ខេត្តព្រះវិហារត្រៀមស្វាគមន៍មជ្ឈមណ្ឌលសម្រាប់បដិសណ្ឋារកិច្ចភ្ញៀវទេសចរណ៍កម្រិតតំបន់មួយ

ខេត្តព្រះវិហារត្រៀមស្វាគមន៍មជ្ឈមណ្ឌលសម្រាប់បដិសណ្ឋារកិច្ចភ្ញៀវទេសចរណ៍កម្រិតតំបន់មួយ

ដោយៈគង់ សូរិយា

ព្រះវិហារៈ រដ្ឋាភិបាលកម្ពុជាតាមរយៈអាជ្ញាធរជាតិព្រះវិហារ បានបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលបដិសណ្ឋារកិច្ចខ្នាតធំមួយ នៅឯតំបន់ប្រាសាទព្រះវិហារ សម្រាប់ត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិនាពេលខាងមុខ។

ខេត្តព្រះវិហារត្រៀមស្វាគមន៍មជ្ឈមណ្ឌលសម្រាប់បដិសណ្ឋារកិច្ចភ្ញៀវទេសចរណ៍កម្រិតតំបន់មួយ

តាមការឲ្យដឹងពីមន្រ្តីជាន់ខ្ពស់ក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈបានឲ្យដឹងថា មណ្ឌ​លបដិសណ្ឋារកិច្ចនេះ មានទីតាំងស្ថិតនៅទល់មុខសារមន្ទីរធម្មជាតិសកលស ម្ដេចតេជោ ហ៊ុន សែនព្រះវិហារ ស្ថិតនៅក្នុងភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត។

ការសាងសង់មជ្ឈមណ្ឌលនេះ ត្រូវសាងសង់ឡើងដោយក្រុមហ៊ុន ខេភី ខនស្ត្រាក់សិន និងដេគ័រ ដោយគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២២ ខាងមុខនេះ។

មណ្ឌលបដិសណ្ឋារកិច្ចនេះ រួមមាន អគារផ្តល់សំបុត្រ អគារព័ត៌មានទេសចរណ៍ អគាររង់ចាំ ចំណតរថយន្យសាធារណៈ ចំណតសហគមន៍ និងបន្ទប់ទឹក។

ក្រោយពេលសាងសង់រួច មណ្ឌលបដិសណ្ឋារកិច្ចត្រូវបានរំពឹងទុកថា នឹងក្លាយជាគោលដៅទេសចរណ៍មួយ សម្រាប់ភ្ញៀវទេសចរមកទស្សនាប្រាសាទព្រះវិហារ ហើយក៏អាចតភ្ជាប់ ទៅនឹងគោលដៅទេសចរណ៍ផ្សេងៗទៀតក្នុងតំបន់ផងដែរ៕

តំបន់ទីបេតិ៍ដាក់ឱ្យដំណើរការចំណតអាកាសយានដ្ឋានធំបំផុតប្រចាំតំបន់អាស៊ីខាងត្បូង

ដោយៈ សុខុម

ប្រទេសចិន: អាកាសយានដ្ឋានក្រុងឡាសា Lhasa Gonggar Airport នៅតំបន់ស្វយ័តទីបេតិ៍ នាភាគនិរតីនៃប្រទេសចិន កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅបានសម្ពោធដាក់ឱ្យដំណើរការចំណតទី៣ (Terminal 3) ទើបសាងសង់រួចថ្មីៗរបស់ខ្លួនដែលធំបំផុតនៅក្នុងតំបន់។ នេះបើយោងតាមសារព័ត៌មាន The Edge Market ចុះផ្សាយនៅថ្ងៃទី៩ ខែសីហា នេះ។

កាសែតចិន Global Times បានចុះផ្សាយកាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅដោយដកស្រង់សម្ដីក្រុមអ្នកជំនាញថា នេះជាសមិទ្ធផលដ៏សំខាន់មួយនៅក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងតំបន់ដែលជួយបង្កើនសមត្ថភាពដឹកជញ្ជូនអ្នកដំណើរ និងទំនិញ ហើយប្រែក្លាយតំបន់នេះទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនអន្តរជាតិសម្រាប់អាស៊ីខាងត្បូង។

អាកាសយានដ្ឋានខាងលើនេះនិយាយថា ជាមួយនឹងចំណតថ្មីនេះ ខ្លួនមានសមត្ថភាពដឹកអ្នកដំណើរបាន៩លាននាក់ និងទំនិញចំនួន៨០០.០០០តោនក្នុងមួយឆ្នាំៗ។ អាកាសយានដ្ឋាននេះស្រូបទាញបានអ្នកដំណើរបានជាង៧៥%ក្នុងចំណោមអាកាសយានដ្ឋានទាំងអស់នៅតំបន់ទីបេតិ៍។

គម្រោងពង្រីកអាកាសយានដ្ឋានដែលបានចាប់ផ្តើមជាង៣ឆ្នាំមុននេះ រួមមានទាំងចំណតទំហំ៨៨,០០០ម៉ែត្រការ៉េដែលធំជាងចំណតចាស់ដល់ទៅជាង៣ដង ប៉មគ្រប់គ្រងចរាចរណ៍ហោះហើរតាមផ្លូវអាកាសមួយ អគារទំនាក់ទំនងថ្មី និងសាលរក្សាទុកទំនិញផងដែរ។

គម្រោងពង្រីកអាកាសយានដ្ឋានក្រុងឡាសា Lhasa Gonggar Airport នេះបានចាប់ផ្ដើមនៅខែធ្នូ ឆ្នាំ២០១៧ ជាមួយនឹងទំហំវិនិយោគ៦០៣លានដុល្លារអាមេរិក។

លោក Liu Zongyi អគ្គលេខាធិការនៃមជ្ឈមណ្ឌលស្រាវជ្រាវសម្រាប់កិច្ចសហប្រតិបត្តិការចិន-អាស៊ីខាងត្បូង (Research Center for China-South Asia Cooperation) នៅវិទ្យាស្ថានក្រុងសៀងហៃ សម្រាប់ការសិក្សាអន្តរជាតិ (Shanghai Institutes for International Studies) បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ទីបេតិ៍ មានការរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសជាមួយនឹងគម្រោងអាកាសចរណ៍ស៊ីវិល ផ្លូវដែក និងផ្លូវហាយវ៉េជាច្រើន។

លោកបានប្រាប់កាសែតចិន Global Times កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅថា “តាមការរំពឹងទុក ចំណតអាកាសយានដ្ឋានថ្មីនេះនឹងជួយកសាងតំបន់នេះឱ្យក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនអន្តរជាតិប្រចាំអាស៊ីខាងត្បូង”៕

