប្រភេទកែចង្កូតពីស្តាំមកឆ្វេង នៅតាមយានដ្ឋានគ្មានច្បាប់អនុញ្ញាតធ្វេីអាជីវកម្ម ដោយសារសកម្មភាពកែចង្កូតពីស្តាំមកឆ្វេងនៅតាមយានដ្ឋាន ពុំមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដែលអាចបណ្តាលឱ្យរថយន្តបេីកបរពុំមានសុវត្ថិភាព និងបង្កគ្រោះថ្នាក់ជាយថាហេតុនៅពេលធ្វេីចរាចរណ៍លេីផ្លូវថ្នល់។

ក្រសួងសាធារណការ និងដឹកជញ្ជូនបង្ហាញឈ្មោះក្រុមហ៊ុនចំនួន០៨ ដែលទទួលបានការអនុញ្ញាតិឲ្យធ្វើអាជីវកម្មកែចង្កូតពីស្តាំមកឆ្វេងរួមមាន៖

១.ក្រុមហ៊ុន Fuji Form Co., Ltd
២.ក្រុមហ៊ុន Lien Thong Investment Group Co.Ltd
៣.ក្រុមហ៊ុន S.T.P International (Cambodia )Public Co., Ltd
៤.ក្រុមហ៊ុន Seconimex Co., Ltd
៥.ក្រុមហ៊ុន សុវណ្ណយន្ត( SOVANN YAUN Co., Ltd)
៦.ប៉ាស្ទ័រមានជ័យ
៧.ក្រុមហ៊ុន ភី.អ.វ៉ាយ គ្លូបល ឯ.ក
៨.ក្រុមហ៊ុន ប៉ាវ គីមស្រ៊ាង

រដ្ឋាភិបាលកម្ពុជាបានប្តេជ្ញានឹងមិនឱ្យមានរថយន្តចង្កូតស្តាំប្រើប្រាស់នៅលើដងផ្លូវទៀតឡើយ។ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២តទៅ កម្ពុជាមិនអនុញ្ញាតឱ្យរថយន្តឯកជនដែលមានចង្កូតស្ដាំធ្វើដំណើរលើផ្លូវសាធារណៈទៀតឡើយ។ ប៉ុន្តែលើកលែងតែរថយន្តចង្កូតស្ដាំមួយចំនួនដែលមានការអនុគ្រោះពីរាជរដ្ឋាភិបាល ក្នុងនោះដូចជា រថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ និងរថយន្តដឹកសំរាមជាដើម។

កន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសទុកពេលឱ្យម្ចាស់រថយន្តចង្កូតស្តាំទាំងអស់ ត្រូវរួសរាន់មកបង់ប្រាក់ពន្ធអាករ ដើម្បីទទួលបានការអនុគ្រោះបន្ធូរ បន្ថយពន្ធចំនួន១០%ដែរ និងត្រូវយករថយន្តទៅកែចង្កូតឆ្វេងឱ្យបានមុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២៕

Blue Line helps Thon Buri become No.1 condo location

Thon Buri-Wong Wian Yai-Bang Wa was ranked as the most desirable condo area after an extension of the Blue Line began running to the location, according to a study by property research and consulting company Terra Media and Consulting.

Managing director Sumitra Wongpakdee said the MRT Blue Line, which completes its loop around the centre of Bangkok, has since last year helped facilitate trips from the Thon Buri area to workplaces in Silom, Sathon and Sukhumvit.

“With the MRT, the Thon Buri area, where there are also BTS stations, is closer to the central business district than other locations,” she said. “It dethroned Ratchada-Rama 9-Phetchaburi, the number one location last year.”

For low-rise houses, Bang Na was the most in-demand location as the metropolitan growth has expanded to eastern Bangkok.

The location was also an area located near a cluster of warehouses which has seen rising demand due to an online business surge.

The market research was conducted by Terrabkk.com from Oct 29-Nov 30, with the 1,000 respondents intending to buy a residential unit within three years and with a monthly income of at least 12,000 baht.

Of the total, 42% had a monthly income of between 12,000-35,000 baht. The largest group, at 47%, was single.

Gen Y, or those aged 27-40 years old, was the largest group at 51% of the total, followed by Gen X, aged 41-55 years old (37%).

Their top two workplace locations were Silom-Sathon and Sukhumvit-Chidlom-Thong Lor-Ekamai, representing 15% each.

