លោកឧកញ៉ាលឹម ហេងៈអ្នកវិនិយោគចិនបានចាប់ផ្តើមមកកម្ពុជាវិញបណ្តើរៗហើយ

ដោយៈគង់ សុរិយា

ភ្នំពេញៈ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រ​សាសន៍ឲ្យដឹងថា អ្នកវិនិយោគចិនបានមកកម្ពុជាបណ្តើរៗហើយ ដោយយើងសង្ឃឹមថា ក្រោយដំណើរទស្សនកិច្ចរបស់លោកវ៉ាង យីមកកម្ពុជា អ្នកវិនិយោគចិននឹងមកកាន់កម្ពុជាកាន់តែច្រើនថែមទៀត។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង តាមប្រព័ន្ឋតេឡេក្រាម កាលពីរាត្រីថ្ងៃទី១០ កញ្ញាកន្លងមកថា ដំណើរទស្សនកិច្ចរបស់លោកវ៉ាង យីទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន មកទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី១២ ដល់១៣កញ្ញាខាងមុខនេះ មានភាពស្របគ្នាល្អណាស់ ដែលសភាជាតិរបស់កម្ពុជា បានអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា​ ចិន ដែលនឹងដាក់ឲ្យប្រើប្រាស់ ក្រោយព្រះមហាក្សត្រឡាយ ព្រហស្ថលេខា វាជារឿងអបអរសាទរមួយហើយ។

ទី២ ការអញ្ជើញមកទស្សនកិច្ចរបស់ឯកឧត្តម គឺគាត់អញ្ជើញមកប្រគល់សំណង់អាគារពហុកីឡដ្ឋានមរតកតេជោជូនកម្ពុជា ដែលជាអំណោយដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានពីមិត្តចិន ដល់កម្ពុជា ដែលនឹងរៀបចំធ្វើម្ចាស់ផ្ទះកីឡស៊ីហ្គេម នាឆ្នាំ២០២៣ខាងមុខនេះ វាជាកិត្តិយសមួយទៀតសម្រាប់កម្ពុជា ដែលលើកមុខមាត់កម្ពុជានាពេលខាងមុខនេះ។

លោកឧកញ៉ាលឹម ហេងបានបន្តថា “ចំណងមិត្តភាពដូចដែកថែបរបស់កម្ពុជា និងភាពជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជា ចិន ដែលមិត្តចិនបានគាំទ្រកម្ពុជាទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយនេះ ក៏ជាការបង្ហាញឲ្យវិនិយោគចិនបរទេស ពិសេសវិនិយោគិន​ចិនកាន់តែមានទំនុកចិត្តមកវិនិយោគនៅកម្ពុជា”។ លោកបន្តថា “ខ្ញុំគិតថាដំណើរទស្សន​កិច្ចនេះ ជាផលចំណេញដ៏ធំសំរាប់កម្ពុជា ជាប្រទេសតូចមួយ ដែលមហាអំណាចដ៏ធំយក​ចិត្តទុកដាក់ក្នុងភាពជាដៃគូស្មើមុខ ស្មើមាត់លើកិច្ចសហប្រតិបត្តិការអន្តរជាតិ”។

ជាមួយគ្នានេះ លោកឃាង ភារម្យអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានមានប្រ​សាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា អ្នកវិនិយោគចិន ដែលបានវិនិយោគគំរោងនៅកម្ពុជា បានចាប់ផ្តើមវិលត្រលប់មកកាន់ ក្រុងព្រះសីហនុបណ្តើរៗឡើងវិញហើយ ខណៈជើងហោះហើររបស់អាកាសចរណ៍កាន់តែមានភាពសកម្មជាងមុន។
លោកបន្តថា “វត្តមានរបស់អ្នកវិនិយោគចិន ពិតជាបានឈានជើងមកកាន់ក្រុងព្រះសីហនុហើយ ពិសេសអ្នកវិនិយោគ ដែលបានបោះទុនវិនិយោគនៅខេត្តមួយនេះ”៕

វិមានពហុកីឡដ្ឋានជាតិមរតកតេជោ នឹងជំរុញសក្ដានុពលវិនិយោគនិងពាណិជ្ជកម្មកាន់តែខ្លាំងនៅតំបន់ជុំវិញ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ វិមានពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានធ្វើពិធីប្រគល់និងទទួលដោយសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី និងលោក Wang Yi នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ។ តាមរយៈគម្រោងពហុកីឡដ្ឋានជាតិមរតកតេជោនេះដែរ នឹងជំរុញសក្ដានុពលវិនិយោគ និងពាណិជ្ជកម្មនៅតំបន់ជុំវិញនោះ កាន់តែខ្លាំងថែមទៀតនាពេលអនាគត ។

ពហុកីឡដ្ឋានជាតិនេះ សាងសង់លើផ្ទៃដីសរុបប្រមាណជាង៨០ហិចតា ចំណាយទឹកប្រាក់ប្រមាណជាង១៦០លានដុល្លារអាមេរិក ជាហិរញ្ញប្បទានឥតសំណងរបស់ប្រទេសចិន និងចំណាយពេលវេលាសាងសង់ជិត៨ឆ្នាំ ។