គម្រោងអភិវឌ្ឍន៍បុរីលំនៅឋានធ្វើឱ្យតម្លៃដីធ្លីនៅជាយក្រុងកាន់តែមានសន្ទុះ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ គម្រោងអភិវឌ្ឍន៍លំនៅឋានបុរីនៅតាមតំបន់ជាយក្រុយបានជំរុញតម្លៃដីធ្លីកាន់តែមានសន្ទុះមួយកម្រិតទៀត ជាក់ស្ដែងតំបន់ជាយរាជធានីភ្នំពេញ មួយចំនួនដែលមានការអភិវឌ្ឍបុរីលំនៅឋាននៅជាយក្រុងបានជំរុញឱ្យដីធ្លីកាន់តែមានតម្លៃខ្លាំងឡើង។

បើតាមអ្នកជំនាញនៃវិស័យអចលនទ្រព្យជាច្រើនក៏បានមានប្រសាសន៍ស្រដៀងគ្នាថា ការអភិវឌ្ឍលំនៅឋានជាបុរី ពិតជាបានលើកកម្ពស់សោភ័ណភាពតំបន់នោះមួយកម្រិតទៀត ជាក់ស្ដែងតំបន់វាលស្រែមួយចំនួននៅជាយក្រុងបានកែប្រែទៅជាតំបន់ ដែលមានមនុស្សរស់នៅកកកុញកុះករ ក្លាយជាតំបន់លំនៅឋាន និងតំបន់ទីប្រជុំជន ហើយក៏បានជំរុញ ឱ្យដីធ្លីនៅតំបន់នោះមានហាងឆេងមួយកម្រិតទៀត។

លោកបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia បានឱ្យដឹងនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ថា កាលពីមុនតំបន់ពោធិ៍សែនជ័យតំបន់ក្នុងខណ្ឌសែនសុខជាដើម ជាតំបន់ជាយក្រុង ហើយតម្លៃដីធ្លីក៏នៅមានកម្រិតដែរ តែក្រោយមានការអភិវឌ្ឍជាលំនៅឋានតំបន់នោះ វាក៏បានក្លាយជាតំបន់លំនៅឋានដ៏ទាក់ទាញ និងធ្វើឱ្យដីធ្លីតំបន់នោះកាន់តែឡើងថ្លៃ។

លោកបានថ្លែងបន្តថា កាលពីមុនតម្លៃដីធ្លនៅទីនោះគិតជាឡូត៏ ហើយក្រោយមកដីនោះក៏មានតម្លៃដល់ទៅរាប់ពាន់ដុល្លារក្នុងមួយការ៉េ។
លោកបន្តថា នៅពេលទីក្រុងភ្នំពេញកាន់តែពង្រីកខ្លួនជាបន្តបន្ទាប់វាក៏បានរីកសាយទៅតាមការអភិវឌ្ឍនោះដែរ ហើយដីធ្លីនៅតំបន់ជាយក្រុងក៏កាន់តែមានតម្លៃខ្ពស់។

បច្ចុប្បន្នគម្រោងអភិវឌ្ឍន៍ដីឡូត៏មួយចំនួនបានសាយភាយទៅកាន់តំបន់ជាយក្រុងភ្នំពេញកាន់តែឆ្ងាយ ហើយតម្លៃក៏កាន់តែឡើងថ្លៃ ក្នុងការអភិវឌ្ឍលំនៅឋានជាផ្ទះជាប់ដីក៏កាន់តែងាកទៅរកតំបន់ឆ្ងាយៗពីរាជធានីភ្នំពេញ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏បានលើកឡើងផងដែរថា ពេលទីក្រុងកាន់តែអភិវឌ្ឍន៍ខ្លាំងឡើង ជម្រើសតែមួយដើម្បីអភិវឌ្ឍន៍លំនៅឋាន គឺអភិវឌ្ឍន៍នឹងងាកទៅរកតំបន់ជាយក្រុងហើយតំបន់កណ្ដាលៗក្រុងនឹងអភិវឌ្ឍន៍ជាអគារខ្ពស់ ដូច្នេះតំបន់ជាយក្រុងនឹងកាន់តែមានតម្លៃកើនឡើងជាបន្តបន្ទាប់ផងដែរ៕

ប្រធានគ្រប់គ្រងWorld Bankថ្មីប្រចាំនៅកម្ពុជាប្តេជ្ញាធ្វើការជាមួយកម្ពុជាដើម្បីស្តារ សេដ្ឋកិច្ចឡើងវិញ

ដោយៈ ម៉ាណេត

ភ្នំពេញៈ ធនាគារពិភពលោកបានតែងតាំងលោកស្រី Maryam Salim ជាប្រធានគ្រប់គ្រងថ្មីប្រចាំនៅប្រទេសកម្ពុជា ស្នងតំណែងពីលោកស្រីInguna Dobraja ដែលបានផ្លាស់ទៅធ្វើការថ្មីនៅប្រទេសម៉ុលដូវ៉ា ក្រោយពីបានបំពេញបេសសកម្មអស់ រយៈពេលប្រាំឆ្នាំជាប្រធានគ្រប់គ្រងការិយាល័យ នៃធនាគារពិភពលោកនៅក្នុងរាជធានីភ្នំពេញ។

លោកស្រី សាលីម មើលការខុសត្រូវរួមពីលើកិច្ចការប្រចាំថ្ងៃ របស់ធនាគារពិភពលោកជាមួយរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ក្នុងនោះមានកញ្ចប់គម្រោងនានាគិតជាតម្លៃទឹកប្រាក់សរុបប្រមាណ១,១ពាន់លានដុល្លារអាមេរិក (US$1.1 billion) ដែលភ្នាក់ងារនានារបស់រដ្ឋាភិបាលកំពុងអនុវត្ត តាមរយៈជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសពីធនាគារពិភពលោក។ គម្រោងទាំងនោះត្រូវបានរៀបចំ តម្រូវតាមអាទិភាពអភិវឌ្ឍន៍របស់កម្ពុជា អមដោយគោលដៅពីររបស់ធនាគារពិភពលោក គឺដើម្បីកាត់បន្ថយភាពក្រីក្រ និងបង្កើនវិបុលភាពរួមសម្រាប់ប្រជាជនកម្ពុជា។

ក្របខណ្ឌភាពជាដៃគូរបស់ធនាគាពិភពលោក សម្រាប់ប្រទេសកម្ពុជាសម្រាប់ដំណាក់កាលឆ្នាំ ២០១៩-២០២៣ ផ្តោតសំខាន់ទៅលើការបង្កើនភាពប្រសិទ្ធភាពរបស់វិស័យសាធារណៈ និងលើកកម្ពស់ការអភិវឌ្ឍវិស័យឯកជន លើការវិនិយោគលើធនធានមនុស្ស តាមរយៈការពង្រីកលទ្ធភាពទទួលបានសេវាអប់រំ និងសេវាសុខាភិបាលមានគុណភាពសម្រាប់ក្មេងតូច លើការធ្វើពិពិធកម្ម និងបង្កើនផលិតភាពក្នុងវិស័យកសិកម្មលើការលើកកម្ពស់ ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងលើការពង្រឹងអភិបាលកិច្ច ស្ថាប័ន និងការចូលរួមរបស់ពលរដ្ឋ។