Top residential locations included Thon Buri-Wong Wian Yai-Bang Wa (10%), Lat Phrao-Bang Kapi-Ramkhamhaeng (9%), Silom-Sathon (8%) and Ram Intra-Minburi-Nong Chok (8%).

A single detached house was the property type they most wanted to buy, at 63%, followed by condo (39%), town home (28%), resort home (18%) and semi-detached house (13%). Unit prices of between two to five million baht were the most popular.

“The intention to buy a shophouse this year doubled from last year, driven by salarymen who had less income during the pandemic and wanted to have a second job like online sales,” she said. “A shophouse can be used as a house and a warehouse.”

Ms Sumitra said this year’s survey was the first time that resort home was picked as a choice as it was popular among civil servants, employees in state enterprises, and professions such as engineers and doctors.

Overall, the top three reasons to buy a new house were a desire to own a home, wanting a better society and security, and to invest or speculate.

For single detached houses, some potential buyers want to buy it to replace their small or old properties.

Those who wanted to buy a condo or a townhouse were keen for a location near a mass transit line.
Source: Bangkok Post

តើក្រុមហ៊ុនផ្លូវដែកចិន China Railway ដែលមានវត្តមាននៅកម្ពុជា មានទំហំទុនវិនិយោគប៉ុន្មាន មានបុត្រសម្ព័ន្ធប៉ុន្មាន?

ដោយសុខុម

ភ្នំពេញ: យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកកាលពីខែសីហា កន្លងទៅឱ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូនបានអនុញ្ញាតឱ្យក្រុមហ៊ុនស្ថាបនាផ្លូវដែកចិន China Railway ធ្វើការសិក្សាលទ្ធភាពស្ថាបនាផ្លូវដែករវាងរាជធានីភ្នំពេញ និងក្រុងបាវិត ក្នុងខេត្តស្វាយរៀង។

ប៉ុន្តែតើអ្នកទាំងអស់គ្នាដឹងទេថា ក្រុមហ៊ុនអភិវឌ្ឍន៍ផ្លូវដែកដ៏ធំរបស់មហាយក្សចិន មួយនេះមានទំហំទុនវិនិយោគប៉ុន្មាន មានបុត្រសម្ព័ន្ធប៉ុន្មាន និងមានប្រវត្តិបែបណា?

ក្រុមហ៊ុន China Railway ដែលមានការិយាល័យកណ្ដាលនៅសង្កាត់ហៃទៀន (Haidian) ក្រុងប៉េកាំង ប្រទេសចិន គឺជាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋចិន ដែលមានបុត្រសម្ព័ន្ធរហូតដល់ទៅ២១ ហើយកាលពីមុនវាធ្លាប់ជាផ្នែកមួយក្រសួងផ្លូវដែកដែលពេលនេះលែងមានទៅហើយ។

កាលពីមុនក្រុមហ៊ុននេះថែមទាំងមានកងកម្លាំងប៉ូលិស ការិយាល័យរដ្ឋអាជ្ញា និងប្រព័ន្ធតុលាការផ្ទាល់ខ្លួនទៀតផង។ នាយកដ្ឋានប៉ូលិសផ្លូវដែកនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុននេះនៅឡើយ។ កងកម្លាំងប៉ូលិសផ្លូវដែកនេះគឺជាសេវាស៊ីវិលនៃក្រសួងសន្តិសុខសាធារណៈ ប៉ុន្តែពួកគេនៅតែបើកប្រាក់ខែ និងស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុននេះ។

*ប្រវត្តិក្រុមហ៊ុន

ដំបូងឡើយក្រុមហ៊ុននេះត្រូវបានបង្កើតឡើងជាក្រសួងនៅថ្ងៃទី១៩ ឆ្នាំ១៩៥០ ហើយក្រោយមកបានវិវឌ្ឍខ្លួនទៅជាក្រុមហ៊ុននៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ ដោយដាក់ឈ្មោះថា China Railway Corporation។

ក្រោយមកទៀត នៅថ្ងៃទី១៨ មិថុនា ឆ្នាំ២០១៩ ក្រុមហ៊ុន China Railway Corporation ត្រូវបានរៀបចំរចនាសម្ព័ន្ធឡើងវិញដោយដាក់ឈ្មោះថ្មីថា China State Railway Group Co., Ltd ក្រោមច្បាប់ស្ដីពីសាជីវកម្មរបស់ប្រទេសចិន រហួតមកទល់បច្ចុប្បន្ន។