បើតាមអ្នកជំនាញ នៃវិស័យអចលនទ្រព្យកម្ពុជាជាច្រើន បានបង្ហាញពីសុទិដ្ឋនិយម ចំពោះវិមានពហុកីឡដ្ឋានជាតិមួយនេះថា នឹងជំរុញសក្ដានុពលវិនិយោគ ក៏ដូចជាពាណិជ្ជកម្ម កាន់តែច្រើននៅពេលអនាគតខាងមុខ ខណៈអ្នកវិនិយោគជាច្រើនបាននិងកំពុងអភិវឌ្ឍន៍ គម្រោងរវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់ ជាពិសេសគម្រោងអភិវឌ្ឍន៍លំនៅឋាន និងអគារពាណិជ្ជកម្ម ។

លោកឧកញ៉ាចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យស៊ីភីអិលបានមានប្រ​សាសន៍ផងដែរថា តំបន់ប៉ែកខាងជើងនៃរាជធានីភ្នំពេញ កំពុងតែមានការទាក់ទាញកាន់តែខ្លាំងបន្ថែមទៀត សម្រាប់វិនិយោគក្នុងការបណ្ដាក់ទុនវិនិយោគ លើគម្រោងវិនិយោគអចលនទ្រព្យ។

លោកបន្តថា “អ្វីដែលធ្វើឱ្យវិនិយោគិនចាប់អារម្មណ៍ លើការវិនិយោគនៅតំបន់ប៉ែកខាងជើងរាជធានីភ្នំពេញនេះ ដោយសារតែគម្រោងអភិវឌ្ឍន៍ធំមួយរបស់រាជរដ្ឋាភិបាលកម្ពុជា និងចាត់ទុកជាសំណង់ប្រវត្តិសាស្ត្រមួយគឺ ពហុកីឡដ្ឋានជាតិបមរតកតេជោ”។

លោកឧកញ៉ាបន្តថា យើងបានឃើញថាបច្ចុប្បន្ននេះ គម្រោងអភិវឌ្ឍន៍លើលំនៅឋានទាំងវិនិយោគិនក្នុងស្រុក និងវិនិយោគិនមកពីក្រៅប្រទេសជាដើម បានសម្រុកអភិវឌ្ឍជាបន្តបន្ទាប់ និងកាន់តែរីកដុះដាលកាន់តែខ្លាំងឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

ទោះបីស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ក្ដី ក៏ការអភិវឌ្ឍអចលនទ្រព្យនៅក្នុងប្រទេ​សកម្ពុជានៅតែបន្តជាបន្តបន្ទាប់ តែយ៉ាងណាក៏ដោយ ក៏មានគម្រោងអភិវឌ្ឍន៍មួយចំនួនបានជួបបញ្ហានឹងវិបត្តិនេះដែរ៕

រកឯណាបាន! ទិញភ្លាម ចំណេញភ្លាម រហូតដល់ 4 ម៉ឺនដុល្លារ ពីគម្រោងស្ថិតលើដងវិថីពាណិជ្ជកម្មតាមបណ្តោយផ្លូវជាតិលេខ1 របស់បុរី ប៉េង ហួត

ដោយសហការី

រកឯណាបាន! ទិញភ្លាម ចំណេញភ្លាម រហូតដល់ 4 ម៉ឺនដុល្លារ លើគម្រោងអភិវឌ្ឍលំនៅឋាន បែបអាជីវកម្ម ដឹស្តាផ្លាទីនីម ខេភីថល វ័ន ដ៏លេចធ្លោរបស់ បុរី ប៉េង ហួត ដែលលក់អស់ជាង 40% នៃគម្រោងទាំងមូល។

ក្រៅពីការចំណេញ ៤ ម៉ឺនដុល្លារខាងលើ លោកអ្នកនឹងទទួលបានគោលការណ៍បង់ប្រាក់កាន់តែមានភាពងាយស្រួល ដែលមានអត្រាការប្រាក់ចាប់ពី 4.99% ឡើងទៅជាមួយជម្រើសធនាគារដៃគូសហការថែមទៀតផង។

គម្រោងដឹស្តាផ្លាទីនីម ខេភីថល វ័ន ជាគម្រោងស្ថិតនៅលើផ្លូវជាតិលេខ1 ដែលមានចំងាយត្រឹមតែ 5នាទីប៉ុណ្ណោះពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ) គឺជាបណ្តុំនៃសហគមន៍ទំនើបចម្រុះដ៏ថ្មីសន្លាងមួយ ដែលបង្កើតបានជាតំបន់សក្តានុពលពាណិជ្ជកម្មដ៏មមាញឹកមួយនាពេលអនាគត សម្រាប់ការប្រកបអាជីវកម្ម ក្នុងការផ្គត់ផ្គង់តម្រូវការរបស់ប្រជាជនរាប់ម៉ឺនគ្រួសារដែលកំពុងរស់នៅក្នុងគម្រោងមេ ហ្គ្រេនស្តាផ្លាទីនីមទាំងមូល ព្រមទាំងប្រជាជនដែលរស់នៅក្នុង​ ទឹកដីខណ្ឌច្បារអំពៅនេះផ្ទាល់តែម្តង។
គម្រោងដ៏ថ្មីសន្លាងនេះ ក៏ជាចរន្តផ្លូវចេញចូលថ្មី​ដ៏សំខាន់មួយទៀតដែលតភ្ជាប់ពីផ្លូវជាតិលេខ1 ឆ្ពោះទៅកាន់ មហាវិថីក្លាស្ទ័រ ដែលជាបណ្តុំពាណិជ្ជកម្មដ៏សម្បូរបែប ព្រមទាំងតភ្ជាប់ទៅមហាវិថី អេកូ ខលឡិកសិន ដែលជាមហាវិថីសួនសាធារណៈ មានប្រវែងជាង 2 គីឡូម៉ែត្រ រួមជាមួយផ្លូវសម្រាប់ជិះកង់ ​និងផ្លូវរត់ Marathon ស្តង់ដាអន្តរជាតិដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា។ គម្រោងដ៏ថ្មីសន្លាងនេះ ក៏តភ្ជាប់ ទៅកាន់គម្រោង ភីអេច យូរ៉ូផាក ដែលជាសួនកម្សាន្តបែបអឺរ៉ុបដំបូងគេ ​និងមានតែមួយគត់ក្នុងរាជធានីភ្នំពេញ។
អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត គម្រោងដឹស្តាផ្លាទីនីម ខេភីថល វ័ន បានអភិវឌ្ឍឡើងជាមួយហ្សបហោស៍ប្រភេទថ្មីសុទ្ធសាធ ដែលមានទំហំ 4.5m x 14m កម្ពស់3ជាន់ បែងចែកចេញជា 4បន្ទប់គេង 5បន្ទប់ទឹក បរិវេណចម្អិនអាហារ និងបរិវេណសម្រាប់ប្រកបអាជីវកម្ម និងទទួលភ្ញៀវ ដែលស័ក្តិសមឥតខ្ចោះនៃការរួមបញ្ចូលរចនាបថខ្មែរ និង អឺរ៉ុប ដោយផ្តល់ជូននូវភាពប្រណិតទាន់សម័យ ផាសុកភាពក្នុងការរស់នៅ និងប្រកបអាជីវកម្មអោយកាន់តែរីកចម្រើនជានិរន្តរ៍។