លោកស្រី Maryam Salim ប្រធានគ្រប់គ្រងថ្មីរបស់ធនាគាពិភពលោកប្រចាំនៅកម្ពុជាមានប្រសាសន៍ថា “ខ្ញុំមាន សោមនស្សក្រៃលែង ដែលបានមកកាន់តំណែងថ្មីនេះ ហើយខ្ញុំកាន់តែរីករាយណាស់ដែរ ដែលបានត្រឡប់មកកម្ពុជាវិញនៅ១៧ឆ្នាំក្រោយគិតចាប់ពីពេល ដែលខ្ញុំបានបញ្ចប់ការងារនៅកម្ពុជា ក្នុងនាមជាប្រធានក្រុមនៃគម្រោងពាក់ព័ន្ធមូលនិធិសង្គមសម្រាប់ពង្រឹងសហគមន៍ និងប្រយុទ្ធនឹងភាពក្រីក្រ”។

លោកស្រីបន្ថែមទៀតថា ខ្ញុំត្រៀមខ្លួនជាស្រេចនឹងធ្វើការ ជាមួយសហសេវិកកម្ពុជារបស់ខ្ញុំ ដើម្បីជួយប្រទេសកម្ពុជា គ្រប់គ្រងផលប៉ះពាល់នៃការរាតត្បាតជំងឺកូវីដ-១៩ រៀបចំមូលដ្ឋានសម្រាប់ការស្តារសេដ្ឋកិច្ច ឱ្យរើបឡើងវិញយ៉ាងស្វាហាប់ និងកសាងភាពធន់សម្រាប់ទប់ទល់ជាមួយហេតុការណ៍ អង្រួនកន្ត្រាក់សេដ្ឋកិច្ចនៅថ្ងៃខាងមុខ។

លោកស្រី Maryam Salimមានបទពិសោធន៍ការងារជាង២០ឆ្នាំ ក្នុងធនាគារពិភពលោក ក្នុងនោះកាលពីពេលថ្មីនេះ លោកស្រីធ្លាប់កាន់តំណែង ជាប្រធានគ្រប់គ្រងប្រចាំប្រទេសអាល់បានីផងដែរ។ កាលនៅកម្ពុជាពេលមុន លោកស្រីជាអ្នកឯកទេសផ្នែកអភិវឌ្ឍសង្គម និងធនធានមនុស្ស មុននឹងលោកស្រីបន្តទៅបំពេញមុខងារ ក្នុងតំណែងជាន់ខ្ពស់ផ្សេងៗ នៅក្នុងផ្នែករៀបចំគោលនយោបាយប្រតិបត្តិការ របស់ធនាគារពិភពលោក នៅស្នាក់ការកណ្តាលក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

លោកស្រីមានដើម កំណើតនៅប្រទេសតង់ហ្សានី មានសញ្ញាបត្រអនុបណ្ឌិតផ្នែកសេដ្ឋកិច្ច និងទំនាក់ទំនងអន្តរជាតិ ពីសកលវិទ្យាល័យ Johns Hopkins, និងជាបណ្ឌិតច្បាប់ចេញពីសកលវិទ្យាល័យ Georgetown៕

ស្ថាបត្យករខ្មែរល្បីមួយរូបបានលើកឡើងពីការលួចចម្លងនូវស្ថាបត្យកម្មខ្មែរ ដោយហៅមនុស្សថៃពីអតីតកាលជា“ចោរ”

ដោយៈគង់ សូរិយា

ភ្នំពេញៈ កិត្យានុភាពនៃតំលៃមរតកស្ថាបត្យកម្មខ្មែរ មិនអាចកាត់ថ្លៃបាន “អង្គរវត្ត”  តំណាងអោយនិម្មិតរូបជាតិខ្មែរ និងវប្បធម៌ខ្មែរដ៏រុងរឿង ។ ទង់ព្រលឹងជាតិខ្មែរកំពុងបក់រវិចៗគឺមានរូបសញ្ញា “អង្គរវត្ត” បានប្រើជាច្រើនជំនាន់កន្លងមកហើយ ក្រោមកំលាំងញើសឈាមបុព្វបុរសដូនតាខ្មែរបានខំសាងឡើង។

លោកសាស្រ្តចារ្យទួស សាភឿនស្ថាបត្យករអាស៊ាន និងជាអគ្គលេខាធិការរងគណៈស្ថាបត្យករកម្ពុជា បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន កាលពីពេលថ្មីៗនេះថា បច្ចុប្បន្នអង្គរវត្ត បានក្លាយទៅជាសម្បត្តិ បិតិកភណ្ឌពិភពលោកផងដែរ ដែលច្បាប់ បិតិតកភណ្ឌគឺមិនអនុញាតិ្ត អោយប្រទេសណាមួយបំពាន រឺចម្លងលក្ខណៈដើមបាននោះទេ ។

លោកបន្តថា “ប្រទេសថៃបានលួចចម្លងប្លង់ប្រាសាទរបស់ខ្មែរ ជាច្រើនរួចមកហើ​យ ដូចជាប្រាសាទព្រះវិហារជាដើម ក្នុងមាត្រដ្ឋានតូចជាងប្លង់ដើម”។ លោកបន្តថា “ចុងក្រោយនេះថៃបានលួចចម្លងប្លង់ប្រាសាទអង្គរវត្តខ្មែរ មានលក្ខណៈដូចទ្រង់ទ្រាយ និងទំហំមាត្រដ្ឋានដើម យកទៅសង់ក្នុងបរិវេណ វត្តពុទ្ឋបាទសិលា ភូម៉ានហ្វា ភូមិណងបូឡាយ នាឃុំបានសឹង្គ ស្រុកនាងរង ខេត្តបូរីរាំ ប្រទេសថៃ ដោយបានប្រារព្វពិធីបុកគ្រឹះសាងសង់ កាលពីខែមេសា ឆ្នាំ២០២១”។

ទឹកចិត្តប្រជាជនកម្ពុជា តែងតែមានការគោរព ស្រលាញ់ រាប់អាន  ពោពេញដោយភក្តីភាព ភាពស្មោះត្រង់ ចំពោះញាតិជិតខាង បើប្រជាជនថៃស្រលាញ់ប្រាសាទអង្គរវត្តពេក ចង់យកទៅសាងសង់ ដោយមិនបង្កប់នូវមហិច្ចិតា និងអាថ៏កំបាំងអ្វីមួយទេ គួរដ្ឋាភិបាលថៃ ស្នើសុំមករដ្ឋាភិបាលកម្ពុជា ដើម្បីសុំចម្លងប្លង់ពីម្ចាស់ដើម រឺស្នើសុំអោយកម្ពុជាបញ្ជូនអ្នកបច្ចេកទេសជំនាញប្លង់ និងចម្លាក់បុរាណ ទៅជួយសហការ ជៀសវាងជាន់ដានពីអតីតកាល ដែល “ចោរថៃ” ដ៏ព្រហើនមិនខ្លាចដូនតាខ្មែរកាច់ តែងតែលួចមុន មិនដែលសុំមកម្ចាស់ដើម រួចផ្សព្វផ្សាយ ទៅប្រាប់គេឯងពាសពេញពិភពលោកថា វប្បធម៌ ប្រដាល់ ប្រាសាទ ផ្ទះបុរាណ ល្ខោនខោល រឺ សិល្បះផ្សេងៗជារបស់ថៃ ថៃជាម្ចាស់ដើម ។ល។