គិតត្រឹមឆ្នាំ២០១៧ ក្រុមហ៊ុន China Railway បានផ្ដល់សេវាដឹកជញ្ជូនទំនិញតាមរថភ្លើងទៅកាន់ទីក្រុងចំនួន១៥នៅអឺរ៉ុប រួមទាំងទីក្រុងអេស្ប៉ាញ Madrid និងទីក្រុងអាល្លឺម៉ង់ Hamburg ព្រមទាំងសេវាសាកល្បងទៅកាន់ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដើម្បីស្ទង់មើលតម្រូវការផងដែរ។

យោងតាមសារព័ត៌មាន Statista ដែលបានចុះផ្សាយកាលពីឧសភា ឆ្នាំ២០២១ ឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០២០ ក្រុមហ៊ុន China Railway Group មានទ្រព្យសកម្មសរុបប្រមាណ១,២ទ្រីលានយ័ន (ជាង១៨៨ពាន់លានដុល្លារអាមេរិក) ហើយតម្លៃទ្រព្យសកម្មទាំងនេះបានបន្តកើនឡើងជាលំដាប់ចាប់តាំងពីពេលនោះមក៕

បណ្តាស្រុកទាំងអស់នៃខេត្តសៀមរាបនឹងរៀបចំពិធីបុណ្យចូលឆ្នាំសកលជាលើកដំបូង

ដោយៈគង់ ម៉ាលីនណា

សៀមរាបៈ ជារឿងគួរឲ្យអបអរសាទរមួយ ដែលបណ្តាស្រុកទាំងអស់នៃខេត្តសៀមរាប នឹងរៀបចំពិធីបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២១ ឈានចូលឆ្នាំ២០២២ខាងមុខ។

ក្រោយពីប្រមុខដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបញ្ចប់ព្រឹ​ត្តិ​ការណ៍សហគមន៍២០កុម្ភៈ២០២១ កាលពីថ្ងៃទី២០ធ្នូ ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ និងដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងផ្សព្វផ្សាយពីសក្កានុពលទេសចរណ៍ធម្មជាតិ ទេសចរណ៍កែច្នៃ តាមតំបន់ដល់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក បានរៀបចំនិងសហការជាមួយ សសយកខេត្ត សហគ្រិនវ័យក្មេង វិស័យឯកជន ក្នុងការរៀបចំពិធីបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកលឆ្នាំ២០២១ ឈានចូលឆ្នាំ២០២២ ដែលមានកម្មវិធីតាមទីតាំងដូចខាងក្រោម

– ក្រុងសៀមរាប នៅខាងមុខបរិវេណសួនច្បារព្រះរាជដំណាក់
-ស្រុកស្វាយលើ នៅជើងភ្នំគូលេន (ផ្លូវឡើងភ្នំថ្មី) ភូមិបិទផ្កា ឃុំស្វាយលើ
-ស្រុកស្រីស្នំ នៅរមណីដ្ឋានស្រីស្នំភូមិខ្ញុំ ភូមិត្រាំកង់ ឃុំស្លែងស្ពាន
-ស្រុកបន្ទាយស្រី មាន ០៥ទីតាំង ទីតាំងទី១-តាំងពិព័រណ៍អាហារជនបទ នៅភូមិព្រះដាក់, ទី២-អាហារ Buffet និងបោះតង់ នៅភូមិលំហែសរសី, ទី៣-បោះតង់ និងតន្ត្រីស្គរដៃ នៅសួនក្រអូមឃុនរាម, ទី៤-បោះតង់ និងតន្ត្រីស្គរដៃ នៅបន្ទាយស្រីទេវី និងទី៥- ពិព័រណ៍ និង Concert ដីឡូត៍ ឡេង ណាវ៉ាត់ត្រា នៅភូមិតាកុះ ឃុំខ្នារសណ្ដាយ
-ស្រុកវ៉ារិន នៅសហគមន៍ព្រៃឈើចង្ក្រានរយ