គួបផ្សំនឹងហេដ្ឋារចនាសម្ព័ន្ធដ៏សម្បូរបែប ​ភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ និងបរិស្ថានបៃតងស្រស់ ព្រមទាំងបណ្តុំពាណិជ្ជកម្ម និងអាជីវកម្មខ្នាតតូច-ធំគ្រប់ប្រភេទ ស្ថិតក្នុងបណ្តុំសហគមន៍អភិវឌ្ឍទំនើបចម្រុះបែបនេះ អតិថិជនប្រាកដជាទទួលបាននូវបទពិសោធន៍ នៃការរស់នៅ​ដ៏អស្ចារ្យ ជាមួយគម្រោង ដឹស្តាផ្លាទីនីម ខេភីថល វ័ន ប្រកបដោយភាពស៊ីវិល័យ ឧត្តមភាព សុវត្ថិភាព សុខុមាលភាព និងសុភមង្គលក្នុងក្រុមគ្រួសារ​ ដែលនឹងធ្វើឲ្យជីវិតលោកអ្នកកាន់តែមានន័យ។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងមកកាន់ទូរសព្ទលេខ 015 90 6789 , Telegram: Borey Peng Huoth ឬ ចូលទៅកាន់ទំព័រហ្វេសប៊ុក Facebook: www.facebook.com/boreypenghuoth

ក្រសួងសាធារណៈការពិភាក្សាលើផែនការអភិវឌ្ឍន៍រួមគ្នាជាមួយភាគីវៀតណាម

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកតូចចាន់កុសល ដឹកនាំក្រុមការងារជំនាញ ក្រសួងអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីខ្លឹមសារសេចក្តីព្រាងរបាយការណ៍រួម និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំលើកទី១១ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម។

កិច្ចប្រជុំបានធ្វើឡើងកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្តីការ ក្រសួ ដឹកនាំដោយ តូច ចាន់កុសល ដោយមានការអញ្ជើញដឹកនាំ ក្រុមការងារជំនាញក្រសួងចូលរួមកិច្ចប្រជុំពិភាក្សា អំពីខ្លឹមសារសេចក្តីព្រាងរបាយការណ៍រួម និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំលើកទី១១ស្ដីពី កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម តាមប្រព័ន្ធវីដេអូពីចម្ងាយ ក្រោមការសម្រួបសម្រួលកិច្ចប្រជុំ ពីលោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន មន្ត្រីជំនាញ និងក្រុមការងារបច្ចេកទេសពាក់ព័ន្ធ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យពិភាក្សា កែសម្រួល ក៏ដូចជាស្នើសុំធាតុចូល ការរួម ចំណែកជាមតិយោបល់ពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ លើខ្លឹមសារនៃសេចក្តីព្រាងរបាយការណ៍រួម និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំលើកទី១១ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម មុននឹងផ្ញើជូនទៅភាគីវៀតណាម ដើម្បីពិនិត្យបន្ថែម និងឯកភាពរវាងប្រទេសទាំងពីរដើម្បីដាក់ជូនកិច្ចប្រជុំលើកទី១១ ខែតុលា ឆ្នាំ២០២១ខាងមុខ។

កិច្ចប្រជុំលើកទី១១ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា- វៀតណាម ត្រូវបានប្ដូរវេនមកកម្ពុជាជាម្ចាស់ផ្ទះ ក្នុងការដឹកនាំកិច្ចប្រជុំនៅថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែ តុលា ឆ្នាំ២០២១ តាមគោលការណ៍ឯកភាពជាផ្លូវការពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕

អគ្គនាយកដ្ឋានគយបន្ថយពន្ធ១០ភាគរយដល់ម្ចាស់យានយន្តដែលមកបង់ពន្ធនាំចូលត្រឹមបំណាច់ឆ្នាំនេះ