លោកសាស្រ្តាចារ្យទួស សាភឿនបានបន្តថា “ក្នុងរបាយការណ៏បឋម របស់ក្រសួងវវប្បធម៌បានរាយការណ៏ថា ការបកស្រាយពី ចៅអធិការវត្ត និងគណៈកម្មការសាងសង់ មិនបានចម្លងប្លង់ដើមរបស់ប្រាសាទអង្គរវត្តទេ តែតាមការពិនិត្យរបស់ខ្ញុំ ឃើញគម្រោងប្លង់កំពុងសាងសង់ ដូចគ្នាបេះបិទទៅនិងប្លង់ដើមប្រាសាទអង្គរវត្តទាំងអស់”។

លោកសាស្រ្តាចារ្យបានបន្តថា បើព្រំដែនបានដំណើការបើកឡើងវិញ ក្នុងពេលខាងមុខ  ខ្ញុំក៏ដូចជាថ្នាក់ដឹកនាំនៃគណៈស្ថាបត្យករកម្ពុជា និងដឹកនាំស្ថាបត្យករជំនាញ មកពីស្ថាប័នផ្សេងៗ ចុះទៅពិនិត្យ លើគម្រោងការសាងសង់នេះ៕

ស្ថាបត្យករខ្មែរល្បីមួយរូបបានលើកឡើងពីការលួចចម្លងនូវស្ថាបត្យកម្មខ្មែរ ជាច្រើនពីប្រទេសថៃ

ដោយៈគង់ សូរិយា

ភ្នំពេញៈ កិត្យានុភាពនៃតំលៃមរតកស្ថាបត្យកម្មខ្មែរ មិនអាចកាត់ថ្លៃបាន “អង្គរវត្ត”  តំណាងអោយនិម្មិតរូបជាតិខ្មែរ និងវប្បធម៌ខ្មែរដ៏រុងរឿង ។ ទង់ព្រលឹងជាតិខ្មែរកំពុងបក់រវិចៗគឺមានរូបសញ្ញា “អង្គរវត្ត” បានប្រើជាច្រើនជំនាន់កន្លងមកហើយ ក្រោមកំលាំងញើសឈាមបុព្វបុរសដូនតាខ្មែរបានខំសាងឡើង។

លោកសាស្រ្តចារ្យទួស សាភឿនស្ថាបត្យករអាស៊ាន និងជាអគ្គលេខាធិការរងគណៈស្ថាបត្យករកម្ពុជា បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន កាលពីពេលថ្មីៗនេះថា បច្ចុប្បន្នអង្គរវត្ត បានក្លាយទៅជាសម្បត្តិ បិតិកភណ្ឌពិភពលោកផងដែរ ដែលច្បាប់ បិតិតកភណ្ឌគឺមិនអនុញាតិ្ត អោយប្រទេសណាមួយបំពាន រឺចម្លងលក្ខណៈដើមបាននោះទេ ។

លោកបន្តថា “ប្រទេសថៃបានលួចចម្លងប្លង់ប្រាសាទរបស់ខ្មែរ ជាច្រើនរួចមកហើ​យ ដូចជាប្រាសាទព្រះវិហារជាដើម ក្នុងមាត្រដ្ឋានតូចជាងប្លង់ដើម”។ លោកបន្តថា “ចុងក្រោយនេះថៃបានលួចចម្លងប្លង់ប្រាសាទអង្គរវត្តខ្មែរ មានលក្ខណៈដូចទ្រង់ទ្រាយ និងទំហំមាត្រដ្ឋានដើម យកទៅសង់ក្នុងបរិវេណ វត្តពុទ្ឋបាទសិលា ភូម៉ានហ្វា ភូមិណងបូឡាយ នាឃុំបានសឹង្គ ស្រុកនាងរង ខេត្តបូរីរាំ ប្រទេសថៃ ដោយបានប្រារព្វពិធីបុកគ្រឹះសាងសង់ កាលពីខែមេសា ឆ្នាំ២០២១”។

ទឹកចិត្តប្រជាជនកម្ពុជា តែងតែមានការគោរព ស្រលាញ់ រាប់អាន  ពោពេញដោយភក្តីភាព ភាពស្មោះត្រង់ ចំពោះញាតិជិតខាង បើប្រជាជនថៃស្រលាញ់ប្រាសាទអង្គរវត្តពេក ចង់យកទៅសាងសង់ ដោយមិនបង្កប់នូវមហិច្ចិតា និងអាថ៏កំបាំងអ្វីមួយទេ គួរដ្ឋាភិបាលថៃ ស្នើសុំមករដ្ឋាភិបាលកម្ពុជា ដើម្បីសុំចម្លងប្លង់ពីម្ចាស់ដើម រឺស្នើសុំអោយកម្ពុជាបញ្ជូនអ្នកបច្ចេកទេសជំនាញប្លង់ និងចម្លាក់បុរាណ ទៅជួយសហការណ៏ ជៀសវាងជាន់ដានពីអតីតកាល ដែល “ចោរថៃ” ដ៏ព្រហើនមិនខ្លាចដូនតាខ្មែរកាច់ តែងតែលួចមុន មិនដែលសុំមកម្ចាស់ដើម រួចផ្សព្វផ្សាយ ទៅប្រាប់គេឯងពាសពេញពិភពលោកថា វប្បធម៌ ប្រដាល់ ប្រាសាទ ផ្ទះបុរាណ ល្ខោនខោល រឺ សិល្បះផ្សេងៗជារបស់ថៃ ថៃជាម្ចាស់ដើម ។ល។

លោកសាស្រ្តាចារ្យទួស សាភឿនបានបន្តថា “ក្នុងរបាយការណ៏បឋម របស់ក្រសួងវវប្បធម៌បានរាយការណ៏ថា ការបកស្រាយពី ចៅអធិការវត្ត និងគណៈកម្មការសាងសង់ មិនបានចម្លងប្លង់ដើមរបស់ប្រាសាទអង្គរវត្តទេ តែតាមការពិនិត្យរបស់ខ្ញុំ ឃើញគម្រោងប្លង់កំពុងសាងសង់ ដូចគ្នាបេះបិទទៅនិងប្លង់ដើមប្រាសាទអង្គរវត្តទាំងអស់”។