ការរៀបចំព្រឹត្តិការណ៍ខាងលើនេះ ក៏មានកម្មវិធីកម្សាន្តជាច្រើនដូចខាងក្រោម
១-ការប្រឡងចម្រៀង រាំលែងកម្សាន្ត និងរាំវង់ស្គរដៃ
២-ទស្សនាការសម្ដែងសិល្បៈ និងរបាំប្រជាប្រិយ
៣-ទស្សនាស្ដង់លក់ទំនិញ និងម្ហូបអាហារ
៤-ទស្សនាការបាញ់កាំជ្រួច អបអរសាទការឆ្លងឆ្នាំសកល នៅយប់ថ្ងៃទី៣១ ធ្នូ។
៥-ជិះគោយន្តសហគមន៍ ឆ្ពោះទៅលេងព្រៃសហគមន៍ និងឡើងភ្នំគយគន់ថ្ងៃអស្ដង្គត ។ល។

យោងតាមស្ថានភាពបច្ចប្បន្ននេះ ទំនោរនៃការដើរកម្សាន្តរបស់ប្រជាជនខ្មែរ ឃើញមានការកើនឡើង ក៏ប៉ុន្តែដោយសារកូវីដ-១៩ ស្ថានភាពភាពនៃដំណើរកម្សាន្ត ក៏មានការផ្លាស់ប្ដូរ តែដោយមានការយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខភាព របស់ប្រជាជនពីរាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រជាជនភាគច្រើនបានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩។

កម្ពុជាមានសុខសន្តិភាពពេញបរិបូរណ៍ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ អាចធ្វើដំណើរកម្សាន្តបានគ្រប់ទីកន្លែង ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធថ្មីក្នុងក្រុងដ៏ស្រស់ស្អាត (គម្រោងសាងសង់ផ្លូវ ៣៨ខ្សែ) តំបន់ទេសចរណ៍ដ៏សម្បូរបែប ទាំងតំបន់ទេសចរណ៍ធម្មជាតិ តំបន់ទេសចរណ៍វប្បធម៌ និងតំបន់ទេសចរណ៍កែច្នៃជាច្រើនកន្លែង។

ចំណុចដ៏មានសក្តានុពលទាំងអស់ខាងលើនេះហើយ ដែលជំរុញឱ្យវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ចាប់ផ្ដើមដំណើរការឡើងវិញ លើគ្រប់វិស័យ ទាំងសេវាកម្មដឹកជញ្ជូន ភោជនីយដ្ឋាន អាហារដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ផ្សារលក់ទំនិញ និងសេវាកម្មជាច្រើនទៀតទាក់ទងនឹងវិស័យទេសចរណ៍។

រដ្ឋបាលខេត្ត សូមទទូចស្នើសុំដល់បង ប្អូនអ្នកធ្វើដំណើរកំសាន្ត ជាពិសេស ម្ចាស់តាមទីកន្លែងស្នាក់នៅ អាហារដ្ឋាន សូមយកចិត្តទុកដាក់ខ្ពស់ចំពោះវិធានការ ៣កុំ៣ការពារ និងស្តង់ដារអប្បរមានៃវិធានសុវត្ថិភាពទេសច​រណ៍៕

គម្រោងផ្លូវរថភ្លើង MRT Blue Line ធ្វើឱ្យសង្កាត់ “ថុនប៊ូរី” ក្លាយជាទីតាំងលេខ១ សម្រាប់ការវិនិយោគខុនដូ

ដោយៈសុខុម

បាងកក: សង្កាត់ “ថុនប៊ូរី” (Thon Buri) បានជាប់ចំណាត់ថ្នាក់ជាតំបន់ត្រូវប៉ាន់បំផុត សម្រាប់គម្រោងខុនដូ ក្នុងទីក្រុងបាងកក ប្រទេសថៃ បន្ទាប់ពីការពង្រីកគម្រោងផ្លូវរថភ្លើង MRT Blue Line រត់កាត់ចំតំបន់នេះ។ នេះបើយោងតាម Terra Media and Consulting ដែលជាក្រុមហ៊ុនស្រាវជ្រាវ និងផ្ដល់ប្រឹក្សាផ្នែកអចលនទ្រព្យ។

លោកស្រី Sumitra Wongpakdee នាយកគ្រប់គ្រងក្រុមហ៊ុន Terra Media and Consulting បានលើកឡើងថា ចាប់តាំងពីឆ្នាំ២០២០ មក ខ្សែរថភ្លើង MRT Blue Line ជួយសម្រួលបានច្រើននូវការធ្វើដំណើរពីតំបន់ថុនប៊ូរី ទៅកាន់កន្លែងធ្វើការនានា ក្នុងសង្កាត់ស៊ីឡុម (Silom) សង្កាត់សាថន (Sathon) និងសង្កាត់សុខុមវីត (Sukhumvit)។