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ដើម្បីជាការលើកទឹកចិត្តឲ្យម្ចាស់យានយន្ត ចូលខ្លួនមកបំពេញតាតព្វកិច្ចពន្ធ និងអាករឱ្យបានទាន់ពេលវេលា អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងទទួលអនុគ្រោះបន្ធូរបន្ថយពន្ធចំនួនភាគរយ នៃទឹកប្រាក់ពន្ធអាករសរុបដែលត្រូវបង់ ដែលមានឱសានវាទអនុវត្តត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងមិនគ្របដណ្តប់លើយានយន្តមានឆ្នាំផលិត២០២១ឡើយ។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាលោកបណ្ឌិត គុណ ញឹមបានមានប្រសាសន៍ឲ្យដឹង នៅក្នុងសន្និសីទសារព័តមានតាមរយៈប្រព័ន្ធវីដេអូ ហ្សូមកាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១កន្លងមកថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលជាថ្ងៃឱសានវាទចុងក្រោយនៃការអនុញ្ញាតឲ្យចូលខ្លួនមកបង់ពន្ធ ម្ចាស់យានយន្ត ត្រូវបំពេញការព្វកិច្ចពន្ធ និងអាករពេញលេញ ដោយគ្មានការអនុគ្រោះបន្ធូរបន្ថយពន្ធឡើយ។

លោកបានបញ្ជាក់ថា “អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានកាតព្វកិច្ចក្នុងការរកចំណូលជូនរដ្ឋ ដូចបានជ្រាបហើយថា រដ្ឋាភិបាលបានបញ្ចេញសាច់ប្រាក់ច្រើនណាស់សម្រាប់ជួយដល់ប្រជាពលរដ្ឋ ដែលជួបការខ្វះខាត ដូចជាកម្មកររោងចក្រជាដើម ដែលចំណាយច្រើន ចំណូលទាប មិនមែនជារឿងល្អឡើយ ដូច្នេះហើយគយត្រូវខិតខំបំពេញភារកិច្ចប្រមូលពន្ធជូនរដ្ឋ”។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីជូនដំណឹងដល់សាធារណជន ជាពិសេសម្ចាស់យានយន្តជ្រកក្រោមផ្លាកលេខផ្សេងៗ និងគ្មានពន្ធ និងអាករនាំចូលជ្រាបថា នឹងអនុវត្តការប្រមូលពន្ធ និងអាករនាំចូលលើយានយន្ត គ្មានពន្ធទាំងនោះតាមគោលការណ៍ និងយន្តការដូចជា ផ្អាកសកម្មភាពបង្ក្រាបយានយន្ត នៅភូមិសាស្ត្រក្នុងប្រទេសមួយរយៈ (លើកលែងតែតំបន់តាមព្រំដែន) ចាប់ពីពេលនេះតទៅ ដើម្បីទុកពេលឲ្យម្ចាស់យានយន្ត ជ្រកក្រោមផ្លាកលេខផ្សេងៗ និងមិនទាន់មានពន្ធនិង អាករនាំចូល រួសរាន់មកបំពេញកាតព្វកិច្ចពន្ធ និងអាករតាមច្បាប់ជាធរមាន។

ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ ២០២២ ដែលជាថ្ងៃឱសានវាទចុងក្រោយ នៃការអនុញ្ញាតឲ្យចូលខ្លួនមកបង់ពន្ធ ម្ចាស់យានយន្ត ត្រូវបំពេញការព្វកិច្ចពន្ធ និងអាករពេញលេញ ដោយគ្មានការអនុគ្រោះបន្ធូរបន្ថយពន្ធឡើយ។ ដោយឡែក ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២តទៅ យានយន្តគ្មានពន្ធ ដែលបង្ក្រាបបាននឹងតម្រូវឲ្យបង់ពន្ធ និងអាកររួមទាំងប្រាក់ពិន័យតាមលិខិតបទដ្ឋានជាធរមាន៕

ប៉ារីស ហុងកុង និងសិង្ហបុរី ជាប់ឈ្មោះជាទីក្រុងដែលថ្លៃបំផុតសំរាប់ការរស់នៅលើពិភពលោក

ដោយៈសុខុម

អន្តរជាតិៈ យោងតាមរបាយការណ៍ចេញដោយ Economist Intelligence Unit ដែលស្ថាប័នស្រាវជ្រាវ វិភាគ និងព្យាករណ៍សេដ្ឋកិច្ចរបស់អង់គ្លេសឱ្យដឹងថា ប៉ារីស ហុងកុង និងសិង្ហបុរី បានជាប់ចំណាត់ថ្នាក់កំពូលទាំង៣ ជាទីក្រុងថ្លៃបំផុត ឬដែលថ្លៃទ្រទ្រង់ជីវភាពមានកម្រិតបំផុតលើពិភពលោក។

សិង្ហបុរី បានជាប់ចំណាត់ថ្នាក់កំពូល ក្នុងចំណោមទីក្រុងចំនួន១៣៣ កាលពីឆ្នាំ២០១៨ ហើយជាទីក្រុងតែមួយគត់ ដែលនៅតែស្ថិតក្នុងចំណោមទីក្រុងថ្លៃបំផុតទាំង១០។

ទីក្រុងអាស៊ី ផ្សេងៗទៀតដែលជាប់ចំណាត់ថ្នាក់កំពូលៗ រួមមាន ក្រុងអូសាកា ប្រទេសជប៉ុន ដែលជាប់ចំណាត់ថ្នាក់លេខ៥ និងក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ជាប់ចំណាត់ថ្នាក់លេខ៧។

បើនិយាយពីទីក្រុងនៅបែកអឺរ៉ុប ឯណោះវិញ ហ្សូរិច (Zurich) គឺជាទីក្រុងថ្លៃបំផុតទី៤ បន្ទាប់មកទីក្រុងហ្សឺណែវ ជាប់ចំណាត់ថ្នាក់៥ ក្រុងកូប៉ិនហាក ជាប់ចំណាត់ថ្នាក់លេខ៧ រួមជាមួយក្រុងសេអ៊ូល។