លោកសាស្រ្តាចារ្យបានបន្តថា បើព្រំដែនបានដំណើការបើកឡើងវិញ ក្នុងពេលខាងមុខ  ខ្ញុំក៏ដូចជាថ្នាក់ដឹកនាំនៃគណៈស្ថាបត្យករកម្ពុជា និងដឹកនាំស្ថាបត្យករជំនាញ មកពីស្ថាប័នផ្សេងៗ ចុះទៅពិនិត្យ លើគម្រោងការសាងសង់នេះ៕

រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងផ្ដល់ជំនួយសាងសង់អគារមជ្ឈមណ្ឌលធុរកិច្ចថ្មីដល់កម្ពុជា

ដោយគង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃសាធារណៈរដ្ឋកូររ៉េ(KOICA) បានសម្រេចផ្តល់ជំនួយដល់កម្ពុជា សាងសង់អគារមជ្ឈម​ណ្ឌលធុរកិច្ចថ្មីមួយកន្លែង។

ការផ្តល់ជំនួយនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីចូលរួមលើកកម្ពស់សមត្ថភាពរបស់មនុស្សក្រោយក្នុងការបង្កើតអាជីវកម្មដោយខ្លួនឯង។

កិច្ចសន្យាសាងសង់សម្រាប់គម្រោងខាងលើនេះ ត្រូវបានចុះហត្ថលេខារួចរាល់ហើយ កាលពីថ្ងៃទី ៦ សីហា រវាងទីភ្នាក់ងារ KOICA និងក្រុមហ៊ុនសាងសង់ PCF ដោយការដា្ឋនគឺអនុវត្តចាប់ពីពេលចុះហត្ថលេខាតទៅ។

លោកRho Hyunjun នាយកប្រចាំប្រទេសនៃទីភ្នាក់ងារ KOICA រំពឹងថាគម្រោងនេះនឹងជួយលើកកម្ពស់ សមត្ថភាពយុវជនជំនាន់ក្រោយ ដែលមានទេពកោសល្យផ្នែកបច្ចេកវិទ្យា ឱ្យពួកគាត់ហ៊ាន និងអាចចាប់ផ្តើមអាជីវកម្មដោយខ្លួនបាន។

លោក Chang Jae Young នាយកប្រតិបត្តិក្រុមហ៊ុន PCF បានមានប្រសាសន៍ថា នឹងផ្តល់នូវគុណភាពល្អបំផុតនៃការសាងសង់ ព្រោះមជ្ឈមណ្ឌលនេះ ជាកន្លែងសម្រាប់បណ្តុះទេពកោសល្យលើអាជីវកម្មថ្នាក់ជាតិនៅកម្ពុជា។

មជ្ឈមណ្ឌលនេះ មានឈ្មោះជាភាសាអង់គ្លេសថា National Incubation Center of Cambodia ឬ NICC ដែលនឹងក្លាយជាទីបង្កើតប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម និងបណ្តាញទីផ្សារនៅកម្ពុជាដ៏ធំមួយនៅកម្ពុជា សម្រាប់សិស្សនិស្សិត៕

 

ស្ថាបត្យកម្មនៃការរស់នៅលើ​​គម្រោងខុនដូថ្ម១ដុំ ជាទីសួគ៌ក្រោមពពកដំបូងគេ បង្អស់នៃទីក្រុងកែប

ដោយៈសហសេវិក

ក្រុងកែបៈ តើលោកអ្នកប្រាថ្នាចង់បានជីវិត ដែលពោរពេញទៅដោយផាសុខភាព សុខដុរម្យនា ហ៊ុំព័ទ្ធ​ដោយ​​ទេស​ភាពសមុទ្រ និងធម្មជាតិបៃតងដែរឬទេ?​ ជាមួយគម្រោងអាគារលំនៅឋានពហុមុខងារខុនដូថ្ម១ដុំកែប។

លោកអ្នកនឹងទទួលបានសេរីភាព ក្នុងទីលំហរ ផ្សារភ្ជាប់ជាមួយធម្មជាតិដែលជាទីសួគ៌ ក្រោមពពក​អាចមើលឃើញ​ផ្ទៃសមុទ្រដ៏ខៀវស្រងាត់ដាច់កន្ទុយភ្នែក នឹងឡោមព័ទ្ធទៅដោយព្រៃព្រឹក្សា និងធម្មជាតិបៃតងយ៉ាងស្រស់បំព្រង។

តើអ្នកខានទៅលេងខេត្តកែបយូរប៉ុណ្ណាហើយ? ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ​​​ ទីក្រុងកែបបានក្លាយទីក្រុងទេសចរណ៍គ្មានផ្សែងបារី​ ដោយមានឧទ្យានជាតិដ៏ធំ១នោះគឺឧទ្យានជាតិកែប ផ្ទៃសមុទ្រដ៏ខៀវ​ស្រងាត់ ឆ្នេរសមុទ្រដែលទើបបង្កើតថ្មី តំបន់អេកូទេសចរចំរុះ និងជាខេត្តមួយដែល​មាន​សភាពស្ងប់ស្ងាត់​ដ៏​ទាក់ទាញ​បំផុត។​ លើសពីនេះ បច្ចុប្បន្នភាពនៃខេត្តកែប កំពុងមានសក្តានុពល ក្នុងការអភិវឌ្ឈន៍យ៉ាងខ្លាំងលើគ្រប់វិស័យ ទាំងផ្នែកទេសចរណ៍ សេដ្ឋកិច្ច​​ និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំង​​សំណង់ស្ថាបត្យកម្ម​ផ្សេង​ៗយ៉ាងផុសផុលនៅលើទឹកដីដ៏ពិសិទ្ធមួយនេះ ដែលសាកសមបំផុតក្នុងការវិនិយោគជាពិសេសលើវិស័យអចលនទ្រព្យ។

ខុនដូថ្ម១ដុំកែប ​គឺជាស្ថាបត្យកម្មនៃការរស់នៅមួយ ដែលជាអាគារពហុមុខងារនិងជាកន្លែងស្នាក់នៅរួមមួយ ដែលស័ក្តិសមបំផុតសម្រាប់​ការរស់​នៅអចិន្ត្រៃយ៍ ឬវិស្សមកាល ហើយក៏ជាគម្រោងខុនដូខ្ពស់ និង​ដំបូង​គេ​បង្អស់ស្ថិតក្នុងខេត្តកែបផងដែរ។ ខុនដូថ្ម១ដុំមានកំពស់១២ជាន់ រចនាឡើងតាមបែបស្ថាបត្យកម្មសហសម័យរួមជាមួយការឆ្នៃប្រឌិតខ្ពស់​បែប​ធម្មជាតិ ដែលផ្តល់ជូនលោកអ្នកនូវសំណង់អាគារដែលរឹងមាំ រចនាបទដ៏ប្រណិត និងហ៊ុំព័ទ្ធដោយធម្មជាតិ​ ស្ថិតលើចង្កេះ​ភ្នំឧទ្យានជាតិកែប ដោយគ្រប់គេហដ្ឋាន (Unit) ផ្តល់ជូនលោកអ្នកនៅទេសភាព ដែលអាចមើល​ឃើញ​ផ្ទៃសមុទ្រ និងធម្មជាតិជុំវិញអាគារយ៉ាងស្រស់បំព្រង។