លោកស្រីបន្ថែមទៀតថា “ខ្សែរថភ្លើង MRT Blue Line បានធ្វើឱ្យតំបន់ថុនប៊ូរី ស្ថិតនៅកៀកសង្កាត់ពាណិជ្ជកម្មកណ្តាលក្រុង ជាងទីតាំងផ្សេងៗទៀត”។ លោកស្រីបន្តថា “ថុនប៊ូរី បានវ៉ាឈ្នះ Ratchada-Rama 9-Phetchaburi ដែលជាតំបន់ត្រូវប៉ាន់លេខ១ សម្រាប់គម្រោងខុនដូកាលពីឆ្នាំមុន”។

សម្រាប់ផ្ទះកម្ពស់ទាប សង្កាត់បាងណា (Bang Na) គឺជាទីតាំងដែលមានតម្រូវការខ្លាំងបំផុត នៅពេលក្រុងបានពង្រីក ទៅភាគខាងកើតនៃក្រុងបាងកក។

ទីតាំងនេះក៏ជាតំបន់មួយ ដែលមានទីតាំងស្ថិតនៅជិត បណ្ដុំឃ្លាំង ដែលបាន និងកំពុងកើនឡើងតម្រូវការ ដោយសារអាជីវកម្មអនឡាញមានសន្ទុះកើនឡើងផងដែរ។

ការស្រាវជ្រាវទីផ្សារនេះ ត្រូវបានធ្វើឡើងដោយសារព័ត៌មាន Terrabkk.com ចាប់ពីថ្ងៃទី២៩ តុលា ដល់ថ្ងៃទី៣០ វិច្ឆិកា ដោយអ្នកឆ្លើយសំណួរចំនួន១.០០០នាក់ ដែលមានប្រាក់ចំណូលប្រចាំខែយ៉ាងតិច១២.០០០បាត (៣៦០ដុល្លារអាមេរិក) បង្ហើបប្រាប់ថា ពួកគេមានបំណងទិញខុនដូក្នុងពេល៣ឆ្នាំទៀត។

ក្នុងចំណោមអ្នកឆ្លើយទាំងអស់ ចំនួន៤២%មានប្រាក់ចំណូលប្រចាំខែចន្លោះពី១២.០០០បាត (៣៦០ដុល្លារអាមេរិក) ទៅ៣៥.០០០បាត (១.០៥០ដុល្លារអាមេរិក) ហើយ៤៧%ជាអ្នកនៅលីវ មិនទាន់មានគ្រួសារ។

ក្រុមអ្នកឆ្លើយដែលមានអាយុពី២៧ ឆ្នាំដល់៤០ឆ្នាំ (Gen Y) មានចំនួន៥១% ហើយក្រុមអ្នកឆ្លើយ ដែលមានអាយុពី៤១ឆ្នាំ ដល់៥៥ឆ្នាំ (Gen X) មានចំនួន៣៧%៕ Bangkok Post៕

សម្តេចតេជោនឹងអញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥ ពីបាត់ដំបងទៅកាន់ក្រុងសិរីសោភ័ណ នៅថ្ងៃទី១០មករា​ខាងមុខ

ដោយៈជេស៊ីកា

ភ្នំពេញៈ ប្រមុខរដ្ឋាភិបាល សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជានឹងអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៥ពីក្រុងបាត់ដំបង ទៅកាន់ក្រុងសិរីសោភ័ណ នាពេលខាងមុខនេះ។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យ ដឹងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី២៩ ធ្នូកន្លងមកថា តាមកាលវិភាគ គឺសម្តេចតេជោនាយករដ្ឋមន្រ្តីនឹងអញ្ជើញចូលរួម សម្ភោធដាក់ឲ្យប្រើប្រាស់ កំណាត់ផ្លូវខាងលើនេះ នៅថ្ងៃទី១០ មករា ឆ្នាំ២០២២ខាងមុខនេះ។

លោកបន្តថា “កាលវិភាគរបស់សម្តេចបានដាក់រួចហើយ គឺកំណត់នៅថ្ងៃទី១០ មករា ខាងមុខ ដោយសម្តេចនឹងអញ្ជើញចូលរួមសម្ភោធផ្លូវជាតិដ៏សំខាន់នេះ”។