ងាកទៅសហរដ្ឋអាមេរិក ញូវយ៉ក បានជាប់ចំណាត់ថ្នាក់លេខ៧ និងឡូសអែនជើឡេស ជាប់ចំណាត់ថ្នាក់១០ ហើយក្រោយមកក្រុងញូវយ៉ក បានហក់ឡើងដល់ចំណាត់ថ្នាក់លេខ៦ ចំណែកខណៈឡូសអែនជើឡេស បានហក់ឡើងដល់លេខ៤។

របាយការណ៍នេះ ប្រើប្រាស់វិធីសាស្ត្ររួមបញ្ចូលគ្នា ដើម្បីកំណត់សន្ទស្សន៍នៃថ្លៃទ្រទ្រង់ជីវភាពរបស់ទីក្រុងនីមួយៗ រួមមាន ការចំណាយក្នុងក្រុមគ្រួសារ ថ្លៃធ្វើដំណើរ ថ្លៃអាហារ និងថ្លៃសេវាថែទាំសុខភាពផ្ទាល់ខ្លួនផងដែរ៕

ក្រុមហ៊ុនផ្សារទំនើបទី៤របស់ថៃ គ្រោងឈានជើងចូលមកកាន់ទីផ្សារកម្ពុជា

ដោយៈគង់ សូរិយា

ភ្នំពេញៈ ស្របពេលក្រុមហ៊ុនផ្សារទំនើបធំៗចំនូនបី បានចូលមកកាន់ទីផ្សារកម្ពុជារួចហើយ ក្រុមហ៊ុនផ្សារទំនើបធំមួយទៀតរបស់ថៃ គ្រោងឈានជើងមកកាន់ទីផ្សារកម្ពុជានៅពេលខាងមុខផងដែរ។

ក្រុមហ៊ុនផ្សារទំនើបទី៤ របស់ថៃ ដែលគ្រោងចូលមកកាន់កម្ពុជានោះ គឺផ្សារទំនើបខ្នាតធំ Tesco Lotus ឬ Lotus’s ដែលមានផែនការចង់មកបើកសាខានៅកម្ពុជា ខណៈបច្ចុបន្នក្រុមហ៊ុននេះ កំពុងសម្លឹងរកទីតាំងដីយ៉ាងហោច៣ហិកតា នៅទីក្រុងភ្នំពេញដើម្បីសង់ផ្សារមួយនេះ។

យោងតាមប្រភពពីក្រុមប្រឹក្សាធុរកិច្ចកម្ពុជា នៅប្រទេសថៃបានឲ្យដឹងថា ផែនការ ឈានជើងចូលកម្ពុជានេះ ដោយសារពួកគឃើញភាពជោគជ័យរបស់ផ្សារទំនើបផ្សេងៗទៀតពីប្រទេសថៃ ដែលបានបើកនៅកម្ពុជាដូចជា ផ្សារ Makro ផ្សារ Big C និង 7-Eleven ជាដើម។

ផ្សារទំនើប Tesco Lotus នេះ បុត្រសម្ព័ន្ធរបស់ CP Group ដែលជាផ្សារល្បីឈ្មោះមួយ និងមានសាខាប្រមាណ២ពាន់សាខានៅប្រទេសថៃ។ ផ្សារនេះត្រូវបានដូរឈ្មោះទៅផ្សារទំនើប Lotus’s កាលពីឆ្នាំ២០២០។
បើយោងតាម ក្រុមប្រឹក្សាធុរកិច្ចកម្ពុជានៅប្រទេសថៃ ជាទូទៅផ្សារនេះនឹងមានទីតាំងនៅជាយៗទីក្រុង ដើម្បីទាក់ទាញអតិថិជន ដោយសារមានមធ្យោបាយដឹកជញ្ជូនងាយស្រួល។

ទោះជាយ៉ាងណាក្ដី Tesco Lotus មិនទាន់បានបញ្ជាក់ពីផែនការច្បាស់លាស់នៅឡើយទេ៕

អ្នកវិភាគសេដ្ឋកិច្ចនិងភូមិសាស្រ្តនយោបាយសុទ្ឋតែមើលឃើញសញ្ញាវិជ្ជមាននៃដំណើរទស្សនកិច្ចរបស់លោកវ៉ាង យី

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ ដំណើរទស្សនកិច្ចរបស់លោកវ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេ​សចិន ត្រូវបានអ្នកវិភាគសេដ្ឋកិច្ច និងនយោបាយមើលឃើញថា វាផ្តល់ផលចំណេញផ្នែកសេដ្ឋកិច្ច និងនយោបាយការបរទេសកម្ពុជា។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេង បានមានប្រសាសន៍ ឲ្យដឹងតាមប្រព័ន្ឋតេឡេក្រាមកាលពីរាត្រីថ្ងៃទី១០ កញ្ញាកន្លងមកថា ដំណើរទស្សនកិច្ចរបស់លោកវ៉ាង យីមកទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី១២ ដល់១៣កញ្ញាខាងមុខនេះមានភាពស្របគ្នាល្អណាស់ ដែលសភាជាតិរបស់កម្ពុជា បានអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា​ ចិន ដែលនឹងដាក់ឲ្យប្រើប្រា ស់ក្រោយព្រះមហាក្សត្រឡាយ ព្រហស្ថលេខា វាជារឿងអបអរសាទរមួយហើយ។