ហេតុអ្វីអ្នកគួរវិនិយោគលើគម្រោងថ្ម១ដុំកែប? គម្រោងអាគារពហុមុខងារខុនដូថ្ម១ដុំកែប​មានកំពស់​១២ជាន់ ដែលមានគេហដ្ឋាចំនួន (75+1 Unit) ជាមួយគុណភាពសំណង់ស្តង់ដារអន្តជាតិ និងបំពាក់នូវ​គ្រឿង​បរិក្ខាទំនើបរួចជាស្រេច។ អ្វីដែលពិសេសជាងនេះគឺ មានទីធ្លារវេរ៉ង់ដាខាងក្រៅធំទូលាយ ដែលជាកន្លែងអាចអង្គុយលេងយកខ្យល់អាកាសធម្មជាតិ​ព្រៃភ្នំ សមុទ្រ និងផ្តល់នូវភាពស្រស់ស្រាយ ផាសុកភាព សុភមង្គល និង​សុវត្តិភាពសំរាប់អ្នក​និងក្រុមគ្រួសារ។

លើសពីនេះគំរោងខុនដូនេះ ​ក៏មានចំណតរថយន្ត​ ផ្សារម៉ាត រោងកុន ស្កាយបា Jacuzzi អាងហែលទឹកលើអាកាសដ៏ធំបំផុត ដែលការស់នៅបែបនេះគឺមានតែនៅក្នុងគម្រោងខុសដូរថ្ម១ដុំកែបតែប៉ុណ្ណោះ។ មិនត្រឹម​តែប៉ុណោះ​វាជាទីតាំងដ៏ល្អបំផុត ដោយលោកអ្នកចំណាយត្រឹមតែ១នាទី ពីឧទ្យានជាតិកែប និង៣នាទីពីស្រីសឆ្នេកែប​ ៥នាទីពីផ្សារក្តាម​​ និង១០នាទីពីសេះសក្នុងការធ្វើដំណើរ។​

បច្ចុប្បន្នភាពនេះ គម្រោង​អាគារពហុ​មុខងារ​​ខុនដូថ្ម១ដុំកែប​ កំពុងសាងសង់ដល់ជាន់ទី៣ និងសម្រេចការសាងសង់នៅពាក់កណ្ដាលឆ្នាំ២០២៣​ខាងមុននេះ។

កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ គម្រោងអាគារពហុមុខងារខុនដូថ្ម១ដុំកែប បាន​រៀបចំនូវកម្មវិធី​Customer Appreciation & Site Progress ​ដើម្បី​ថ្លែង​អំ​ណរ​គុ​ណ​​ដ​ល់អតិថិជន ​ដែលបានចូលរួមក្នុងការអភិវឌ្ឍន៍ គម្រោងខុនដូថ្ម១ដុំស្ថិតក្នុងទីក្រុងកែប។

ឆ្លៀតក្នុងកម្មវិធីដ៏ពិសេសនេះ​ លោកឃុយ ពី តំណាងឲ្យក្រុមហ៊ុន អៀ ហ៊ុយងី ឡៅ គីមលី ឌីវេឡុបម៉ិនCo.Ltd និងជាស្ថាបនិកគម្រោងខុនដូថ្ម១ដុំ បានមានប្រសាសន៍ក្នុងកម្មវិធីថែ្លងអំណរគុណដល់អតិថិជនថា “កម្មវិធីថ្ងៃនេះ ត្រូវបានរៀបចំឡើង ដើម្បីថ្លែងអំណរគុណដល់អតិថិជន ដែលបានចូលរួមក្នុងការអភិវឌ្ឍន៍ គម្រោងថ្ម១ដុំទាំងអស់ ហើយយើងចង់បង្ហាញនូវបច្ចុប្បន្នភាព នៃការសាង់សង់គម្រោងខុនដូថ្ម១ដុំកែប ដែលបាន នឹងកំពុងបន្តជំរុញការសាងសង់ ទៅតាមបទដ្ឋានគុណភាពស្តង់ដារ ដើម្បីបញ្ចប់គម្រោងទៅតាមកាលកំណត់នៅពាក់កណ្ដាលឆ្នំា 2023 នេះ”​។

លោកបានបន្តទៀតថា “ខ្ញុំបានប្រើប្រាស់បទពិសោធន៍ នៅក្នុងវិស័យស្ថាបត្យកម្ម​ជាង២០ឆ្នាំមកបង្កើតវាឡើង បូករួម​និងការរក្សាក្តីប្រាថ្នាក្នុងការរចនាប្លង់ ដើម្បីស្ថាបនាលំនៅដ្ឋានដែលផ្តល់នូវភាពសុខដុម​រមនា និង ផាសុកភាពពីធម្មជាតិដល់ការរស់នៅ”។ លោកបន្តថា “ខ្ញុំអាចនិយាយបានថា គម្រោងមួយៗរបស់ក្រុមហ៊ុនយើង តែងតែបានសំរិទ្ធសំរាំងបំផុត តាំងពីការរចនាប្លង់ រហូតដល់ការសាងសង់ ដោយផ្តោតលើគុណភាពនិងគុណតម្លៃជាសំខាន់”។​

ចក្ខុវិស័យរបស់ គម្រោងថ្ម១ដុំ គឺមិនមែនគ្រាន់តែជាកន្លែងស្នាក់នៅ សម្រាប់លក់ប៉ុណ្ណោះទេ តែយើងចង់បង្កើតឲ្យមាននូវការរស់នៅ ដែលហ៊ុំព័ន្ធដោយធម្មជាតិមានខ្យល់បរិសុទ្ធ មានបរិយាកាស ផាសុកភាព និងបរិស្ថានស្រស់បំព្រងជាមួយធម្មជាតិព្រៃភ្នំ​ សមុទ្រ និងរុក្ខជាតិបៃតង ដែលអតិថិជនរបស់យើង នឹង​ទទួលបាន​ជីវិត​រស់នៅបែបឯកជន​ក្នុងទីតាំងដ៏ល្អឥតខ្ចោះ សម្រាប់ធ្វើលំហាត់ប្រាណ ស្រូបខ្យល់អាកាសបរិសុទ្ធ និងសម្រា​កលំហែកាយដ៏ពេញលេញមួយ​ ដែលលោកជឿជាក់ថាទាំងនេះ គឺជាអ្វីដែលបងប្អូនយើងតែងគិតស្រមៃចង់បាន”។