ផ្លូវជាតិលេខ៥ ចាប់ពីចំណុចព្រែកក្តាមរហូតដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាននិងកំពុងសាងសង់ដោយក្រុមហ៊ុនជប៉ុន និងទទួលហិរញ្ញប្បទានពីរដ្ឋាភិបាលជប៉ុន ក្នុងទំហំទឹកប្រាក់ប្រមាណ ៥០០លានដុល្លារអាមេរិក។

ផ្លូវជាតិនេះ ត្រូវបានចាត់ទុកជាផ្លូវហាយវេអាស៊ាន នៃផែនការអភិវឌ្ឍ​ត្បូង ត្បូងក្នុងក្របខ័ណ្ឌនៃបណ្តាប្រទេសស្ថិត ក្នុងមហាអនុតំបន់ទន្លេមេគង្គ ក៏ដូចជា ស្ថិតនៅក្នុងផែនការតភ្ជាប់ក្នុងក្របខ័ណ្ឌអាស៊ានផងដែរ។

ផ្លូវជាតិលេខ៥ នឹងសាងសង់វាងក្រុងសំខាន់ៗជាច្រើន ដូចជា ក្រុងកំពង់ឆ្នាំង ក្រុងពោធិសាត់ តំបន់ទីប្រជុំជនស្រុកឧត្តុង ក្រុងបាត់ដំបង និងក្រុមសិរីសោភ័ណ ក្នុងខេត្តបន្ទាយមានជ័យផងដែរ។

ផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងផែនការតភ្ជាប់រវាងប្រទេសថៃ កម្ពុជា និងវៀតណាម ដែលលោកហេង សុខគង់រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនាវនុវតន៍បានលើកឡើងថា រដ្ឋាភិបាលនឹងសា​ង​សង់សួនឧស្សាហកម្ម នៅតាមតំបន់ជាប់ផ្លូវជាតិនេះ ដើម្បីជួយសម្រួល​ដល់លំហូរពាណិជ្ជកម្ម និងទាញយកផលប្រយោជន៍ ពីការដឹកជញ្ជូនទំនិញឆ្លងកាត់តំបន់នេះ៕

ដំណឹងល្អៈក្រុមហ៊ុនធំលំដាប់លេខ២លើពិភពលោក China Railways បានបង្ហាញវត្តមាននៅកម្ពុជាហើយ

ដោយៈជេស៊ីកា

ភ្នំពេញៈ ក្រុមហ៊ុនសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ ធំជាងគេលំដាប់លេខ២នៅលើពិភពលោក បាននិងកំពុងបង្ហាញវត្តមាននៅកម្ពុជារួចហើយកាលពីពេលថ្មីៗនេះ។

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុននេះ បានមានប្រសាសន៍ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុននេះ កំពុងសិក្សាលើគំរោងហេដ្ឋារចនាសម្ព័ន្ឋជាច្រើននៅកម្ពុជា និងផ្លូវល្បឿនលឿនភ្នំពេញ បាវិតផងដែរ។

ក្រុមហ៊ុននេះ មានបុត្រសម្ព័ន្ឋប្រមាណ៥០ក្រុមហ៊ុន ដែលក្រុមហ៊ុននេះជាផ្នែកមួយ នៃក្រុមហ៊ុនរបស់រដ្ឋាភិបាលចិន ដែលជាក្រុមហ៊ុនមានជំនាញច្បាស់លាស់ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ឋធំៗ ជាច្រើននៅប្រទេសចិន និងបណ្តាប្រទេសនានានៅលើពិភពលោក។

តាមប្រភពព៌តមានដដែលបានឲ្យដឹងថា ក្រុមហ៊ុនបុត្រសម្ព័ន្ឋរបស់ក្រុមហ៊ុន China Railways ចំំនួន៦ទៀតនឹងចូលមកកាន់ប្រទេសកម្ពុជាឆាប់ៗនេះ។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងក្នុងកិច្ចប្រជុំគណរដ្ឋមន្រ្តីកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលមានផែនការកែលំអរផ្លូវរថភ្លើងភ្នំពេញ ព្រះសីហនុ ទៅជាខ្សែរថភ្លើងទំនើប និងមានល្បឿនលឿននាពេលខាងមុខនេះ។

ជាមួយគ្នានេះ សម្តេចក៏បានបង្ហើបពីគំរោងសាងសង់ខ្សែ រថភ្លើងល្បឿនលឿនពីភ្នំពេញ ទៅកាន់ក្រុងសៀមរាប និងពីក្រុងសៀមរាបទៅកាន់ព្រំដែនប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យផងដែរ៕