ទី២ ការអញ្ជើញមកទស្សនកិច្ចរបស់ឯកឧត្តម គឺគាត់អញ្ជើញមកប្រគល់សំណង់អាគារពហុកីឡដ្ឋានមរតកតេជោជូនកម្ពុជា ដែលជាអំណោយដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានពីមិត្តចិន ដល់កម្ពុជា ដែលនឹងរៀបចំធ្វើម្ចាស់ផ្ទះកីឡស៊ីហ្គេម នាឆ្នាំ២០២៣ខាងមុខនេះ វាជាកិត្តិយសមួយទៀតសម្រាប់កម្ពុជា ដែលលើកមុខមាត់កម្ពុជានាពេលខាងមុខនេះ។

លោកឧកញ៉ាបានបន្តថា “ចំណងមិត្តភាពដូចដែកថែបរបស់កម្ពុជា និងភាពជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជា ចិន ដែលមិត្តចិនបានគាំទ្រកម្ពុជាទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយនេះ ក៏ជាការបង្ហាញឲ្យវិនិយោគចិនបរទេស ពិសេសវិនិយោគិន​ចិនកាន់តែមានទំនុកចិត្តមកវិនិយោគនៅកម្ពុជា”។

លោកបន្តថា “ខ្ញុំគិតថាដំណើរទស្សន​កិច្ចនេះជាផលចំណេញដ៏ធំសំរាប់កម្ពុជា ជាប្រទេសតូចមួយ ដែលមហាអំណាចដ៏ធំយក​ចិត្តទុកដាក់ក្នុងភាពជាដៃគូស្មើមុខ ស្មើមាត់លើកិច្ចសហប្រតិបត្តិការអន្តរជាតិ”។

ជាមួយគ្នានេះ លោកបណ្ឌិតគី សិរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលភាសាចិន នៃរាជប​ណ្ឌិត្យសភាកម្ពុជា និងជាអ្នកសិក្សាស្រាវជ្រាវមួយរូប ទៅលើបញ្ហាទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងចិន និងកម្ពុជាបានលើកឡើងថា ទស្សនកិច្ចនេះ ដោយសារតែកម្ពុជា នឹងក្លាយជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៉ីអឺរ៉ុប លើកទី១៣ នៅវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។ បន្ថែមលើនេះ កម្ពុជានឹងក្លាយជាប្រធានអាស៊ាន នៅឆ្នាំ២០២២ ដែលកម្ពុជាអាចមានសំឡេង នៅក្នុងការជួយគាំទ្រ ដល់គោលនយោបាយរបស់ចិននៅក្នុងតំបន់ ជាពិសេសលើស្ថិរភាព និងសន្តិសុខ។

លោកបន្តថា “មិនត្រឹមតែចំណេញនយោបាយទេ គឺកម្ពុជាក៏ចំណេញ លើផ្នែកសេដ្ឋកិច្ចដែរ”។

លោកបន្តថា “ដូច្នេះហើយ ដំណើរទស្សនកិច្ចនេះ នឹងធ្វើឲ្យកម្ពុជាមានឱកាសជំរុញពាណិជ្ជកម្មសេរីជាមួយចិន ដែលបានចុះកិច្ចព្រមព្រៀងរួចហើយ និងទើបតែបានអនុម័តនៅក្នុងសភាថ្មីៗនេះ”។ លោកបន្តថា “អញ្ចឹង វាជាការបើកច្រកទំនាក់ទំនងសេដ្ឋកិច្ចរបស់យើង ជាពិសេសបានជួយទៅដល់បងប្អូនកសិករយើង ដែលអាចនាំផលិតផលកសិកម្មចេញ”។

លោកបណ្ឌិតគី សិរីវឌ្ឍន៍បានបន្តថា កម្ពុជាបានធ្វើច្បាប់វិនិយោគថ្មី ដែលច្បាប់នេះបានគាំទ្រការវិនិយោគពីបរទេស ជាពិសេសការវិនិយោគរបស់ចិន ដូចជាការវិនិយោគលើវិស័យកសិកម្មផង ការកែច្នៃផលិតផលកសិកម្មផង និងកម្មន្តសាលផង ដែលធ្វើឱ្យកម្ពុជានឹងមានឱកាស ក្នុងការនាំចេញ បង្កើតការងារដល់កសិករនៅក្នុងស្រុក សម្រាប់បង្កើតចំណូលជាតិរបស់កម្ពុជាផងដែរ។

ក្នុងពេលជាមួយគ្នានេះផងដែរ គឺកម្ពុជាអាចឆ្លៀតឱកាស ដោយយល់ថា រាជរដ្ឋាភិបាលគួរតែរៀបឱកាស ដើម្បីឲ្យមានការចុះកិច្ចព្រមព្រៀងទៅលើភូតគាមអនាម័យ។

ចំណែកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី ពិតជាមានសារសំខាន់ណាស់ សម្រាប់ប្រទេសកម្ពុជា។ ជាទិដ្ឋភាពនយោបាយ វាជាសារមួយដែលអាចបញ្ជាក់បានថា នៅពេលណានិយាយពីអាស៊ីអាគ្នេយ៍ ឬនិយាយពីអាស៊ាន ចិនមិនដែលភ្លេចកម្ពុជានោះទេ។ ក្នុងបរិបទនៃការប្រកួតប្រជែង ខាងភូមិសាស្រ្ដនយោបាយរវាងមហាអំណាចចិន និងសហរដ្ឋអាម៉េរិក ដែលកំពុងមានលក្ខណៈស្រួចស្រាល់ អាស៊ីអាគ្នេយ៍ ស្ទើរតែក្លាយជាមជ្ឈមណ្ឌល នៃការប្រកួតប្រជែងរបស់មហាអំណាចទាំងពីរ។