ឆ្លៀតក្នុងថ្ងៃដ៏ពិសេសនេះ គម្រោងស្ថាបត្យកម្មថ្ម១ដុំ បានរៀបចំនូវកម្មវិធីលក់ពិសេ​សដែល​មិនធ្លាប់មាន​ពី​មុន​​មក ​នៅលើគម្រោងទាំង៣ ដែលមានដូចជា ខុនដូថ្ម១ដុំកែប, ខុនដូថ្ម១ដុំ Madam LAO Suite, និងគម្រោង ផ្ទះទី២ថ្ម១ដុំ THE GOLF ដែលមានចម្ងាយ45KM ពីទីក្រុងភ្នំពេញ ដោយប្រើរយៈ​ពេល​​១ម៉ោងសម្រាប់ ធ្វើដំណើរ ។

កម្មវិធីលក់ពិសេសនេះ មានសុពលភាពចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ដែល​អតិថិជនទាំងអស់ នឹងទទួលបានការបញ្ចុះតម្លៃពិសេស រហូតដល់ទៅ 7% និងទទួលបាន Coupon បញ្ចុះ​តម្លៃ​ជាទឹកប្រាក់ចំនួន USD 8,888 X3 ភ្លាមៗបន្លែមទៀត។

ឧទាហរណ៍ថាអតិថិជនរបស់យើងគាត់ចង់បង់ផ្តាច់នូវ Unit ណាមួយនៃគម្រោងខុនដូថ្ម១ដុំកែប នោះគាត់​​នឹង ទទួលបានការបញ្ចុះ​តម្លៃ7% ហើយគាត់ក៏អាចប្រើ Coupon បញ្ចុះ​តម្លៃ​ចំនួន១សន្លឹក ដែលមាន​តម្លៃជាទឹកប្រាក់ ចំនួនUSD 8,888 សម្រាប់បញ្ចុះតម្លៃផងដែរ ហើយ  Coupon បញ្ចុះ​តម្លៃ​ចំនួន២សន្លឹក​ផ្សេង​ទៀត គាត់អាចរក្សាទុកដើម្បីទិញ2គម្រោងផ្សេងទៀតដែលមានដូចជា ខុនដូថ្ម១ដុំ Madam LAO Suite, និងគម្រោងផ្ទះទី២ ថ្ម១ដុំ THE GOLF បានទៀតផងដែរ។

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនង៖

Ms. Sou Sokunvotey

Sale Representative
លេខទូរស័ព្ទ ៖ 061 800 9999 / 095 999 045 / 070 228 686

Website: http://www.tmormadom.com/en/the-pearl-of-kep
Facebook Page ៖ Tmor Ma Dom – ថ្ម១ដុំ https://www.facebook.com/TmorMaDomAgent

Google Map៖ https://bit.ly/3f4GXlw

 

សហរដ្ឋអាមេរិកប្រកាសផ្តល់ជំនួយបន្ថែម៤លានដុល្លារដល់កម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ដោយៈ ម៉ាណេត

ភ្នំពេញៈ សហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)បាននៅថ្ងៃនេះ ប្រកាសផ្តល់ជំនួយបន្ថែមចំនួន៤លានដុល្លារ ជាជំនួយបន្ទាន់ទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ សម្រាប់ប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១។

ជំនួយនេះ នឹងផ្តល់ការគាំទ្រទាន់ពេលវេលា ពិសេសដោយយោលលើអំណោយនាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិក ជាវ៉ាក់សាំង Johnson & Johnson ចំនួន ១ ០៦០ ១០០ ដូស ដែលត្រូវបានផ្តល់តាមរយៈយន្តការកូវ៉ាក់ ក្នុងការបង្កើននូវភាពត្រៀមជាស្រេចរបស់ប្រទេសកម្ពុជា ក្នុងការធ្វើការចាក់វ៉ាក់សាំងកូវីដ ១៩ ជំរុញការចាក់វ៉ាក់សាំងក្នុងចំណោមប្រជាជនដែលត្រូវចាក់ធ្វើអន្តរាគមន៍ផ្នែកសុខភាពសាធារណៈ ដើម្បីគ្រប់គ្រងជំងឺកូវីដ១៩ និងពង្រឹងផ្នែកមន្ទីរពិសោធន៍ ដើម្បីលើកកម្ពស់សមត្ថភាពក្នុងការធ្វើតេស្ត។

លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា W. Patrick Murphy បានមានប្រសាសន៍ថា “ការលើកកម្ពស់សន្តិសុខផ្នែកសុខភាពសាកល និងការត្រៀមទប់ទល់នឹងការផ្ទុះឡើងនៃជំងឺ មានសារសំខាន់ណាស់ មិនត្រឹមតែដើម្បីការពារសុខភាព និងសុវត្ថិភាពតែប៉ុណ្ណោះទេ តែថែមទាំងដើម្បីធានាវិបុលភាពនៃសេដ្ឋកិច្ច និងការពារសន្តិសុខរបស់ប្រទេសយើងផងដែរ។ យើងមានមោទនភាពក្នុងការផ្តល់ការគាំទ្រនេះ ដែលនឹងជួយប្រជាជនកម្ពុជា ក្នុងការការពារខ្លួនគេ អ្នកជិតខាង និងអនាគតនៃសេដ្ឋកិច្ចរបស់គេ”។

ជំនួយបន្ថែមនេះ ដែលបានមកពីផែនការជួយសង្គ្រោះរបស់អាមេរិក គឺជាការបន្ថែមលើជំនួយចំនួនជាង ១១ លានដុល្លារ របស់សហរដ្ឋអាមេរិកទាក់ទងនឹងជំងឺកូវីដ១៩ ដល់កម្ពុជា តាំងពីជំងឺនេះបានផ្ទុះឡើងជាលើកដំបូង។

ការគាំទ្រនេះបានដល់ប្រជាជនកម្ពុជាចំនួនជាង១០លាននាក់ ដោយមានជាសម្ភារៈលើកកម្ពស់ការយល់ដឹងពីហានិភ័យ តាមទូរទស្សន៍ ប្រព័ន្ធផ្សព្វផ្សាយសង្គម វិទ្យុ សារតាមទូរស័ព្ទដៃ និងផ្ទាំងផ្តល់ព័ត៌មាន។ ការគាំទ្រនេះថែមទាំងបានលើកកម្ពស់សមត្ថភាពផ្នែកមន្ទីរពិសោធន៍ ពង្រឹងជំនាញរបស់គ្រូពេទ្យក្នុងការមើលថែទាំអ្នកជំងឺ ហើយបានជួយបន្ធូរបន្ថយផលប៉ះពាល់លើសេដ្ឋកិច្ចពីមេរោគរាតត្បាតនេះ។

ការខិតខំទាំងនេះគឺជាការងារបន្តពីការងារដែលមានមកអស់រយៈពេលរាប់ទសវត្សរ៍មកហើយ ក្នុងការជួយសង្គ្រោះជីវិតមនុស្ស និងភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក នៅក្នុងការដោះស្រាយវិបត្តិផ្នែកសុខភាពជាសាកល។ តាំងពីឆ្នាំ១៩៩២មក សហរដ្ឋអាមេរិកបានចំណាយថវិកាអស់ជាង១,៥៤ពាន់លានដុល្លារ នៅកម្ពុជា តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID។