លោកបន្តថា “ដូច្នេះដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិននេះ នឹងជួយជំរុញពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីរវាងចិន ជាមួយនឹងបណ្ដារដ្ឋនៅអាស៊ីអាគ្នេយ៍បន្ថែមទៀត”។

លោកបណ្ឌិត បានបន្ថែមថា ទន្ទឹមនឹងនេះ វាក៏ជាការឆ្លើយតបខាងផ្នែកការទូតដ៏សំខាន់ផងដែរ ដែលកាលពីពេលថ្មីៗនេះ មានដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីសហរដ្ឋអាម៉េរិក លោកស្រី Kamala Harris ទៅកាន់ប្រទេសិង្ហបុរី និងវៀតណាម។ កាលពីដើមខែមិថុនា កន្លងទៅ លោកស្រីអនុរដ្ឋមន្រ្តី ក្រសួងការបរទេសសហរដ្ឋអាមេរិក Wendy Sherman ក៏បានបំពេញទស្សនកិច្ចមកកាន់ប្រទេស នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ រួមទាំងកម្ពុជាផងដែរ។

លោកបន្តថា“ដំណើរទស្សនកិច្ចនេះ ក៏បង្ហាញឱ្យឃើញថា កម្ពុជាមានគោលនយោ​បាយការបរទេសផ្កាចម្រុះពណ៌ យើងទទួលស្វាគមន៍មហាអំណាច ក៏ដូចជាប្រទេសនានាទាំងអស់ គឺកម្ពុជាមិនដែលជ្រើសរើសប្រទេសណាមួយមួយ ជំនួសប្រទេសណាមួយនោះទេ”។ លោកបន្តថា “កម្ពុជាប្រាថ្នារួមរស់ ដោយសន្តិសហវិជ្ជមាន ជាមួយបណ្តាប្រទេសទាំងអស់ទាំងក្នុងតំបន់និងពិភពលោក។ យើងសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់ លោក វ៉ាង យី នឹងរួមចំណែកធ្វើឱ្យទំនាក់ទំនាក់ទំនងកម្ពុជា-ចិន ឆ្ពោះទៅកាន់ដំណាក់កាលថ្មីទៀត”៕

ខេត្តចំនួនបីកំពុងមានសក្ដានុពលក្នុងការអភិវឌ្ឍលំនៅឋានលំហែកាយនៅកម្ពុជា

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ លំនៅឋានលំហែកាយ នឹងក្លាយជាអចលនទ្រព្យ ដែលពេញនិយមមួយនាពេលអនាគត ពោលគឺនៅពេលពលរដ្ឋ កាន់តែមានជីវភាពប្រសើរឡើង នឹងស្វែងរកលំនៅឋានមួយ សម្រាប់ទុកកម្សាន្ត និងសម្រាកលំហែនៅពេលឈប់សម្រាកម្ដងម្កាល។

នៅក្នុងប្រទេសកម្ពុជាគេឃើញថា តំបន់ពីរដែលមានការទាក់ទាញ លើការអភិវឌ្ឍលំនៅឋានលំហែកាយនេះ នៅប៉ែកឦសាននៃប្រទេសនិងតំបន់និរតីនៃប្រទេស។

អ្នកជំនាញអចលនទ្រព្យបានមើលឃើញថា តំបន់ខេត្តកំពត និងកែប ដែលជាតំបន់ប៉ែកនិរតី នៃប្រទេសកម្ពុជា កំពុងក្លាយជាតំបន់ទាក់ទាញមួយ សម្រាប់អភិវឌ្ឍន៍លំនៅឋាន ក្នុងនោះមានទាំងក្រុមហ៊ុនធំៗ បោះទុនរាប់សិបលានដុល្លារអាមេរិក សម្រាប់សាងសង់ជាតំបន់លំហែកាយ និងមានប្រជាពលរដ្ឋមានជីវភាព ក៏បានទិញដីសម្រាប់ទុកសង់ផ្ទះលំហែដោយខ្លួនឯងផងដែរ។

លោកកែវ សុជាតិ ប្រធានក្រុមហ៊ុនអចលនទ្រព្យ KW Cambodia ប្រចាំខេត្តកំពតបានលើកឡើងថា ការទិញលក់ដីធ្លីសម្រាប់ទុកសង់លំនៅឋាន នៅក្នុងទឹកដីខេត្តកំពតនៅតែមានសកម្មភាពជាបន្តបន្ទាប់ បើទោះបីជាកម្ពុជាជួបប្រទះ នឹងវិបត្តិកូវីដ១៩បែបណាក្ដី ។

លោកបន្តថា “អ្នកទិញដីភាគច្រើនរកនៅជាប់មាត់ព្រែក ដែលងាយស្រួលនឹងសង់លំនៅឋានសម្រាប់លំហែកាយ នៅពេលអនាគត ពោលគឺពេលចប់វិបត្តិកូវីដ ហើយអ្នកខ្លះសម្រាប់ទុកខ្លួនឯង និងខ្លះទៀតក៏សម្រាប់ទុកធ្វើអាជីវកម្មជួលជាដើម”។

លោកបន្តថា សកម្មភាពបែបនេះហើយ ដែលធ្វើឱ្យវិស័យដីធ្លីនៅខេត្តកំពត ត្រូវបានមើលឃើញថានៅតែ សកម្មដដែល ។ មិនតែប៉ុណ្ណោះ ក៏មានក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានផ្សេងទៀត ក៏បានអភិវឌ្ឍន៍លំនៅឋានលំហែកាយនេះ សម្រាប់លក់ផងដែរដែលភាគច្រើនគឹសង់នៅតំបន់ភ្នំ ។