ថវិកានេះរួមមានប្រាក់ចំនួនជាង៣៧៧លានដុល្លារ ជាជំនួយសម្រាប់ដោះស្រាយបញ្ហានៃការស្លាប់របស់ទារក ក្មេងអាយុក្រោម ៥ ឆ្នាំ និងមរណភាពមាតា ជំងឺគ្រុនចាញ់ របេង អេដស៍ កង្វះអនាម័យ កង្វះអាហារូបត្ថម្ភ ភាពក្រិន និងដើម្បីលើកកម្ពស់សមត្ថភាពរបស់ប្រទេសកម្ពុជា ក្នុងការធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងផ្នែកភស្តុភារ និងព័ត៌មានសម្រាប់ប្រព័ន្ធសុខាភិបាលរបស់ខ្លួន។

ជំងឺគ្មានស្គាល់ព្រំដែនកំណត់ទេ។ តាមរយៈការងាររបស់ទីភ្នាក់ងារជំនួយអាមេរិក USAID មជ្ឈមណ្ឌលកម្ចាត់ជំងឺឆ្លងសហរដ្ឋអាមេរិក វិទ្យាស្ថានជាតិសុខភាពសហរដ្ឋអាមេរិក អង្គភាពស្រាវជ្រាវវេជ្ជសាស្រ្តរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក និងអង្គការដទៃទៀត សហរដ្ឋអាមេរិក មានការប្តេជ្ញាចិត្តក្នុងការធ្វើជាដៃគូជាមួយប្រទេសកម្ពុជា ដើម្បីកម្ចាត់រោគរាត្បាតកូវីដ១៩ បន្ធូរបន្ថយផលប៉ះពាល់ធ្ងន់ធ្ងរផ្នែកសង្គម និងសេដ្ឋកិច្ច ហើយកសាងឡើងវិញ នូវពិភពលោកមួយ ដែលមានការត្រៀមរៀបចំល្អជាងមុន ប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺទៅអនា

មហាវិថីសម្តេចតេជោនឹងក្លាយជាតំបន់ពាណិជ្ជកម្មកណ្តាលធំជាងគេនៅទីក្រុងភ្នំពេញ

ដោយៈ ម៉ាណេត

ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យបានលើកឡើងថា មហាវិថីសម្តេចតេជោហ៊ុនសែន  នឹងក្លាយជាតំបន់ពាណិជ្ជកម្មកណ្តាល ដែលមានទំហំធំជាងគេនៅទីក្រុងភ្នំពេញនាពេលអនាគត ខណៈបច្ចុប្បន្នមានគម្រោងធំៗបាន និងកំពុងសម្រុកទៅអភិវឌ្ឍន៍នៅតំបន់នេះ។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Century 21 Advanced Property លោកឡុង គឹមសួគ៌បានថ្លែងប្រាប់នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ថា មហាវិថីសម្តេចតេជោហ៊ុនសែន មហាវិថីសម្តេចតេជោហ៊ុនសែន  បាននិងកំពុងទាក់ទាញគម្រោងធំៗជាបន្តបន្ទាប់ ដោ​យសារតំបន់មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្រាប់ និងមានចរន្តផ្លូវតភ្ជាប់ជាមួយគម្រោងសំខាន់ ដូចជាគម្រោងសាងសង់ព្រលានយន្តហោះថ្មី។

លោកបានថ្លែងថា “មហាវិថីសម្តេចតេជោហ៊ុនសែន ឬផ្លូវ៦០ម៉ែត្រ នឹងក្លាយជាតំបន់ពាណិជ្ជកម្មកណ្តាលធំជាងគេ នៅទីក្រុងភ្នំពេញនាពេលអនាគត”។ លោកបានបន្តថា “យើងឃើញថាមានគម្រោងធំៗ និងការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធនៅតំបន់ក៏ធំៗ ហើ​យផ្លូវនេះ មានការតភ្ជាប់ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលបាននិងកំពុងមានការអភិវឌ្ឍយ៉ាងសកម្ម”។

លោកបានឱ្យដឹងទៀតថា រដ្ឋាភិបាលរៀបចំផែនការអភិវឌ្ឍន៍ចាប់ពីចំណុច ឬទីតាំងនេះ ដើម្បីជំរុញការអភិវឌ្ឍអាគារកម្ពស់ខ្ពស់ៗ យោងតាមប្រសាសន៍ និងការណែនាំរបស់លោកវណ្ណ មូលីវណ្ណដែលជាអតីតកំពូលស្ថាបត្យករខ្មែរ។

លោកបានបន្តថា “តំបន់នេះ នឹងក្លាយជាតំបន់អភិវឌ្ឍន៍ដែលមានភាពចម្រុះ រាប់ចាប់តាំងពីការអភិវឌ្ឍនអាគារពាណិជ្ជ លំនៅដ្ឋាន និងការិយាល័យទំនើប ដើម្បីឆ្លើយតបនឹងតម្រូវជាក់ស្តែងនាពេលអនាគត”។

លោកសន សៀបជាស្ថាបនិក និងនាយកក្រុមហ៊ុនឃី រៀល អ៊ីស្ទេត បានឱ្យដឹងផងដែរថាសម្តេចតេជោហ៊ុនសែន បានរួមចំណែកយ៉ាងខ្លាំង ដល់កំណើនអចលនទ្រព្យក្នុងតំបន់។

លោកបានបន្តថា “ការអភិវឌ្ឍនិងប្រជាប្រិយភាពរបស់តំបន់នេះ នឹងកើនឡើងថែមទៀត ដោយសារថ្ងៃអនាគតគ ម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនឹងតភ្ជាប់គ្នា។ ការលើកឡើងបែបនេះ គឺចង់សំដៅដល់ផ្លូវក្រវ៉ាត់ទី៣ និងគម្រោងព្រលានយន្តហោះអន្តរជាតិថ្មីដែលបានស្នើសុំនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល”។

មហាវិថីសម្តេចតេជោហ៊ុនសែន ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅដើមខែមេសា ឆ្នាំ២០១៧ក្រោមអធិបតិដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

មហាវិថីសមេ្តចតេជោហ៊ុន សែន បានចាប់ផ្តើមការសាងសង់កាលពីខែមីនា ឆ្នាំ២០១១ ដោយក្រុមហ៊ុនING Co., Ltd មហាវិថីនេះភ្ជាប់ពីផ្លូវលេខ២៧១ ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ ដែលឆ្លងកាត់បឹងជើងឯក និងបឹងទំពុន ហើយភ្ជាប់ជាមួយផ្លូវជាតិលេខ២ក្រុងតាខ្មៅ ខេត្តកណ្តាល៕