ជាមួយគ្នានេះ លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងផងដែរថា និន្នាការនៃការអភិវឌ្ឍលើលំនៅឋានលំហែកាយ នៅក្នុងប្រទេសកម្ពុជា នឹងមានការកើនឡើងខ្ពស់នៅពេលអនាគតនេះ ។ អ្នកមានផ្ទះជាអចិន្ត្រៃយ៍ នឹងចង់បានផ្ទះមួយទៀត នៅតាមខេត្តសម្រាប់ជាផ្ទះទី២ ឬផ្ទះលំហែកាយរបស់គេ សម្រាប់សម្រាកកម្សាន្តពេលឈប់សម្រាក ពីការងារធ្វើអាជីវកម្មរបស់គេ ។

លោកបន្តថា “យើងមើលឃើញថាតំបន់ ដែលមានសក្ដានុពលក្នុងការអភិវឌ្ឍផ្ទះប្រភេទនេះ មាននៅកំពត កែប និងមណ្ឌលគីរី ពីព្រោះតំបន់ទាំងនេះ មានរមណីយដ្ឋានច្រើនសម្រាប់ប្រជាពលរដ្ឋទស្សនានិងកម្សាន្ត”។

ដោយឡែកលោកមាឃ រឹទ្ធីជ័យប្រធានក្រុមហ៊ុនអចលនទ្រព្យមួយ ប្រចាំខេត្តមណ្ឌ​លគីរីក៏បានលើកឡើងផងដែរថា ជាការពិតណាស់ថា មណ្ឌលគីរីកំពុងមានការអភិវឌ្ឍ លើលំនៅឋាន លំហែកាយនេះជាបន្តបន្ទាប់ ទោះបីជាមានវិបត្តិដោយសារតែកូវីដ១៩ក្ដី ហើយអ្នកដែលអភិវឌ្ឍន៍លំនៅឋានប្រភេទនេះ ជាវិនិយោគិនក្នុងស្រុក ដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារ នៅពេលចប់វិបត្តិកូវីដ១៩នៅពេលខាងមុខនេះ៕

លោកស្រីតាំង ហួរៈបណ្តាខេត្តជាប់តំបន់ឆ្នេរមានសក្តានុពលខ្ពស់សម្រាប់ការវិនិយោគ

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ លោកស្រីតាំង ហួរនាយិកាក្រុមហ៊ុន AMATAK Property Service បានមានប្រសាសន៍ថា តំបន់ឆ្នេរកម្ពុជានៅតាមបណ្តាខេត្តទាំងបួន សុទ្ឋតែមានសក្តានុពលក្នុងការវិនិយោគលើអចលនទ្រព្យ ពិសេសផ្នែកដីធ្លី។

លោកស្រីបានមានប្រសាសន៍បន្ទាប់ពីចុះបំពេញការងារ នៅតាមបណ្តាខេត្តទាំងបួនខាងលើកាលពីសប្តាហ៍៍មុនថា ការរីកចម្រើនវិស័យអចលនទ្រព្យ នឹងបន្តកើនឡើងនៅតាមបណ្តាខេត្តទាំងនោះ ដោយសារខេត្តទាំងនោះ មានសក្តានុពលធនធានធម្មជាតិ ពិសេសតំបន់ទាំងនោះមានភ្នំ មានទឹកជ្រោះ និងទឹកសមុទ្រខៀវស្រងាត់ ដែលអំណោយ​ផលដល់ការរស់នៅនិងវិនិយោគ។

លោកស្រីបន្តថា “តម្លៃដីធ្លីនៅតែមានតម្លៃសមរម្យ ដែលអំណោយផលដល់ការវិនិ​យោគយកផលចំណេញ”។លោកស្រីបន្តថា “រហូតមកទល់ពេលនេះ អ្នកមានលុយច្រើននៅតែបន្តវិនិយោគ ព្រោះពួកគេមើលឃើញផលចំណេញខ្ពស់នាពេលអនាគត ដោ​យសារវិស័យនេះ នឹងបន្តរីកចម្រើនរយៈពេលវែងបន្តទៀត”។

លោកស្រីតាំង ហួរបានបន្តថា ឱកាសវិនិយោគនាពេលនេះ ពិតជាល្អប្រសើរ ដោ​យសារអាចរកបានអចលនទ្រព្យតម្លៃល្អ ដែលមើលឃើញឱកាសចំណេញខ្ពស់ ព្រោះបន្ទាប់ពីបញ្ចប់វិបត្តិកូវីដ១៩ វិស័យអចលនទ្រព្យកម្ពុជា នឹងមានសន្ទុះឡើងខ្ពស់មួយកម្រិតទៀត។

ខេត្តជាប់តំបន់ឆ្នេរត្រូវបានផ្នែកឯកជន ក្នុងវិស័យទេសចរណ៍ហៅថា តំបន់ K4 ដែលសំដៅដល់ខេត្តកំពង់សោម កំពត កែប និងខេត្តកោះកុង ខណៈខេត្តទាំងបួនមានសក្តានុពលផ្សេងៗគ្នា និងគំរោងអភិវឌ្ឍន៍ធំៗជាច្រើន កំពុងឆ្ពោះទៅកាន់ខេត្តនេះកាន់​តែ​ច្រើន និងកើនឡើងថែមទៀតនាពេលអនាគត៕